-
ក្រោយមេឃភ្លៀងឆ្លងចរន្តអគ្គិភ័យឆេះផ្ទះចំនួន ១៥ខ្នងក្នុងក្រុងកំពង់ចាម

កំពង់ចាម៖ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនាកណ្ដាលរាត្រីបណ្ដាលឱ្យឆេះផ្ទះអាជីវករលក់កង់ម៉ូតូអស់ទាំងស្រុងចំនួន១៥ ល្វែងនិងសង្គ្រោះទាន់បានចំនួន២ល្វែង។ ហេតុកាណ៍នេះកើតឡើងនៅវេលាម៉ោង ១១យប់ថ្ងៃទី៨ ខែមីនាឆ្នាំ២០២៥ ហើយបានរលត់ទាំងស្រុងនៅវេលាម៉ោង២យប់ថ្ងៃទី៨ ខែមីនាស្ថិតក្នុងភូមិទី៨សង្កាត់កំពង់ចាមក្រុងកំពង់ចាម។ ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងនិងកម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្តកំពង់ចាមជិត១០០នាក់ ដោយជួយរំដោះសម្ភារកង់ម៉ូតូបានមួយចំនួន និងមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ អ្នកធ្វើដំណើរឃើញហេតុការណ៍ដំបូងគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅបង្គោលភ្លើងក្រោយពីមេឃភ្លៀងហើយក៏រាលចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យឆេះតៗគ្នាព្រោះជាប្រភេទផ្ទះឈើចាស់ៗ៕ដោយ: លីពៅ
-
ឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសអបអរទិវាអន្តរជាតិនារី៨មីនា នៅសាលាស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១១៤ទិវាអន្តរជាតិនារី៨ មីនា ប្រារព្ធនៅសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសបានមានប្រសាសន៍ថា ទិវាសិទ្ធិនារីអន្តរជាតិបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់វីរភាពរបស់នារីសកលលោកក្នុងការទាមទារសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី ។ ដោយមានវត្តមានលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងផង ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ទិវានារីអន្តរជាតិ៨មីនា ឆ្នាំនេះធ្វើឡើងក្រោមប្រធាបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប »។ដូចនេះការចូលរួមរបស់ស្រ្តីនាពេលបច្ចុប្បន្នទាំងវិស័យឯកជន និង វិស័យសារធារណៈ នៅក្នុងសង្គមកម្ពុជាកាន់តែបង្ហាញឱ្យឃើញអំពីកាតព្វកិច្ច ភារកិច្ច តួនាទី និងការអនុវត្តនូវសិទ្ធិពេញលេញ។ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានរាយការណ៍ពីសកម្មភាពនានារបស់ស្ត្រីក្នុងស្រុករលាប្អៀរបានចូលរួមជាមន្ត្រីរាជការដោយស្ត្រីខ្លះមានឋានៈតួនាទី ជាអភិបាលរងស្រុក ប្រធានការិយាល័យ លោកមេឃុំ និងជាមេភូមិជាច្រើននាក់ផងដែរ៕ដោយ៖សុខ គឹមសៀន
-
ប្រជាពលរដ្ឋនៅក្បែររោងចក្រផលិតដំណាប់ស្វាយ ក្រុមហ៊ុន KRR Processing Food Co., Ltd នៅខេត្តកំពង់ស្ពឺ រងផលប៉ះពាល់ដល់សុខភាព និងការរស់នៅ ដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រ នាពេលកន្លងមក

(កំពង់ស្ពឺ)៖ ឆ្លើយតបនឹងលិខិតបដិសេធរបស់ក្រុមហ៊ុន KRR Processing Food Co., Ltd ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ និងការលើកឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់តំណាងក្រុមហ៊ុន មាន. លោក លី សេងខុង ជាម្ចាស់ភាគហ៊ុន . លោក ម៉ៅ ម៉េង ជាម្ចាស់ភាគហ៊ុន និង. លោក សៅ ពិសិដ្ឋ ជាអគ្គនាយកក្រុមហ៊ុន បានបដិសេធថា ពុំបានបង្ហូរទឹកកខ្វក់ទៅស្ទឹងសែនជ័យ ក្នុងភូមិសាស្រ្តឃុំយាយម៉ៅសែនជ័យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់នៃក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានបន្តចុះយកសំណាកទឹក និងចូលរួមជាមួយអ្នកសារព័ត៌មានសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងរោងចក្រ KRR Processing Food Co., Ltd.។ ប្រជាពលរដ្ឋ បានលើកឡើងថា កន្លងមក រោងចក្របានបញ្ចេញសំណល់រាវ មានជាតិពុលចូលមកក្នុងស្ទឹងធម្មជាតិ ដែលមានទីតាំងនៅខាងក្រោយរោងចក្រ និងបានបង្កបញ្ហាបំពុលទឹកស្ទឹង និងបង្កផលប៉ះពាល់…
-
ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមីនា គិតចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹកថ្ងៃទី៧ មីនា ឆ្នាំ២០២៥ គឺ”ល្អណាស់”

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តី ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេស កម្ពុជា សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២២.៧២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ដោយឡែកសម្រាប់ស្ថានភាពគុណភាពខ្យល់តាមបណ្តា រាជធានី-ខេត្តនីមួយៗមានដូចជា ៖ *ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ។ *ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រកាសជ័យលាភី «អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យ សុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥»

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី«ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥»។ ក្នុងរបាយការណ៍ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកឡើងថា ផ្អែកលើលទ្ធផលនៃការចុះវាយតម្លៃដល់ទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាព ការធ្វើបទបង្ហាញ ការសាកសួរព័ត៌មាន របស់គណៈកម្មការពាក់ព័ន្ធទៅនឹងលក្ខណៈវិនិច្ឆ័យគោលទាំង៨ និងការផ្តល់អំណះអំណាងអំពីទិដ្ឋភាពបច្ចេកទេស និងព័ត៌មានរបស់បេក្ខភាពជ័យលាភីអង្គភាព គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានវិនិច្ឆ័យសម្រេចចុងក្រោយ និងធ្វើចំណាត់ថ្នាក់បេក្ខភាពជ័យលាភីអង្គភាពពីលេខ១ ដល់លេខ៥ និងរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីទទួលស្គាល់ជាផ្លូវការនូវបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង ១០ អង្គភាព ទៅតាមកម្រិត និងតាមវិស័យនីមួយៗ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ជាលទ្ធផលចុងក្រោយនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ គណៈ កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានពិនិត្យ វាយតម្លៃ…
-
មូលនិធិព្រីនស៍បានរៀបចំកម្មវិធីសម្ភាសន៍ជ្រើសរើសនិស្សិតពូកែដែលមានជីវភាពខ្វះខាតសម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤

ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសចូលរួមកម្មវិធីអាហារូបករណ៍ Chen Zhi Interview Day Batch 4 ជាមួយនឹងវត្តមានរបស់លោក Gabriel Tan ប្រធានមូលនិធិ Prince Foundation ព្រមទាំងគណៈគ្រប់គ្រងរបស់មូលនិធិ និងក្រុមនិស្សិត ភ្នំពេញ ៖ មូលនិធិព្រីនស៍ដែលជាអង្គការសប្បុរសធម៌របស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានរៀបចំកម្មវិធីសម្ភាសន៍ជ្រើសរើសនិស្សិតសម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤ ដែលជាជំនាន់ចុងក្រោយ និងជាជំហានមួយទៀតនៃការប្តេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ផ្ទាល់ក្នុងការគាំទ្រយុវជនកម្ពុជាតាមរយៈវិស័យអប់រំ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងបំណងផ្តល់ជាជំនួយផ្នែកហិរញ្ញវត្ថុទៅដល់និស្សិតដែលខ្វះខាតអោយមានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅមហាវិទ្យាល័យក្នុងរាធានីភ្នំពេញ។ កម្មវិធីនេះបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលនឹងមានការប្រមូលផ្តុំបេក្ខជនមានសមត្ថភាពមកពីទូទាំងប្រទេសកម្ពុជាចូលរួមការសម្ភាសន៍ដែលទាក់ទងនឹងប្រធានបទដូចជា៖ ទស្សនៈផ្ទាល់ខ្លួន សមត្ថភាពដោះស្រាយបញ្ហា និងការវាយតម្លៃភាពជាអ្នកដឹកនាំ ដើម្បីធានាថាបេក្ខជននីមួយៗ ដែលបានជ្រើសរើសពិតជាមានសមត្ថភាព ស័ក្តិសមនឹងទទួលបានអាហារូបករណ៍បំផុត។ ក្រៅពីនេះ យើងក៏មានសេចក្តីសោមនស្សដែលនិស្សិតអាហារូបករណ៍ចេនហ្ស៊ី ជំនាន់ទី១…
-
ប្រាសាទជម ចាប់ផ្ដើមបង្ហាញរូបរាង និងសោភ័ណភាពឡើងវិញជាបណ្ដើរៗ ហើយជួសជុលរយៈពេល១ឆ្នាំ៤ខែ

(ភ្នំពេញ)៖ ប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ចំណាយពេលជាង១ឆ្នាំ៤ខែមកនេះ ដើម្បីធ្វើការជួសជុលនោះ បានកំពុងលេចសម្រស់ និងបង្ហាញពីភាពស្រស់ស្អាត ឡើងវិញជាបណ្តើរៗហើយ ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី០៦ ខែ មីនា ឆ្នាំ ២០២៥ថាមុនពេលជួសជុល ប្រាសាទជម មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ ដូចជាឬសឈើចាក់បំបែករចនាសម្ពន្ធរបស់ប្រាសាទរហូតទៅដល់គ្រឹះខាងក្រោម ធ្វើឱ្យទឹកភ្លៀងហូរចូល បណ្ដាលឱ្យដីគ្រឹះចុះខ្សោយនិងស្រុតចុះ។ ថ្មរបស់ប្រាសាទនេះ បានរលុះធ្លាក់បាក់បែកខូចខាតរូបរាងជាច្រើនកន្លែង ដូចជា ផ្តែរ សសរពេជ្រ ស៊ុមទ្វារផ្នែកខាងក្រៅបានធ្លាក់ចុះដល់ដី ហើយកន្លែងខ្លះទៀតបាត់ថ្ម ថ្មក្រៀកហែកចេញពីគ្នាជាដើម។ ប្រភពខាងលើនេះបានឱ្យដឹងបន្ថែមថា ចាប់តាំងតែពីខែវិច្ឆិកាឆ្នាំ២០២៣ គម្រោងអភិរក្ស និងថែរក្សារបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានជួយសង្គ្រោះប្រាសាទជម ដោយចាប់ផ្ដើមជួសជុលសសរខឿន សសរពេជ្រ សសរផ្អោម ស៊ុមទ្វារ ហោជាង ដំបូល និងផ្តែររបស់ប្រាសាទជមឡើងវិញ។ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរាលោក ថៃ យ៉ាម៉ង់ ឱ្យដឹងថា ការជួសជុលជំហានដំបូង គឺក្រុមការងារបានចាប់ផ្ដើមប្រមូលឯកសារចាស់ៗពីសាលាបារាំងចុងបូព៌ា ពីអភិរក្សដ្ឋានអង្គរ និងអាជ្ញាធរជាតិអប្សរាដើម្បីទុកជាឯកសារសិក្សា។ បន្ទាប់មក ក៏ចាប់ផ្ដើមសិក្សាវាយតម្លៃការខូចខាត ព្រមទាំងធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីពិនិត្យមើលរចនាសម្ពន្ធរបស់ប្រាសាទ…
-
អភិបាលរងខេត្តកំពង់ធំ នាំយកអាហារទៅផ្តល់ជូនអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

កំពង់ធំ៖ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងក្រុមគ្រួសារកាលពីថ្ងៃទី៤ ខែមីនា អញ្ជើញសួរសុខទុក្ខ និងនាំអំណោយជាម្ហូបអាហារ ព្រមទាំងសម្ភារៈប្រើប្រាស់ទៅផ្តល់ជូនអ្នកជំងឺ១៨០នាក់ដែលកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។ ក្នុងកម្មវិធីនេះលោក ញឹក បានខេង បានអរគុណដល់ក្រុមគ្រូពេទ្យ ព្រមលើកទឹកចិត្តដល់គ្រូពេទ្យឱ្យបន្តយកចិត្តទុកដាក់ ព្យាបាលជូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ លោកក៏បានស្នើដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ យកចិត្តទុកដាក់លើបរិស្ថានស្អាត អនាម័យល្អ និងបម្រើសេវាប្រកបក្រមសីលធម៌វិជ្ជាជីវៈ៕ដោយ៖ប៊ុនរដ្ឋា
-
រដ្ឋបាលខេត្តបន្ទាយមានជ័យ ពន្លឿនដល់ក្រុមហ៊ុនស្ថាបនាបណ្ដាញលូរំដោះទឹកភ្លៀង និងក្រុមហ៊ុនទឹកស្អាត ធ្វើឱ្យបានរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជំរុញដល់ក្រុមហ៊ុនម៉ៅការស្ថាបនាបណ្ដាញលូរំដោះ ទឹកភ្លៀង និងក្រុមហ៊ុនទឹកស្អាត ដែលកំពុងឈូសឆាយកាយរៀបចំបណ្ដាញថ្មីក្នុងក្រុងសិរីសោភ័ណឱ្យពន្លឿនការងារឱ្យបាន រួចរាល់ មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ ។ ជំរុញបន្ថែមលើការណែនាំនេះ ក្នុងសប្ដាហ៍នេះ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងមន្ត្រីសាលាក្រុងសេរីសោភ័ណ បានចុះពិនិត្យការស្ថាបនាផ្លូវ ក្រុមរៀបចំបណ្ដាញលូរំដោះទឹកភ្លៀង និងក្រុមហ៊ុនទឹកស្អាត កំពុងរៀបចំបណ្ដាញទឹកថ្មី។ក្នុងពេលពិនិត្យជាក់ស្តែង លោកអភិបាលរងខេត្ត បានប្រាប់បណ្ដាក្រុមហ៊ុនដែលទទួលការសាងសង់ត្រូវសហការគ្នា ព្រោះ តាមការសង្កេតកន្លងទៅ ក្រុមហ៊ុននីមួយៗ មិនមានការសហការធ្វើជាហេតុបណ្ដាលឱ្យការដ្ឋានមានការយឺតយ៉ាវ។ លោកអភិបាលរងខេត្ត ក្នុងនាមជារដ្ឋបាលខេត្ត សូមជំរុញបណ្តាក្រុមហ៊ុនម៉ៅការ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ឱ្យបានរួចរាល់មុនចូលឆ្នាំខ្មែរខាងមុខ៕ដោយ៖ឃិន គន្ធា
-
“សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត”

(ភ្នំពេញ)៖ ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍ថា “សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត។ សូមកសាងសន្សំបុណ្យកុសលដល់ខ្លួនឯង និងអ្នកជាទីស្រលាញ់របស់ខ្លួនសម្រាប់បច្ចុប្បន្ន និងអនាគត តាមរយៈការគាំទ្រសាលារៀន និងមន្ទីរពេទ្យរបស់យើង ។ ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ក្នុងកម្មវិធីបើកសិក្ខាសាលា«ចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ ការអនុវត្ត ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល គឺជាការបន្តអនុវត្តស្មារតីរួមចំណែកដល់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាអប់រំ និងសុខាភិបាលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផង និងជាការរួមសហការគ្នាក្នុងស្មារតីនៃ«ជវភាពក្នុងប្រព័ន្ធតួអង្គតែមួយ»ផង ក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ដែលក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល…