Category: ព័ត៌មានសង្គម

  • អភិបាលខេត្តពោធិ៍សាត់ដាក់បទបញ្ជាឱ្យ​ក្រុមការងារ​បង្ក្រាប​​បទ​ល្មើសធនធាន​ធម្មជាតិក្នុងភូមិសាស្ត្រ​ស្រុកភ្នំ​ក្រវាញ​​និងស្រុកវាលវែង ធ្វើសកម្មភាពដូចភ្លៀងរលឹម

    អភិបាលខេត្តពោធិ៍សាត់ដាក់បទបញ្ជាឱ្យ​ក្រុមការងារ​បង្ក្រាប​​បទ​ល្មើសធនធាន​ធម្មជាតិក្នុងភូមិសាស្ត្រ​ស្រុកភ្នំ​ក្រវាញ​​និងស្រុកវាលវែង ធ្វើសកម្មភាពដូចភ្លៀងរលឹម

    ពោធិ៍សាត់៖អភិបាលខេត្ត និងប្រធានគណៈបញ្ជាការ​ឯកភាព​​រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥​ឯកឧត្តម ខូយ រីដា ក្នុងកិច្ចប្រជុំនៅសាលាខេត្ត បានណែនាំដល់ក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិទាំង៦ក្រុមដែល​ឈរ​ជើង ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ឱ្យបន្តធ្វើសកម្មភាពទប់ស្កាត់ការលួចរុករានទន្រ្ទានដីព្រៃរដ្ឋដោយខុសច្បាប់​គឺធ្វើ​សកម្មភាពដូចភ្លៀងរលឹម។ ឯកឧត្តមបន្តថា កិច្ចប្រជុំថ្ងៃនេះគឺត្រូវរៀបចំយន្តការថ្មី ហើយធ្វើដោយប្រុងប្រយ័ត្នបំផុត ។ទី១.ចាត់ការដីតំបន់​ភ្នំរបស់​រដ្ឋឱ្យ​លឿន កុំបណ្ដែតបណ្ដោយឱ្យនៅអាស្រ័យផល អូសបន្លាយពេលវេលាតទៅទៀត ដោយធ្វើកិច្ចសន្យា​ជាមួយ​មេឃុំ និង​កិច្ចសន្យាជាមួយមេភូមិ ក្នុងការផ្ដល់​ព័ត៌មានគ្រប់គ្រង។ទី២.ដីដែលដកហូតបាន​ជាង​៤ម៉ឺនហិកតា ត្រូវគ្រប់គ្រងឱ្យបាន, និងទី៣.បង្ហោះដ្រូន​ពិនិត្យមើលគ្រប់គោលដៅទាំងអស់ ទាំងដីដកហូតបាន ទាំងដីព្រៃដែលកំពុងមាន ត្រូវតាមដានគ្រប់​ចំណុច ហើយតំបន់ណាមិនត្រូវឱ្យចូល គឺកុំឱ្យចូលតែម្ដង ៕ដោយ៖ចេង ពុំ

  • អនុប្រធានទី២នៃរដ្ឋសភា ៖ការបង្ខិតមន្ទីរពេទ្យឱ្យកាន់តែកៀកខិតជិតនឹងប្រជាពលរដ្ឋ គឺជាការយកចិត្តទុក​ដាក់លើ​សុខទុក្ខរបស់បងប្អូន

    អនុប្រធានទី២នៃរដ្ឋសភា ៖ការបង្ខិតមន្ទីរពេទ្យឱ្យកាន់តែកៀកខិតជិតនឹងប្រជាពលរដ្ឋ គឺជាការយកចិត្តទុក​ដាក់លើ​សុខទុក្ខរបស់បងប្អូន

    ត្បូងឃ្មុំ ៖នៅខេត្តត្បូងឃ្មុំ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន​​យកចិត្ត​ទុក​ដាក់​លើ​សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសគឺផ្នែកសុខភាពដោយធ្វើការបង្ខិត មន្ទីរពេទ្យឱ្យកាន់តែ កៀកខិតជិ​តនឹងប្រជាពលរដ្ឋ ក្នុងការធ្វើឱ្យសម្រេចបាននូវគោលនយោបាយគ្រប់ដណ្តប់សុខ​ភាពជាសាកលដែល​ដាក់ចេញដោយ​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នៅចុងសប្ដាហ៍នេះឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញ​ពិនិត្យនិងសាកសួរសុខទុក្ខ​ប្រជាពលរដ្ឋ​មកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រុចឆ្មារ ខេត្តត្បូងឃ្មុំ ។នៅទីនោះ ឯកឧត្តម វង សូត​បាននាំមកនូវ​ការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ជាមួយនឹងការលើកឡើងពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមអនុប្រធាន​រដ្ឋសភាក៏បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់នៅសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឱ្យឆាប់រហ័ស និងមានប្រសិទ្ធភាពឱ្យស្របតាមពាក្យស្លោករបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា “គ្រូពេទ្យគឺជាទេវតាជួយសង្គ្រោះជីវិតមនុស្ស”៕ដោយ៖ហេង សម្បត្តិរូបភាព៖ថេត វិចិត្រ

  • អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្ស

    អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្ស

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) បានដឹងថា អាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឆ្នាំសិក្សា ២០២៤-២០២៥ ជាង២ពាន់ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងពិធីសំណេះសំណាលនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន…

  • រដ្ឋមន្ត្រីប្រៃសណីយ៍លើកទឹកចិត្តដល់មន្រ្តីរាជការទាំងអស់ចូលរួមវគ្គបណ្តុះបណ្តាលជំនាញឌីជីថល

    រដ្ឋមន្ត្រីប្រៃសណីយ៍លើកទឹកចិត្តដល់មន្រ្តីរាជការទាំងអស់ចូលរួមវគ្គបណ្តុះបណ្តាលជំនាញឌីជីថល

    ភ្នំពេញ ៖ក្នុងពេលចែករំលែកនូវបទពិសោធជោគជ័យនៃការធ្វើកំណែ​ទម្រង់ក្រសួង ឯកឧត្តម ជា វ៉ាន់ដេត ​ក្រសួងប្រៃស​ណីយ៍ និង​ទូរគមនាគមន៍​បានអំពាវនាវដល់ ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន សូមបន្តសហការ និងជំរុញឱ្យមន្ត្រីទាំង​អស់​ចូលរួមបណ្តុះបណ្តាល​ជំនាញឌីជីថល និងលើកទឹកចិត្តឱ្យមន្ត្រីរាជការទាំងអស់ប្តេជ្ញាចូលរួម​កម្មវិធីបណ្តុះបណ្តាលនានា ដើម្បីទទួលបានចំណេះដឹងបន្ថែមនិងពង្រឹង​ជំនាញបច្ចេកវិទ្យាឌីជីថល។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រស្តីពី “ភាពជាអ្នក​ដឹកនាំបរិវត្តកម្មឌីជីថល ជំនាញ​បច្ចេក​ទេសឌីជីថល និងជំនាញឌីជីថលចាំបាច់” ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង ស្ថាប័ន ទាំង១៦ សរុបចំនួន ៣៨២រូប កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជា​ប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានបញ្ជាក់អំពីសារសំខាន់នូវជំនាញឌីជីថល ។ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្ត្រីរាជការទាំងអស់ប្តេជ្ញាចូលរួមកម្មវិធីបណ្តុះបណ្តាលនានា ដើម្បីទទួលបានចំណេះដឹង​បន្ថែមនិងពង្រឹង​ជំនាញ​បច្ចេកវិទ្យាឌីជីថល ដោយធ្វើការទាញយកកាលានុវត្តភាពជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ក៏ដូចជាចូលរួមចំណែក​អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ទាក់ទងនឹងវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាដែលទទួលការបណ្ដុះបណ្ដាលមន្រ្តីនាពេលនេះ ក្នុងរយៈពេល ៥ឆ្នាំមកនេះ បានផ្ដល់ការបណ្ដុះបណ្ដាលដល់មន្រ្តីរាជការនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបប្រមាណជាង ១១ ០០០នាក់។ការបណ្ដុះបណ្ដាលផ្អែកលើកម្មវិធីចំនួន ៣រួមមាន ៖ (១). ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល ជាកម្មវិធីបណ្តុះបណ្តាលសម្រាប់សមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង​ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ន ,(២). ជំនាញបច្ចេកទេសឌីជីថល គឺសម្រាប់មន្ត្រីជំនាញបច្ចេកទេសដែល​គ្រប់គ្រងឌីជីថលនៅតាមបណ្តាក្រសួង…

  • ក្រសួងបរិស្ថានចាត់ទុក ការបំភ្លឺរបស់ក្រុមហ៊ុន KRR ផ្ទុយពីលទ្ធផល នៃការចុះពិនិត្យផ្ទាល់ និងការធ្វើវិភាគសំណាកទឹកបង្ហូរចេញពីរោងចក្រ ចូលទឹកស្ទឹងសែនជ័យ

    ក្រសួងបរិស្ថានចាត់ទុក ការបំភ្លឺរបស់ក្រុមហ៊ុន KRR ផ្ទុយពីលទ្ធផល នៃការចុះពិនិត្យផ្ទាល់ និងការធ្វើវិភាគសំណាកទឹកបង្ហូរចេញពីរោងចក្រ ចូលទឹកស្ទឹងសែនជ័យ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថាការបំភ្លឺរបស់ក្រុមហ៊ុន KRR Processing Food Co., Ltd. ថារោងចក្រដំណាប់ស្វាយរបស់ខ្លួន ពុំបានបង្ហូរទឹកកខ្វក់ចូលទឹកស្ទឹងសែនជ័យ នៅក្នុងភូមិសាស្រ្តឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផ្ទុយពីការលើកឡើងពីប្រជាពលរដ្ឋ ដែលមិនអាចប្រើប្រាស់ទឹកស្ទឹងបាន ហើយជាមួយគ្នានេះក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានវិភាគសំសំណាកទឹក ដែលយកចេញពីក្នុងរោងចក្រ និងលេចចេញពីរោងចក្រមានសារធាតុពុល Chemical Oxygen Demand (COD) លើសស្តងដារកំណត់ ដែលវាបង្កឲ្យមានបញ្ហាការបំពុលទឹក និងបង្កឲ្យមានផលប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹក ។ ក្នុងករណីកំហាប់វាខ្ពស់ខ្លាំង អាចបង្កខ្វះអុកសីសែនក្នុងទឹក បណ្តាលឲ្យត្រី និងជីវះចម្រុះរស់នៅក្នុងទឹកងាងាប់ ។ នៅក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងក្រុមហ៊ុនមានវត្តមាន. លោក លី សេងខុង ម្ចាស់ភាគហ៊ុន . លោក ម៉ៅ ម៉េង ម្ចាស់ភាគហ៊ុន និង. លោក សៅ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន…

  • លំហាត់សមយុទ្ធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ប្រកបដោយជោគជ័យ

    លំហាត់សមយុទ្ធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ប្រកបដោយជោគជ័យ

    សៀមរាប៖បន្ទាប់ពីអនុវត្តដោយជោគជ័យប្រកបដោយភាពម្ចាស់ការបាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ​ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរបានរៀបចំ​លំហាត់សមយុទ្ធ​ទ្រង់ទ្រាយធំក្នុង​ប្រការ មានយន្តហោះធ្លាក់នៅ​ក្នុងអាកាសយានដ្ឋាន ដើម្បីត្រៀមឆ្លើយតបផ្នែកពាក់ព័ន្ធ​នានាឱ្យ​បានរហ័ស ប្រសិនមាន​ឧបទ្ទវ ហេតុកើតឡើងជាយថាហេតុ ។ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរស៊ីវិល សហការជាមួយ​អាជ្ញាធរខេត្ត​សៀមរាប និងអង្គភាព​ស្ថាប័នពាក់ព័ន្ធ បានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្រោមប្រធានបទ “យន្តហោះធ្លាក់នៅ​ក្នុង​អាកាសយានដ្ឋាន” ដើម្បីធ្វើការហ្វឹកហ្វឺន និងសាកល្បងសមត្ថភាពពីគ្រប់អ្នកពាក់ព័ន្ធក្នុងការឆ្លើយតបទាន់ពេលវេលា រហ័ស និងមានលក្ខណៈត្រឹមត្រូវ ជួយសង្គ្រោះជនរងគ្រោះពេល​មាន​គ្រោះ​មហន្តរាយ និងឧបទ្ទវហេតុគ្រោះថ្នាក់​យន្តហោះដោយប្រការណា​មួយ។ លំហាត់សមយុទ្ធនេះមានការចូលរួមពីអាជ្ញាធរខេត្ត ស្រុក តំណាង​ក្រុមហ៊ុន ក្រុមការងារពាក់ព័ន្ធប្រមាណ ២០០​នាក់ ក្នុងនោះមាន ផ្នែករាយការណ៍ឧបទ្ទវហេតុ ក្រុមពន្លត់អគ្គិភ័យ ក្រុមសង្រ្គោះនិង​ក្រុមគ្រូពេទ្យ ក្រុមកម្លាំងការពារ​សន្តិសុខ​​សណ្តាប់ធ្នាប់​ជាដើម ។ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេ​ខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានវាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជោគជ័យ​នៃលំហាត់សមយុទ្ធទ្រង់ទ្រាយធំ និងជាលើកដំបូងនៅក្នុងអាកាស​យានដ្ឋាន​អន្តរជាតិសៀមរាប អង្គរ (SAI)។ភាពជោគជ័យ​នៃការធ្វើ​លំហាត់សមយុទ្ធនេះ ជាតឹកតាងដ៏សំខាន់ និងជាអ្វីដែលក្រុមហ៊ុន​អាកាស​ចរណ៍ធំៗតម្រូវ មុននឹងភ្ជាប់ជើងហោះហើរ។ ក្រុមហ៊ុនទាំង​នោះចង់ឱ្យមានការធានាសុវត្ថិភាព សន្តិសុខ ប្រសិនបើមានគ្រោះ​អាសន្នកើត​ឡើងជាយថាហេតុ និងការឆ្លើយតបជួយសង្រ្គោះ​ភ្លាមៗ​ពីខាងព្រលានយន្តហោះ។  ចំណុចឆ្លើយតបដែលមានភាពខ្វះខាតនៅឡើយ ដូចជាចម្ងាយផ្លូវឆ្ងាយ​ពីមន្ទីរពេទ្យមកកាន់អាកាសយានដ្ឋាន ដោយ​រថយន្តសង្រ្គោះបន្ទាន់​ត្រូវការរយៈពេលជិត១ម៉ោង ទម្រាំមកដល់។ឯកឧត្តមបានបង្ហាញ​ពីគម្រោងរៀបចំទីតាំងសង្រ្គោះ​បន្ទាន់នៅតាម​មណ្ឌលសុខភាពជិត​ព្រលានយន្តហោះ…

  • ពុក ម៉ែ របស់ពលករខ្មែរនៅប្រទេសកូរ៉េ ៖ សូមរក្សាភាពស្ងប់ស្ងាត់ ខិតខំធ្វើការសន្សំថវិកា ស្រូបយកចំណេះជំនាញ កុំចាញ់ឧបាយកលរបស់ក្រុមប្រឆាំងឱ្យចូលរួមបាតុកម្មនៅប្រទេសដែលខ្លួនកំពុងធ្វើការ

    ពុក ម៉ែ របស់ពលករខ្មែរនៅប្រទេសកូរ៉េ ៖ សូមរក្សាភាពស្ងប់ស្ងាត់ ខិតខំធ្វើការសន្សំថវិកា ស្រូបយកចំណេះជំនាញ កុំចាញ់ឧបាយកលរបស់ក្រុមប្រឆាំងឱ្យចូលរួមបាតុកម្មនៅប្រទេសដែលខ្លួនកំពុងធ្វើការ

    (ភ្នំពេញ)៖ ពុក ម៉ែ របស់របស់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំងនៅពេលទទួលព័ត៌មានអំពីសកម្មភាពកៀរគរពលករខ្មែរឱ្យចូលរួមធ្វើបាតុកម្មម្តងហើយម្តងទៀតនៅលើទឹកដីបរទេសដែលកូនៗរបស់ខ្លួនកំពុងបម្រើការងារ។ អាណាព្យាបាលរបស់ពលករខ្មែរ បានផ្តែផ្តាំទៅកូនក្មួយទាំងអស់ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េមេត្តារក្សាភាពស្ងប់ស្ងាត់ ត្រូវខិតខំធ្វើការសន្សំថវិកា ស្រូបយកចំណេះជំនាញ ដែលអាចជួយខ្លួនឯង និងក្រុមគ្រួសារពេលត្រលប់មកប្រទេសកំណើតរបស់ខ្លួនវិញ។ អ្នកមីង សុខ ថា ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ក្នុងនាមជាម្តាយឳពុកកំពុងរង់ចាំនៅស្រុកកំណើតពិតជាមានការព្រួយបារម្ភណាស់ចំពោះសុវត្ថិភាពរបស់កូនដែលកំពុងធ្វើការនៅសាធារណកូរ៉េ នៅពេលឃើញព័ត៌មានអំពីការបំផុសបំផុលឱ្យមានការធ្វើបាតុកម្មនានានៅលើទឹកដីបរទេសបែបនេះ។ ក្រៅពីការបារម្ភចំពោះសុវត្ថិភាពរបស់កូនដែលជាជនបរទេសធ្វើការនៅស្រុកគេនោះ គឺខ្លាចតែសកម្មភាពបាតុកម្មបង្កជាបញ្ហាអ្វីមួយប៉ះពាល់កន្លែងការងារដែលកូនកំពុងបម្រើការងារ ដែលធ្វើឱ្យម្ចាស់ក្រុមហ៊ុនមិនពេញចិត្ត តែម្តង។ អ្នកមីងបានផ្តាំទៅកូនៗ ក្មួយៗថា ប្រទេសកម្ពុជាជាទឹកដីកំណើតរបស់ខ្លួន ការទៅធ្វើសកម្មភាពនៅលើទឹកដីបរទេសប្រឆាំងជាតិខ្លួនឯងបែបនេះ មិនសមនោះទេ វាធ្វើឱ្យបាត់បង់តម្លៃជាតិខ្លួនឯង ជាពិសេសនោះគឺបន្ទាបតម្លៃខ្លួនឯងអស់ហើយ។ ការស្រលាញ់ជាតិ មិនសំដៅលើការធ្វើបាតុកម្មនោះទេ ការចេះគិតគូរ ពិចារណា ដឹងខុសដឹងត្រូវ ទើបជាពលរដ្ឋល្អ។ សូមកូនៗកុំទៅចូលរួមធ្វើបាតុកម្មណាមួយឱ្យសោះ ពីព្រោះប្រសិនបើមានរឿងអ្វីកើតឡើង ខ្លួនជាពលករជាអ្នកទទួលខុសត្រូវ មិនមែនអ្នកដឹកនាំបាតុកម្ម ដែលកំពុងរស់នៅប្រទេសលោកខាងលិចនោះទេ។ ដោយឡែកលោកស្រី ឈឿន យន់ ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករនៅសាធារណកូរ៉េម្នាក់ទៀតបានបង្ហាញការមិនពេញចិត្តទាល់តែសោះលើសកម្មភាពរបស់ក្រុមអ្នកនយោបាយជ្រុលនិយមដែលតែងតែយកពលករខ្មែរធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេស។ អ្នកមីងថា បាតុកម្មកន្លងមកមានច្រើន តែដូចជាគ្មានអ្វីដុំកំភួន ក្រៅតែពីបង្កចលាចលនៅលើទឹកដីបរទេស។ លោកស្រីបន្ថែមថា ខ្លួនបានទូន្មានកូនៗជានិច្ចអំពីបញ្ហានេះ ដោយលើកទឹកចិត្តកូនឱ្យខិតខំធ្វើការ សន្សំថវិកា និងស្រូបយកចំណេះដឹងពីប្រទេសកូរ៉េ ត្រលប់មកទឹកដីកំណើតវិញ។ ការបង្កចលាចលលើទឹកដីបរទេសមិនមែនជារឿងត្រឹមត្រូវនោះទេ។ មួយឆ្នាំៗឃើញតែធ្វើបាតុកម្ម…

  • ក្រសួងព័ត៌មានចេញសេចក្តីណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបញ្ឈប់បន្ទាន់ដែលបង្កប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ និង ប្រពៃណី

    ក្រសួងព័ត៌មានចេញសេចក្តីណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបញ្ឈប់បន្ទាន់ដែលបង្កប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ និង ប្រពៃណី

    (ភ្នំពេញ)៖ ក្រសួងព័ត៌មាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥៤នេះបានចេញសេចក្តីណែនាំមួយដោយឱ្យ អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និង ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ ផលិតផលរបស់ខ្លួនដាច់ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។ ក្រសួងបានបន្តឱ្យដឹងថា ៖ ”ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់ អារម្មណ៍មកលើខ្លួន ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ”។ ក្រសួងចាត់ទុកថា ទង្វើបែបនេះមិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិកាទេ ប៉ុន្តែជាការ បង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ខ្វះការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និង ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងសីលធម៌សង្គម។ ក្រសួងនបានបន្តឱ្យដឹងថា ការផលិតមាតិកាបែបលេងសើច (Prank) ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសអ្នក ដទៃ មិនត្រូវបានលើកទឹកចិត្តឡើយ។ ការប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ ជាការបំពាន ច្បាប់ និងអាចជាកម្មវត្ថុនៃបណ្តឹងរបស់អ្នកដែលទទួលរងផលប៉ះពាល់។…

  • អ្នកអភិរក្សប្រទះឃើញសត្វទន្សោងមួយហ្វូង នៅដែនជម្រក​សត្វ​ព្រៃភ្នំត្នោត ក្នុងភូមិសាស្រ្ត ខេត្ត ព្រះវិហារ

    អ្នកអភិរក្សប្រទះឃើញសត្វទន្សោងមួយហ្វូង នៅដែនជម្រក​សត្វ​ព្រៃភ្នំត្នោត ក្នុងភូមិសាស្រ្ត ខេត្ត ព្រះវិហារ

    (ភ្នំពេញ)៖ ក្រុមអ្នកអភិរក្សនាថ្មីៗមកនេះ បានប្រទះឃើញ ហ្វូងសត្វទន្សោងមួយហ្វូង កំពុងនាំគ្នាដើររកចំណីយ៉ាងសុខ​សាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រ ខេត្ត​ព្រះវិហារ។ ហ្វូងសត្វទន្សោង ដែលថតបានដោយកាម៉េរ៉ា មាន ចំនួនជាង ១០ក្បាល មានទាំងញី ឈ្មោល និងកូនតូចៗ ទៀតផង។ ទន្សោងជាប្រភេទជីវៈចម្រុះកម្រ និងជាប្រភេទ ជិតផុតពូជ លើពិភពលោក ហើយបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានចាត់ ទុកថា នេះជាលទ្ធផល ជោគជ័យមួយ ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិនៅកម្ពុជា។ ជាមួយគ្នាមន្រ្តី អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងដោយ សំណូមពរឱ្យអ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅតាមសហគមន៍ ចូលរួមប្រសើរថែមទៀត ការពារថែរក្សា សម្បត្តិធនធានធម្មជាតិ កម្រលើពិភពលោកនេះ ឱ្យបានគង់វង្ស សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងសម្រាប់បម្រើ ដល់គោលដៅ លំ ហែបៃតង ដើម្បីរួមចំណែកដល់ការបង្កើន ជីវភាពសហគមន៍ មូលដ្ឋានផ្ទាល់។ គួរបញ្ជាក់ថាទន្សោង មានវត្តមាននៅតាមតំបន់ព្រៃ ក្នុងភូមិភាគ…

  • លោក ឃូ ពៅ ចូលកាន់តំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក ង៉ោ ម៉េងជ្រួន ដែលចូលនិវត្តន៍

    លោក ឃូ ពៅ ចូលកាន់តំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក ង៉ោ ម៉េងជ្រួន ដែលចូលនិវត្តន៍

    បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ ខែកុម្ភៈ បានរៀបចំពិធីប្រកាសចូលកាន់តំណែង​អភិបាល​រង​ខេត្តបន្ទាយមាន​ជ័យមួយរូបក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ តំណាង​ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ អភិបាលស្ដីទី។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលត្រូវបានប្រកាសតែងតាំង លោក ឃូ ពៅ ចូលកាន់មុខតំណែង ជាអភិបាលរង​ខេត្តបន្ទាយមានជ័យ ជំនួស​លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តដែលចូលនិវត្តន៍។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ បានរំលឹកថា លោកអភិបាលរងខេត្តដែល​ទើបតែងតាំងថ្មី ត្រូវ​ចេះសហការគ្នាក្នុងការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនបន្តទៀត​។ត្រូវ​ចុះមូលដ្ឋានឱ្យបានជាប្រចាំ ត្រូវដឹងពីសុខ ទុក្ខរបស់ប្រជាជន ត្រូវដោះ​ស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ៕ដោយ៖ ឃិន គន្ធា