Category: ព័ត៌មានសង្គម

  • មន្ទីរធម្មការខេត្តកំពង់ឆ្នាំងផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឈទូទាំងប្រទេសនិងធ្វើសន្និបាតបូកសរុបការងារ

    មន្ទីរធម្មការខេត្តកំពង់ឆ្នាំងផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឈទូទាំងប្រទេសនិងធ្វើសន្និបាតបូកសរុបការងារ

    កំពង់ឆ្នាំង៖មន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥​បានប្រារព្ធ​ពិធីផ្សព្វផ្សាយ​ខ្លឹមសារ​សង្ឃ​ប្រកាស​អនុសំវច្ឆរ​មហាសន្និបាតមន្ត្រីសង្ឈទូទាំងប្រទេសលើកទី៣២និ​ងធ្វើ​សន្និបាត​បូកសរុបលទ្ធផលការងារ​ឆ្នាំ​២០២៤ លើកទិសដៅការងារ​បន្តប្រចាំឆ្នាំ២០២៥ ក្រោមព្រះធម្មវង្សាធិបតីព្រះទេពមុនី សុខ ថាន ព្រះមេគណ​ខេត្ត​កំពង់ឆ្នាំងព្រះរាជតំណាងសម្តេចព្រះសង្ឃនាយក​គណៈមហានិកាយនៃព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះគ្រូរាជ ធម្មនាថ ជីម រន ព្រះគ្រូទទួលបន្ទុកកិច្ចការគណៈសង្ឃគណៈធម្មយុត្តិកនិកាយខេត្តកំពង់ឆ្នាំងនិងមានការចូលរួមពីរ មន្ត្រីរាជការថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង  ព្រះមន្ត្រី​សង្ឃខេត្ត មន្ត្រីសង្ឃទាំង ៨ ក្រុង ស្រុក ព្រះចៅអធិការ គ្រប់វត្ត អាស្រម ប្រមាណជិតមួយពាន់អង្គនិងនាក់។ ក្នុងឱកាសនេះឯកឧត្តម ញ៉ែម វ៉ាលី បានបញ្ជាក់ថា សាសនាជា​ប្រភព​ផ្ដល់គុណតម្លៃយ៉ាងសំខាន់ ដែលមានឥទ្ធិពល លើរបបនយោ​បាយ ច្បាប់ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ។ឯកឧត្តមបន្តថា ដើម្បីអនុវត្តគោល​នយោបាយសាសនា ត្រូវគោរពប្រតិបត្តិតាមគោលការណ៍សំខាន់ៗចំនួន​៥គឺទី១.លើកកម្ពស់សាសនា,ទី២.លើកកម្ពស់សីលធម៌សង្គម ,ទី៣.​រក្សាសុខ​ដុមរមនីយកម្មសាសនា ,ទី៤.ពង្រឹងគុណភាពអប់រំពុទ្ធិក​សិក្សា​គ្រប់កម្រិត និងទី៥.អភិវឌ្ឍន៍សមត្ថភាពសង្គម និងធនធានមនុស្ស។ សូមជម្រាបថា ការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរ​មហា​សន្និបាត​មន្ត្រីសង្ឈទូទាំងប្រទេសលើកទី៣២ នៅ​​ខេត្តកំពង់ឆ្នាំង​ក្នុង​គោលបំណង ណែនាំអំពីការប្រតិបត្តិធម៌វិន័យ, ការគ្រប់គ្រងអប់រំព្រះ​សង្ឃក្នុងវត្ត អារាម, ការប្រើប្រាស់​ប្រព័ន្ធ…

  • ប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តតាកែវថ្មី

    ប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តតាកែវថ្មី

    តាកែវ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជា​អធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ លោក ធាម ច័ន្ទពិសិដ្ឋ ជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួសលោកស្រី ពេជ ម៉ារ៉ែន ដែល​ត្រូវបានប្លាស់ប្ដូភារកិច្ចដោយបង្ខំទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ។ ថ្លែងនៅក្នុងពិធីនោះលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានផ្ដាំផ្ញើដល់​ប្រធាន​តុលាការសាលាដំបូងទើបទទួលតំណែង​និងថ្នាក់ដឹកនាំ មន្ត្រីរាជ​ការទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវធ្វេស​ប្រហែសក្នុងការអនុវត្ត​ច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ។ត្រូវ​ប្រកាន់ភ្ជាប់ នៅអភិក្រមទាំង៥ រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដើម្បីឱ្យការកែទម្រង់វិស័យយុត្តិធម៌ទទួល​បាន​ជោគជ័យ៕ដោយ៖តាកែវ

  • ក្រសួងអប់រំចេញសេចក្តីប្រកាស ពីការបន្តដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី និងការលុបចោលកម្មវិធីសិក្សាទំនើប

    ក្រសួងអប់រំចេញសេចក្តីប្រកាស ពីការបន្តដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី និងការលុបចោលកម្មវិធីសិក្សាទំនើប

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥នេះបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថាក្នុងពេលថ្មីៗ នេះមានការ យល់ច្រឡំថា ក្រសួងនឹងលុបចោលកម្មវិធីសាលារៀនជំនាន់ថ្មី។ ហេតុនេះ ក្រសួងបានបញ្ជាក់ថា ដោយមានការគាំទ្រពី រាជរដ្ឋាភិបាល ក្រសួងនឹងនៅតែបន្តអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនេះតទៅទៀត ហើយថែមទាំងបន្តវិនិយោគ បន្ថែមទៀត ដើម្បីឱ្យដំណើរការ ចំនួន ១៤ កន្លែង នៅទូទាំងប្រទេសក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ។ ក្រសួងបានបន្តឱ្យដឹងថាសាលារៀនជំនាន់ថ្មី គឺជាគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ជាគំរូអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈខ្ពស់ និងផ្តល់ការអប់រំមាន គុណភាពខ្ពស់។ សាលារៀនជំនាន់ថ្មីផ្តោតលើការអនុវត្តកម្មវិធីសិក្សាពេញលេញ ផ្តល់ឱកាសសិក្សាពេញមួយថ្ងៃ អនុវត្តវិធីសាស្ត្របង្រៀនទំនើបតាមបែបរិះរក ការដោះស្រាយបញ្ហា និងការសិក្សាតាមបែបគម្រោង កម្មវិធីបច្ចេកវិទ្យា ដែលបណ្តុះទាំងវិជ្ជាសម្បទា បំណិនសតវត្សទី២១ ជាពិសេសបំណិនសហការ ត្រិះរិះពិចារណា ទំនាក់ទំនង លើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៌ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌ ដែលឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល។ យ៉ាងណាក្តី ក្រសួងអប់រំ យុវជន…

  • រោងចក្រកែឆ្នៃស្បែក CS TAN CO., LTD. ត្រូវបានរកឃើញ បូមបង្ហូរសំណល់រាវមានពណ៌ និងសារធាតុខ្លាញ់ ចូលសមុទ្រ ដោយផ្ទាល់ នៅ ខេត្តព្រះសីហនុ

    រោងចក្រកែឆ្នៃស្បែក CS TAN CO., LTD. ត្រូវបានរកឃើញ បូមបង្ហូរសំណល់រាវមានពណ៌ និងសារធាតុខ្លាញ់ ចូលសមុទ្រ ដោយផ្ទាល់ នៅ ខេត្តព្រះសីហនុ

    (ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងមានការណែនាំពីថ្នាក់ដឹកនាំ នៅថ្ងៃទី២៦-២៧ ខែ​កុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារ អធិការកិច្ច នៃក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ និង​អាជ្ញាធរក្នុងឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះ​ត្រួតពិនិត្យករណីបូមបង្ហូរសំណល់រាវចូលសមុទ្របង្កឡើងដោយក្រុមហ៊ុនកែច្នៃស្បែក CS TAN CO., LTD. ដែលមាន​ទីតាំងនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ យោងតាមការអះអាងរបស់អជ្ញាធរឃុំកែវផុស អាជ្ញាធរបាន​ទទួល​ការត្អូញត្អែពីប្រជាពលរដ្ឋថាបានរងផលដោយ​ការ​បង្ហូរ​សំណល់រាវរបស់ក្រុមហ៊ុន CS TAN CO., LTD. ដោយ​បាន​បញ្ជាក់ថាបណ្តាលឱ្យរមាស់ និងធ្វើឱ្យប៉ះពាល់លើផលនេសាទ និងជះឥទ្ធិពលដល់ជីវភាពរស់នៅយ៉ាងខ្លាំង។ ក្រុមការងារក្រសួងបរិស្ថានបានចុះពិនិត្យទីតាំងផលិតកម្ម ព្រម​ទាំងការគ្រប់គ្រងសំណល់រាវដោយពិនិត្យឃើញថាក្រុមហ៊ុនបានបង្ហូរសំណល់រាវដោយផ្ទាល់តាមប្រព័ន្ធលូចូលទៅស្រះស្តុក (៤ស្រះបន្តបន្ទាប់គ្នា) ដោយមិនបានឆ្លងកាត់ប្រព័ន្ធ​ប្រព្រឹត្តិ​កម្ម។ មានការបង្កប់ទុយោជ័រ ភ្ជាប់ពីស្រះស្តុកទៅកាន់ព្រែក​កន្លង់​ចម្ងាយប្រមាណ៧០០ម៉ែត្រ។ ក្រុមការងារក្រសួងបរិស្ថានបានរកឃើញថា ក្រុមហ៊ុនបានប្រើ​ម៉ាស៊ីន​បូមទឹក​ចំនួន ៨គ្រឿង ដើម្បីបូមសំណល់រាវពីព្រែក​កន្លង់ទៅកាន់ប្រឡាយជីកថ្មីដើម្បីបង្ហូរបន្តទៅកាន់សមុទ្រដោយផ្ទាល់ ដោយមានគ្របមែកឈើពីលើដើម្បីលាក់បាំង។ ចម្ងាយ​ពីព្រែកកន្លង់ (ទីតាំងបូមសំណល់រាវ) ទៅកាន់សមុទ្រមាន​ប្រវែងប្រមាណ ៣០០ម៉ែត្រ។  ក្រុមហ៊ុនបានទទួលស្គាល់កំហុសដែលក្រុមការងារក្រសួងបរិស្ថានបានរកឃើញ ពិសេសការបូមសំណល់រាវបង្ហូរចូល​សមុទ្រ​ដោយមិនមានឆ្លងកាត់ការសម្អាតជាមុន និងមិនមានការ​អនុញ្ញាត​។ សម្រាប់វិធានការបន្ទាន់ ក្រុមការងារបានតម្រូវឱ្យក្រុមហ៊ុន​បញ្ឈប់​សកម្មភាពបូមបង្ហូរសំណល់រាវទៅកាន់សមុទ្រ រហូត​រៀបចំប្រព័ន្ធប្រព្រឹត្តិកម្មរួចរាល់និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានយកសំណាកទឹកចំនួន​៥ទីតាំង​ដើម្បីធ្វើការវិភាគ និងវាយតម្លៃដោយប្រៀបធៀបនឹង​កម្រិតកំណត់ស្តង់ដារដែលមានស្រាប់…

  • ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ជិត៣ពាន់លើក ក្នុងនេះ​ពេល​យប់៥៧ភាគរយ ដែល បណ្តាលឱ្យស្លាប់ជាង ១ ៥០០នាក់ និងរបួសជិត ៤ពាន់នាក់

    ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ជិត៣ពាន់លើក ក្នុងនេះ​ពេល​យប់៥៧ភាគរយ ដែល បណ្តាលឱ្យស្លាប់ជាង ១ ៥០០នាក់ និងរបួសជិត ៤ពាន់នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ កើតឡើងសរុប ២ ៨៤៤លើក ក្នុងនេះកើតឡើង​ពេលយប់៥៧ភាគរយ បណ្តាលឱ្យស្លាប់ ១ ៥០៩នាក់ និងរបួស ៣ ៧២០នាក់ ក្នុងនេះរបួសធ្ងន់ ២ ២៧៣នាក់។ គួរបញ្ជាក់ថារបាយការណ៍នេះត្រូវបានគេបញ្ចេញឱ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ សាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។ យោងតាមរបាយការណ៍ខាងលើនេះបានឱ្យដឹងដែរថាសម្រាប់មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះ ថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% សញ្ញាចរាចរណ៍ ១% ងងុយ១% កត្តាផ្លូវ១% និងកត្តាអាកាស ធាតុ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨០% (១ ២០៦/១ ៥០៩នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៧% (៨០៧/១ ២០៦នាក់)។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៨៩៦លើក ព្រះសីហនុ ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក។ បើគិតក្នុងឆ្នាំ២០២៤…

  • សម្ពោធឆ្លងសមិទ្ធផលវត្តទួលឡូវ តម្លៃជាង៤០ម៉ឺនដុល្លារ នៅស្រុកចំការលើ

    សម្ពោធឆ្លងសមិទ្ធផលវត្តទួលឡូវ តម្លៃជាង៤០ម៉ឺនដុល្លារ នៅស្រុកចំការលើ

    កំពង់ចាម៖សមិទ្ធផលនានា មាន ឧបដ្ឋានសាលា ផ្លូវបេតុង ជាដើម នៅវត្តពោធិ​ធម្មរង្សី ហៅ វត្តទួលឡូវ នៅ​ភូមិថ្នល់បែក​កើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមបានសម្ពោធឆ្លងកាលពីថ្ងៃទី២៥ ខែកុម្ភៈ​ក្រោមវត្តមានចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឧកញ៉ា លី យូគៀក ព្រមទាំងរដ្ឋបាល​​ខេត្ត ស្រុក ឃុំ ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ស្របពេលវិស័យអាណាចក្រ កំពុងតែបោះជំហាន រីកចម្រើនលើកគ្រប់វិស័យ វិស័យពុទ្ធចក្រក៏កំពុងតែមានការរីកចម្រើនទៅមុខឥតឈប់ឈរផង ។បច្ចុប្បន្ន ការសាងសង់​ឧបដ្ឋានសាលា គឺត្រូវការប្រើប្រាស់ថវិកាជាច្រើន។ដោយសារវិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើឱ្យប្រជាពលរដ្ឋ អាច​មានលទ្ធភាព មាន ធនធានក្នុងការចូលរួមជាបច្ច័យ ដើម្បីកសាងនូវសមិទ្ធ​ផលនានាក្នុងវត្តអារាម ជាពិសេសគឺការ កសាង​ឧបដ្ឋានសាលា ក្នុងវត្តនេះ​តែម្តង ដែលត្រូវប្រើប្រាស់បច្ច័យអស់ជិត ៤២ម៉ឺនដុល្លារ ។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូម​ជំរុញកូនចៅឱ្យខិតខំរៀនសូត្រ…

  • មនុស្សយ៉ាងតិចជិតមួយម៉ឺននាក់ នឹងទទួលផលពីការស្តារផ្លូវមួយ​ខ្សែប្រវែង​៤គីឡូម៉ែត្រនៅស្រុកសំឡូត

    មនុស្សយ៉ាងតិចជិតមួយម៉ឺននាក់ នឹងទទួលផលពីការស្តារផ្លូវមួយ​ខ្សែប្រវែង​៤គីឡូម៉ែត្រនៅស្រុកសំឡូត

    បាត់ដំបង៖ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយរដ្ឋបាលខេត្តបាត់ដំបង កាល​ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បើកការដ្ឋាន​ជួស​ជុលស្តារឡើងវិញផ្លូវក្រាល​ល្បាយថ្មភ្នំមួយខ្សែប្រវែង៤គីឡូម៉ែត្រស្ថិតនៅឃុំសំឡូត ស្រុកសំឡូត ។បន្ទាប់ពីកំណាត់ផ្លូវ​នេះស្តារឡើងវិញរួចរាល់ ប្រជាជនក្នុងឃុំ​សំឡូត​ផ្ទាល់ជិតមួយម៉ឺននាក់ នឹងទទួលបានផលដោយផ្ទាល់ ដោយពុំទាន់គិតដល់អ្នកឆ្លងកាត់ជាច្រើននាក់ទៀតមកពីតំបន់ទទៃផង។ ពិធីបើកការដ្ឋានបានប្រព្រឹត្តទៅក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន​បទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។កំណាត់ផ្លូវប្រវែង៤គីឡូម៉ែត្រ​ នឹងត្រូវ​ស្តារទៅ​ជាផ្លូវ​ល្បាយថ្មភ្នំ ដែលមានទទឹង៨ម៉ែត្រ ។មានសង់លូមូលគ្រប់​ប្រភេទចំនួន៩កន្លែង,លូប្រអប់មុខបួនចំនួនមួយ​កន្លែង ។ ផ្លូវ​នេះត្រូវ​អនុវត្ត និងស្ថាបនាដោយកងកម្លាំងវិស្វកម្មនៃនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ។ អមសងខាងកំណាត់ផ្លូវដែលត្រូវកែលំអស្តារឡើងវិញឱ្យកាន់តែប្រសើរ និងមាំទាំជាងមុន គេសង្កេតឃើញ​ប្រជាជន​យ៉ាង​ច្រើន​បានមកតាំងទី​លំនៅនិងប្រកបអាជីវកម្មផ្សេងៗ ។មួយវិញទៀត ផ្លូវមួយខ្សែនេះក៏ជា​បណ្ដាញគមនាគមន៍មមាញឹកនៅក្នុងតំបន់ ពោលគឺចរាចរដឹក​ជញ្ជូន​ផលិតផលកសិកម្ម កសិ-ឧស្សាហកម្មនានាផងដែរ ។ មើលឃើញពីសកម្មភាពសេដ្ឋកិច្ចលើផ្លូវមួយខ្សែនេះ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន​បទបាន​លើកឡើងថា ការសាងសង់ផ្លូវជនបទនៅទីនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់​នៅ​ក្នុងភូមិ-ឃុំសំឡូត និងភូមិឃុំក្បែរខាង។ពួកគេនឹងទទួលបានការលើកកម្ពស់ជីវភាពប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់ជា​ប្រចាំគ្រប់​រដូវកាល។ឯកឧត្តមបន្ថែមថា ផ្លូវជនបទនេះ ផ្តល់នូវអត្ថប្រយោជន៍​ផ្ទាល់​ដល់ប្រជាពលលរដ្ឋក្នុង​ឃុំសំឡូត​ចំនួន ២ ៤៩១​គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ៩ ៤៣៥នាក់។ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅ​តាមដងផ្លូវ ជាប់នឹងការដ្ឋានសាងសង់ សូមចូលរួមជាមួយក្រុមការងារ​អនុវត្ត​គម្រោងនិងជួយបង្កលក្ខណៈដើម្បីឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕ អត្ថបទ-រូបភាព៖…

  • មេ UN ៖ សិទ្ធិមនុស្សជុំវិញពិភពលោក «កំពុងថប់ដង្ហើម»

    មេ UN ៖ សិទ្ធិមនុស្សជុំវិញពិភពលោក «កំពុងថប់ដង្ហើម»

    បរទេស ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ហៅកាត់ UN លោក Antonio Guterres បាននិយាយថា សិទ្ធិមនុស្សជុំវិញពិភពលោក «កំពុងថប់ដង្ហើម»។ លោក បានព្រមានថា សិទ្ធិមនុស្សកំពុងត្រូវបាន «ថប់ដង្ហើម» នៅទូទាំងពិភពលោក ដោយសារ សង្រ្គាម និងអំពើហិង្សា ក៏ដូចជា ពួកផ្តាច់ការដែលបង្ក្រាបក្រុមប្រឆាំង និងការជាន់ឈ្លី ច្បាប់អន្តរជាតិ។ មេធំអង្គការសហប្រជាជាតិ រូបនេះ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវថា «សិទ្ធិមនុស្សគឺជាអុកស៊ីសែន នៃមនុស្សជាតិ» មិនអាចខ្វះបាន។ លោកបានមានប្រសាសន៍ថា «ប៉ុន្តែ ជាបណ្តើរៗ សិទ្ធិមនុស្សត្រូវបានថប់ដង្ហើម ដោយបន្ថែមថា ពួកផ្តាច់ការ កំទេចការប្រឆាំង ពីព្រោះ ពួកគេខ្លាចអ្វីដែលប្រជាជនមានអំណាច ពិតប្រាកដ នឹងធ្វើ រួមមានទាំង ការធ្វើឱ្យក្មេងស្រី មិនបានទៅសាលារៀន និងស្ត្រីបាត់សិទ្ធិ ជាមូលដ្ឋាន ជាដើម»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • សត្វទាព្រៃចំនួន ៦ប្រភេទ កំពុងរស់នៅយ៉ាងសុខសាន្ត នៅ​ក្នុង​តំបន់ការពារទេសភាពបឹងព្រែកល្ពៅ

    សត្វទាព្រៃចំនួន ៦ប្រភេទ កំពុងរស់នៅយ៉ាងសុខសាន្ត នៅ​ក្នុង​តំបន់ការពារទេសភាពបឹងព្រែកល្ពៅ

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានប្រភេទសត្វទាព្រៃ​ដ៏កម្រ​ចំនួន ៦ប្រភេទកំពុងតែរស់នៅ និងបន្តពូជកូនចៅយ៉ាងសុខ​សាន្តនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។ លោក ឈឿន សុជាតិ ជាមន្រ្តី ឧទ្យានុរក្ស និង ជាអ្នក ថតរូប​សត្វ​ស្លាប​ប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បាន​ប្រាប់ឱ្យដឹងថា៖មានសត្វកម្រៗជាច្រើនប្រភេទណាស់​កំពុង​រស់នៅ និងមករកចំណីនៅបឹងព្រែកល្ពៅ។ ក្នុងចំណោមនេះ​ដែលលោកបានថត និងកត់សម្គាល់កន្លងមកក៏មានទា​ព្រៃ​ចំនួន ៦ប្រភេទកំពុងរស់នៅតំបន់ទេសចរណ៍​ដ៏សក្តានុពល​មួយកន្លែងនេះផងដែរ ។ លោកបានប្រាប់ថាសម្រាប់សត្វទាព្រៃកម្រៗទាំង៦ប្រភេទនេះរួមានដូចជា៖ទាព្រៃតូច(Eurasian Teal)ជាប្រភេទ ទេសន្តរ​ប្រវេសន៍ ត្រូវបានគេកត់ត្រាឆ្នាំ២០២៥,ទាព្រៃកន្ទុយម្ជុល (Northern Pintail)ជាប្រភេទទេសន្តរប្រវេសន៍ កត់ត្រា​ឆ្នាំ២០២៤,ទាព្រៃក្បាលឆ្នូតស(Garganey)ជាប្រភេទទេសន្តរប្រវេសន៍ កត់ត្រាឆ្នាំ២០២៣,ទាព្រៃចំពុះធំ(Northern Shoveler) ជាប្រភេទទេសន្តរប្រវេសន៍ ត្រូវបានគេកត់ត្រា​ឆ្នាំ២០២២,ទាកាប៉ាព្រៃ (Comb Duck) ត្រូវបានកត់ត្រា​ឆ្នាំ២០២២ និងទាកាបព្រៃ (Indian Spot-billed Duck) ដែលត្រូវបានកត់ត្រាឆ្នាំ២០២២។ មន្រ្តីឧទ្យានុរក្សរូបនេះបានប្រាប់ដែរថាក្នុងចំណោមសត្វទាព្រៃទាំងនេះគឺគេឃើញទាព្រៃក្បាលឆ្នូតស សម្បូរច្រើន​ជាង​គេ​ពោល​គឺមានរហូតដល់រាប់ពាន់ក្បាលឯណោះ។ពួកវាតែង​មក​រកចំណីនារដូវទឹកសម្រកនៃខែធ្នូ ហើយរហូតដល់ចុងខែកុម្ភៈ ទើប​ពួក​វាបន្លាស់ទីចេញទៅវិញ។សម្រាប់សត្វទាកាបព្រៃវិញ​ក៏គេឃើញមានច្រើនផងដែរពោលគឺមានរាប់រយក្បាល និង​ចំណែកសត្វទាព្រៃដទៃទៀតវិញគឹមានចំនួនតិចតួចប៉ុណ្ណោះ។ លោកបានបបញ្ជាក់ប្រាប់បន្ថែមថានៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅខេត្តតាកែវនេះក្រៅពីសត្វទាព្រៃ​ក៏មាន​សត្វកម្រៗជាច្រើនទៀតដូចជាសត្វចាបព្រៃវែង ត្រដក់ធំ, រនាលពណ៍ ត្រយងខ្លួនសទុងប្រផេះ ស្មោញ,សត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជច្រើនប្រភេទទៀត។ លោក ឈឿន សុជាតិ បានប្រាប់ដោយបញ្ជាក់បន្ថែមថា…

  • អភិបាលរងខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ​មន្រ្តី​នគរបាលម្នាក់ដែល​រងរបួស​ក្នុងសកម្មភាព​បង្ក្រាប​ករណីលួចម៉ូតូ

    អភិបាលរងខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ​មន្រ្តី​នគរបាលម្នាក់ដែល​រងរបួស​ក្នុងសកម្មភាព​បង្ក្រាប​ករណីលួចម៉ូតូ

    កំពង់ចាម៖លោក ខ្លូត ចិន្តា អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ អញ្ជើញសួរ​សុខទុក្ខ និងនាំយកថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ទៅជូនលោក​វរសេនីយ៍ទោ អ៊ុ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាលនៃ​ស្នងការដ្ឋាននគរបាលខេត្ត ដែលបានរងគ្រោះ ក្នុងការបំពេញ​បេសកកម្ម​ចុះបង្ក្រាបករណីលួចមានទម្ងន់ទោសធ្ងន់(ប្លន់)កាលពីថ្ងៃទី២៥ ខែកុម្ភ: ដោយ​ជនដៃដល់បានបាញ់តដៃបណ្ដាលឱ្យត្រូវចំភ្លៅ កំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ អំណោយមានថវិកា ២លានរៀល ព្រមទាំងផ្លែឈើ និងភេស្ជេជៈជំនួយ​កម្លាំងមួយចំនួន៕ ដោយ៖លី ពៅ