Category: ព័ត៌មានសង្គម

  • ឈ្វេងយល់ពីឧបាយកលប្រើប្រាស់វិស្វកម្មសង្គម (Social Engineering)

    ឈ្វេងយល់ពីឧបាយកលប្រើប្រាស់វិស្វកម្មសង្គម (Social Engineering)

    (ភ្នំពេញ)៖ វិស្វកម្មសង្គម ឬSocial Engineering គឺសំដៅ​លើ​បច្ចេកទេសនៃចិត្តវិទ្យាដែលបង្កប់នូវឧបាយកល​ពីសំណា​ក់ឧក្រិដ្ឋជនបច្ចេកវិទ្យាបោកបញ្ឆោតជនរងគ្រោះឱ្យបង្ហាញនូវព័ត៌មានសម្ងាត់ ឬទទួលបានសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធ និង គ្រប់គ្រងទិន្នន័យជាដើម ។ វិធីសាស្រ្ត ឬឧបាយកលនៃវិស្វកម្មបណ្តាញសង្គមរួមមាន ៖ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេក​វិទ្យា នៃអគ្គ​នាយកដ្ឋាន​បច្ចេក​វិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើ​ការណែនាំជូន​ប្រជាពលរដ្ឋដើម្បីការពារខ្លួន និងប្រយុទ្ធ​ប្រ​ឆាំង​នឹងបច្ចេក​ទេ​ស​វិស្វកម្មសង្គមពីក្រុមឧក្រិដ្ឋជនបច្ចេក​វិទ្យា​ដូចខាងក្រោម ៖ ដោយ ៖ ង៉ាន់ ទិត្យប្រភព ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង​ផ្សព្វផ្សាយអប់រំ

  • ក្រសួងសុខាភិបាល ចេញសេក្តីប្រកាសពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ២ឆ្នាំ ៧ខែ

    ក្រសួងសុខាភិបាល ចេញសេក្តីប្រកាសពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ២ឆ្នាំ ៧ខែ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តី ប្រកាសជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើកុមារាអាយុ ២ឆ្នាំ៧ខែ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយ បក្សីប្រភេទ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមាន ទីលំនៅក្នុងភូមិតាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយសង្គ្រោះ ពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុមារបានស្លាប់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារឪពុកម្តាយទើបតែបាន នាំកុមារមកដល់មន្ទីរពេទ្យ បណ្តាលឱ្យកុមារមានស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដក ដង្ហើមធ្ងន់ធ្ងរ។ តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងមានមាន់ងាប់ ប្រហែល ១៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយកុមារបានដេក និងលេងនៅក្រោមផ្ទះជិតទ្រុងមាន់ ។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែង រកប្រភពចម្លង…

  • រដ្ឋបាលស្រុកបន្ទាយស្រី ៖ សុខភាពរបស់កុមារជាបំណងប្រាថ្នារបស់យើងទាំងអស់គ្នា

    រដ្ឋបាលស្រុកបន្ទាយស្រី ៖ សុខភាពរបស់កុមារជាបំណងប្រាថ្នារបស់យើងទាំងអស់គ្នា

    (ប្រទេសចិន)៖ លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចិនដែលបានយកចិត្តទុកដាក់ជួយព្យាបាលកុមារកម្ពុជាចំនួន ៥រូបដែលបានទៅទទួលការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើត។ ក្នុងពេលជជែកជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យបេះដូង Fuwai កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន លោកអភិបាលរងបានគូសបញ្ជាក់ពីការគាំទ្រនិងកិច្ចសម្របសម្រួលរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអង្គការYUNDI ដែល ចាប់ពីឆ្នាំ២០១៩ មក បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គពាក់ព័ន្ធនានា ក្រោមកិច្ចសម្របសម្រួលពីរដ្ឋបាលសាលាខេត្តសៀមរាប និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការចុះពិនិត្យសុខភាពកុមារនៅក្នុងស្រុកបន្ទាយស្រី និងបានគាំទ្រដល់ការបញ្ជូនកុមារដែលត្រូវបានក្រុមគ្រូពេទ្យកម្ពុជា-ចិន រកឃើញថាមានជំងឺបេះដូងពីកំណើតយកមកវះកាត់និងព្យាបាលនៅប្រទេសចិន។ ដោយឡែកនាដើមឆ្នាំ២០២៥នេះ ក្រោមការចង្អុលបង្ហាញពីលោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី និងលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ទើបលោក ងន ប៊ុនធី ទទួលភារៈដឹកនាំកុមារីចំនួន២រូប មកទទួលការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើត នៅប្រទេសចិន។ លោកអភិបាលរងបានរំលេចនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ថាប់ សារ៉ន និងលោក រិន ឡូត ដែលតាមរយៈប្រព័ន្ធទូរស័ព្ទបានទាក់ទងមកសួរសុខទុក្ខដល់ក្រុមគ្រួសារកុមារ២រូបថែមទៀតផង។ ក្នុងសេចក្តីរំភើបរីករាយជាមួយក្រុមគ្រួសារកុមារទាំង៥រូបនេះ លោកអភិបាលរងស្រុកបន្ទាយស្រីបានថ្លែងអំណរគុណជាពន់ពេកដល់ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ ជឹង សុគន្ធាវី…

  • គុណភាពខ្យល់នៅកម្ពុជាគិតនៅថ្ងៃទី២៥ ខែកុម្ភៈគឺល្អណាស់

    គុណភាពខ្យល់នៅកម្ពុជាគិតនៅថ្ងៃទី២៥ ខែកុម្ភៈគឺល្អណាស់

    (ភ្នំពេញ)៖ គុណភាពខ្យល់នៅកម្ពុជាគិតមកត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ឃើញថាទាំងរាជធានីភ្នំពេញ និងបណ្តា​ខេត្ត​មួយចំនួនទៀតបានផ្លាស់ប្តូរមកល្អប្រសើរណាស់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានបានឱ្យដឹងពី ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជា​មធ្យមស្មើនឹង៩.៧៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ក្រសួងបានបញ្ជាក់ថា សម្រាប់ពណ៌ខៀវ ដែលបញ្ជាក់​ពី​គុណភាពខ្យល់ល្អណាស់នោះរួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តរតនគិរី រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តឧត្តរមានជ័យ។ គួរបញ្ជាក់ថា ខេត្តដែលធ្លាប់តែមានសន្ទស្សន៍គុណភាពខ្យល់​ក្រហម…

  • អភិបាលខេត្តស្វាយរៀងប្រាប់ពលរដ្ឋដែលស្វែងរកការងារធ្វើ ត្រូវមកចុះ​ឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន

    អភិបាលខេត្តស្វាយរៀងប្រាប់ពលរដ្ឋដែលស្វែងរកការងារធ្វើ ត្រូវមកចុះ​ឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន

    ស្វាយរៀង៖ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបាន​ណែនាំ​ដល់​មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ ខេត្ត ព្រមទាំងរដ្ឋបាលក្រុង-ស្រុក​និង​អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់​បន្តការផ្សព្វផ្សាយទៅដល់​ប្រជាពល​រដ្ឋ​ដែល​កំពុង​ស្វែង​រកការងារធ្វើឱ្យមកចុះឈ្មោះចូលបម្រើការងារនៅតាម​តំបន់​រោងចក្រនានាក្នុងខេត្តដែលកំពុងមានតម្រូវការកម្លាំងពលកម្ម។ ឯកឧត្តមអភិបាលខេត្តស្វាយរៀងបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិស​ដៅ​ការងារ​ខែមីនា ឆ្នាំ២០២៥ របស់​រដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសដដែលឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់​លើការ​ការពារសន្តិសុខ​សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេង​ទំនើង​។ពង្រឹងការទប់ស្កាត់​ការជួញ​ដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់។ អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហា​អនាម័យបរិស្ថានទាំងនៅកន្លែងធ្វើការ ក៏ដូចជា​នៅ​តាមទីប្រជុំជននានា ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតិលេខ១ ។ នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តប្រគល់ថវិកាជ័យលាភី​ក្នុងការអនុវត្តភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព ដល់​អភិបាលក្រុង ស្រុកទាំង៨ផងដែរ៕ដោយ៖នុត នាង

  • រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តសិស្ស-និស្សិត ខិតខំ​សិក្សា និងបង្កើនជំនាញ

    រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តសិស្ស-និស្សិត ខិតខំ​សិក្សា និងបង្កើនជំនាញ

    (កំពង់ធំ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​លើកទឹកចិត្តដល់ សិស្ស-និស្សិត ឱ្យខិតខំសិក្សា និង​បង្កើនជំនាញ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ខ្លួន និង​រួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្របច្ចេក​ទេស និងវិជ្ជាជីវៈជូនសិស្ស-និស្សិត នៃវិទ្យាស្ថាន ពហុ​បច្ចេក​ទេសខេត្តកំពង់ធំ នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយ​មាន​សិស្ស-និស្សិតចំនួន ៣៥០ នាក់ បានទទួលសញ្ញាបត្រ​ថ្នាក់​បច្ចេកទេសជាច្រើនដំណាក់កាល រួមមានសញ្ញាបត្រវិជ្ជា​ជីវៈ​ថ្នាក់ទី ១, ២, ៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និង​បរិញ្ញាបត្របច្ចេកទេស។ ឯកឧត្តម ហេង សួរ បានអបអរសាទរចំពោះសមិទ្ធផល​ប្រកប​ដោយផ្លែផ្កាដែលសិស្ស និស្សិតជ័យលាភីទាំងអស់ ទទួល​សញ្ញា​​បត្រនាពេលនេះ ដើម្បីជាគ្រឹះសម្រាប់សិស្ស និស្សិត​ផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ។ សមិទ្ធផលនេះ គឺជាសក្ខីភាពថ្មីមួយទៀតក្នុងការបង្ហាញ​ឱ្យ​ឃើញ​នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ របស់​រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈជាសេនាធិការក្នុងការពង្រឹង និងពង្រីកវិស័យ​អប់រំ​បណ្ដុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធាន​មនុស្ស​នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា…

  • មន្រ្តី គណៈកម្មាធិការអូឡាំពិកកម្ពុជា ទទួលបានចំណេះដឹង​សំ​ខាន់ៗ អំពីសិក្ខាសាលាស្ដីពីបញ្ញាសិប្បនិម្មិត នៅគុយវ៉ែត

    មន្រ្តី គណៈកម្មាធិការអូឡាំពិកកម្ពុជា ទទួលបានចំណេះដឹង​សំ​ខាន់ៗ អំពីសិក្ខាសាលាស្ដីពីបញ្ញាសិប្បនិម្មិត នៅគុយវ៉ែត

    (ភ្នំពេញ)៖ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិកកម្ពុជា និងលោក យឺន ពន្លឺ អនុប្រធាននាយ​ក​ដ្ឋាន​ព័ត៌មាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូល​រួម​សិក្ខាសាលាស្ដីពីបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យកីឡា ដែល​ត្រូវបានរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្រព្រឹត្ត​ទៅនៅប្រទេសគុយវ៉ែត។ ឯកឧត្ដមទីប្រឹក្សាសង្កត់ធ្ងន់ថា សិក្ខាសាលានេះផ្ដោត​លើការ​វិវឌ្ឍ និងនិន្នាការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ក្នុងការប្រើប្រាស់​សម្រាប់វិស័យកីឡា មានទាំងការហ្វឹកហាត់ ការរៀបចំការ​ប្រ​កួត​កីឡាដែលពាក់ព័ន្ធនឹងការប្រកួត E-Sports និងបច្ចេក​វិទ្យាផ្សេងៗ ជំរុញដល់ការប្រកួត និងផ្សព្វផ្សាយចលនាកីឡា​តំបន់អាស៊ី ក៏ដូចជាអូឡាំពិកផងដែរ។ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បន្តថា សម្រាប់ការរីកចម្រើន នៃបញ្ញា​សិប្បនិម្មិតឧស្សាហកម្ម១.០ដែលមហាជនធ្លាប់ប្រើប្រាស់ គឺជា​បច្ចេកវិទ្យាចុងក្រោយបង្អស់លើលោក ហើយបច្ចេក​វិទ្យា​នេះប្រើប្រាស់នូវប្រព័ន្ធបញ្ញាសិប្បនិម្មិត ដូចជា ChatGBT ជាដើម ដែលជាបច្ចេកវិទ្យាថ្មីបំផុតក្នុងការប្រើប្រាស់​សម្រាប់​វិស័យផ្សេងៗ ក៏ដូចជាចលនាអូឡាំពិក។ ការណ៍នេះ ទើប OCA រៀបចំសិក្ខាសាលានេះឡើង ដើម្បី​ជំរុញ​ការប្រើប្រាស់ ក្នុងវិស័យកីឡា សម្រាប់សិក្ខាសា​លា​​ដ៏សំខាន់នេះ ។ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ រំពឹងថា នឹងផ្ដល់អត្ថប្រយោជន៍ដល់​មន្ត្រី និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បី​យកទៅ​ចែករំលែកប្រើប្រាស់ក្នុងចលនាអូឡាំពិកនៅកម្ពុជា ដូច្នេះនឹង​មានការសិក្សាស្រាវជ្រាវបន្ថែមទៀត ជាពិសេសតាមឱ្យទាន់​សម័យកាលបច្ចេកវិទ្យា ក្នុងន័យអភិវឌ្ឍកីឡាក្នុងស្រុក​ឱ្យបាន​រីកចម្រើន…

  • ខេត្តតាកែវតុបតែងខ្លួន ខណៈធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេលើកទី៩

    ខេត្តតាកែវតុបតែងខ្លួន ខណៈធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេលើកទី៩

    តាកែវ៖ភ្លើងបំភ្លឺផ្លូវសាធារណ:ក្នុងក្រុងដូនកែវ ដែលខូចមួយចំនួន ខណៈ​នេះ​អាជ្ញាធខេត្តតាកែវកំពុងធ្វើការជួសជុលវិញ​ដើម្បីស្វាគមន៍​ពិធីបុណ្យទន្លេ​ដែល​ខេត្តតាកែវធ្វើជាម្ចាស់ផ្ទះរយៈពេល៣ថ្ងៃពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។ លោក កង អាណាន់ អភិបាលក្រុងដូនកែវបានបញ្ជាក់ថា ដោយមាន​ការ​យកចិត្តទុកដាក់ពីឯកឧត្តម វ៉ី សំណាង អភិបាល​ខេត្តបានណែនាំដល់ផ្នែក​ពាក់ព័ន្ធឱ្យសហការជាមួយអគ្គិសនីតាកែវ រៀបចំជួសជុល និងផ្លាស់ប្ដូរអំពូល​ភ្លើងនៅតាម​បង្គោល​ភ្លើងលើដងផ្លូវសាធារណៈទាំងអស់ក្នុងក្រុងដូនកែវឱ្យ​បានរួចរាល់មុនពិធីរៀបចំបុណ្យទន្លេលើកទី៩។ លោកបន្តថា បច្ចុប្បន្នអាជ្ញាធរក្រុងដូនកែវ និងអគ្គិសនីតាកែវ កំពុងធ្វើការ​ជួសជុលជាបន្តបន្ទាប់នូវ​អំពូលភ្លើងនៅតាម​ដង​ផ្លូវសំខាន់ៗនានា ក្នុងក្រុង​ដូនកែវ ជិតរួចរាល់អស់ហើយ ពោលគឺនៅសល់ចំនួន ៩៥បង្គោលទៀតតាម​បណ្ដោយផ្លូវ​លេខ២១ ចាប់ពីភូមិថ្នល់បែក រហូតមកដល់មន្ទីរសាធារណ​ការ​ដែលមិនទាន់បានជួសជុល។ សូមជម្រាបថា កន្លងមករដ្ឋបាលខេត្តតាកែវ បានបំពាក់បន្ថែមអំពូលភ្លើង​ចម្រុះពណ៌ នៅតាមដងផ្លូវសំខាន់ៗ ក្នុងក្រុង​ដូនកែវ ក៏ដូចជាកែសម្រួល​ទីតាំងមួយចំនួន តម្រូវតាមភាពចាំបាច់ដែលញាំងឱ្យ​ដំណើរការនៃការរៀបចំ​ពិធីបុណ្យ​ទន្លេលើកទី៩ ឆ្នាំ២០២៥នេះ ឱ្យទទួលបានជោគជ័យ និងមាន​ភាពស្រស់បំព្រង ក្រោមម្លប់សុខសន្តិភាព និងមានក្ដីរំពឹងថា ការរៀបចំបុណ្យ​ទន្លេនៅពេលខាងមុខនេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យ​ចូលមកកម្សាន្តនៅ​ខេត្តតាកែវ​កាន់តែច្រើន៕ដោយ៖តាកែវ

  • អភិបាលខេត្តបាត់ដំបង ជំរុញដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់​ការចាក់​វ៉ាក់សាំងសត្វពាហនៈនៅតាមមូលដ្ឋាន

    អភិបាលខេត្តបាត់ដំបង ជំរុញដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់​ការចាក់​វ៉ាក់សាំងសត្វពាហនៈនៅតាមមូលដ្ឋាន

    បាត់ដំបង៖នៅស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥បានបើកយុទ្ធនាការចាក់​វ៉ាក់​សាំងការពារជំងឺសត្វគោ ក្របីដោយ​មានការអញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបាត់ដំបង បានលើកឡើងពីការយក​ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យកសិកម្មក្នុងនោះមាន​​វិស័យ​ចិញ្ចឹម​សត្វផងដែរ។ឯកឧត្តមបានណែនាំដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត បសុសត្វ ត្រូវខិតខំពិនិត្យ​លើ​ការងារកសិកម្មរបស់ប្រជាពលរដ្ឋ។ពិសេស​លើការងារកសិកម្មចិញ្ចឹមសត្វនៅតាមមូលដ្ឋាន។ឯកឧត្តមចាត់ទុកសកម្មភាពចាក់វ៉ាក់សាំងការពារជំងឺសត្វ ពិសេសសត្វពាហនៈ ជាសកម្មភាពជួយ​បង្កើន​សេដ្ឋកិច្ចគ្រួសារនៅតាមមូលដ្ឋាន។ មន្ត្រីជំនាញបានឱ្យដឹងថា កន្លងមកមន្រ្តីជំនាញនៃមន្ទីរកសិកម្ម ព្រមទាំង​ពេទ្យសត្វនៅតាមមូលដ្ឋាន បានអនុវត្ត​​ការងារ​ចុះចាក់វ៉ាក់សាំងការពារ​ជំងឺសត្វពាហនៈបានមួយចំនួន ដូចជា ការពារជំងឺដុំពកលើស្បែក គោ-ក្របី, ការពារជំងឺសារ​ទឹក,ការពារជំងឺអុតក្តាម,ការពារជំងឺជ្រូក៩មុខ និងការពារ​ជំងឺឆ្កែឆ្កួតជាដើម៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតីក្នុងកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ នៅសាលសន្និសីទចតុមុខ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតីក្នុងកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ នៅសាលសន្និសីទចតុមុខ

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធាន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជា អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញ ជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រព្រឹត្តនៅសាលសន្និសីទចតុមុខ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក ជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខា ធិ ការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ភរិយាថ្នាក់ដឹកនាំតាម បណ្ដាក្រសួង-ស្ថាប័ននានា និងប្រជាពលរដ្ឋខ្មែរ សាធារណ ជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប ។ លោកជំទាវ ឡងឌី សាន់ណារ៉ា បានឱ្យដឹងថា កម្មវិធីនេះ​គឺត្រូវបាន បែងចែកជាបីវគ្គសំខាន់ៗ ដែលបានបង្ហាញនូវ​សម្លៀក​បំពាក់អាពាហ៍ពិពាហ៍ខ្មែរតាំងពីសម័យឧត្តុង្គ​រហូត​មកដល់បច្ចុប្បន្ន។…