Category: ព័ត៌មានសង្គម

  • ក្រុមហ៊ុន KENPAX របស់ចិននឹងបង្កើតរោងចក្រផលិត​គ្រឿង​បរិក្ខាពេទ្យដ៏ធំមួយនៅខេត្តកំពត

    ក្រុមហ៊ុន KENPAX របស់ចិននឹងបង្កើតរោងចក្រផលិត​គ្រឿង​បរិក្ខាពេទ្យដ៏ធំមួយនៅខេត្តកំពត

    កំពត៖ក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ(ផលិតផលវេជ្ជសាស្រ្ត)​របស់ប្រទេសចិនមួយគ្រោងនឹងសាងសង់រោងចក្រដ៏ធំមួយដែលមានទីតាំងស្ថិតនៅក្នុង ភូមិព្រៃថ្មី ឃុំស្រែចែង ស្រុកជុំគិរីនាខែមីនា​​ខាងមុខ។តាមរយៈការវិនិយោគនេះនឹងបង្កើតការងារចំនួន៣ពាន់​កន្លែងផងដែរ។ គម្រោងសាងសង់រោងចក្រផលិតផលវេជ្ជសាស្រ្តបានបញ្ជាក់ឱ្យដឹងក្នុងឱកាសជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារកាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងលោកប្រធានក្រុមហ៊ុន KENPAX ជាមួយឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ។ ក្នុងជំនួបលោក វៃ លីន (Wayne Lin) ប្រធានក្រុមហ៊ុន KENPAX ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ​មកពី​ប្រទេសចិន បានជម្រាបឯកឧត្តមអភិបាលខេត្តថា ក្រុមហ៊ុន KENPAX គឺជាក្រុមហ៊ុនផលិតនូវផលិតផលផ្នែកវេជ្ជសាស្រ្ត ។បច្ចុប្បន្នបាន ធ្វើការចែកចាយ និងផ្គត់ផ្គង់នៅជាង ៤០ប្រទេស​នៅលើពិភពលោក។លោកបានបន្តថា ដោយមើលឃើញពីសក្តា​នុពល និងភាពអំណោយផលរបស់ខេត្តកំពត ទើបក្រុមហ៊ុន​សម្រេចមកវិនិយោគដោយសាងសង់រោងចក្រផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃថ្មី ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។រោងចក្រនេះនឹងផ្តល់ការងារ ចំនួន ៣ ០០០កន្លែងជូនពលរដ្ឋ។រោងចក្រគ្រោងនឹងបើកកា​រដ្ឋានសាងសង់នៅពាក់កណ្តាលខែមីនាហើយនឹងបញ្ចប់​នៅចុង​ឆ្នាំ​២០២៥។ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្វាគមន៍ចំពោះការ​វិនិយោគ​និងការបង្កើតរោងចក្រផលិតបរិក្ខាពេទ្យរបស់ក្រុមហ៊ុន KENPAX ក្នុងខេត្តកំពត។ឯកឧត្តមក៏បានលើកទឹកចិត្តដល់​ក្រុមហ៊ុន​ឱ្យធ្វើការជ្រើសរើសបុគ្គលិកខ្មែរនិងកម្មករដែលរស់ នៅក្បែរតំបន់ដែលសាងសង់រោងចក្រជាជម្រើសទី១ ហើយបន្ត​ជ្រើសរើសតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពត ក្នុងន័យដើម្បី បង្កើតការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពត៕ដោយ៖ សិលា សារិន

  • រដ្ឋបាលខេត្តបាត់ដំបង បើកការដ្ឋានពង្រីកតួផ្លូវ​និងរៀបចំប្រព័ន្ធ​លូ​នៅកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល

    រដ្ឋបាលខេត្តបាត់ដំបង បើកការដ្ឋានពង្រីកតួផ្លូវ​និងរៀបចំប្រព័ន្ធ​លូ​នៅកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់​ដំបងក្នុងសប្ដាហ៍នេះបានអញ្ជើញបើកការដ្ឋានជួសជុលកែលម្អពង្រីកតួផ្លូវចាស់ និងរៀបចំប្រព័ន្ធលូថ្មីលើកំណាត់ ផ្លូវជាតិលេខ៥​ប្រវែង១,៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ឃុំជ្រៃ ស្រុកថ្មគោល។ពិធីបើកការដ្ឋានបានប្រព្រឹត្តទៅ​នៅបរិវេណវិទ្យា ល័យជ្រៃ នៃ​ឃុំជ្រៃ។ ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការបានឱ្យដឹង​ថា​នៅលើកំណាត់តួថ្នល់ចាស់ដែលមានទទឹង១០ម៉ែត្រនឹងត្រូវពង្រីក បន្ថែមតួផ្លូវទទឹងប្រវែង៣,៥ម៉ែត្រសងខាងដោយក្រាលកៅស៊ូDBSTលើនៅកំណាត់ផ្លូវជាតិលេខ៥ខាងលើ។ក៏មានការស្ថាបនា​ប្រព័ន្ធលូតាមបណ្តោយផ្លូវជាតិទីនោះទៀតផង ដោយដាក់លូមូល​បេតុង​​សរសៃដែកមុខកាត់មួយម៉ែត្រប្រវែងសរុប ១ ២០០ម៉ែត្រ ។ ឯកឧត្តម ព្រួញ រិទ្ធថា បន្តថា បន្ទាប់ពីកំណាត់ផ្លូវនេះស្ថាបនា​រួច​រាល់​គឺជាចំណងដៃដ៏ពិសិដ្ឋឆ្លើយតបទៅនឹងសំណូមពររបស់ ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល ផលិត​ផល និងជាចរន្តលំហូសេដ្ឋកិច្ច។ ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តម សុខ លូ អំពាវនាវដល់​ប្រជា​ពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ចូលរួម លើក​កម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងគោរពអនុវត្ត​ច្បា​ប់​ចរាចរណ៍ ,ចូលរួមជួយទប់ស្កាត់ចំនួនអ្នកស្លាប់និង របួសដោយ​សារ​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យស្ថិតក្នុងកម្រិតទាប៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • ព្រះបាឡាតគណខេត្ត និងមន្ទីរជំនាញ និមន្តនិងអញ្ជើញ​ផ្សព្វផ្សាយ​អភិក្រមស៣ នៅស្រុកភ្នំក្រវាញ

    ព្រះបាឡាតគណខេត្ត និងមន្ទីរជំនាញ និមន្តនិងអញ្ជើញ​ផ្សព្វផ្សាយ​អភិក្រមស៣ នៅស្រុកភ្នំក្រវាញ

    ពោធិ៍សាត់៖ ព្រះបញ្ញាសីលរង្សី សៅរ៍ សុជាតិ ព្រះបាឡាត់​គណ​ខេត្ត លោកអែម សុធា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ពោធិ៍សាត់ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ នៅចុង​សប្ដាហ៍នេះបាននិមន្តនិងចុះផ្សព្វផ្សាយខ្លឹមសារអភិក្រម ស៣​ដល់ព្រះសង្ឃ គណៈកម្មការអាចារ្យ អាជ្ញាធរដែនដីនៃឃុំចំណុះ​រដ្ឋបាលស្រុកភ្នំក្រវាញ ។ពិធីបានប្រព្រឹត្តទៅនៅវត្តភ្នំបាក់  ត្រា​ព្រះរាជសិលាបក្សីចាំក្រុង ស្ថិតក្នុងភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំ​ក្រវាញ ខេត្តពោធិ៍សាត់។ សូមជម្រាបថា អភិក្រមស៣ ដែលបានកំណត់ដោយ​ក្រសួង​ធម្មការ និងសាសនា គឺ សទី១៖ បរិស្ថាន អនាម័យស្អាតសំណង់ មានរបៀបរៀបរយ ជារមណីយដ្ឋានសាសនាសម្រាប់ពុទ្ធបរិស័ទ។សទី២៖ វត្តស្វាង៖ជាកន្លែងផ្តល់នូវចំណេះដឹងតាមរយៈការ អប់រំ និងជាកន្លែងដុសខាត់ចិត្ត និស្ស័យ បណ្តុះបញ្ញាស្មារតី ឱ្យស្គាល់​គុណធម៌ សីលធម៌ និងសុជីវធម៌និងសទី៣ វត្តស្ងប់ ៖ជាកន្លែងគ្មានអធិករណ៍ ធ្វើសមាធិកម្មដ្ឋាន ហ្វឹកហ្វឺនអប់រំចិត្ត បន្ទោបង់នូវកិលេស ធ្វើឱ្យចិត្តស្ងប់ ប្រាសចាកពីគ្រឿងញៀន៕ដោយ៖ចេង ពុំ

  • មន្រ្តីសុខាភិបាល៖ការងារគ្រូពេទ្យ គឺជាទេវតាជួយសង្គ្រោះជីវិតអ្នកជំងឺ

    មន្រ្តីសុខាភិបាល៖ការងារគ្រូពេទ្យ គឺជាទេវតាជួយសង្គ្រោះជីវិតអ្នកជំងឺ

    បន្ទាយមានជ័យ៖ “ថ្វីបើគ្រូពេទ្យមិនមែនជាទេវតា ប៉ុន្តែការងារគ្រូពេទ្យ​ជាទេវតាក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ”។នេះជា ប្រសាសន៍លើក​ឡើងរបស់លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត​បន្ទាយ​មានជ័យកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៥ ក្នុងទិវាអភិវឌ្ឍ​វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី២១ដែលរៀបចំឡើងនៅសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្ត។ លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយ មានជ័យ​បាន​មានប្រសាសន៍បន្ថែមដោយក្រើនរំលឹកថា វេជ្ជបណ្ឌិត គ្រូពេទ្យ ដាច់ខាតត្រូវប្រកាន់ឥរិយាបទ ទន់ភ្លន់,មាន សុជីវធម៌ និងប្រកាន់ខ្ជាប់​នូវក្រមសីលធម៌ វិជ្ជាជីវៈ ចាប់តាំងពីការទទួលអ្នកជំងឺពីដំបូង រហូតដល់​បញ្ចប់ការព្យាបាល ។លោកថា ហើយត្រូវបម្រើសេវាដោយភាពស្មោះត្រង់ ប្រកបដោយស្នាមញញឺមចេញពីបេះដូងខ្លួនដើម្បីទាញយកបេះដូងអ្នកជំងឺ ។ ក្នុងទិវានេះដែរលោកវេជ្ជបណ្ឌិត គិត ម៉េងហ៊ាង ប្រធានគណៈគ្រូពេទ្យ​ខេត្ត​បន្ទាយមានជ័យបានរាយការណ៍ថា គណៈគ្រូពេទ្យ ខេត្ត តែងបាន​ចុះណែនាំផ្ទាល់ដល់ទីកន្លែង សេវាពេទ្យរដ្ឋ និងឯកជនលើ​ការបម្រើ​សេវាសុខភាព ជាមួយការងារបច្ចេកទេស ដែលធានាបាននូវសេវា​មាន​គុណភាព និងប្រសិទ្ធភាព យ៉ាងសុក្រឹតភាព បើទោះជាមិនទាន់​ឆ្លើយតប​បាន១០០ភាគរយក្ដី ។ ចំណែកលោកសាស្ត្រាចារ្យ កេត លីសត្ថា តំណាងគ្រូពេទ្យថ្នាក់ជាតិ​បានផ្ដាំផ្ញើដល់អ្នកបម្រើសេវាសុខាភិបាលទាំងអស់ត្រូវ ប្រកាន់ខ្ជាប់នូវ​ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។លោកបញ្ជាក់ថាទន្ទឹមនឹងមាន​ចំណេះ​ដឹងលើលើវិស័យវេជ្ជសាស្រ្ត ការមានក្រមសីលធម៌ វិជ្ជាជីវៈបន្ថែមទៀត ​ទើបសមក្នុងនាមអ្នកមានការងារជាគ្រូពេទ្យជាទេវតាជួយសង្គ្រោះជីវិតអ្នកជំងឺ។ ទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជ​សាស្ត្របន្តលើកទី២១ ឆ្នាំនេះ មានការចូលរួមពី…

  • ក្រសួងអភិវឌ្ឍន៍ជនបទបង្ហាញយុទ្ធសាស្រ្ត​ និងទិសដៅបន្តសម្រាប់អនុវត្ត​ក្នុងឆ្នាំ២០២៥

    ក្រសួងអភិវឌ្ឍន៍ជនបទបង្ហាញយុទ្ធសាស្រ្ត​ និងទិសដៅបន្តសម្រាប់អនុវត្ត​ក្នុងឆ្នាំ២០២៥

    ភ្នំពេញ៖ឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បាន​បង្ហាញឱ្យដឹងនូវយុទ្ធសាស្រ្ត និងទិសដៅបន្តរបស់ក្រសួងសម្រាប់​ឆ្នាំ​២០២៥ ។តើយុទ្ធសាស្រ្ត និងទិសដៅបន្តនោះមានអ្វីខ្លះ? ឯកឧត្តម ឆាយ ប្ញទ្ធីសែន បានបញ្ជាក់កាលពីរសៀលថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២៥​ក្នុងពិធីបិទសន្និបាតបូក​សរុប​លទ្ធផល​ការងារឆ្នាំ២០២៤ និង​លើកទិសដៅការងារ​ឆ្នាំ​២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយក​រដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថា យុទ្ធសាស្ដ្រ និងទិសដៅ​បន្តរបស់ក្រសួង សម្រាប់ឆ្នាំ២០២៥ ចំនួន ៥ គឺ ១.អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍​ជនបទប្រកបដោយ​ភាពធន់, ២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន​ជនបទ, ៣.​ការជំរុញអភិវឌ្ឍ​សហគមន៍ជនបទ និងចលនាភូមិគំរូ, ៤.ការលើកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង៥.ការគ្រប់គ្រងស្ថាប័ន និងសេ​វាគាំទ្រ​ទូទៅ ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជា​ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និង​ភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ក្នុងគោលដៅចូលរួមចំណែកអនុវត្ត​យុទ្ធសាស្ត្របញ្ចកោណដំណាក់​កាលទី១ ដែលមានចក្ខុវិស័យកសាងកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេស​មានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី…

  • និស្សិត ២រូប ទទួលបានជ័យលាភីលេខ១ ទូទាំងពិភពលោក លើការប្រឡងជាអន្តរជាតិ មុខវិជ្ជាការគ្រប់គ្រងហិរញ្ញវត្ថុ និងសវនកម្ម

    និស្សិត ២រូប ទទួលបានជ័យលាភីលេខ១ ទូទាំងពិភពលោក លើការប្រឡងជាអន្តរជាតិ មុខវិជ្ជាការគ្រប់គ្រងហិរញ្ញវត្ថុ និងសវនកម្ម

    (ភ្នំពេញ)៖ និស្សិតជ័យលាភីឆ្នើម ចំនួន ២រូប ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក លើការប្រឡងជាអន្តរជាតិ លើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃ ការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម (Foundations in Auditing-FAU) នៃកម្មវិធីសិក្សា គណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ក្នុងឆមាសខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ។ និស្សិតទាំង ២រូបដែលទទួលបានជ័យលាភីនេះ បានទទួលការសារទរពីឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា និងជាប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាព វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា, លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ, លោក នូវ រតនា នាយកការិយាល័យតំណាង អេ ស៊ី ស៊ី អេ ប្រចាំប្រទេសកម្ពុជា ព្រមទាំងនាយក សាស្រ្តាចារ្យ គណៈគ្រប់គ្រង…

  • ក្រុមហ៊ុនពាណិជ្ជកម្មស្រូវអង្ករខ្នាតអន្តរជាតិ មួយ ចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា

    ក្រុមហ៊ុនពាណិជ្ជកម្មស្រូវអង្ករខ្នាតអន្តរជាតិ មួយ ចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន OLAM International Limited កសិកម្ម ។ ក្រុមហ៊ុន OLAM International Limited កសិកម្មគឺជាក្រុមហ៊ុនពាណិជ្ជកម្មស្រូវអង្ករខ្នាតអន្តរជាតិមួយ មានគោលបំណងចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា ជួយកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ និងថ្លៃកសិផលជូនប្រជាកសិករ ។ ក្នុងជំនួបនេះដែរ មានគោលដៅក្នុងការកំណត់ពីរបៀបរបប នៃការផលិតដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ផលិតកម្មមានគុណភាពខ្ពស់ ធានាទីផ្សារចេញពីការអនុវត្តកសិកម្មល្អ(GAP)។ លើសពីនេះ ការអនុវត្តកសិកម្មល្អទ្រង់ទ្រាយធំ បានបម្រើផលប្រយោជន៍ជាច្រើនដល់កសិករ ក្នុងរៀបចំសហគមន៍កសិកម្មទំនើប ទទួលបានបច្ចេកទេសទំនើបៗ កាត់បន្ថយការបំភាយកាបូន និងទទួលបានប្រាក់ចំនេញខ្ពស់ ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការងារនេះមានការសហការជាមួយដៃគូអភិវឌ្ឍន៍នានាដូចជាស្ថានទូតអាល្លឺម៉ង់ អង្គការ (GIZ) ហើយគម្រោងនឹងរៀបចំជាសហគមន៍ធំធ្វើស្រែគំរូ ដោយអនុវត្តវិធីសាស្រ្តការអនុវត្តកសិកម្មល្អ និងកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងវិស័យទេសចរណ៍ គឺដើម្បីឱ្យទទួលបានការងារធ្វើ និងប្រាក់ចំណូល​សមរម្យ

    ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងវិស័យទេសចរណ៍ គឺដើម្បីឱ្យទទួលបានការងារធ្វើ និងប្រាក់ចំណូល​សមរម្យ

    បន្ទាយមានជ័យ៖ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ដល់​យុវជន កម្មករ បុគ្គលិក ឱ្យទទួលបានការងារ​ធ្វើ និងប្រាក់ចំណូល​សមរម្យក្នុង​សេវាកម្មទេសចរណ៍ ជាគោលដៅសំខាន់រួមនៃសិក្ខាសាលាផ្សព្វផ្សាយពិគ្រោះ​យោបល់ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)ដើម្បីជ្រើស​រើស​សិក្ខាកាម និងគ្រូបង្គោលប្រចាំខេត្តបន្ទាយមានជ័យ ។ ក្នុងសិក្ខាសាលាកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំខេត្ត​បន្ទាយមានជ័យ លោក ឈឿន សេរីវុធ ប្រធានមន្ទី ទេសចរណ៍ខេត្ត​បន្ទាយមានជ័យ បានលើកឡើងថាសិក្ខាសាលានេះសំដៅអភិវឌ្ឍន៍​ជំនាញ​បច្ចេកទេស ជំនាញទន់ និង​ជំនាញសហគ្រិនភាពដែលជា​ជំនាញវិជ្ជាជីវៈ ក្នុងការបង្កើនឱកាសការងារសមរម្យ និងប្រាក់ចំណូល ដល់យុវជន និង​បុគ្គលិកដែលមានជំនាញទាប។ នេះក៏ជាដំណាក់កាលទី៣ ដែលមាន​សិក្ខាកាមមកពីខេត្តគោលដៅចំនួន៤​រួមមាន​ខេត្តពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ​ និងខេត្តបន្ទាយមានជ័យ មកទទួល​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ចកម្ពុជា​លើ​មុខជំនាញ ឆុងកាហ្វេ ចុងភៅ និងភេសជ្ជៈ រួមទាំងផ្នែកគេហកិច្ច និងជំនាញការិយាល័យជួរ ។ បើតាមលោកប្រធានមន្ទីរ សិក្ខាកាមភាគច្រើនជាយុវជន កម្មករ បុគ្គលិក មកពីសេវាកម្មទេសចរណ៍មាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ អាហារដ្ឋាន និងផ្ទះស្នាក់សហគមន៍ទេសចរណ៍ជាដើម។ការបណ្តុះ​បណ្តាល​បដិ​សណ្ឋារកិច្ច​នេះបានពីរដំណាក់កាលមកហើយ ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៤ ។ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ…

  • សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក នៃដែនជម្រកសត្វបឹងពែរ កំពុងស្ថិតលើផ្លូវប្រែប្រួលថ្មី

    សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក នៃដែនជម្រកសត្វបឹងពែរ កំពុងស្ថិតលើផ្លូវប្រែប្រួលថ្មី

    កំពង់ធំ៖ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានមកពី២០ស្ថាប័ន កាល​ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានទៅកាន់​សហគមន៍តំបន់ការ​ពារធម្មជាតិ​ជាំធ្លក ស្ថិតក្នុងដែនជម្រកសត្វព្រៃបឹងពែរ នៃឃុំងន ស្រុកសណ្តាន់ ខេត្ត​កំពង់ធំ ខណៈសមាជិកសហគមន៍​កំពុងចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ។ពួកគេក៏​បានបង្កើន​ជីវភាពប្រកបដោយនិរន្តរ​ភាពដែរ តាមរយៈការងារដាំស្តារព្រៃ និងការគិតគូរចំណូលសម្រាប់​ទ្រទ្រង់​ដល់សហគមន៍។ លោក កែវ វិបុល ប្រធានសហគមន៍ព្រៃឈើជាំធ្លក បានលើកឡើងថា កន្លងមកសហគមន៍បានចូលរួមពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ ការធ្វើផ្លូវភ្លើងជុំវិញតំបន់ព្រៃសហគមន៍ ការបណ្តុះដាំស្តារព្រៃឈើដើម្បី​បង្កើនគម្របបៃតង និងការរៀប​ចំឱ្យសមាជិកមានជីវភាពផ្លាស់ប្តូរពី​ការពឹងអាស្រ័យលើព្រៃឈើ ងាកមកចាប់យក​មុខរបរថ្មី ដូចជា ការដាំដុះ​បន្លែលក្ខណៈ​គ្រួសារ ការបង្កើតជាក្រុមសន្សំ និងការបើកហាងកាហ្វេ​សហគមន៍ជាដើម ។មុខរបរថ្មីបន្ថែមនេះ​កំពុងទាញបានចំណូល​យ៉ាង​ប្រសើរ​ដល់សហគមន៍។ សូមជម្រាបជូនថា ការអភិវឌ្ឍរបស់សហគមន៍ បានទទួលការគាំទ្រពី​ក្រសួងបរិស្ថាន ទាំងស្មារតីនិងសម្ភារៈជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២៤ ពីគម្រោង “ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិ ទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេស​កម្ពុជា(INRM Project)” ក្នុងនោះគម្រោង INRM ដែលបា​នផ្តល់មូលនិធិ​ដល់អង្គការមូលនិធិព្រះពុទ្ធសាសនា និងអភិវឌ្ឍន៍សហគមន៍ ដើម្បីធ្វើការជា​មួយសហគមន៍ ក្នុងការពង្រឹង​សមត្ថភាព និងជំនាញក្នុងការពង្រឹងជីវភាព​សហគមន៍ និងការថែរក្សាព្រៃឈើសហគមន៍ ឱ្យបានល្អសម្រាប់​កូនចៅរបស់​គាត់។ សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ…

  • ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ គ្រប់ស្ត្រីមានផ្ទៃពោះ ត្រូវទទួល​បាន ការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ

    ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ គ្រប់ស្ត្រីមានផ្ទៃពោះ ត្រូវទទួល​បាន ការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ

    (ភ្នំពេញ)៖ ដើម្បីកាត់បន្ថយការអត្រាមរណភាពមាតា ទារក និង​​កុមារ គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបាន​ការពិនិត្យ តាមដានរកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាច​​ទទួលបានការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ អាច​ទប់​ស្កាត់ផលវិបាក ក្នុងពេលមានផ្ទៃពោះបានទាន់​ពេលវេលា និង​ទទួលបានការព្យាបាលសមស្រប ។ ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ គ្រប់​ការ​សម្រាលកូន ត្រូវតែធ្វើនៅមណ្ឌលសុខភាព មន្ទីរពេទ្យ​សា​ធា​រណៈ ឬ ឯកជន និងត្រូវធ្វើឡើងដោយពេទ្យជំនាញឆ្មប និង​វេ​ជ្ជបណ្ឌិត ដើម្បីធានាបាននូវការសម្រាលកូនមាន​សុវត្ថិភាព ។ ការណែនាំខាងលើនេះរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងទិវាជាតិ សុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាង​សេវា​សុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់​គុណ​ភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និង​យុវវ័យ”។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហមកម្ពុជា បានអានសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…