Category: ព័ត៌មានសង្គម

  • ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទទួលបាន អគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាព កម្ពស់ ៧ជាន់

    ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទទួលបាន អគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាព កម្ពស់ ៧ជាន់

    (ភ្នំពេញ)៖ អគារអន្តេវាសិកដ្ឋាន «សម្តេចតេជោសន្តិភាព» កម្ពស់ ៧ជាន់ នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដា្ឋន សាងសង់នាព្រឹកថ្ងៃទី២១កុម្ភៈ២០២៥នេះ ។ ពិធីនេះរៀបចំឡើង ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការយាងចូលរួមពី សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផងដែរ ។ មន្ត្រីទទួលបន្ទុកសាងសង់ ឱ្យដឹងថា គម្រោងសាងសង់អគារអន្តេវាសិកដ្ឋាន សម្តេចតេជោសន្តិភាពនេះ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។…

  • សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ចុះបិទសិប្បកម្មចម្រាញ់​ប្រេងខ្មៅ​មួយកន្លែង

    សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ចុះបិទសិប្បកម្មចម្រាញ់​ប្រេងខ្មៅ​មួយកន្លែង

    កំពង់ឆ្នាំង ៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តី​នៃមន្ទីរឧស្សាហកម្មខេត្ត, កម្លាំងអធិការដ្ឋាន​នគរបាលស្រុករលាប្អៀរ,ប៉ុស្ដិ៍នគរ​បាលរដ្ឋបាលរលាប្អៀរ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រីចាប ចាន់ថា ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក យាង ច័ន្ទក្រុង ព្រះរាជអាជ្ញារងនៃ​អយ្យការអមសាលាដំបូង​ខេត្តកំពង់​ឆ្នាំង​កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ បានចុះដល់ទីតាំងសិប្បកម្ម​មួយកន្លែង កំពុង​ចម្រាញ់ប្រេងខ្មៅ គ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការក្រុមការងារចម្រុះបានដកហូតវត្ថុតាងជាច្រើន ដោយរក្សា​ទុកនៅទីតាំងសិប្បកម្មរួមមាន ៖ ឡដុតចម្រាញ់​ប្រេងខ្មៅ ចំនួនមួយចំណុះ ៣០.០០០ លីត្រ,អាងទឹកចំនួនមួយ, ស៊ីទែន ចម្រាញ់ប្រេងលើកទី ១ ចំនួនបីគ្រឿង,ស៊ីទែន ផ្ទុកចំហេះ ចំនួនពីរគ្រឿង,ម៉ូទ័រ បូមប្រេង ចំនួនពីរ​គ្រឿង,ស៊ីទែនផ្ទុកប្រេងចម្រាញ់ លើកទី២ ចំនួនបួនគ្រឿង,ស៊ីទែន ចម្រោះ​ប្រេង ចំនួនពីរគ្រឿង,ស៊ីទែនផ្ទុកប្រេងក្រោមដីចំនួនមួយគ្រឿង,ស៊ីទែន​ផ្ទុកប្រេងដំណាក់កាលទី៣ ចំនួន ពីរគ្រឿង,ស៊ីទែន សម្រាប់ចម្រោះ​ប្រេងចុង​ក្រោយ ចំនួនបីគ្រឿង,ស៊ីទែនផ្ទុកប្រេងសម្រេចចំនួន មួយគ្រឿង,អា​ស៊ីត​ស៊ុលផូរិច ចំនួន ១៥៤ ធុង(១ ធុងស្មើ ៣០ លីត្រ),ម៉្សៅសូដា (SODA) ចំនួន ៣៦ បេ…

  • មន្ទីរពេទ្យម៉ាឡេស៊ី និងកម្ពុជាចំនួន២ សហការគ្នាពង្រឹងកិច្ចសហការព្យាបាល និងថែទាំសុខភាពដល់ប្រជាជនកម្ពុជា ដល់សហគមន៍

    មន្ទីរពេទ្យម៉ាឡេស៊ី និងកម្ពុជាចំនួន២ សហការគ្នាពង្រឹងកិច្ចសហការព្យាបាល និងថែទាំសុខភាពដល់ប្រជាជនកម្ពុជា ដល់សហគមន៍

    ភ្នំពេញ ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ ទីក្រុងសាន់វ៉េ ដែលមកពីប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយមន្ទីរពេទ្យកម្ពុជាចំនួនពីរ គឺមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស(SSMC) ក្នុងភាពជាដៃគូក្នុងគោលបំណងដើម្បីពង្រឹងទៅលើកិច្ចសហការក្នុងការព្យាបាលថែទាំសុខភាពដល់ប្រជាជនកម្ពុជា ដល់សហគមន៍ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ ។ តាមរយៈកិច្ចព្រមព្រៀងនេះ អ្នកជំងឺដែលទទួលបានការពិគ្រោះ និងរោគវិនិច្ឆ័យដំបូងនៅមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC) នឹងទទួលបានឱកាសការពិគ្រោះមតិទីពីរ និងការព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ដ៏ល្បីល្បាញរបស់ Sunway Healthcare Group នៅទីក្រុង សាន់វ៉េ ប្រទេសម៉ាឡេស៊ី។ ក្នុងភាពជាដៃគូនេះក៏ធានាផងដែរថា បន្ទាប់ពីការព្យាបាល អ្នកជំងឺដែលត្រឡប់មកកម្ពុជាវិញនឹងទទួលបានការថែទាំតាមដានយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC)។ លើសពីនេះទៅទៀត កិច្ចសហការនេះក្រុមគ្រូពេទ្យឯកទេសរបស់ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ក៏ចែករំលែកបទពិសោធន៍ ទៅក្រុមគ្រូពេទ្យមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC) ដែលនាំមកនូវការពិគ្រោះយោបល់ ដែលពោរពេញទៅដោយជំនាញ និងឯកទេស ផ្ទាល់ទៅដល់ប្រជាជនកម្ពុជា ។ លោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងនៃមន្ទីរពេទ្យ និងប្រតិបត្តិការថែទាំសុខភាព Sunway Healthcare Group…

  • សិស្សមានជីវភាពខ្វះខាត នៃវិទ្យាល័យតាអី ទទួលអំណោយពីអង្គការ​រ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិនសហគមន៍កម្ពុជា

    សិស្សមានជីវភាពខ្វះខាត នៃវិទ្យាល័យតាអី ទទួលអំណោយពីអង្គការ​រ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិនសហគមន៍កម្ពុជា

    សៀមរាប៖អង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន សហគមន៍ កម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ​បាននាំយក​កុំព្យូទ័រចំនួន១៥គ្រឿង កង់១០០ គ្រឿង ,សម្ភារសិក្សា៥០០កញ្ចប់ និងសម្លៀកបំពាក់ ចែកជូនដល់សិស្សា នុសិស្សដែលមាន​ជីវភាពលំបាក​កំពុ​ងសិក្សានៅក្នុងវិទ្យាល័យ តាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក ហាក់ គឹមឈឺន នាយកវិទ្យាល័យ តាអី បានឱ្យដឹងថា នេះជា លើកទី២ហើយ ដែលអង្គការរ៉ូតារីក្លឹប សិនតូសាសាំង​ហ្គាពួរ ផ្តល់អំណោយ ជាសម្ភារៈសិក្សាជូនដល់សាលា រួមជាមួយនឹងការសាងសង់បង្គន់អនាម័យ ៤បន្ទប់ ដល់សាលា ព្រមទាំងផ្តល់នូវសម្ភារៈសិក្សាជាច្រើនទៀត។ លោក នៅសំ រដ្ឋា អភិបាលរងស្រុកប្រាសាទបាគង  បានថ្លែងអំណរ គុណដល់សប្បុរសជននានា ដែលតែងបានជួយ​ដល់សិស្សមានការលំបាក​នៅតាមតំបន់ជនបទក្នុងនេះមានស្រុកប្រាសាទបាគង។ លោក ស្រី លីឌា ប្រធានឡូតារីក្លឹប សិនតូសា និងលោកស្រី ឃូរីន អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពួរ និង លោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិនសហគមន៍ប្រចាំនៅកម្ពុជា បានសម្តែងនូវភាព ត្រេកអរដែលបានជួបជាមួយសិស្សានុសិស្ស…

  • បំផ្លាញចោលផលិតផលសត្វ និងជលផលខុសច្បាប់ជាង​មួយតោន​នៅខេត្តកំពង់ធំ

    បំផ្លាញចោលផលិតផលសត្វ និងជលផលខុសច្បាប់ជាង​មួយតោន​នៅខេត្តកំពង់ធំ

    កំពង់ធំ៖ ផលិតផលសត្វ និងជលផលខុសច្បាប់ដែលបណ្តាញ​នាំចូល​ខុសច្បាប់ ដើម្បីចែកចាយនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញទម្ងន់​ជាងមួយ​តោនត្រូវបានដុតបំផ្លាញចោលនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីទទួលការអនុញ្ញាតពីព្រះរាជ​អាជ្ញាអមតុលាការសាលាដំបូងខេត្ត។ការបំផ្លាញផលិតផលទាំង​អស់​តាមច្បាប់ដើម្បីការពារសុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈ។ ផលិតផលទាំងនេះមានជង្គង់មាន់បង្កកចំនួន ១០ កេស ស្មើនឹង៦០០ គីឡូក្រាម,ត្រីសាម៉ុនចំនួន ១៤ កេស ស្មើនឹង៣០៨ គីឡូក្រាម,សត្វចង្រឹត និងសត្វឌុកដឿចំនួន ៣ កេស ស្មើនឹង១៥០ គីឡូក្រាម។ ផលិតផលទាំងនេះត្រូវបានរកឃើញក្នុងការបង្រ្កាបដែលដឹកនាំលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលា​ដំបូង​ខេត្តកំពង់ធំ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីជំនាញបសុពេទ្យ និងក្រុមការងារចុះអនុវត្តបិទបង្ក្រាបបទល្មើសនាំចូលផលិតផលសត្វ និងជលផល​ខុសច្បាប់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅតាមផ្លូវ​ជាតិលេខ ៦ នៅរង្វង់មូលលោកតាអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕ ដោយ៖​ប៊ុន​រដ្ឋា

  • រកឃើញបំណែកផូស៊ីលសត្វឆ្អឹងកងខ្នង ផូស៊ីលឈើ និងសិលាជាច្រើននៅលើកោះមូល ខេត្តកោះកុង

    រកឃើញបំណែកផូស៊ីលសត្វឆ្អឹងកងខ្នង ផូស៊ីលឈើ និងសិលាជាច្រើននៅលើកោះមូល ខេត្តកោះកុង

    (ភ្នំពេញ)៖ ក្រុមអ្នកជំនាញមកពីបរទេស និងអ្នកជំនាញនៅកម្ពុជាបានរកឃើញផូស៊ីលសត្វឆ្អឹងកងខ្នង ផូស៊ីលឈើនិងសិលាជាច្រើននៅលើកោះមូល ក្នុងភូមិមួយ ឃុំ កោះកាពិ ខេត្ត កោះកុង ។ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្នុងការសិក្សាស្រាវជ្រាវកាលពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២៥អ្នកជំនាញផ្នែកផូស៊ីលអន្តរជាតិ ៤នាក់ អ្នកជំនាញផ្នែកភូគព្ភសាស្រ្ត និស្សិតមកពីបណ្ដាលសកលវិទ្យាល័យនានាដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទវិចិត្រ បានរកឃើញបំណែកផូស៊ីលសត្វឆ្អឹងកង មួយចំនួន និងផូស៊ីលឈើ និងសិលានានាជាច្រើន ហើយបំណែកផូស៊ីល និងសិលា និងត្រូវបន្តយកទៅសំអាត និងសិក្សាបន្តនៅមន្ទីរពិសោធន៍ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទនិង ពូជសត្វ រុក្ខជាតិ ក៏ដូចជា សិលានានា ផងដែរ ដើម្បីអ្នកជំនាញ អាចសន្និដ្ឋានពីបរិស្ថាននាសម័យដែលសត្វទាំងនោះរស់នៅ។ អ្នកជំនាញបានឱ្យដឹងដែរថាសម្រាប់ ស្ថានីយកោះមូល និងស្ថានីយភ្នំតាមាន ក្នុងភូមិសាស្រ្តទឹកដី ខេត្តកោះកុងនេះ មានអាយុ កាលចាស់ជាង៦៥លានឆ្នាំមុន។ គួរបញ្ជាក់ថានាយកដ្ឋានតំបន់បេតិកភណ្ឌរបស់ក្រសួងបរិស្ថានបានទទួលគំរោងស្រាវជ្រាវ ស្ដីពី ការកំណត់អត្តសញ្ញាណផូស៊ីល និង ស្រ្តាទីក្រាហ្វ ដើម្បីសិក្សាអំពី ប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូ តាមរយះ…

  • GVA បណ្ដុះស្មារតីយុវជនឱ្យចេះចែករំលែកជួយដល់អ្នកដែលមានជីវភាពខ្វះខាត និងក្លាយជាអ្នកដឹកនាំនៅអនាគតប្រកបដោយគុណធម៌

    GVA បណ្ដុះស្មារតីយុវជនឱ្យចេះចែករំលែកជួយដល់អ្នកដែលមានជីវភាពខ្វះខាត និងក្លាយជាអ្នកដឹកនាំនៅអនាគតប្រកបដោយគុណធម៌

    កំពង់ធំៈ សាលារៀន GVA បាននាំយកអំណោយជាសម្ភារសិក្សាទៅចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ជាន់លែង ដែលមានទីតាំងនៅ ភូមិថ្មី ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ចំនួន ៤៥៣ នាក់ ដើម្បីឆ្លើយតបទៅតាមតម្រូវការខ្វះខាតរបស់សិស្សនៅទីនោះ។ លោក ម៉ុន សុខជា នាយកសាលា សាលា GVA បានថ្លែងលើកឡើងថា កម្មវិធីសប្បុរសធម៌របស់សាលា GVA បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបណ្ដុះស្មារតីយុវជនឱ្យចេះចែករំលែកជួយដល់អ្នកដែលមានជីវភាពខ្វះខាត និងក្លាយជាអ្នកដឹកនាំនៅអនាគតប្រកបដោយគុណធម៌។ ក្រៅពីផ្តល់សម្ភារសិក្សា សាលាGVAក៏បានរៀបចំអាហារថ្ងៃត្រង់ដល់សិស្សានុសិស្ស មាតាបិតាលោកគ្រូអ្នកគ្រូ ព្រមទាំងមានកាដឹកនាំលេងល្បែងកម្សាន្តប្រកបដោយក្តីសប្បាយរីករាយផងដែរ។សម្ភារសិក្សា និងថវិកាទាំងអស់បានមកពីមូលនិធិសាលា និងមានការចូលរួមឧបត្ថម្ភពី សប្បុរសជន ដូចជា៖ លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតា បិតាសិស្ស និងសិស្សានុសិស្សនៃសាលា GVA និងសប្បុរសជនមកពីប្រទេស Singapore។ ក្នុងនាមគណៈគ្រប់គ្រងសាលា លោកក ម៉ុន សុខជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគក្នុងកម្មវិធីសប្បុរសធម៌ឆ្នាំ2025 និងកោតសរសើរដល់ក្រុមការងារ មានលោកគ្រូអ្នកគ្រូ និងសិស្សវិទ្យាល័យដែលបានដឹកនាំកម្មវិធីនេះប្រកបដោយជោគជ័យ៕ ដោយ ជាវ ចន្ធូ

  • អនុវត្តទិសស្លោក «រក្សាចាស់ បង្កើតថ្មី និងអភិវឌ្ឍន៍ថ្មី»របស់ប្រមុខរាជរដ្ឋាភិបាល នាំឲ្យការសំដែងល្ខោន បាមោជ្ជទ័យ ទទួលលទ្ធផលជោគជ័យគួជាទីមោទនៈ

    អនុវត្តទិសស្លោក «រក្សាចាស់ បង្កើតថ្មី និងអភិវឌ្ឍន៍ថ្មី»របស់ប្រមុខរាជរដ្ឋាភិបាល នាំឲ្យការសំដែងល្ខោន បាមោជ្ជទ័យ ទទួលលទ្ធផលជោគជ័យគួជាទីមោទនៈ

    Read ៖ ល្ខោនបាមោជ្ជទ័យ ដែលសឹងតែបាត់ដានពីវិស័យសិល្បៈភាពយន្តខ្មែរទៅហើយ ត្រូវបានក្រសួងវប្បធម៌ គាស់រំលើងយកមកសម្តែងជាថ្មីវិញ និងបានទទួលការគាំទ្រយ៉ាងគគ្រឹក គគ្រេង ភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាពលរដ្ឋខ្មែរ ។ ក្រោយប្រសាសន៍ជំរុញឲ្យមានការគាល់កកាយនូវសិល្បៈល្ខោនបុរាណចាស់ៗឡើងវិញ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោមទិសស្លោក «រក្សាចាស់ បង្កើតថ្មី និងអភិវឌ្ឍន៍ថ្មី» ល្ខោនបាមោជ្ជទ័យ ត្រូវស្ថាប័នជំនាញបានលើកយកមកតំឡើងជាថ្មី ក្នុងខ្សែរឿងអក្សរសិល្ស៍ខ្មែរឿង កុលាបប៉ៃលិន និងបានដាក់សម្តែងឲ្យប្រជាពលរដ្ឋបានទស្សនា ។ ដោយសន្ទុះនៃការគាំទ្រពីសំណាក់ទស្សនិកជន ក្រសួងវប្បធម៌ តាមរយៈនាយកដ្ឋានសិល្បៈទស្សនីយភាព ដែលមុននេះ មានគំរោងដាក់សម្តែងត្រឹមតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ ត្រូវបានផ្លាស់ប្តូរឲ្យមានការសម្តែងដល់ទៅ ២ដង ជាបន្តបន្ទាប់វិញ កាលពីចុងខែមករា និងពាក់ណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ នៅសាលមហោស្របចតុមុខ រាជធានីភ្នំពេញ។ ល្ខោនបាមោជ្ជទ័យ ជាទម្រង់ល្ខោនច្រៀងបែបទំនើបមួយប្រភេទ ដែលកើតឡើងនៅក្នុងសង្គមខ្មែរ នៅអំឡុងដើមសតវត្សរ៍ទី២០ ។ ទម្រង់ល្ខោននេះ ត្រូវគេបញ្ជាក់ថា បានយកលំនាំទាំងស្រុងពីល្ខោនច្រៀង អូប៉េរ៉ែត ប្រទេសបារាំង ហើយវង់ភ្លេងដែលបម្រើដល់ការសម្តែង គឺប្រើប្រាស់ឧបករណ៍បច្ចឹមប្រទេស តែក្រោយមក ខ្មែរយើងក៏បានបញ្ចូលតន្ត្រីបុរាណ ព្រមទាំងនិពន្ធទំនុកភ្លេង និងទំនុកច្រៀងបែបខ្មែរមកបញ្ចូលថ្មីវិញ។…

  • មន្ត្រីស្រុកប្រាសាទសំបូរ ចុះពិនិត្យស្រូវប្រាំងឃុំតាំងក្រសៅ ខណៈមមាចត្នោតកំពុងយាយី

    មន្ត្រីស្រុកប្រាសាទសំបូរ ចុះពិនិត្យស្រូវប្រាំងឃុំតាំងក្រសៅ ខណៈមមាចត្នោតកំពុងយាយី

    កំពង់ធំ៖កសិករ​នៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បាន​រាយការណ៍ថា ស្រូវប្រាំងរបស់ពួកគេកំពុងរងគ្រោះ​ដោយសត្វ​មមាច​ត្នោត។​ទទួលព័ត៌មាននេះ លោក ឃីម សុខឃាង អភិបាលស្រុក​ប្រាសាទ​សំបូរ និងមន្ត្រីជំនាញកសិកម្ម​កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥បានអញ្ជើញទៅកាន់ទីនោះដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងមានវិធានការ​ជួយសង្រ្គោះ។ កសិករជាច្រើននាក់បានជម្រាបលោកអភិបាលស្រុកថា មានបញ្ហាធំពីរ​កំពុងកើតឡើង គឺសត្វមមាចត្នោតកំពុង​បំផ្លាញ​ស្រូវ និងទឹកស្រោចស្រព​មិនគ្រប់គ្រាន់។ពួកគាត់សុំឱ្យផ្ដល់ថ្នាំបាញ់កម្ចាត់សត្វមមាចត្នោត​និង​ផ្ដល់ទឹកស្រោចស្រពឱ្យ​បានគ្រប់គ្រាន់​នៅតំបន់ឆ្ងាយពីប្រភពទឹក។ របាយការណ៍ឃុំតាំងក្រសៅបានឱ្យដឹងថា ឃុំមានផ្ទៃដីស្រូវប្រាំងចំនួន ៣ ៤៨៨ ហិកតានិងទទួលទិន្នផលមធ្យម ៦ តោន​ក្នុងមួយហិកតា។តម្លៃ​ស្រូវនៅថ្ងៃទី១៨ ខែកុម្ភៈ មួយគីឡូតម្លៃ ៧៤០ រៀល។ការប្រមូលផល​ទើបមាន ៥០ភាគរយ ខណៈ​ដែលសត្វមមាចត្នោតកំពុងធ្វើឱ្យខូចខាត​ស្រូវ​ច្រើនហិកតា៕ដោយ៖​ ប៊ុន​រដ្ឋា

  • រោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវ​ចូល​ប្រភពទឹកធម្មជាតិនៅក្នុងខេត្តកំពង់ស្ពឺ

    រោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវ​ចូល​ប្រភពទឹកធម្មជាតិនៅក្នុងខេត្តកំពង់ស្ពឺ

    (ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយ​មាន​ការ​ចូលរួមពី តំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាល​ស្រុកភ្នំស្រួច និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញថារោងចក្រផលិតដំណាប់​ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ គឺស្ទឹង​សែនជ័យ ដែលភ្ជាប់ទៅស្ទឹងស្រែខ្លុង ស្ថិតនៅ ឃុំយាយម៉ៅ​ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រ​សួង​បរិស្ថាន ដែលបានចុះពិនិត្យជាមួយក្រុមការងារ បានឱ្យ​ដឹង​ថា នៅក្រៅទីតាំងរោងចក្រ ក្រុមការងារបាន​ពិនិត្យឃើញ​ថា ₋ នៅក្នុងប្រឡាយដីស្ថិតនៅចំហៀងខាងកើត និងខាង​ក្រោយ​អគារ​រោងចក្រ ឃើញមានស្នាមទឹកសំណល់រាវ ហូរ​ចូល​ទៅក្នុងស្ទឹងសែនជ័យ ចាប់ពីចំណុចក្រោយទីតាំង​រោង​ចក្រ រហូតដល់ចំណុចស្ពានសែនជ័យ (ចម្ងាយពីរោងចក្រ​ប្រមាណ ៣០០ម) បន្ទាប់មក ក្រុមការងារបានយក​សំណាក​ទឹក នៅតាមដងស្ទឹងសែនជ័យចំនួន៣ ទីតាំង មកធ្វើការវិភាគ​នៅមន្ទីរពិសោធន៍។ តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរមូល​ដ្ឋាន បានឱ្យដឹង ដូចគ្នាថា ក្រុមហ៊ុនមានការបង្ហូរសំណល់រាវ ចេញពីរោងចក្រស្វាយចូលស្ទឹង បង្កឱ្យមានក្លិនស្អុយ ធ្វើឱ្យប៉ះ​ពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ នៅចំពោះមុខក្រុមការងារ បានចាត់វិធានការអនុវត្តចំពោះ​រោងចក្រ…