-
បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី តម្លៃ៤០ម៉ឺនដុល្លារ នៅវត្តគិរីអណ្តែត ស្រុកតាំងគោក

កំពង់ធំ៖ ព្រះវិហាថ្មី នៃវត្តគិរីវណ្ណារាម ហៅ វត្តគិរីអណ្តែត ស្ថិតនៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រារព្ធពិធីបញ្ចុះខណ្ឌសីមា កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ព្រះវិហារថ្មីជំនួសព្រះវិហារចាស់ដែលមានសភាពទ្រុទ្រោម មានទំហំ២៤ម៉ែត្រគុណ២៣ម៉ែត្រ ,កម្ពស់១៨ម៉ែត្រ ដែលបានកសាងឡើងវិញចាប់ពីឆ្នាំ២០១៤ និងចំណាយថវិកាកសាងចំនួន៤០ម៉ឺនដុល្លារ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីនេះ។ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានរំលឹកពីអតីតកាលក្នុងសម័យសង្រ្គាម និងក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ វិស័យព្រះពុទ្ធសាសនាបានខ្ទេចខ្ទាំដល់ចំណុចសូន្យ ។ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ មកដល់បច្ចុប្បន្ន វិស័យព្រះពុទ្ធសាសនានៅកម្ពុជាបានរស់ឡើងវិញ និងអភិវឌ្ឍយ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព ក្រោមម្លប់នៃសុខសន្តិភាព ។ សូមជម្រាបថា ព្រះវិហារវត្តគិរីអណ្តែត ដឹកនាំកសាងឡើងដោយព្រះតេជគុណ ហេង សុភ័ក្រ ៕ ដោយ៖ប៊ុនរដ្ឋា
-
ក្រសួងបរិស្ថាន ៖ សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ ល្អ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣០.៨៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តឧត្តរមានជ័យ ។ ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន ពណ៌លឿងៈ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តសៀមរាប ៕…
-
មហោស្រពគីហ្សូណាជប៉ុន- កម្ពុជា ឆ្នាំ២០២៥ ប្រារព្ធធ្វើឡើងជំរុញចលនាផ្នែកវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍

(ភ្នំពេញ)៖ ស្ថានទួតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានរៀបចំមហោស្រពគីហ្សូណា ជប៉ុន- កម្ពុជាឆ្នាំ២០២៥ លើកទី១៤ ត្រូវបានរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូនូវគ្រប់វិស័យ ពិសេសជំរុញចលនាផ្នែកវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍ គ្រាដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បានឈានដល់ខួបជាង ៧០ឆ្នាំ ។ មហោស្រពគីហ្សូណាឆ្នាំ២០២៥នេះ បានជ្រើសប្រធានបទថា «សុខដុមនៃភាពចម្រុះ» នៃប្រទេសជប៉ុន និងកម្ពុជា។ ការផ្លាស់ប្តូរវប្បធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ប្រជាជននិងប្រជាជន លើកកម្ពស់ការយល់ដឹង ក៏ដូចជាភាពចម្រុះរបស់ប្រជាជន។ ការផ្លាស់ប្តូរវប្បធម៌មិនត្រឹមតែភាពស៊ីជម្រៅនៃការគោរពប្រពៃណីគ្នា ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការត្រួសត្រាយផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងវិស័យនានាផ្សេងៗ»។ លោក Masuda Chikahiro ប្រធានទីប្រឹក្សា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានគូសបញ្ជាក់ថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៥ អ្នកចូលរួមនិងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពាក់ព័ន្ធទៅនិងការសំដែងរបាំប្រពៃណី ក៏ដូចជាស្តាប់នូវតន្រ្តីប្រទេសជប៉ុនប៉ុណ្ណោះទេ អ្នកចូលរួមក៏អាចចូលរួមលែងល្បែងកម្សាន្តតូចៗផ្សេងទៀតផងដែរ ។ សូមបញ្ជាក់ថា គួរបញ្ជាក់ថា…
-
ទេសចរ ឬអ្នកដំណើរឡើងភ្នំគិរីរម្យ លែងបារម្ភរឿងស្ពានទៀតហើយ

ភ្នំពេញ៖៖នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ពានបេតុងទើបសាងសង់ស្ទើររួចចំនួនពីរកន្លែងស្ថិតលើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យឬឧទ្យានជាតិគីរីរម្យ) បានដាក់ឱ្យអ្នកដំណើរធ្វើចរាចរជាបណ្ដោះអាសន្ន ឆ្លងជំនួសស្ពានចាស់ តូចចង្អៀត និងចាស់ទ្រុឌទ្រោម។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានបេតុងពីរកន្លែងជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កឱ្យមានការកកស្ទះអ្នកដំណើរពេលបុណ្យទានម្តងៗ លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ(ឧទ្យានជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នហើយនៅថ្ងៃទី១៥ ខែកុម្ភៈ នេះ។ អ្នកនាំពាក្យដដែលបន្តថា ការបើកឱ្យឆ្លងកាត់បណ្តោះអាសន្ននេះ ក៏ជាផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅទស្សនាកម្សាន្តព្រឹត្តិការណ៍”បុណ្យភ្នំ”ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ផងដែរ។ គួរជម្រាបថា គម្រោងស្ថាបនាស្ពានបេតុង២កន្លែងអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះរួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម ១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ស្ទើរ១០០ភាគរយហើយ ក្រោយបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ ព្រមទាំងដាក់ឱ្យដំណើរការប្រើប្រាស់ផ្លូវការនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។ រមណីយដ្ឋានភ្នំគិរីរម្យគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ការកែលំអហេដ្ឋារចនាសម័្ពន្ធផ្លូវទៅកាន់តំបន់អេកូទេសចរណ៍មួយនេះ នឹងធ្វើឱ្យខេត្តកំពង់ស្ពឺកាន់តែទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ…
-
យុវជន និង ពលរដ្ឋ កាន់តែយល់ដឹងពីអត្ថន័យ“ទិវានៃក្តីស្រឡាញ់” និងខ្លះចាត់ទុកថាជាថ្ងៃបុណ្យប្រទេសដទៃប៉ុណ្ណោះ

(ភ្នំពេញ)៖ទិវាបុណ្យនៃសេចក្តីស្រឡាញ់ឬហៅថា Valentine’s Day ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ។ នៅពេលដល់ថ្ងៃនេះដែរបណ្តាយុវជន ឬពលរដ្ឋប្រុសស្រី តែងបង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញ បាច់ផ្កា កាដូ ផ្ញើរសារពីក្តីស្រឡាញ់ និងខ្លះទៀតបបួលគ្នីគ្នាទៅបរិភោគអាហារ ជាមួយគ្នាយ៉ាងសប្បាយរីករាយទៀតផង។ ពិតណាស់ ទិវានៃសេចក្តីស្រលាញ់ ជាថ្ងៃដែលរៀបចំដើម្បីរំឭកដល់សេចក្តីស្រលាញ់របស់បព្វជិតជនជាតិរ៉ូម៉ាំង ដែលសុខចិត្តលះបង់ជីវិតដើម្បីការពារសេចក្តីស្រឡាញ់នាសម័យកាលដ៏យូរលង់មកហើយ។ នាថ្ងៃនេះជនជាតិនៅប៉ែកអឺរ៉ុប និងពលរដ្ឋ នៅតាមបណ្តាប្រទេសជាច្រើនទៀតក៏បានចូលរួមប្រារព្ធថ្ងៃបុណ្យមួយនេះ ដើម្បីបង្ហាញក្តីស្រឡាញ់របស់ខ្លួន ដល់ដៃគូសង្សារ ឪពុកម្តាយ ញាតិមិត្តបងប្អូន ឬមនុសុ្សនៅទីកន្លែងធ្វើការងារជាដើម។ ទាក់ទិនក្នុងរឿងនេះ កញ្ញា ប៉ុក ច័ន្ទវលក្ខណ៍ កំពុងដាក់លក់ផ្កានៅតាមដងផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញបានប្រាប់ថាការលក់ផ្កា និងរបស់អនុស្សាវរីយ៍នាឆ្នាំនេះពុំសូវដាច់ប៉ុន្មានទេពោលគឺដូចឆ្នាំមុនៗដែរ។សម្រាប់អ្នកទិញផ្កាសម្រាប់កាដូនៅថ្ងៃនេះដែរគឺច្រើនជាយុវជនប៉ុណ្ណោះ។ ស្រ្តីអ្នកលក់ផ្កាវ័យក្មេងរូបនេះប្រាប់ថា៖”អ្នកមកទិញផ្កាមិនមែន មកទិញសម្រាប់តែគូស្នេហ៍របស់គេទេ គឺពួកគាត់ខ្លះទិញឱ្យមនុស្សជាទីស្រឡាញ់របស់ខ្លួនដូចជាឪពុកម្តាយ សាច់ញាតិ ឬអ្នកមានតួនាទីនៅកន្លែងធ្វើការជាដើម”។ ដោយឡែក អ្នកគ្រូ កប គន្ធា គ្រូបង្រៀនផ្នែករូបវិទ្យា សិស្សជំនាន់ថ្មីប្រចាំ វិទ្យាល័យព្រះស៊ីសុវត្តិមួយរូបបានលើកឡើងថាជាទូទៅសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្តិពុំបានចាប់អារម្មណ៍ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ដូចកាលពីមុនទៀតឡើយ។រយៈពេលប៉ុន្មានឆ្នាំនេះពុំមានសិស្សណាម្នាក់អវត្តមាន ឬបង្ហាញការចាប់អារម្មណ៍ថ្ងៃបុណ្យបរទេសនេះឡើយពោលគឺសិស្សចូលរៀនធម្មតា។ គ្រូបង្រៀនផ្នែកសិស្សសាលាជំនាន់ថ្មីរូបនេះ បានលើកឡើងដោយធ្វើការដាស់តឿនដល់សិស្សានុសិស្សមិនត្រូវភ្លើតភ្លើនថ្ងៃបុណ្យបរទេសមួយនេះឡើយ ហើយពួកគេត្រូវផ្តោតយកចិត្តទុកដាក់ដល់ការសិក្សាជំនួសវិញ ជាជាងចាប់អារម្មណ៍ទៅលើវប្បធម៌បរទេសមួយនេះ។ យ៉ាងណាក្តី គ្រូបង្រៀនផ្នែកសិស្សជំនាន់ថ្មីរូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនដែលចង់បង្ហាញក្តីស្រឡាញ់នៅថ្ងៃនេះអាចធ្វើបានដោយការទិញផ្កា…
-
បុណ្យមាឃបូជានៅខេត្តតាកែវ អភិបាលខេត្តអញ្ជើញចូលរួមដោយផ្ទាល់

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមនឹងព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តាជី យាយជី សីលវន្ត សីលវត្តី យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥បានចូលរួមពិធីបុណ្យមាឃបូជានៅវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ។ សូមជម្រាបថា បុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន,២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខនិង៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ៕ដោយ៖តាកែវ
-
ទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែងនៅស្រុករវៀង ត្រូវបានបង្រ្កាប

ព្រះវិហារ៖ទីតាំងអាជីវកម្មរ៉ែមាសអាណាធិបតេយ្យមួយកន្លែងស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារត្រូវបានបង្រ្កាបកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសមត្ថកិច្ចចម្រុះខេត្តព្រះវិហារដឹកនាំបញ្ជាដោយលោក ស្រេង វុទ្ធា ។ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ។ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ លោក ស៊ុន ចន្ទ័រក្សា បានឱ្យដឹងថា រ៉ែមាសមួយនេះពុំមានច្បាប់អនុញ្ញាតទេ។កម្លាំងចម្រុះបានកម្ទេចចោលរោងស្នាក់នៅរបស់កម្មករចំនួនបី មានប្រាំមួយបន្ទប់, អាងត្រាំគីមី ១៥ម៉ែត្រគុណនឹង២០ម៉ែត្រ ២អាង,បានកាយបំផ្លាញរណ្ដៅរ៉ែមាសចំនួន ២ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ទាក់ទិននឹងរណ្ដៅរ៉ែមាសដែលទទួលការបង្រ្តាប សមត្ថកិច្ចពុំបានបង្ហាញម្ចាស់ទីតាំងទេ៕ ដោយ៖ឡុង សំបូរ
-
រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធ បុណ្យមាឃបូជា ទ្រង់ទ្រាយធំនៅប្រាសាទនគរបាជ័យ

កំពង់ចាម៖ កាលនៅរាត្រីថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែមាឃ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ជាតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ចើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម។ បុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន,២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខនិង៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។ ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖១.ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។២. យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។៣. បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។៤. បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។៥.បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឱ្យស្ថិតស្ថេរចេរកាលយូរអង្វែង។ សូមជម្រាបថា ប្រាសាទនគរបាជ័យ…
-
ខេត្តបន្ទាយមានជ័យប្រារព្ធបុណ្យមាឃបូជាខាងមុខប្រាសាទបន្ទាយឆ្មារ

បន្ទាយមានជ័យ៖ក៏ដូចជារដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេសដែរ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃពុធ ១៥កើតខែមាឃ ឆ្នាំរោងឆស័កពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៥ ពុទ្ធបរិស័ទជិតឆ្ងាយ សប្បុរសជន មន្ត្រីរាជការបានរៀបចំនូវបុណ្យមាឃបូជា ខាងមុខប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបានបញ្ជាក់នូវអត្ថន័យសំខាន់នៃបុណ្យមាឃបូជា រួមមាន ១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន,២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខនិងទី៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។ ព្រះតេជគុណ ធុល សុធា មេគណខេត្តបន្ទាយមានជ័យ មានសង្ឃដីកាថាបុណ្យមាឃបូជាពេលនេះជាការរលឹកគោរពដឹងគុណដល់ព្រះសម្មាសម្ពុុទ្ធបរមគ្រូ នៃយើង ដែលបង្ហាញផ្លូវត្រូវប្រកបដោយសុខសន្តិភាពទាំងបច្ចុប្បន្ននិងអនាគតជាតិ ។ម៉្យាងទៀតក៏ជាការរួបរួមសាមគ្គីគ្នាថែរក្សាលើកស្ទួយវិស័យពុទ្ធសានាឱ្យស្ថិតស្ថេរតរៀងទៅ ក៏ដូចជាការ ការពាររក្សាបានសុខសន្តិភាព។ មានសន្តិភាព នេះហើយទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ។ ចំណែកលោក អែម សុខា អភិបាលស្រុកថ្មពួកបានឱ្យដឹងនេះជាលើកទី៣ហើយនៃការរៀបចំបុណ្យមាឃបូជា នៅរមណីយដ្ឋានប្រាសាទបន្ទាយឆ្មារ ដើម្បីបំផុសនូវស្មារតីពុទ្ធបរិស័ទក៏ដូចប្រជាពលរដ្ឋ បន្តថែរក្សាពុទ្ធសាសនា ផ្សារភ្ជាប់ជាមួយ ប្រសាទបន្ទាយឆ្មារ សម្បត្តិបេតិកភណវប្បធម៌ជាតិ ។ សូមជម្រាបថា ប្រាសាទបន្ទាយឆ្មារសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ នាដើមសតវត្សទី១៣ ៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
ក្រសួងការងារ បញ្ជូនរថយន្តការងារចល័តរបស់ NEA ដើម្បីផ្តល់ការងារថ្មី ជូនកម្មករនិយោជិត នៅមុខរោងចក្រដែលត្រូវបានអគ្គិភ័យឆាបឆេះ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

(ភ្នំពេញ)÷ ក្រោយពេលកើតមានឧបទ្ទវហេតុអគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥នេះ បានបញ្ជូនក្រុមការងារនៃមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) ទៅកាន់មុខរោងចក្រភ្លាមៗ ដើម្បីផ្ដល់ព័ត៌មានការងារថ្មីថ្មី ជូនដល់កម្មករនិយោជិត។ លោកស្រី គល់ វណ្ណនីន ជាកម្មការិនីនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូអិលធីឌី បានសំដែងក្ដីសោកស្ដាយជាខ្លាំងចំពោះហេតុការណ៍ឆាបឆេះមួយនេះ។ ទន្ទឹមនេះដែរ លោកស្រី បានចូលរួមចុះឈ្មោះដាក់ពាក្យស្វែងរកការងារធ្វើនៅកន្លែងថ្មីភ្លាមៗផងដែរ តាមរយៈមជ្ឈមណ្ឌលការងារចល័តរបស់ NEA និង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការងារដែលជួយយកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាករបស់កម្មករនិយោជិត ក្នុងហេតុការណ៍អគ្គិភ័យនេះផងដែរ ។ ទន្ទឹមនេះ លោក ជិន ខិ ជាអនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា ជាការឆ្លើយតបស្ថានភាពចំពោះមុខ និងដើម្បីជួយសម្រួលបញ្ហាប្រឈមភ្លាមៗរបស់បងប្អូនកម្មករនិយោជិត ស្របតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីតាំងរោងចក្រកើតហេតុផ្ទាល់ មន្រ្ដីនៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) គឺរង់ចាំជួយសម្រួលដល់ការចុះឈ្មោះ…