Category: ព័ត៌មានសង្គម

  • អ្នកនាំពាក្យក្រសួងការងារ​ ជំរុញនិយោជកពង្រឹងការអនុវត្ត​វិធាន​ការ​បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព នៅតាមសហ​គ្រាស គ្រឹះស្ថាន

    អ្នកនាំពាក្យក្រសួងការងារ​ ជំរុញនិយោជកពង្រឹងការអនុវត្ត​វិធាន​ការ​បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព នៅតាមសហ​គ្រាស គ្រឹះស្ថាន

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការនៃក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានជំរុញនិយោជកទាំងអស់ត្រូវពង្រឹង ការ អនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និង សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន នៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការ បាន ជំរុញបែបនេះបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ សង្កេតឃើញ​មាន ករណីអគ្គិភ័យ កើតឡើងនៅតាមសហគ្រាស គ្រឹះស្ថាន ដែលបានធ្វើឱ្យប៉ះពាល់សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត និងដំណើរការអាជីវកម្ម សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវ​ដល់និយោ​ជក ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ត្រូវអនុវត្តនូវវិធាន​ការបង្ការទប់ស្កាត់ឧបទ្ទវហេតុអគ្គិភ័យ ដូចខាងក្រោម៖ទី១. អនុវត្តតាមស្តង់ដារអគ្គិភ័យដែលកំណត់ដោយអាជ្ញាធរ​មានសមត្ថកិច្ចទី២. បំពាក់ប្រព័ន្ធផ្តល់សញ្ញាអគ្គិភ័យ (fire alarm) និង​ប្រព័ន្ធ​ផ្សេងៗ​ដែលអាចដឹងពីភ្លើងឆេះបានទី៣. ដំឡើងឧបករណ៍ពន្លត់អគ្គិភ័យ (fire extinguisher) នៅតំបន់ដែលងាយរងការឆាបឆេះទី៤. រៀបចំប្រព័ន្ធបាញ់ទឹក (sprinkler system) និងប្រព័ន្ធ​ផ្សេងៗដែលអាចទប់ស្កាត់អគ្គិភ័យបានទាន់ពេលវេលាទី៥. ធ្វើត្រួតពិនិត្យជាប្រចាំលើខ្សែភ្លើង និងឧបករណ៍អគ្គិសនី ដើម្បីធានាថាឧបករណ៍អគ្គិសនីមានគុណភាពល្អទី៦. បង្រៀនបុគ្គលិកអំពីវិធានការទប់ស្កាត់អគ្គិភ័យ និងវិធីប្រើឧបករណ៍ពន្លត់អគ្គិភ័យទី៧. រៀបចំការអនុវត្តសកម្មភាពអន្តរាគមន៍ពេលមានអគ្គិភ័យ (fire drill)…

  • ក្រសួងបរិស្ថានថា ក្រុមហ៊ុន Win Ta Garment & Finishing មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត

    ក្រសួងបរិស្ថានថា ក្រុមហ៊ុន Win Ta Garment & Finishing មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត

    (ភ្នំពេញ)៖ក្រុមអ្នកជំនាញរបស់ក្រសួងបរិស្ថាន នៅថ្ងៃពុធទី​១២ ខែកុម្ភះ ឆ្នាំ២០២៥ បានបញ្ជាក់ពីការ​រកឃើញ រោងចក្រ​របស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលមានមូលដ្ឋាន​នៅ​ក្នុង​ភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គ​ស្នួល ខេត្តកណ្តាល បានបន្តលួចបង្ហូរសំណល់រាវមានពណ៌​និងមានក្លិន ចូល​ទៅ​ក្នុងស្ទឹងព្រែកត្នោត។ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ ក្រុមហ៊ុននេះបានធ្វើការលួច​បង្ហូរ​សំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅ (អង្កត់ផ្ចិតទំហំ ០,៨០ម៉ែត្រ) បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត ដែលស្ថិតនៅចំណុច ផ្នែកខាងក្រោយទីតាំងក្រុមហ៊ុន (ដូច​មានរូបភាពជាវីដេអូ)។ ក្រុមការងារបានចុះ ពិនិត្យបន្ថែម នៅចំណុចទីតាំងបង្ហូរសំណល់រាវនេះ គឺក្នុងស្ទឹងព្រែកត្នោត ត្រង់ចំណុចបង្ហូរទឹកនៅមានក្លិនទឹកអូសាវែល និងមានពណ៌​ខៀវក្រម៉ៅខ្លះៗ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅ​ក្នុងតំបន់ទីតាំងក្រុមហ៊ុន បានឱ្យដឹងថា ភាគច្រើនក្រុមហ៊ុន​នេះ ធ្វើការបង្ហូរសំណល់រាវនៅពេលយប់។ ករណីលួចបង្ហូរសំណល់រាវ មិនបានឆ្លងកាត់អាងប្រព្រឹត្តិកម្ម​ត្រឹម​ត្រូវ​របស់រោងចក្រនេះ បានធ្វើឡើងនាពេលកន្លងមក ហើយត្រូវបានក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានចុះពិនិត្យ និងបានចាត់វិធានការច្បាប់ ផ្អាកដំណើរការ​ផ្នែកផលិតកម្មរបស់ក្រុមហ៊ុន ដែលបង្កឲ្យមានការបញ្ចេញ​សំណល់រាវ ធ្វើឱ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ ។…

  • គុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី១២ ខែកុម្ភៈ គឺល្អប្រសើរ

    គុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី១២ ខែកុម្ភៈ គឺល្អប្រសើរ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានបញ្ជាក់អំពី ស្ថានភាព​គុណភាព​ខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.២៨ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជា​សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ពីគុណភាពខ្យល់តាមបណ្តាខេត្តនីមួយៗដូចជា៖-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ-ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តប៉ៃលិន-ពណ៌លឿងៈ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ័សាត់ ខេត្តកែប-ពណ៌ទឹកក្រូចៈ ខេត្តកោះកុង ៕ ដោយ ៖ ម៉ាដេប៉ូ

  • ក្រសួងអប់រំ ចេញវិធានការទប់ស្កាត់ សកម្មភាពមិនប្រក្រតី ក្នុង​ថ្ងៃ ទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

    ក្រសួងអប់រំ ចេញវិធានការទប់ស្កាត់ សកម្មភាពមិនប្រក្រតី ក្នុង​ថ្ងៃ ទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

    (ភ្នំពេញ)៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តី​ណែ​នាំ​មួយដោយបានចេញវិធានការទប់ស្កាត់នៅក្នុងថ្ងៃ ទិវា​នៃសេចក្តីស្រឡាញ់បន្ទាប់ពីនៅឃើញយុវជនមួយចំនួនតូចនូវតែប្រព្រឹត្តិអំពើភ្លើតភ្លើននៃថ្ងៃបុណ្យបរទេសមួយនេះនៅឡើយ។ ក្នុងសេចក្តីណែនាំនេះក្រសួងអប់រំបានលើកឡើងថាដោយសង្កេតឃើញ សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជន មួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជា​បុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាក វប្បធម៌ និង ប្រពៃ​ណី​ជាតិរបស់ខ្មែរ។ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចតទៅ៖ ១- ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែ ២- ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដាន​អវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ ៣- ត្រូវបញ្ជាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ ៤- ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សា​កុមារ​​ប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត” ៥- ត្រូវទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាល​សិស្ស និងសហគមន៍ដើម្បីផ្តល់និងទទួលព័ត៌មាន នានា ដែល​ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ៦- ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អ​ឱ្យ​បាន​ទាន់​ពេលវេលា…

  • រដ្ឋបាលខេត្តមានផែនការសង់ប្រាសាទតម្លៃជាង២លានដុល្លារ នៅកណ្ដាលផ្ទៃបឹងតាកែវ

    រដ្ឋបាលខេត្តមានផែនការសង់ប្រាសាទតម្លៃជាង២លានដុល្លារ នៅកណ្ដាលផ្ទៃបឹងតាកែវ

    តាកែវ៖រដ្ឋបាលខេត្តតាកែវមានគម្រោងសាងសង់ប្រាសាទតម្លៃជាង​ពីរ​លានដុល្លារអាមេរិកស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ នៃទីរួមខេត្តតាកែវ​ដើម្បី​ទុកជាទីសកា្ករៈគោរពបូជា និងសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ តាមពិតទៅកណ្ដាលបឹងតាកែវ​ដែលជាបេះដូងនៃខេត្តនិរតីប្រទេស​មួយនេះ កន្លងទៅប្រមាណកន្លះសតវត្សរ៍មុននេះធ្លាប់មានប្រាសាទ​មួយរួចមកហើយតែត្រូវបានខូចខាតដោយសង្រ្គាម។ ផែនការសង់ប្រាសាទឡើងវិញនេះ ត្រូវបានលើកយកបង្ហាញក្នុង​កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាល​ប្រជុំសាលាខេត្ត​កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្រ្តីជំនាញបាន​ពិភាក្សាគ្នានិងឱ្យសិក្សា​លើគម្រោងសាងសង់ប្រាសាទមស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ។ គម្រោងសាងសង់ប្រាសាទនៅកណ្ដាលផ្ទៃបឹងតាកែវ គ្រោងនឹង​ចំណាយ​ប្រមាណជាង ២លានដុល្លារ ។ឯកឧត្តម​អភិបាលខេត្តតាកែវបញ្ជាក់ថា ការចំណាយមិនប្រើប្រាស់ថវិកាជាតិទេ ។តែជាថវិកាដែល​បានមកពីការ​ចូលរួម​របស់​សប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស ។គោលបំណង​នៃ​​ការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា និងបម្រើ​ឱ្យវិស័យទេសចរណ៍ផងដែរ។លើសពីនេះទុកជាកេរ្ដិ៍ដំណែលសម្រាប់កូន​ចៅ​ជំនាន់ក្រោយ។ បើតាមឯកឧត្តម វ៉ី សំណាង ក្រៅតែពីគម្រោងសង់ប្រាសាទនៅ​កណ្ដាលបឹង រដ្ឋបាល​ខេត្ត​នឹងរៀបចំផ្លូវក្រវាត់​បឹងតាកែវ អមដោយ​សួនច្បារ និងដើមឈើអមសងខាងផ្លូវ ដែលមានប្រវែងប្រមាណ​ជាង១០គីឡួម៉ែត្រ សម្រាប់ធ្វើជាទីលំហែ និងហាត់ប្រាណផងដែរ៕ដោយ៖តាកែវ

  • អាជ្ញាធរជាតិអប្សរាច្រានចោល ពីបណ្ដាញសង្គមហ្វេសប៊ុក ដែលផ្សាយថា បានរំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ

    អាជ្ញាធរជាតិអប្សរាច្រានចោល ពីបណ្ដាញសង្គមហ្វេសប៊ុក ដែលផ្សាយថា បានរំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរាបានធ្វើការច្រានចោលអំពីការចោទប្រកាន់ថាដែលថា កន្លងមកនេះអាជ្ញាធរជាតិអប្សរាបានរំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ ហើយថានេះខុសពីការពិតទាំងស្រុង។ តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរ ជាតិអប្សរា បានលើកឡើងថា”អាជ្ញាធរជាតិអប្សរាសូមច្រានចោលការផ្សាយព័ត៌មានមិនពិតអំពីការផ្សាយនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកបានរំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ”។ អាជ្ញាធរជាតិអប្សរាបានលើកឡើងទាក់ទិនក្នុងរឿងនេះដែរថា ៖ដោយតាមពិត សកម្មភាពនេះបានកើតឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ចុះទប់ស្កាត់សកម្មភាពរបស់ប្រជាពលរដ្ឋរំលោកលើក្បាលដីរដ្ឋលេខ ៧៣៨ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា”។ ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរា បានស្នើឱ្យបញ្ឈប់ការផ្សាយព័ត៌មានដែលមិនមែនជាការពិតទាំងនេះ ដែលអាចនាំឱ្យមានការយល់ច្រឡំ និងបង្កបញ្ហានៅក្នុងសង្គម៕ ដោយ ៖ ម៉ាដេប៉ូ

  • ពលរដ្ឋជាង ២ពាន់នាក់ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន បានមកដាក់ពាក្យស្នើសុំយកការដោះស្រាយពីអាជ្ញាធរ ខេត្តកំពត

    ពលរដ្ឋជាង ២ពាន់នាក់ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន បានមកដាក់ពាក្យស្នើសុំយកការដោះស្រាយពីអាជ្ញាធរ ខេត្តកំពត

    កំពត៖ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ជាថ្ងៃបើកទទួលពាក្យស្នើសុំ​ការដោះស្រាយដំបូងរវាងប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ជា សារ៉ន ។ទន្ទឹមនឹងការចាប់ផ្តើមនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបជាមួយប្រជាពលរដ្ឋដែលរងគ្រោះ និងបង្ហាញនូវ​យន្តការ​ការ​ដោះស្រាយជំហានទី១ ដល់ប្រជាពលរដ្ឋ។នៅថ្ងៃដដែលនា​សាល​មហាជន សាលាខេត្តកំពត មានប្រជាពលរដ្ឋជាង ២ពាន់នាក់​បាន​មកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយ​របស់អាជ្ញាធរ​ខេត្ត។ ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនេះឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បានលើកឡើងថា នៅខេត្តកំពតមាន​ប្រជាពលរដ្ឋជាច្រើន​គ្រួសារ​បានរងគ្រោះដោយសារការភូតកុហកពីសំណាក់ក្រុមហ៊ុន ជា សារ៉ន ។ក្នុងរឿងនេះសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បានគិតគូរជានិច្ច និងចង្អុលការដល់ក្រសួងយុត្តិធម៌​ឱ្យធ្វើការ​ស្រាវជ្រាវ រហូតឈានដល់ដាក់ចេញនូវយន្តការដោះស្រាយជំហានទី១នេះ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា សម្រាប់យន្តការ​ជំហានទី១នេះ គឺសំដៅទៅលើបងប្អូនប្រជាពលរដ្ឋដែលបានទិញដីបង់លុយរួច ទិញតូបបង់លុយរួច ត្រូវធ្វើសំណើ និងសុំកាត់ប្លង់កម្មសិទ្ធិជូន ។ចំពោះអ្នកមិនទាន់បង់គ្រប់បន្តការបង់លុយចូលគណនីសាលាដំបូងខេត្តកំពត។ ឯកឧត្តមអភិបាលខេត្តបានពន្យល់ប្រជាពលរដ្ឋថា មុនថ្ងៃនៃការទទួល​ពាក្យស្នើសុំការដោះស្រាយពីប្រជាពលរដ្ឋ ក៏មាន​ជនឆ្លៀតឱកាសមួយ​ចំនួន​បានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងយន្តការដោះស្រាយនេះ ដែលធ្វើឱ្យបងប្អូនប្រជា​ពលរដ្ឋមួយចំនួនមានភាពមិនច្បាស់លាស់ ។ដូច្នេះឯកឧត្តម​ស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមកសាលាខេត្តជួប​ក្រុម​ការងារដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់និង​ពិត​ប្រាកដ។ ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យពាក្យស្នើសុំទទួលយកដំណោះស្រាយពីអាជ្ញាធរខេត្តកំពត ក៏បានសំដែង​ក្តីសប្បាយ​រីករាយ និងថ្លែងអំណរ​គុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងគិតគូរ​រកដំណោះស្រាយជូន​ពួក​គាត់។ ទន្ទឹមនឹងនោះពួកគាត់ក៏ថ្លែងអំណរ​គុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានយក​ចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋក្នុងខេត្តដែលទទួលរងគ្រោះដោយ​សារក្រុមហ៊ុន ជា សារ៉ន…

  • ប្រជាពលរដ្ឋ២១គ្រួសារ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ទទួលអំណោយ​ពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋ២១គ្រួសារ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ទទួលអំណោយ​ពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ក្នុងដំណើរបំពេញបេសកកម្មនៅលើទឹកដីនៃខេត្តស្ទឹងត្រែង លោក​ជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទ​ក្រហម​កម្ពុជា បានដឹកនាំក្រុម​ការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ចែកជូនក្រុមគ្រួសារក្រីក្រ ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន និងអ្នកផ្ទុក​មេរោគអេដស៍ ដល់ផ្ទះចំនួន២១គ្រួសារ ស្ថិតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ក្នុងជំនួបសំណេះសំណាលផ្ទាល់ដោយភាពស្និទ្ធស្នាល និងកក់ក្តៅ លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ថា ដោយ​មើល​ឃើញពីជីវភាពខ្វះខាតខ្លាំង របស់បងប្អូន ទើបលោកជំទាវនាំយកអង្ករ មី ត្រីខ ឃីត និងថវិកាមួយចំនួន ប្រគល់ជូន​ដោយផ្ទាល់ដៃតែម្តង ដើម្បីជួយសម្រួលការលំបាកដល់ជនដែល​ងាយរងគ្រោះបំផុត ។ជាមួយក្តីអាណិតអាសូរ​លោកជំទាវ​បានរំលឹក​ដល់​ប្រជាពលរដ្ឋទាំង២១គ្រួសារសូមរស់នៅដោយមានអនាម័យ តាមរយៈការហូប​ស្អាត ផឹកស្អាត។ សម្រាក​ត្រូវដាក់មុងជានិច្ច ចៀសវាងនូវជំងឺគ្រុនឈាម ។ ដោយមើលឃើញនៅតាមផ្ទះក្រុមគ្រួសារខាងលើ សុទ្ធតែមានពំនូកភ្លើង និងដុតដបប្លាស្ទិក លោកជំទាវបានណែនាំ កុំឱ្យ​ដុតរបស់អស់ទាំងនេះ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមឆ្ងន់ធ្ងរ ជាពិសេសអ្នកដែល​មានជំងឺសួតរុំារ៉ៃ។ គ្រួសារទាំងអស់ដែលបានទទួលអំណោយ បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅបំផុតចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

  • ជួយបង្កើតចំណូលជូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមសហគមន៍

    ជួយបង្កើតចំណូលជូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមសហគមន៍

    កំពត៖ ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត លោក ស៊ឹម ហីម និងប្រជាសហគមន៍ បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ដោយសារប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការសម្របសម្រួលពីឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តល់ផ្លូវបេតុង ចំណតរថយន្ត និងសមិទ្ធផលនានាដើម្បីជំរុញវិស័យទេសចរណ៍នៅសហគមន៍ ។ អាន៖លោក ស៊ឹម ហីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ក្នុងនាមសហគមនួ៍ដែលទទួលបានការជួយបង្កើតឱកាស និងជំរុញពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ការ បានលើកឡើងថា កាដូ ដែលផ្តល់ដល់​សហគមន៍នា​ពេលនេះ មានតម្លៃខ្លាំងណាស់ ។ជាការជួយលើកកម្ពស់​ជីវភាពប្រជាពលរដ្ឋតាមរយៈការបង្កើតនិងបង្កើន​ចំណូលដល់​ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានបន្តថា គម្រោងមួយនេះនឹងជួយបង្កើនសេដ្ឋកិច្ចគ្រួសារប្រជានេសាទ ព្រោះវាជាដើមទុនមិនចេះរីងស្ងួត  សម្រាប់ឱ្យប្រជានេសាទអាចបង្កើតមុខរបរបន្ថែមនិងទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។ ភ្ញៀវទេសចរមកពីខេត្តតាកែវដែលបានធ្វើដំណើរកម្សាន្ត បានបង្ហាញនូវការយល់ឃើញចំពោះ​ការអភិវឌ្ឍនៅ សហគមន៍​អេកូទេសចរណ៍ធម្មជាតិត្រពាំងសង្កែ បើមានការជួយបន្ថែមទៀតនៅទីនេះ គឺកាន់តែល្អប្រសើរ និងកាន់តែទាក់ទាញ។…

  • កម្ពុជានៅតំបន់ខ្លះបន្តធ្លាក់ត្រជាក់ដល់ ១៩ អង្សាសេ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ

    កម្ពុជានៅតំបន់ខ្លះបន្តធ្លាក់ត្រជាក់ដល់ ១៩ អង្សាសេ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ

    កម្ពុជានៅតំបន់ខ្លះបន្តធ្លាក់ត្រជាក់ដល់ ១៩ អង្សាសេ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ (ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជានៅតំបន់ខ្លះបន្តធ្លាក់ត្រជាក់ដល់ ១៩ អង្សាសេ ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ជាមួយគ្នានោះ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ៖ របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី ។ ២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា…