Category: ព័ត៌មានសង្គម

  • សន្និសីទអន្តរជាតិស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោម ឆ្នាំ២០២៥​ប្រារព្ធនៅខេត្តសៀមរាប

    សន្និសីទអន្តរជាតិស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោម ឆ្នាំ២០២៥​ប្រារព្ធនៅខេត្តសៀមរាប

    សៀមរាប៖រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលី​សម្រាប់​ស្រាវជ្រាវកសិកម្ម​អន្តរជាតិ​ (ACIAR) និងសាកលវិទ្យាល័យ Charles Sturt (អូស្ត្រាលី)​បានរៀបចំសន្និសីទអន្តរជាតិ​លើកទី ២ ស្តីពី ជណ្តើរត្រីនៅតាមទន្លេ​មេគង្គក្រោម។ សន្និសីទនេះប្រព្រឹត្តទៅនៅសណ្ឋាគារបុរីអង្គររីសត&ស្ប៉ា ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការ​ចូល​រួមពីតំណាងអង្គភាពជាតិ និងអន្តរជាតិ។ សន្និសីទនេះបានប្រពឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ដឹរីក យីប ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា, ឯកឧត្តម ណៅ ធួក សមាជិករដ្ឋសភាកម្ពុជា, លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត​សៀមរាប, លោកស្រី Wendy Umberger នាយកប្រតិបត្តិ ACIAR, និងតំណាង​អង្គភាពជលផលពីប្រទេសឡាវ, ថៃ, វៀតណាម និង​ឥណ្ឌូនេស៊ី។ លោក អ៊ឹង គឹមលាង បានលើកឡើងថា សន្និសីទនេះមានតួនាទីសំខាន់​ក្នុងការគ្រប់គ្រងធនធានជលផល និងការប្រើ​ប្រាស់​បច្ចេក​វិទ្យាសាង​សង់ជណ្តើរត្រី។ ជណ្តើរត្រីជាសំណង់សំខាន់ក្នុងការពារសត្វត្រី និងធានា​សន្តិសុខស្បៀង​សម្រាប់​សហគមន៍ដែលអាស្រ័យលើវិស័យនេសាទ។ទន្លេមេគង្គ…

  • អភិបាលខេត្ត៖បញ្ហាគ្រឿងញៀន អាចលុបបំបាត់បាន និងទប់ស្កាត់​បានលុះត្រាតែមានការចូលរួមពីយើងទាំងអស់គ្នា

    អភិបាលខេត្ត៖បញ្ហាគ្រឿងញៀន អាចលុបបំបាត់បាន និងទប់ស្កាត់​បានលុះត្រាតែមានការចូលរួមពីយើងទាំងអស់គ្នា

    បាត់ដំបង៖គ្រឿងញៀន គឺជាបញ្ហាប្រឈមនៅក្នុងសង្គមនិងចាំ​បាច់​ត្រូវតែ​យកចិត្តទុកដាក់​ក្នុងការរួមគ្នាដោះស្រាយ​និងលុបបំបាត់។បញ្ហាទាំងនេះ អាចលុបបំបាត់បាន និង ទប់ស្កាត់បានលុះត្រា​តែមាន​ការចូលរួមពីយើងទាំងអស់គ្នា។នេះជាការបញ្ជាក់របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ​​គ្រឿង​ញៀន ខេត្តបាត់ដំបង ក្នុងពិធីផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្ដីពី​បញ្ហាគ្រឿងញៀន ជូនដល់អាជ្ញាធរ សមត្ថកិច្ច និងគ្រប់​កងកម្លាំងទាំងបី ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាសាលប្រជុំ​សាលាខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ បានបន្តដោយគូសរំលេចថា ពិធីផ្សព្វផ្សាយ​ចំណេះ​ដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន គឺមានសារៈ​សំខាន់ណាស់។ជាការក្រើនរំលឹកនិងជំរុញ ដល់គ្រប៎កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ ហើយក៏ជាចំណេះ​ដឹងមូលដ្ឋាន​ សម្រាប់សកម្មភាពបង្កើននូវស្មារតី​ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនក្នុង​ខេត្ត។ ក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យអនុវត្តនិងទប់ស្កាត់នូវរាល់ករណីគ្រឿងញៀន បារីអេឡិច​ត្រូនិកផ្សេងៗឱ្យ​បាន​ដាច់ខាត។ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្សព្វផ្សាយ​ឱ្យបានជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនិងឱ្យទូលំទូលាយ ជាពិសេសនៅតាមគ្រឹះស្ថានសាលារៀន ទីសាធារណៈ ទីប្រជុំជន​នានា។ល។ត្រូវចុះបង្រ្កាបឱ្យអស់ នៅតាមមូលដ្ឋាន ដែលខ្លួនទទួលខុស​ត្រូវដើម្បីមុខមាត់ខេត្តបាត់ដំបង និងដើម្បីប្រទេសមានសុខសុវត្ថិភាព៕ អត្ថបទនិងរូបភាព៖អ៊ុក សំអាន បប.

  • ការអភិវឌ្ឍក្រុងកំពត ធ្វើឱ្យប្រជាពលរដ្ឋរីករាយ និងថ្លែងអំណរគុណ​ដល់ថ្នាក់ដឹកនាំ

    ការអភិវឌ្ឍក្រុងកំពត ធ្វើឱ្យប្រជាពលរដ្ឋរីករាយ និងថ្លែងអំណរគុណ​ដល់ថ្នាក់ដឹកនាំ

    កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី៥ ខែកុម្ភៈ​បានអញ្ជើញបើកការដ្ឋានជួសជុល និងអ៊ុតកៅស៊ូ អេស៊ី នៅវិថីប្របមាត់​ព្រែក​កំពង់បាយ ចាប់ពីចំណុចគល់ស្ពានថ្មីរហូតដល់រូបសំណាក​ត្រី​ផ្សោត និងវិថីកាត់ទទឹង ផ្លូវមាត់​ព្រែកជាច្រើនខ្សែទៀត។នេះជាសមិទ្ធ​ផល​ថ្មីមួយទៀតនៅក្រុងកំពត ដែលកំពុងទាក់ទាញភ្ញៀវ​ទេសចរ​ជិតឆ្ងាយ។ ខណៈគ្រឿងចក្របានបន្លឺសំឡេង ជាមួយផ្សែងកខ្មួលខ្មាញ់ដែល​បញ្ជាក់ថា ការដ្ឋានកំពុងដំណើរកា ប្រជាពលរដ្ឋ​ដែលជាអាជីវករ ម្ចាស់អាហារដ្ឋាន និងផ្ទះសំណាក់ក្នុងក្រុងកំពតដែលទទួលផល​ពីការកែលម្អហេដ្ឋារចនាសម័្ពន្ធផ្លូវ​ដែលេដ្ឋបាលខេត្តកំពតកំពុងអនុវត្ត បានសម្តែងនូវការពេញចិត្ត និងការគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ឯកឧត្តមអភិបាលខេត្តកំពត ដែលបានខិតខំអភិវឌ្ឍខេត្ត​ជាបន្តបន្ទាប់។ បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត នៅពេលខាងមុខដ៏ខ្លីនេះ សមិទ្ធផលជាច្រើនរបស់ខេត្តកំពត និងលេច​ចេញរូបរាងជាបន្តបន្ទាប់ ពិសេសហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ខណៈដែលផ្លូវដែក​កំពុងតែសកម្ម​នៅក្នុងការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរ ក្នុងនេះ ខេត្តកំពត-ភ្នំពេញ និងកំពត-កំពង់សោម ៕ ដោយ៖ សិលា សារិន

  • សភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មជីអេស១ ៨៨៤ (GS1 884 EXPO) ព្រមទាំងតាំងបង្ហាញផលិតផល ២៥ខេត្ត-ក្រុង រយៈពេល ៣ថ្ងៃ

    សភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មជីអេស១ ៨៨៤ (GS1 884 EXPO) ព្រមទាំងតាំងបង្ហាញផលិតផល ២៥ខេត្ត-ក្រុង រយៈពេល ៣ថ្ងៃ

    ភ្នំពេញ ៖ ស្ថាប័នជីអេស១កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មជីអេស១ ៨៨៤ (GS1 884 EXPO) ដែលនឹងចាប់ផ្តើមបើកការតាំងពិពរណ៍ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាពីម៉ោង ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់ នៅទីតាំង The Factory Phnom Penh។ ពិព័រណ៍ពាណិជ្ជកម្មនេះ អនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលរួមដោយសេរី ជាមួយកម្មវិធីជាច្រើន រួមមានទស្សនីយ ភាពចម្រុះ ការតាំងបង្ហាញផលិតផលមកពី ២៥ខេត្ត-រាជធានី កម្មវិធីកម្សាន្តសប្បាយៗ និងមានម្ហូបអាហារដ៏ច្រើន សម្បូរបែប ដែលសក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកមកលេងកម្សាន្ត។ ក្នុងកម្មវិធីនេះផងដែរ ក៏មានអមបញ្ចូលនូវសិក្ខាសាលាលើប្រធានបទសំខាន់ៗ ដើម្បីចែករំលែកដោយឥតគិតថ្លៃ ក្នុងគោលបំណង៖ ១) ជំរុញ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា ២) បង្កើនចំណេះដឹងអំពីការប្រើប្រាស់ស្លាកសញ្ញា ស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម។ ៣) ចំចំណេះដឹងអំពីការទទួលបានការផ្តល់ហិរញ្ញប្បទាន និងធានារ៉ាប់រងសម្រាប់សហគ្រាស ៤) ជំរុញ ការតភ្ជាប់ទំនាក់ទំនង និងពង្រីកភាពជាដៃគូរពាណិជ្ជកម្មក្នុងវិស័យឯកជន។ តាមរយៈសិក្ខាសាលានេះ នឹងផ្តល់ឱកាសក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការស្វែងរកទីផ្សារផលិតផល…

  • ចុងខែឧសភាខាងមុខ ខេត្តកំពង់ចាមនឹងមានទីលានចាក់សំរាមថ្មី​ទំហំ​ជាង៨ហិកតា

    ចុងខែឧសភាខាងមុខ ខេត្តកំពង់ចាមនឹងមានទីលានចាក់សំរាមថ្មី​ទំហំ​ជាង៨ហិកតា

    កំពង់ចាម៖ នៅតែជាងបីខែទៀតប៉ុណ្ណោះ ខេត្តមួយដែលនៅជាប់ដងទន្លេ​មេគង្គនឹងមានវត្តមានទីលានចាក់សំរាមថ្មីមួយដែលមានទំហំ​ជាង​៨​​ហិកតា ស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខណៈ​បច្ចុប្បន្នការដ្ឋាននេះកំពុងមមាញឹកក្នុងការសាងសង់​។ រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា ទីលានចាក់សំរាមថ្មីនេះកំពុង​ដំណើរការសាងសង់លើផ្ទៃដី ទំហំ ៨.១៣ ហិកតា។ ក្នុងនោះ ទីលានទុកដាក់សំរាមទំហំ ១.៣ ហិកតា ,អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ៤អាង, សាងសង់ផ្លូវចូលទីលាន​ចាក់សំរាមមួយខ្សែប្រវែង ជាងពីរគីឡូម៉ែត្រ ,សាងសង់ផ្លូវបេតុងនៅក្នុងទីលាន ជាងមួយគីឡូម៉ែត្រ ,សាងសង់ច្រកចូល និងរបងមានអាគារការិយាល័យ ,សង់អគារស្នាក់​នៅកម្ពស់ ២ជាន់ ,កន្លែងថ្លឹងរថយន្ត ,អគារសម្រាប់ញែកសំរាម ,អគារ​រោងជាង, អគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន, អគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹកកន្លែងលាង​សម្អាតរថយន្ត ,អគារសម្រាប់ធ្វើជាកំប៉ុស ,រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពល​អគ្គិសនី​ព្រះអាទិត្យ។ គម្រោងនេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី គម្រោងនេះត្រូវ​ប្រើ​រយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។ ពិនិត្យវឌ្ឍនភាពនៃគម្រោង កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤…

  • “កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី២ ពិនិត្យបញ្ជីគម្រោងវិនិយោគ ចំនួន ១២គម្រោងនិងមានទឹកប្រាក់១៣៥លានដុល្លារ

    “កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី២ ពិនិត្យបញ្ជីគម្រោងវិនិយោគ ចំនួន ១២គម្រោងនិងមានទឹកប្រាក់១៣៥លានដុល្លារ

    ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោង​វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈ​កម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាង ក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា គម្រោងវិនិយោគទាំង១២នេះ មានទុនវិនិយោគសរុបប្រមាណ ១៣៥លាន​ដុល្លារអាម៉េរិក, អាចបង្កើត ការងារបានចំនួនប្រមាណ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុង វិស័យឧស្សាហកម្ម​ចំនួន ១១គម្រោង (ឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើង គ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់​និងជ្រលក់​ពណ៌) និងមុខសញ្ញាវិនិយោគក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់) ។គម្រោងទាំង១២នេះ បោះទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, កណ្តាល, ខេត្តកំពត, និងខេត្តកំពង់ឆ្នាំង៕ ដោយ៖មុនី

  • កិច្ចប្រជុំពិភាក្សាការងារ រវាងអង្គភាពគ្រប់គ្រងគម្រោងផ្គត់ផ្គង់​ទឹកស្អាត​របស់ក្រសួង និងរដ្ឋាករទឹកបាត់ដំបង

    កិច្ចប្រជុំពិភាក្សាការងារ រវាងអង្គភាពគ្រប់គ្រងគម្រោងផ្គត់ផ្គង់​ទឹកស្អាត​របស់ក្រសួង និងរដ្ឋាករទឹកបាត់ដំបង

    បាត់ដំបង៖ កិច្ចប្រជុំមួយបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែកុម្ភៈរវាង​អង្គភាព​គ្រប់គ្រងគម្រោងលើកកម្ពស់ការផ្គត់​ផ្គង់ទឹក​ស្អាត និងអនាម័យ និងគម្រោង​ជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយអគ្គនាយកដ្ឋានរដ្ឋាករទឹក​ខេត្ត​បាត់ដំបងនៅ​សាល​ប្រជុំរដ្ឋាករទឹកខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំដែលមានវត្តមានឯកឧត្តម ហ៊ុល ប៊ុណ្ណារិទ្ធ អនុរដ្ឋលេខាធិការ​និង​ជានាយកគ្រប់គ្រងគ ម្រោងឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹក​បាត់​ដំបង ជាប្រធានក្រុមការងារគម្រោង (PST)លោក សុខ ពុធពណ្ណរាយ ជាមន្រ្តីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងជា​អ្នកសម្របសម្រួលការ​អនុវត្តគម្រោងព្រមទាំងមន្រ្តីពាក់ព័ន្ធ​បានផ្តោតលើ​ការងារសំខាន់ៗទាក់ទងនឹងការរៀបចំមានកិច្ចប្រជុំពិភាក្សាក្នុងការផលិតកញ្ចប់ព័ត៌មានសម្រាប់​អតិថិជន និង កិច្ចប្រជុំជាមួយអាជ្ញាធរក្រុងបាត់ដំបង ដើម្បីជូនដំណឹងស្តីពីការអនុវត្តគម្រោងសកម្មភាព និងដើម្បីស្នើសុំការ​សហការ​ក្នុងការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍នៅក្រុង-ខេត្តបាត់ដំបង។ សូមជម្រាបថា ក្នុងក្របខ័ណ្ឌ នៃគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទាន​សម្បទារបស់ធនាគារពិភព​​លោក និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារពិភពលោក បានធ្វើការ​ជ្រើស​រើសរដ្ឋាករ​ទឹកបាត់ដំបង ដើម្បីអនុវត្តការងារក្នុង « ការចូលរួមរបស់អតិថិជន » សម្រាប់ឆ្នាំ២០២៥។ តាមការធ្វើបទបង្ហាញពីអ្នកសម្របសម្រួលនៃការអនុវត្តគម្រោងខាងលើបានបង្ហាញថា​ ការអនុវត្តគម្រោងការចូលរួមពី​អតិថិជនក្នុងក្របខ័ណ្ឌជំរុញ​ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងក្រុង-ខេត្តបាត់ដំបង ត្រូវបានចែក​ចេញ​ជា៣​ដំណាក់​កាល។ក្នុងនោះដំណាក់កាលទី១.ការត្រៀមនិងអភិវឌ្ឍ​សមត្ថភាពពីខែមករាដល់ខែមីនាដំណាក់កាលទី២.ការអនុវត្ត​សកម្មភាព​គម្រោងដោយមានការចូលរួមពីប្រជាពលរដ្ឋនិងភាគីពាក៎ព័ន្ធនានាពីខែមេសាដល់ខែកក្កដា និងដំណាក់កាល​ទី៣.ការអនុវត្តតាមដានវាយតម្លៃ និង ដកស្រង់បទពិសោធន៍សម្រាប់អនាគត…

  • ស្វែងរកសំបុកសត្វត្មាត និងប្រភេទសត្វកម្រៗនៅដែន​ជម្រក​សត្វព្រៃ​ស្រែពក

    ស្វែងរកសំបុកសត្វត្មាត និងប្រភេទសត្វកម្រៗនៅដែន​ជម្រក​សត្វព្រៃ​ស្រែពក

    (ភ្នំពេញ)៖ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងនៅក្នុង​ទេស​ភាព​ខ្ពង់​រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី ដោយបាន​បញ្ចប់​ការស្វែងរកសំបុកសត្វត្មាតរយៈពេលប្រាំថ្ងៃដំបូងនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។ អង្គការWWFបានឱ្យដឹងថា ក្នុងកិច្ចខិតខំប្រឹងប្រែងនេះមានគោល​បំណង​គូសផែនទីទីតាំង សក្តានុពលនៃតំបន់សំបុកសត្វត្មាត​ភ្លើងដែល​នៅជិតនឹងអាហារដ្ឋានសត្វត្មាត ដោយផ្តល់នូវទិន្នន័យ​សំខាន់ៗ​សម្រាប់​ការស្វែងរកសត្វត្មាតនាពេលអនាគត។ អង្គការមួយនេះបានឱ្យដឹងដែរថា” ទោះបីជាគ្មានសំបុកត្រូវបានកត់​ត្រា​ក៏ដោយ ការមើលឃើញសត្វត្មាតនៅក្បែរនោះបានគូស​បញ្ជាក់​ពីទីតាំងសក្តានុពលសម្រាប់ការស្ទង់មតិនាពេលអនាគត។ ពួកគេ​ក៏បានប្រទះឃើញប្រភេទសត្វសំខាន់ៗផ្សេងទៀតក្នុងការស្វែងរករបស់ពួកគេផងដែរ ដូចជាសត្វកុកពាក់អំបំបោះ ៣ក្បាល និងសត្វ​ស្វាព្រាម ៨ក្បាល ព្រមទាំងសត្វជ្រូកព្រៃផងដែរ”។ គួរបញ្ជាក់ថា ក្នុងប្រទេសកម្ពុជាមានសត្វត្មាតបីប្រភេទ គឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតជាប្រភេទ សត្វស្លាបកម្រ និងជិត​ផុតពូជបំផុតក្នុងប្រទេសកម្ពុជា៕ ដោយ ៖ ម៉ាដេប៉ូ

  • គូស្វាមីភរិយា 5គូ ឈ្នះរង្វាន់ដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ ពីហ្វាន់តា និងស្ព្រៃ

    គូស្វាមីភរិយា 5គូ ឈ្នះរង្វាន់ដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ ពីហ្វាន់តា និងស្ព្រៃ

    ភ្នំពេញ ៖ កម្មវិធីផ្តល់សំណាងពី ហ្វាន់តា និងស្ព្រៃ សម្រាប់គូស្វាមីភរិយាថ្មី បានបិទបញ្ចប់ដោយក្តីរីករាយបំផុត ខណៈដែលគូស្វាមីភរិយាចំនួន 5គូ បានឈ្នះរង្វាន់ និងកំពុងធ្វើដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំក្នុងក្តីស្រមៃរបស់ពួកគេនៅកោះម៉ាល់ឌីវ។ ការប្រកាសអ្នកឈ្នះរង្វាន់ដ៏គួរឱ្យរំភើបរីករាយនេះ បានធ្វើឡើងនៅផ្សារ Eden Garden Mall រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ អ្នកតំណាងក្រុមហ៊ុនបានមានប្រសាសន៍ថា ហ្វាន់តា និងស្ព្រៃ តែងតែបង្កើតបរិយាកាសសប្បាយរីករាយដ៏រស់រវើក និងស្រស់ស្រាយគ្រប់កម្មវិធី ដែលនេះសបញ្ជាក់ឱ្យឃើញថា ហ្វាន់តា និងស្ព្រៃ គឺជាដៃគូដ៏អស្ចារ្យបំផុតសម្រាប់ការប្រារព្ធពិធីអាពាហ៍ពិពាហ៍ដ៏រីករាយដែលមិនអាចបំភ្លេចបាន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏សូមអបអរសាទរដល់គូស្វាមីភរិយាចំនួន ២០គូទៀត ដែលបានឈ្នះរង្វាន់ ទូរទស្សន៍ទំហំ ៥២អ៉ីញចំនួន ២០គ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់គូស្វាមីភរិយាថ្មី។ តំណាងក្រុមហ៊ុនបន្ថែមថា ការផ្តល់ជូនរង្វាន់របស់ ហ្វាន់តា និងស្ព្រៃដល់គូស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍នេះ គឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការនាំយកភាពរីករាយឱ្យជីវិតកាន់តែស្រស់ស្រាយជូនអតិថិជន។ តំណាងក្រុមហ៊ុនបានបញ្ជាក់ទៀតថា ការផ្តល់រង្វាន់សម្រាប់គូស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍ពី ហ្វាន់តា និងស្ព្រៃ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ កម្មវិធីចាប់រង្វាន់បន្ទាប់នឹងប្រព្រឹត្តទៅម្តងទៀតនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ សូមកុំអោយឱកាសបន្ទាប់នេះរំលងអោយសោះ។ លក្ខខណ្ឌដើម្បីចូលរួម៖ ភេសជ្ជៈបោះដុំនៅទូទាំង២៥ខេត្ត-ក្រុង

  • ឯកឧត្តម គួច ចំរើន៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងយកចិត្តទុកដាក់ខ្ពស់បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករ

    ឯកឧត្តម គួច ចំរើន៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងយកចិត្តទុកដាក់ខ្ពស់បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករ

    (ភ្នំពេញ)៖ បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ នេះជាប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងឱកាសដឹកនាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យទីតាំងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ដែលកន្លងមកប្រឈមក្នុងការខ្វះទឹកស្រោចស្រព ស្ថិតក្នុងឃុំចំនួន៣ រួមមានឃុំព្រែកអំបិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម អភិបាលខេត្តកណ្ដាល និងក្រុមការងារ បានធ្វើការចុះពិនិត្យទីតាំងដាក់ម៉ាស៊ីនបូកទឹកចំនួន០១ ស្ថិតនៅព្រែកប៉ាង ព្រមទាំងពិនិត្យការកាយស្ដារដើម្បីសម្រួលលំហូរទឹក ចូលដល់ប្រឡាយរបស់ប្រជាកសិករ ស្ថិតនៅឃុំកោះខែល ។ បន្តពិនិត្យទីតាំងដាក់ម៉ាស៊ីនបូមទឹកចំនួន ០២គ្រឿង នៅព្រែកអ៊ុ និងទីតាំងម៉ាស៊ីនបូមទឹកចំនួន ០៣គ្រឿង ស្ថិតនៅស្ទឹងកូនជ្រែ ក្នុងឃុំព្រែកអំបិល និងបន្តពិនិត្យស្រូវប្រាំងរបស់ប្រជាកសិករ ប្រព័ន្ធប្រឡាយនានាក្នុងឃុំទាំងបី រួមមានឃុំក្រាំងយ៉ូវ ឃុំកោះខែល…