Category: ព័ត៌មានសង្គម

  • សេចក្ដីជូនដំណឹង៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥

    សេចក្ដីជូនដំណឹង៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥

    ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣០.១២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់ មានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ។ ពណ៌បៃតង ៖ គុណភាពខ្យល់ល្អ មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តកែប…

  • មន្រ្តីអ្នកនាំពាក្យ ៖ គុណភាពខ្យល់នៅថ្ងៃទី២៨ខែមករានេះល្អណាស់ចាប់ពីម៉ោង៦ព្រឹកដល់៦ល្ងាច

    មន្រ្តីអ្នកនាំពាក្យ ៖ គុណភាពខ្យល់នៅថ្ងៃទី២៨ខែមករានេះល្អណាស់ចាប់ពីម៉ោង៦ព្រឹកដល់៦ល្ងាច

    (ភ្នំពេញ)៖ នៅថ្ងៃនេះបើយើងគិតពី២៤ម៉ោងពោលគឺចាប់ពីម៉ោង៦ព្រឹកដល់៦ល្ងាចគុណភាពខ្យល់របស់យើងល្អណាស់។កំហាប់ភាគច្រើននៅក្រោមស្តង់ដាភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២១.០៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។នេះបើតាម ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន។ ឯកឧត្តម ខ្វៃ អាទិត្យាបានបញ្ជាក់បន្ថែមថាទោះបីជាយើងមានបុណ្យទានរបស់បងប្អូនជនជាតិចិនក្តីក៏កំហាប់ភាគច្រើននៅក្រោមស្តង់ដា អញ្ចឹងបានសេចក្តីថាគុណភាពខ្យល់នៅកម្ពុជាល្អណាស់។ បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថា៖”ពណ៌ខៀវគឺបញ្ជាក់ថាគុណភាពខ្យល់ល្អណាស់ មានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តប៉ៃលិន”។ ដោយឡែកសម្រាប់ពណ៌បៃតងដែល គុណភាពខ្យល់ល្អ មានខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង៕ ដោយ ៖ ម៉ាដេប៉ូ

  • អភិបាលខេត្តបន្ទាយមានជ័យ កត់សម្គាល់ការចូលរួមរបស់សមាគមខ្មែរ ចិន

    អភិបាលខេត្តបន្ទាយមានជ័យ កត់សម្គាល់ការចូលរួមរបស់សមាគមខ្មែរ ចិន

    បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន បានកត់សម្គាល់នូវការចូលរួម​សមាគមខ្មែរ​ចិន​ខេត្ត និងសភាពាណិជ្ជ​កម្មខេត្តបន្ទាយមានជ័យ ក្នុងសកម្មភាពមនុស្សធម៌ ការងារសង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា​ក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសែនរបស់បងប្អូនខ្មែរ សែស្រឡាយចិន ប្រារព្ធ​នៅបរិវេណសាលារៀនចិនផីឆឹង ខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងទៅកាន់សភាពាណិជ្ជកម្ម និងសមាគមខ្មែរចិន អាជីវករ បងប្អូនខ្មែរ សែស្រឡាយចិនដែលចូលរួមក្នុងពិធីនេះដោយបញ្ជាក់ពី​ការគាំទ្រសកម្មភាព​សមាគមខ្មែរចិន​ខេត្ត​និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ។លោកក៏បានកត់សម្គាល់នូវចូលរួមការងារសប្បុរសធម៌ និងកសាងហេដ្ឋា​រចនាសម្ព័ន្ធក្នុងមូលដ្ឋានជាមួយអាជ្ញាធរដែនដី ។ លោក ឆាន់ ប៊ុន ម៉ាន់ ប្រធានសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ បានរំលឹកផងដែរ អំពីទំនាក់ទំនាក់ចំណង​មិត្តភាព​ដ៏ល្អ រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនតាំងពីជំនាន់សម្ដេចតា ហើយបច្ចុប្បន្ន បានបន្តបង្កើនមិត្តភាព​ចិនតែ​មួយពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបាននាំឱ្យមានកិច្ចអភិវឌ្ឍទាំងវិស័យការទូត វិស័យសង្គម ពិសេស​វិនិយោគ។ទន្ទឹមនេះបានជួយបណ្ដុះបណ្ដាលធនធានចំណេះដឹងដល់សិស្សានុសិស្ស យុវជនមានជីវភាពខ្វះខាត។ ម៉្យាងសមាគមក៏មានកិច្ចសហការជាមួយសមាគមគមចិនក្រៅប្រទេសមកជួយលើកស្ទួយ ការងារអប់រំ និងការស្វែងយល់ពីវប្បធម៌ទំនៀមទម្លាប់ នាមប្រទេសក្នុងតំបន់ដូចគ្នា។ ឧកញ្ញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សភាពាណិជ្ជកម្មកន្លងមកក៏ដូចជាពេលនេះ បានរក​ដៃគូវិនិយោគផ្នែកអាជីវកម្មពីខាងក្រៅមានចិនជាដើមឱ្យមកវិនិយោគក្នុងខេត្តបន្ទាយមានជ័យដែលបានផ្ដល់ការងារ និងបន្ថែមប្រាក់ចំណូលដល់ពលរដ្ឋ ហើយក៏បានជួយផ្ដល់ចំណូលថវិកាខេត្តនិងកំណើនសេដ្ឋកិច្ចជាតិផងដែរ។ សូមជម្រាបថា ថ្ងៃទី២៨ ខែមករា…

  • ខេត្តតាកែវត្រៀមកម្លាំងជាងមួយពាន់នាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន

    ខេត្តតាកែវត្រៀមកម្លាំងជាងមួយពាន់នាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន

    តាកែវ៖ស្នងការនគរបាលខេត្ដតាកែវលោកឧត្ដមសេនីយ៍ទោ ម៉ែន លី  បានត្រៀមកម្លាំងជាងមួយពាន់នាក់ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ។ គោលដៅនៃសមត្ថកិច្ចគឺ ល្បាតក្នុងភូមិសាស្ត្រខេត្ដ ,ហាមឃាត់បងប្អូនប្រជាពលរដ្ឋ​នៅតាមមូលដ្ឋានមិនឱ្យ​មានការដុត​គ្រឿងផ្ទុះ(ផាវ) ឬដាក់តាំងលក់នៅតាមទីផ្សារ ។កងកម្លាំងនគរបាលត្រៀមការពារជាប់ជាប្រចាំនៅតាមគោលដៅ ជាពិសេសក្នុងការសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មកលេងកម្សា​ន្ដជួបជុំសាច់ញា​តិនៅតាម​ស្រុកកំណើត។ នេះជាការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ក្នុងពេលបើកកិច្ចប្រជុំមួយជាមួយលោក លោកស្រីស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុងស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដ​តាកែវ កាលរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានណែនាំឱ្យកងកម្លាំងបន្តរឈរជើងការពារជាប់ នៅប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងលើ២៤​ម៉ោង ៕ដោយ៖តាកែវ

  • មូលនិធិកូកា-កូឡា (TCCF) សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងធ្វើមាត្រដ្ឋានលើការគ្រប់គ្រងកាកសំណល់ប្លាស្ទិកទូទាំងអាស៊ី

    មូលនិធិកូកា-កូឡា (TCCF) សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងធ្វើមាត្រដ្ឋានលើការគ្រប់គ្រងកាកសំណល់ប្លាស្ទិកទូទាំងអាស៊ី

    ភ្នំពេញ ៖ មូលនិធិកូកា-កូឡា (TCCF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ បានសហការគ្នាដើម្បីជួយដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងនៃការគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ។ កាកសំណល់ប្លាស្ទិករបស់ពិភពលោកមួយផ្នែកធំ បានហូរធ្លាក់ចូលទៅក្នុងមហាសមុទ្រតាមរយៈផ្លូវទឹកក្នុងទ្វីបអាស៊ី ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ សុខភាពមនុស្ស និងជីវភាពរស់នៅរបស់មនុស្សសត្វជាច្រើន។ ទន្លេចំនួន ១៦ ក្នុងចំណោមទន្លេចំនួន ២០ នៅលើពិភពលោក ស្ថិតនៅក្នុងទ្វីបអាស៊ី ដែលមានបរិមាណប្លាស្ទិកច្រើនលើសពី ២ ភាគ ៣ នៃប្លាស្ទិកប្រចាំឆ្នាំជាសកល ដែលហូរចូលទៅក្នុងមហាសមុទ្ររបស់ពិភពលោក។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាបន្ទាន់នេះ មូលនិធិកូកា-កូឡា (TCCF) និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសអាស៊ីចំនួនប្រាំបួន ដូចជា បង់ក្លាដែស ប៊ូតាន កម្ពុជា ឥណ្ឌា ម៉ាល់ឌីវ នេប៉ាល់ ហ្វីលីពីន ស្រីលង្កា និងវៀតណាម ដែលគាំទ្រដោយជំនួយឥតសំណងចំនួន ១៥ លានដុល្លារពីមូលនិធិកូកា-កូឡា (TCCF) ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនៅទូទាំងតំបន់របស់អង្គការ UNDP ។ កម្មវិធីពហុប្រទេសរយៈពេលបីឆ្នាំដែលបានចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះ នឹងជួយកែលម្អការគ្រប់គ្រងសំណល់ប្លាស្ទិក…

  • សមត្ថកិច្ចខេត្តបាត់ដំបងដុតកម្ទេចចោលអាហារបង្កកគ្មានគុណភាពជិត ៤តោន

    សមត្ថកិច្ចខេត្តបាត់ដំបងដុតកម្ទេចចោលអាហារបង្កកគ្មានគុណភាពជិត ៤តោន

    (ភ្នំពេញ)៖ គ្រឿងក្នុងមាន់ និងស្លាបមាន់បង្កកជិត ៤តោន ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃសាខា ក.ប.ប ខេត្តបាត់ដំបង ដុតកម្ទេចចោល។ យោងតាមការផ្សាយក្នុងហ្វេសប៊ុកផ្លូវការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ប្រតិបត្តិការដុតកម្ទេចចោលនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរឹបអូស និងបង្ក្រាបគ្រឿងក្នុង និងស្លាបមានទាំងនោះបានកាលពីសប្តាហ៍មុន នៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកថ្មគោល ។ ជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា ផលិតផលបង្កកទាំងនោះរួមមាន កោះមាន់ ចំនួន២៤៥កេស ស្មើនឹង ២ពាន់ ៩៤០គីឡូក្រាម និងចុងស្លាបមាន់ចំនួន ៩៥កេស ស្មើនឹង ៩៥០គីឡូក្រាមដែលនាំឲ្យទំនិញគ្មានគុណភាពទាំងអស់សរុបមានចំនួន ៣៤១កេស ស្មើនឹង ៣ពាន់ ៨៩០គីឡូក្រាម ។ ការដុតកម្ទេចនេះ ធ្វើឡើង ដោយមានការចូលរួមពីឯកឧត្តម កែវ សុជាតិ ព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ស្ថិតនៅទីលានចាក់សំរាម ភូមិអូមុនី១ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានបញ្ជាក់ថា កិច្ចការបង្ការទប់ស្កាត់ដែលអនុវត្តបានដោយមន្រ្តីជំនាញនាពេលនេះ…

  • សូមអតិថិជន របស់ 7NG ដែលជាន់លេីគម្រោងផ្លូវ ៦០ម៉ែត្រកន្លងចំនួន ២១៥ឡូត៍អញ្ជេីញមកពិនិត្យ ដីឡូត៍ ក្រោយបានសម្រុះសម្រួលរៀបចំរួច តាមពេលវេលា ទីកន្លែង ជំរាបជូន

    សូមអតិថិជន របស់ 7NG ដែលជាន់លេីគម្រោងផ្លូវ ៦០ម៉ែត្រកន្លងចំនួន ២១៥ឡូត៍អញ្ជេីញមកពិនិត្យ ដីឡូត៍ ក្រោយបានសម្រុះសម្រួលរៀបចំរួច តាមពេលវេលា ទីកន្លែង ជំរាបជូន

    ឯកឧត្តម គួច ចំរើន ៖ សូមអតិថិជន របស់ 7NG ដែលជាន់លេីគម្រោងផ្លូវ ៦០ម៉ែត្រកន្លងចំនួន ២១៥ឡូត៍អញ្ជេីញមកពិនិត្យ ដីឡូត៍ ក្រោយបានសម្រុះសម្រួលរៀបចំរួច តាមពេលវេលា ទីកន្លែង ជំរាបជូន ។ សូមជូនពរឆ្នាំចិន រីករាយ សុខសប្បាយ សុភមង្គល ជោគជ័យ មានបានទាំងអស់គ្នា ។ ដោយ ៖ ង៉ាន់ ទិត្យ

  • សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក រួមគ្នា អភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន

    សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក រួមគ្នា អភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន

    (ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានរៀបចំពិពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។ លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកាក្រុមហ៊ុន ភី ភី អេហ្វ យូមី មនូហ្វេកឆឺរីង ឯ.ក បានថ្លែងថា ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ គឺជាជំហានថ្មីមួយទៀតដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ដែលបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាប័ន្ន។ លោកស្រីបន្ថែមថា  «កិច្ចសហប្រតិបត្តិការនេះនឹងបើកទំព័រថ្មីមួយ សម្រាប់ការបង្កើតផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ បំពេញតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជា ចូលរួមចំណែកក្នុងការ បង្កើនតម្លៃបន្ថែម ដល់ផលិតផលកសិកម្មរបស់យើង ដើម្បីឱ្យស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ភីភីអេហ្វ ក្នុងការក្លាយជាឯកអគ្គរាជទូតនៃម្ហូបប្រពៃណីដើមរបស់ខ្មែរ ដោយនាំយកនូវរសជាតិកម្ពុជាទៅកាន់ តុអាហារទូទាំងពិភពលោក រួមជាមួយនឹងគុណភាព ស្តង់ដារ និងជួយឲ្យជីវិតកាន់តែងាយស្រួល»។  លោកស្រីបន្ថែមថា ការស្រាវជ្រាវរួមគ្នានេះ នឹងផ្តល់ឱកាសដ៏មានតម្លៃដល់និស្សិតបានប្រើប្រាស់ចំណេះដឹងទ្រឹស្តី បង្កើតនូវផលិតផលថ្មីៗ…

  • «ទេពព្រះមេ»

    «ទេពព្រះមេ»

    ព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ» ២០២៥ នឹងប្រារព្ធឡើងក្រោមប្រធានបទ «JOY» ដែលប្រធានបទនេះ រៀបចំឡើងដើម្បីបង្ហាញពីសុភមង្គល ភាពកក់ក្តៅ បង្កើតជាពិធីជួបជុំមួយប្រកបដោយស្នាមញញឹម និងភាពរីករាយតាមរយៈម្ហូបអាហារ។ នៅក្នុងឆ្នាំនេះ កម្ពុជានឹងនាំយកទស្សនីយភាពមួយក្រោមចំណងជើងថា «ជីវិត» ដែលទស្សនីយភាពនេះនឹងបង្ហាញអំពីដំណើរនៃការរីកលូតលាស់របស់ដំណាំស្រូវខ្មែរ ដែលជាប្រភពអាហារសម្រាប់ប្រជាជនខ្មែរដោយមិនអាចខ្វះបាន។ ជាពិសេសនាំយកភាពស្រស់បំព្រងនៃស្រូវខ្មែរទៅតាមដំណាក់កាលនៃការរីកលូតលាស់ រួមមានស្រូវទុំពណ៌មាសច្រាល អមដោយសំណាបពណ៌ខៀវស្រងាត់។ តួអង្គទេពព្រះមេ គឺជាតួរអង្គសំខាន់មួយនៅក្នុងទស្សនីយ៍ភាពនេះព្រោះថា ទេពព្រះមេ គឺជាទេពដែលតាមថែរក្សាភោគផលដំណាំពូជស្រូវទាំងអស់ឱ្យរីកលូតលាស់ នាំមកនូវសេចក្តីសុខ សម្បូរសប្បាយ ទទួលយកអ្វីៗគ្រប់យ៉ាងដោយ សោមន្ស និងជួយកាត់បន្ថយនូវទុក្ខវេទនារបស់មនុស្ស។

  • សិក្ខាកាមកងការពារព្រំដែន ១៩៦នាក់ បានចូលរៀនវគ្គហ្វឹកហ្វឺនបំប៉ននាយទាហាន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

    សិក្ខាកាមកងការពារព្រំដែន ១៩៦នាក់ បានចូលរៀនវគ្គហ្វឹកហ្វឺនបំប៉ននាយទាហាន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

    (ខេត្តកំពង់ស្ពឺ)៖ តួនាទីភារកិច្ច និងសារៈសំខាន់ថ្នាក់កងអនុសេនាតូច កងអនុសេនាធំ និងភារកិច្ចកងការពារព្រំដែននៅក្នុងពេលអនុវត្តន៍ការងារ ក៏ដូចពេលប្រយុទ្ធ ជាមូលដ្ឋានចាំបាច់បំផុតក្នុងការដឹកនាំបញ្ជាទាមទារឲ្យសិក្ខាកាមខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ក្នុងវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានគ្រប់គ្រងកងអនុសេនាតូច កងអនុសេនាធំ ដល់កងការពារព្រំដែន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានសំណូមពរដល់គ្រូយោធាចារ្យត្រូវរិះរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រធ្វើយ៉ាងណាឲ្យសិស្សសិក្សាងាយយល់ ។ ហើយសង្ឃឹមថា ពេលបញ្ចប់វគ្គ សិក្ខាកាមទទួលបានលទ្ធផលល្អប្រសើរ តាមការរំពឹងទុក ។ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អស័កសមជាកងយោធពលខេមរភូមិន្ទ និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញឿន សង្ឃឹមថា ពេលបញ្ចប់វគ្គទទួលលទ្ធផលល្អ នុិងប្រកាសបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ នាយទាហានគក្រប់គ្រង កងអនុសេនាតូច…