Category: ព័ត៌មានសង្គម

  • ផ្សព្វផ្សាយសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅវត្តកំពង់ធំ

    ផ្សព្វផ្សាយសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅវត្តកំពង់ធំ

    កំពង់ធំ៖ពិធីផ្សព្វផ្សាយសង្ឈប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ​ទូទាំង​ប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យ​គណៈកម្មការវត្តទូទាំងខេត្តកំពង់ធំ បានប្រព្រឹត្តទៅនៅវត្តឥន្ទ្រីយសំវរៈ ហៅវត្តកំពង់ធំ ​ក្រុងស្ទឹង​សែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ដែលមានការនិមន្តអញ្ជើញចូលរួមពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃ ព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមី ព្រះមេគណគណៈមហានិកាយខេត្តកំពង់ធំ និងព្រះមហាធម្មពង្សា សួន ជារ៉ាហេក្តី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត នៅវត្តឥន្ទ្រីយសំវរៈ ហៅវត្តកំពង់ធំ ។ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជា​អធិបតីក្នុងពិធីផ្សព្វផ្សាយនេះដែរ។ ព្រះទេពសត្ថា សៀង សុខ ព្រះសត្ថាបារមី ព្រះមេគណគណៈមហានិ​កាយ​ខេត្តកំពង់ធំ និមន្តអានសង្ឃប្រកាស​អនុសំវច្ឆរមហាសន្និបាត​មន្ត្រីសង្ឃ​ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ប្រគេនដល់កម្មវិធីទាំងមូល។ ក្នុងឱកាសនេះដែរ ឯកឧត្តម នួន ផារ័ត្ន សូមគាំទ្រនូវខ្លឹមសារនេះទាំងស្រុង ដើម្បីរក្សា គុណតម្លៃ និងកិត្យានុភាពរបស់​ព្រះពុទ្ធសាសនាយើង និងមេត្តា​បន្តអនុវត្តខ្លឹមសារសង្ឃប្រកាសរបស់ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង​ប្រទេស​ដែលបានប្រកាសគ្រប់ឆ្នាំកន្លងមក ។តាមរយៈនេះដែរឯកឧត្តម នួន ផារ័ត្ន សូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ព្រមទាំងមន្ទីរធម្មការនិងសាសនាខេត្ត ចូលរួមពង្រឹងបន្ថែមទៀតនូវ​កម្មវីធី​មួយចំនួនដូចជា ការពង្រឹងការងាររដ្ឋបាលសង្ឃ, កម្មវិធីអារាមមេត្រី…

  • ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង

    ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង

    (ភ្នំពេញ)៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង ៩:៣០នាទីព្រឹក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។ តាមប្រភពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖កូនផ្សោតដែលដែលជាសត្វដ៏កម្រនេះត្រូវបានគេប្រទះឃើញនៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើយោងតាមប្រភពខាងលើនេះបានបញ្ជាក់ថាកូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ក្បាល។ ជាមួយគ្នានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល បានថ្លែងអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃទាំងនេះ៕ ដោយ៖ម៉ាដេប៉ូ

  • អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ភ្នំពេញ និងខេត្តចំនួន៣ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស

    អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ភ្នំពេញ និងខេត្តចំនួន៣ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស

    (ភ្នំពេញ)៖ យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកខេត្តចំនួន៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងទន្ទស្សន៍ពណ៌ទឹក្រូច ។ សូមបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។ ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងបរិស្ថានសូមស្នើដល់ សាធារណសាធារណជន ធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។ ជាមួយគ្នានេះ សូមស្នើដល់អាជ្ញាធររាជធានី ខេត្ត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ ទទួលរងការកើនឡើងកំហាប់ភាគល្អិតនិចល…

  • មួយរដូវចូលឆ្នាំចិនអាជីវករចំណាយដើមទុនទិញផ្កាលក់ចាប់ពី ៥ពាន់ដុល្លារ ដល់ជិត ៧ម៉ឺនដុល្លារ

    មួយរដូវចូលឆ្នាំចិនអាជីវករចំណាយដើមទុនទិញផ្កាលក់ចាប់ពី ៥ពាន់ដុល្លារ ដល់ជិត ៧ម៉ឺនដុល្លារ

    (ភ្នំពេញ)៖ ក្នុងការចំណាយដើមទុនដើម្បីទិញប្រភេទផ្កា និងដើមរុក្ខជាតិនានាសម្រាប់តម្រូវការទីផ្សារនារដូវចូលឆ្នាំចិនដែលនឹងឈានមកដល់ដើមសប្តាហ៍ក្រោយនេះក្រុមអាជីវករបានប្រាប់ពីការចំណាយដើមទុនចាប់ពី ៥ពាន់ដុល្លារ ខ្លះជិតមួយ ម៉ឺនដុល្លារ និងខ្លះទៀតចំណាយទ្រង់ទ្រាយធំរហូតដល់ជិត ៧ម៉ឺនដុល្លារទៀតផង ។ ផ្កាចម្រុះ មានក្រហមស្រាល លឿង លឿងទុំ ក្នុងនោះដូចជាដើមផ្កាអង្គាសីល ដើមក្រូចឃ្វិក ស្បែរឿង សិរមាន់ ក្រូចថ្លុង ម្នាស់ជាដើម បានបញ្ចេញពណ៌យ៉ាងស្រស់ស្អាតគួជាទីគយគន់នារដូវចុងខែមករា ហើយក៏ជិតដល់រដូវចូលឆ្នាំចិននាឆ្នាំនេះដែរ ។ តាមបណ្តាទីតាំងលក់ដើមផ្កា និងរុក្ខជាតិទាំងនេះត្រូវបានអាជីវករជាច្រើនដាក់តាំងបង្ហាញដល់អតិថិជនរបស់ខ្លួននៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ និងក៏ដូចជាបណ្តាខេត្តជាច្រើនទៀត ។ ដើមផ្កាទាំងនេះក្រៅពីគេទិញសម្រាប់ដាក់ក្នុងផ្ទះសម្បែង ដែលគេជឿជាក់ថាសម្រាប់នាំមកនូវជោគសិរីសួរស្តីហើយ ក៏ដូចជាការតាំង លម្អផ្ទះសម្បែងយ៉ាងស្រស់ស្អាតនារដូវចូលឆ្នាំថ្មីរបស់ពួកគេ។ អ្នកលក់ដើមផ្កា នៅតាមបណ្តោយផ្លូវលេខ6A ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ អ្នកស្រី ឡាំង អ៊ី ដែលកំពុងលក់ផ្កាច្រើនប្រភេទនារដូវចូលឆ្នាំចិននេះបានប្រាប់ថាឆ្នាំនេះអ្នកស្រីចំណាយដើមទុនជិត ១ម៉ឺនដុល្លារ ដោយសង្ឃឹមថានឹងអាចលក់ដាច់ ដូចបណ្តាឆ្នាំមុនៗ សម្រាប់រកប្រាក់កម្រៃ ។ អ្នកស្រី ថា ឆ្នាំនេះបានលក់យឺតបន្តិចពីព្រោះតាមធម្មតាគេនឹងចេញលក់មុនចូលឆ្នាំចិនយ៉ាងហោចណាស់ជិតមួយខែដែរ តែឆ្នាំនេះអ្នកស្រីទើបទិញផ្កាប្រភេទចូលឆ្នាំចិនមកលក់បានមួយសប្តាហ៍មុននេះប៉ុណ្ណោះ។ ស្រ្តីលក់ផ្ការូបនេះបានប្រាប់ដែរថា សម្រាប់ផ្កាមានតម្លៃចាប់ពី ៦ពាន់រៀល រហូតដល់ជាង ១០០ដុល្លារក្នុងមួយដើម ។ ផ្កាទាំងនេះអតិថិជនមានទាំងជនជាតិចិន ជនជាតិខ្មែរសែស្រឡាចិន…

  • ឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវណែនាំដល់មន្ត្រីចរាចរណ៍ផ្លូវគោកត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈនិង​សេចក្តីថ្លៃថ្នូរ​ពេលចុះអនុវត្តច្បាប់

    ឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវណែនាំដល់មន្ត្រីចរាចរណ៍ផ្លូវគោកត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈនិង​សេចក្តីថ្លៃថ្នូរ​ពេលចុះអនុវត្តច្បាប់

    តាកែវ ៖ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញ ស្ដីពីការរឹត​បន្តឹង​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដល់មន្ត្រី​ការិយាល័យនគរបាល​ចរាចរណ៍​ផ្លូវគោក និងកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាន​នគរបាលក្រុង-ស្រុក ទាំង១០ដែលមានកម្លាំងសរុប១៣០នាក់(នារី៩នាក់ )នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀល​ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការ​ដ្ឋាន​នគរបាលខេត្តតាកែវ បានណែនាំ​ដល់​មន្ត្រីចរាចរណ៍ផ្លូវគោក និងកម្លាំង​ជំនាញអធិការនគរបាលគ្រប់ស្រុក ក្រុងពេលចុះអនុវត្តច្បាប់ត្រូវមាន​ជំនាញ​ច្បាស់លាស់ ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈនិងសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ សុភាពរាបសារ តែម៉ឺងម៉ាត់។ នគរបាលចរាចរណ៍ទាំងអស់ត្រូវតែបង្កើនការផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ និងអនុវត្តការងារប្រកប​ដោយស្មារតីទទួល​ខុសត្រូវខ្ពស់។នេះជាអ្វីដែល​លោកស្នងការបានរំលឹកបន្ថែម។ឯកឧត្តមស្នងការ ក៏បានណែនាំឱ្យយកចិត្ត​ទុកដាក់ជាពិសេស​ភូមិសាស្ត្រងាយរងគ្រោះ ដោយបញ្ជាក់ពីស្លាកសញ្ញាឱ្យ​បានច្បាស់លាស់ បង្ការកុំឱ្យមានគ្រោះថ្នាក់កើតឡើងជាបន្តទៀត និងបន្ត​សហការជាមួយមន្ទីរជំនាញ ចុះពិនិត្យរាល់ផ្លូវដែលកំពុងជួសជុលត្រូវមាន ដាក់ស្លាកសញ្ញាឬភ្លើងជាសម្គាល់ឱ្យ​បានត្រឹមត្រូវ ៕ដោយ៖តាកែវ

  • វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ​ជាង​មួយពាន់គ្រួសារនៅស្រុកបរិបូរណ៌

    វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ​ជាង​មួយពាន់គ្រួសារនៅស្រុកបរិបូរណ៌

    កំពង់ឆ្នាំង៖សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង បាន​ថ្លែងនូវការ​កោត​សរសើរ និងវាយតម្លៃខ្ពស់ដល់​កិច្ចខិតខំរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់  ឯកឧត្តម​អភិបាល​ខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំ​ប្រឹងប្រែង​យកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញ​ភារកិច្ច​វាស់វែងដីធ្លី ប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់និងមានតម្លាភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរយៈការ​កន្លង​មក។។ឯកឧត្តមមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធី​ប្រគល់វិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំកំពង់​ព្រះគគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥។ សម្ដេចមហាមន្ត្រី គុយ សុផល ក៏បានថ្លែងអំណរគុណនិងកោតសរសើរដល់​ប្រជា​ពលរដ្ឋដែលបានសហការគ្រប់បែបយ៉ាង ក្នុងកិច្ចការចុះបញ្ជីដីធ្លីតាម​ដំណាក់កាលនីមួយៗរហូតទទួលបានលទ្ធផលជាទីមោទនៈ។ តាមរបាយការណ៍របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ពីសកម្មភាពការងារ របស់មន្ត្រីចុះ​វាស់វែងកម្មសិទ្ធិដីធ្លី រយៈ​កាលកន្លងមក និង រហូតមកដល់ពេលនេះ ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបាន ៩៥ ភាគរយ នៅសល់៥ភាគរយ ទៀតដែលនឹងត្រូវបញ្ចប់នៅចុងខែមីនា​ខាងមុខនេះ ។ដោយឡែកថ្ងៃនេះ បានធ្វើពិធី​ប្រគល់​វិញ្ញាបន​បត្រសម្គាល់ម្ចាស់​អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៤ភូមិ រស់នៅក្នុងឃុំកំពង់ព្រះគគីចំនួន ១ ២៨៨គ្រួសារ ស្មើនឹង១ ៨៦០បណ្ណ៕ដោយ៖សុខ គឹមសៀន

  • ពេទ្យសត្វខេត្តកំពង់ឆ្នាំងចុះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របីចំនួន៣១៥ ក្បាលនៅស្រុកកំពង់ត្រឡាច

    ពេទ្យសត្វខេត្តកំពង់ឆ្នាំងចុះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របីចំនួន៣១៥ ក្បាលនៅស្រុកកំពង់ត្រឡាច

    កំពង់ឆ្នាំង៖លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យា​បាល​នៃមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំងសហការជាមួយ អាជ្ញាធរ​ភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារ​ជំងឺ​សារ​ទឹក​គោក្របីរបស់ប្រជាពលរដ្ឋនៅភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។គោលបំណងនៃការចាក់វ៉ាក់សាំងនេះដើម្បីកាត់បន្ថយអត្រាសត្វឈឺ និងស្លាប់​ជំងឺ​ឆ្លងសត្វគោក្របីតាមរយៈការផ្តល់វ៉ាក់សាំង និងការផ្សព្វផ្សាយអំពីអត្ថ​ប្រយោជន៍នៃការយកចិត្តទុកដាក់ថែទាំនិងផ្តល់ចំណីដល់សត្វឱ្យបានគ្រប់គ្រាន់នៅរដូវក្តៅនេះ។ក្នុងសកម្មភាពនេះការិយាល័យជំនាញ ក៏បានចែកជូននូវសម្ភារៈបសុពេទ្យ និងវ៉ាក់សាំងដល់ភ្នាក់ងារ​សុខភាព​សត្វភូមិ​សម្រាប់ចាក់ គោក្របីបន្តទៀត។ដោយឡែកសកម្មភាពក្នុងការចាក់វ៉ាក់សាំងក្រុមការងារបានឱ្យគោ ក្របី ចំនួន៣១៥ក្បាល៕ដោយ៖សុខ គឹមសៀន

  • រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអញ្ជើញចូលរួមប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តរតនគិរី

    រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអញ្ជើញចូលរួមប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តរតនគិរី

    រតនគិរី៖ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិសម្បទា កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជា​អធិបតី​ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះ​សំណាល​ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងសាខាមូលនិធិជាតិជំនួយសង្គម និងមូលនិធិជនពិការ​ខេត្តរតនគិរី។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ បន្ទាប់ពីលោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាខេត្តរតនគិរី ធ្វើសេចក្តីរាយការណ៍ សង្ខេបស្តីពីវឌ្ឍនភាព​ការងាររបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរួច។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទាបានចូលរួម​អបអរ​សាទរជាមួយលោក លោកស្រី ដែលទើប​ទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខា មូលនិធិជាតិជំនួយសង្គ​ម​ខេត្តរតនគិរី។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលសម្រេចបានរយៈពេលកន្លងមក ដោយបាន​ចាត់ទុកសមិទ្ធផលទាំងនេះបានកើតចេញពីការខិត​ខំប្រឹង​ប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​នៃមន្ទីរសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ ខេត្តរតនគិរី ក៏ដូចជាមន្ត្រី​រាជការក្រោមឱវាទទាំងអស់។ សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃដដែលនេះឯកឧត្តម ជា សុមេធី…

  • នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែននៅខេត្តរតនគិរី

    នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែននៅខេត្តរតនគិរី

    រតនគិរី៖នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម នៃអគ្គបញ្ជាការនិងក្រុមជំនាញ បានអញ្ជើញពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម អមដំណើរដោយលោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី ។ នៅក្នុងដំណើរត្រួតពិនិត្យនេះ គណៈប្រតិភូបានត្រួតពិនិត្យយ៉ាងម៉ត់ចត់លើគុណភាពផ្លូវ វឌ្ឍនភាពនៃការសាងសង់ និង​បញ្ហាដែលកំពុងប្រឈម។ ឯកឧត្តម ខ្វាន់ ស៊ាម បានពិភាក្សាបន្ថែមជាមួយក្រុមជំនាញកងឯកភាពទទួលខុសត្រូវ និង​អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងការកំណត់ពេលវេលាសម្រេចរបស់គម្រោង និងការដោះស្រាយបញ្ហាប្រឈមនានា ធានា​បានថាការងារអនុវត្តត្រឹមត្រូវតាមពេលវេលាកំណត់។ ឯកឧត្តម ខ្វាន់ ស៊ាម បានណែនាំដល់អ្នកអនុវត្តថា សំណង់ផ្លូវ និងសំណង់សិល្បៈការសំណង់មុខទឹកផ្សេងៗទាំងអស់​គោរព​តាម​បទដ្ឋាន​លក្ខណៈបច្ចេកទេស សំដៅធានាឱ្យរាល់សំណង់ ត្រូវមានសោភណភាព មានគុណភាពរឹងមាំ និងសម្រេច​បានជោគជ័យនូវភារកិច្ចជាប្រវត្តិសាស្ត្រ ដែលប្រគល់ឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តមថា សមិទ្ធផលផ្លូវនេះ មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធព្រំដែនទេ តែ​ជាសរសៃ​ឈាម​សំខាន់​មួយក្នុងការការពារព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព ៕ដោយ៖គតិ យុត្ត

  • អភិបាលខេត្តកំពង់ចាម​បញ្ជូន​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​ជិតមួយម៉ឺន​ហិកតា​ តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​​ខេត្ត​ព្រៃវែង​

    អភិបាលខេត្តកំពង់ចាម​បញ្ជូន​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​ជិតមួយម៉ឺន​ហិកតា​ តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​​ខេត្ត​ព្រៃវែង​

    កំពង់ចាម​:៖បន្ទាប់ពី​មាន​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ខេត្ត​ព្រៃវែង​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាមបាន​ដោះស្រាយ​ភ្លាមៗ ។បន្តមកកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥៤ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបាន​អញ្ជើញ​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោចស្រព​ វ៉ៃកូ​ ជំហាន​១​ ស្ថិតក្នុង​ឃុំមហាលាភ ស្រុកកោះសូទិន ដើម្បី​បូម​ទឹក​ជួយសង្គ្រោះស្រូវ​ប្រាំងជិត​មួយម៉ឺន​ហិកតារបស់​កសិករ​ចំនួន​ ១៣ឃុំ​ ក្នុង​ស្រុក​ចំនួន​ ៣ នៃ​ខេត្តព្រៃវែង​ ដែលកំពុងប្រឈមនឹងការខ្វះទឹក​ ។ រួមដំណើរជាមួយ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក៏មានវត្តមានឯកឧត្តម​ ​សួន សុម៉ាលីន អភិបាលខេត្ត​ព្រៃវែង​ និង​ឯកឧត្ដម​ ស្បោង​ សារ៉ាត់​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តព្រៃវែង​ផងដែរ។​​ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​ បានឱ្យដឹងថា​ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​ វ៉ៃកូ​ ជំហាន​១​ មាន​ម៉ូទ័រ​អគ្គិសនី​ខ្នាត​ធំ​ ចំនួន​៩គ្រឿង​ ដោយ​ក្នុង​ មួយគ្រឿង​មាន​លទ្ធភាព​បញ្ជូន​ទឹក​បាន​ចំនួន​ ១៤ ០០០​ម៉ែត្រគូប​ ក្នុង​មួយម៉ោង​ និង​ប្រើប្រាស់​ថាមពល​អគ្គិសនី​​ចំនួន​ ៤៦០​គីឡូវ៉ាត់​ ក្នុង​មួយម៉ោង​ ។ចំពោះ​កម្លាំង​​​បញ្ជូន​ទឹក​វិញ​ គឺ​មាន​ចម្ងាយ​ជាង​ ​១០០គីឡូម៉ែត្រ​ឯណោះ​ ។…