-
អាជ្ញាធររាជធានីភ្នពេញ ដាក់ចេញបម្រាមមួយចំនួន ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ

(ភ្នំពេញ)៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម អង្គការ មិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖ ១- ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ ២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវ សាធារណៈឡើយ។ ៣- ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺង…
-
កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងប្រជាជន

(រតនគិរី)៖ រាល់សមិទ្ធិផលទាំងអស់នៅក្នុងខេត្តរតនគិរីកើតចេញពីតម្លៃ នៃសន្តិភាព និងស្ថេរភាពនយោបាយ។ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ក្នុងខេត្តដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនជាសេនាធិការបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង និងទៅតាមបណ្តាស្រុកនានាមានការរីកចម្រើនគួរអោយមោទន។ ជាក់ស្តែងផ្លូវខេត្តលេខ៣៧៨៣ ប្រវែង៣៦គីឡូម៉ែត្រ តភ្ជាប់ពីផ្លូជាតិលេខ៧៨ ក្នុងភូមិសាស្រ្តសង្កាត់កាចាញ ក្រុងបានលុងឆ្ពោះទៅឃុំហាត់ប៉ក់ ស្រុកវើនសៃ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាន និងកំពុងមមាញឹកកសាងស្ថាបនាកៅស៊ូ ប្រភេទ DBSTដើម្បីបម្រើដល់ផលយោជន៍ប្រជាពលរដ្ឋក្នុងខេត្តដែលមានទទឹង ៧ម៉ែត្រ។ក្នុងឆ្នាំ២០២៤កន្លងទៅផ្លូវខេត្តមួយខ្សែនេះកសាងស្ថាបនាបាន២,៧០០ម៉ែត្រនិងនៅឆ្នាំ២០២៥គ្រោងកសាងស្ថាបនា ២៩០០ម៉ែត្រ បន្ថែមទៀត។ អនាគតខាងមុខសមិទ្ធផលថ្មីនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះផ្ទាល់ តាមរយៈការសម្រួលដល់ការធ្វើដំណើរ ឬប្រកបកិច្ចការផ្សេងៗ ជួយកាត់បន្ថយនូវការចំណាយ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋកាន់តែប្រសើរទៅកាន់ទីផ្សារ។ ជាពិសេសរមណីដ្ឋានទឹកជ្រោះចាអ៊ុង ស្រូបទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកំសាន្តកាន់តែច្រើនថែមទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នភាពវិស័យ សាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ក្នុងឆ្នាំ២០២៤ ផ្លូវជាតិ ផ្លូវខេត្តចំនួន១១ ខ្សែមានប្រវែងសរុប ៣០០.៦០គ.ម ក្នុងនោះបានក្រាលកៅស៊ូគ្រប់ប្រភេទDBSTមានប្រវែង ២៩៣.៨៧ គ.ម ។ ផ្លូវជាតិក្នុងដែនសមត្ថកិច្ចមន្ទីរសាធារណការ ចំនួន០៤ខ្សែដូចជា ៖ទី១ កំណាត់ផ្លូវជាតិលេខ ៧៦ មានប្រវែងសរុប ៦០.៧៣ គម។ទី២ កំណាត់ផ្លូវជាតិលេខ៧៨មានប្រវែងសរុប១២៥.៤៤គម។ទី៣ កំណាត់ផ្លូវជាតិលេខ ៧៨C មានប្រវែងសរុប ៦០.៦៣ គម.…
-
មន្ត្រីCMACពីររូបបានពលីជីវិត ក្នុងពេលចុះប្រប្រតិបត្តិការសម្អាតមីន នៅខេត្តឧត្តរមានជ័យ

(ខេត្តឧត្តរមានជ័យ)៖ បុគ្គលិកបោសសម្អាតមីនពីររូប នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានស្លាប់បាត់បង់ជីវិតក្នុងហេតុការផ្ទុះមីនតោន នៅក្នុងប្រតិបត្តិការបោសសម្អាតមីន នាម៉ោង ៧ និង ៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនរងគ្រោះទាំងពីរនាក់ ដែលបានបាត់បង់ក្នុងពេលចុះបំពេញភារកិច្ចដោះមីននោះ គឺ ១-ឈ្មោះ អឿន ចាន់ដារ៉ា និង ២-ឈ្មោះ ពៅ នេពីន អ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាព (CMAC) ប្រចាំទិសខេត្តឧត្តរមានជ័យ។ មន្ត្រី (CMAC) ទាំងពីរនាក់ បានពលីជីវិតនៅក្នុងឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលកំពុងបំពេញប្រតិបត្តិការបោសសម្អាតមីន រំដោះដីស្រែរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។ ក្រោយជួបឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់នេះ អង្គភាព (CMAC) ទាំងមូល បានសម្តែងការសោកស្ដាយជាពន់ពេក និងបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារសព លោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា ដែលបានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុផ្ទុះមីនតោន ពេលបំពេញភារកិច្ចរំដោះដីស្រែជូនប្រជាពលរដ្ឋ។…
-
ស្ពានថ្មីពីរកន្លែងទៅកាន់រមណីយដ្ឋានទេសចរណ៍គីរីរម្យ នឹងដាក់ឱ្យដំណើរការមុនបុណ្យចូលឆ្នាំថ្មី

កំពង់ស្ពឺ៖នៅខេត្តកំពង់ស្ពឺ ការដ្ឋានសាងសង់ស្ពានថ្មីពីរកន្លែង និងផ្លូវបេតុងតាមបណ្តោយផ្លូវជាតិ៤៦ តភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ឧទ្យានជាតិគីរីរម្យ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងមមាញឹកក្នុងការស្ថាបនា ហើយតាមផែនការនឹងធ្វើឱ្យរួចរាល់នាមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ លោក ស៊ូ សុន្ទរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បញ្ជាក់ថា ស្ពានបេតុងចំនួន ពីរកន្លែងដែលកំពុងសាងសង់ គឺស្ពានទី១ នៅត្រង់គីឡូម៉ែត្រ១៤+១០០ នៃភូមិសាស្ត្រស្ពានអូរកសេះ និងស្ពានទី២ ប្រវែង ៣៦ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គីឡូម៉ែត្រ២២+៥០០ នៃភូមិសាស្ត្រស្ពានអូរ តាសេក និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានចំនួន២កន្លែង ដោយក្រាលកៅស៊ូ( DBST)ប្រវែងសរុប២០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងចិញ្ចើមដីល្បាយថ្ម ទទឹង ០,៥ម៉ែត្រសងខាង កំណាត់ផ្លូវជាតិលេខ ៤៦ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច។ការដ្ឋាននេះបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។គិតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥លទ្ធផលនៃការងារសម្រេចបាន ៨០,៦០%ហើយ។ ក្នុងពេលនោះពិនិត្យវឌ្ឍនភាពការដ្ឋានកាលពីថ្ងៃទី១៥ ខែមករា ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឃុំចំបក់មានប្រជាពលរដ្ឋរស់នៅប្រមាណមួយពាន់គ្រួសារ។ពួកគេជាកសិករ ហើយទីនេះក៏មានរមណីយដ្ឋានពីរកន្លែង,មានឧទ្យានជាតិគីរីរម្យនិងទឹកធ្លាក់ចំបក់ដែលជាតំបន់ទេសចរណ៍ធម្មជាតិ។ ដូច្នេះរំពឹងថាការស្ថាបនាស្ពានពីរកន្លែងនៅលើផ្លូវជាតិលេខ៤៦នេះ នឹងបម្រើដល់ការដឹកជញ្ជូនកសិផលនិងសម្រួលដល់ដំណើរភ្ញៀវទេសចរមកកាន់រមណីយដ្ឋាន។មួយវិញទៀតក៏បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ…
-
រដ្ឋបាលខេត្តកំពតយកចិត្តទុកដាក់ក្នុងការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់

កំពត៖ថ្នាក់ដឹកនាំខេត្តកំពតបានជំរុញដល់មន្ត្រីជំនាញ និងគ្រប់ផ្នែកពាក់ព័ន្ធត្រូវបន្តបេសកកម្មក្នុងការដកហូតឱសថក្លែងក្លាយ និងលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ។ ក្នុងកិច្ចគណ:កម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នៅសាលាខេត្តលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតប្រាប់មន្រ្តីចូលរួមថា សុខភាពជាកត្តាសំខាន់របស់មនុស្សគ្រប់រូប ។អ្នកជំងឺតែងស្វែងរកសេវាព្យាបាលដើម្បីបន្តភាពរឹងមាំនៃកម្លាំងដោយផ្តល់ការទុកចិត្តទាំងស្រុងលើអ្នកជំនាញផ្នែកសុខភាព។ ប្រសិនបើការទទួលសេវាខុសព្រោះតែអ្នកបម្រើសេវាមិនសុចរិត ដូចជាការប្រើប្រាស់ឱសថក្លែងក្លាយជាដើម នោះ អ្នកជំងឺកាន់តែរងគ្រោះធ្ងន់ធ្ងរឡើង។ លោកថា ទាំងនេះជាបន្ទុកទទួលខុសត្រូវរបស់គ្រប់អ្នកពាក់ព័ន្ធ ពិសេសសមាជិកគណ:កម្មការដែលកំពុងមានវត្តមាននៅទីនេះស្រាប់។ ដូច្នេះមន្ត្រីក្នុងដែនជំនាញពាក់ព័ន្ធគ្រប់អាជ្ញាធរក្រុង-ស្រុកត្រូវបន្តចុះរឹបអូសឱសថក្លែងក្លាយ និងលុបបំបាត់រាល់សេវាសុខាភិបាលខុសច្បាប់ឱ្យមានប្រសិទ្ធភាព។ បន្ថែមលើនេះ ក្រុមការងារត្រូវបន្តណែនាំដល់គ្រប់ម្ចាស់ឱសថស្ថាន និងកន្លែងផ្តល់សេវាសុខាភិបាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំងអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ជាធរមាន។ បើតាមលោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បច្ចុប្បន្ន ការផ្តល់អាជ្ញាបណ្ណបម្រើសេវាសុខាភិបាលបានធ្វើនៅថ្នាក់ការិយាល័យច្រកចេញចូលតែមួយ។ ដូច្នេះអាជ្ញាធរក្រុងស្រុកត្រូវតាមដានពិនិត្យមើល ក្នុងករណីកន្លែងផ្តល់សេវាសុខាភិបាលណាមួយហួសសុពលភាពអាជ្ញាបណ្ណ ឬមិនទាន់ទទួលបានច្បាប់គឺមិនអនុញ្ញាតឱ្យដំណើរការជាដាច់ខាត។ ចំណែកអ្នកដើរចាក់ថ្នាំតាមភូមិក៏ត្រូវលុបបំបាត់ឱ្យអស់ ព្រោះមិនមានច្បាប់ណាអនុញ្ញាតទេ៕ដោយ៖ សិលា សារិន
-
ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ នៅសង្កាត់ជ្រាវ ទាក់ទាញការចាប់អារម្មណ៍ពីក្រុមទេសចរបារាំង

សៀមរាប៖បន្ទាប់ពីទស្សនាតំបន់រមណីយដ្ឋានអង្គរ អ្នកទេសចរមួយក្រុមមកពីប្រទេសបារាំងចំនួន៣៥នាក់បានទៅទស្សនាសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ទស្សនកិច្ចនេះដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ ការធ្វើកសិកម្ម ក៏ដូចទំនៀមទម្លាប់ប្រពៃណី ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋខ្មែរនៅទីនោះផងដែរ។ ទស្សនកិច្ចនៃក្រុមទេសចរបារាំងកាលពីថ្ងៃទី១៥ ខែមករា កន្លងទៅ គឺជាដំណើរទស្សនាចរលើកដំបូងរបស់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នៃប្រទេសបារាំងដែលបាននាំភ្ញៀវមកទស្សនាខេត្តសៀមរាបរយៈពេល៤ថ្ងៃ ។ក្រុមទេសចរដឹកនាំដោយអ្នកស្រី អាឡាំង ឆាឡូត( ALLAIN Charlotte)តំណាងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អាត់កុមប៉ាញីទ្រីសប្រទេសបារាំង ។ត្រឡប់មកនិយាយអំពីសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង សង្កាត់ជ្រាវវិញ គឺទើបតែរៀបចំឱ្យមានជាវង់ទស្សនាបែបជាកសិ-ទេសចរណ៍ធម្មជាតិហើយក៏ទើបតែចាប់ផ្តើមទទួលស្វាគមន៍ទេសចរជាលើកដំបូងដែរ។ លោក ភុត ផានិត ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំងបានឱ្យដឹថា នៅក្នុងសង្កាត់ជ្រាវនេះ មានសក្តានុពលទេសចរណ៍ជាច្រើន និងសម្បូរ ទៅដោយវប្បធម៌ ,ប្រពៃណី,ទំនៀមទម្លាប់ ដែលសុទ្ធតែអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននេះអាចមានឱកាសបង្កើតការងារ និងទទួលបានប្រាក់ចំណូល។ តើអ្វីខ្លះដែលមាននៅសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង? លោក ភុត ផានិត បញ្ជាក់ថា ទេសចរជាតិ ពិសេសអន្តរជាតិដែលអញ្ជើញមកកម្សាន្តនៅតំបន់នេះ អាចស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាការដាំដំណាំ ការបង្កបង្កើនផល មើលទិដ្ឋភាពវាលស្រែអមជាមួយថ្ងៃលិចដ៏ស្រស់ស្អាត ការជិះរទះគោ និងជិះទូកទស្សនាសត្វស្លាបនៅបឹងពារាំងដែលមានសត្វរាប់ម៉ឺនក្បាលនិងជាង១០០ប្រភេទជាពិសេសសម្បូរក្នុងអំឡុងរដូវទឹកសម្រក។ លោក…
-
ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ជំរុញដល់អាជ្ញាធរខេត្តយកចិត្តទុកដាក់លុបបំបាត់សកម្មភាពមិនល្អក្នុងសង្គម

កំពង់ឆ្នាំង៖ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធបន្តយន្តការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ក្មេងទំនើងជាដើម ដើម្បីឱ្យមូលដ្ឋានមានសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថាសូមយកចិត្តទុកដាក់,សូមបន្តការអប់រំផ្សព្វផ្សាយឱ្យបានដល់មូលដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋ មានទំនុកចិត្ត ចូលរួមក្នុងចលនាភូមិឃុំមានសុវត្ថិភាព ។ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ បន្តទប់ស្កាត់រាល់បទល្មើសនានាដូចជាបទល្មើសនេសាទ បទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹក និងបទល្មើសព្រៃឈើ និងការទន្ទ្រានយកដីភ្នំជាដើម ។សូមផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការទំនាក់ទំនងការងារ ស្របតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ យោងតាមរបាយការណ៍ដែលអានដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាឆ្នាំ ២០២៤ កន្លងទៅ ខេត្តកំពង់ឆ្នាំងបានអនុវត្តនូវ តួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលបានដាក់ចេញ ធ្វើឱ្យខេត្តកំពង់ឆ្នាំង មានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅ ដោយសុខដុមរមនា បទល្មើសនានា ត្រូវបានបង្ក្រាប ដែលធ្វើខេត្តមានការរីកចម្រើនគួរកត់សម្គាល់។ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅអង្គសន្និបាតបានរកឃើញនៅបញ្ហាប្រឈមមួយចំនួនមានជាអាទ៍ បញ្ហាទំនាស់ដីធ្លី នៅតែបន្តកើតមាន…
-
បេក្ខជនចំនួន ៣៦១នាក់ប្រឡងជាប់វិញ្ញាសាសរសេរលើកទី២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីពន្ធដារ និងបន្តទៅវិញ្ញាសារសួរផ្ទាល់មាត់

(ភ្នំពេញ)៖ បេក្ខជន ចំនួន ៣៦១ នាក់ ក្នុងនោះស្រ្តីចំនួន ២០០នាក់ បានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ បានអញ្ជើញចុះហត្ថលេខាលើលទ្ធផល (វិញ្ញាសាសរសេរលើកទី២) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ ។ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជន ដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើក២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់ នាសម័យប្រឡងថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ស្ថិតតាមបណ្តោយវិថីឧកញ៉ាញឹកជូឡុង សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។ គួរបញ្ចាក់ថា ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច គឺបែងចែកជាបីដំណាក់កាលគឺ ដំណាក់កាលវិញ្ញាសាសរសេរលើកទី១(បានប្រឡង និងប្រកាសលទ្ធផលរួចរាល់) ដំណាក់កាលសរសេរលើកទី២ និងដំណាក់កាលសំណួរផ្ទាល់មាត់។ក្រោយឆ្លងកាត់ការប្រឡងទាំង៣ដំណាក់កាល ជំនាញការ នឹងចម្រាញ់យកបេក្ខជនតែ ២៥៧នាក់ប៉ុណ្ណោះ…
-
អាជ្ញាធរជំនាញពន្យល់ពីទិដ្ឋភាពប្លែកនៃទឹកទន្លេពណ៌ពីរផ្សេងគ្នានៅទន្លេចតុមុខ

តាមរយៈរូបភាពជាច្រើនដែលបានបង្ហាញលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានទាញការចាប់អារម្មណ៍ពីសាធារណៈជន អ្នកទេសចរជាតិ អន្តរជាតិដែលបានទស្សនាផ្ទាល់ភ្នែកនូវខ្សែទឹកទន្លេទាំងពីរ ទន្លេមេគង្គ និងទន្លេសាប នៃតំបន់ចតុមុខរាជធានីភ្នំពេញដែលបានរំលេចចេញជាពីរពណ៌ផ្សេងគ្នា និងមិនរលាយចូលគ្នា ។ផ្ទាំងទស្សនីយភាព ក៏ដូចជាទិដ្ឋភាពដ៏ប្លែកនេះ ត្រូវបានថតផ្តិតយកនិងធ្វើការចែកចាយ ហើយទទួលនូវការចាប់អារម្មណ៍ខ្លាំងចំពោះបាតុភូតនេះ ។ អាជ្ញាធរទន្លេសាបនៃប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានធ្វើការពន្យល់ដោយផ្អែកលើកត្តាវិទ្យាសាស្រ្តចំពោះប្លែកនេះ។លើបណ្ដាញសង្គមផ្លូវការអាជ្ញាធរទន្លេសាបបានពន្យលថា បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានឱ្យដឹងថា ទឹកទន្លេ គឺមានធាតុផ្សំ និងមានសារធាតុរលាយខុសៗគ្នា ។ មូលហេតុ ដែលទឹកទន្លេមិនរលាយចូលគ្នានេះ គឺបណ្តាលមកពី ទឹកទន្លេមានសីតុណ្ហភាពមិនស្មើគ្នា, ដង់ស៊ីតេនៃទន្លេទាំងពីរខុសគ្នា, ទឹកទន្លេមានលំហូរបញ្ច្រាសទិសគ្នា និងល្បឿនលំហូរទឹកមានលក្ខណៈលឿន ឬយឺតជាងគ្នា ។ ប្រភពដដែលអធិប្បាយថា លំហូរទឹកពីទន្លេមេគង្គនៃផ្ទៃអាងខាងលើ ត្រូវបានបង្វែរយ៉ាងខ្លាំងដោយសារលក្ខខណ្ឌអាកាសធាតុ ដែលកើតឡើងក្នុងរយៈពេលរដូវខ្យល់មូសុងប្រាំង និងវស្សា ។ ជាទូទៅកម្រិតទឹកទន្លេមេគង្គ មានការប្រែប្រួលចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ដែលកម្រិតកម្ពស់ទឹកទាបកើតឡើងពីខែកុម្ភៈ ដល់ខែមីនា និងរដូវទឹកជំនន់កើតឡើងចាប់ពីខែមិថុនា ដល់ខែធ្នូ ប្រមាណ ៨៥-៩៥ភាគរយនៃធារទឹកសរុបប្រចាំឆ្នាំ ។ ទឹកជំនន់ប្រចាំឆ្នាំតែងតែជន់លិចផ្ទៃដីធំនៃភាគខាងត្បូងប្រទេសកម្ពុជា និងវៀតណាម នៃផ្ទៃអាងខាងក្រោមបឹងទន្លេសាប និងចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាបនៅរាជធានីភ្នំពេញ ។ នៅរដូវវស្សា…
-
ការប្រកួតសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២នៅមុខប្រាសាទអង្គរ នៅថ្ងៃអាទិត្យខាងមុខ

សៀមរាប៖មនុស្សចំនួន ១ ២២០នាក់ នឹងចូលរួមប្រកួតប្រជែងសរសេរតាមអានក្នុងព្រឹត្តិការណ៍ «សំណេរអង្គរ»លើកទី២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ចុងសប្តាហ៍នេះ ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរ ដែលលទ្ធផលនឹងប្រកាសនារសៀលថ្ងៃដដែលនោះតែម្ដង។ «សំណេរអង្គរ» គឺជាវេទិកានៃការប្រកួតសរសេរតាមអានថ្នាក់ជាតិ ដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០២៣ ដើម្បីផ្សារភ្ជាប់គុណតម្លៃនៃរមណីយដ្ឋានអង្គរ ទៅនឹងសំណេរ និងការលើកកម្ពស់អក្សរសាស្រ្តខ្មែរ ហើយនៅឆ្នាំ២០២៥នេះ គឺជាឆ្នាំទី២ នៃការរៀបចំព្រឹត្តិការណ៍នេះ។ ការបង្កើតវេទិកានេះ គឺដោយមានការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប។ ការរៀបចំវេទិការនេះ គឺនៅបន្ទាប់ពីកម្រិតនៃយល់ដឹងលើការសរសេរអក្សរសាស្ត្រខ្មែរ របស់ប្រជាពលរដ្ឋខ្មែរបច្ចុប្នន្ន ត្រូវគេមើលឃើញថា ទាំងអក្ខរាវិរុទ្ធ និងទាំងវេយ្យាករណ៍ ហាក់ដូចជាមានការធ្លាក់ចុះគួរឱ្យបារម្ភ ។ សំណេរអង្គរ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវជនដែលជាសិស្ស និស្សិត ក្នុងយុគសម័យឌីជីថល ឱ្យចេះស្រឡាញ់ និងថែរក្សាអក្សរសាស្ត្រជាតិខ្មែរ ។ លោក លឹម ប៊ុនហុក គណៈកម្មការរៀបចំកម្មវិធីសំណេរអង្គរ បានឱ្យដឹងថា ការប្រកួតសរសេរតាមអានជាសាធារណៈថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២…