Category: ព័ត៌មានសង្គម

  • តារាហុងកុងល្បីពីរដួងបង្ហាញវត្តមានក្នុងទីក្រុងភ្នំពេញ ហើយទទួលស្គាល់ថា កម្ពុជាមានសុខសុវត្ថិភាព មិនដូចពាក្យចចាមអារាមឡើយ

    តារាហុងកុងល្បីពីរដួងបង្ហាញវត្តមានក្នុងទីក្រុងភ្នំពេញ ហើយទទួលស្គាល់ថា កម្ពុជាមានសុខសុវត្ថិភាព មិនដូចពាក្យចចាមអារាមឡើយ

    ភ្នំពេញ ៖ តារាសម្តែងហុងកុងដ៏ល្បី Michael Do Tai Yu និង Keith Mok ដែលដើរតួជា “Dynasty” ក្នុងរឿង “Come Home Love: Lo and Behold” កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ត្រូវបានអញ្ជើញឱ្យមកសម្តែងនៅក្លឹប W CLUB ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន std.stheadline.com បានឱ្យដឹងថា ថ្វីត្បិតតែពិភពខាងក្រៅមានការព្រួយបារម្ភ អំពីបរិស្ថានសុវត្ថិភាពក្នុងប្រទេសកម្ពុជាក៏ដោយ ក៏តារាហុងកុងទាំងពីរដួងនេះ នៅតែមកចូលរួមសម្តែងនៅភ្នំពេញពោរពេញដោយសំណើច និងទឹកចិត្តប្រកបដោយទំនុកចិត្ត ជាពិសេសបានបំបែកការរើសអើងជាច្រើន ជាមួយនឹងការធ្វើសកម្មភាពជាក់ស្តែងនានា។ ឆ្លើយតបនឹងក្តីកង្វល់សាធារណៈ កម្ពុជាមិនដូចពាក្យចចាមអារ៉ាមនោះទេ។ ថ្មីៗនេះ ឧប្បត្តិហេតុដែលតារាសម្តែងចិនដីគោក Wang Xing ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបាត់បង់ទំនាក់ទំនងនៅតំបន់ព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា បានធ្វើឱ្យមានការពិភាក្សាយ៉ាងទូលំទូលាយ ហើយមនុស្សជាច្រើនមានការព្រួយបារម្ភ ជាពិសេសអំពីបញ្ហាសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះហើយ នៅពេលដែលតារាហុងកុង Michael Do Tai Yu…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់ថវិកា ជូនលោកតាធាក់ស៊ីក្លូ រងគ្រោះថ្នាក់ចរាចរណ៍

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់ថវិកា ជូនលោកតាធាក់ស៊ីក្លូ រងគ្រោះថ្នាក់ចរាចរណ៍

    (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី​កាកបាទ​ក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យ និងនាំយកថវិកាចំនួន ២០លានរៀល រួមជាមួយភេសជ្ជៈ ផ្លែឈេីមួយចំនួនទៀត ជូនដល់លោកតា ម៉ែន សុខ សម្រាប់ជួយសម្រាលការលំបាកក្នុងពេលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គដួង នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះលោកតាដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ លោកជំទាវ បានគូសបញ្ជាក់ថា៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ពេលដែលបានដឹងដំណឹងនេះហេីយ លោកមានការព្រួយបារម្ភពីសុខទុក្ខរបស់លោកតា ចាត់ឱ្យសហការីតាមដានជាប្រចាំជាមួយខាងមន្ទីរពេទ្យ ហេីយថ្ងៃនេះ លោកបានចាត់ឱ្យសហការី ចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកគ្រឿងភេសជ្ជៈ ផ្លែឈេី និងថវិកា ជូនដល់លោកតា និងសូមឱ្យលោកតាឆាប់បានជាសះស្បេីយឡេីងវិញ មានសុខភាពល្អ និងអាយុយឺនយូរ។» លោកតា ម៉ែន សុខ…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយដល់អ្នកជំងឺចំនួន ៥៥០នាក់ និងកម្មករអនាម័យចំនួន ៩៣នាក់ នៅមន្ទីរពេទ្យព្រះអង្គឌួង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយដល់អ្នកជំងឺចំនួន ៥៥០នាក់ និងកម្មករអនាម័យចំនួន ៩៣នាក់ នៅមន្ទីរពេទ្យព្រះអង្គឌួង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឲ្យក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានអញ្ជើញជួបសំណេះ​សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលការ​លំបាក​ដល់អ្នកជំងឺចំនួន ៥៥០នាក់ និងកម្មករអនាម័យចំនួន ៩៣នាក់ នៃមន្ទីរពេទ្យព្រះអង្គឌួង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រូពេទ្យ និងអ្នកជំងឺទាំងអស់ ជាពិសេសការថ្លែងអំណរគុណដល់គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានបំពេញតួនាទីប្រកបដោយក្រមសីលធម៌ មានវិជ្ជាជីវៈនិងបច្ចេកទេសខ្ពស់ ក្នុងការផ្តល់សេវាកម្មជូនបងប្អូនប្រជាជនយើងគ្រប់មជ្ឈដ្ឋាន ហើយជាពិសេសបានអភិវឌ្ឍខ្លួនពីមន្ទីរពេទ្យដែលទទួលពិនិត្យព្យាបាលតែភ្នែក-ត្រចៀក-ច្រមុះ-បំពង់ក ទៅជាការពិនិត្យព្យាបាលពហុជំងឺ ដែលជាមធ្យមក្នុងមួយថ្ងៃៗ មានអ្នកជំងឺពិនិត្យពិគ្រោះក្រៅប្រមាណ ៣ពាន់នាក់, អ្នកជំងឺសម្រាកពេទ្យ ប្រមាណ ៤៥០នាក់ និងអ្នកជំងឺវះកាត់ប្រមាណ ២០០នាក់។ ជាមួយគ្នានេះ…

  • មន្រ្តីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ស្រាយបំភ្លឺជុំវិញ​ករណី​ភ្ញាក់ផ្អើល​ក្រោយប្រទះឃើញក្រពើងាប់ច្រើនក្បាលអណ្តែតទឹកក្នុង​ស្ទឹងសង្កែ

    មន្រ្តីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ស្រាយបំភ្លឺជុំវិញ​ករណី​ភ្ញាក់ផ្អើល​ក្រោយប្រទះឃើញក្រពើងាប់ច្រើនក្បាលអណ្តែតទឹកក្នុង​ស្ទឹងសង្កែ

    (ភ្នំពេញ)៖ ភាពភ្ញាក់ផ្អើលនៃពលរដ្ឋខេត្តបាត់ដំបងដោយសារការប្រទះឃើញ​ក្រពើ​ងាប់អណ្តែតទឹកក្នុងស្ទឹងសង្កែជាច្រើនក្បាល ត្រូវបានមន្រ្តីមន្ទីរកសិកម្ម​រុក្ខា​ប្រមាញ់ និងនេសាទខេត្ត ប្រញ៉ាប់បកស្រាយបំភ្លឺតបវិញ ។ សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងស្ទឹងសង្កែ ខេត្តបាត់ដំបង ត្រង់​ចំណុ​ចចំណតទូកដរមុខវត្តក្តាំងងារ ភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ មាន​ករណីភ្ញាក់ផ្អើលមួយ ដោយប្រជាពលរដ្ឋបានប្រទះឃើញក្រពើជាច្រើ​នក្បាល​បានងាប់ហើមពោះអណ្តែតក្នុងទឹកស្ទឹង ។ ក្រោយឃើញករណីនោះ ប្រជា​ពល​រដ្ឋដែលរស់នៅតាមដងស្ទឹងបានមានក្តីបារម្ភពីវត្តមាននៃសត្វក្រពើ​នៅក្នុងស្ទឹងសង្កែ ដែលមានពលរដ្ឋជាច្រើនគ្រួសាររស់នៅអមសង​ខាងនៃស្ទឹងនោះ។ នៅជាមួយគ្នានោះដែរប្រជាពលរដ្ឋខ្លះដែលមានជំនឿ បានសំដែងក្តីបារម្ភ និងជឿថា ករណីមានសត្វក្រពើស្ទឹងងាប់ជាច្រើន​ក្បាលនៅដើមឆ្នាំបែបនេះ អាចជាប្រផ្នូលមិនល្អឡើយ ។ នៅទន្ទឹមនឹងមានភាពភ័យបារម្ភទាំងនោះ នាយខណ្ឌរដ្ឋបាលជលផល​ខេត្តបាត់ដំបង លោក ជួង សុភា បានបកស្រាយថា ក្រពើទាំងនោះ​មិន​មែនជាក្រពើដែលរស់នៅក្នុងស្ទឹងធម្មជាតិឡើយ ប៉ុន្តែគឺជាក្រពើដែល​ងាប់ស្រាប់ ក្នុងកសិដ្ឋាន និងត្រូវបានគេយកមកចោលក្នុងស្ទឹងសង្កែនោះ។ លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោយទទួល​បានព័ត៌មានពីប្រជាពលរដ្ឋភ្លាម បានចុះពិនិត្យជាក់ស្តែង និងសាកសួរ​ប្រជាពលរដ្ឋដល់ទីតាំងកើតហេតុ និងបានរកឃើញថា ពិតជាមានកសត្វ​ក្រពើ​ចំនួន ៩ក្បាល បានងាប់អណ្តែតក្នុងទឹកស្ទឹងមកទើនៅមាត់ច្រាំង​ពិតប្រាកដមែន ។ ក្រពើទាំងនោះមានប្រវែងពី ១,៥០ម៉ែត្រ ទៅ១,៧០ម៉ែត្រ មានសភាពហើមរលួយ ជាហេតុមិនអាចសម្គាល់ដឹងថា ជាក្រពើញឺ…

  • សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា រៀបចំពិព័រណ៍ខ្មែរ-ចិន អបអរពិធីបុណ្យចូលឆ្នាំចិន

    សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា រៀបចំពិព័រណ៍ខ្មែរ-ចិន អបអរពិធីបុណ្យចូលឆ្នាំចិន

    ភ្នំពេញ ៖ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ដល់១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា រាជធានីភ្នំពេញ។ ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ ធ្វើឡើងក្នុងគោលបំណងស្នូលគឺ «ផ្សព្វផ្សាយវប្បធម៌កម្ពុជា-ចិន» ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាព ប្រពៃណីរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌រួមគ្នាបង្កើតទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានមានប្រសាសន៍ថា បុណ្យចូលឆ្នាំចិន គឺជាប្រពៃណីរបស់ជនជាតិចិន ដែលតំណាងឲ្យការជួបជុំគ្រួសារ មិត្តភក្តិ ភាពរីករាយ និងក្តីសង្ឃឹមថ្មី។ នៅឆ្នាំ២០២៥នេះ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នឹងពង្រឹងសេវាកម្មរបស់ខ្លួន ដើម្បីបម្រើប្រជាជនចិនដែលរស់នៅកម្ពុជា និងប្រជាជនដែលជាប់ខ្សែស្រឡាយចិន នឹងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរនាពេលអនាគត។ ជមួយគ្នានេះ ឧកញ៉ា ដួង តិច អនុប្រធាន និងជាប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានលើកឡើងថា រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ១៧ដល់១៩ ខែមករា មានស្តង់សរុបចំនួន៦០ស្តង់ ដែលដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន។ កម្មវិធីមានអាហារក្នុងស្រុក ក៏ដូចជាផលិតផលពិសេសពីប្រទេសចិន…

  • ពិធីបើកប្រធានវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង នៅវត្តកំពង់ធំ

    ពិធីបើកប្រធានវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង នៅវត្តកំពង់ធំ

    កំពង់ធំ៖ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកប្រធានវិញ្ញាសា ប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង ស្ថិតនៅវត្តឥន្រ្ទីយ៍សំវរៈ (ហៅវត្តកំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សម្រាប់សម័យប្រឡងថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ ២០២៥ (ពុទ្ធសករាជ ២៥៦៨)។ ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានលើកទឹកចិត្តដល់បេក្ខសមណសិស្ស-សិស្សទាំងអស់ឱ្យប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជាប់ការប្រឡង។ ឯកឧត្តមក៏បានលើកឡើងអំពីសារៈសំខាន់នៃការគោរពបទប្បញ្ញត្តិ និងបទបញ្ជានៃការប្រឡង ដោយបង្កាន់ដៃលើគោលការណ៍មិនលួចចម្លង មិនមើលគ្នា មិនពិភាក្សាគ្នា មិនត្រូវប្រើសញ្ញាសម្គាល់លើក្រដាសវិញ្ញាសា និងមិនអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច។ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានអោយដឹងថា សមាសភាពបេក្ខសមណសិស្ស-សិស្សសរុបចំនួន ៣១៤អង្គ/នាក់។ ក្នុងនោះមានគ្រហស្ថចំនួន ១៥នាក់ (ប្រុស ៥នាក់ ស្រី ១០នាក់)។ ការប្រឡងត្រូវបានចែកចេញជាបន្ទប់ ១៣បន្ទប់ ៕ដោយ ៖​ ប៊ុន…

  • ការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ទូទាំងខេត្តតាកែវចាប់ផ្តើម

    ការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ទូទាំងខេត្តតាកែវចាប់ផ្តើម

    តាកែវ៖ ក្នុងឱកាសអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(សាលាបាលីរង) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ទូទាំងខេត្តតាកែវមណ្ឌលសាលាបឋមអង្គមេត្រី ស្ថិតនៅភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ មានប្រសាសន៍ថា ដើម្បីធានាឱ្យបានប្រសិទ្ធភាពក្នុងការប្រឡងធម្មវិន័យ បេក្ខសាមណៈទាំងអស់ត្រូវខិតខំប្រឹងប្រែង និងបញ្ចេញឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន ហើយពិសេសត្រូវ រក្សាឱ្យបានសណ្តាប់ធ្នាប់ក្នុងពេលប្រឡង ពិសេសគោរពបទបញ្ជាក្នុងការប្រឡង។ លោក ស៊ុត ខុន ក៏បានរំលឹកដល់គណៈកម្មការប្រឡង អនុរក្ស លោកគ្រូ អ្នកគ្រូ ក៍ឲ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះសកម្មភាពរបស់បេក្ខសមណៈ ពិសេសត្រូវពិនិត្យរាល់ ការប្រឡង។លោក ស៊ុត ខុន អភិបាលរងខេត្តបន្តទៀតថា តាមរយៈការសិក្សានិងប្រឡងធម្មវិន័យនេះ ប្រទេសជាតិទទួលបាននូវអ្នកមាន ចំណេះដឹងជាច្រើន ជាពហុសូត្រ ដែលជាសរសទ្រូងដ៏រឹងមាំ ក្នុងការរួមចំណែក ថែរក្សាការពារវប្បធម៌ ប្រពៃណី អរិយធម៌ តាមគន្លងព្រះពុទ្ធសាសនា ដែលជាអត្តសញ្ញាណជាតិ៕ដោយៈ តាកែវ

  • អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ជាមួយការរំលឹកមួយចំនួន

    អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ជាមួយការរំលឹកមួយចំនួន

    កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់មន្រ្តីនៃមន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវរៀបចំធ្វើយ៉ាងណាឱ្យមណ្ឌលសុខភាពពាមកោះស្នា មានបុគ្គលិកបម្រើសេវាសុខាភិបាលឱ្យត្រូវតាមស្តង់ដារដោយ មិនអាចខ្វះខាតបានដេីម្បីធានាថាមណ្ឌលសុខភាពបានផ្តល់សេវាប្រកបដោយគុណភាព និង ទាន់ពេលវេលាជូនប្រជាពលរដ្ឋ ។ ការថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានណែនាំដល់ មន្ត្រីពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាដេីម្បីត្រៀម រៀបចំប្រារព្ធពិធី សម្ពោធនូវអគារថ្មី និងសមិទ្ធផលនានានៃមណ្ឌលសុខភាពពាមកោះស្នា ពោលគឺត្រូវ ធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ។មណ្ឌលសុខភាព ពាមកោះស្នា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅក្នុងចុង ខែ មីនា ២០២៥ ខាងមុខ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព ពោលគឺ ត្រូវ ខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ផងដែរ…

  • អភិបាលខេត្តកំពតលើកទឹកចិត្តសមណសិស្សប្រឡងឲ្យជាប់ដើម្បីបន្តការសិក្សាឲ្យកាន់តែខ្ពស់

    អភិបាលខេត្តកំពតលើកទឹកចិត្តសមណសិស្សប្រឡងឲ្យជាប់ដើម្បីបន្តការសិក្សាឲ្យកាន់តែខ្ពស់

    កំពត៖ អភិបាលខេត្តកំពតបានបញ្ជាក់ថា ព្រះសង្ឃដើរតួសំខាន់ណាស់នៅក្នុងការអប់រំ ផ្សព្វផ្សាយពុទ្ធឱវាទដល់ពុទ្ធបរិស័ទ។ ឯកឧត្តមបានលើកទឹកចិត្តដល់សមណសិស្ស ឲ្យយកចិត្តទុកដាក់ប្រឡងឲ្យជាប់ ដើម្បីមានសិទ្ធិអាចបន្តការសិក្សាឲ្យបានកាន់តែខ្ពស់ និងក្លាយជាធនធានមនុស្ស និងធនធានជាតិ នៅពេលអនាគត។ ថ្លែងនៅក្នុងពិធីកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា ២០២៣- ២០២៤ នៅក្នុង មណ្ឌលវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥  ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា អាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា មិនអាចខ្វះខាងណាមួយបានទេ។ ហើយនៅក្នុងពុទ្ធចក្រ  ព្រះសង្ឃបានជាតួអង្គសំខាន់ នៅក្នុងការអប់រំ ផ្សព្វផ្សាយនូវពុទ្ធឱវាទដល់ប្រជាពុទ្ធបរិស័ទឲ្យមានសម្បទាជាមនុស្ស (គិតត្រូវ និយាយត្រូវ ធ្វើត្រូវ ចិញ្ចឹមជីវិត្តត្រូវ) រក្សាបាននូវសុខសន្តិភាពនៅក្នុងសង្គម។ ដូច្នេះសមណសិស្សត្រូវខិតខំប្រឡងឲ្យជាប់ ហើយបន្តការសិក្សាឲ្យកាន់តែខ្ពស់ ។ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានឲ្យដឹងថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា ២០២៣- ២០២៤ នៅក្នុងមណ្ឌលវត្តជុំគ្រៀល មានសមណសិស្សដាក់ពាក្យប្រឡងចំនួន១៧១អង្គ  ក្នុងនោះខេត្តកំពត ចំនួន១៤៧អង្គ និងនិមន្តមកពី…

  • អគ្គិភ័យ លេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកកងមាស សមត្ថកិច្ចប្រើទឹកអស់ ៣រថយន្ត ទើបពន្លត់បានជាស្ថាពរ

    អគ្គិភ័យ លេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកកងមាស សមត្ថកិច្ចប្រើទឹកអស់ ៣រថយន្ត ទើបពន្លត់បានជាស្ថាពរ

    (កំពង់ចាម) អគ្គិភ័យ បានឆាតចេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ លោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឲ្យដឹងថា វេលាម៉ោង ០៧ នឹង ៥៥ នាទី ថ្ងៃកើតហេតុ មានករណីអគ្គីភ័យ (ឆេះផ្ទះរបស់ឈ្មោះ ហំ វណ្ណះ អាយុ ៥៩ឆ្នាំ ប្រពន្ធ ឈ្មោះ ធុក គឹមលី ភេទ ស្រី អាយុ៥៦ ។ ក្រោយពីទទួលព័ត៌មាន លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាសបានដឹកនាំកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍ ចេញជួយពន្លត់បន្ទាន់នៅកន្លែងកើតហេតុ ។ អគ្គិភ័យត្រូវបានរលត់ ១០០% នៅវេលាម៉ោង ២១ និង២០ នាទី ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ ធ្វើការពន្លត់អោយរលត់…