-
ពិធីបុណ្យតបគុណគ្រូលើកទី១២ នៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ឆ្នាំ២០២៥

សៀមរាប៖ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ សមណសិស្ស និងសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ខេត្តសៀមរាប បានរួមគ្នាប្រារព្ធពិធីបុណ្យតបគុណគ្រូលើកទី១២ ក្រោមព្រះអធិបតីភាពសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ អគ្គទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តរាជបូណ៌ និងជាព្រះនាយកនៃវិទ្យាល័យ។ សូមជម្រាបថា កម្មវិធីនេះបានធ្វើជារៀងឆ្នាំចាប់តាំងនៅឆ្នាំ ២០១៣ ដោយសមណសិស្សជំនាន់ទី៥។ ពីឆ្នាំនោះមកដល់បច្ចុប្បន្ន ពិធីនេះបានធ្វើឡើងជាបន្តបន្ទាប់ រួមមានការបញ្ចប់ផ្តាច់មួយដងក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការរម្លឹក និងសម្រាលស្នងឧបការគុណដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូទាំងអស់ ដោយសារគុណការព្រះឧទ្ទេសាចារ្យបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីក្នុងការបង្រៀនសិស្សឲ្យមានចំណេះដឹង និងតម្លៃសីលធម៌។ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានថែ្លងថា កម្មវិធីនេះដើម្បីលើកតម្លៃគ្រូ និងបង្កើនការរម្លឹកដល់ស្នងគុណ។ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ក៏បានផ្តល់ឱវាទដល់សិស្សថា ការប្រារព្ធកម្មវិធីតបគុណគ្រូ គឺជាឱកាសក្នុងការសន្សំចិត្តតស៊ូកតញ្ញូកតវេទិតា ព្រមទាំងសិលធម៌។ កម្មវិធីនេះក៏មានការចែកបណ្ណសរសើរដល់សមណសិស្ស និងសិស្សរូបមន្តក្នុងការសិក្សាថ្នាក់បឋមភូមិ និងទុតិយភូមិ។ ការប្រគេនវត្ថុអនុស្សាវរីយ៍ដល់គណៈគ្រប់គ្រងសាលា និងការប្តេជ្ញារបស់សមណសិស្សក្នុងការតបស្នងគុណ៕ដោយ៖ប៊ុនរដ្ឋា
-
ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ពីម៉ោង ៥ ល្ងាច ថ្ងៃទី២៥ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥គុណភាពខ្យល់គឺ “មធ្យម”

(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៦១ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។ ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តរតនគិរី ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ។ ព័ណ៌បៃតង ៖ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកែប ។ ពណ៌លឿង ៖ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ។ ពណ៌ក្រហម ៖ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប…
-
រកឃើញកូនផ្សោតទី២ នាដើមឆ្នាំ២០២៥ នៅ អន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង

(ភ្នំពេញ)៖ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖គ្រាន់តែនៅក្នុងខែមករា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ២ក្បាល ដែលកូនផ្សោតកើតថ្មីទាំង២ក្បាលនេះ ប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្ត ស្ទឹងត្រែង ដោយក្រុមការងារស្រាវជ្រាវ នៃ រដ្ឋបាលជលផល និងអង្គការ WWF។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណកូនផ្សោតកើតថ្មីទី២ នាវេលាម៉ោង២:១៥នាទីរសៀល នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចអន្លង់ត្បូងខ្លា ក្នុងភូមិសាស្ត្រភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៨ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតមេដែលមានលេខកូដ៨៩។ គួរបញ្ជាក់ថា នេះជាកូនផ្សោតទី២ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ ដោយកូនផ្សោតកើតថ្មីទី១ក្នុងឆ្នាំ២០២៥ ត្រូវក្រុមអ្នកស្រាវជ្រាវប្រទះឃើញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ មុនពេលប្រទះឃើញកូនផ្សោតកើតថ្មីទី២។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល បានថ្លែងអំណរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និង ការពារធនធានជលផលដ៏មានតម្លៃ។ក្រៅពីនេះប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩១៨១៤៤…
-
«លើសពីភាពជោគជ័យនៃការបង្ហាញសិល្បៈកម្ពុជានៅលើឆាកអន្តរជាតិ គឺការបង្ហាញពីការសាមគ្គី រួបរួមរបស់ប្រជាជនកម្ពុជា»

ក្បួនដង្ហែ «ឈីងហ្គេ» គីជាក្បួនដង្ហែរធំមួយនៅក្នុងតំបន់អាស៊ី ដែលបាននាំយកភាពចម្រុះនៃសិល្បៈវប្បធម៌ គ្រប់ទម្រង់ ដោយបង្ហាញពីអត្តសញ្ញាណតាមប្រទេសនីមួយៗ។ តាមរយៈសិល្បៈដែលនឹងបង្ហាញនៅក្នុងក្បួនដង្ហែរនេះកម្ពុជាមិនត្រឹមតែបង្ហាញពីភាពជោគជ័យ ភាពរីកចម្រើននៃសិល្បៈជាតិនោះទេ ក៏ប៉ុន្តែជាការបង្ហាញការសាមគ្គី ការបណ្ដុះស្មារតីពីអ្នកជំនាន់មុនទៅអ្នកជំនាន់ក្រោយឱ្យស្រលាញ់ និងឱ្យតម្លៃសិល្បៈវប្បធម៌ សម្បូរបែបរបស់កម្ពុជា ជាពិសេសលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ។ ការលាយបញ្ចូលគ្នានៃសិល្បៈខ្មែរទាំងរបាំបុរាណ និងរបាំសហសម័យ បានបង្ហាញពីការរួបរួមនៃសិល្បករ សិល្បការិនីជំនាន់មុន និងយុវជនជំនាន់ក្រោយ តាមរយៈការយកចិត្តទុកដាក់បង្ហាត់បង្ហាញ និងផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយបានចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ ដើម្បីលើកទឹកចិត្ត និងជំរុញដល់ការផ្សព្វផ្សាយពីសិល្បៈកម្ពុជាផងដែរ។ ដោយ ជាវ ចន្ធូ
-
ក្រសួងបរិស្ថាន ជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងកម្ពុជា

(ភ្នំពេញ)៖ ក្រសួងបរិស្ថានមានកិត្តិយសសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។ គិតចាប់ពីរសៀល វេលាម៉ោង៤:០០នាទី ថ្ងៃទី២៤ មករា និងព្រឹកម៉ោង៧:០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡេីងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។ ដោយឡែក ខេត្តចំនួន៤ រួមមានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡេីយ។ ចំណែក ខេត្តកំពង់ចាម តាកែវ ព្រៃវែង និងឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ក្រុមគ្រួសារលោកឧកញ៉ា អុឹង ឆហៀង និងសហការី នាំយកបាយម្ហូបទឹកសុទ្ធ ៣០០កញ្ចប់ ចែកជូនអ្នកជំងឺ និងអ្នកមើលថែអ្នកជំងឺនៅមន្ទីពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ លោកឧកញ៉ា អុឹង ឆហៀង (ហៅឧកញ៉ា សៀ ) និងក្រុមគ្រួសារ ព្រមទាំងសហការី បាននាំយកបាយ ម្ហូប ទឹកសុទ្ឌចំនួន ៣០០កញ្ចប់ ចែកជូនអ្នកជំងឺ និងអ្នកមើលថែអ្នកជំងឺ នៅមន្ទីពេទ្យគន្ធបុប្ផា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ប្រកបដោយក្តីស្រឡាញ់ និងរាប់អាន ជាគ្រូសារខ្មែរតែមួយ ។ លោកឧកញ៉ា អុឹង ឆហៀង បានលើកឡើងថា ក្រុមគ្រួសារលោក និងសហការី បានចូលរួមជាមួយ រាជរដ្ឋាភិបាល លើកិច្ចការមនុស្សធម៌ តាមរយៈការរៀបចំកម្មវិធី ចែកបាយជូនអ្នកជំងឺ និងអ្នកមើលថែអ្នកជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា គឺផ្តល់អាហារមួយពេល (១កញ្ចប់) ដល់ពលរដ្ឋខ្មែរ ដើម្បីចែករំលែកទុក្ខលំបាកមួយគ្រារបស់ពួកគាត់ ៕ ដោយ ៖ វណ្ណលុក
-
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក AirAsia Cambodia សម្ភោធជើងហោះហើរត្រង់ពីភ្នំពេញទៅហាណូយ ជាលើកដំបូង

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដែលជាក្រុមហ៊ុនអាកាសចរណ៍ ឈានមុខគេមួយនៅកម្ពុជា និងក្នុងតំបន់អាស៊ាន បានបើកសម្ពោធជើងហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហាណូយ ។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia គឺជាក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជូនអ្នកដំណើរនូវតម្លៃសមរម្យ និងជាក្រុមហ៊ុនដែលទទួលបានការគាំទ្រច្រើនពីអតិថិជន ។ ការសម្ពោធជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហាណូយនេះ ត្រូវគេបញ្ជាក់ថា បានបង្ហាញពីជំហានដ៏មានសក្តានុពល ក្នុងការពង្រីកផែនការទីផ្សារអន្តរជាតិ ។ ជុំវិញការផ្តល់ជូនអតិថិជននូវសេវកម្មហោះហើរត្រង់ថ្មីទៅកាន់ទីក្រុងហាណូយនេះ ត្រូវបានអ្នកនាង ហាយ កក្កដា ប្រ ធានគ្រប់គ្រងផ្នែកប្រតិបត្តិការលើផ្ទៃដី នៃក្រុមហ៊ុន Air Asia Cambodia បានថ្លែងនៅក្នុងពិធីសម្ពោធ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យ៉ាងនេះ កម្ពុជា និងវៀតណាម គឺជាប្រទេសមានភូមិផងរបងជាមួយគ្នា ដែលសម្បូរទៅដោយប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ល្អ ដែលបានទាក់ទាញកំណើនភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីជុំវិញពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានសំដែងនូវភាពរីករាយស្វាគមន៍អ្នកដំណើរក្នុងការបំពេញសេវាកម្មជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅទីក្រុងហាណូយ និងពីក្រុងហាណូយមករាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ជើងហោះហើរត្រង់ថ្មីនេះ…
-
ស្រូវប្រាំងជាងមួយម៉ឺនហិកតានៅខេត្តបន្ទាយមានជ័យត្រូវបានជួយសង្គ្រោះ

បន្ទាយមានជ័យ៖កសិករដែលជាម្ចាស់ដំណាំស្រូវប្រាំងជាងមួយម៉ឺនហិកតានៅស្រុកព្រះនេតព្រះ និងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យបានធូរចិត្តជាងមុន បន្ទាប់ពីដំណាំស្រូវរបស់ពួកគាត់ដែលកំពុងខ្វះទឹក ត្រូវបានជួយសង្គ្រោះដោយ មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ។ ជាការពិនិត្យជាក់ស្តែង និងលើកទឹកដល់មន្រ្តីជំនាញ ក៏ដូចជាកសិករ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅកាន់វាលស្រែប្រាំងដែលត្រូវបានជួយសង្រ្គោះ ។នៅទីនោះឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ស្រូវ ប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមខ្វះខាតទឹកបានកើតឡើងនៅក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ។លោកបន្តថា តាមការពិនិត្យនៅតាមតំបន់ទាំងបីខាងលើ ស្រុកមង្គលបូរី និងស្រុកស្វាយចេក ដំណាំស្រូវភាគច្រើនពុំមានការប្រឈមធ្ងន់ធ្ងរទេ ។ចំណែកស្រូវប្រាំងនៅភ្នំស្រុក និងស្រុកព្រះនេតព្រះ ដែលជួបកង្វះទឹកត្រូវបានបើកទ្វារទឹកនាំយកទឹកទៅជួយស្រោចស្រពដើម្បីសង្គ្រោះពីការប្រឈមកង្វះនេះហើយ។ ឯកឧត្តមអភិបាលខេត្តបានជំរុញអាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្ម សហគមន៍ប្រើប្រាស់ទឹកតាមឃុំនីមួយៗរបស់ស្រុកបន្តចុះពិនិត្យមើលនូវការងារបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករជាប្រចាំ ។ ទាក់ទងនឹងការសង្រ្គោះស្រូវប្រាំងនេះដែរ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងសហគមន៍ប្រើប្រាស់ទឹក បានបើកទ្វារទឹកអាងត្រពាំងថ្ម ស្រុកភ្នំស្រុក នាំយកទឹកតាមប្រឡាយមេទៅជួយស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅស្រុកព្រះនេតព្រះ និងស្រុកភ្នំស្រុកដែលមានចំងាយ៣៨គីឡូម៉ែត្រ។ សរុបស្រូវប្រាំងចំនួន ១៤ ៣០០ ហិកតា ត្រូវបានជួយសង្គ្រោះរួចផុតពីការខ្វះទឹក។ ក្នុងឱកាសថ្នាក់ដឹកនាំខេត្ត និងមន្ត្រីមន្ទីរធនធានទឹក អាជ្ញារធរមូលដ្ឋាន សហគមន៍ប្រើប្រាស់ទឹក ចុះអន្តរាគមន៍សង្គ្រោះស្រូវកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ…
-
នគរបាលស្រុកកំពង់សៀម កំពុងស្រាវជ្រាវរកជនដៃដល់កាប់បំផ្លាញដំណាំថ្នាំជក់ជាងមួយហិកតា

កំពង់ចាម៖ កសិករជាម្ចាស់ចម្ការដំណាំថ្នាំជក់បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម ដើម្បីស្វែងរកជនដៃដល់មិនស្គាល់មុខកាប់បំផ្លាញដំណាំថ្នាំជក់របស់គាត់អស់ប្រមាណ២៥ ០០០ដើម លើផ្ទៃដីជាងមួយហិកតា។ ។សកម្មភាពបំផ្លិចបំផ្លាញទ្រព្យនេះបានកើតឡើងកាលពីចន្លោះម៉ោង១១យប់ថ្ងៃទី២១ ខែមករារហូតដល់វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។ នៅថ្ងៃទី២៤ ខែមករា កម្លាំងនគរបាលស្រុកកំពង់សៀមបានចុះទៅដល់ទីតាំងកើតហេតុ។មន្ត្រីនគរបាលបានឱ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មាន និងបណ្ដឹងពីឈ្មោះ ឡេង ប៊ុនធឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទី៦ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្ដឹងរាយការណ៍ថា មានករណីកាប់បំផ្លិចបំផ្លាញដំណាំថ្នាំ ជក់របស់គាត់នៅចំណុចដីចម្ការថ្នាំជក់ ស្ថិតក្នុងភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅចន្លោះម៉ោង១១យប់ថ្ងៃទី២១ ខែមករា រហូតដល់វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ។ជនសង្ស័យមិនស្គាល់អត្ត សញ្ញាណបានធ្វើសកម្មភាពកាប់បំផ្លាញ់ដំណាំថ្នាំជក់អស់ប្រមាណ ២៥ ០០០ដើម នៅលើផ្ទៃដីទំហំជាងមួយហិកតា(១៦ម៉ែត្រគុណនឹង៧០០ម៉ែត្រ)។ ក្រោមការដឹកបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀមបានចាត់កម្លាំងជំនាញនៃការដ្ឋាននគរបាលស្រុកកំពង់សៀមដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះសំរោង សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាញ់ សុខវ៉ុន ស្នងការរងទទួលជំនួយការិយាល័យព្រហ្មទណ្ឌស្រាល ចុះដល់ទីកន្លែងកើតហេតុធ្វើការដើម្បីពិនិត្យ និង ស្រាវជ្រាវ ។ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវរៀបចំ កសាង…
-
ស្រូវប្រាំងរបស់កសិករនៅភូមិមួយចំនួនក្នុងខេត្តកំពង់ធំកំពុងខ្វះខាតទឹក

កំពង់ធំ៖ស្រូវប្រាំងនៅភូមិមួយចំនួនក្នុងភូមិសាស្ត្រស្រុកចំនួន ៣ រួមមាន ស្រុកកំពង់ស្វាយ, ស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្គ កំពុងប្រឈមនឹងការខ្វះខាតទឹក។ ក្នុងស្ថានភាពនេះកាលពីរសៀលថ្ងៃ២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារជំនាញ អញ្ជើញចុះពិនិត្យមើល និងស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាកសិករ ។នៅក្នុងដំណើរការចុះពិនិត្យជាក់ស្ដែង ឯកឧត្តម នួន ផារ័ត្ន បានស្នើដល់អាជ្ញាធរឃុំស្រុក ណែនាំប្រជាកសិករ សូមកុំបន្តធ្វើស្រែប្រាំងបន្ថែមទៀត ខណៈនាពេលនេះ អាចប្រឈមនឹងបញ្ហាខ្វះខាតទឹក ។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ជាការកត់សម្គាល់ប្រជាកសិករ បានបូមទឹកចេញពីប្រឡាយស្ទឹងស្ទោង និងអាងទឹក ៣០ កញ្ញា ស្រកដល់បាតក្រោម ដែលជាបញ្ហាមួយ អាចនឹងធ្វើឱ្យមានការខ្វះខាតទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃនៅពេលខាងមុខ៕ ដោយ៖ប៊ុនរដ្ឋា