Category: ព័ត៌មានសង្គម

  • ភ្ញៀវទេសចរអាចមកលំហែរទស្សនាហ្វូងសត្វស្លាបជាង ១០០ប្រភេទនៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត

    ភ្ញៀវទេសចរអាចមកលំហែរទស្សនាហ្វូងសត្វស្លាបជាង ១០០ប្រភេទនៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត

    (ខេត្តតាកែវ​)៖​ ក្នុងស្រុកបូរីជលសារ មានតំបន់ការពារ ទេសភាពមួយកន្លែង គឺតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ដែលតំបន់នេះគឺជាតំបន់ដីសើមមួយស្ថិតនៅតាមដីសណ្តរទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ ៨,៣០៥ហិចតា ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា១៣២ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែតំបន់នេះមានរយៈពេល៦ ខែទឹក និងមានរយៈពេល៦ខែគោក។ ប្រភេទសត្វកម្រនិងសំខាន់ៗរួមមាន សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៍ជាដើម។ សម្រាប់សត្វដែលសំបូរជាងគេមានសត្វចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌សជាដើម ។ ដូច្នេះហេីយ​ ពេលសម្រាកពីការងារប្រកបរបរចិញ្ចឹមជីវិត ភ្លៀវទេសចរអាចមកទស្សនាបានដោយឥតគិតថ្លៃក្នុងតំបន់ការពារទេស ភាពបឹងព្រែកល្ពៅ ដើម្បីលំហែអារម្មណ៍ ៕ សាំង សារ៉ាវី

  • ក្រសួងបរិស្ថានបង្ហាញពីគុណភាពខ្យល់នៅកម្ពុជាចាប់ពីល្ងាចថ្ងៃទី២ ដល់ព្រឹកថ្ងៃទី៣ ខែកុម្ភ: គឺ”មធ្យម”

    ក្រសួងបរិស្ថានបង្ហាញពីគុណភាពខ្យល់នៅកម្ពុជាចាប់ពីល្ងាចថ្ងៃទី២ ដល់ព្រឹកថ្ងៃទី៣ ខែកុម្ភ: គឺ”មធ្យម”

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៤.១០ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។ ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់ មាន ខេត្តស្វាយរៀងពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ពណ៌លឿង ៖ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តតាកែវ ខេត្តមណ្ឌលគីរី ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ពណ៌ទឹកក្រូច…

  • ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបានសម្អាតប្រេង ដែលអណ្តែតមកលើឆ្នេរព្រែកត្រែងក្នុងខេត្តព្រះសីហនុឱ្យប្រសើរឡើងវិញនៅពេលឆាប់ៗខាងមុខ

    ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបានសម្អាតប្រេង ដែលអណ្តែតមកលើឆ្នេរព្រែកត្រែងក្នុងខេត្តព្រះសីហនុឱ្យប្រសើរឡើងវិញនៅពេលឆាប់ៗខាងមុខ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បានសហការគ្នាធ្វើការអន្តរាគមន៍សម្អាតឆ្នេរសមុទ្រឱ្យបានស្អាត បន្ទាប់ពីមានប្រេងចំនួនប្រមាណ២០០០លីត បានអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងប្រតិបត្តិការនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ឯកឧត្តម ម៉ាង ស៊ីណេត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹនាំនិងមន្រ្តីជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង និងដឹកនាំមន្ត្រីជំនាញតាមដានប្រភពនៃការហូរប្រេងចេញ និងបានធ្វើការដឹកនាំការអន្តរាគមន៍សម្អាតតំបន់ ដែលមានកំណកប្រេង នៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតឱ្យបានស្អាតឡើងវិញ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ករណីប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ត្រូវបានសម្អាតជាង៩០%ហើយ។ ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់ តាមរយៈ ការប្រើប្រាស់សម្ភារៈនិងបច្ចេកទេសត្រឹមត្រូវ។ សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈ នៅកម្ពុជារួមមានក្រុមហ៊ុន CALTEX, TOTAL,…

  • ក្រសួងបរិស្ថាន បន្តអំពាវនាវឱ្យមានការចូលរួមបង្ការ និងទប់ស្កាត់ការដុតសំណល់ផ្សេងៗ និងការឆេះព្រៃ

    ក្រសួងបរិស្ថាន បន្តអំពាវនាវឱ្យមានការចូលរួមបង្ការ និងទប់ស្កាត់ការដុតសំណល់ផ្សេងៗ និងការឆេះព្រៃ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានជាថ្មីម្តងទៀត បានជំរុញឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀត បង្ការ និងទប់ស្កាត់ករណីមានភ្លើងឆេះ ជាពិសេសការឆេះវាលស្មៅ ដើមឈើ និងព្រៃភ្នំ ដែលជាការព្រួយបារម្ភចំពោះការបង្កឱ្យមានការបំភាយផ្សែង ប៉ះពាល់បរិយាកាស ប៉ះពាល់ធនធានធម្មជាតិ ជីវៈចម្រុះ ខណៈក្នុងរដូវប្រាំងអាកាសធាតុក្តៅ ស្ងួតខ្លាំង ងាយបង្កនូវភ្លើងឆេះព្រៃ ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ករណីខ្លះអាចបណ្តាលមកពីការមិនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផលអនុផលព្រៃឈើជាដើម ។ ក្រសួងរិស្ថាន បានជូនដំណឹង និងស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ជាមួយគ្នានេះ ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីយកដីខុសច្បាប់ ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាព ល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃ និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា…

  • អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ កម្ពុជាមិនមែនជាអ្នកបង្កឱ្យគុណភាពខ្យល់ ធ្លាក់ចុះទេ ខណៈដែលគុណភាពខ្យល់ទូទាំងប្រទេសមានកម្រិតល្អប្រសើរ

    អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ កម្ពុជាមិនមែនជាអ្នកបង្កឱ្យគុណភាពខ្យល់ ធ្លាក់ចុះទេ ខណៈដែលគុណភាពខ្យល់ទូទាំងប្រទេសមានកម្រិតល្អប្រសើរ

    (ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ កម្ពុជា មិនមែនជាអ្នកបំពុលខ្យល់ ខណៈដែលគុណភាពខ្យល់ទូទាំងប្រទេសមានកម្រិតល្អប្រសើ រហូតមកដល់ពេលនេះ ហើយកម្ពុជាមិនមែនជាអ្នកបង្កការបំពុលខ្យល់ដូចការលើកឡើងនៃបណ្តាញផ្សព្វផ្សាយរបស់បរទេសមួយចំនួននោះទេ បើទោះជាមានតំបន់ខ្លះក្នុងខេត្ត២ ឬ៣ នៅមានកម្រិតសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿងក៏ដោយ។ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា “ចំពោះករណីសន្ទស្សន៍ខ្យល់ពណ៌លឿង គឺមានការឆេះស្មៅ និងស្លឹកឈើ ស្ងួត បន្តិចបន្តួចនៅតាមកន្លែងតូចៗ មិនមែនជាការឆេះព្រៃនោះទេ ហើយអាចមានឆេះសំរាមខ្លះផងដែ”រ។ ឯកឧត្តម ខ្វៃ អាទិត្យា បានបង្ហាញថាករណីនៅតំបន់មួយចំនួននៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានរាយការណ៍ថា មានការឆេះស្មៅ និងដែលជាធម្មតានៅក្នុងរដូវប្រាំង ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែងអន្តរាគមន៍ ទប់ស្កាត់ និងកាត់បន្ថយការឆេះនេះជាបន្តបន្ទាប់។ ម្យ៉ាងទៀតចំពោះករណីគុណភាពខ្យល់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺត្រូវបានបង្ហាញជាមួយនឹងឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ដែលក្រសួងបរិស្ថាន បានដាក់នៅទីនោះដើម្បីតាមដានគុណភាពខ្យល់ និងផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបជាប្រចាំផងដែរ។ ដោយសារពេលនេះជារដូវប្រាំង ការប្រែប្រួលគុណភាពខ្យល់អាចកើតមានឡើង នៅតាមតំបន់មួយចំនួនក្នុងខេត្តខ្លះ ដែលមានស្មៅ ស្ងួត ដែលងាយរងការឆេះ។ ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បាននឹងកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម ផ្សព្វផ្សាយ និងចាត់វិធានការ…

  • ខេត្តស្វាយរៀង បេីកការដ្ឋានសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត ដែលមានតម្លៃជាង ១២លានដុល្លារ

    ខេត្តស្វាយរៀង បេីកការដ្ឋានសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត ដែលមានតម្លៃជាង ១២លានដុល្លារ

    (ស្វាយរៀង)៖ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ ស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានបេីកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ លោក ពូ ម៉ានិត អគ្គនាយករង នៃ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹក ជញ្ជូន និងជាអនុប្រធានគម្រោង បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ១៩៣,២០លានដុល្លារអាមេរិក ក្នុងនោះមាន ឥណទានសម្បទានពី ADB ចំនួន ១៨០លានដុល្លារអាមេរិក និងការចូលរួមជាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២០ លានដុល្លារអាមេរិក ហេីយមានរយៈពេលអនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៨។ ទន្ទឹមនេះ សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅ គឺជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវអនុវត្ត ក្នុងនោះ ២អនុគម្រោងស្ថិតក្នុងក្រុងបាវិត និង ២អនុគម្រោងទៀតស្ថិតក្នុងក្រុងប៉ោយប៉ែត…

  • ក្រុងបាវិតនឹងមានទីលានទុកដាក់សំរាមតម្លៃ​ជាង១២លានដុល្លារ

    ក្រុងបាវិតនឹងមានទីលានទុកដាក់សំរាមតម្លៃ​ជាង១២លានដុល្លារ

    ស្វាយរៀង៖ ក្នុងរយៈពេលមិនយូរឆ្នាំប៉ុន្មាន ក្រុងបាវិត ខេត្តស្វាយរៀង នឹងមានទីលានទុកដាក់សំរាមធំបង្គួរ​មួយដែលមាន​លក្ខណៈ​ស្ដង់ដារ​តម្លៃជាង១២លានដុល្លារអាមេរិក បន្ទាប់ពីការដ្ឋានសាងសង់បានបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ក្រោមការ​អញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិសា​អភិបាលខេត្តស្វាយរៀង ។ទីលានទុកដាក់សំរាម​ក្រុងបាវិតដែលជាអនុគម្រោង​ នៃគម្រោងទីក្រុងគួរឱ្យចង់រស់នៅ​ ដែលគាំទ្រដោយថវិការបស់ធនាគារអភិវឌ្ឍន៍​អាស៊ី​(ADB)និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ ទីលានទុកដាក់សំរាមដែលនឹងត្រូវធ្វើការសាងសង់ស្ថិតនៅភូមិច្រកម្ទេស​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិត​ ខេត្តស្វាយ​រៀង។ លោក ពូ ម៉ានិត អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រពន្ធ័ចម្លោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ​ប្រធានគម្រោងបានឱ្យដឹងថា​ ទីលានទុកដាក់សំរាមដែលគ្រោងនឹងសាងសង់នេះមានផ្ទៃដីទំហំ ២១ ហិកតា ។គម្រោង​នឹងបែងចែកដីប្រើប្រាស់ជា២ផ្នែកធំៗ។ គឺផ្នែកទី១. សាងសង់រណ្តៅចាក់សំរាមចំនួន៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រងទឹក​កខ្វក់ចេញពីសំណល់ ។ផ្នែកទី២.សាងសង់ប៉ុស្តិសន្តិសុខ និងស្លាកសញ្ញាគម្រោង ,ធុងស្តុកសំណល់រាវនិងស្ពានថ្លឹងទម្ងន់ និងការិយាល័យ ,ផ្លូវចូលទីតាំងគម្រោងនិងផ្លូវក្នុងទីតាំងគម្រោង ,ប្រព័ន្ធលូបង្ហូរ អណ្តូងត្រួតពិនិត្យគុណភាពទឹក ,កន្លែង​ចំណត ,កន្លែងចែកចាយនិងផ្គត់ផ្គង់អគ្គិសនី ,អគាររដ្ឋបាល ,កន្លែងទទួលអាហារនិងកន្លែងសម្រាក ,កន្លែងញែកសំរាម ,កន្លែងរៀបចំធ្វើជីកំប៉ុស ,ធុងទឹកភ្លៀង ,កន្លែងផលិតហ្គាស ,ស្រះទឹកភ្លៀង ,ទីកន្លែងបន្ថែមសម្រាប់ទីលានញែកសំរា,ម កន្លែងសម្អាតរថយន្ត ,របង និងសួនច្បារដែលមានដាំដើមឈើជាដើម។ លោកពូ ម៉ានិត បានបន្ថែមថា គម្រោងខាងលើនេះ​…

  • វេទិកាអប់រំតាមរយៈព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងការបម្រើសេវារបស់មន្រ្តីសុខាភិបាល

    វេទិកាអប់រំតាមរយៈព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងការបម្រើសេវារបស់មន្រ្តីសុខាភិបាល

    បន្ទាយមានជ័យ៖វេទិកាអប់រំតាមរយៈព្រះពុទ្ធសាសនាផ្សារភ្ជាប់​នឹងការ​បម្រើ​សេវាន​របស់មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យ​ដើម្បី​បំពេញបន្ថែម​ចន្លោះត្រៀមប្រកួតផ្តាច់ព្រ័ត្រនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥​បានរៀបចំឡើង​ ដោយមានការនិមន្តនិង​អញ្ជើញចូលរួមពីព្រះគ្រូ អ៊ុច សារិទ្ធ ព្រះគ្រូអនុគណស្រុកព្រះនេត្រ​ព្រះ ព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះចៅអធិការវត្ត​ប្រាសាទស្រះកណ្តាល (ហៅវត្តខ្ចាស់)លោក យឹម សំណាង អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេ​ត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរសុខាភិបាលខេត្ត ។ ក្នុងឱកាសនោះព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះចៅអធិការវត្ត​ប្រាសាទស្រះកណ្តាល(ហៅវត្តខ្ចាស់) បានផ្តល់នៅ​ឱវាទក្នុងនាមជា​គ្រូពេទ្យត្រូវមានសមាធិឱ្យល្អ ក្នុងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋ អ្នកជំងឺ លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវមានភាពអំណត់អត់ធ្មត់ ក្រមសីលធម៌ ជាពិសេសការអប់រំផ្លូវចិត្ត,ការគោរព,ការសាមគ្គី ទាំងអាកប្បកិរិយា សម្ដី​សំដៅជាដើម គឺជាមូលដ្ឋានសុខាភិបាល ផ្ដល់សេចក្ដីសង្ឃឹម និងទំនុកចិត្ត ផ្នែកសេវាសុខភាពជូនសាធារណជន។ លោក យឹម សំណាង អភិបាលរងខេត្ត មានប្រសាសន៍ថា មន្ត្រីសុខា​ភិបាល​ទាំងអស់នៅក្នុងមន្ទីរពេទ្យ ត្រូវខិតខំយក​ចិត្ត​ទុកដាក់បំពេញតួនាទី និង ភារកិច្ចឱ្យអស់ពីចិត្តពីថ្លើម ដោយឈរលើ​គោលការណ៍​របស់រដ្ឋបាល​ខេត្ត និងក្រសួង​សុខាភិបាល គោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ពេទ្យឱ្យបាន​ខ្ជាប់ខ្ជួន។លោក ក៏បានធ្វើការថ្លែងអំណរអរគុណដល់​គ្រូពេទ្យ​ទាំងអស់ដែលបានបម្រើសេវាសុខាភិបាលជួយដល់ប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះ៕…

  • ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម»

    ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម»

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម» អញ្ជើញចូលរួមដោយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លោកជំទាវ ចម និម្មល បានថ្លែងថា ក្រសួងពាណិជ្ជកម្មបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីធ្វើឱ្យស្ថាប័នរបស់ខ្លួនក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ មានគណនេយ្យភាព ដើម្បីបម្រើនូវផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។ ជាលទ្ធផលក្រសួង បានរៀបចំជារបាយការណ៍ និងការវិភាគឡើងវិញនូវមុខងារស្នូល មុខងាររង មុខងារគាំទ្រ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ព្រមទាំងតារាងឧបសម្ព័ន្ធទាំង៤ ចប់សព្វគ្រប់តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងបានរៀបចំរបាយការណ៍វឌ្ឍនភាពនៃដំណើរការការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ របស់ក្រសួងពាណិជ្ជកម្ម សម្រាប់ឆមាសទី១ ឆ្នាំ២០២៤។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ជូនក្រសួងមុខងារសាធារណៈ ពិនិត្យ និងពិភាក្សា។…

  • គុណភាពខ្យល់នៅកម្ពុជានៅតែល្អប្រសើរ ខណៈប្រទេសជិតខាងមួយចំនួននៅតែបន្តជួបបញ្ហាបំពុលខ្យល់

    គុណភាពខ្យល់នៅកម្ពុជានៅតែល្អប្រសើរ ខណៈប្រទេសជិតខាងមួយចំនួននៅតែបន្តជួបបញ្ហាបំពុលខ្យល់

    (ភ្នំពេញ)៖តាមរយៈការចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់របស់ក្រសួងបរិស្ថាន បង្ហាញថាគុណភាពខ្យល់នៅកម្ពុជាគិតត្រឹមពាក់កណ្តាលសប្តាហ៍នេះពោលគឺគិតពីថ្ងៃ ទី២៩ ខែមករា ឆ្នាំ ២០២៥ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច កម្ពុជាមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២២.៩០ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ក្នុងសេចក្តីជូនដំណឹងដែលបញ្ជាក់ពីភាពល្អប្រសើរនៃគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានឱ្យដឹងពីខេត្តនីមួយៗផងដែរក្នុងនេះដូចជា៖-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ-ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន-ពណ៌លឿងៈ ខេត្តពោធិ៍សាត់ គួរបញ្ជាក់ថាកាលពីអំឡុងដើមខែមករា ឆ្នាំ២០២៥តាមរយៈការត្រួតពិនិត្យគេក៏ឃើញដែរថាគុណភាពខ្យល់ នៅកម្ពុជា ក៏នៅតែបន្តរក្សាបានភាពល្អប្រសើរ ដោយគេ…