Category: ព័ត៌មានសង្គម

  • ភ្នំខ្នងព្រះ តំបន់ទេសចរណ៍សក្តានុពល សម្បូរទៅដោយ​ធនធាន​ព្រៃ​ឈើ សត្វព្រៃ រុក្ខជាតិ ផ្កាព្រៃ និងទេសភាពដ៏ស្រស់ត្រកាល​ក្នុងទឹកដីខេត្តពោធិ៍សាត់

    ភ្នំខ្នងព្រះ តំបន់ទេសចរណ៍សក្តានុពល សម្បូរទៅដោយ​ធនធាន​ព្រៃ​ឈើ សត្វព្រៃ រុក្ខជាតិ ផ្កាព្រៃ និងទេសភាពដ៏ស្រស់ត្រកាល​ក្នុងទឹកដីខេត្តពោធិ៍សាត់

    (ពោធិ៍សាត់)៖ តំបន់ការពារធម្មជាតិ មិនត្រឹមតែជាជម្រកដ៏សុខ​សាន្ត សម្រាប់ធនធានព្រៃឈើ និងសត្វព្រៃនោះទេ ក៏មានសក្តា​នុពលតំបន់ទេសចរណ៍ធម្មជាតិ ដែលសម្រាប់ការលំហែបៃតង។ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កប់នូវតំបន់សក្តា​នុពល​ទេសចរណ៍ សម្រាប់គោលដៅលំហែបៃតង ដូចជា ភ្នំខ្នងព្រះ ភ្នំច្រមុះបារាំង និងខ្នងថ្មទា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានកម្ពស់១៦៣៥ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។ បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងឱ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា បើអ្នក​ទេសចរចង់ធ្វើដំណើរទៅកម្សាន្តតំបន់ទេសចរណ៍ដ៏ល្អប្រណិតទាំងនេះ យើងត្រូវធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ រួចបន្ត​ដំណើរទៅកាន់ភ្នំ១៥០០ តាមផ្លូវជាតិលេខ៥៥ ចម្ងាយ​ប្រហែល ៣៤០គ.ម ដើម្បីទៅដល់សហគមន៍ភ្នំព្រះ ក្នុងឃុំស្ទឹង​កាច់ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ដែរថា អ្នកទេសចរគ្រប់រូបដែល​ចង់​ធ្វើដំណើរកម្សាន្តបែបទេសចរណ៍ផ្សង​ព្រេងមួយនេះ​ត្រូវដំ​ណើរ​ឡើងលើភ្នំគឺ មានចម្ងាយប្រហែលជាង ៨គីឡូម៉ែត្រ ពីភ្នំ​១៥០០ ដោយធ្វើដំណើថ្មើជើងប្រហែលជា ៥ទៅ៦ម៉ោង​អាស្រ័យ​ទៅលើអ្នកដំណើរដើរយឺត ឬដើរលឿន។ ដោយឡែកទាក់ទិនក្នុងរឿងនេះដែរ លោក អេង រស្មី ប្រធាន​មន្ទីរ​បរិស្ថាន…

  • ផ្លូវកៅស៊ូពីរខ្សែប្រវែងជាង២៥គីឡូម៉ែត្រ នឹងលេចចេញជារូបរាង​នៅស្រុក​ព្រះនេត្រព្រះ និងស្រុកស្វាយចេក

    ផ្លូវកៅស៊ូពីរខ្សែប្រវែងជាង២៥គីឡូម៉ែត្រ នឹងលេចចេញជារូបរាង​នៅស្រុក​ព្រះនេត្រព្រះ និងស្រុកស្វាយចេក

    បន្ទាយមានជ័យ៖គម្រោងស្ថាបនាផ្លូវកៅស៊ូពីរខ្សែប្រវែងជាង២៥គីឡូម៉ែត្រ ក្នុង​នេះ ខ្សែទី១.ផ្លូវជ្រាប់ចាស់-ជ្រាប់ថ្មី ចាប់ពី​ផ្លូវជាតិលេខ៦ ភូមិកក់ ដល់ភូមិជ្រាប់ថ្មី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ប្រវែងជាង១២គីឡូម៉ែត្រនិង​ខ្សែទី២.ផ្លូវកក់-ភាសត្បូង ចាប់ពីភូមិកក់ ឃុំជប់រី ស្រុកព្រះនេត្រព្រះ ដល់ភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ប្រវែងជាង១២គីឡូម៉ែត្រ ត្រូវបានលើកយកមកប្រជុំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ​នៅ​បរិវេណវ​ត្តប្រាសាទស្រះកណ្ដាលហៅវត្តខ្ចាស់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍​ជនបទ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រ​និរន្តរ​ភាពហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)​,លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោក ហោ ញ៉េប នាយករងរដ្ឋបាលខេត្ត និងតំណាងស្រុក ឃុំ ភូមិ មន្ត្រី​នៃអង្គភាព​គ្រប់គ្រងគម្រោង និងទីប្រឹក្សាគម្រោង តំណាងក្រុមហ៊ុនសាងសង់ (SP1)បាន​ចូលរួមក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះដែរ។ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបញ្ជាក់ថា គម្រោងផ្លូវពីរ​ខ្សែនេះ នឹងបើក ការដ្ឋាននាពេល​ដ៏ខ្លីខាង​មុខ។ចំណែកលោក ទូច ស៊ីផាត បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវសូមចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបានថ្មីនេះ តាមរយៈការសម្អាតបរិស្ថានតាមដងផ្លូវកុំ​ឱ្យមាន​​ដក់ទឹក…

  • មគ្គុទេ្ទសក៍ទេសចរ និងទេសចរបរទេស រីករាយចំពោះប្រព័ន្ធលក់​សំបុត្រថ្មីចូល​ទស្សនារមណីយដ្ឋានអង្គរ

    មគ្គុទេ្ទសក៍ទេសចរ និងទេសចរបរទេស រីករាយចំពោះប្រព័ន្ធលក់​សំបុត្រថ្មីចូល​ទស្សនារមណីយដ្ឋានអង្គរ

    សៀមរាប៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ​នូវប្រព័ន្ធ​លក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូល​ទស្សនា​រមណីយដ្ឋាន​អង្គរតាមប្រព័ន្ធឌីជីថលចាប់ពីថ្ងៃទី៣០ ខែមករាកន្លងទៅនេះ មគ្គុទេ្ទសក៍​ទេសចរ និងទេសចរបរទេស​បាន បង្ហាញនូវទឹកចិត្តរីករាយ ពីព្រោះទម្រង់ថ្មី​នេះ បង្កភាពងាយស្រួល និងចំណេញពេលវេលាដល់ដំណើរកម្សាន្ត។ លោក ជ្រុន គឹមសេង ប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរណ៍កម្ពុជា បាន​បង្ហាញនូវការពេញចិត្តថា ការដាក់ឱ្យ​អនុវត្តនូវ​ថ្នាលឌីជីថលរបស់គ្រឹះស្ថាន​អង្គរ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យ​ប្រសើរ​ឡើង នូវការផ្តល់សេវាជូនដល់ភ្ញៀវទេសចរអន្តរជាតិ ។ទាក់ទាញ​ទេសចរបរទេស ។ពោលគឺបង្កភាពងាយស្រួលដល់ភ្ញៀវ​និង​ចំណេញ​ពេល​វេលាដល់ដំណើរកម្សាន្ត។ សូមជម្រាបថា ទម្រង់នៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររួមមាន ៖ ទិញសំបុត្រនៅ​តាម​បញ្ជរគ្រឹះស្ថាន​អង្គរ, ទិញតាមប្រព័ន្ធអនឡាញ និងអេប​(APP) របស់គ្រឹះស្ថានអង្គរ និងទិញតាមម៉ាស៊ីនស្វ័យប្រវត្ដិដែលដាក់នៅទីតាំង​រមណីយដ្ឋាន ។ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ស្ដីពីទិន្ន័យនៃការលក់សំបុត្រ​ក្នុងខែមករាកន្លងទៅបានបង្ហាញថា ភ្ញៀវទេសចរ​ទិញបណ្ណតាមបញ្ជរ​លក់សំបុត្រមានចំនួនជាង១០ម៉ឺននាក់ស្មើនឹងជាង៧៤ភាគរយ ,ភ្ញៀវទេសចរ​ទិញសំបុត្រតាមម៉ាស៊ីនស្វ័យប្រវត្ដិជាង២ពាន់នាក់ ដែលស្មើជាងមួយភាគរយ ,ភ្ញៀវទេសចរទិញសំបុត្រតាមអនឡាញជាង២ ៦០០នាក់ ស្មើជិត​២០​ភាគរយ​និងទិញសំបុត្រតាមម៉ូបាលអេបជាង៨ ០០០ពនាក់ ដែលស្មើនឹងជាង៥​ភាគរយ ខណៈដែលភ្ញៀវ​ទេសច​រទិញ​បណ្ណមិនប្រើរូបថតមានជាង៦៤ ០០០​នាក់ និងមិនប្រើរូបថតមានជាង២២ ០០០នាក់ ។ ចំពោះទម្រង់លក់ ទិញ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងការផ្តល់​បទសម្ភាសនៅដើមខែកុម្ភៈនេះ បានបង្ហាញ​នូវស្នាមញញឹម ខណៈបានឃើញ​កម្ពុជាមានការអភិវឌ្ឍផ្នែកវិស័យទេសចរ ពិសេសការលក់សំបុត្រដោយប្រព័ន្ធ​ឌីជីថល ។ការលក់សំបុត្របែបនេះ ចំណេញពេលវេលាច្រើននិងលឿនរហ័ស។ពួកគេក៏បានកោតសរសើរពីប្រាសាទអង្គរវត្ដ ដែលជាទីកន្លែងទេសចរណ៍ដ៍​ល្បីល្បាញនៅលើពិភពលោក៕អត្ថបទនិងរូបភាព៖ប៊ុន…

  • មន្ទីរសុខាភិបាលខេត្តកំពង់ចាមបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤

    មន្ទីរសុខាភិបាលខេត្តកំពង់ចាមបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤

    កំពង់ចាម៖មន្ទីរសុខាភិបាលខេត្តកំពង់ចាមបានបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និង​ទិសដៅ​ការងារ ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ ក្នុងឱកាសនោះឯកឧត្តម អ៊ុននចាន់ដា អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទូលខុសត្រូវ សម្រេចបាន នូវសមិទ្ធផលជាច្រើន លើវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម។ តាមរយៈ​លទ្ធផលនេះ បានលើកកម្ពស់ និងជំរុញការផ្តល់សេវាថែទាំ សុខភាពជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយបានកាត់បន្ថយអត្រា ឈឺ និងស្លាប់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ប្រកបដោយចីរភាព៕ដោយ៖លី ពៅ

  • ក្រសួងសុខាភិបាលសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្ន និងការបង្ការការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ២០២៥

    ក្រសួងសុខាភិបាលសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្ន និងការបង្ការការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ការប្រែប្រួលអាកាសធាតុ ផ្តល់លទ្ធភាព ក្នុងការបង្កាត់ពូជ ការកកើតមូស និងការផ្លាស់ទីនៃមូស រួមជាមួយ និន្នាការនៃកើនឡើងចំនួនមូសដែលភាគច្រើន បំផុតជាប្រភេទមូសអង្កាម ក្នុងអំឡុងពេលរដូវប្រាំងគិតចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា។ ជាបន្ថែមក្នុងរដូវប្រាំង រំហូរប្រព័ន្ធលូបង្ហូរទឹកខ្សោយ ឬស្ទះដក់ទឹកក្លិនស្អុយ តាមថ្លុកដក់ទឹកស្អុយ ឬវត្ថុដក់ទឹកយូរមានក្លិនស្អុយដែល ក្លាយជាជម្រកសម្រាប់មូសអង្កាមរស់នៅ និងបង្កបង្កើតកូនចៅនៅកន្លែងដែលមានទឹកដក់ក្លិនស្អុយ។ ទោះជា យ៉ាងណាក៏ដោយ ក្នុងរដូវប្រាំងនេះ ក៏មានវត្តមានមូសខ្លាខ្លះៗ នៅតាមពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស ។ ក្រុមការងារឆ្លើយតបរបស់ក្រសួងសុខាភិបាល បាននិងកំពុងផ្តល់អន្តរាគមន៍ឆ្លើយតបដោយសហការ ជាមួយក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តាមដាន ស្ថានភាពជំងឺបង្កដោយមូស និងស្ថានភាពមូស ធ្វើការបាញ់ថ្នាំសំលាប់មូស ផ្សព្វផ្សាយសារអប់រំសុខភាព និង ចលនាសហគមន៍ចូលរួមលុបបំបាត់ប្រភពកកើតមូសនារដូវក្តៅនេះ ដែលដើរតួជាមូសអង្កាម ដែលចូលចិត្ត រស់នៅតាមទឹកស្អុយ ពិសេសទឹកលូស្អុយ ។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុង ប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់…

  • កងពលតូចលេខ ៧០ ចូលរួមបាញ់ថ្នាំសម្លាប់មូសនៅសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន

    កងពលតូចលេខ ៧០ ចូលរួមបាញ់ថ្នាំសម្លាប់មូសនៅសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន

    កំពង់ធំ៖ចូលរួមក្នុងវិស័យសុខាភិបាល នៅខេត្តកំពង់ធំកងពលតូចលេខ៧០នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកាល​ពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ​បាន​ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិនានាក្នុងសង្កាត់ទាំង ៨ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្ត​កំពង់ធំ។នេះជាសកម្មភាពសង្គ្រោះ និងការពារជំងឺដែលឆ្លងតាមមូសខាំ ដោយមានការចូលរួមពីក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ ៧១១ ។ អនុសេនីយ៍ឯក ឡូត ចាន់រិទ្ធ ប្រធានក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ៧១១ បានឱ្យដឹងថា សកម្មភាព​នេះចូលរួម​កម្លាំងចំនួន ១៧ នាក់ ដែលមានរថយន្ត ៦ គ្រឿង ,ម៉ាស៊ីនបាញ់ថ្នាំ ៨ គ្រឿង និងសម្ភារៈបន្ថែមផ្សេងៗ។ ការបាញ់ថ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកុម្ភៈ។ ជុំវិញសកម្មចូលរួមនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ការបាញ់ថ្នាំនេះត្រូវបានអនុវត្ត ស្របតាមសំណើរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ជាមួយគ្នានេះ​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាន​បញ្ជាឱ្យកងពលតូចលេខ ៧០ រៀបចំឧបករណ៍សម្ភារៈ និងកម្លាំង ដើម្បីអនុវត្តសកម្មភាពនេះ៕…

  • អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដាក់ឱ្យដំណើរការពិព័រណ៍រូបថត “មេរៀនពីអតីតកាល-ដើមបណ្ដឹងរដ្ឋប្បវេណី”

    អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដាក់ឱ្យដំណើរការពិព័រណ៍រូបថត “មេរៀនពីអតីតកាល-ដើមបណ្ដឹងរដ្ឋប្បវេណី”

    (ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យដំណើរការពិព័រណ៍រូបថត “មេរៀនអតីតកាល -ដើមបណ្តឹងរដ្ឋប្បវេណី” ដែលជាផ្នែកមួយនៃគម្រោងសំណង “អណ្តើកក្លាហាន ” និង “ប្រព័ន្ធផ្សព្វផ្សាយសហគមន៍ អំពីប្រជាជនចាមក្នុងរបបខ្មែរក្រហម” ។ គម្រោងនេះត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក. នៅក្នុងសំណុំរឿង ០០២/០២ ហើយត្រូវបានអនុវត្តចប់សព្វគ្រប់ដោយសមាគមវប្បធម៌ កម្ពុជា អាឡឺម៉ង់ ។ ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិប្រមាណជិត ១០០នាក់ មកពីស្ថាប័នផ្សេងៗគ្នារួមមាន ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតបារាំង តំណាងស្ថានទូតជប៉ុន តំណាងស្ថានទូតបារាំង អង្គការសង្គមស៊ីវិល ដើមបណ្ដឹងរដ្ឋប្បវេណី តំណាងសហគមន៍ខ្មែរឥស្លាម យុវជន គរុនិស្សិត និងសាធារណជនទូទៅផងដែរ។ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានគូសបញ្ជាក់ថា រូបភាពដែលដាក់តាំងបង្ហាញនៅពេលនេះ ជាសក្ខីភាពដ៏មានអំណាចដែលបង្ហាញពីភាពអត់ធ្មត់ ភាពក្លាហាន និងស្មារតីដ៏រឹងមាំរបស់អ្នកដែលបានរស់រានមានជីវិតពីទំព័រដ៏ឈឺចាប់មួយនៅកម្ពុជាយើង។ ឯកឧត្តមបានបន្តថា ពិព័រណ៍នេះមិនមែនគ្រាន់តែពណ៌នាអំពីអតីតកាលនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរួមរបស់យើងសម្រាប់អនាគតផងដែរ។ មេរៀនដែលយើងរៀនពីរឿងរ៉ាវទាំងនេះ នឹងនាំយើងដើម្បីស្វែងរកសង្គមមួយដែលផ្តល់តម្លៃដល់ការពិត…

  • រដ្ឋបាលស្រុកស្ទោងមិនបន្ធូរដៃក្នុងការសង្គ្រោះស្រែស្រូវប្រាំង

    រដ្ឋបាលស្រុកស្ទោងមិនបន្ធូរដៃក្នុងការសង្គ្រោះស្រែស្រូវប្រាំង

    កំពង់ធំ៖រហូតមកដល់ពេលនេះរដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ មិនបានបន្ធូរដៃក្នុងសកម្មភាពជួយសង្រ្គោះស្រូវប្រាំង​តាមរយៈនៃការដាស់តឿន ដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវស្ថានភាពទឹក និងដំណាំស្រូវឱ្យ​បានលឿន និងបន្ទាន់បំផុតដើម្បីពិនិត្យលទ្ធភាពក្នុងការអន្តរាគមន៍បានទាន់ពេល។ ​ក្នុងឱកាសពិនិត្យស្រូវ និងប្រភពទឹកដើម្បីសង្គ្រោះស្រូវប្រាំងនៅក្នុងភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានណែនាំដល់មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរ ភូមិ ឃុំ ត្រូវពិនិត្យលទ្ធភាព សិក្សាស្រង់ស្ថិតិឱ្យបានជាក់ស្ដែងបំផុតនូវប្រភពទឹកដែលមានស្តួចស្តើង​បំផុតតែនៅ​ក្នុងអន្លង់​ជ្រៅៗមួយចំនួននៃស្ទឹងស្ទោង។ លោកឱ្យពិនិត្យមើលស្រែស្រូវណាដែលអាចសង្គ្រោះបាននិងស្រែណាដែលមិនអាច​សង្រ្គោះបាន ឬសង្រ្គោះបានតែមិនបានទទួលទិន្នផល។ ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់ប្រជាកសិករម្ចាស់ស្រែត្រូវទទួលយកការពិតនិងសហកាជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធឱ្យអស់ពីលទ្ធភាពក្នុងការសិក្សាឱ្យបានជាក់ច្បាប់បំផុតនូវស្រែដែលអាចសង្គ្រោះបានឬស្រែៗដែលត្រូវបោះបង់ចោល៕ដោយ៖​ប៊ុន​រដ្ឋា

  • របាំងស្បៃមុងល្មើសច្បាប់ជាងមួយម៉ឺនម៉ែត្រត្រូវបានបំផ្លាញ​ចោលនៅ​ស្រុកបរិបូណ៌

    របាំងស្បៃមុងល្មើសច្បាប់ជាងមួយម៉ឺនម៉ែត្រត្រូវបានបំផ្លាញ​ចោលនៅ​ស្រុកបរិបូណ៌

    កំពង់ឆ្នាំង៖របាំងសាច់អួនចំនួន២២ទីតាំង(ក្នុងស្រុកបរិបូណ៌១៤ទីតាំង​),លបឡុក ចំនួន ៣៥ឡុក -របាំងស្បៃមុងប្រវែង ១៤,០៣៤ម៉ែត្រ -ចម្រឹង ១៧៨ដើមដែលជាឧបករណ៍នេសាទល្មើសច្បាប់ស្ថិតនៅខេត្ត​កំពង់ឆ្នាំងត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ក្នុងការបង្រ្កាបដោយ​កម្លាំងចម្រុះ​កាលពីថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥។ ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយកម្លាំងយោធភូមិភាគទី៥ កងពលតូចលេខ៧០ និង​បញ្ជាការដ្ឋានទ័ពពិសេស៩១១បានប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅភូមិ​កណ្តាល​និង ភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និង នៅក្នុងភូមិឆ្នុកទ្រូ និងងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់​ឆ្នាំង ។ ក្នុងប្រតិបត្តិការកម្លាំងចម្រុះបានរកឃើញនិងបំផ្លាញចោលនៅនឹងកន្លែងនូវ របាំងសាច់អួនចំនួន២២ទីតាំង(ក្នុងស្រុក​បរិបូណ៌​១៤ទីតាំង),​លបឡុក ចំនួន ៣៥ឡុក , របាំងស្បៃមុងប្រវែង ១៤,០៣៤ម៉ែត្រ ,ចម្រឹង ១៧៨ដើមនិងចាក់​លែងកូនត្រីចម្រុះចូលដែននេសាទ​វិញ​ចំនួន៩៧គីឡូ​ក្រាម។ ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង​បានឱ្យដឹងបន្ថែមថា ក្នុងសកម្មភាពនៅថ្ងៃដដែល​កម្លាំងចម្រុះបាន​អប់រំដល់ប្រជានេសាទឱ្យរុះរើរបាំងដោយខ្លួនឯងចំនួន៩ទីតាំង៕ដោយ៖សុខ គឹមសៀន

  • រដ្ឋបាលខេត្តម្ចាស់ឱសថស្ថានឯកជនធ្វើអាជីវកម្មក្នុងខេត្តត្រូវគោរពតាមគោលការណ៍របស់រដ្ឋបាលខេត្ត និងក្រសួង​សុខាភិបាល

    រដ្ឋបាលខេត្តម្ចាស់ឱសថស្ថានឯកជនធ្វើអាជីវកម្មក្នុងខេត្តត្រូវគោរពតាមគោលការណ៍របស់រដ្ឋបាលខេត្ត និងក្រសួង​សុខាភិបាល

    កែប៖ រយៈពេលពីរថ្ងៃ នៅថ្ងៃទី៤និងទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារ ជម្រុះសុខាភិបាល​ នៃរដ្ឋបាលខេត្តកែប ដឹកនាំ​ដោយលោក ប៊ុន យោង អភិបាលរងខេត្ត​ ទទួលបន្ទុកវិស័យសុខាភិបាល បានចុះណែនាំនិង ពិនិត្យទីតាំងឱសថស្ថាន និងគ្លីនិកឯកជន ដែលបើកធ្វើអាជីវកម្មក្នុងភូមិ សាស្ត្រក្រុងកែប និងស្រុកដំណាក់ចង្អើរ ។សកម្មភាពនេះ​ក្នុងបំណង​ដើម្បីពិនិត្យ កែលម្អ នៅចំណុចខ្វះខាត និងបង្ការទប់ស្កាត់នៅការលក់ ឱសថមិនចុះបញ្ជីការ ឱសថហាមឃាត់ និងហួស​សុពលភាព។ មន្រ្តីក្រុមការងារបានឱ្យដឹងថា ជាលទ្ធផលក្រុមការងារបានចុះពិនិត្យ ជាក់ស្តែងនៅក្រុងកែបចំនួន៦ទីតាំង (បិទទ្វារ១) និង​ស្រុកដំណាក់ ចង្អើរ៨ទីតាំង (បិទទ្វារ៤) និងបានរកឃើញ ឱសថស្ថានខ្លះ IPC មិនមានស្តង់ដា មិនមានកត់ត្រា​ឈ្មោះ​អ្នកជំងឺ មិនមានតារាងតម្លៃ មិនមានវិក្កយបត្រទិញ-លក់ ។ក្រុមការងារដកហូត ឱសថមិនចុះ បញ្ជីការ ឱសថហាមឃាត់ និងឱសថហួសសុពលភាពមួយចំនួន។ ក្នុងឱកាសនេះ លោក ប៊ុន យោង បានណែនាំដល់ម្ចាស់ឱសថស្ថាន ទាំងអស់ឱ្យធ្វើកិច្ចសន្យាលើចំណុចខ្វះខាតផ្សេងៗ ដែលក្រុមការងារ បានរកឃើញ និងបានណែនាំដល់ម្ចាស់ឱសថស្ថាន ត្រូវរៀបចំកែលម្អ…