Category: ព័ត៌មានសង្គម

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជួបជាមួយសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជួបជាមួយសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល

    ភ្នំពេញ៖ នៅថ្ងៃទីពុធទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចំនួន២៣០នាក់ (ស្រី ៦៥នាក់)។ ក្នុងឱកាសនេះឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទ​រដ្ឋបាល បានធ្វើសេចក្តីរាយការណ៍ជូនអង្គពិធីពីជ្រាបអំពីប្រវត្តិសង្ខេបសាលាភូមិន្ទរដ្ឋបាល និងការវិវត្តរបស់សាលាភូមិន្ទ​រដ្ឋបាល នៅក្នុងក្របខណ្ឌនៃការរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២៤ កន្លងមក ស.ភ.រ បានជ្រើសរើស និងបណ្តុះបណ្តាល៖ សិស្សមន្ត្រី​ជាន់ខ្ពស់ ១២ជំនាន់ មានចំនួនសរុប ៦៤១នាក់ (ស្រី១៥៣នាក់) និងសិស្សមន្ត្រីក្រមការ ១០ជំនាន់ មានសរុបចំនួន ៧៩៤នាក់ (ស្រី២១០នាក់)។ សិស្សមន្ត្រីទាំងអស់នោះ បាន និងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបញ្ជាក់ថា ចំនួនបេក្ខជនដាក់ពាក្យប្រឡងចូលរៀនសាលាភូមិន្ទរដ្ឋបាល មានការកើនឡើងជាលំដាប់ពីមួយឆ្នាំ​ទៅមួយឆ្នាំ ដែលនេះគឺដោយសារតែការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងបន្តមក​សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ឱ្យមានការកែទម្រង់លើគ្រប់វិស័យ…

  • កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារជាលើកដំបូង

    កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារជាលើកដំបូង

    ភ្នំពេញ៖ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា (CCRI) ជាលើកដំបូងកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ ពាក់ព័ន្ធនឹងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជាឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា “ព័ត៌មានសន្ទស្សន៍ហានិ ភ័យអាកាសធាតុ​សម្រាប់កុមារ មានសារៈសំខាន់ក្នុងការផ្តល់ជាផែនទីបង្ហាញផ្លូវបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកំណត់សកម្មភាពអាទិភាពគិតគូរ ដល់សុខមាលភាព និងកិច្ចការពារកុមារដែល​ងាយ​រងគ្រោះបំផុត ដោយធានាថាការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងយុទ្ធសាស្ត្របន្សំនឹងការប្រែប្រួលអាកាសធាតុ គឺត្រូវបាន​បញ្ចូល និងផ្តោតលើតម្រូវការរបស់កុមារ និងយុវជន”។ ចំណែកលោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានសាទរនិងចាត់ទុកការ ប្រកាសដាក់ឱ្យ​ប្រើប្រាស់​នូវឯកសារមួយ ដែលលើសពីរបាយការណ៍។ លោកថា សន្ទស្សន៍ហានិភ័យអាកាសធាតុលើ កុមារសម្រាប់កម្ពុជា គឺជាឧបករណ៍ដ៏មានអានុភាពមួយដើម្បីសកម្មភាពរួម ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំ សហគមន៍ និងជាពិសេស យុវជន និងកុមារ ក្នុងការចាត់វិធានការជាក់ស្តែងដើម្បីកាត់បន្ថយ និងដោះស្រាយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។លោកបន្តថា យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារសកល ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលកុមារប្រឈមនឹងហានិភ័យខ្ពស់បំផុតទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ សូមជម្រាបថា ស្របជាមួយការដាក់ប្រើប្រាស់ជាផ្លូវការនូវ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា​ក៏ការចុះហត្ថលេខាលើសេចក្តីប្រកាសរបស់យូនីសេហ្វស្តីពីកុមារ យុវជន និងសកម្មភាពអាកាសធាតុកម្ពុជា ។សេចក្តី​ប្រកាស​នេះបង្ហាញថា យុវជនកម្ពុជា​បាន​ដើរតួនាទីជាអ្នកដឹកនាំក្នុងតំបន់អាស៊ាន…

  • កម្មវិធី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន រៀបចំដោយសារព័ត៌មានTNAOT សម្រេចបានជោគជ័យ និងលទ្ធផលផ្លែផ្កា

    កម្មវិធី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន រៀបចំដោយសារព័ត៌មានTNAOT សម្រេចបានជោគជ័យ និងលទ្ធផលផ្លែផ្កា

    «កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥» ជាសក្ខីភាពមួយក្នុងការលើកស្ទួយ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ចិន តាមរយៈការផ្តល់ជាវេទិកាដល់សិល្បៈករ សិល្បៈការនី មានឱកាសសម្តែងរបាំ ដែលជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា និងរបាំបុរាណចិន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន  តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីបិទកម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥។ ក្នុងឱកាសដ៏ឱឡារិកនោះដែរ សារព័ត៌មានTNAOT បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់រួមមាន “អ្នកផ្សព្វផ្សាយវប្បធម៌ភាពយន្តឆ្នើមក្នុងឆ្នាំ២០២៤របស់សារព័ត៌មានត្នោត” “អ្នកផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបីឆ្នើមក្នុងឆ្នាំ២០២៤ របស់សារព័ត៌មានត្នោត” “របាំព្រះរាជទ្រព្យ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “ល្ខោនស្រមោលស្បែកធំ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “ល្បុក្កតោ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “ល្ខោនខោលបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “ចាប៉ីដងវែង បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “វីដេអូឃ្លីបខ្លីៗដែលពេញនិយមបំផុតក្នុងឆ្នាំ២០២៤ របស់សារព័ត៌មានត្នោត”។ ស្របពេលជាមួយគ្នា ឯកឧត្តម ប្រាក់ ថាវអមិដា ក៏បានថ្លែងអំណរគុណដល់ សារព័ត៌មានត្នោត ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីឱ្យមានការជួបជុំគ្នា និងផ្តល់នូវរង្វាន់លើកទឹកចិត្តដល់សិល្បៈករ សិល្បៈការនីឆ្នើម។ ការចូលរួមអបអរសាទរ «ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន» និងពិធីប្រគល់ពានរង្វាន់ថ្ងៃនេះ ក៏ជានិមិត្តរូបមួយនៃទំនាក់ទំនងផ្នែកវប្បធម៌ដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា-ចិន។ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានបញ្ជាក់ថា ការសម្តែងសិល្បៈវប្បធម៌គ្រប់ទម្រង់ទាំងអស់ គឺជាការរួមចំណែកដ៏សកម្ម…

  • កម្មវិធីនេសាទត្រីប្រពៃណីនៅឃុំទីពោ រក្សាប្រាក់សម្បទានធម្មជាតិ និងវប្បធម៌បុរាណ

    កម្មវិធីនេសាទត្រីប្រពៃណីនៅឃុំទីពោ រក្សាប្រាក់សម្បទានធម្មជាតិ និងវប្បធម៌បុរាណ

    (កំពង់ធំ)៖ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានអញ្ជើញបើកកម្មវិធីនេសាទត្រីប្រពៃណីរបស់សហគមន៍ឃុំទីពោ នៅបឹងសហគមន៍ពោរ។ កម្មវិធីនេះបានក្លាយជាទំនៀមទម្លាប់ប្រចាំឆ្នាំ ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួមយ៉ាងសកម្ម ដោយប្រើប្រាស់ឧបករណ៍នេសាទបុរាណដូចជា សំណាញ់ អង្រុត ទ្រូ និងអួន។ លោក ឡង គីសឹង បានរំលឹកថា កម្មវិធីនេះគឺជាប្រពៃណីតាំងពីបុរាណ ដែលមានគោលបំណងមិនត្រឹមតែឱ្យប្រជាជនសប្បាយរីករាយ និងរកស៊ីត្រីសម្រាប់ជីវភាពប៉ុណ្ណោះ ប៉ុន្តែអំពាវនាវឱ្យប្រជាជនថែរក្សា និងការពារធនធានធម្មជាតិមច្ឆាជាតិឱ្យបានរឹងមាំ។ ការចូលរួមនេះក៏ជាវិធីសាស្រ្តក្នុងការបង្រៀនក្មេងជំនាន់ក្រោយអំពីទំនៀមទម្លាប់ និងជីវភាពបែបសហគមន៍។ ក្នុងឱកាសបើកកម្មវិធី លោកមេឃុំទីពោ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសកម្មក្នុងការថែរក្សា និងការពារបឹងសហគមន៍ ពិសេសការពារពូជត្រីដោយមិនប្រើឧបករណ៍នេសាទខុសច្បាប់។ លោក បានស្នើសុំឱ្យថ្នាក់ដឹកនាំ និងអង្គការដៃគូអភិវឌ្ឍន៍ ជួយគាំទ្រ និងឧបត្ថម្ភដល់សហគមន៍នេះ ដើម្បីរក្សាពូជត្រីឱ្យបានបន្តពូជ និងធ្វើឱ្យបឹងសហគមន៍ក្លាយជាទីកន្លែងទំនៀមទម្លាប់ និងធនធានធម្មជាតិរបស់សហគមន៍ស្រុកសន្ទុក ។ កម្មវិធីនេះបានបញ្ជាក់ពីសារៈសំខាន់នៃទំនៀមទម្លាប់ក្នុងការរួមចំណែកបង្កើតសហគមន៍ប្រកបដោយសន្តិភាព និងការអភិវឌ្ឍយាងទៅមុខ ៕ ដោយ​ ៖ ប៊ុន​រដ្ឋា

  • វគ្គជម្រុះប្រឡងចម្រៀង នៅភ្នំពេញ ជ្រើសរើសបេក្ខជន ៨រូប ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅខេត្តស្វាយរៀង

    វគ្គជម្រុះប្រឡងចម្រៀង នៅភ្នំពេញ ជ្រើសរើសបេក្ខជន ៨រូប ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅខេត្តស្វាយរៀង

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ មានការប្រឡងចម្រៀង សិល្បៈជាច្រើនប្រភេទ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានការអញ្ជើញចូលរួម ជាគណៈកម្មការកិត្តិយស ក្នុងការជ្រើសរើសបេក្ខជនជ័យលាភីដោយ នាយ ចឺម តារាចម្រៀងដ៏ល្បីពេញនិយមសម្រាប់យុវវ័យ និងមានប្រជាប្រិយភាពមួយរូប នៅកម្ពុជា។ នាយ ចឺម បានឲ្យដឹងថា ការប្រឡងចម្រៀង សិល្បៈជាច្រើនប្រភេទ ដើម្បីសម្រិតសម្រាំងរកបេក្ខជនជ័យលាភីដែលមានសមត្ថភាពពិតប្រាកដ ទៅប្រឡងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ លោកបានបញ្ជាក់ថា អ្នកទទួលបានជ័យលាភី នៅវគ្គផ្ដាច់ព្រ័ត្រលេខ១ ទទួលបានរង្វាន់ធំទឹកប្រាក់ ៥,០០០ដុល្លារ លេខ២ ទទួលបាន ២,០០០ដុល្លារ និងរង្វាន់លើកទឹកចិត្ត ៣០០ដុល្លារ ក្នុងបេក្ខជនម្នាក់ៗ។ ចំពោះបេក្ខភាពទទួលបានជ័យលាភី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គណៈកម្មការសម្រេចជ្រើសរើសយកបេក្ខជនចំនួន ៨រូប ក្នុចំណោមបេក្ខជនសរុប ៦៣រូប ដើម្បីត្រៀមទៅប្រឡងនៅវគ្គផ្ដាច់ព្រ័ត្រ។ បេក្ខជនដែលបានអញ្ជើញចូលរួមប្រឡងចម្រៀង និងសិល្បៈជាច្រើនប្រភេទឱកាសនេះ មកពីគ្រប់ទិសទីតាមបណ្ដារាជធានីខេត្ត គឺចូលរួមបានដោយសេរីប្រកបដោយភាពជឿជាក់…

  • លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង ចូលរួមជាអធិបតីពិធីបើកកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន

    លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង ចូលរួមជាអធិបតីពិធីបើកកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន

    កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ កម្មវិធី”រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីចិន២០២៥”ត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា។ ក្នុងសុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានមានប្រសាសន៍ថាពិធីបុណ្យចូលឆ្នាំប្រពៃណីចិនតំណាងឱ្យចក្ខុវិស័យដ៏ស្រស់ស្អាតនៃការជួបជុំគ្រួសា លាចាស់និងស្វាគមន៍ថ្មី និងបួងសួងឱ្យមានសុខភាពល្អ ហើយតំណាងឱ្យតម្លៃនៃការស្វែងរកភាពសុខដុមរមនានិងសុភមង្គល។ កាលពីឆ្នាំមុន ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ មិត្តភ័ក្តិកម្ពុជាក៏មានទំនៀមទម្លាប់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនផងដែរ ដូចជាការបិទពាក្យទំនឹមជូនពរឆ្នាំថ្មីចិនChunlian របាំនាគ និងម៉ុងសាយជាដើម សកម្មភាពអបអរទាំងនេះអាចរកឃើញស្ទើរតែនៅគ្រប់ទីកន្លែង។ អាចនិយាយបានថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គឺជាពិធីបុណ្យរួមគ្នារវាងប្រជាជនចិន និងកម្ពុជា និងជានិមិត្តរូបដ៏សំខាន់នៃមិត្តភាពរវាងប្រជាជនទាំងពីរ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមការងារសារព័ត៌មាន ត្នោត អ៊ែប ដែលបានសហការរៀបចំកម្មវិធីនាពេលនេះ ហើយលោកជំទាវបណ្ឌិតសភាចារ្យក៏បានអរគុណផងដែរចំពោះបងប្អូនសិល្បករ សិល្បការិនីកម្ពុជានិងចិន ដែលផ្តល់នូវទស្សនីយភាពសិល្បៈក្នុងពិធីនាពេលនេះ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី មង្គលថ្មី។ លោកជំទាវបណ្ឌិតសភាចារ្យចាត់ទុកថា កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥ ឆ្នាំនេះ ក្រោមប្រធានបទ “រីករាយឆ្នាំម្សាញ់ ចិននិងកម្ពុជា អបអររួមគ្នា” ជាសក្ខីភាពថ្មីមួយដែលបង្ហាញពីការបន្តរឹតចំណងមិត្តភាពនិងចំណងវប្បធម៌ដ៏ជ្រាលជ្រៅរវាងប្រជាជនកម្ពុជានិងចិន។ ឆ្នាំម្សាញ់ជាឆ្នាំសំខាន់ក្នុងប្រតិទិនតាមចន្ទគតិរបស់ប្រជាជនចិន…

  • ក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន»

    ក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន»

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន» និងមានវត្តមានចូលរួមដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង ២ជាច្រើនរូប ។ ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជម្រាបជូនអង្គសិក្ខាសាលាថា ក្រោយពីក្រសួង បានធ្វើការវិភាគមុខងារស្នូល និងមុខងាររង ដើម្បីបំពេញ និងសម្រេចបេសកកម្មដែលមានចែងក្នុងអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន»ឆ្នាំ២០២១ ក្រសួងបានកំណត់ មុខងារ និងភារកិច្ចរបស់ក្រសួងចំនួន១៧។ ក្រោយពីក្រុមការងារធ្វើកំណែទម្រង់បន្ថែម ក្រសួងបានធ្វើការពិនិត្យនិងវិភាគឡើងវិញ ដោយបានផ្តុំមុខងារបញ្ចូលគ្នាឱ្យទៅជាមុខងារស្នូលមានចំនួន៣ និងមុខងាររងមានចំនួន១៣។ ឯកឧត្តម បានជម្រាបបន្ថែមថា មុខងារទាំងអស់នេះឆ្លើយតបទៅនឹងបេសកកម្ម ក្រមបរិស្ថាននិងធនធានធម្មជាតិ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ព្រមទាំងបរិបទជាក់ស្តែងចំពោះមុខ និងទៅអនាគតផងដែរ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញពីទិសដៅបន្តចំនួន៣ លើការងារវិភាគមុខងាររបស់ក្រសួងបរិស្ថាន រួមមាន៖ ១).រៀបចំផែនការជំហានបន្ទាប់របស់ក្រសួងបរិស្ថាន ផ្អែកលើផែនការយុទ្ធសាស្រ្ត…

  • នៅលើកំណត់ផ្លូវ ៦០ម៉ែត្រ នឹងបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់

    នៅលើកំណត់ផ្លូវ ៦០ម៉ែត្រ នឹងបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់

    (ភ្នំពេញ)៖ នាសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យ និងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែត្រដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ ។ ក្រោយត្រួតពិនិត្យក្រសួងសាធារណការនិងដឹកជញ្ជូននិងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាសម្រេចបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និង ខណ្ឌដង្កោ ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ៖ ក្នុងឱកាសនៃការចុះត្រួតពិនិត្យនៅលើដងផ្លូវ៦០ម៉ែត្រហៅផ្លូវសម្ដេចតេជោហ៊ុន សែន ខាងលើនេះ ឯកឧត្ដម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងឯកឧត្ដនឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឯកភាពគ្នាលើចំណុចមួយចំនួន ក្នុងនោះរួមមាន៖ នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ត្រូវបង្កើនកម្លាំងប៉ូលីសដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវនិងតឹងរឹងជាងមុន។ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងពេលថ្ងៃ។ លោកប្រធានមន្ទីរបន្តថា…

  • អាជ្ញាធរខណ្ឌច្បារអំពៅ បានបើកយុទ្ធនា បាញ់ថ្នាំសម្លាប់មូស នៅក្នុងមូលដ្ឋាន

    អាជ្ញាធរខណ្ឌច្បារអំពៅ បានបើកយុទ្ធនា បាញ់ថ្នាំសម្លាប់មូស នៅក្នុងមូលដ្ឋាន

    (ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់គិតគូរលើសុខភាពជាអាទិភាព និងមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនា ចុះធ្វើការបាញ់ថ្នាំសម្លាប់មូស នៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម ។ ជាក់ស្ដែងអាជ្ញាធរខណ្ឌច្បារអំពៅ នៅថ្ងៃសៅទី១១ ខែមករា ឆ្នាំ២០២៥ តាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ចុះបាញ់ថ្នាំសម្លាប់សត្វមូស តាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ និងក្នុងភូមិដើមចាន់ និងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ។ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខពួកគាត់ ៕ ដោយ ៖ វណ្ណលុក

  • ឆ្នាំ២០២៥ រដ្ឋាករទឹកបាត់ដំបង នឹងពង្រីកបណ្តាញមេ-មេរងបន្ថែម​នៅក្នុង​តំបន់សេវាកម្មរបស់ខ្លួន

    ឆ្នាំ២០២៥ រដ្ឋាករទឹកបាត់ដំបង នឹងពង្រីកបណ្តាញមេ-មេរងបន្ថែម​នៅក្នុង​តំបន់សេវាកម្មរបស់ខ្លួន

    បាត់ដំបង៖ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានបញ្ជាក់ថា នៅឆ្នាំ២០២៥រដ្ឋាករទឹកបាត់ដំបង នឹង​ពង្រីកបណ្តាញមេ-មេរងបន្ថែមនៅ​ក្នុងតំបន់សេវាកម្មរបស់ខ្លួនពង្រឹងលើការងារថែទាំ ជួសជុល ប្រព័ន្ធផលិតកម្ម និងរៀបចំ​បង្កើននូវការបំពាក់ក្បាលវ៉ានបាញ់ទឹកសម្រាប់រថយន្តពន្លត់​អគ្គិភ័យបន្ថែមទៀត។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំរបស់រដ្ឋាករទឹកបាត់ដំបងប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ​អនុវត្ត​ការងារបន្តឆ្នាំ២០២៥ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុត ក្លឹង បានបញ្ជាក់ថា ជាទិសដៅបន្ត រដ្ឋាករ​ទឹកបាត់ដំបង នឹងពង្រីកបណ្តាញមេ-មេរងបន្ថែមនៅក្នុងតំបន់សេវាកម្ម​របស់ខ្លួន​ពង្រឹងលើការងារថែទាំ ជួសជុល ប្រព័ន្ធ​ផលិតកម្ម និងរៀបចំបង្កើន​នូវការបំពាក់ក្បាលវ៉ានបាញ់ទឹកសម្រាប់រថយន្តពន្លត់អគ្គីភ័យបន្ថែមទៀត នៅតាមតំបន់​ទីប្រជុំជន និងថែទាំក្បាលវ៉ានអគ្គិភ័យ ដែលមានស្រាប់ ដើម្បី​ធានាបាន នៅពេលអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យបាន​ទាន់ពេលវេលា ក្នុង​ករណីកើតមានគ្រោះអគ្គិភ័យជាយថាហេតុកើតឡើង។ បច្ចុប្បន្នក្រុមការងារកំពុងតែពន្លឿននូវការសាងសង់ស្ថានីយបូមទឹកឆៅថ្មី និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីមួយកន្លែង មានសមត្ថភាពផលិត៥០ ០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ដែលមានទីតាំង នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុង​បាត់ដំបង និងការងារពង្រីកបំពង់មេទឹកស្អាតប្រវែង ៩៤គីឡូម៉ែត្រ ។ ឯកឧត្តមអគ្គនាយកបានបញ្ជាក់បន្ថែមថា សមត្ថភាពរោងចក្រផលិតទឹកស្អាតថ្មី ខាងលើនេះ​បូករួមជាមួយរោងចក្រផលិត​ទឹក​ស្អាតដែលបាននិងកំពុងដំណើរ​ការប្រចាំថ្ងៃ នាពេលបច្ចុប្បន្ន ចំនួន២ទីតាំង អាចនឹងធ្វើឱ្យរដ្ឋាករទឹកបាត់ដំបង​មាន​សមត្ថភាពក្នុងការផលិតទឹកស្អាត កើនដល់ទៅ ៨៣ ៥២០ម៉ែត្រគូប ក្នុងមួយថ្ងៃ និង បំពង់បណ្តាញទឹកស្អាត…