Category: ព័ត៌មានសង្គម

  • អបអរសាទរ កញ្ញា ហ៊ុត ម៉ីឡាង និស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ត្រូវបានជ្រើសរើសជា ទូតសុឆន្ទៈពិភពលោក នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកម្មវិធី Seeds for the Future 2025

    អបអរសាទរ កញ្ញា ហ៊ុត ម៉ីឡាង និស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ត្រូវបានជ្រើសរើសជា ទូតសុឆន្ទៈពិភពលោក នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកម្មវិធី Seeds for the Future 2025

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរ កញ្ញា ហ៊ុត ម៉ីឡាង និស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh – AUPP) និងជាអតីតជ័យលាភី Huawei’s Seeds for the Future កម្ពុជាឆ្នាំ២០២៤ ដែលត្រូវបានជ្រើសរើសជា ទូតសុឆន្ទៈពិភពលោក (Global Ambassador) នៃតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងដែលមានការវាយតម្លៃយ៉ាងម៉ត់ចត់ និងឈានដល់ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រជាមួយបេក្ខជនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កញ្ញា ហ៊ុត ម៉ីឡាង ត្រូវបានប្រកាសជា ទូតសុឆន្ទៈពិភពលោក មួយរូប ក្នុងចំណោម ១២ រូប មកពីតំបន់នានាជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៥។ ក្នុងតួនាទីជា ទូតសុឆន្ទៈពិភពលោក នេះ កញ្ញា ហ៊ុត ម៉ីឡាង មានបេសកកម្មជាតំណាងយុវជនតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការដឹកនាំនិងចូលរួមកិច្ចការសហគមន៍ ចែករំលែកចំណេះដឹងក្នុងព្រឹត្តិការណ៍ឬវេទិកាអន្តរជាតិ និងជំរុញទំនាក់ទំនងជាមួយតំបន់នានា ដើម្បីបញ្ជ្រាបការធ្វើបរិវត្តកម្មឌីជីថលលើពិភពលោក ។ កញ្ញា ហ៊ុត ម៉ីឡាង ជាអតីតសិស្សនិទ្ទេស…

  • ស្ថានទូតបារាំងប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍សម្រាប់ឆ្នាំ២០២៥-២០២៦

    ស្ថានទូតបារាំងប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍សម្រាប់ឆ្នាំ២០២៥-២០២៦

    ភ្នំពេញ៖ក្នុងសប្ដាហ៍នេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួល ពាក្យសុំអាហារូបករណ៍ «France Excellence» សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។កម្មវិធីអាហា​រូបករណ៍​នេះបើកទូលាយសម្រាប់និស្សិត និងអ្នក​ស្រាវជ្រាវវ័យក្មេងកម្ពុជាទាំងអស់ ដែលមានបំណងទៅបន្តការ​សិក្សានៅ​ប្រទេសបារំាង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ដោយសិក្សាជាភាសា បារាំងក៏បាន ឬភាសាអង់គ្លេសក៏បាន។ យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងថា អាហារូបករណ៍ប្រមាណ៦០នឹងត្រូវផ្តល់ជូនក្នុង​ក្របខ័ណ្ឌនៃអាហារូប ករណ៍ ឆ្នាំនេះ (ទាំងអាហារូបករណ៍សម្រាប់ជ័យលាភីថ្មី និងការបន្តអាហារូបករណ៍ដល់​អ្នក​ដែលធ្លាប់បានទទួលកន្លងមក)។កាលពីឆ្នាំសិក្សា២០២៤-២០២៥ និស្សិតកម្ពុជា៥៦នាក់បានទទួលអាហារូបករណ៍​ពីកម្មវិធីនេះ។ បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍សម្រាប់គ្រប់មុខជំនាញទាំងអស់ ប៉ុន្តែស្ថានទូតនឹងផ្តោតការយក​ចិត្តទុកដាក់ជាពិសេសលើមុខជំនាញនីតិសាស្រ្ត វិទ្យាសាស្រ្តមនុស្សសាស្រ្ត និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្រ្តវិស្វករ និងសិល្បៈ។ ក្រៅពីនេះ ស្ថានទូតបារំាងក៏បានបង្កើតសហ ហិរញ្ញប្បទានអាហារូបករណ៍​ជាមួយស្ថាប័នកម្ពុជាផងដែរ ក្នុងនោះមានការ ផ្តល់អាហារូបករណ៍ដែលទទួលសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដើម្បី បណ្តុះបណ្តាលនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ក៏ដូចជាព័ត៌មានវិទ្យា និងទូរគមនាគមន៍។ ប្រភពដដែលបន្តថានិសិ្សតកម្ពុជាជាង១៧០នាក់កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងតាមរយៈយន្តការនៃការផ្តល់​អាហារូបករណ៍ និង ហិរញ្ញប្បទានពីប្រភពនានា រួមមានអាហារូបករណ៍ France Excellence, អាហារូបករណ៍ France Excellence…

  • អាជ្ញាធរខេត្តកែប បន្តចុះពិនិត្យឱសថស្ថាន ៥ទីតាំងទៀតនៅក្រុងកែប ដើម្បីបញ្ជាក់គុណភាពថ្នាំ និងបំបាត់ឱសថក្លែងក្លាយ

    អាជ្ញាធរខេត្តកែប បន្តចុះពិនិត្យឱសថស្ថាន ៥ទីតាំងទៀតនៅក្រុងកែប ដើម្បីបញ្ជាក់គុណភាពថ្នាំ និងបំបាត់ឱសថក្លែងក្លាយ

    (កែប)៖ លោក ប៊ុន យោង អភិបាលរងខេត្តកែប រួមជាមួយអាជ្ញាធរពាក់ព័ន្ធ និងមន្ដ្រីជំនាញ បានចុះតាមទីតាំង ឱសថស្ថាន ចំនួន ៥ ក្នុងភូមិសាស្ត្រ​ក្រុងកែប ដើម្បីត្រួតពិនិត្យគុណភាពថ្នាំ និងបំបាត់ឱសថក្លែងក្លាយ ការចុះ​ពិនិត្យទីតាំងទាំង ៥កន្លែងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ មានឱសថចំនួន ១៤មុខ ត្រូវបានដកហូត បន្ទាប់ពីរកឃើញមិន​មានបញ្ជីការ និងហួសសុពលភាព ក្នុងនោះអាជ្ញាធរបានឲ្យម្ចាស់ឱសថស្ថាន​នោះ​ធ្វើកិច្ចសន្យាផងដែរ ។ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានឱ្យដឹងថា ការបន្តចុះត្រួតពិនិត្យ​នេះ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល នៅក្នុងមូលដ្ឋានឱ្យកាន់​តែប្រ​សើរ ក្នុងនោះរដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង ការផ្តល់​ឱសថនៅតាមឱសថស្ថានឯកជន និងរដ្ឋ ដោយទប់ស្កាត់នូវការលក់ឱសថ​ក្លែងក្លាយ ឱសថគ្មានបញ្ជីការ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជា​ពលរដ្ឋ​ដែលទិញយកទៅប្រើប្រាស់។ លោក ប៊ុន យោង បានណែនាំដល់ម្ចាស់ឱសថស្ថានទាំង ៥ទីតាំង ត្រូវតែ​ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋ ព្រមទាំ​ងអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ដែលបានកំណត់ផងដែរ៕…

  • លោកស្រី ហ៊ឺ ផានិន ៖ ជំរុញការអប់រំលើផ្នែកបច្ចេកវិទ្យា និងឌីជីថល មានសារៈសំខាន់ស្របតាមការផ្លាស់ប្តូរ នៃបរិយាកាសសង្គម និងសេដ្ឋកិច្ច

    លោកស្រី ហ៊ឺ ផានិន ៖ ជំរុញការអប់រំលើផ្នែកបច្ចេកវិទ្យា និងឌីជីថល មានសារៈសំខាន់ស្របតាមការផ្លាស់ប្តូរ នៃបរិយាកាសសង្គម និងសេដ្ឋកិច្ច

    (ភ្នំពេញ)៖ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការ កំពង់ផែស្វយ័តភ្នំពេញ បានថ្លែងចាត់ទុកការជំរុញដល់ការអប់រំលើផ្នែកបច្ចេកវិទ្យា និងឌីជីថល ពិតជាមានសារៈសំខាន់ ដែលយើងទាំងអស់គ្នា ត្រូវចូលរួមសិក្សាស្វែងយល់ និងបង្កើនសមត្ថភាពឱ្យ កាន់តែប្រសើរឡើង ស្របតាមការផ្លាស់ប្តូរ នៃបរិយាកាសសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ។ លោកស្រីបានលើកឡើងដោយកត់សម្គាល់ឃើញថា ជានិន្នាការទៅមុខ ប្រទេសនានា នៅលើពិភពលោក ផ្តោតអាទិភាពជាចម្បងលើវិស័យពាក់ព័ន្ធសំខាន់ៗ តាមរយៈការជំរុញការធ្វើឌីជីថលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដោយផ្តោតអាទិភាពលើការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីបង្កើនផលិតភាព និងកសាងភាពធន់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ហេតុដូចនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងលោកគ្រូ អ្នកគ្រូទាំងអស់ នៃវិទ្យាល័យប្រមូលព្រហ្ម និងវិទ្យាល័យមិត្តភាព ខ្មែរ-ជប៉ុន, ថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏បានយកចិត្តទុកដាក់ខ្ពស់ដល់សិស្សានុសិស្សទាំងអស់ តាមរយៈការផ្តល់ជូនកុំព្យូទ័រ សម្រាប់ផ្គត់ផ្គង់ដល់វិទ្យាល័យ ក៏ដូចជាការចូលរួមផ្តល់ឱកាសដល់សិស្សានុសិស្សទាំងអស់ បានប្រើប្រាស់កុំព្យូទ័រទាំងនេះ ដើម្បីជាមធ្យោបាយសិក្សារៀនបន្ថែមអំពីបច្ចេកវិទ្យា-ឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីក្លាយខ្លួនជាធនធានដ៏មានគុណភាពខ្ពស់នៅក្នុងតំបន់ និងបង្កើតវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជា អេឡិចត្រូនិច កសិឧស្សាហកម្ម ឡូជីស្លីក នៅក្នុងយុគឌីជីថល…

  • សត្វខ្ទីង មេ-កូន ស៊ាំ ជាមួយមនុស្ស ក្នុងមួយឆ្នាំមកលេងជាមួយគោអ្នកស្រុកចំនួន ៣ដង

    សត្វខ្ទីង មេ-កូន ស៊ាំ ជាមួយមនុស្ស ក្នុងមួយឆ្នាំមកលេងជាមួយគោអ្នកស្រុកចំនួន ៣ដង

    (ភ្នំពេញ)៖ នាថ្មីៗមកនេះមានវត្តមានសត្វខ្ទីងដែលជាសត្វដ៏កម្រ និង ងាយរងគ្រោះជិតផុតពូជបានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ”ព្រៃឡង់” ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ ។ ពួកវាតែងមកប្រលែងលេង និងរកចំណីជាមួយគោអ្នកភូមិ ។ ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ “ព្រៃឡង់”ក្នុងភូមិសាស្រ្ត ខេត្ត ព្រះវិហារ បានប្រាប់ឱ្យដឹងថាសត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុង ភូមិ ភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្ត ព្រះវិហារ។ឆ្នាំ២០២៤កន្លងមក ពួកវាបានមកលេងជាមួយគោអ្នកភូមិប្រមាណ៣ដងហើយ ដែលស្ទើរក្លាយជារឿងធម្មតាទៅហើយ។ បើតាមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះបានបញ្ជាក់ប្រាប់ថាតាមរយៈការកត់សម្គាល់នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះមានមេ និងកូនបានបង្ហាញវត្តមានក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រកសត្វព្រៃ “ព្រៃឡង់” ដែលក្នុងនេះវាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ។ ទាក់ទិនក្នុងរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងប្រាប់ទូរទស្សន៍អប្សរា ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃជីវចម្រុះ ដែលទាំងនេះដោយសារតែការចូលរួមពីគ្រប់ភាគីក្នុងកិច្ចការពារជីវចម្រុះនៅកម្ពុជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃ “ព្រៃឡង់”។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងបរិស្ថានបានសំណូមពរឱ្យចូលរួមការពារធនធានធម្មជាតិ ដែលជាផ្នែកមួយសំខាន់មិនត្រឹមតែលើកកម្ពស់ជីវចម្រុះនៅកម្ពុជាទេ តែវាក៏ជាផ្នែកមួយសំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងការរកចំណូលដល់ប្រជាសហគមន៍ថែមទៀត។កិច្ចការពារបាននៃជីវចម្រុះ ជួយឱ្យរក្សាបាននូវលំនឹងបរិស្ថានក្នុងតំបន់ ជាពិសេសរក្សាបានសត្វព្រៃ ក្នុងតំបន់ធម្មជាតិ ដែលនេះវាក៏ជាការបន្សល់ទុកនូវកេរ្តិ៍មរតកដល់មនុស្សជំនាន់ក្រោយ ជារបស់ដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានសោះឡើយ។ តាមឯកសារស្រាវជ្រាវបានបញ្ជាក់ថា «ខ្ទីងរស់នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ក្នុងនោះមានដូចជា ភូមិភាគឦសាន និងខាងជើង ខេត្តកោះកុង ពោធិ៍សាត់(ជួរភ្នំក្រវាញ) និងកំពង់ស្ពឺ។ សូមបញ្ជាក់ថា…

  • ម៉ាស៊ីនថតស្វ័យប្រវត្តិ ថតបានដំរីអាស៊ីមួយហ្វូង ក្នុងនោះមានទាំងកូនដំរីផង នៅតំបន់ជួរភ្នំក្រវាញកណ្តាល

    ម៉ាស៊ីនថតស្វ័យប្រវត្តិ ថតបានដំរីអាស៊ីមួយហ្វូង ក្នុងនោះមានទាំងកូនដំរីផង នៅតំបន់ជួរភ្នំក្រវាញកណ្តាល

    (ភ្នំពេញ)៖ តាមរយៈវីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុងចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ថា វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការIUCNដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។ បើយោងតាមក្រសួងបរិស្ថានបានឱ្យដឹងដែរថា មានដំរីអាស៊ីចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល នៅកម្ពុជា ហើយភាគច្រើនពួកវារស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត។ នៅក្នុងធម្មជាតិ សត្វដំរី ដើរតួនាទីជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពួកវាត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។ សត្វដំរីក៏ដើរតួនាទីយ៉ាងសំខាន់ផង ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងពួកវាត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់នៅ។ គួរបញ្ជាក់ថា នៅតំបន់ជួរភ្នំក្រវាញកណ្តាល អង្គការអភិរក្សអន្តរជាតិកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងដៃគូពាក់ព័ន្ធ ដោយមានការគាំទ្រពី USAID Morodok Baitang-មរតកបៃតង និង The Legacy Landscapes Fund និង Procter &…

  • នគរបាលខណ្ឌឫស្សីកែវ ប្រគល់ម៉ូតូជូនទៅម្ចាស់ ជាជនជាតិបង់ក្លាដេស ក្រោយទុកចោល និងពុំបានចាក់សោរ ក

    នគរបាលខណ្ឌឫស្សីកែវ ប្រគល់ម៉ូតូជូនទៅម្ចាស់ ជាជនជាតិបង់ក្លាដេស ក្រោយទុកចោល និងពុំបានចាក់សោរ ក

    (ភ្នំពេញ)៖ បុរសជាជនជាតិបង់ក្លាដេស ម្នាក់ បានមកយកម៉ូតូ របស់ខ្លួនវិញ ក្រោយពីទុកចោល និងពុំបានចាក់សោរកម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថា កម្លាំងល្បាត ប្រទះឃើញម៉ូតូ ០១គ្រឿង ម៉ាក HONDA CLICK ពណ៌ស ផ្លាកលេខ ភ្នំពេញ 1FG-8519 ទុកចោលនៅចំណុចខាងលើ ទើបសមត្ថកិច្ច យកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។ក្រោយមកសមត្ថកិច្ច ក៏បានធ្វើការស្រាវជ្រាវ រកម្ចាស់ម៉ូតូឃើញវិញ និងបានប្រគល់ឱ្យសាមីខ្លួនវិញ ។ លោកអធិការ បន្តថា ម្ចាស់ម៉ូតូឈ្មោះ HOSSEN MDBELAYET អាយុ ៥០ឆ្នាំ ជនជាតិបង់ក្លាដេស មានទីលំនៅផ្ទះជួល ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មូលហេតុកូនប្រុសរបស់គាត់…

  • ឡធ្យូងចំនួន ៤ ត្រូវបានកម្ទេច និង រុះរើខ្ទមចំនួន ២ខ្ទម នៅខេត្តមណ្ឌលគិរី ដែលជាផ្នែកមួយនៃការបំផ្លាញព្រៃឈើ

    ឡធ្យូងចំនួន ៤ ត្រូវបានកម្ទេច និង រុះរើខ្ទមចំនួន ២ខ្ទម នៅខេត្តមណ្ឌលគិរី ដែលជាផ្នែកមួយនៃការបំផ្លាញព្រៃឈើ

    (ភ្នំពេញ)៖ តាមរយៈការទប់ស្កាត់ និងក៏ដូចជាថែរក្សាធនធានធម្មជាតិក្រុមមន្រ្តីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានបានរួមគ្នាចុះកម្ទេចឡធ្យូង នៅភូមិសាស្ត្រភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី០៦ ខែ មករា ឆ្នាំ ២០២៥ថា៖ការចុះបង្រ្កាបនេះធ្វើឡើងកាលពីថ្ងៃ ទី៥ ខែមករា ឆ្នាំ២០២៥ដោយមន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ សហការជាមួយអាជ្ញាធរឃុំសុខសាន្ត បានចុះល្បាតរុះរើឡធ្យូង និងខ្ទម នៅចំណុចជាប់អូរច្បារ ស្ថិតក្នុងភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានកម្ទេចឡរធ្យូងចំនួន០៤ឡ នឹងរុះរើខ្ទមចំនួន ០២ខ្ទម ។ គួរបញ្ជាក់ថា ការបង្កើតឡធ្យូងខុសច្បាប់ត្រូវបានក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវការធ្វើអាជីវកម្មទាំងនេះ ព្រោះវាជាផ្នែកមួយនៃការធ្វើឱ្យបាត់បង់ធនធានព្រៃឈើជាតិ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ការធ្វើជំរឿនប្រចាំខែធ្នូ២០២៤ សត្វក្រៀលមានការថយចុះនៅតាមតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង

    ការធ្វើជំរឿនប្រចាំខែធ្នូ២០២៤ សត្វក្រៀលមានការថយចុះនៅតាមតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង

    (ភ្នំពេញ)៖ ចំនួនសត្វក្រៀលដែលស្ថិតនៅក្នុងតំបន់ការពារទេសភាពចំនួន ២គឺ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្ត កំពត មានការធ្លាក់ចុះ ដែលនេះគឺជាក្តីព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា ៖ អំឡុងពេលកាលពីថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០២៤ អង្គការជីវិតធម្មជាតិនៅកម្ពុជា មន្ទីរបរិស្ថានខេត្តតាកែវ មន្ទីរបរិស្ថានខេត្តកំពត បានសហការគ្នាធ្វើជំរឿនសត្វក្រៀលប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា ៖ ការធ្វើជំរឿននេះ ចាប់ផ្ដើមឡើងនៅរសៀលថ្ងៃទី៣០ ដើម្បីសង្កេតមើលទីតាំងទ្រនំសត្វក្រៀល និងរាប់ចំនួន លុះព្រឹកឡើងថ្ងៃទី៣១ ខែឆ្នាំដដែល យើងត្រូវក្រោកមុនថ្ងៃរះដើម្បីរង់ចាំរាប់ចំនួនក្រៀលដែលហើរចេញពីទ្រនំ និងបូកសរុបចំនួនជាក់ស្ដែង ។ ជាលទ្ធផល សត្វក្រៀលចំនួន ៥២ក្បាល (ជំទង់ ១២) ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់ដីសណ្ដរមេគង្គក្រោមប្រទេសកម្ពុជា។ ក្នុងនោះដែរ សត្វក្រៀលចំនួន ៤៤ក្បាល ក្នុងនេះជំទង់ចំនួន ១១ក្បាលមានវត្តមានក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងចំនួន៨ក្បាល (ជំទង់១) មានវត្តមានក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង។…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសិក្ខាសាលា ស្តីពីការ «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសិក្ខាសាលា ស្តីពីការ «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអង្គសិក្ខាសាលាថា “ក្នុងដំណើរការកំណែទម្រង់អង្គភាពទាំងបីនេះ បានបន្តធ្វើកិច្ចការចំនួន៣ ចម្បងរួមមាន៖ ១).ការពិនិត្យនិងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ២).ការពិនិត្យឡើងវិញ និងការវិភាគលើមុខងារ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ និង ៣).ការត្រួតពិនិត្យវត្តមានមន្ត្រីរាជការ ដែលតម្រូវឱ្យមន្ត្រីរាជការត្រូវមានវត្តមាន និងចុះហត្ថលេខាជាប្រចាំថ្ងៃ។ ជាមូលដ្ឋាន ក្រសួងបានសំយោគធាតុចូល និងជាពុទ្ធិបន្ថែមក្នុងការពិនិត្យកែសម្រួលមុខងារ និងរចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ មុតស្រួច និងពេញលេញ ទាំងបច្ចេកទេស ទាំងគតិយុត្ត ស្របតាមបរិបទនៃការវិវត្តរបស់សង្គម និងធម្មជាតិ។” ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “បន្ទាប់ពីដំណើរការពិនិត្យ និងវិភាគនេះ…