Category: ព័ត៌មានសង្គម

  • ទិដ្ឋភាពមនុស្សកុះករនៅសួនមាត់ស្ទឹងសែន អបអរសាទរបុណ្យ​ចូលឆ្នាំសកល ២០២៥

    ទិដ្ឋភាពមនុស្សកុះករនៅសួនមាត់ស្ទឹងសែន អបអរសាទរបុណ្យ​ចូលឆ្នាំសកល ២០២៥

    (ខេត្តកំពង់ធំ)៖ កាលពីយប់ទី៣១ ខែធ្នូ ឆ្នាំ២០២៤, ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកលេងកម្សាន្ត និងចូលរួមអបអរសាទរបុណ្យចូលឆ្នាំសកល ២០២៥ នៅសួនមាត់ស្ទឹងសែន។ ពិធីនេះបានទាក់ទាញមនុស្សជាច្រើន, ដោយចាប់ផ្តើមពីម៉ោង ៧:៣០ យប់ រហូតដល់ម៉ោង ១២:០០ យប់ក្នុងអំឡុងពេលរាប់ថយក្រោយ (Countdown) ទៅឆ្នាំថ្មី។ ពិធីបុណ្យនេះប្រារព្ធឡើងក្រោមធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមានការចូលរួមដោយមន្ត្រីរាជការ លោកជំទាវអភិបាលរង និងប្រជាពលរដ្ឋយ៉ាងច្រើន។ ពិសេសក្នុងឆ្នាំនេះមានការចូលរួមរបស់ប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងចំនួនកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់បណ្តាលមកពីការរៀបចំយ៉ាងល្អឥតខ្ចោះ។ កម្មវិធីអបអរសាទររួមមាន៖ ការប្រគុំតន្ត្រី រាំកំសាន្ត បាញ់កាំជ្រួច សម្តែងក្បាច់គុនល្បុក្កតោ ទស្សនីយភាពស្រស់ស្អាតនានា ដែលបង្កើតអារម្មណ៍សប្បាយរីករាយ ។ រដ្ឋបាលខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ ឯកឧត្តម នួន ផារ័ត្ន បានធានា​សុវត្ថិភាពឲ្យប្រជាពលរដ្ឋ និងសាធារណជនបាន​លេងកម្សាន្តដោយ​មិនមាន​ក្តីបារម្ភ។ កម្មវិធីរាប់ថយក្រោយ (Countdown) បានស្ថិតក្នុងផ្ទៃបរិយាកាស​សោភ័ណ ដែលជាគោលដៅធំមួយសម្រាប់ការចូលរួមអបអរសាទររបស់​ប្រជាពលរដ្ឋខេត្តកំពង់ធំ ៕ ដោយ ៖ ប៊ុនរដ្ឋា

  • ចុះបង្រ្កាបជនល្មើសលួចសង់រោងដើម្បី កាន់កាប់ដីព្រៃខុសច្បាប់នៅ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ

    ចុះបង្រ្កាបជនល្មើសលួចសង់រោងដើម្បី កាន់កាប់ដីព្រៃខុសច្បាប់នៅ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ

    (ភ្នំពេញ)៖ ជនល្មើសដែលបានលបលួចសង់រោង នៅទីតាំងដីព្រៃមួយកន្លែងក្នុងគោលបំណងដើម្បីរុករាន ក៏ដូចជាកាន់កាប់ខុសច្បាប់នោះ ត្រូវបាន មន្រ្តីនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺធ្វើការរុះរើចោល និងប្រមូលភ័ស្តុតាងដើម្បីវែកមុខជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ៖ ក្នុងការចុះបង្រ្កាបជនល្មើសកាន់កាប់ដីព្រៃខុសច្បាប់នេះធ្វើឡើងដោយឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ក្នុងទីតាំងមួយកន្លែងនេះត្រូវបានជនល្មើសសាងសង់ជា គ្រោងរោងធ្វើអំពីឈើ១ខ្នង ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ។ ភ័ស្តុតាងរបស់ជនល្មើសទាំងនេះត្រូវបានក្រុមការងារនាំយកមកថែរក្សាទុកនៅស្នាក់ការឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីក្រមបរិស្ថាន និងធនធានធម្មជាតិ ។ គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចេញបញ្ជាតឹងរឹងមួយកាលពីអំឡុងដើមឆ្នាំ២០២៤ កន្លងមកនេះ ដោយឱ្យមន្រ្តីជំនាញពង្រឹងការអនុវត្តច្បាប់ ប្រឆាំងបទល្មើស ទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិខុសច្បាប់ និងបរបាញ់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។ ជាមួយនឹងការចេញបញ្ជាដ៏តឹងរឹងនេះរដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានដាក់ចេញនូវវិធានការចំនួន៤ផងដែរ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព រួមមានដូចជា៖ ១) អនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា…

  • អ្នកជំនាញ បញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២របស់ប្រាសាទអង្គរវត្ត

    អ្នកជំនាញ បញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២របស់ប្រាសាទអង្គរវត្ត

    (ភ្នំពេញ)៖ ក្នុងរចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល ៥ខែមក ។ អាជ្ញាធរជាតិ អប្សរាបានឱ្យដឹងនៅថ្ងៃទី៣ ខែ មករា ថា ៖ កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង ។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដាឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យនិងបញ្ចប់ជាស្ថាពរ។ លោក ឃាម មុនី បញ្ជាក់ទៀតថា ក្រុមការងារដែលជួសជុលបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តនេះ គឺអនុវត្តទៅតាមអនុសាសន៍គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យយ៉ាងត្រឹមត្រូវ។ ការជួសជុលបានដាក់ថ្មថ្មីមួយចំនួនដើម្បីទ្រទ្រង់រចនាសម្ពន្ធរបស់បណ្ណាល័យទាំងមូល។ ចំណែកកម្រាល ក៏បានបន្ថែមថ្មថ្មីខ្លះៗ សម្រាប់ការពារកុំឱ្យងាកក្រៀកបន្តទៅទៀត។ ចំពោះសសរចាស់មួយចំនួននៅផ្នែកខាងកើត ក៏បានពង្រឹងបន្ថែមបំណែកថ្មនៅតាមកន្លែងដែលពុកផុយប្រហែល១ភាគ៤ ចំណែកសសរនៅផ្នែកខាងក្នុងដោយសារតែថ្មមានសភាពពុកផុយ ក៏បានដូរថ្មថ្មីពាក់កណ្ដាល ដើម្បីឱ្យជួយពង្រឹងរចនាសម្ពន្ធដំបូល…

  • កេសរកូល”ពីងពាងព័ទ្ធសម្បុក” ច្រើនចេញផ្កានៅចុងរដូវប្រាំងនិង មានដុះនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា

    កេសរកូល”ពីងពាងព័ទ្ធសម្បុក” ច្រើនចេញផ្កានៅចុងរដូវប្រាំងនិង មានដុះនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា

    (ភ្នំពេញ)៖ កេសរកូលឬហៅថា(អរគីដេ)ពីងពាងព័ទ្ធសម្បុក ដែលមានឈ្មោះតាមវិទ្យាសាស្រ្តថា Arachinis labrosa គេច្រើនប្រទះឃើញ មានវត្តមាននៅក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ឧទ្យានជាតិជួរភ្នំក្រវាញ និងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ”ជាដើម។ ឯកឧត្តម បណ្ឌិត សាមអ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ៖ ពីងពាងព័ទ្ធសម្បុក ជាប្រភេទកេសរកូលដុះតោងជាប់នឹងដើមឈើ ជួនកាលដុះជាប់នឹងថ្ម។ វាមានតួដើមវែងស្រដៀងវល្លិ មានស្លឹកច្រើនដុះជិតគ្នាជា២ជួរ ហើយស្លឹកមានស្ទប គ្មានរោម។ រុក្ខជាតិប្រភេទនេះគេអាចសង្កេតឃើញកេសរកូលពីងពាងព័ទ្ធសម្បុកចេញផ្កានៅចុងរដូវប្រាំង។ ផ្កាមានលក្ខណៈកញ្ចុំផ្កាចំហៀងជាចង្កោម និងមានផ្កាដុះឃ្លាតពីគ្នា។ កេសរកូលប្រភេទនេះគេច្រើនឃើញ ដុះនៅលើដើមឈើធំៗ និងលើថ្ម ក្នុងព្រៃតូចៗ ក្នុងរយៈកម្ពស់ពី ៨០០ ដល់ ១៧០០ម៉ែត្រ។ បើយោតាមសៀវភៅមគ្គទេសក៍ ស្តីពី កេសរកូលព្រៃកម្ពុជាវិញបានឱ្យដឹងថា៖កេសរកូល ពីងពាងព័ទ្ធសម្បុក មានដើមកំណើតផងដែរនៅឥណ្ឌា ភូមា ថៃ ចិន តៃវ៉ាន់ វៀតណាម និងប៉ូតង់ ។ គួរបញ្ជាក់ថា រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនាថ្មីៗមកនេះថា តាមរយៈការសិក្សាស្រាវជ្រាវទៅលើប្រភេទរុក្ខជាតិ រួមទាំងកេសរកូលព្រៃ អស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយបានរកឃើញកេសរកូលព្រៃជាង…

  • ឆ្លងឆ្នាំសកលខេត្តកំពង់ចាមទទួលភ្ញៀវជាតិ អន្តរជាតិជាង ១០ម៉ឺននាក់

    ឆ្លងឆ្នាំសកលខេត្តកំពង់ចាមទទួលភ្ញៀវជាតិ អន្តរជាតិជាង ១០ម៉ឺននាក់

    កំពង់ចាម៖ក្នុងឱកាសបុណ្យឆ្នាំថ្មី ឆ្នាំសកល២០២៥ នៅខេត្ត​កំពង់ចាម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃឆ្លងឆ្នាំ​នៅខេត្តកំពង់​ចាម​មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ១០ ម៉ឺននាក់ បានមកកម្សាន្ត​នៅខេត្តជាប់ដងទន្លេមេគង្គរបស់កម្ពុជាមួយនេះ ។នេះបើតាមការ​បញ្ជាក់​របស់មន្រ្តីជាន់ខ្ពស់នៃមន្ទីរទេសចរណ៍ខេត្ត។ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម​បានឱ្យដឹង​ថា ក្នុងថ្ងៃឆ្លងឆ្នាំសកលដែលទើបបញ្ចប់ ខេត្ត មានភ្ញៀវជាតិ អន្តរជាតិចំនួនជាង១០ម៉ឺននាក់បានធ្វើដំណើរកម្សាន្តនៅកតំបន់រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្ត​កំពង់ចាម ពិសេសនៅតំបន់ប្រារព្ធ​ពិធីបុណ្យឆ្លងឆ្នាំនាដងទន្លេមេគង្គលើ។ក្នុងនោះមានភ្ញៀវជាតិប្រមាណ ១០៦ ៦៦២នាក់ និងអន្តរជាតិចំនួន ១៧០នាក់ ។ លោកប្រធានមន្ទីរបានបង្ហាញនូវការកត់សម្គាល់ថា ក្នុងថ្ងៃឆ្លងឆ្នាំសកល សមត្ថកិច្ចបានរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់បានល្អ ដែល​ធ្វើឱ្យភ្ញៀវសប្បាយរីករាយ និងធ្វើដំណើរគ្រប់ច្រកល្ហក​ដោយពុំមាន​ការព្រួយបារម្ភ។ ទាក់ទងនឹងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលនេះដែរ ក្រសួងទេសចរណ៍បាន​ឱ្យដឹងថា ទេសចរជាតិ និងអន្តរជាតិបានធ្វើ​ដំណើរ​កម្សាន្ត​ទូទាំង​ប្រទេស​ក្នុងឱកាសឆ្លងឆ្នាំ​សកលនៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤​មានចំនួន ៣ ៥៣៥ ៣២៥នាក់ ក្នុងនោះ​ទេសចរជាតិប្រមាណ ៣ ៤៨៨ ០៦៥ នាក់ និងទេសចរ​អន្តរជាតិ​ប្រមាណ ៤៧ ២៦០នាក់ ៕ ដោយ៖នុត នាង

  • ក្រសួងបរិស្ថាន និងក្រុមហ៊ុន Smart Axiata ចុះអនុស្សរណៈ ដើម្បីចូលរួមបណ្ដុះពន្លកបៃតង និងលើកកម្ពស់ការអនុវត្តសកម្មភាពបរិស្ថាន សម្រាប់ប្រទេសកម្ពុជាកាន់តែបៃតងស្អាត

    ក្រសួងបរិស្ថាន និងក្រុមហ៊ុន Smart Axiata ចុះអនុស្សរណៈ ដើម្បីចូលរួមបណ្ដុះពន្លកបៃតង និងលើកកម្ពស់ការអនុវត្តសកម្មភាពបរិស្ថាន សម្រាប់ប្រទេសកម្ពុជាកាន់តែបៃតងស្អាត

    ភ្នំពេញ ៖ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញការធ្វើសកម្មភាពបរិស្ថាននៅទូទាំងប្រទេស។ ពិធីចុះអនុស្សររណៈនេះដែរ ត្រូវបានប្រព្រឹត្តឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata លោក Ziad Shatara ផ្ទាល់ រួមជាមួយនឹងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសផ្សេងទៀត មកពីស្ថាប័នទាំងពីរផងដែរ។ ការចុះអនុស្សរណៈនេះ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ ក្រុមហ៊ុន Smart Axiata បាននិងកំពុងគាំទ្រយ៉ាងពេញទំហឹងទៅលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងបរិស្ថាន ដូចជាកម្មវិធី ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដោយបាន ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដើម្បីគាំទ្រការបណ្ដុះពន្លកបៃតង ព្រមទាំងចូលរួមផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់ Smart ផ្ទាល់ រួមទាំងបានចូលរួមផ្គត់ផ្គង់សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងកម្មវិធី ដូចជា អាវយឺត និងថង់បរិស្ថាន។ តាមរយៈកិច្ចសហការនេះ Smart Axiata នឹងបន្តចូលរួមផ្សព្វផ្សាយសកម្មភាពបរិស្ថានថ្នាក់ជាតិបែបនេះជាបន្ទាប់ទៀត ដូចជា យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ថ្ងៃនេះ…

  • ខេត្តសៀមរាបស្រូបបានភ្ញៀវទេសចរជិត១០ភាគរយក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល

    ខេត្តសៀមរាបស្រូបបានភ្ញៀវទេសចរជិត១០ភាគរយក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល

    សៀមរាប៖ក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល២ថ្ងៃនៃដំណាច់​ឆ្នាំ២០២៤ ឆ្លងចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ មាន ភ្ញៀវទេសចរជាតិ អន្តរជាតិ​ធ្វើដំណើរកម្សាន្តទូទាំងប្រទេសជាង៣,៥លាននាក់ ខណៈ​ខេត្ត​សៀមរាប​ប្រកាស​ថា មាន ទេសចរជាតិ អន្តរជាតិជាង៣៣ម៉ឺននាក់​មកកម្សាន្តឆ្លងឆ្នាំនៅទឹកដីទេសចរណ៍វប្បធម៌មួយនេះ។ ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០២៥ ក៏ដូចជាបណ្ដាខេត្តដទៃ ពិសេសរាជធានីភ្នំពេញដែលប្រារព្ធ​ព្រឹត្តិការណ៍ ​​​”សាទរ កម្ពុជា”​ដែលជាព្រឹត្តិការណ៍បង្កើតភាពរីករាយ និងទាក់ទាញទេសចរដ៏ធំនោះ នៅខេត្តសៀមរាបឯណោះវិញ​នៅថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅតំបន់​ទេសចរណ៍សំខាន់ៗពោរពេញទៅដោយមនុស្សម្នាប្រុសស្រីក្មេង ទាំងជាតិ និងអន្តរជាតិ បាន​ធ្វើដំណើរកម្សាន្តនិងទស្សនាទស្សនីយ​ភាពនានាដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ។រាត្រីឆ្លងឆ្នាំ ចំណុច​ដែលទាក់​ទាញបំផុតសម្រាប់ប្រជាពលរដ្ឋ និងទេសចរ មានដូចជា សួនខាងមុខព្រះរាជដំណាក់ តំបន់ដងស្ទឹងប្រវត្តិសាស្រ្ត​សៀមរាប សួនទឹករាំតាមចង្វាក់ភ្លេងទើបបង្កើតថ្មី និងពិសេសជាងគេគឺ វិថីរាត្រី ផាប់ស្រ្ទីត ដែលជាចំណុចនៃការកម្សាន្តពេលរាត្រី។ រយៈពេលចុងក្រោយនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ខេត្ត​សៀមរាប ចូលរួមដោយវិស័យឯកជនផង​បាន​បង្កើត​កន្លែងទស្សនា​ថ្មីៗនិងបង្កើតព្រឹត្តិការណ៍ជាច្រើនបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិកម្សាន្ត។ តួលេខដំបូងដែលបញ្ជាក់ឱ្យដឹងដោយមន្ទីរទេសចរណ៍ខេត្តសៀមរាបថា នៅថ្ងៃឆ្លងឆ្នាំសកល២០២៤ឈានចូល ឆ្នាំ២០២៥ ខេត្តទទួល​បានភ្ញៀវចំនួន ៣៣៣ ៦៦០ នាក់ ។ចំនួននេះកើន​ឡើងប្រមាណ ៩.៧៣ភាគរយ​បើប្រៀបធៀបនឹង​ឆ្នាំ២០២៣ ដែមានចំនួន៣០៤ ៦៤០នាក់។ក្នុងចំនួនភ្ញៀវជាង៣៣ម៉ឺននាក់…

  • ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៥ ជាមួយការការផ្តល់ជូនដ៏អស្ចារ្យ

    ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៥ ជាមួយការការផ្តល់ជូនដ៏អស្ចារ្យ

    (ភ្នំពេញ)៖ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យដែលរៀបចំឡើងដោយណាហ្គាវើលដ៍ដែលមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀង កញ្ញា ពេជ្រ សោភា ក្មេងខ្មែរ លោកព្រីន និងលោក វីនទ្រែប រួមជាមួយពិធីករ-ពិធីការិនី លោកយូហាន និងកញ្ញាវីវៀន ដែលក្នុងអំឡុងពេលស្វាគមន៍ឆ្នាំថ្មី២០២៥ នេះ ណាហ្គាវើលដ៍ក៏មានការបាញ់កាំជ្រួចយ៉ាងភ្លឺចែងចាំងទៅលើអាកាសផងដែរ ។  ចំណែកនៅក្នុងអគារណាហ្គាវើលដ៍ ភោជនីយដ្ឋានជាច្រើនរបស់ណាហ្គាវើលដ៍រួមទាំងភោជនីយដ្ឋាន 2Pangea មានបម្រើជូនអាហារប៊ុហ្វេសុភមង្គល ខណៈភោជនីយដ្ឋានជប៉ុន (The Teppanyaki) ភោជនីយដ្ឋានអ៊ីតាលី (Bistro Romano) និងភោជនីយដ្ឋានបារាំង (Le Gourmet) មានបម្រើជូនអាហារឈុតបែបប្រណីតដែលបានទាក់ទាញអតិថិជនយ៉ាងច្រើន។ ចំណែកឯក្លឹបកម្សាន្តដាលីន ដាលីន ក៏មានភ្ញៀវជាច្រើនចូលរួមរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីផងដែរ។ នៅពេលពាក់កណ្តាលអធ្រាត្រមកដល់ កំពូលតារាចម្រៀង និងទស្សនិកទាំងអស់បានហ៊ោអបអរឆ្នាំថ្មីអមជាមួយការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មី២០២៥ រយៈពេល ១០ នាទីដ៏ស្រស់ស្អាតទៅក្នុងអាកាសនៅមុខណាហ្គាវើលដ៍ទាំងពីរ ។ គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ នឹងផ្តល់ជូននូវបទពិសោធន៍ថ្មីៗជាច្រើនទៀតខណៈមណ្ឌលកម្សាន្តប្រណីតនេះនឹងរៀបចំខួបលើកទី៣០ របស់ខ្លួននៅក្នុងឆ្នាំ២០២៥ ៕ អត្ថបទ-រូបភាព ចាន់…

  • ព្រឹត្តិការណ៍ «សាទរកម្ពុជា»ជាការផ្សារភ្ជាប់ប្រជាជន ទៅសង្គមជាតិ និងរួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិខ្មែរ

    ព្រឹត្តិការណ៍ «សាទរកម្ពុជា»ជាការផ្សារភ្ជាប់ប្រជាជន ទៅសង្គមជាតិ និងរួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិខ្មែរ

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ “សាទរកម្ពុជា” បានប្រារព្ធឡើងនៅវេលាអស្តង្គតនៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយ បន្តរហូតដល់វេលាឆ្លងឆ្នាំសកល២០២៥ ។ ពិធីនេះបានរៀបចំឡើងនាខាងមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ«សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង ផ្សារភ្ជាប់ប្រជាជន ទៅសង្គមជាតិ ទាំងមូល ដែលក្នុងនោះ តាមរយៈការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា «សាទរកម្ពុជា» នឹងបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះដែរត្រូវបានរៀបចំឡើងដោយចាប់ផ្តើមពីការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់ គំនិតច្នៃប្រឌិតសិល្បៈបុរាណ និង សហសម័យ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតមកដល់សួន ច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង។ រយៈពេលប៉ុន្មានថ្ងៃនេះប្រសិនបើគេក្រឡេកមើលរូបភាពទាំងឡាយ ដែលមាននៅ លើបណ្តាញសង្គមឬបណ្តាញសារព័ត៌មានស្តីពីពិធីបុណ្យឆ្លងឆ្នាំសកលនៅទូទាំងពិភពលោក យើងនឹង ឃើញរូបភាពស្អាតៗពីបណ្តាទីក្រុងល្បីៗ រួមជាមួយភាពប្លែកៗគ្នានៃការរៀបចំព្រឹត្តិការណ៍។ ជាមួយគ្នានេះយើងក៏អាច សាកស្រមៃមើលថានៅថ្ងៃណាមួយ រូបភាពពីរាជធានីភ្នំពេញនឹងមានវត្តមានប្រជែងគ្នាជាមួយទីក្រុងដទៃទៀត នូវព្រឹត្តិការណ៍ដែលរៀបចំនៅវេលាឆ្លងឆ្នាំសកល ហើយដែលពិភពលោកនឹងស្គាល់ជាខេមរភាសា ថា “សាទរកម្ពុជា – Celebrating Cambodia”។ ពលរដ្ឋមកពីគ្រប់ទិសទីរួមទាំងទីជនបទឆ្ងាយៗផងបាននាំគ្នាមកទាំងក្រុមគ្រួសារ មិត្តភក្តិ និងអ្នករស់នៅភូមិផងរបងជាមួយគ្នាបានមកចូលរួមក្នុងព្រឹត្តិការណ៍“សាទរកម្ពុជា” និងរួមទាំងថ្ងៃឆ្លងឆ្នាំថ្មី២០២៥ដែលជាក្តីរីករាយអបអរសាទរឆ្នាំថ្មី រួមទាំងការមកចូលរួមដើម្បីបានទទួលជោគសំណាងឆ្នាំថ្មីៗទៅតាមជំនឿជឿជាក់រៀងៗខ្លូន…

  • អភិបាលរាជធានីភ្នំពេញអញ្ជើញពិនិត្យការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ព្រឹត្តិការណ៍ «សាទរកម្ពុជា»

    អភិបាលរាជធានីភ្នំពេញអញ្ជើញពិនិត្យការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ព្រឹត្តិការណ៍ «សាទរកម្ពុជា»

    (ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ត្រីអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីធានាបានថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្វធ្វើឡើងចាប់ពីម៉ោង៣រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតឆ្លងឆ្នាំសាកល២០២៥ នៅមុខបរមរាជវាំង ទទួលបានជោគជ័យនិងបង្កភាពរីករាយជូនប្រជាពលរដ្ឋ។ ឯកឧត្ដម ឃួង ស្រេង បានពិនិត្យមើលការលក់ដូរបស់បងប្អូនអាជីករ និងក្រុមហ៊ុនឯកជន ដែលដាក់តាំងលក់ផលិទ្ធផលក្នុងស្រុក និងក្រៅស្រុក តាមតូប ស្តង់ ជាប់មាត់ទន្លេ ដោយបានធ្វើការណែនាំ អាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយត្រូវល្បាតជាប្រចាំនៅក្នុងនិងក្រៅអង្គពិធី។ ចំណែកការរក្សាអនាម័យបរិស្ថាន ក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ ដោយ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យឯកឧត្ដមអភិបាលរងទទួលបន្ទុកជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម កម្មករប្រមូលសំរាមធ្វើសកម្មភាពជាប្រចាំ ពោលគឺនៅមុនពិធី អំឡុងពិធី និងក្រោយពិធី សំរាមត្រូវតែស្អាតជានិច្ច។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម…