Category: ព័ត៌មានសង្គម

  • ថតជាប់ខ្លាឃ្មុំតូច នៅដែនជម្រកសត្វព្រៃភ្នំព្រេច

    ថតជាប់ខ្លាឃ្មុំតូច នៅដែនជម្រកសត្វព្រៃភ្នំព្រេច

    (ភ្នំពេញ)៖ នារដូវប្រាំងដែលទើបឈានមកដល់នេះ អង្គការ WWF បានថតជាប់ខ្លាឃ្មុំតូចមួយក្បាលតាមរយៈកាមេរ៉ាស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុង ខេត្ត មណ្ឌលគិរី ។ គួរបញ្ជាក់ថានៅកម្ពុជា «ខ្លាឃ្មុំតូច» មានជាមធ្យម នៅភូមិភាគឦសាន និរតី និងភូមិភាគខាងជើង។ ខ្លាឃ្មុំតូច អាចរស់នៅតាមព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ។ អង្គការ WWF បានឱ្យដឹងថា ខ្លាឃ្មុំតូច ឬ ខ្លាឃ្មុំព្រះអាទិត្យ គឺជាសត្វខ្លាឃ្មុំ មួយប្រភេទក្នុងចំណោយខ្លាឃ្មុំដែលមានជីវិតទាំងប្រាំបីរបស់ពិភពលោក។ ពួកវាគឺជាអ្នកឡើងភ្នំដ៏ចំណាន ហើយ ពួកវាចំណាយពេលយ៉ាងច្រើននៅលើ ដើមឈើដើម្បីរក ផ្លែឈើផ្អែម ទឹកឃ្មុំ ដងតូចៗ បក្សី សត្វកណ្ដៀរ និងសត្វល្អិតផ្សេងៗទៀត ។ គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃភ្នំព្រេច មានទីតាំងស្ថិតនៅចន្លោះដែនជម្រកសត្វព្រៃស្រៃពក និងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅខេត្ត មណ្ឌលគិរីហើយដែនជម្រកដែលមានផ្ទៃដី ២៦២៦៤២ហិកតា ត្រូវបានបង្កើតឡើងដោយព្រះរាជ្យក្រឹត្យនៅឆ្នាំ១៩៩៣ ។ នៅដែនជម្រកសត្វព្រៃភ្នំព្រេចមានសត្វព្រៃដែលកំពុងលាក់ខ្លួនជាច្រើនរួមមាន ដំរីអាស៊ី ខ្លារខិន ខ្លាពពក ឆ្មាព្រៃ ឆ្មាដាវ ខ្លាភ្ញីថ្មកែវ…

  • ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលមានអ្នកចូលរួមហែរប្រមាណ ៣ពាន់នាក់ ទទួលបានការចូលរួមទស្សនាច្រើនពីមហាជន

    ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលមានអ្នកចូលរួមហែរប្រមាណ ៣ពាន់នាក់ ទទួលបានការចូលរួមទស្សនាច្រើនពីមហាជន

    (ភ្នំពេញ)៖ ខណៈដែលព្រឹត្តិការណ៍ «សាទរកម្ពុជា» កាន់តែកៀកឈានចូលមកដល់ គ្រប់ផ្នែកនៃការងារ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមបង្ហាញនៅក្នុង ក្បួនព្យុហយាត្រា ដើម្បីបង្ហាញសិល្បៈវប្បធម៌សំបូរបែប ក្នុងថ្ងៃទី៣១ ខាងមុខនេះ។ ជាក់ស្តែងរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ ទៅតាមតម្រាយផ្លូវដែលបានត្រៀមទុក ក្បួនដង្ហែ «សាទរកម្ពុជា» ជាក្បួនដង្ហែរសាកល្បង មានអ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) និង តីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ ក្បួនដង្ហែ បែបវប្បធម៌ប្រពៃណី តន្ត្រីប្រជាប្រិយ ក្បួនដង្ហែសាទរកម្ពុជា រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀត អមជាមួយទីងមោង គោមយក្សដ៏ធំ ពោងយក្ស និង ទស្សនីយភាពជាច្រើន នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈទាំងជាតិ និងអន្តរជាតិ ដែលបានមកឈរមើលការសមលើកដំបូងនៃក្បួនដង្ហែរបស់ព្រឹត្តិការណ៍ “សាទរកម្ពុជា” មុនការដង្ហែជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ ខាងមុខព្រះបរមរាជវាំង ដែលនឹងមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ដើរដង្ហែ រួមទាំងការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ បង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជា ។ សូមជម្រាបជូនថា…

  • ឯកឧត្តម ឃួង ស្រេង អញ្ជើញពិនិត្យការរៀបចំឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាប់ផ្ដើម

    ឯកឧត្តម ឃួង ស្រេង អញ្ជើញពិនិត្យការរៀបចំឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាប់ផ្ដើម

    (ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធនិងមន្ទីរនានានៃរដ្ឋបាលរាជធានី អាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើល លើការរៀបចំ ទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ដើម្បីធានាលើសន្តិសុខ សុវត្ថិភាព និងពិនិត្យមើលការរៀបចំបច្ចេកទេសនានា នៅពហុកីឡដ្ឋានជាតិមរតតេជោ នៅខណ្ឌជ្រោយចង្វា ក្នុងន័យធ្វើយ៉ាង ឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាប់ផ្ដើម ដែលគ្រោងនឹងធ្វើឡើងនារសៀលថ្ងៃទី២៩ធ្នូស្អែក នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ឯកឧត្តម ឃួង ស្រេង ជំរុញបន្ថែមការរៀបចំសន្តិសុខ សុវត្ថិភាព ការផ្សព្វផ្សាយ និងបច្ចេកទេសនានា ហើយក៏បានណែនាំឱ្យក្រុមការងារបរិស្ថាន រៀបចំលាងសម្អាតបរិវេន ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោបន្ថែមទៀត ។ គួរបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំពីវឌ្ឍនៈភាពនៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» កាលពីថ្ងៃទី២៣ធ្នូនេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ថ្លែងថាព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាជាង ៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមអាវយឺតចំនួន…

  • ការប្រកួត Miss Cosmo នៅតែទទួលបានការចាប់អារម្មណ៍ និងពេញនិយមលើឆាកអន្តរជាតិ

    ការប្រកួត Miss Cosmo នៅតែទទួលបានការចាប់អារម្មណ៍ និងពេញនិយមលើឆាកអន្តរជាតិ

    (ភ្នំពេញ)៖ Miss Cosmo គឺជាកម្មវិធីប្រកួតសម្រស់អន្រជាតិដែលហួសពីសញ្ញាណប្រពៃណីនៃភាពស្រស់ស្អាត ដើម្បីបញ្ជាក់អំពីការផ្តល់អំណាច តំណាងវប្បធម៌ និងការតស៊ូមតិនានា ។ ពិតណាស់កម្មវិធីការប្រកួតដ៏អស្ចារ្យមួយនេះវាបានផ្តល់នូវឱកាស សម្រាប់ស្ត្រីដើម្បីបង្ហាញពី ទេពកោសល្យ ភាពវៃឆ្លាត និងចំណង់ចំណូលចិត្តចំពោះបុព្វហេតុសង្គមរបស់ពួកគេ ។ កម្មវិធីប្រកួត Miss Cosmo មានភាពល្បីរន្ទឺ និងវាក៏បង្ហាញនៃការផ្តល់អំណាចដល់ស្ត្រីនៅទូទាំងពិភពលោក។ កញ្ញា Cosmo បានក្លាយជាសញ្ញានៃការបំផុសគំនិត ដោយបង្ហាញពីសក្តានុពលផ្លាស់ប្តូររបស់ស្ត្រីនៅទូទាំងវប្បធម៌ និងសហគមន៍ ។ បវរកញ្ញា Cosmo គឺជាការរួមប្រកួតមួយ ដែលបានប្រមួលផ្តុំស្ត្រីមកពីជុំវិញពិភពលោក ដើម្បីលើកកម្ពស់ និងការផ្លាស់ប្តូរជាវិជ្ជមាន។ ស្ត្រីតំណាងឱ្យប្រទេសល្អបំផុតរបស់ពួកគេនីមួយៗមិនត្រឹមតែបង្ហាញពីភាពថ្លៃថ្នូរ និងភាពស្រស់ស្អាតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការតស៊ូមតិសម្រាប់បុព្វហេតុជិតស្និទ្ធនឹងបេះដូងរបស់ពួកគេផងដែរ ដូចជា និរន្តរភាព ការអប់រំ ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការពង្រឹងអំណាចរបស់ស្ត្រី ។ កន្លងមកមានសំនួរជាច្រើនបានលើកឡើងថា ហេតុអ្វី Miss Cosmo សំខាន់? បវរកញ្ញា Cosmo បានវិវត្តន៍ទៅជាវេទិកាមួយសម្រាប់ជំរុញការផ្លាស់ប្តូរសង្គម ដោយលើកទឹកចិត្តបេក្ខជនឱ្យធ្វើជាឯកអគ្គរដ្ឋទូតនៃក្តីសង្ឃឹម និងវឌ្ឍនភាពក្នុងប្រទេសរៀងៗខ្លួន។ តាមរយៈការផ្តោតលើភាពស្រស់ស្អាតជាមួយនឹងគោលបំណង Miss Cosmo បំផុសគំនិតបុគ្គលឱ្យជឿជាក់លើថាមពលនៃការរួបរួម ការសហការ…

  • បេក្ខជនចំនួន ៨១នាក់បានប្រឡងជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែករុនតាឯក និងពាក់ស្នែង

    បេក្ខជនចំនួន ៨១នាក់បានប្រឡងជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែករុនតាឯក និងពាក់ស្នែង

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ចើញដើម្បីពិនិត្យការផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសមន្ត្រីរើសរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ។ បេក្ខជនចំនួន ៨១នាក់បានប្រឡងជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែករុនតាឯក និងពាក់ស្នែង។ ក្នុងនោះ ៣៦នាក់ ស្រី ២៤នាក់ ជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និង ៤៥នាក់ ស្រី ២៨នាក់ ជាប់ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង ។ សូមជម្រាបថា ៖ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួស នឹងត្រូវ អនុវត្តសម្រាប់ប៉ុស្តិ៍ដែលមិនមានបេក្ខជនជាប់ដោយពិន្ទុក្រោមមធ្យមភាគ ឬបេក្ខជនជាប់ជាស្ថាពរបានបោះបង់ក្របខណ្ឌ ផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាបតាមជំនាញរបស់បេក្ខជនជាប់បម្រុងក្នុងក្របខណ្ឌទូទាំងប្រទេស និងគោលការណ៍ ស្ម័គ្រចិត្ត។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១ខែ…

  • សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី កសិកម្ម វៃឆ្លាត-ភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ទន្លេសាប និងទន្លេមេគង្គ

    សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី កសិកម្ម វៃឆ្លាត-ភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ទន្លេសាប និងទន្លេមេគង្គ

    (ភ្នំពេញ)៖ វេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី “ កសិកម្ម វៃឆ្លាត-ភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ទន្លេសាប និងទន្លេមេគង្គ” ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមកិច្ចសហការរបស់មហាវិទ្យាល័យព្រៃឈើនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម អង្គការ FACT អង្គការ OXFAM និងអង្គការ NGO Forum ក្រោមការគាំទ្ររបស់គម្រោង ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ទន្លេមេគង្គ (SCR) ។ អង្គវេទិកាចែករំលែកបទពិសោធនេះ មានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ហេង ចាន់ធឿន អគ្គនាយករងនៃអគ្គគោលនយោនបាយ និង យុទ្ធសាស្ត្រនៃក្រសួងបរិស្ថាន លោកសាស្រ្តាចារ្យ គឹម សុបិន្ត ព្រឹទ្ធបុរសមហាវិទ្យាល័យព្រៃឈើ តំណាងឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្ស ធនធានជលផល (FACT) ។ ព្រឹទ្ធបុរសមហាវិទ្យាល័យព្រៃឈើ លោកសាស្រ្តាចារ្យ គឹម សុបិន្ត មានប្រសាសន៍ថា ក្រោមគម្រោង ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុទន្លេមេគង្គ (SCR) សាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈមហាវិទ្យាល័យព្រៃឈើ…

  • ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរអនុវត្តឱ្យម៉ឺងមាត់ហ្មត់ចត់បំផុត ក្នុងការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

    ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរអនុវត្តឱ្យម៉ឺងមាត់ហ្មត់ចត់បំផុត ក្នុងការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌទាំង ១៤ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ហ្មត់ចត់ ក្នុងការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ។ ឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី ២៦ធ្នូ ២០២៤ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង ១០៥ត្រូវយកចិត្តដាក់ឱ្យបាន ម៉ឹងមាត់ហ្មត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឱ្យក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម ។ ការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង ស្របពេលដែលសកម្មភាពរបស់ក្រុមក្មេងទំនើងហាក់កម្រើកឡើងវិញក្នុងរយៈពេលថ្មីៗនេះតាមមូលដ្ឋាន និងបានឱ្យបង្កើតគណៈប្រចាំការ ចាំបញ្ជាមួយតាមខណ្ឌដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំ និងមានអធិការរងនគរបាលម្នាក់មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង។ ដោយក្នុងខណ្ឌនិមួយៗមានអភិបាលរងខណ្ឌ ៦នាក់ ត្រូវបែងចែកគ្នាមើលឱ្យសព្វគ្រប់កិច្ចការពិសេសក្មេងទំនើងនេះ ។ជាមួយគ្នានេះយើងត្រូវធ្វើឱ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ,ឆ្នោតឡូតូ,កន្ទុយលេខ ល្បែងជល់មាន់ជាដើម ។ ឯកឧត្តមអភិបាល ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូអ្នកគ្រូដើម្បីអាជ្ញាធរយើងចូលទៅឆែកតាមម៉ូតូសិស្សតាមអនុវិទ្យាល័យ និងវិទ្យាល័យនៅពេលយកម៉ូតូមកផ្ញើរបើមានការសង្ស័យចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំងរដ្ឋ និង ឯកជន ។ យើងអនុវត្តការទប់ស្កាត់បទល្មើសនានាគឺយើងត្រូវធ្វើជាប្រចាំឥតឈប់ទេ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងចំពោះករណី…

  • ជិតដល់រដូវសត្វអណ្តើកព្រេចឬអណ្តើកភ្នំ ចាប់ផ្តើមពងហើយ

    ជិតដល់រដូវសត្វអណ្តើកព្រេចឬអណ្តើកភ្នំ ចាប់ផ្តើមពងហើយ

    (ភ្នំពេញ)៖ ស្របពេលដែលរដូវប្រាំងឈានមកដល់ និងអណ្តើកព្រេចកំពុងរកពងក្រុមការងាររបស់មជ្ឍមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីស្វែងរកសំបុកដើម្បីថ្លឹង និង វាស់ទំហំពងនីមួយៗយ៉ាងប្រុងប្រយ័ត្នបំផុតដើម្បីឱ្យវាញាស់នៅថ្ងៃខាងមុខ ។ គួរបញ្ជាក់ថា អណ្តើកព្រេច ជាប្រភេទល្មូនស៊ីសាច់ និងរុក្ខជាតិ ជាអាហារ។អាហារចម្បងរបស់សត្វអណ្តើកនេះ មានដូចជា ស្លឹកឈើ ផ្លែឈើ ផ្សិត និងសត្វឥតឆ្អឹងខ្នងជាដើម ។ អណ្តើកព្រេច ភាគច្រើនចំណាយពួកវាពេលសម្រាកនៅក្នុងគំនរស្លឹកឈើ និងកម្រនឹងចេញត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់ ហើយភាគច្រើនវាធ្វើសកម្មភាពនៅពេលព្រឹកព្រលឹមឬពេលព្រលប់។ ដោយឡែក ក្នុងរដូវវស្សា សត្វប្រភេទនេះតែងតែសកម្មជាងធម្មតា ។ ACCBបានឱ្យដឹងថា៖”សំបុក ដែលបានជ្រើសរើសរួចហើយ ពួកយើងបានដាក់ឧបករណ៍កំណត់សីតុណ្ហភាពដើម្បីតាមដាននូវរបៀបលក្ខខណ្ឌនៃការញាស់។ ដើម្បីការពារពងដែលភ្ញាស់តាមបែបធម្មជាតិ ពួកយើងបានរៀបចំបង្កើតឧបករណ៍ការពារសំបុក សម្រាប់ការពារពីពពួកសត្វរំពា កាយពងអណ្តើកស៊ី ដូចជាសត្វស្កាតូច និងសត្វត្រកួត ក៏ដូចជាការរំខាន ឬធ្វើអោយបែកពងដោយចៃដន្យណាមួយពីសំណាក់អណ្តើកញីផ្សេងៗទៀត”។ គួរបញ្ជាក់ថា សត្វអណ្តើកព្រេចឬអណ្តើកភ្នំ ដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតដែលមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ត្រូវបានថែទាំស្ថិតក្រោម មជ្ឍមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) តាមរយៈនីតិវិធីការរក្សាស្តុកទុក និងធានាឱ្យបាននូវចំនួនប្រជាសាស្ត្រសត្វអណ្តើកព្រេចរបស់ពួកយើងកុំឱ្យផុតពូជ ដែលត្រូវបានសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់។ នៅពេលសត្វអណ្តើកព្រេចដែលបានបង្កាត់ពូជ ទាំងនោះមានអាយុប្រហែលជាប្រាំមួយឆ្នាំ ពួកវានឹងត្រូវបានលែងចូលទៅក្នុងតំបន់ការពារធម្មជាតិវិញ ដើម្បីជួយស្តារចំនួនប្រជាសាស្ត្រសត្វព្រៃ និងការពារសុវត្ថិភាពរបស់ពួកវានាពេលអនាគត ៕ ដោយ ៖ ម៉ាដេប៉ូ

  • ឯកឧត្តម គួច ចំរើន៖ ករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវអន្តរាគមន៍ឱ្យទ្រង់ទ្រាយធំ

    ឯកឧត្តម គួច ចំរើន៖ ករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវអន្តរាគមន៍ឱ្យទ្រង់ទ្រាយធំ

    (ខេត្តកណ្ដាល)៖ កងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវអន្តរាគមន៍ឱ្យទ្រង់ទ្រាយធំ ក្នុងន័យសម្លុតគម្រាមឱ្យពួកគេមានការភ័យខ្លាច បំបាក់ស្មារតី និងមិនឱ្យមានការងើបឡើងវិញឡើយ។ នេះជាប្រសាសន៍ណែនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី និងអភិបាលក្រុង-ស្រុកទាំង១៣ ជាការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ករណីក្មេងទំនើងដែលបានបង្ករបួសស្នាម ឬបង្កឱ្យខូចខាតនៅទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវខិតខំស្វែងរក ស្រាវជ្រាវ មិនដកដៃឡើង ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន។ ទន្ទឹមនឹងនោះទៅធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់សកម្មភាពដែលក្មេងទំនើងបង្កភាពអសន្តិសុខ និងទោសទាន់ដែលពួកគេបានប្រព្រឹត្ត ធ្វើយ៉ាងណាឱ្យពួកគេមានការភ័យខ្លាច កែខ្លួនកុំឱ្យមានការភ្លើតភ្លើន ដែលឈានឱ្យមានទោសទនៅថ្ងៃខាងមុខ។ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បន្ថែមថា៖ គ្រប់ល្បែងស៊ីសងទាំងអស់ រួមមានការលេងឆ្នោត ជល់មាន់ និងល្បែងផ្សេងៗទៀត ត្រូវតែបង្ក្រាបឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់បន្ថែមថា មន្ត្រីរាជការ ឬសមត្ថកិច្ចទាំងឡាយណាដែលមានពាក់ព័ន្ធជាមួយល្បែងស៊ីសង…

  • មន្រ្តីអញ្ជើញសួរសុខទុក្ខកងកម្លាំងចម្រុះ ប្រចាំការនៅតំបន់ព្រៃអង់តែន និង​អូរតាព្រហ្ម

    មន្រ្តីអញ្ជើញសួរសុខទុក្ខកងកម្លាំងចម្រុះ ប្រចាំការនៅតំបន់ព្រៃអង់តែន និង​អូរតាព្រហ្ម

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈ​កម្មការ​ការពារទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធន​ធាន​ធម្មជាតិ ខេត្ត​កំពង់ធំ និងសហការីកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អញ្ជើញសាក​សួរសុខទុក្ខកងកម្លាំងចម្រុះនៅពីរ​គោល​ដៅ គឺតំបន់ ៤៤ ព្រៃអង់តែន និងតំបន់អូរតាព្រហ្ម ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្តាំផ្ញើសាក​សួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ រួមទាំងអភិបាល​ខេត្ត ។លោកក៏​បានកោត​សរសើរ​កងកម្លាំងចម្រុះបានសហការ​គ្នាក្នុងការបំពេញភារកិច្ច ទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងកិច្ចការការពារ​ទប់ស្កាត់​មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ​យកដីរដ្ឋធ្វើជាកម្មសិទ្ធិជាថ្មី ពិសេសកន្លងមករកឃើញផ្ទៃដីដែល​លួចកាប់បន្ទ្រាន ជាង២,៥០០ ហិកតានិងបានចាប់ឃាត់ខ្លួនជន​ប្រព្រឹត្តបទល្មើសបញ្ជូនទៅតុលាការ និងបានដាំស្ដារព្រៃឈើឡើងវិញ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនប្រេងសាំង ២០០លីត្រ, អង្ករ ១៥០ គីឡូក្រាម ,មី៦កេស ,ត្រីខកំប៉ុង១០យួរ និងទឹកត្រី ទឹកស៊ីអ៊ីវ៤យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់…