-
បេក្ខជនជិត ១ពាន់នាក់ចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក

(ភ្នំពេញ)៖ បេក្ខជនចំនួន ៨០៩ នាក់ ដែលមានសិទ្ធចូលរួមប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ បម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាល ខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចូលរួមប្រឡងប្រជែង ក្រោមការរៀបចំដោយក្រសួងមុខងារសារធារណៈ ។ បេក្ខជនដែលមានសិទ្ធិប្រឡងប្រជែង សរុបចំនួន ៨០៩ (ស្រី ៤៧០ នាក់) ហើយបេក្ខជនដែលត្រូវជ្រើសរើសសរុបចំនួន ៣៦ កន្លែង ក្នុងនោះប្រភេទក្របខណ្ឌ “ក” ចំនួន ១២នាក់ ក្របខណ្ឌ”ខ” ចំនួន ២៤នាក់ ។ ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាល ខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ បានអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងជានិមិត្តរូប។ តាំងពីព្រឹកគណៈកម្មការមេប្រយោគ ដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែង រហូតដល់ដំណើរការប្រឡង ក្រុមការងារគ្រប់ផ្នែកនីមួយៗកំពុងបំពេញកិច្ចការយ៉ាងសស្រាក់សស្រាំ…
-
ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបន្តបេសកកម្មផ្លាស់ប្តូរវប្បធម៌ តាមរយៈចាក់បញ្ចាំងខ្សែភាពយន្ត ដែលបញ្ចប់ត្រឹមខេត្តកណ្តាល

(ភ្នំពេញ)៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤ បានរៀបចំការចាក់បញ្ចាំងនៅក្នុងខេត្តកណ្តាល កាលពីចុងសប្តាហ៍កន្លងទៅ ក្រោមកិច្ចសហការ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា កំសាន្តនាពេលរាត្រី ។ ការចាក់បញ្ចាំងនៅខេត្តកណ្តាល នៅទីតាំងចំនួន ៦រួមមាន ៖ ១- នៅបរិវេន សាលាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង។ ២- នៅបរិវេន សាលាឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ។ ៣-នៅសួនច្បារព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល។ ៤-នៅសួនច្បារម៉ាត់ទន្លេតាខ្មៅ ក្រុងតាខ្មៅ។ ៥-នៅបរិវេនវត្តឈូងលៀប ក្រុងតាខ្មៅ និង៦-នៅវិទ្យាល័យហ៊ុន សែន ស្អាង ស្រុកស្អាង ខេត្តកណ្តាល ។ លោក ស៊ុន រតន: អនុប្រធានការិយាល័យផលិត នៃមន្ទីរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ខ្សែភាពយន្តបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃប្រទេសទាំង២ កម្ពុជា…
-
ប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាជិត ៣០លានដុល្លារទៀត ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្សក្រីក្រប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧ លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិកគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២, បើតាមការប៉ាន់ស្មានដំបូងមានប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ និងបូកបញ្ជូលបន្ថែមក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋមកពីគ្រួសារក្រីក្រ កំពុងបើកប្រាក់ឧបត្ថម្ភប្រចាំខែ, នេះមានន័យថា គ្រួសារក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែម ទៅតាមចំនួនសមាជិកដែលជាសិស្សានុសិស្ស កំពុងសិក្សានៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានអំពាវនាវដល់អាណាព្យាបាល សូមនាំកូនៗមកចុះឈ្មោះចូលកម្មវិធីនេះឱ្យបានរួសរាន់ ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល។ សូមជម្រាបថា ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត គឺបានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អំឡុងបេសសកម្ម ចុះផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះរបស់សិស្សានុសិស្សគោលដៅចូលកម្មវិធីថ្មីរបស់រាជរដ្ឋាភិបាលនេះ ។ វាជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារក្រីក្រី…
-
រាជធានីភ្នំពេញ នឹងរៀបចំការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា”

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយឡែកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ១៣:០០នាទី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំធ្វើការដង្ហែក្បួនថ្មើរជើងសាកល្បង ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមដោយសេរី ដើម្បីត្រៀមលក្ខណៈឱ្យព្រឹត្តិការណ៍ “សាទរកម្ពុជា” ដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ៕ ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
-
បេក្ខជនចំនួន ៤៤រូបជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសលទ្ធផលជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ក្រោយឆ្លងកាត់ការប្រឡងចំនួនបីដំណាក់កាលកន្លងមក បេក្ខជនចំនួន ៤៤នាក់ជាប់ជាស្ថាពរ ក្នុងនោះស្រីចំនួន ១៣នាក់ ។ ដោយក្នុងនោះ ជំនាញរដ្ឋបាលសាធារណៈ សរុបចំនួន ២០នាក់ ស្រី ៤នាក់, ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបចំនួន ៧នាក់ ស្រី ៤នាក់ និងជំនាញទំនាក់ទំនងអន្តរជាតិ សរុបចំនួន ១៧នាក់ ស្រី ៥នាក់។ ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យរៀននៅសាលាភូមិន្ទរដ្ឋបាល ត្រូវបានប្រកាសលទ្ធផលត្រូវបាបផ្សព្វផ្សាយលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ ។ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ក្នុងរយៈពេល ១សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ/តេឡេក្រាម ០១២ ៣០៥ ៥៣០, ០១៦ ៨៨៨ ៥៣៦។ សម្រាប់បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ…
-
អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់ និងបង្រ្កាបនៅខេត្តមណ្ឌលគីរី

(មណ្ឌលគិរី)៖ មន្រ្តីឧទ្យានុរក្សនៃការិយាល័យ ដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ និងបានចូលរួមផងពីមន្ត្រី ឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីកន្លែងកើតហេតុហើយរកឃើញទីតាំងលាក់ឈើមានចំនួន០៣ន្លែង ដែលជនសង្ស័យបានលួចលាក់ទុកក្នុងដីមួយកន្លែងនេះ ។ នេះបើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ថា សកម្មភាពចុះបង្ក្រាបករណីលាក់ឈើឈើខុសច្បាប់នេះធ្វើឡើងនៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការលួចលាក់ទុកឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ មន្រ្តីអ្នកនាំពាក្យរូបនេះលើកឡើងថា សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូង ថាជនល្មើសអាចកប់ចោលឈើក្នុងដី ក្នុងកំឡុងពេលដែលមានគណៈកម្មធិការថ្នាក់ជាតិចុះការបង្ក្រាបកាលពីឆ្នាំ២០១៥។ ជាលទ្ធផលក្រុមការងារបានបង្ក្រាបនិងដកហូតឈើដូចខាងក្រោម៖ ទី១៖ ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើមូលប្រភេទឈ្លីជ ចំនួន ១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០%-២៥ភាគរយ។ ទី២៖ ទីតាំងខាងលើជាអតីតរោងស្នាក់នៅរបស់កម្មកររបស់អតីតក្រុមហ៊ុនសម្បទាន មានឈើអារប្រភេទសុក្រម ចំនួន ១៣០សន្លឹក ស្មើ៣,៥២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ៣០ភាគរយ។ ទី៣៖ ទីតាំងដែលជនស្ស័យបានកប់ក្នុងដីក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន ១៩កំណាត់ស្មើនឹង…
-
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២៥០គ្រួសារនៅក្រុងស្ទឹងសែនបានទទួលអំណោយ

កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ក្រោមការរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អំណោយរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកចំនួន២៥០ គ្រួសារ នៅសង្កាត់ដំរីជាន់ខ្លា និងសង្កាត់កំពង់រទេះ ក្នុងក្រុងស្ទឹងសែន។ អំណោយមាន អង្ករ ត្រីខ ភួយ និងទឹកស៊ីអ៊ីវ ។ក្នុងពេលជួបសំណេះសំណាល និងចែកអំណោយឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានប្រឹងប្រែងក្នុងការសហការចែកចាយអំណោយដល់ប្រជាពលរដ្ឋ។ ការចែកអំណោយនេះបង្ហាញពីស្មារតីសាមគ្គីភាព និងការប្រឹងប្រែងរបស់អាជ្ញាធរដើម្បីរួមដោះស្រាយបញ្ហាសង្គម៕ដោយ៖ប៊ុនរដ្ឋា
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤នៅស្រុក អង្គរធំ

សៀមរាប៖នៅបរិវេណពុទ្ធមណ្ឌលវិសបស្សនាអន្តរជាតិ កម្ពុជា ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ។ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ប្រជាពលរដ្ឋបានលើកឡើងពីទុក្ខកង្វល់ លើបញ្ហាដីធ្លីក្នុងតំបន់១និងតំបន់២ (តំបន់រមណីយដ្ឋានអង្គរ)ផ្តោតលើការផ្ទេរកេរ្តិ៍មរតកដីធ្លី ពីឪពុកម្តាយ ជីដូនជីតាមកឱ្យកូនចៅ ,ការស្មើសុំធ្វើបណ្ណ(ប.ស.ស)បណ្ណសមធម៌ , អំពីតម្លៃកសិផល (ស្រូវ និង ដំឡូង ) និងសុំបញ្ចុះតម្លៃសេវាព្យាបាល ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំ ។ ឆ្លើយតបទៅនឹងសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង លោកអភិបាលរងខេត្ត និងមន្រ្តីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការបំភ្លឺចំពោះសំណួរ សំណូមពរនិងក្តីកង្វល់ដែលប្រជាពលរដ្ឋលើកជាក់ស្ដែងចំនួន ១៤ ។ ដោយឡែកចំពោះសំណួរសំណូមពរជាលាយលក្ខណ៍អក្សរចំនួន…
-
ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុនជីងលូ យ័ន នៅស្រុកគងពិសី បញ្ឈប់ជាបន្ទាន់ការបង្ហូរកាកសំណល់រាវ ចូលទៅក្នុងប្រឡាយ និងរៀបចំប្រព័ន្ធត្រួតពិនិត្យ

កំពង់ស្ពឺ៖ក្រសួងបរិស្ថានបានសម្រេចឱ្យក្រុមហ៊ុនជីងលូ យ័ន បញ្ឈប់ការបង្ហូរកាកសំណល់រាវ(ទឹកកខ្វក់)ចូលទៅក្នុងប្រឡាយ៦១ជាបណ្តោះអាសន្ន ដើម្បីរៀបចំឧបករណ៍បច្ចេកទេសតាមដានជាថ្មី ពិសេសបញ្ជៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តស្ទឹងព្រែកត្នោត និងជីវចម្រុះ ។ ការសម្រេចបែបនេះធ្វើឡើងក្រោយមានការចុះត្រួតពិនិត្យប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរោងចក្រនិងប្រព័ន្ធលូបង្ហូរកាកសំណល់រាវចេញពីរោងចក្រទៅក្នុងប្រឡាយលេខ៦១ ហើយបន្តធ្លាក់ចូលទៅក្នុងស្ទឹងតូច ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ លោក សារុន សំបូរ ប្រធាននាយកដ្ឋានបរិស្ថានបានរៀបរាប់ថា ក្រុមការងារក្រសួងបរិស្ថានបានចុះពិនិត្យតាមដានការអនុវត្តវិធានការកែប្រែបច្ចេកទេសលើការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់របស់សួនឧស្សាហកម្ម JIN LU YAUN ENERGY ENVIRONMENT PROTECTION CO.,LTD ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន១២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ប្រជាពលរដ្ឋបានបញ្ជាក់ថាមានការបង្ហូរកាកសំណល់រាវ(ទឹកកខ្វក់)ចូលទៅក្នុងប្រឡាយទឹក និងស្ទឹង ពិសេសនៅពេលយប់ ។ប្រជាពលរដ្ឋបានសុំឱ្យមានការអន្តរាគមន៍បន្ទាន់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។ មន្ត្រីដដែលបន្តទៀតថា ក្រោយពីមានការស្នើសុំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់បទបញ្ជាទៅដល់អាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ពិសេសក្រសួងបរិស្ថានត្រូវចុះបន្ទាន់ទៅដល់ទីតាំងរោងចក្រ ។នៅពេលក្រុមការងារចម្រុះនៃអាជ្ញាធរខេត្ត និងស្រុកទាំងពីរ ដឹកនាំដោយក្រសួងបរិស្ថានចុះពិនិត្យជាក់ស្តែង បានរកឱ្យឃើញនូវមូលហេតុដែលបង្កឱ្យទឹកមានពណ៌ក្រមៅ និងមានក្លិនស្អុយខ្លាំង មិនអាចប្រើប្រាស់ក្នុងការស្រោចស្រពដំណាំកសិកម្មបាន ពិសេសការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្ស ព្រមទាំងសត្វផង ។…
-
ក្រសួងសុខាភិបាល ជូនដំណឹងពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ « Norovirus »

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេក្តីជូនដំណឹង ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅលើពិភពលោក វីរុសណូរ៉ូ « Norovirus » ជាមូលហេតុចម្បងនៃការក្អួត និងរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវ រលាកក្រពះពោះវៀន ។ អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន ៦៨៥លានករណីបង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើ កុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០នាក់បានស្លាប់ ។ ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។ បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញា ជាទូទៅ កើតមានចន្លោះពី ១២ ទៅ ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ឬប្រឈមនឹងវីរុសណូរ៉ូ ។ រោគសញ្ញាភាគច្រើន មាន រាក ក្អួត ចង្អោរ ចុកពោះ និងអាចមាន…