Category: ព័ត៌មានសង្គម

  • ពិព័រណ៍ម្ហូបអាហារខ្មែរ នៅខេត្តបាត់ដំបងឆ្នាំនេះ នឹងកាន់តែប្លែកជាងឆ្នាំមុន

    ពិព័រណ៍ម្ហូបអាហារខ្មែរ នៅខេត្តបាត់ដំបងឆ្នាំនេះ នឹងកាន់តែប្លែកជាងឆ្នាំមុន

    បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍​ម្ហូបអាហារខ្មែររយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែ​ធ្នូ​ឆ្នាំ២០២៤ នៅកំណាត់ផ្លូវលេខ១ ចាប់ពីរដ្ឋាករទឹកខេត្ត ដល់សួននាគ​សន្តិភាព មុខអគារសារមន្ទីរប្រវត្តិសាស្រ្ត ខេត្តបាត់ដំបង (សាលាខេត្ត​ចាស់) ។ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីអបអរពិធី​បុណ្យឆ្លង​ឆ្នាំសកល​២០២៤-២០២៥​ផង និងដើម្បី​ផ្តល់ឱកាសដល់ចុង​ភៅចំណានៗដែលធ្លាប់មានស្នាដៃ ក្នុងការចំអិនមុខម្ហូបអាហារ និងបង្អែមខ្មែរ នៅតាមផ្ទះ តាមភោជនីយដ្ឋាន និងអាហារដ្ឋាន​នានាក្នុងក្រុង ខេត្ត បានចូលរួមបង្ហាញស្នាដៃ ក៏ដូចជាបានចែករំលែក​នូវបទពិសោធន៍​ល្អៗពីគ្នាទៅវិញទៅមកផង។ពិសេសជាងនេះគឺ​បង្កើតភាពសប្បាយរីករាយ ប្លែកភ្នែក ប្លែកអារម្មណ៍ដល់ទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តខេត្តបាត់ដំបង។ បន្ទាប់ពីទទួលជោគជ័យ និងមានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ក្នុងការប្រារព្ធកាលពី​ឆ្នាំ​២០២២និងឆ្នាំ២០២៣​កន្លងទៅ នៅឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំ​ពិរព័រណ៍​ម្ហូបអាហារខ្មែរម្តងទៀត​ដើម្បីអបអរ​សាទរ​ពិធីបុណ្យ​ឆ្លងឆ្នាំ​សកល ២០២៤ឈានចូលឆ្នាំថ្មីសកល២០២៥ខាងមុខ ហើយឆ្នាំនេះ​កាន់តែប្លែកជាង​ឆ្នាំមុនទៀតផង ។ បើតាមផែនការរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បង្ហាញក្នុង​កិច្ចប្រជុំស្តីពីការតាំងពិរព័រណ៍ម្ហូបអាហារខ្មែរ​ឆ្នាំ ២០២៤នឹងប្រព្រឹត្តធ្វើរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃបញ្ចប់ឆ្នាំចាស់២០២៤ ឆ្លងចូលឆ្នាំ២០២៥ ។ព្រឹត្តិការណ៍​នេះរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហ​ភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។ ឯកឧត្តម​ សុខ​ លូ​ បញ្ជាក់ថា ព្រឹត្តការណ៍ឆ្នាំនេះធ្វើឱ្យបានល្អ មានភាពប្លែកស្អាត…

  • ផ្លូវក្នុងទីប្រជុំជនក្រុងបាត់ដំបង នឹងកែលម្អឡើងវិញបន្ទាប់ពី​បញ្ចប់គម្រាងប្រព័ន្ធលូក្រោមដី

    ផ្លូវក្នុងទីប្រជុំជនក្រុងបាត់ដំបង នឹងកែលម្អឡើងវិញបន្ទាប់ពី​បញ្ចប់គម្រាងប្រព័ន្ធលូក្រោមដី

    បាត់ដំបង៖ជាការកត់សម្គាល់ ជាច្រើនខែចុងក្រោយនេះ ផ្លូវមួយ​ចំនួន​នៅទីប្រជុំជនក្រុងបាត់ដំបង មានសភាពខូចខាត​ដោយ​អន្លើៗ ។មន្រ្តីជំនាញបានទទួល​ស្គាល់​ស្ថានភាពនេះ ហើយបានពន្យល់ថានេះ​ដោយ​សារតែអនុវត្តជីកដាក់​ប្រព័ន្ធលូរំដោះទឹកកខ្វក់ចេញពីក្នុងក្រុង ទាំងខាងកើតស្ទឹង និងខាង​លិចស្ទឹង ។ប៉ុន្តែបណ្ដាផ្លូវទាំង​នេះនឹងត្រូវធ្វើការកែលម្អឡើង​វិញឆាប់ៗ បន្ទាប់ពីបញ្ចប់គម្រាងប្រព័ន្ធលូក្រោមដីរួចរាល់ជាស្ថាពរ​ ជាពិសេស​ប៉ែក​ខាងកើតស្ទឹងសង្កែ ។ លោក ហ៊ាន លីហុង ប្រធានគ្រប់គ្រងការដ្ឋាននៃគម្រោងទឹក​កខ្វក់​ក្នុងក្រុងបាត់ដំបង បានលើកឡើងពីកំណាត់​ផ្លូវជាតិ​លេខ៥ ចាប់​ពីចំណុចរង្វង់មូលព្រាបស រហូតមកដល់រង្វង់មូលលោកតាដំបង​គ្រញូង ដែលមានសភាពខូចខាតកន្លងមកនេះ ។លោកថា នេះដោយ​សារការជីកគាស់ ដើម្បីអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះ​ទឹកកខ្វក់។ដូចនេះសូមបងប្អូន​ប្រជា​ពលរដ្ឋកុងក្រុងមានការយោគយល់ និងអធ្យាស្រ័យខណៈការដ្ឋានកំពុងដំណើរការ ។តែផ្លូវនេះនឹងត្រូវ​សាងសង់ឡើងវិញ ក្រោយពីបញ្ចប់គម្រោងខាងលើ។ លោកបានបន្ថែមថា ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះ​ទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ សម្រេច​១០០ភាគរយ​ហើយ។ចំណែកផ្លូវដែលរងការខូចខាតកន្លងមក ក៏នឹងត្រូវរៀបចំជួសជុលកែ​លម្អឡើងវិញជាបន្តបន្ទាប់ទៅ​តាមស្ថានភាព​ដើមរបស់ផ្លូវនីមួយៗ។ចំពោះកំណាត់ផ្លូវជាតិលេខ៥ចាប់ពីចំណុចរង្វង់មូលព្រាបស រហូតមកដល់លោកតាដំបង​គ្រញូង​នឹងត្រូវសាងសង់ឡើងវិញ​នៅចន្លោះពាក់កណ្តាលខែមករា ឆ្នាំ២០២៥។ សូមជម្រាបថា នៅក្នុងទីប្រជុំនៃក្រុងបាត់ដំបង បច្ចុប្បន្នបាន និងកំពុង​អនុវត្តនូវគម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និង អាងប្រព្រឹត្តកម្ម​ទឹកកខ្វក់ ចេញក្រៅក្រុង ដែលគាំទ្រដោយហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និងអនុវត្ត​គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។នៅក្នុងដំណាក់កាលនៃការសាងសង់នេះ ប្រជាពល​រដ្ឋពិត​ជាជួប​ការលំបាកចៀសមិនផុត។ក៏ប៉ុន្តែរដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង និងប្រតិបត្តិករនៃគម្រោង បាននិងកំពុងខិតខំជួសជុល និងពន្លឿនការសាងសង់ផ្លូវដែលខូចខាតឡើងវិញដោយយកចិត្តទុកដាក់។ មន្រ្តីគ្រប់គ្រងការដ្ឋានបញ្ជាក់ថា នៅពេលដែលគម្រោងប្រព័ន្ធ​លូរំដោះទឹកកខ្វក់ត្រូវបានបញ្ចប់ និងធ្វើតេស្តតាមបច្ចេកទេស​របស់គម្រោងរួចរាល់ រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនជួសជុល​ផ្លូវដែលខូចខាតទាំងអស់នោះ ឱ្យ​ប្រសើរឡើង​វិញដោយមិនបង្អែរបង្អង់ឡើយ៕ អត្ថបទ-រូបភាព៖ អ៊ុក…

  • ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពិនិត្យការសាង​សង់ផ្ទះថ្មី និងសួរសុខទុក្ខអតីតយុទ្ធជន ដែលទើបមករស់នៅថ្មី លើដីសម្បទានសង្គមកិច្ច

    ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពិនិត្យការសាង​សង់ផ្ទះថ្មី និងសួរសុខទុក្ខអតីតយុទ្ធជន ដែលទើបមករស់នៅថ្មី លើដីសម្បទានសង្គមកិច្ច

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណ:កម្មាធិកា​រសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងលោកជុំ វិរៈ អភិបាលរងស្រុកសន្ទុក បានអញ្ជើញពិនិត្យការសាងសង់ផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលទើបមករស់នៅថ្មី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ ប្រធានគណ:កម្មាធិការ បានបញ្ជាក់ថា ដោយបានការយកចិត្តទុកដាក់​ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី និងជាប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី​នាយឧត្តមសេនីយ៍ គន់ គីម កន្លង​មកនេះ បានផ្ដល់ជូនអតីតយុទ្ធ​ជនចំនួន១៤១គ្រួសារមានជីវភាពលំបាកខ្វះខាត មានផ្ទះចំនួនមួយ​ខ្នងទំហំ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ មានបង្គន់អនាម័យ ព្រមទាំងបានផ្ដល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារចំនួន មួយហិកតាកន្លះ ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន មានរយៈពេលជាង៣ ឆ្នាំកន្លងមកហើយ ។ដោយឡែកបច្ចុប្បន្នសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ដេចបានផ្ដល់ផ្ទះចំនួន៦៥ខ្នង…

  • ផ្សព្វផ្សាយ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥”

    ផ្សព្វផ្សាយ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥”

    (ភ្នំពេញ)៖ លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកការគ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជា ហៅកាត់ថា គ.ស.ស. នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ដល់សាធារណជន និងភាគីពាក់ព័ន្ធនានាឱ្យបានជ្រាបកាន់តែទូលំទូលាយបន្ថែមទៀត អំពី គោលបំណងរួម, ខ្លឹមសារ និងសារៈសំខាន់ នៃផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាការបង្ហាញនូវ មុខងារ និងភារកិច្ចរបស់ក្រសួង-ស្ថាប័ន នីមួយៗ ដែលនឹងត្រូវចូលរួមអនុវត្តផែនទីបង្ហាញផ្លូវនេះ ផងដែរ។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប៍នពាក់ព័ន្ធ ព្រមទាំងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា ប្រមាណ ១០០ នាក់។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ គូសបញ្ជាក់ថា ការគ្របដណ្តប់សុខភាពជាសកល នៃអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុ ជាការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម និងដំណើរឆ្ពោះទៅ អនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុ ដោយបានគាំទ្រ “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល…

  • ឆ្នាំនេះគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំងកើនឡើងទ្វេដង

    ឆ្នាំនេះគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំងកើនឡើងទ្វេដង

    កំពង់ឆ្នាំង៖យោងតាមរបាយការណ៍បញ្ជាក់ដោយអភិបាលខេត្តកំព​ង់ឆ្នាំងបានឱ្យដឹងថា ក្នុងឆ្នាំ​២០២៤ខេត្តកំពង់ឆ្នាំង​ករណីគ្រោះថ្នាក់​ចរាចរណ៍បានកើតឡើងចំនួន៧៣ ករណី ស្មើនឹង១០៣ភាគរយ និងបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៥៥នាក់  ។ ក្នុងពិធីទិវាជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ នៅមុខសាលាខេត្តកំពង់ឆ្នាំងកាលពី​រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និងជាប្រធាន គណៈកម្មា​ធិការ​ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ,ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់​​ឆ្នាំងបានរាយការណ៍ថា ឆ្នាំ២០២៤​គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោកនៅខេត្តនេះបានកើតឡើងចំនួន៧៣ករណី ខណៈឆ្នាំ​២០២៣កើតឡើងចំនួន៣៧ ករណី ។តួលេខនេះបង្ហាញថា ចំនួនគ្រោះថ្នាក់ឆ្នាំ២០២៤បានកើនឡើងស្មើនឹង១០៣​ភាគរយ​ ។គ្រោះថ្នាក់កើតឡើងចំនួន៧៣ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៥៥នាក់ , រងរបួសរបួសធ្ងន់ ៥៥ នាក់, រងរបួសស្រាល១០៩នាក់  ,ខូចខាតរថយន្តសរុបចំនួន៦៨ គ្រឿង ក្នុងនោះរថយន្តធុនធ្ងន់ ២៦ គ្រឿង រថយន្តធុនស្រាល​៤១ គ្រឿងនិងទោចក្រយានយន្ត​ចំនួន៦៣គ្រឿង ។ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍​នៅតែកើនឡើង​និងអូសបន្លាយរយៈពេលវែង ប្រសិនបើយើងមិនមានវិធានក្នុងការទប់ស្កាត់ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការ​ចូល​រួមអនុវត្តច្បាប់ពីអ្នកប្រើប្រាស់ផ្លូវគ្រប់ៗរូប ។ …

  • កងពលធំអន្តរាគមន៍លេខ៣និងសប្បុរសជនបរិច្ចាគថវិកាជាង១១៣លានរៀល​ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

    កងពលធំអន្តរាគមន៍លេខ៣និងសប្បុរសជនបរិច្ចាគថវិកាជាង១១៣លានរៀល​ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

    ព្រះវិហារ៖ ថវិកាសប្បុរសធម៌ចំនួន១០០លានរៀល និងថវិកាបន្ថែម​របស់​​សប្បុរសជនចំនួនជាង១៣លានរៀល ត្រូវបាន​ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការកងពល​ធំអន្តរាគម​ន៍​លេខ៣ ប្រគល់ជូនមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្ត​សៀម​រាបកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ ការបរិច្ចាគពីកងយោធពលខេមរភូមិន្ទ និងសប្បុរសជននៃកងពល​ធំអន្តរាគមន៍លេខ៣គឺធ្វើឡើងក្នុងន័យមនុស្សធម៌​និង​ដើម្បីជួយ​ទ្រទង់ដល់ការពិនិត្យព្យាបាល ការថែទាំសុខភាពដល់កុមារកម្ពុជា ។ ថវិកាជាង១១៣លានរៀលនេះត្រូវបានបែងចែកទៅ មន្ទីរពេទ្យគន្ធបុប្ផា​ចំនួន ៥០លានរៀល និងថវិកាសប្បុរស​ជនចំនួន​៨.៧១៦.០០០​រៀល។ចំណែកមន្ទីរពេទ្យកុមារអង្គរចំនួន ៥០លានរៀល​និងថវិកា​សប្បុរស​ជនចំនួន៤.៧៦៦.០០០រៀល) ។​ឧត្តមសេនីយ៍ឯក ស្រី ឌឹក មានប្រសាសន៍ថា ថវិកាចំនួន ១១៣.៤៨២.០០០រៀល ​ដែលក្រុមការងារ​បរិច្ចាគជូន​ដល់មន្ទីរ​ពេទ្យទាំងពីរ គឺជាការចូលរួមវិភាគទានដ៏ស្មោះស្ម័​គ្រអស់​ពីដួងចិត្ត របស់នាយទាហាន នាយទាហានរង ពល​ទាហាន កងពលធំអន្តរាគមន៍​លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ជាការឆ្លើយតបទៅ​តាមការអំពាវនាវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយយករដ្ឋមន្រ្តីកម្ពុជា,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្រ្តីកម្ពុជា។ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងមូលនិធិមន្ទីរពេទ្យកុមារអង្គរបាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស្រី ឌឹក ព្រមទាំង​នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំ​អន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគម​ន៍ចំណុះទាំង៣ និងសប្បុរសជនចំពោះទឹកចិត្តមនុស្សធម៌ដោយបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែក​ជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សា​និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារ​អង្គរ…

  • “សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍”នៅខេត្តបន្ទាយមានជ័យ

    “សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍”នៅខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ ៖​រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤​បានប្រារព្ធទិវាពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ក្រោមវត្តមានចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្រ្តីជាថ្នាក់ដឹកនាំ​ជុំវិញខេត្តនិងមន្រ្តីពាក់ព័ន្ធនានាយ៉ាងច្រើនកុះករ។ ក្នុងពិធីដែលប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្ត លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា កម្ពុជាតាមរយៈការអង្កេត អត្រាប្រេវ៉ាឡង់របស់មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ បានបង្ហាញ​ឱ្យឃើញ​ថានៅឆ្នាំ១៩៩៨ មានប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ នៅលើមនុស្សពេញវ័យអាយុពី ១៥ ទៅ៤៩ ឆ្នាំមានចំនួន ១.៧ភាគរយ​ហើយមានការថយចុះមកត្រឹម០.៧ភាគរយនៅឆ្នាំ ២០១៣ និងបាន​បន្ត​​ថយចុះមកនៅត្រឹម ០.៦ភាគរយ នៅឆ្នាំ២០១៤ ដល់ ឆ្នាំ២០២៣ ហើយបន្តថយចុះមកត្រឹម ០.៥ភាគរយ នៅឆ្នាំ២០២៤ នេះ។ ការថយចុះនៃអត្រាប្រេវ៉ាឡង់ជំងឺអេដស៍នេះ ត្រូវបានលោកប្រធានមន្ទីរ​បញ្ជាក់ថាជាលទ្ធផលនៃ​កិច្ចខិតខំប្រឹងប្រែងរួមគ្នា​ជាពហុវិស័យក្នុងការ​ចូលរួមទប់ស្កាត់នូវការរីករាលដាលនេះ ។ខេត្តបន្ទាយមានជ័យមាន​កិច្ចសហការ គ្នាយ៉ាងសកម្ម​រវាងស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិ ស្ថាប័នឯកជននានា។ខេត្តមានយុទ្ធសាស្ត្រធំៗបីសំខាន់…

  • ផ្សព្វផ្សាយស្តីអំពីរគ្រោះថ្នាក់នៃគ្រឿងញៀនជូនដល់នាយទាហាន និងពលទាហានខេត្តព្រះវិហារ

    ផ្សព្វផ្សាយស្តីអំពីរគ្រោះថ្នាក់នៃគ្រឿងញៀនជូនដល់នាយទាហាន និងពលទាហានខេត្តព្រះវិហារ

    ព្រះវិហារ៖ លោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធ​ហត្ថខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ បាន​អញ្ជើញចុះអប់រំផ្សព្វ​ផ្សាយ និងចែករំលែកបទពិសោធន៍ ស្តីពីការកំណត់អត្តសញ្ញាណ​គ្រឿងញៀន និងចំណេះដឹងជា​មូលដ្ឋាន​ស្តីពីគ្រឿងញៀន ជូនដល់​នាយទាហាន និងពលទាហានចំនួន ១៥០នាក់កាលពីព្រឹកថ្ងៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ។ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រវិហារ បានបញ្ជាក់ទៅកាន់អ្នកចូលរួមថា  គ្រឿងញៀន មិនមែនជាឱសថ ជំនួយកម្លាំង បំប៉ន​ស្មារតី ឱ្យក្មេងជាងវ័យនោះទេ។គ្រឿងញៀន គឺបំផ្លាញសុខភាព ទ្រព្យ​សម្បត្តិ អាយុជីវិត ផ្ដល់​ផលលំបាក​ដល់ក្រុមគ្រួសារ និងសង្គមជាតិ ។ ចំណែកឧត្តមសេនីយ៍ត្រី ទេព ឈឿន មេបញ្ជាការរងកងពល​តូចអន្តរា​គមន៍លេខ៧ បានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ ចំពោះលោក​វរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរង កងរាជអាវុធ​ហត្ថខេត្តព្រះ​វិហារ ព្រមទាំងក្រុមការងារ ដែលបាន​ចំណាយពេលដ៏មានតម្លៃ​អញ្ជើញ​ចុះអប់រំផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ ស្តីពីការកំណត់អត្ត​សញ្ញាណគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីគ្រឿងញៀន ជូនដល់នាយទាហាន និងពលទាហានក្នុងថ្ងៃនេះ៕ ដោយ៖ សួន លីណា

  • មន្រ្តីទេសចរណ៍៖ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសកើនឡើងជាង​២២ភាគរយ ទូទាំងប្រទេស

    មន្រ្តីទេសចរណ៍៖ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសកើនឡើងជាង​២២ភាគរយ ទូទាំងប្រទេស

    កំពង់ឆ្នាំង៖ក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាព និងសង្គតិភាព​ទិន្នន័យទេសចរណ៍ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សុខាញូវយ៉ក ក្រុងកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួង​ទេស​ចរណ៍ មានប្រសាសន៍ថា ក្រោមម្លប់​សន្តិភាពវិស័យទេសចរណ៍បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ ការ​លើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ។ដោយឡែកឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកើន​​ឡើង​គួរកត់សម្គាល់ ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រោយ​ពីវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់​ កម្ពុជាទទួលបាន​ភ្ញៀវ​ទេសចរអន្តរជាតិ​កើនវិញគួរឱ្យកត់សម្គាល់ ។ឆ្នាំ២០២៤ កម្ពុជាទទួលភ្ញៀវទេសចរ​អន្តរជាតិជាង៦ លាននាក់ គឺកើនឡើង ២២ភាគរយ និងភ្ញៀវទេសចរ​ជាតិជាង ២០លាននាក់កើនឡើង១៩.៧ ភាគរយ បើប្រៀបធៀបរយៈ​ពេល​ដូចគ្នា​នៃឆ្នាំ​២០២៣​។ ទាក់ទងនឹងសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា សិក្ខាសាលាពិតជាមានសារៈសំខាន់​ក្នុងការចូលរួម​ពង្រឹង​គុណភាព សង្គតិភាព និងភាពស៊ីច្រវាក់គ្នានៃប្រព័ន្ធទិន្នន័យទេសចរទូទាំង​រាជធានីខេត្ត សម្រាប់បំពេញ​តម្រូវការរបស់​អ្នកប្រើប្រាស់ ស្ថិតិទូទៅ​ក៏ដូចជាការតាមដាន និងវាយតម្លៃដំណើរការ រីកចម្រើននៃវិស័យ​ទេសចរណ៍ ព្រមទាំងជាមូលដ្ឋាន មិនអាចខ្វះបានក្នុងការរៀបផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍនៃវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនរឹងមាំល្អប្រសើរថែមទៀត ។ ដើម្បីឱ្យការងារស្ថិតិទេសចរណ៍កាន់តែមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពមួយកម្រិតទៀត ឯកឧត្តមរដ្ឋលេខាធិការ​បានផ្ដល់​នូវការណែនាំ​មួយចំនួន ។ក្នុងនោះ ត្រូវបន្តពង្រឹងការប្រមូលរៀបចំចងក្រងទិន្នន័យ​ទេសចរណ៍​ប្រកបដោយ​គុណភាព​និង​ការទទួលខុសត្រូវដើម្បី​ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ស្ថិតិ ភាពស៊ីច្រវាក់ក្នុងវិស័យស្ថិតិទេសចរណ៍ដោយរួមបញ្ចូលទស្សនៈទានការច្នៃប្រឌិត និងនវានុវត្តន៍ ។ការទាញផលប្រយោជន៍ពីបច្ចេកទេសទូរគមនាគមន៍ និងព័ត៌មានវិទ្យា​ដើម្បីឱ្យមានសង្គតិភាព និងទិន្នន័យនៅទូទាំងរាជ​ធានីខេត្ត ឈានទៅកសាងមូលទិន្នន័យទេសចរណ៍ ឌីជីថល…

  • ការយល់ដឹងស៊ីជម្រៅពីវប្បធម៌ខ្មែរ និងបណ្តុះផ្នត់គំនិតឱ្យយុវជនជំនាន់ក្រោយចេះស្រលាញ់ចូលរួមអភិរក្សកេរដំណែល និងលើកតម្កើនមរតកដូនតា

    ការយល់ដឹងស៊ីជម្រៅពីវប្បធម៌ខ្មែរ និងបណ្តុះផ្នត់គំនិតឱ្យយុវជនជំនាន់ក្រោយចេះស្រលាញ់ចូលរួមអភិរក្សកេរដំណែល និងលើកតម្កើនមរតកដូនតា

    សៀមរាប៖ ខេត្តសៀមរាប គឺជាខេត្តមួយសម្បូរទៅដោយប្រាសាទបុរាណ ដែលដូនតាបុព្វបុរសជំនាន់មុនបន្សល់ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។ មិនត្រឹមតែប៉ុណ្ណោះនៅតាមប្រាសាទនីមួយៗគឺមានចម្លាក់ជាតឹកតាងបង្ហាញអំពីប្រពៃណី និងវប្បធម៌ប្រវត្តិសាស្រ្តក្នុងសម័យកាលដ៏រុងរឿងរបស់ខ្មែរសម័យមុន។ ដោយមើលឃើញពីភាពអស្ចារ្យទាំងអស់នោះហើយ ទើបសាលារៀន ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ ហៅកាត់ថា GVA បានបង្កើតទស្សនកិច្ចសិក្សា ដោយបានដឹកនាំសិស្ស១២០នាក់ និងលោកគ្រូ-អ្នកគ្រូ១៧នាក់ សម្រាប់សិស្សវិទ្យាល័យពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ទៅកាន់ខេត្តសៀមរាបរយៈពេល២យប់និង៣ថ្ងៃ ដើម្បីសិក្សាស្វែងយល់ តាមសារមន្ទីរជាតិអង្គរ និងប្រាសាទបុរាណនានា។ លោក ម៉ុន សុខជា នាយកសាលា ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ បានគូសបញ្ជាក់ថា ទស្សនកិច្ចសិក្សាដឹកនាំសិស្សមកកាន់ខេត្តសៀមរាបនេះ សាលាមានគោលដៅចង់ឱ្យសិស្សបានសិក្សាស្វែងយល់ស៊ីជម្រៅកាន់តែច្បាស់អំពីវប្បធម៌ប្រវត្តិសាស្រ្តនៃសម័កាលដ៏រុងរឿងរបស់ខ្មែរនាអាណាចក្រអង្គរ។ ទស្សនកិច្ចសិក្សារយៈ២យប់៣ថ្ងៃនេះ សាលាបានអញ្ជើញមគ្គុទេ្ទសក៍ទេសចរណ៍ជំនាញចំនួន ៥ រូប មកណែនាំពន្យល់ជូនសិស្សយ៉ាងច្បាស់លាស់ជូនដល់សិស្ស។ កាលណាសិស្សបានយល់ដឹងអំពីវប្បធម៌ប្រវត្តិសាស្រ្តរបស់ខ្លួនសិស្សមិនត្រឹមតែទទួលបាននូវចំណេះទាំងនោះទេ ពោលវាថែមទាំងបណ្តុះផ្នត់គំនិតពួកគេដែលជាកូនចៅជំនាន់ក្រោយចេះស្រលាញ់ ចូលរួមអភិរក្សថែរក្សាវប្បធម៌ដែលជាកេរដំណែលរបស់ដូនតាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងបានផ្តល់ជូននូវបទពិសោធន៍ដល់សិស្សឱ្យចេះអត់ធ្មត់ តស៊ូព្យាយាមដូចបុព្វបុរសខ្មែរជំនាន់មុនដែលបានតស៊ូកសាងប្រាសាទរហូតទទួលបានជោគជ័យ ដោយបានឆ្លាក់ចេញនៅក្បូរក្បាច់រចនាយ៉ាងល្អប្រណីត។ សិស្សានុសិស្សដែលបានចូលរួមក្នុងទស្សនកិច្ចសិក្សាដែលរៀបចំដោយសាលា មានរយៈពេល២យប់៣ថ្ងៃ នៅតាមសារមន្ទីរជាតិ និងប្រាសាទរបុរាណក្នុងខេត្តសៀមរាប បានបង្ហាញចំណាប់អារម្មណ៍ថា ពេលបានមកដល់ផ្ទាល់អមជាមួយការពន្យល់យ៉ាងក្បោះក្បាលពីមគ្គុទ្ទេសក៍ទេសចរណ៍ ធ្វើឱ្យពួកគេមានអារម្មណ៍ភ្ញាក់ផ្អើល និងកោតសសើរជាខ្លាំង ចំពោះភាពអស្ចារ្យ…