Category: ព័ត៌មានសង្គម

  • មិនបន្ធូរដៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តជំរុញបណ្ដុះបណ្ដាល​វិជ្ជាជីវៈជំនាញដល់យុវជន

    មិនបន្ធូរដៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តជំរុញបណ្ដុះបណ្ដាល​វិជ្ជាជីវៈជំនាញដល់យុវជន

    បន្ទាយមានជ័យ៖នៅសាលប្រជុំវិទ្យាស្ថាពហុបច្ចេកទេស​ខេត្តបន្ទាយ​មានជ័យ ក្រុងសិរីសោភ័ណកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ រដ្ឋបាលខេត្ត​បន្ទាយមានជ័យបានបើកកិច្ចប្រជុំប្រចាំឆ្នាំ និងការពង្រឹងសមត្ថភាព​ស្តីពីបូកសរុបលទ្ធផលការងារ លើកទិស​ដៅ​បន្ត និងយន្តការគ្រប់គ្រង​គណៈកម្មាធិការបណ្ដុះបណ្ដាលលើវិស័យការងារនិងការជំរុញចុះឈ្មោះចូលរៀន ។ លោក យឹម សំណាង អភិបាលរងខេត្តដែលអញ្ជើញចូលរួមអធិបតីក្នុង​កិច្ចប្រជុំបានបញ្ជាក់អំពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបា​លអាណត្តិទី៧ ក្នុងការបណ្ដុះ​បណ្ដាលវិជ្ជាជីវៈជំនាញពិតប្រាកដដល់យុវជនមកពី​គ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិ​ភ័យ ដើម្បីឱ្យពួកគេទទួលបាន​ឱកាសការងារ និងបង្កើតការងារដោយខ្លួនឯងប្រកបដោយ​ភាពម្ចាស់​ការ។លោកអភិបាលរង បានស្នើសុំគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ ពិសេស​អាជ្ញាធរក្រុង ស្រុក ទាំង៩ចូលរួមសហការ និងសម្របសម្រួល​ដល់វិទ្យា​ស្ថាន​ក្នុងការចុះផ្សព្វផ្សាយជ្រើសរើសសិស្សឱ្យចុះឈ្មោះចូលរៀន​ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ។ លោកស្រី​ សំរិទ្ធ​ សូរ្យជាតិ​ នាយិកាវិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយ​មានជ័យបានឱ្យដឹងថា​វិទ្យាស្ថាន​ពហុបច្ចេកទេស ខេត្តឆ្នាំ​សិក្សា២០២០-២០២៣ បានបណ្ដុះបណ្ដាលគ្រប់​កម្រិត​ជំនាញ​ដល់សិស្ស​ចំនួន៣.៣៥៩ និងឆ្នាំ​សិក្សា២០២៤​បានបណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ កម្មវិធីស្ពានចម្លង កម្រិតសញ្ញាបត្របច្ចេកទេស និងបរិញ្ញាបត្ររងសរុបចំនួន ៣១២​នាក់( ស្រី៩៩នាក់) ។ លោកស្រី​នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្តថា វិទ្យាស្ថាន​បាននិងកំពុងបន្តបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ​ជូនដល់យុវជនមក​ពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យដោយមិនបង់ថ្លៃសិក្សា និង​ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។វិទ្យាស្ថានអនុវត្តបានចំនួន​២.៤៩៥នាក់( ស្រី៦៥០នាក់), សិស្សគោលដៅ៧៧៤នាក់ (ស្រី ៤៣៧នាក់), សិស្សបញ្ចប់​ការសិក្សា ៧៧៩នាក់ (ស្រី១៤៨នាក់) លើ១២មុខជំនាញ។ វិទ្យាស្ថានបានចុះសិក្សាតម្រូវការ និងការប្រើប្រាស់កំលាំងពលកម្ម​ជំនាញ​នៅតាម ក្រុមហ៊ុន សហគ្រាស ឧស្សាហ​កម្ម​ក្នុង​ខេត្ត ជាពិសេស​តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត និងបានចុះអនុស្សរណៈ​ជាមួយ​ក្រុមហ៊ុន…

  • អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការលើអាជីវករ ដែលមិនស្តាប់ការណែនាំរបស់រដ្ឋបាលខណ្ឌ

    អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការលើអាជីវករ ដែលមិនស្តាប់ការណែនាំរបស់រដ្ឋបាលខណ្ឌ

    (ភ្នំពេញ)៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់ និងមានវិធានការ ចំពោះអាជីវករមួយចំនួន ដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវលេខ ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ លោកនាយករងរដ្ឋបាលខណ្ឌ បានឱ្យដឹងថា កន្លងមក រដ្ឋបាលខណ្ឌ បានចុះណែនាំ និងចែកលិខិតជូនដំណឹង លេខ ៤៩៥/៤៤ សជណ.ចអព. ដល់អាជីករ ក្នុងន័យ មិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗ លើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ។ បន្ទាប់ពីទទួលបានការណែនាំ និងលិខិតជូនដំណឹង រួចហើយ ឃើញថា អាជីវករភាគច្រើន គោរព និងអនុវត្តតាមការណែនាំ តែក៏នៅមានអាជីវករ មួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពាន ដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍ ។ ក្នុងនាម លោកអភិបាលខណ្ឌ និងក្នុងនាមអាជ្ញាធរ មូលដ្ឋាន…

  • មិនមានការថយចុះ៖ ឆ្នាំ២០២៤ខេត្តកំពតការប្រមូលផលនេសាទ​សមុទ្របានជាង១៦.០០០តោន

    មិនមានការថយចុះ៖ ឆ្នាំ២០២៤ខេត្តកំពតការប្រមូលផលនេសាទ​សមុទ្របានជាង១៦.០០០តោន

    កំពត៖ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពតប្រមូលផលនេសាទសមុទ្រ​បាន​ចំនួន ១៦ ៥៣៩តោន  ។​ចំនួននេះប្រហាក់​ប្រហែល​នឹងផលនេសាទ​សមុទ្រឆ្នាំ២០២៣ ។មានមូលហេតុ និងកត្តាជាច្រើនរួមផ្សំធ្វើ​ឱ្យធន​ធានជលផលសមុទ្រខេត្តកំពតមិនថយចុះ ទន្ទឹមប្រភេទសត្វសមុទ្រ​កម្រមួយចំនួនបានបង្ហាញវត្តមានក្នុងដែនសមុទ្រនៃខេត្តនេះទៀតផង។ លោក ស សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានអ​ធិប្បាយ​លើតួលេខនៃការប្រមូលផលសមុទ្រឆ្នាំនេះ​ថា មិនមានការធ្លាក់ចុះទេ ។ការមិនធ្លាក់ចុះផលនេសាទសមុទ្រដោយសារមូលហេតុចម្បងៗមួយចំនួនក្នុងនេះ ទី១. ការចូលរួម​ដាំ និងពង្រីកផ្ទៃដីព្រៃដើមកោងកាង​បន្ថែម​,  ឆ្នាំ២០២៤ ការងារបណ្តុះកូនកោងកាងបាន៣៥ ០០០ដើម  ហើយ​បាន​ដាំ​ជិត៥ម៉ឺន​ដើម (បូកកូនកោងកាងសល់ពីឆ្នាំចាស់) ,ទី​២.ការងារអភិរក្ស,  រដ្ឋបាលជលផលមានកិច្ចសហការល្អជា​អាជ្ញាធរ​ដែន​ដី  អង្គការដៃគូក្រៅរដ្ឋាភិបាល បានរៀបចំតំបន់ការពារជ្រូកទឹក ផ្សោតសមុទ្រ អណ្តើកសមុទ្រ ត្រីសេះសមុទ្រ នៅ​តាមសហគមន៍ ដូចជា សហគមន៍ត្រពាំងសង្កែ ព្រែកត្នោត ត្រពាំងរពៅ និងសហគមន៍​ចង្ហោន,​ទី៣.ការពារបទ​ល្មើស​នេសាទ,  ការចូលរួមល្បាតតាមដែន​នេសាទសហគមន៍ ក៏ដូចជាដែនការពារជលផល ជាប្រចាំ  និងបាន​សហការ​ជាមួយ​អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ទម្លាក់ប្រអប់​សិប្ប​និមិត្ត (ប្រអប់បេតុង) នៅតាមតំបន់សំខាន់ៗ ដែលជាជម្រក​សត្វកម្រ បានមួយចំនួន ហើយបន្តបោះបង្គោលបេតុង  និងទម្លាក់​ប្រអប់សិប្បនិមិត្តបន្ថែមទៀត ដើម្បីការពារ ការលួចចូល​មកនេសាទ​ដោយ​ប្រើទូកធំៗ នៅក្នុងតំបន់ហាមឃាត់។ លោកប្រធានបានបញ្ជាក់បន្ថែមលទ្ធផលនៃសកម្មភាពខាងលើ មិនត្រឹមតែជួយបង្កើនធនធានជលផលសមុទ្រប៉ុណ្ណោះទេ តែក៏​បង្កើតឱកាសឱ្យប្រភេទសត្វកម្របានវិលត្រឡប់មកវិញ ដូចជា ផ្សោតផ្កាឈូកកើន​ឡើងដល់​ជាង៧០​ក្បាល , ផ្សោតក្បាល​ត្រឡោកកើនប្រហែល៥០ក្បាល…

  • វេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្តីពីការអប់រំរបស់កុមារតូច​នៅបឋមសិក្សាខេត្តបន្ទាយមានជ័យ

    វេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្តីពីការអប់រំរបស់កុមារតូច​នៅបឋមសិក្សាខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ ៖លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយ​មាន​ជ័យ តំណាងឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត កាល​ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិការៀនសូត្រ និងឆ្លុះ​បញ្ចាំងថ្នាក់ខេត្តស្តីពីការអប់រំ​កុមារ​នៅបឋមសិក្សា​ខេត្តបន្ទាយ​មានជ័យ” ​។ពិធីនេះរៀបចំដោយអង្គការទស្សនៈពិភពលោក (World Vision), អង្គការមជ្ឈ​មណ្ឌល​អប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍-កម្ពុជា (SEAPC-C), អង្គការរូមធូរីដ (RtR), អង្គការហ្គូដ​ណេប៊ឺស​(Good Neighbors) និងអង្គការដៃគូពាក់ព័ន្ធ។ ក្នុងវេទិកាពេញមួយថ្ងៃនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមាន​ជ័យ លោកស្រី ងួន សោភ័ណ្ឌ ប្រធានប្រចាំ​តំបន់​ខេត្តបន្ទាយមានជ័យ បាត់ដំបង នៃអង្គការទស្សនៈពិភពលោកបានបញ្ជាក់ថា វេទិកានេះ​មានគោលបំណងបីសំខាន់ៗគឺ ១-ឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃផែនការសកម្មភាពពីវេទិការៀនសូត្រលើកទី១, ២-ចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ និង​ការរៀនសូត្រ​ផ្សេងៗ ពាក់ព័ន្ធនឹងលទ្ធផលការរៀន សូត្ររបស់កុមារ ជាពិសេស​កុមារបាត់បង់ឱកាស​នៅក្នុងកម្រិតបឋម​សិក្សានិង​៣-ស្វែងរកការ​គាំទ្រពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបនឹងប​ញ្ហា​ប្រឈម​ចំពោះគុណភាព​នៃ​ការសិក្សារបស់កុមារងាយគ្រោះ និងកុមារ​បាត់បង់ឱកាសិក្សា។ ចំណែកលោក យឹម សំណាង បានបញ្ជាក់ថា ធនធានមនុស្សជាទុ​នយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការ​អភិវឌ្ឍ​ប្រទេស​។ក្នុងនាម​រដ្ឋបាលខេត្តលោក ក៏បានថ្លែងនូវកោតសសើរដោយស្មោះចំពោះ​មន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ និងអង្គការ​ដៃគូអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែងដើម្បីលើកស្ទួយគុណភាពអប់រំនៅខេត្ត និងទទួលបាន​លទ្ធផលគួរជាទីមោទនៈពីមួយឆ្នាំ​ទៅមួយឆ្នាំ។ សូមជម្រាបជូនថា…

  • អគ្គស្នងការរង៖កម្លាំងនគរបាលត្រូវធានាឱ្យបានដាច់ខាតនូវសន្តិភាព​សណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គម

    អគ្គស្នងការរង៖កម្លាំងនគរបាលត្រូវធានាឱ្យបានដាច់ខាតនូវសន្តិភាព​សណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គម

    កំពត៖អគ្គស្នងការរងនគរបាលជាតិឯកឧត្តមឧត្តមសេនីយ៍ ឯក ប៊ុនប៉ា ម៉ារីលុច បានរំលឹកដល់កម្លាំងនគរបាល ត្រូវចូលរួម​សហការជាមួយ​កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានារក្សាឱ្យបានដាច់​ខាតនូវសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ក្នុងពិធីបិទសន្និបាទបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤  និង​ទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរ​បាលខេត្តកំពតកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការ​ដ្ឋាននគបាលខេត្តឯកឧត្តម ឧត្តមសេនីយ៍ ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិបានមានរំលេចនូវស្នាដៃសំខាន់ៗ ដែលរាជរដ្ឋាភិបាល សម្រេចបាននៅឆ្នាំ២០២៤  ក្រោមការដឹកនាំ​ដ៏ប៉ិនប្រសប់ និងឆ្លាតវៃរបស់សម្តេចបហាបវរតិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា ។ទន្ទឹមនេះឯកឧត្តមក៏បានណែនាំដល់កម្លាំង​នគរបាលជាតិ ឱ្យ​បង្កើនការយកចិត្តទុកដាក់ក្នុងការ​រៀបចំ​វិធានការទប់ស្កាត់ និងបង្គ្រាបឧបាយកលក្រុមប្រឆាំងជ្រុលនិយម ដើម្បីធានារក្សាឲ្យបានដាច់ខាតនូវសន្តិភាព សណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គម។ ក្នុងឱកាសនេះដែរឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​របស់កម្លាំងស្នងការខេត្ត សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការកាពារសន្តិសុខ សណ្តាប់ធ្នាប់ សវត្ថិភាពនៅក្នុងខេត្ត នា​ពេលកន្លងមក  និងបានលើកទឹកចិត្តឲ្យបន្តខិតខំធ្វើឱ្យកាន់តែល្អ​ប្រសើរបន្ថែមទៀត ពិសេសការងារការពារព្រំដែន។ តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​ខេត្តកំពត បានបង្ហាញថា ការងារគ្រប់គ្រងសន្តិសុខ​សណ្តាប់​ធ្នាប់ក្នុងមូលដ្ឋានខេត្តកំពត មានភាពល្អប្រសើរ ជំរុញដល់ចលនា​ប្រកួតប្រជែង​ការអនុវត្តគោល​នយោបាយ​ភូមិឃុំមានសុវត្ថិភាព​ឱ្យទទួលបានលទ្ធផលល្អ។  ជាក់ស្តែងឆ្នាំ២០២៣កន្លងទៅ…

  • ខួប ១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ខេត្តត្បូងឃ្មុំ

    ខួប ១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ខេត្តត្បូងឃ្មុំ

    (ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប ១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តមរដ្ឋមន្រ្តី បានអោយដឹងថា ចំការកៅស៊ូចំណាស់នេះ គឺជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា និងជាប្រភពធនធានយ៉ាងល្អប្រពៃបម្រើដល់ការស្រាវជ្រាវ រហូតមកដល់នាពេលបច្ចុប្បន្ន ដែលកម្ពុជាសម្រេចបានក្លូនកៅស៊ូចំនួនពីរគឺ CRRI 12 និង CRRI 19 ដែលមានគុណភាពល្អ មានជ័រច្រើន និងមានទិន្នផលខ្ពស់សម្រាប់បងប្អូនយកទៅដាំដុះ និងជំរុញពូជក្លូននេះបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បញ្ជាក់ថា គោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត ដែលត្រូវការការចូលរួមពីបងប្អូនទាំងអស់គ្នាក្នុងការស្វែងយល់ពី និងយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានស៊ិជម្រៅ និងបន្តការងារវិស័យកៅស៊ូប្រកបដោយគុណភាពល្អ មានតម្លៃបន្ថែមខ្ពស់ និងអាចបម្រើដល់ការកែច្នៃក្នុងស្រុក ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។ ពាក់ព័ន្ធនឹងកម្មវិធីចៀរជ័រកៅស៊ូ…

  • ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ៖ ចំការកៅស៊ូចំណាស់ ១០០ឆ្នាំ ជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា

    ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ៖ ចំការកៅស៊ូចំណាស់ ១០០ឆ្នាំ ជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រារព្ធខួប ១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានចាត់ទុកថាជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា ។ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនបងប្អូនទាំងអស់ក្នុងការងារវិស័យកៅស៊ូកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា”ចំការកៅស៊ូចំណាស់នេះ គឺជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា និងជាប្រភពធនធានយ៉ាងល្អប្រពៃបម្រើដល់ការស្រាវជ្រាវ រហូតមកដល់នាពេលបច្ចុប្បន្ន ដែលកម្ពុជាសម្រេចបានក្លូនកៅស៊ូចំនួនពីរគឺ CRRI 12 និង CRRI 19 ដែលមានគុណភាពល្អ មានជ័រច្រើន និងមានទិន្នផលខ្ពស់សម្រាប់បងប្អូនយកទៅដាំដុះ និងជំរុញពូជក្លូននេះបន្ថែមទៀត” ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ដល់អង្គពិធីអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើមានបាន និងមានរហូត ដែលត្រូវការការចូលរួមពីបងប្អូនទាំងអស់គ្នាក្នុងការស្វែងយល់ពី និងយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានស៊ីជម្រៅ និងបន្តការងារវិស័យកៅស៊ូប្រកបដោយគុណភាពល្អ មានតម្លៃបន្ថែមខ្ពស់ និងអាចបម្រើដល់ការកែច្នៃក្នុងស្រុក ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ…

  • ឯកឧត្តម ស៊ូ សុជាតិ ៖ រាជរដ្ឋាភិបាលអណត្តិទី៧ ផ្តោតលើ “ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល”

    ឯកឧត្តម ស៊ូ សុជាតិ ៖ រាជរដ្ឋាភិបាលអណត្តិទី៧ ផ្តោតលើ “ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល”

    (ភ្នំពេញ)៖ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ស្វាហាប់និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះបញ្ចកោណទី៥ ផ្តោតលើ “ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល” ក្នុងនោះការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានបញ្ចូលជាមុំទី៥ ។ ការលើកឡើងនេះក្នុងឱកាសឯកឧត្តមអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។ ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍បន្ថែមថា ឆ្លើយតបនឹងវិធានការគោលនយោបាយ និងយុទ្ធសាស្ត្រ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សិក្ខាសាលានេះ នឹងរួមចំណែកដល់ការផ្សព្វផ្សាយនិងការយល់ដឹងអំពី ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ អ.ស.ហ. ដែលជាថ្នាលអភិវឌ្ឍនិងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូង នៅកម្ពុជា ក៏ដូចជាការធ្វើពិពិធកម្មធនធាន និងការធ្វើវិសិដ្ឋកម្មផតថល ។ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ…

  • ចេតិយស្នងការចុងក្រោយនៃប្រទេសបារាំងប្រចាំនៅកម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យត្រូវបានជួសជុលរួចរាល់

    ចេតិយស្នងការចុងក្រោយនៃប្រទេសបារាំងប្រចាំនៅកម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យត្រូវបានជួសជុលរួចរាល់

    ភ្នំពេញ៖ ចេតិយដើម្បីឧទ្ទិសជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុង​ក្រោយនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា ពោល​គឺមុនសម័យកាល​ដែលប្រទេសកម្ពុជាទទួលឯករាជ្យត្រូវបានជួសជុលឡើងវិញដូចទម្រង់ដើមរួចរាល់។ចេតិយមានប្រវត្តិ​សាងសង់នៅឆ្នាំ១៩៥១ នេះស្ថិតនៅ​ក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួសជុល និងអភិរក្សទម្រង់ដើមនៃចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង។ ប្រភពដដែលរំលឹកពីប្រវត្តិចេតិយនេះថា ចេតិយនេះសាងសង់ឡើង​នៅឆ្នាំ ១៩៥១ក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឧទ្ទិស​ជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុងក្រោយនៃសាធារណ​រដ្ឋ​បារាំងប្រចាំនៅកម្ពុជា ពោលគឺមុនសម័យ​កាលដែលប្រទេសកម្ពុជា​ទទួល​ឯករាជ្យ។ ការងារអភិរក្សនិងជួសជុលនេះ បានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០២៤ ហើយបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ការងារនេះ ជាទម្រង់មួយ នៃកិច្ចការអភិរក្សចេតិយនាសតវត្សរ៍ទី២០ ដែល​បានកសាងឡើងក្នុងសម័យអាណា​ព្យាបាល​បារាំង។ក្រសួងវប្បធម៌បញ្ជាក់ថា កិច្ចសហការលើការងារអភិរក្សនេះ គឺជាគម្រូមួយនៃកិច្ចសហការអន្តរក្រសួង និងស្ថាប័ន លើវិស័យ​សេដ្ឋកិច្ចនិងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃ​កិច្ចប្រឹង​ប្រែងធ្វើឲ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង៕ដោយ៖មុនីរូបថតៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

  • សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤

    សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤

    សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ ទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ ដោយ ៖ ថេត វិចិត្រ