-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ អ្នកសារព័ត៌មានត្រូវបង្កើនការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ ដើម្បីបង្កើនភាពទាក់ទាញលើវិស័យទេសចរណ៍នៅកម្ពុជា អ្នកសារព័ត៌មាន ត្រូវបង្កើនធ្វើការផ្សព្វផ្សាយលើសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដែលទាំងនេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកទេ តែវាក៏ទាក់ទាញដល់ភ្ញៀវទេសចរបរទេស ពិសេសប្រទេសចិនដែលជាឆ្នាំ នៃការលើកកម្ពស់វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ ថ្លែងក្រោយបញ្ចប់ពិធីបើក វេទិការស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនាសណ្ឋានគារ សូហ្វីតែល ក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា៖បន្ទាប់ពីឆ្នាំ២០២៤ ដែលការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន រវាងកម្ពុជា-ចិន ក្រសួងព័ត៌មាន បានធ្វើសកម្មភាពមួយចំនួនធំក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ក៏ដូចជាកាលានុវត្តភាពផ្សេងៗទៀតនៅប្រទេសកម្ពុជារបស់យើង ពិសេសទាក់ទិននឹងសង្គម សេដ្ឋកិច្ចតែម្តង។ តាមរយៈនេះគឺអាចធ្វើឱ្យប្រជាជនចិនបានទទួលព័ត៌មានពីសក្តានុពលទេសចរណ៍នៅកម្ពុជា។ឆ្នាំ២០២៥គឺជាឆ្នាំលើវិស័យទេសចរណ៍រវាងកម្ពុជា-ចិន ក្រសួងព័ត៌មានក៏ដូចជាអ្នកសារព័ត៌មានរបស់កម្ពុជា ត្រូវបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍ដែលជាឱកាសក្នុងការផ្សព្វផ្សាយនូវអ្វីដែលកម្ពុជាយើងមានស្រាប់ហើយ ។ ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា”យើងត្រូវបង្កើនឱ្យបានជ្រួតជ្រាបលើស្រទាប់ពលរដ្ឋប្រជាជនចិន ក៏ដូចជាប្រទេសដទៃទៀតក្នុងការធ្វើដំណើរមកកម្សាន្តនៅប្រទេសកម្ពុជា ក្នុងនេះដូចជាតំបន់ទេសចរណ៍ថ្មីៗទើបបង្កើតឡើង កន្លែងតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងក្រៅពីនេះក៏ត្រូវផ្សព្វផ្សាយផងដែរនូវមុខម្អូបប្រពៃណី ទំនៀមទំលាប់ពលរដ្ឋរស់នៅតំបន់សហគមន៍ ជាដើមដែលទាំងអស់នេះសុទ្ធសឹងជាផ្នែកមួយទាក់ទាញការចាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋចិនក្នុងការធ្វើដំណើរមកទស្សនា និងកម្សាន្តនៅកម្ពុជា”។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា”ទាំងអស់នេះហើយគឺជាតួនាទីរបស់អ្នកសារព័ត៌មានក្នុងការសរសេរព័ត៌មានផ្សព្វផ្សាយ ក៏ដូចជាផ្តិតយករូបភាព ឯកសារផ្សេងៗក្នុងការជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ។កាលណាផ្សព្វផ្សាយបានទូលំទូលាយនោះហើយគឺជាការទាក់ទាញយ៉ាងសំខាន់ទៅដល់ភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសកម្ពុជារបស់យើង “។…
-
សមាគមស៊ីកាដា បើកកិច្ចពិភាក្សាយុទ្ធនាការកៀរគរការគាំទ្រសិល្បករ ជាមួយដៃគូសហការនានា

(ភ្នំពេញ)៖ សមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សហកម្មច្នៃប្រតិដ្ឋនៃកម្ពុជា (សមាគមស៊ីកាដា) បានរៀបចំ «សន្និសីទ សារព័ត៌មាន ស្តីពី យុទ្ធនាការកៀរគរការគាំទ្រ ដល់សិល្បករ និងប្រតិបត្តិករវប្បធម៌» តាមរយៈការណែនាំនូវ សំណៅពិគ្រោះ «នៅពីក្រោយឆាក និងវាំងនន៖ ភាពងាយរងគ្រោះ ការរើសអើង យេនឌ័រ និងការបៀតបៀនក្នុងវិស័យវប្បធម៌និងឧស្សាហកម្ម ច្នៃប្រតិដ្ឋនៅកម្ពុជា»។ សន្និសីទសារព័ត៌មាននេះ មានចូលរួមដោយ សិល្បករ និងអ្នកធ្វើការ ក្នុងវិស័យវប្បធម៌ និងច្នៃប្រតិដ្ឋ មកពីតាមបណ្តាខេត្ត និងរាជធានី វិស័យរដ្ឋាភិបាល អង្គការ សមាគម សង្គមស៊ីវិល ស្ថានទូត និងស្ថាប័នម្ចាស់ជំនួយ ប្រមាណជា ៨០នាក់ រៀបចំឡើងនៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបារាំង។ លោកស្រី លឹម សូលីន សមាជិកគណៈកម្មការនាយក សមាគមសីកាដា បញ្ជាក់ថា សមាគមស៊ីកាដា បង្កើតឡើងក្នុងឆ្នាំ ២០២២ ដោយមាន គោលបំណងធ្វើជាតំណាង និងស្វែងរក ការគាំទ្រដល់ឧស្សាហកម្មច្នៃប្រតិដ្ឋ និងវប្បធម៌ដើម្បីអភិវឌ្ឍប្រកបដោយនិរន្តរភាព…
-
សហគ្រិនឆ្នើមមកពីចិនចុះសិក្សាពីសក្តានុពលកម្ពុជា ដើម្បីស្វែងរកឱកាសបោះទុនវិនិយោគ

ភ្នំពេញ ៖ អ្នកតំណាងសហគ្រិនឆ្នើមៗមកពីប្រទេសចិន ដែលដឹកនាំដោយលោក Cui Jianhua ប្រធានសភាពាណិជ្ជករទីក្រុង Ru gao នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានចុះបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ ដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងគោលបំណងស្វែងយល់ពីសក្តានុពល និងឱកាសបោះទុនវិនិយោគ។ នៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមអ្នកវិនិយោគចិន អ្នកឧកញ៉ា លីម ហួរនីតូ (Neak Oknha lim hour Nito) បានមានប្រសាសន៍ថា កម្ពុជា និងចិនមានគោលនយោបាយផ្សេងៗគ្នា តែអ្នកឧកញ៉ាសង្ឃឹមថា គ្រប់គ្នាអាចទទួលបានដៃគូសហការល្អៗ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីគោលនយោបាយវិនិយោគជាក់ស្តែង ដើម្បីស្វែងរកវិស័យដែលពួកគេចង់វិនិយោគនៅកម្ពុជា។ មានឱកាសវិនិយោគជាច្រើននៅកម្ពុជាបន្ទាប់ពីជំងឺកូវីដ១៩ មានដូចជាវិស័យអចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន និងការអភិវឌ្ឍន៍កសិកម្មជាដើម។ អ្នកឧកញ៉ាសង្ឃឹមថា យើងម្នាក់ៗអាចរក្សារទំនាក់ទំនងបាន កាន់តែច្រើននាពេលអនាគត ហើយយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយអ្នកគ្រប់គ្នា និងបង្កើតបរិយាកាសវិនិយោគដ៏ល្អជាមួយគ្នា។ លោក lizhen ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិនបានលើកឡើងថា សមាគមរបស់លោកបានប្តេជ្ញាចិត្តជាចម្បង ចំពោះកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកវប្បធម៌ ទេសចរណ៍ និងការវិនិយោគរវាងប្រជាជនចិន និងកម្ពុជា។ ពួកយើងសង្ឃឹមថា តាមរយៈសមាគមយុវជនឌីជីថលកម្ពុជា-ចិន…
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤នៅស្រុកក្រឡាញ់

សៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី២ នៅបរិវេណវត្តបូរណ៌ខ្នាតេជោ ស្ថិតក្នុងឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាបកាលពីថ្ងៃទី១២ ខែធ្នូក្រោមវត្តមានឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ ថ្លែងទៅកាន់ប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ ឯកឧត្តម លី សំរិទ្ធ បានប្រាប់ វេទិកានេះផ្តោតលើការផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការទាក់ទងផ្ទាល់ជាមួយរដ្ឋបាលខេត្ត ស្រុក និងឃុំ ដើម្បីចែករំលែកបទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង។ វាជាវិធីសាស្រ្តដ៏សំខាន់សម្រាប់ការផ្តល់ប្រឹក្សាអំពីអាទិភាពក្នុងការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និងប្រសិទ្ធភាព។ ក្នុងអំឡុងនៃវេទិកាអ្នកសម្របសម្រួលបានឆ្លើយតបនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋជាក់ស្ដែង។ លោក លី សារី អភិបាលរងខេត្ត បានសរសើរដល់ពលរដ្ឋក្នុងស្រុកក្រឡាញ់ដែលបានបង្ហាញជំនឿទុកចិត្តលើរដ្ឋបាលតាមរយៈការលើកឡើងសំណើយ៉ាងច្បាស់លាស់។ សូមជម្រាបថា វេទិកានេះមានការដាក់សំណួរដោយផ្ទាល់ចំនួន១២ និងជាលាយលក្ខណ៍អក្សរចំនួន២ទាក់ទងនឹងវិវាទដីធ្លី ,បញ្ហាប្រាក់ឈ្នួលពលកម្ម ការធ្វើប្រព័ន្ធធារាសាស្រ្ត ការផ្សព្វផ្សាយទឹកស្អាត ការធ្វើផ្លូវ និងការស្នើសុំដីសម្រាប់ប្រើប្រាស់ក្នុងសហគមន៍។ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោម ត្រូវបន្តខិតខំបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈម និងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស៕ដោយ៖ប៊ុនរដ្ឋា
-
មេបញ្ជាការខេត្តកំពង់ធំអញ្ជើញសួរសុខទុកកងកម្លាំងចម្រុះការពារធនធានធម្មជាតិនៅដែនជម្រកសត្វព្រែបឹងពែរ

កំពង់ធំ៖ដោយមិនធ្វេសប្រហែសនិងយកចិត្តទុកដាក់ចំពោះកងកម្លាំងចម្រុះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំកាលពីថ្ងៃទី១២ ខែធ្នូ បានអញ្ជើញសាកសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលកំពុងបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីបញ្ជាការស្រាលតំបន់ជាំក្របី ស្ថិតនៅក្នុងដែនជម្រក សត្វព្រៃបឹងពែរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។ នៅទីជម្រកសមរម្យមួយទោះជានៅឆ្ងាយពីទីប្រជុំជនលោក អ៊ី វិចអុល មន្ត្រីឧទ្យានុរៈបរិស្ថាន និងជាប្រធានទីបញ្ជាការស្រាលតំបន់ជាំក្របី បានជម្រាបអំពីស្ថានភាពរួមនៃការរស់នៅ និងការបំពេញភារកិច្ចរបស់កងកម្លាំងទាំងអស់នៅទីបញ្ជាការស្រាល ដែលអនុវត្តយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់កងកម្លាំងចម្រុះ ដែលសហការគ្នាល្អក្នុងការបំពេញភារកិច្ចក្នុងរយៈពេលជាង៧ខែកន្លងមកនេះ ទទួលបានជោគជ័យ ពោលមិនមានការលួចកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិជាថ្មី និងរកឃើញផ្ទៃដីដែលលួចកាប់បន្ទ្រានកន្លងមកជាង២ ៥០០ ហិកតា ដែលបច្ចុប្បន្នបានគ្រប់គ្រង និងស្រាវជ្រាវវែករកមុខជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។ចំណែកដីបានដាំស្ដារព្រៃឈើឡើងវិញជាង៥ម៉ឺនដើម។ ក្នុងឱកាសនេះក្រៅពីការសាកសួរសុខទុក្ខ ការលើកទឹកចិត្តឱ្យបំពេញភារកិច្ចកាន់តែល្អប្រសើរលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អំណោយមួយចំនួនដល់ទីបញ្ជាការស្រាលតំបន់ជាំក្របី មាន ប្រេងសាំង អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ថ្នាំពេទ្យ និងថវិកាមួយចំនួន…
-
សក្ដានុពលទេសចរណ៍នៅខេត្តព្រះសីហនុ កាន់តែត្រូវបានពង្រីកភាពទាក់ទាញ តាមរយៈការបង្កើតផលិតទេសចរណ៍ជាច្រើននៅតំបន់ឆ្នេរមាសឆ្នេរប្រាក់

(ព្រះសីហនុ)៖ លោក Fu Xian Ting អគ្គនាយក ក្រុមហ៊ុនក្រុមហ៊ុន យិះចៀ ធួរីហ្សឹម ឌីវេឡុបមែន ខមភេនី បានឱ្យដឹងថា ការវិនិយោគអភិវឌ្ឍនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់នេះ គឺស្របទៅតាមគោលគំនិតផ្សារភ្ជាប់ជាមួយគោលដៅទេសចរណ៍នៅសៀមរាប-អង្គរ ដោយលោកហៅគោលគំនិតនោះថា «ទៅភាគខាងជើងទទួលបទពិសោធន៍ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តនៅប្រាសាទអង្គរវត្ត ចុះមកភាគខាងត្បូងសម្រាកលម្ហែនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់»។ គំនិតសេដ្ឋកិច្ចនេះ គឺបានផ្លាស់ប្តូរដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ដែលអាចចំណាយពេល១-៣ថ្ងៃ នៅប្រាសាទអង្គរវត្ត និងចំណាយពេល៧-១៥ថ្ងៃ នៅឆ្នេរមាសឆ្នេរប្រាក់ ។ លោកអគ្គនាយក Fu Xian Ting បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធជាផ្លូវការ សមិទ្ធផលថ្មីៗ របស់ក្រុមហ៊ុន យិះចៀ ធួរីហ្សឹម ឌីវេឡុបមែន ខមភេនី រួមមាន៖ ខ្លោងទ្វារដ៏ធំស្កឹមស្កៃ ផ្លូវថ្នល់និងផ្លូវក្រាលកៅស៊ូដែលមានប្រវែងសរុបជាង ១៣០គីឡូម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក នៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤…
-
ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបន្តបេសកកម្មផ្លាស់ប្តូរវប្បធម៌ នៃការចាក់បញ្ចាំងខ្សែភាពយន្ត នៅភ្នំពេញក្រោយបញ្ចប់នៅតាមខេត្ត

(ភ្នំពេញ)៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤ បានរៀបចំដំណើរការចាក់បញ្ចាំង នៅរាជធានីភ្នំពេញ ពីថ្ងៃទី២-៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមកិច្ចសហការ ពីអាជ្ញាធរពាក់ពន័្ធ ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា កំសាន្តនាពេលរាត្រី ដោយមានការចូលរួមពីសំណាក់ភាគីចិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្សចូលរួមទស្សនាយ៉ាងច្រើនកុះករ ប្រកបដោយ ភាពសប្បាយរីករាយ ស្នាមញញឹម និងភាពកក់ក្តៅ ពីបងប្អូន ប្រជាពលរដ្ឋ។ ការចាក់បញ្ចាំងក្នុងភ្នំពេញនេះ នៅទីតាំងចំនួន៦ រួមមាន៖ សួនច្បាប្រជាធិបតេយ្យ , បរិវេនវត្តភ្នៀត , សួនច្បារសណ្ឋាគារសុខាភ្នំពេញ , វិទ្យាល័យ ជាស៊ីម ឈូកវ៉ា , ក្នុងបរិវេនវត្តឆេះរទេះ និង សាលាសង្កាត់កន្ទោក ។ លោក ស៊ុន រតន: អនុប្រធានការិយាល័យផលិត នៃមន្ទីរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ខ្សែភាពយន្តបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន…
-
អំពូលសូឡាបំភ្លឺផ្លូវរបស់អង្គការស្រាវជ្រាវ និងផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន រួមចំណែកដល់ការអភិវឌ្ឍក្រុងរុនតាឯក

(សៀមរាប)៖ នៅក្រុងរុនតាឯកតេជោសែន កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីដាក់បង្គោលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យបំភ្លឺផ្លូវនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថាថា សមាគមបានទទួលជំនួយអំពូលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវសាធារណៈពីអង្គការស្រាវជ្រាវនិងផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន និង អង្គការផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីស្រុកជាំងនីង ក្រុងណានជីង ដើម្បីដាក់បំភ្លឺផ្លូវ នៅក្នុងក្រុងរុនតាឯក។ លោកបណ្ឌិតបានថ្លែងអំណរគុណដល់លោក អ៊ឹង សុភ័ណ អភិបាលនៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន លោក លូ ឈីជឺ អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងលោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិនPEACELAND ដែលបានគាំទ្រដល់បេសកកម្មរបស់សមាគមលើវិស័យអេកូឡូស៊ី ហើយលើកទឹកចិត្តដល់សមាគមក្នុងការបំពេញបាននូវតម្រូវការជូនដល់ប្រជាជនក្នុងក្រុងរុនតាឯកតេជោសែន។ លោក អ៊ឹង សុភ័ណ អភិបាលនៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន បានថ្លែងថាអំពូលសូឡាបំភ្លឺផ្លូវទាំងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍក្រុងរុនតាឯក ហើយស្នាក់ការរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលគ្រោងនឹងដំណើរការនៅទីនេះ គឺជាវេទិកាដ៏សំខាន់ក្នុងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ស្នាក់ការនេះជាបណ្ណាល័យសម្រាប់សិស្សនៅពេលយប់ ជាទីតាំងដែលជនពិការបានបំពេញការងារសិប្បកម្មដោយដៃត្បាញស្មុកសម្រាប់បម្រើដល់វិស័យទេសចរណ៍។ លោកអភិបាលក្រុងសង្ឃឹមថា ថ្នាក់ដឹកនាំនិងបុគ្គលិករបស់អង្គការស្រាវជ្រាវនិងផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន និង អង្គការផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីស្រុកជាំងនីង ក្រុងណានជីង អាចមកដល់ទឹកដីក្រុងរុនតាឯកឃើញដោយផ្ទាល់ពីផលដែលទទួលបានពីអំពូលសូឡាបំភ្លឺផ្លូវទាំងនេះ ។…
-
នាយឧត្តមសេនីយ៍ ខេង សុមេធ ៖ នគរបាលខេត្តព្រះវិហារ ត្រូវបន្តពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ

(ខេត្តព្រះវិហារ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំរុញស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បន្តពង្រឹងលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ឱ្យបានល្អប្រសើរថែមទៀត ។ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានសម្តែងការកោតសរសើរ ចំពោះលទ្ធផលការងារ និងវឌ្ឍនភាពរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លើកិច្ចប្រតិបត្តិការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការទប់ស្កាត់ការបង្ក្រាបបទល្មើសនានា ក្នុងភូមិសាស្ត្រខេត្ត ក្នុងឆ្នាំ២០២៤ សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ នៅក្នុងឱការនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ បានប្រគល់លិខិតសរសើរ និងថវិកាជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ព្រមទាំងប្រគល់ម៉ូតូចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លាំថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ផងដែរ ៕ ដោយ ៖ឡុង សំបូរ
-
នគរបាលខេត្តតាកែវ ដាក់ពង្រាយកម្លាំងត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ នាឱកាសពិធីបុណ្យសមុទ្រនៅខេត្ដកំពតខាងមុខនេះ

(តាកែវ)៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ នៅរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ បានប្រជុំរៀបចំផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅតាមដងផ្លូវ នាឱកាសពិធីបុណ្យសមុទ្រនៅខេត្ដកំពតខាងមុខនេះ ដោយតម្រូវអោយមន្រ្តីនគរបាលចំនួន ៦ស្រុក ត្រូវត្រៀមលក្ខណៈសម្បត្ដិសម្ភារៈអោយបានគ្រប់គ្រាន់ រួមមានស្រុកបាទី, ស្រុកសំរោង, ស្រុកត្រាំកក់, ស្រុកទ្រាំង ,ស្រុកគីរីវង់, និងក្រុងដូនកែវ ដាក់ពង្រាយកំលាំងអន្តរាគមន៍ និងនគរបាលចរាចរណ៍គ្រប់គោលដៅ ដើម្បីឈរជើងចាំការពារ សម្រួលចរាចរណ៍ បញ្ចៀសការក៏ស្ទះនៅតាមដងផ្លូវ ងាយស្រួលដល់ការធ្វើដំណើររបស់ថ្នាក់នាំ និងបងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តផងដែរ ។ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានមានប្រសាសន៍ថា កងកម្លាំងនគរបាលដែលចុះរៀបចំសណ្តាប់ធ្នាប់នៅគ្រប់គោលដៅឈរជើងប្រចាំការទាំងអស់ត្រូវតែ ពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈតាមដងផ្លូវ ដោយពង្រាយកម្លាំងនគរបាលចរាចរណ៍ កងកម្លាំងអន្តរាគមន៍ ដើម្បីជួយសម្រួលចរាចរណ៍ និង បញ្ជៀសចរាចរណ៍កុំឲ្យមានកក់ស្ទះលើដងផ្លូវ ត្រៀមកម្លាំងនគរបាលខេត្ត ស្រុក ក្រុង ចេញល្បាតចល័ត និងត្រួតពិនិត្យតាមគោលដៅ ត្រៀមសម្ភារៈឲ្យបានគ្រប់គ្រាន់សម្រាប់បម្រើឲ្យការងារចរាចរណ៍មានដូចជា សាជី អាវចំណាំង ពិលបញ្ជាចរាចរណ៍ រនាំងជាដើម ត្រូវប្រមូលផ្តុំកម្លាំង និងយកចិត្តទុកដាក់ខ្ពស់តាមគោលដៅដែលខ្លួនទទួលខុសត្រូវផងដែរ…