-
ប្រណាំងទូកអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ចាប់ផ្តើមក្នុងបរិយាកាសសប្បាយរិករាយ

(កំពត)៖ ពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត បានបើកដំណើរការប្រកួតហើយនៅរសៀលថ្ងៃទី១១ ខែធ្នូនេះ ក្រោមគណៈអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ។ ការប្រកួតថ្ងៃទី១នេះមានពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងទឹកមុខសប្បាយរីករាយបំផុត ។ ក្នុងពិធីបើកការប្រណាំងទូកចំនួន ១៤គូ នៅបរិវេណកីឡាលើទឹក នារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា ការប្រណាំងទូកនាពេលនេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យសមុទ្រផង និងដើម្បីលើកកម្ពស់កីឡាប្រណាំងទូក ដែលជាប្រភេទកីឡាតំណរពីដូនតារបស់ខ្មែរផង ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យ មកលេងខេត្តកំពត។ ក្រុមយុវជនចូលរួមក្នុងពិធីប្រណាំងទូក បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងកោតសរសើរចំពោះការរៀបចំរបស់រដ្ឋបាលខេត្តកំពត ពិសេស ឯកឧត្តមម៉ៅ ធនិន ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្វើឲ្យខេត្តកំពតមានការអភិវឌ្ឍន៍ ច្រើនឡើង និងបានរៀបចំព្រឹត្តិការណ៍កាន់តែស្អាត និងទាក់ទាញទេសចរ ។ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោក សូ ភារិទ្ធ បានបញ្ជាក់ថា…
-
បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១១ ជិត ៦០០អង្គ/នាក់បន្តប្រឡងវិញ្ញាសារសរសេរលើកទី២

(ភ្នំពេញ)៖ តាមការគ្រោងទុក បេក្ខជនចំនួន ៥៨៣អង្គ/នាក់ (ស្រី ១៥៦នាក់) ដែលបានប្រឡងជាប់ជាស្ថាពរលើវិញ្ញាសាសរសេរលើកទី១ នាពេលកន្លងមក ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) នៅពេលនេះ។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមការប្រឡងប្រជែងនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូបជូនបេក្ខជនប្រឡង ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) នាថ្ងៃនេះនឹងត្រូវចែកចេញជាពីរដំណាក់កាល។ (១) វិញ្ញាសាអធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅផ្នែកច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ និងសំណួរខ្លីពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ភូមិសាស្ត្រ ពលរដ្ឋវិទ្យា អរិយធម៌ និងវប្បធម៌ទូទៅ រយៈពេល ៣ម៉ោង ចាប់ផ្តើមពី ១២:០០នាទី ដល់ម៉ោង ១៥:០០នាទី។ (២)វិញ្ញាសាភាសាអង់គ្លេស ឬភាសាបារាំង រយៈពេល…
-
ខ្លាឃ្មុំតូច ជាសត្វអៀនខ្មាស់ច្រើន និង កំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់

(ភ្នំពេញ)៖ ខ្លាឃ្មំតូច (Helarctos malayanus) គឺជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេក្នុងចំណោមប្រភេទសត្វខ្លាឃ្មុំទាំងអស់នៅក្នុងពិភពលោក ហើយវាប្រៀបដូចជាត្បូងដ៏អាថ៌កំបាំងនៅក្នុងព្រៃក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង បូករួមទាំងដែនជម្រកសត្វព្រៃលំផាត់ក្នុងប្រទេសកម្ពុជាផងដែរ ។ ខ្លាឃ្មុំតូច អាចរស់នៅតាមព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ។ សត្វប្រភេទនេះពូកែឡើងដើមឈើ ហើយវាក៏មានលក្ខណៈជីវសាស្ត្រដូចខ្លាឃ្មុំធំ ទាំងការបន្តពូជ និងការរកចំណីផងដែរ។ ប្រភេទចំណីអាហាររបស់វា មានដូចជា រុក្ខជាតិសត្វល្អិតផ្លែឈើ ឃ្មុំ ព្រួត ម្រោម និង រហូតដល់ប្រភេទថនិកសត្វតូចៗ និងសត្វល្មូនជាដើម។ ហើយវាជាសត្វឆ្លាតវៃ និងមានភាពខ្មាស់អៀន ដែលជារឿយៗតែងគេចមុខមិនងាយឱ្យយើងបានឃើញវាឡើយ ដែលនេះធ្វើឱ្យយើងមានការពិបាកក្នុងការប៉ាន់ស្មានពីចំនួនរបស់ពួកវា ។ ទីភ្នាក់ងារជំនួយអាមេរិក USAID ឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ថា តាមការសិក្សាស្រាវជ្រាវដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន និង USAID មរតកបៃតង ថ្មីៗនេះបានបញ្ជាក់ថា សត្វខ្លាឃ្មុំតូចកំពុង មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់នេះនៅឡើយ ។ ខ្លាឃ្មុំតូចក៏ជាប្រភេទសត្វដែលមានការសម្របខ្លួនខ្ពស់ផងដែរ ទោះបីជាយ៉ាងនេះក៏ដោយ វាក៏កំពុងតូចប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់ខុសច្បាប់សម្រាប់ការជួញដូរសត្វព្រៃ។ តាមរយៈគម្រោងរេដបូកលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង កិច្ចខិតខំប្រឹងប្រែងអភិរក្សដ៏សំខាន់កំពុងដំណើរការដើម្បីការពារខ្លាឃ្មុំដ៏ពិសេសទាំងនេះ…
-
អភិបាលខេត្ត៖ ម្ចាស់អាជីវកម្មអចលនវត្ថុ ត្រូវមកធ្វើធ្វើច្បាប់ឲ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៥

(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទូទាំងខេត្តកណ្ដាល សូមអញ្ជើញមកធ្វើច្បាប់អាជីវកម្មដោយស្ម័គ្រចិត្ត ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ បើផុតកាលកំណត់នោះស្មើនឹងបទល្មើស ហើយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលយុត្តិធម៌នឹងសហការគ្នា ដើម្បីធ្វើការផាកពិន័យទៅតាមវិធានការរដ្ឋបាល វិធានការច្បាប់ រឺបិទមិនឲ្យប្រកបអាជីវកម្មតទៅទៀត។ ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹង វិស័យអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់ អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងម្ចាស់ អាជីវកម្មអចលនៈវត្ថុ និងបញ្ចាំ ប្រមាណជាង ២០០នាក់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ព្រមទាំងប្រតិភូអមដំណើរ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាលផងដែរ។ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា ការមកធ្វើច្បាប់ប្រកបអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មទាំងអស់…
-
បញ្ជូនកូនដំរីមួយក្បាលទៅសង្រ្គោះ និង ថែរក្សាទុកនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ

(ភ្នំពេញ)៖ កូនដំរីមួយក្បាលឈ្មោះ «លំផាត់» ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា ។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថាកូនដំរីមួយក្បាលនេះត្រូវបានបញ្ជូនដាក់នៅក្នុង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ក្រោយទទួលបានការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤:៣០នាទីព្រឹក ដោយមន្រ្តីបរិស្ថាននៃស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាតក្នុងកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័នមិត្តសត្វព្រៃ ។ បើតាម លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា«លំផាត់» ជាកូនដំរីញី មានអាយុប្រហែល៥ខែ និងមានទំងន់១៣៨គីឡូក្រាម មានរបួសជើងមុខខាងស្តាំដោយសារអន្ទាក់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សដែនជំរកសត្វព្រៃលំផាត់នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ខណៈមានឆ្កែមួយក្រុមកំពុងដេញប្រមាញ់។ ក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃលំផាត់បានចាប់ឃាត់កូនដំរីនេះថែរក្សា និងបានទំនាក់ទំនងសុំអន្តរាគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីជួយព្យាបាល។ ដោយសារកូនដំរីមានរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរត្រូវការពេលវេលាព្យាបាលយូរ និងមិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវផង គ្រូពេទ្យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសហការជាមួយរដ្ឋបាលព្រៃឈើស្នើសុំគោលការណ៍ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទដើម្បីនាំយកកូនដំរីនេះមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម…
-
អគ្គនាយករដ្ឋាករទឹកបាត់ដំបង ពន្លឿនការអនុវត្តគម្រោងនៅស្ថានីយប្រព្រឹត្តិកម្មទឹកស្អាតទី៣

បាត់ដំបង៖ក្នុងន័យពន្លឿនការអនុវត្តគម្រោងសាងសង់ស្ថានីយទឹកស្អាតទី៣ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងនិងលោក ប៉ុក ចាន់ មន្ត្រីបច្ចេកទេសអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាតំណាងឯកឧត្តម ហ៊ុល បុណ្ណារិទ្ធ អនុរដ្ឋលេខាធិការនិងជានាយកគម្រោង (PMU) ព្រមទាំងក្រុមការងារពាក់ព័ន្ធបានអញ្ជើញពិនិត្យពីវឌ្ឍនភាពការងារក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅក្នុងខេត្តបាត់ដំបង ។ ខេត្តបាត់ដំបងបាននិងកំពុងដំណើរការសាងសង់ស្ថានីយបូមទឹកឆៅមួយកន្លែងទៀត ជាស្ថានីយទឹកស្អាតទី៣ ស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគ ក្រុងបាត់ដំបង ។រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះមានសមត្ថភាពផលិត៥០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងមានទីតាំងនៅភូមិកំពង់សីមា សង្កាត់វត្តគ ក្រុងបាត់ដំបង ។ជាមួយការសាងសង់រោងចក្រ ក៏មានការពង្រីកបំពង់មេទឹកស្អាតប្រវែង ៩៤គីឡូម៉ែត្រ ។ ការអញ្ជើញពិនិត្យវឌ្ឍនភាពកាលពីថ្ងៃទី៩ ខែធ្នូរបស់មន្រ្តីជាន់ខ្ពស់អគ្គនាយករដ្ឋាករទឹក និងមន្រ្តីជាន់ខ្ពស់ក្រសួងឧស្សា ហកម្ម ដើម្បីស្វែងរកដំណោះស្រាយក្នុងការជំរុញការងារនៃការអនុវត្តគម្រោងខាងលើ ឱ្យបានលឿនឆាប់រហ័ស ដើម្បី ឈានទៅបញ្ចប់គម្រោងដែលបានកំណត់ទុក។នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង។ ឯកឧត្តមអគ្គនាយករដ្ឋាករទឹកបាត់ដំបងបានឱ្យដឹងថា តាមការវាយតម្លៃលទ្ធផលការងារអនុវត្តគម្រោងជាក់ស្តែង គម្រោងទើបតែសម្រេចបានក្នុងរង្វង់តែ៥៤ % ។ក្រុមហ៊ុនត្រូវបន្តអនុវត្តការងារមួយចំនួនដូចជា ការបំពាក់ និងដំឡើងបរិក្ខាផលិតកម្ម ប្រព័ន្ធអគ្គិសនី តំណភ្ជាប់នានារវាងអាងប្រព្រឹត្តកម្មទឹកស្អាត ការសាងសង់សំណង់ស្ថានីយបូមនៅក្នុងស្ទឹងបង្ហើយ ការដំឡើងបំពង់មេញ្ជូនទឹកស្អាត និងទឹកឆៅ…
-
ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យចូលរួមថែរក្សាការពារស្វាព្រាមដែលជាសត្វដ៏កម្រ

(ភ្នំពេញ)៖ជាប្រភេទសត្វត្រូវបានអ្នកស្រុកដាក់ឈ្មោះថាជាស្វាព្រាម (Trachypithecus germaini) វាគឺជាប្រភេទសត្វស្វាដ៏ទាក់ទាញដោយស្វាពេញវ័យមានពណ៌ប្រផេះបែបប្រាក់ ចំណែកឯកូនរបស់វាដែលទើបនឹងកើតបែមានពណ៌ទឹកក្រូចភ្លឺទៅវិញ។ សត្វស្វាដែលជិតផុតពូជទាំងនេះពឹងផ្អែកលើព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងរបស់ប្រទេសកម្ពុជាយើងសម្រាប់ការរស់រានមានជីវិត ហើយវាស៊ីរុក្ខជាតិចម្រុះជាង ៥៨ប្រភេទជាអាហារ។ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានចេញផ្សាយនៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៤នេះថា ទោះបីជាពួកវាជាប្រភេទសត្វពូកែសម្របខ្លួនយ៉ាងណាក៏ដោយ ក៏សត្វប្រភេទនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការកាប់បំផ្លាញព្រៃឈើ ការបែកបាក់ទីជម្រក ការបរបាញ់ខុសច្បាប់សម្រាប់ជួញដូរសាច់សត្វព្រៃ និងការជួញដូរជាសត្វចិញ្ចឹម ដែលធ្វើឱ្យពួកវាមានការបែកបាក់ក្រុម និងរងហានិភ័យផ្សេងៗ។ តាមការសិក្សាស្រាវជ្រាវដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន និង USAID មរតកបៃតង ថ្មីៗនេះបានបញ្ជាក់ថា សត្វស្វាព្រាមកំពុងនៅមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់នេះនៅឡើយ។ តាមរយៈគម្រោងរេដបូកលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង កិច្ចខិតខំប្រឹងប្រែងអភិរក្សកំពុងដំណើរការដើម្បីពង្រីកការការពារប្រភេទសត្វស្វាព្រាមដ៏កម្រទាំងនេះ ដោយធានាថាពួកវានៅតែជាផ្នែកមួយដ៏សំខាន់នៃព្រៃឈើរបស់ប្រទេសកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។ ស្វាព្រាមមានពណ៌ខ្មៅប្រផេះពាសពេញលើដងខ្លួន។ ផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំខ្ពស់ ហើយកាន់តែវែងទៅៗចំពោះស្វាចាស់។ កូនស្វានៅតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់ទេ។ នៅពេលពេញវ័យ វាប្រែពណ៌រោមជាប្រផេះ ដែលដុះលាតសន្ធឹងរាលដល់ប្រអប់ជើង និងកន្ទុយ ហើយការប្រែពណ៌នេះចាប់ផ្តើមក្រោមអាយុ៣ខែ។ ស្វាព្រាមត្រូវបានគេប្រទេះឃើញនៅ ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង…
-
កងពលតូចដឹកជញ្ជូនលេខ៩០ នាំយកថវិកា ២០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ថែទាំសុខភាពដល់កុមារកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បាននាំយកថវិកាសរុបចំនួន ២០ ,០០០,០០០ រៀល ( ២០ លានរៀល ) បានមកពីការចូលរួមបរិច្ឆាកពីនាយទាហាន នាយទាហានរង និង ពលទាហានចំណុះកងពលតូចដឹកជញ្ជូនលេខ៩០ ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទង់ដល់ការពិនិត្យព្យាបាល និង ការថែទាំសុខភាពដល់កុមារកម្ពុជា ។ ពិធីប្រគល់-ទទួលថវិកានេះបានធ្វើនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមាន លោក ជា បុល្លិកា តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក មាស សារិទ្ធ ប្រធានរដ្ឋបាលបុគ្គលិក នៃមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ។ ក្នុងឱកាសនោះ លោក ជា បុល្លិកា តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក មាស សារិទ្ធ តំណាងមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា បានថ្លែងអណរគុណ ដល់ឯកឧត្តម ឈរ សុខ នាយទាហាន នាយទាហានរង និងពលទាហាន…
-
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)

ភ្នំពេញៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Reto Grueninger នាយកទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងលោក Daniel Nugraha នាយកប្រចាំប្រទេសរបស់អង្គការ ស្វីសខន់ថាក់ប្រចាំកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨” ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ អភិបាលរងខេត្តទូទាំងប្រទេស មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិការទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបចំនួនប្រមាណ ១៥០រូប នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ។ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលបានខិតខំយ៉ាងជិតស្និតជាមួយអង្គការស្វីសខន់ថាក់ និងភាគីពាក់ព័ន្ធប្រកកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ដោយបានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ ម្ចាស់អាជីវកម្មអ្នកគ្រប់គ្រង និងអ្នកជំនាញទេសចរណ៍សរុបចំនួន ៦,៣៩៧នាក់ តាំងពីការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ដំណាក់កាលទី១ ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ហើយកម្មវិធីនេះត្រូវបានទទួលស្គាល់ទូទាំងប្រទេសជាកម្មវិធីបណ្តុះបណ្តាលមានគុណភាព ស្របតាមតម្រូវការជំនាញរបស់មូលដ្ឋានអាជីវកម្ម…
-
ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ខេត្តបាត់ដំបង និងប៉ៃលិន បានរកឃើញប្រមូលផ្តុំដោយសត្វព្រៃច្រើនប្រភេទ

(ភ្នំពេញ)៖ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រទេសកម្ពុជា បានរកឃើញនូវសត្វព្រៃជាច្រើនប្រភេទ រួមមានសត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិកសត្វ សត្វស្លាប និងថនិកសត្វ ដែលសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។ ការសិក្សាស្រាវជ្រាវនេះ ដែលធ្វើឡើងក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា និងក្រសួងបរិស្ថាន និងផ្តល់មូលនិធិដោយ Maddox Foundationបានរកឃើញនូវវត្តមានប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជជាច្រើន រួមមាន ពង្រួល ដំរីអាស៊ី និងឆ្កែព្រៃ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ៖ «ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើយុទុ្ធសាស្រ្តចំនួនបី“ភាពស្អាត ភាពបៃតង និងចីរភាព”។ ការសិក្សាអំពីជីវៈចម្រុះត្រូវបានធ្វើឡើងដោយស្របតាមយុទ្ធសាស្ត្រចក្រានេះ។ ឯកឧត្តមបានស្វាគមន៍ចំពោះ លទ្ធផលនៃរបាយការណ៍នេះ ដោយបានបញ្ជាក់ថា៖ «ឥឡូវនេះ យើងមានការយល់ដឹងកាន់តែច្រើនអំពីតម្លៃនៃជីវៈចម្រុះនៅតំបន់សំឡូត ដែលបង្ហាញពីតម្លៃនៃបេតិកភណ្ឌធម្មជាតិតែមួយគត់នៃតំបន់នេះ និងបញ្ជាក់ពីការទទួលខុសត្រូវរួមគ្នារបស់យើងក្នុងការការពារនិងអភិរក្សធនធានជីវៈចម្រុះទាំងអស់នោះ។ យើងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងកត្តាផ្សេងៗទៀតដែលបំផ្លាញធម្មជាតិ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតក្នុងភូមិសាស្រ្តខេត្តបាត់ដំបងនិងប៉ៃលិន”។ លោក Pablo Sinovas នាយកអង្គការសត្វព្រៃ និងរុក្ខជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការរកឃើញនេះ បានគូសបញ្ជាក់អំពីភាពសំបូរបែបនៃធនធានជីវៈចម្រុះនៅក្នុងតំបន់សំឡូត ដែលជាធាតុដ៏សំខាន់នៃ…