Category: ព័ត៌មានសង្គម

  • ការរីកចម្រើននូវប្រព័ន្ធឌីជីថល ធ្វើឱ្យពលរដ្ឋគ្រប់រូបទទួលព័ត៌​មានងាយស្រួល និងឆាប់រហ័យ

    ការរីកចម្រើននូវប្រព័ន្ធឌីជីថល ធ្វើឱ្យពលរដ្ឋគ្រប់រូបទទួលព័ត៌​មានងាយស្រួល និងឆាប់រហ័យ

    បន្ទាយមានជ័យ៖ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន​មន្ទីរ​ប្រៃសណីយ៍ និងទូរគមនាគមន៍នាសាលា​ខេត្តបន្ទាយមាន​ជ័យ​កាលពីថ្ងៃទី៥ ខែធ្នូឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍ បានលើកឡើងថា ការរីកចម្រើន​នូវ​ប្រព័ន្ធឌីជីថល ធ្វើឱ្យពលរដ្ឋគ្រប់រូបទទួលព័ត៌មានងាយស្រួល និងឆាប់រហ័យ ។ ក្នុងឱកាសដដែលនេះឯកឧត្ដម ឯក វណ្ណឌី   ក្នុងនាមលោកថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអបអរ​សាទរចំពោះ លោក វិន វណ្ណាវឌ្ឍន៍ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី នាពេល​នេះ ហើយសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមាន​សមត្ថកិច្ចទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ នឹងត្រូវខិតខំបំពេញ​ការងារ​រួមគ្នា សហការគ្នាបានល្អដើម្បីសម្រេចបាននូវសមិទ្ធផល​ថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត។ បន្ថែមលើនេះឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បា​នរំលឹកដល់ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី ត្រូវចេះ​សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារ​ឱ្យបានទាន់ពេលវេលា។ សូមជម្រាបថា លោក វិន វណ្ណា វឌ្ឍន៍ ត្រូវបានតែងតាំងជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ជំនួសលោក ចៅ…

  • ខេត្តតាកែវ ប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

    ខេត្តតាកែវ ប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

    តាកែវ៖ ខេត្តតាកែវត្រូវបានប្រកាស​ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាល​ពាសកាល​(ODF) ក្នុងពិធីដែល​រៀបចំធ្វើឡើង​នៅបរិវេណសួនច្បារ​មាត់បឹងតាកែវកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូល​រួមពីឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធាន​ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តតាកែវ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពល​រដ្ឋយ៉ាង ច្រើនកុះករ។ មានប្រសាសន៍ក្នុងពិធីប្រកាសនិងប្រគល់ជ័យលាភីដល់រដ្ឋបាលខេត្ត ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួង​អភិវឌ្ឍន៍​ជនបទបានបញ្ជាក់ថា ខេត្តតាកែវ គឺជាខេត្តទី១៣ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលទទួលជ័យលាភី​ពានរង្វាន់ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាល​ពាសកាល។ ឯកឧត្តមរដ្ឋមន្រ្តីគូសរំលេចថា ដោយមានការចូលរួមសហការយ៉ាង​ជិតស្និទ្ធអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ​ សង្កាត់ ពិសេស​មន្រ្តីពាក់ព័ន្ធ អង្គការសង្គមស៊ីវិលនានា រួមនឹងការយល់ដឹងពីប្រជាពលរដ្ឋកាន់តែ​ច្រើនផង ធ្វើឱ្យ​ការងារលើក​កម្ពស់​អនាម័យ​បរិស្ថាននៅតាមទីក្រុង និងជនបទកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់បង្គន់អនាម័យ​នៅតាមមូលដ្ឋាន​ទទួលបានជាង៩០ភាគរយ ដែលលទ្ធផលនេះវារុញ​ច្រាន​ឱ្យខេត្តតាកែវនឹងក្លាយជាខេត្តទី១៣ ដែលបញ្ចប់ការបន្ទោ​បង់​ពាសវាលពាសកាលទាំងស្រុងនាពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ដើម្បីលើកកម្ពស់អនាម័យជនបទកាន់តែ​ប្រសើរ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយ​ភាពឈ្លាស​វៃរបស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ពិសេស​ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញ​យុទ្ធសាស្រ្តគន្លឹះសំខាន់ៗ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ ប្រកបដោយចីរភាព និងបរិយាបន្ន ៕អត្ថបទនិងរូបភាព៖សារ៉ាវី

  • អគ្គស្នងការរងនគរបាលជាតិ ស្នើឱ្យ​ស្នងការដ្ឋាននគរបាលខេត្ដតាកែវ​ពង្រឹងបច្ចេកវិទ្យាទប់​ស្កាត់ចំពោះព័ត៌មានក្លែងក្លាយ

    អគ្គស្នងការរងនគរបាលជាតិ ស្នើឱ្យ​ស្នងការដ្ឋាននគរបាលខេត្ដតាកែវ​ពង្រឹងបច្ចេកវិទ្យាទប់​ស្កាត់ចំពោះព័ត៌មានក្លែងក្លាយ

    តាកែវ៖ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ​ប្រចាំ​ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់​ស្នងការដ្ឋាននគរបាលខេត្តតាកែវកាលពីរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ព្រុំ សុន្ធរ អគ្គ​ស្នង​ការ​រងនគរបាលជាតិតំណាងឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យពង្រឹងកងកម្លាំងនគរបាល ពិសេសនគរបាលជំនាញព័ត៌មានវិទ្យាក្នុងការទប់ស្កាត់បទល្មើសដែលកំពុងកើតមានឡើង ។ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ព្រុំ សុន្ធរ បានរំលឹកថា ព័ត៌មានក្លែងក្លាយ​កំពុងកើតមានឡើងតាមរយៈបច្ចេកវិទ្យា ហើយបានក្លាយជា​បញ្ហា​ប្រឈមថ្មីដែលតម្រូវឱ្យសមត្ថកិច្ចយើងត្រូវមានការយល់ដឹងខ្ពស់លើកិច្ចការងារនេះជាចាំបាច់ ។ឯកឧត្តម​បន្តថា ដូច្នេះត្រូវ​​ពង្រឹងកងកម្លាំង​នគរបាល ជាពិសេសនគរបាលជំនាញព័ត៌មានវិទ្យា ។ឯកឧត្តមក៏​បានកោត​សរសើរ​ដល់ស្នងការដ្ឋាននគរបាលខេត្តសកម្មក្នុង​ការ​បង្ការនិងបង្ក្រាបបទល្មើសបានយ៉ាងរហ័ស ធ្វើឱ្យបទល្មើសព្រហ្មទណ្ឌ​មានការថយចុះរហូត៤០ភាគរយ នៅឆ្នាំ២០២៤នេះ បើធៀបទៅនឹងឆ្នាំ ២០២៣កន្លងទៅ។ ចំណែកលោក ស៊ុត ខុន អភិបាលរងខេត្ដតាកែវដែលអញ្ជើញចូល​ក្នុងពិធីនេះដែរ ក៏បានជំរុញឱ្យស្នងការដ្ឋាននគរបាលខេត្ដ​បន្ត​យកចិត្តទុកដាក់រក្សា​ការ​ពារ​សន្តិសុខសាធារណៈឱ្យបានល្អ និងទប់ស្កាត់បង្ការបង្ក្រាបបទល្មើសនានាដែលកើត​មាន​នៅ​តាមមូលដ្ឋាន។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ មាន​បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ២២៧លើកលើ៤៣៦លើក ,ថយចុះ ២០៩លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៩នាក់,របួស ៨៥នាក់ និងខូចខាតបាត់បង់ទ្រព្យសម្បត្តិមួយចំនួន។ក្នុង២២៧​ករណីនេះដែរ​ នគរបាលបង្រ្កាបបាន ២២២​ករណី,បង្រ្កាបជាក់​ស្ដែង១៦៦ករណី តាមការស៊ើបអង្កេតស្រាវជ្រាវ ៥៦ករណី ឃាត់ខ្លួនជនសង្ស័យសរុប…

  • កម្ពុជា និងអឺរ៉ុប បើកដំណើរការគម្រោង “សម្ព័ន្ធមេត្រីភាព” ជាផ្លូវការ ដើម្បីលើកកម្ពស់គុណភាពប្រព័ន្ធស្ថិតិ

    កម្ពុជា និងអឺរ៉ុប បើកដំណើរការគម្រោង “សម្ព័ន្ធមេត្រីភាព” ជាផ្លូវការ ដើម្បីលើកកម្ពស់គុណភាពប្រព័ន្ធស្ថិតិ

    ភ្នំពេញ ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមទាំងតំណាងក្រុមការងារអឺរ៉ុបមកពីប្រទេសអ៊ីតាលី បារាំង ប៉ូឡូញ និង លីទុយអានី នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសម្ព័ន្ធមេត្រីភាពសហភាពអឺរ៉ុបជាមួយវិទ្យាស្ថានជាតិស្ថិតិ (NIS) ក្រោមប្រធានបទ “ការលើកកម្ពស់គុណភាពប្រព័ន្ធស្ថិតិនៅកម្ពុជា”។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រព័ន្ធស្ថិតិដែលមានគុណភាពខ្ពស់ និងប្រកបដោយបរិយាបន្ន។ ឯកឧត្តម ប៊ិន ត្រឈៃ បានលើកឡើងថា វិទ្យាស្ថានជាតិស្ថិតិដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការបង្កើតគោលនយោបាយផ្អែកលើទិន្នន័យ និងភស្តុតាងរបស់រដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា កិច្ចការនេះមានសារៈសំខាន់ណាស់ សម្រាប់ធ្វើឱ្យទិសដៅអភិវឌ្ឍន៍មានភាពសមស្រប ជាក់លាក់តាមបរិបទ និងបំពេញតាមតម្រូវការពិតប្រាកដរបស់ប្រជាជនកម្ពុជា ស្របតាមគោលការណ៍ “មិនទុកនរណាម្នាក់ចោល”។ ភាពជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយសហភាពអឺរ៉ុបនេះទៀតសោត នឹងជួយដល់ការប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាព ដើម្បីរៀបចំគោលនយោបាយ អភិវឌ្ឍន៍នៅកម្ពុជា”។ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានពន្យល់ពីគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុបជាលើកដំបូងនៅកម្ពុជា និងអាស៊ី។ គំនិតផ្ដួចផ្ដើមនេះ…

  • អភិបាលស្រុកស្ទោងអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ

    អភិបាលស្រុកស្ទោងអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ

    កំពង់ធំ៖ លោក សាយ គឹមឡម និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃ​កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តលអំណោយ​ជូនដល់ម្ចាស់ផ្ទះ២ផ្ទះដែលរងគ្រោះដោយអគ្គិភ័យ។ ម្ចាស់ផ្ទះទី១ឈ្មោះ សុខ ចាន់រម្យនាថ ភេទស្រី អាយុ៣៨ឆ្នាំ  ,ខូចខាត​ផ្ទះមួយខ្នង ទំហំ១២ម៉ែត្រ គុណ១២ម៉ែត្រ ផ្ទាល់ដី និងទ្រព្យសម្បត្តិ​សម្ភារទាំងស្រុង នៅភូមិឈើទាល ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង​ដែលឆេះកាលពីថ្ងៃទី៤ ខែធ្នូ។ម្ចាស់ផ្ទះទី២ ឈ្មោះ ឃិត ប៉េង ប្រពន្ធ​ឈ្មោះ ប៉ូច រ៉ៃ រស់នៅភូមិសណ្ដាន់ ឃុំចំណារក្រោម ស្រុកស្ទោងត្រូវ​ភ្លើងឆេះផ្ទះកាលពីថ្ងៃទី២ ខែធ្នូ។ជាមួយនឹងការផ្តល់អំណោយជាស្បៀង និងថវិកា លោកអភិបាលស្រុក បាន​អំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ជាពិសេស​ប្រព័ន្ធអគ្គិសនីនៅក្នុងគេហដ្ឋានត្រូវតែតាមបទដ្ឋានបច្ចេកទេសនិងប្រព័ន្ធសុវត្ថិភាព។ កុំដុតសំរាមផ្តេសផ្តាស ដោយមិនឃ្លាំមើលដែល​អាចបង្កជាអគ្គិភ័យបាន៕ដោយ៖ប៊ុន រដ្ឋា

  • គ្រូបច្ចេកទេស ៖ ការបណ្តុះបណ្តាលបន្ថែមពី វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញដល់គ្រូបច្ចេកទេស ជាកត្តាដ៏សំខាន់ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលនៅ កម្ពុជា

    គ្រូបច្ចេកទេស ៖ ការបណ្តុះបណ្តាលបន្ថែមពី វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញដល់គ្រូបច្ចេកទេស ជាកត្តាដ៏សំខាន់ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលនៅ កម្ពុជា

    (ភ្នំពេញ)៖ លោកគ្រូ អ្នកគ្រូជាសិក្ខាកាម ក្នុងវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការយល់ឃើញថា វគ្គវិក្រឹតការនេះពិតជាមានសារសំខាន់ដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់សម្រាប់ធានាគុណភាពនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានបិទវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ ដើម្បីគាំទ្រកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ លោកគ្រូ ថៃ ឆេង ម៉ៅ ជាគ្រូបង្រៀនមកពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ មើលឃើញថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដែលបានរៀបចំបណ្តុះបណ្តាលរយៈពេល១០ថ្ងៃនេះ គឺមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបច្ចេកទេសឱ្យមានគុណភាពខ្ពស់ជាមួយវិធីសាស្ត្របណ្តុះបណ្តាលដ៏រឹងមាំ និងការប្រើប្រាស់ម៉ូឌុលតាមជំនាញឱ្យបានត្រឹមត្រូវ។ ក្នុងនោះ គ្រូសិក្ខាកាមបានទទួលនូវការធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំនាយកដ្ឋាន, តំណាងវិស័យឯកជន, ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលធ្វើឱ្យយល់កាន់តែស៊ីជម្រៅលើការបង្រៀនជំនាញផងដែរ។ លោកគ្រូជំនាញបច្ចេកទេសរូបនេះបន្ថែមថា រយៈពេល ១០ថ្ងៃនៃវគ្គវិក្រឹតការគ្រូនេះ ខ្លួនមានការយល់ដឹងច្រើនលើការប្រើប្រាស់ម៉ូឌុលតាមជំនាញ និងការតាក់តែងមេរៀនបង្រៀន, ផែនការជំនាញ និងវិធីសាស្រ្តថ្មីៗជាច្រើនលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបានយ៉ាងល្អប្រសើរបន្ថែមលើចំណេះដឹងដែលមានស្រាប់។ ក្នុងនាមជាគ្រូបង្រៀនបច្ចេកទេស តាមរយៈវគ្គវិក្រឹតការមួយនេះនឹងបន្តចែករំលែក និងការអនុវត្តជាក់ស្តែងនូវជំនាញបច្ចេកទេសដែលនឹងជួយផលិតបាននូវសិក្ខាកាម សិស្ស-និស្សិត និងកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព…

  • ក្រុមហ៊ុនប្រមូលសំរាម បុណ្យសមុទ្រត្រៀមជាស្រេចមិនឱ្យទេសចរឃើញសំរាមនៅលើដី

    ក្រុមហ៊ុនប្រមូលសំរាម បុណ្យសមុទ្រត្រៀមជាស្រេចមិនឱ្យទេសចរឃើញសំរាមនៅលើដី

    កំពត៖ខណៈខេត្តកំពតធ្វើជាម្ចាស់ផ្ទះពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤​ក្រុមហ៊ុនប្រមូលសំរាមនៅខេត្តកំពតសន្យាថា នឹងប្រមូលសំរាមមិនឱ្យមាននៅលើដីក្នុងអំឡុងនៃការប្រារព្ធពិធីរយៈពេលបីថ្ងៃនេះ ។ ​លោក សួន សុភក្តិ ប្រធានក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីន បានឱ្យដឹងថា ក្រុងកំពតរយៈពេលចុងក្រោយនេះ មានកំណើនភ្ញៀវ​ច្រើន ធ្វើឱ្យសំរាមក៏កើនឡើងច្រើនដែរ។សំរាមមានរង្វង់១០០តោនក្នុងមួយថ្ងៃ។ ប៉ុន្តែក្រោមការចង្អុលបង្ហាញ និងលើកទឹកចិត្តពី​ឯកឧត្តមអភិបាលខេត្ត និងដោយមានកិច្ចសហការយ៉ាងល្អពីអាជ្ញាធរក្រុង និងសង្តាត់ ,ក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីន​នៅតែមានផែនការធ្វើឱ្យក្រុងកំពតស្អាត គ្មានសំរាមរាយប៉ាយឬកកស្ទះឡើយ មិនថាថ្ងៃបុណ្យ ឬថ្ងៃធម្មតានោះទេ។ លោកបន្តថា ដោយឡែកសម្រាប់ពិធីប្រណាំងទូកងនៅថ្ងៃទី១១ ដល់១២ ខែធ្នូ  និងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែល​នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ដល់១៥ ខែធ្នូខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុនម៉ាណែត ,ក្រុមហ៊ុនបានរៀបចំបង្កើនកម្លាំង​រហូត១២ក្រុមប្រចាំការនិងមានសម្ភារៈគ្រប់គ្រាន់ប្រមូលសំរាមខ្នាតតូច និងធំ ,ធុងស្តុក​ជាដើម ។ ពោលគឺមិនឱ្យភ្ញៀវឃើញ​សំរាមលើ​ដីឡើយ។ ចៅសង្កាត់កំពង់បាយ លោក ងួន សារឿន បានបង្ហាញដែរថា អាជ្ញាធរខេត្ត ក្រុង និងសង្កាត់ហត់នឿយបន្តិច​នៅក្នុងការរៀបចំ​តុប​តែងសោភណភាពក្រុង សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក និងពិធីបុណ្យសមុទ្រខាងមុខ ។ប៉ុន្តែក្នុងនាមអាជ្ញាធរ លោក​ពិតជាសប្បាយចិត្ត និងមានមោទនភាពចំពោះថ្នាក់ដឹកនាំខេត្ត…

  • លោក ទី សុផាន់ណា៖ គ្រូបង្រៀនជានិរន្តរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

    លោក ទី សុផាន់ណា៖ គ្រូបង្រៀនជានិរន្តរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

    ភ្នំពេញ ៖ លោក ទី សុផាន់ណា ដែលបុគ្គលិកនៅក្នុងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាធម្មតាគេតែងតែហៅលោកថា ពូ ទី ជាបុគ្គលម្នាក់ដែលពោរពេញដោយចំណេះដឹង ការណែនាំ និងអ្នករាល់គ្នាតែងតែគោរព អស់រយៈពេលជិតបីទសវត្សរ៍មកហើយ ។ ចាប់តាំងពីការចាប់ផ្តើមរបស់លោកជាគ្រូបង្រៀននៅសាកលវិទ្យាល័យ រហូតដល់ក្លាយជាមូលដ្ឋានគ្រឹះនៃក្រុមហ៊ុន ការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់គាត់ចំពោះ ការបង្រៀន ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍធនធានមនុស្ស គឺជារឿងមួយដែលគួរចងចាំ។ លោក សុផាន់ណា បានរៀបរាប់អំពីដំណាលរឿងដ៏មានអត្ថន័យរបស់លោកនៅក្នុងវីដេអូពិសេសមួយដើម្បីរំឭកដល់ការចងចាំក្នុងដំណើរការងារនេះ។ សូមទស្សនាការចែករំលែករបស់ លោក សុផាន់ណា នៅលើទំព័រហ្វេសប៊ុក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទាំងអស់គ្នា។ Video Link ៖ https://www.facebook.com/watch/?v=3945271109046483&ref=sharing លោក សុផាន់ណាបានដឹងពីចំណង់ចំណូលចិត្តរបស់លោកក្នុងឧស្សាហកម្មផលិតស្រាបៀរនេះ គឺពេលដែលលោកបានទៅសិក្សានៅវិទ្យាស្ថានឧត្តមសិក្សានៃឧស្សាហកម្មម្ហូប និងរសជាតិអាហារនៅប្រទេសប៊ុលហ្គារី ក្នុងមុខជំនាញបច្ចេកវិទ្យាមីក្រូជីវសាស្រ្ត និងផលិតផលភិណ្ខនកម្ម (Fermentation) ដោយផ្តោតលើការផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល។ នៅពេលបញ្ចប់ការសិក្សានៅឆ្នាំ ១៩៩២ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញជាមួយនឹងការតាំងចិត្តដ៏មុតមាំមួយចំពោះការប្រើប្រាស់ជំនាញរបស់លោកដើម្បីបំផុសគំនិត និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសរបស់លោក។ ជាមួយនឹងការតាំងចិត្តនេះ លោកបានចាប់ផ្តើមដំបូងជាគ្រូបង្រៀន…

  • អភិបាលខេត្តកំពង់ធំ ដោះស្រាយសំណូមពរ និងបណ្ដឹងជូនពលរដ្ឋ​នៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង

    អភិបាលខេត្តកំពង់ធំ ដោះស្រាយសំណូមពរ និងបណ្ដឹងជូនពលរដ្ឋ​នៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង

    កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានទទួលសំណើ សំណូមពរ និងចុះទៅដោះស្រាយបណ្ដឹងចំនួន២​ករណី ជូនប្រជា​ពលរដ្ឋ​ក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង។ ករណីទី១ប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយស្នើសុំធ្វើស្រែលើដីដែលពួកគាត់ធ្លាប់បានប្រើប្រាស់ និងអាស្រ័យផលកន្លងមក នៅតំបន់អូរ​តាសេក (អាងទឹក ខឹម ឌៀង) ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុក​កំពង់ស្វាយ និង ករណីទី២ ប្រជាពលរដ្ឋ៩៦​គ្រួសារ ដែលបាន​អះអាងថាឈ្មោះ អ៊ុង ប៉ូហ៊ី, ឈ្មោះ អ៊ុង ហូ និងបក្ខពួកបានរំលោភ​យកដីរបស់ពួកគាត់ដែលជារបបរដ្ឋ​ចែកឱ្យតាំងពីឆ្នាំ១៩៨២ បម្រុង​លួចធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅតំបន់២ អូភេ ឃុំម្សាក្រុង ស្រុកស្ទោង ។ ពាក់ព័ន្ធករណីខាងលើនេះ កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម​អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយ​នៅទីតាំងនីមួយៗ សម្រេចបានលទ្ធផលដូចតទៅ៖ករណី១៖ ដីទំហំ​១៥១,១៣២ហិកតា ដែលមានប្រជាពលរដ្ឋ​កាន់កាប់ និងអាស្រ័យផល​ជាក់ស្តែងចំនួន ៦៧គ្រួសារ នៅតំបន់អូរតាសេក (អាងទឹក ខឹម ឌៀង) ស្ថិតក្នុងភូមិសាស្ត្រ​ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ជាដីស្ថិតក្នុងតំបន់២ (ទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល តាមរយៈ​អនុក្រឹត្យលេខ…

  • ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ រយៈពេល ៤យប់ បានបញ្ចប់ដោយជោគជ័យ និងបង្ហាញសាមគ្គីភាព លើទឹកដីខេត្តឧត្តរមានជ័យ

    ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ រយៈពេល ៤យប់ បានបញ្ចប់ដោយជោគជ័យ និងបង្ហាញសាមគ្គីភាព លើទឹកដីខេត្តឧត្តរមានជ័យ

    (ឧត្ដរមានជ័យ) ៖ ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ឆ្នាំ២០២៤ រយៈពេល៤យប់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លើទឹកដីខេត្ដឧត្ដរមានជ័យ បានបញ្ចប់ដោយជោគជ័យ និងបង្ហាញពីសាមគ្គីភាព លើទឹកដីខេត្តឧត្តរមានជ័យ ។ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ស្របជាមួយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ការរៀបចំបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ អន្តរជាតិ ក្រោមប្រធានបទ “ស្ម័គ្រចិត្តរួមគ្នា ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” ជាការចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពយុវជន និងការអភិវឌ្ឍមូលធនមនុស្សដែលផ្តោតទៅលើមនុស្សដែលមានសុខភាពល្អ និងសមត្ថភាព ជំរំយុវជននៅក្នុងពេលនេះគឺជាឱកាសមួយដែលអាចឱ្យយុវជនធ្វើការផ្លាស់ប្តូរបទពិសោធន៍ អាចធ្វើការចែករំលែកសាមគ្គីធម៌ជាមួយគ្នាក្នុងរស់នៅក្នុងជំរំ យកចិត្តទុកដាក់គិតគូពីគ្នាទៅវិញទៅមក នៅក្នុងការរៀនសូត្របានអំពីថាអ្វីជាបច្ចុប្បន្នភាពនៃបញ្ហា និងការប្រឈមនៅក្នុងសកម្មភាពមនុស្សធម៌ដែលយុវជន កក្រក មានភារកិច្ចក្នុងការចូលរួមចំណែកជួយធ្វើឱ្យប្រសើរឡើងសម្រាប់ភាពធន់សហគមន៍ ។ ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ការបោះជំរំនេះគឺទទួលបាននូវចំណេះដឹង បំណិនជីវិត និងបទពិសោធន៍ការងារក្នុងការរស់នៅបែបជីវិតផ្ទាល់ខ្លួន ជាបុគ្គល ជាគ្រួសារ…