-
ក្រសួងកសិកម្មនឹងរៀបចំប្រឡងចៀរជ័រកៅស៊ូន និងខួប ១០០ឆ្នាំដើមកៅស៊ូចាក់ជាងគេនៅខេត្តត្បូងឃ្មុំ

(ភ្នំពេញ)៖ ក្រសួងកសិកម្មបាន និងកំពុងត្រៀមរៀបចំកម្មពិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប ១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជានៅអំឡុងពាក់កណ្តាលខែធ្នូខាងមុខ ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងនៅថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០២៤ថា៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មជាច្រើនរូបក្នុងនេះរួមមាន ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ និងសហការី បានចុះពិនិត្យទីតាំងឡូតិ៍កៅស៊ូសម្រាប់ររៀបចំកម្មវិធីប្រឡងចៀរជ័រ និងទីតាំងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលស្ថិតនៅចម្ការកៅស៊ូជប់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមបានពិនិត្យវឌ្ឍនភាពការងារបានរៀបចំកន្លងមក ការសាងសង់ស្លាកចារឹកឈ្មោះ ការកំណត់ទីតាំងវេទិកាពិធី លំដាប់លំដោយការងារ និងការត្រៀមថតផ្សព្វផ្សាយកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលនឹងរៀបចំនៅសប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ចម្ការកៅស៊ូជាប្រវត្តិសាស្រ្តនេះ មានអាយុ១០០ឆ្នាំហើយ ជាចម្ការកៅស៊ូមានអាយុចាស់ជាងគេនៅកម្ពុជា និងមានចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើមលើផ្ទៃដីប្រមាណ…
-
ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ឆ្នាំ២០២៤មិនកែប្រែ,ខេត្តកំពតធ្វើម្ចាស់ផ្ទះ

ភ្នំពេញ៖ មិនមានការប្រែប្រួលទេទាក់ទងនឹងការប្រារព្ធបុណ្យឆ្នាំ២០២៤ ក្រសួងទេសចរណ៍បានជូនដំណឹងជាផ្លូវការថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង ពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តកំពត ក្រសួង ស្ថាប័នពាក់ព័ន្ធ និង ផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ១៣កើត ដល់ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹត្តិការណ៍ដ៏អធិកអធមនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការលើកតម្លៃផលិតផល និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ពិសេសការអបអរបេតិកភណ្ឌ និង អេកូទេសចរណ៍ និងនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ដើម្បីញ៉ាំងឱ្យពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នេះ ប្រព្រឹត្តទៅដោយសេចក្តីសោមនស្សរីករាយ ព្រមទាំងអធិកអធមផងនោះ…
-
ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានអនុវត្តសកម្មភាពសម្អាតផ្លូវជាតិ

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឃុំសង្កាត់ ចំនួន៨៥ ស្មើ៧១% នៃចំនួន ឃុំសង្កាត់ នៅតាមបណ្តោយ ផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ នៅក្នុងខេត្តគោលដៅទាំ៧ នៃប្រទេសកម្ពុជាត្រូវបានសម្អាតដោយក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងនោះ មានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃសិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប១៣ ២៦២ នាក់។ ជាមួយគ្នានេះ យុទ្ធនាការបានបំបាត់គនរសំរាម ដែលមិនរៀបរយចំនួន ២២១កន្លែង និងប្រមូលទុកដាក់សំណល់សរុបបានចំនួន ៤២ ៣២៣ គីឡូក្រាម និងបានអនុវត្តលើកំណាត់ផ្លូវ ៣២៤គីឡូម៉ែត្រ ស្មើនឹង ៥១% នៃប្រវែងផ្លូវសរុប។ សូមជម្រាបថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តផែនការសកម្មភាព «ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» នៅបណ្តារាជធានី ខេត្តចំនួន ៧ តាមដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១ រួមមាន៖ រាជធានីភ្នំពេញ…
-
ផ្លូវបីខ្សែក្នុងក្រុងកំពង់ឆ្នាំងកំពុងជួសជុលក្រាលកៅស៊ូ

កំពង់ឆ្នាំង៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យសកម្មភាពជួសជុលផ្លូវចំនួនបីខ្សែក្នុងក្រុងកំពង់ឆ្នាំង។ លោក ហែ ពុធភក្តី ប្រធានអង្គភាពលទ្ធកម្មសាលាខេត្តបានឱ្យដឹងថា ផ្លូវបីក្នុងក្រុងកំពង់ឆ្នាំងដែលជួសជុល ក្រាលកៅស៊ូ អេស៊ី(AC)មាន៖ ផ្លូវទី១.ក្នុងសង្កាត់កំពង់ឆ្នាំង តភ្ជាប់ពីផ្លូវជាតិលេខ៥ មកទល់និងសង្កាត់ប្អេរ, ខ្សែទី២. តភ្ជាប់ពីសង្កាត់កំពង់ឆ្នាំងទៅសង្កាត់ប្អេរ ។ផ្លូវទាំង២ខ្សែនេះមានប្រវែង១ ៣១០ម៉ែត្រ និងខ្សែទី៣. តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវលេខ១ស្ថិតនៅក្នុងសង្កាត់ខ្សាម មានប្រវែង ៨៥០ម៉ែត្រ ។នេះជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកំពងឆ្នាំង ។ ក្នុងពេលពិនិត្យជាក់ស្តែងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ដោយមើលឃើញផ្លូវទាំងបីខ្សែមានការខូចខាតខ្លាំងលំបាកក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តបានស្នើសុំរាជរដ្ឋាភិបាលស្ថាបនាផ្លូវទាំងនេះ។នាពេលខាងមុខខេត្តគ្រោងនឹងចាក់ផ្លូវអេស៊ីចំនួន១២ខ្សែបន្ថែមទៀត ដើម្បីកែលម្អផ្លូវក្នុងក្រុងឱ្យកាន់តែល្អប្រសើរនិងទាក់ទាញភ្ញៀវជាតិ អន្តរជាតិផងដែរ៕ ដោយ៖សុខ គឹមសៀន
-
ចុងឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋ ជ្រុងឦសាននៃប្រាសាទភ្នំក្រោម

(ភ្នំពេញ)៖ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាដែលបានដំណើរការ និង ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោមរយៈពេលជាង៥ខែមកហើយមកនេះ គ្រោងនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ខាងមុខ។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា ។ លោក រស់ វិសុទ្ធ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទភ្នំក្រោម បានបញ្ជាក់ឱ្យដឹងថា ដំណើរការងារដំបូង ក្រុមការងារបានធ្វើសម្រង់ប្លង់ រៀបចំឯកសារ ជួសជុលពង្រឹងគ្រឹះជុំវិញ ជួសជុលពង្រឹងទីតាំងដែលឥដ្ឋពុកផុយរលុះ មានសសរផ្អោប ជញ្ជាំង ជើងខឿន ក្បាលជញ្ជាំង។ ជាពិសេសជ្រុងពាយ័ព្យដែលមានស្ថានភាពរលុះឥដ្ឋធ្ងន់ធ្ងរ ត្រូវបានជួសជុលពង្រឹងបានរឹងមាំឡើងវិញ។ បច្ចុប្បន្នក្រុមការងារបានបន្តជួសជុលនៅផ្នែកកំពូលដំពូលខាងលើនៃតួប្រាសាទ ដែលសម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ។ បើតាមអ្នកជំនាញរូបនេះ បញ្ជាក់ថា ប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោមនេះ បើមើលពីខាងក្រៅ ឃើញថាមានការខូចខាតតិចតួច។ ប៉ុន្តែបើការសិក្សាស៊ីជម្រៅ ប្រាសាទនេះ មានការខូចខាតធ្ងន់ធ្ងរប្រឈមនឹងការរលំនៅជ្រុងពាយ័ព្យ និងផ្នែកដំបូល។ ការជួសជុល បានសង្គ្រោះប្រាសាទនេះឱ្យរួចផុតពីហានិភ័យ ទប់ស្កាត់ការខូចខាតបានទាន់ពេលវេលា ហើយបច្ចុប្បន្នប្រាង្គ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើមស្ទើរតែទាំងស្រុង ដោយក្រុមការងារបានខិតខំធ្វើយ៉ាងណាបំពេញការងារបានទាន់ពេលវេលា មានភាពរឹងមាំ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បន្តអាយុកាលយូរអង្វែងដល់កូនខ្មែរជំនាន់ក្រោយ ៕ ដោយ ៖ ម៉ាដេប៉ូ
-
អភិបាលរងខេត្តស្ទឹងត្រែង៖ ជំងឺមិនឆ្លង គឺជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ

ស្ទឹងត្រែង៖លោក ប៉ែន លីណាត អភិបាលរងខេត្តបានលើកឡើងថា ជំងឺមិនឆ្លងជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្ដទុកដាក់តាមរយៈក្រសួងសុខាភិបាលក្នុងការអន្ដរាគមន៍ បង្ការ កាត់បន្ថយ និងទប់ស្កាត់សំដៅលើកកម្ពស់សុខភាពប្រជាជន ។ ថ្លែងក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកអភិបាលរងខេត្តបានបន្តថា ការបរិភោគប្រចាំថ្ងៃ ក្នុងនោះដូចជា ប្រៃខ្លាំង ផ្អែមខ្លាំង ការប្រើប្រាស់ជាតិខ្លាញ់ច្រើន និងការពិសាគ្រឿងស្រវឹងច្រើន អាចបង្កឱ្យមានបញ្ហាសុខភាព និងអាចកើតជំងឺមិនឆ្លង។មានជំងឺធ្វើឱ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិផងដែរ ។ ដើម្បីបង្ការជំងឺមិនឆ្លងលោកអភិបាលរងជំរុញអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋាន ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ ដូចជាចុះអប់រំណែនាំ ឬដាក់ស្លាកក្រើនរំលឹកនៅតាមមូលដ្ឋានជាដើម ៕ដោយ៖ ដេង ម៉ាវិន
-
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនពលរដ្ឋ ២៤គ្រួសារ ដែល ត្រូវរុះរើផ្ទះ បន្ទាប់ពីរងគ្រោះដោយការបាក់ស្រុតច្រាំងព្រែក នៅស្រុកកងមាស

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ២៤គ្រួសារ ដែលត្រូវរុះរើផ្ទះ បន្ទាប់ពីរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងព្រែក នៅភូមិអន្លង់គគីរ ភូមិព្រែកកុយ និងភូមិមេសរ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិត អាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោក តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិន ប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយ លោក…
-
ឧត្តមសេនីយ៍ទោ សែម គន្ធា ចុះសួរសុខទុក្ខមន្រ្តីដែលរងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះគេហដ្ឋាន

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ក៏ដូចជាផ្តល់ភាពកក់ក្តៅដល់មន្រ្តីក្រោមឱវាទ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី សោម សាវ៉េត នាយផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ចំពោះការបាត់បង់នូវគេហដ្ឋាន ដោយសារអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋាន បាននាំយកថវិកាដែលបានពីកត្តាសាមគ្គីភាពចេះជួយគ្នាក្នុងគ្រាលំបាក រួមនឹងថវិកាលោកប្រធានចំនួន ៣លាន ២សែនរៀល ជូនផ្ទាល់ដល់លោកវរសេនីយ៍ត្រី សោម សាវ៉េត ។ លោកវរសេនីយ៍ត្រី សោម សាវ៉េត និងក្រុមគ្រួសារ សូមគោរពអរគុណលោកឧត្តមសេនិយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងលោកអនុនាយកដ្ឋាន ប្រធាន-អនុការិយាល័យ នាយ-នាយរងផ្នែក មន្ត្រីទាំងអស់ក្នុងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដែលបានយកចិត្តទុកដាក់ និងជួយសំរាលទុក្ខលំបាកទាំងស្មារតី និងថវិកា ។ លោកវរសេនីយ៍ទោ សោម សាវ៉េត តំណាងឲ្យគ្រួសារ សូមគោរពជូនពរលោកប្រធាន-អនុប្រធាន នាយកដ្ឋាន លោកនាយ-នាយរងអនុប្រធានការិយាល័យ និងលោក…
-
កម្ពុជា អបអរសាទរខួបលើកទី ៩ ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិ

(ភ្នំពេញ)៖ កម្ពុជាបានអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិ របស់អង្គការយូណេស្កូ ។ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ នៅលើផេកហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹត្តសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ព្រមទាំងរដ្ឋមន្ត្រីតាមបណ្តាក្រសួង និងថ្នាក់ដឹកនាំស្ថាប័ននានា ត្រូវគេឃើញបានបង្ហោះឡើងថ្លែងអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅជាហូរហែរ ។ «ល្បែងទាញព្រ័ត្រ» របស់កម្ពុជា បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក នៃប្រទេសណាមីប៊ី។ សម្តេចតេជោ ហ៊ុន សែន ក្នុងសំណេរអបអរសាទរ បានថ្លែងថា «កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ដើម្បីថែរក្សាសម្បត្តិវប្បធម៌ខ្មែរឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត » ។ ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេងកម្សាន្ត ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមដៃគូរប្រកួតជាលក្ខណៈកម្សាន្តសប្បាយ ។ មួយវិញទៀត ការល្បែងទាញព្រ័ត្រនេះ…
-
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រារព្ធធ្វើទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខថា ជារៀងរាល់ឆ្នាំ ដូចបណ្តាប្រទេសនានាក្នុងពិភពលោក ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ តែងប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ធ្នូ ជាទៀងទាត់។ ការប្រារព្ធទិវានេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញ ការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងការរីករាលដាលមេរោគអេដស៍ ឈានទៅបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ នៅកម្ពុជា។ ទិវានេះ ក៏បានរំលឹកពីការផ្តល់នូវការគាំទ្រ ដល់អ្នកផ្ទុកមេរោគអេដស៍ រំលឹកដល់ការបាត់បង់ និងការស្លាប់ដោយសារជំងឺអេដស៍ ព្រមទាំងក្រើនរំលឹក ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យចងចាំពីគ្រោះថ្នាក់ នៃការឆ្លងមេរោគអេដស៍ ដើម្បីទាំងអស់គ្នា ឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ អេដស៍ រួមចំណែកក្នុងការអភិវឌ្ឍមនុស្សជាតិ ដោយភាព សុខដុម។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ទន្ទឹមនឹងនេះ យើងលើកកម្ពស់ការយល់ដឹងអំពីជំងឺអេដស៍ ដោយបង្ហាញពីសារៈសំខាន់ នៃចំណេះដឹង ស្តីពីវិធានការបង្ការ និងគ្រប់គ្រងជំងឺអេដស៍ ដោយមកដល់ពេលនេះ…