Category: ព័ត៌មានសង្គម

  • ថៃស្លាប់៩នាក់​ ព្រោះទឹកជំនន់នៅភាគខាងត្បូង

    ថៃស្លាប់៩នាក់​ ព្រោះទឹកជំនន់នៅភាគខាងត្បូង

    បាងកក ៖ កាសែតថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សស្លាប់ ដោយសារទឹកជំនន់ នៅភាគខាងត្បូង ប្រទេស បានកើនឡើងដល់ ៩នាក់ ខណៈដែលមនុស្សកន្លះលាននាក់ រងផលប៉ះពាល់ ក្នុងខេត្តចំនួន៨ ហើយប្រជាជន ១៣,០០០នាក់ស្ថិត នៅក្នុងជម្រកសង្គ្រោះបន្ទាន់។ ប្រភពព័ត៌មាន បានរៀបរាប់ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៅភាគខាងត្បូង ប្រទេសថៃ បានកើនឡើងដល់ប្រាំបួននាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ ខណៈមនុស្សប្រមាណ១៤០០០នាក់ ត្រូវបានជម្លៀសចេញ ដោយសារកម្ពស់ទឹកកើនឡើង។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ទឹកជំនន់នៅទូទាំងខេត្តចំនួនប្រាំបី បានប៉ះពាល់ដល់គ្រួសារជិត ៥៥៤,០០០នាក់ ដោយបន្សល់ទុកមនុស្សប្រហែល ១៣,០០០នាក់ នៅក្នុងជម្រកបណ្តោះអាសន្ន ដែលមានចំនួន ២០០កន្លែង នៅក្នុងតំបន់ ដែលរងផលប៉ះពាល់។ ជាការកត់សម្គាល់ ស្រុក Chana នៃខេត្ត Songkhla បានទទួលរងនូវទឹកជំនន់ ដ៏អាក្រក់បំផុត ក្នុងរយៈពេល៥០ឆ្នាំ។ នាយកដ្ឋានឧតុនិយមបាននិយាយថា តំបន់មួយចំនួន នៅភាគខាងត្បូង អាចនឹងមានភ្លៀងធ្លាក់ខ្លាំង…

  • ឯកឧត្តម គួច ចំរើន ៖ បើទោះបីជាប្រទេសយើងមានសុខសន្តិភាព ប៉ុន្តែការហ្វឹកហាត់នៅតែជាភារកិច្ចស្នូលរបស់កងកម្លាំងជាចាំបាច់

    ឯកឧត្តម គួច ចំរើន ៖ បើទោះបីជាប្រទេសយើងមានសុខសន្តិភាព ប៉ុន្តែការហ្វឹកហាត់នៅតែជាភារកិច្ចស្នូលរបស់កងកម្លាំងជាចាំបាច់

    (ខេត្តកណ្តាល)៖ បើទោះបីជាប្រទេសរបស់យើងមានសន្តិភាព ស្ថេរភាពល្អយ៉ាងណាក៏ដោយ ប៉ុន្តែការហ្វឹកហាត់របស់យើងនៅតែជាភារកិច្ចស្នូលរបស់កងកម្លាំងជាចាំបាច់ ដើម្បីបន្តថែរក្សានូវសុខសន្តិភាព និងស្ថេរភាពរបស់ប្រទេសយើងឱ្យបានគង់វង្សយូរអង្វែង ហើយទាល់តែយើងមានសមត្ថភាពគ្រប់គ្រាន់ សត្រូវរបស់យើងមិនហ៊ានប្រមាថ មើលងាយមកលើយើង និងមិនហ៊ានមកឈ្លានពាន ឬមកធ្វើសង្គ្រាមជាមួយយើងឡើយ។ នេះជា ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លើកឡើងនៅក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។ ឯកឧត្តម គួច ចំរើន ក៏បានជំរុញនិងលើកទឹកចិត្តដល់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើប្រទេសជាតិ មាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងរហូតទៅ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសំដែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើ កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណសម្បត្តិ(ជាប់ជាស្ថាពរ) ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវបានជូនដំណើរ និងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ដែលចេញពីការជ្រើសរើសក្នុងខេត្តកណ្តាល សូមខិតខំរៀនសូត្រ និងបំពេញតួនាទី…

  • អភិបាលរងខេត្តសៀមរាប ៖ កម្ពុជាឈរលេខរៀងទី១១ លើ១៩៦ទូទាំងពិភព លោក ប្រយុទ្ធនឹងជំងឺអេដស៍ដោយជោគជ័យ

    អភិបាលរងខេត្តសៀមរាប ៖ កម្ពុជាឈរលេខរៀងទី១១ លើ១៩៦ទូទាំងពិភព លោក ប្រយុទ្ធនឹងជំងឺអេដស៍ដោយជោគជ័យ

    សៀមរាប ៖ លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា កម្ពុជាឈរលេខរៀងទី១១ លើ១៩៦ទូទាំងពិភពលោក ទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍។ លោក នាក់ ណេរ៉ុន បានមានប្រសាសន៍បែបនេះ នាឱកាសចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលប្រព្រឹត្តនៅសួនច្បារទល់មុខមហាសណ្ឋាគា រ៉ាហ្វែល អង្គរ កាលពីថ្ងៃទី០១ ខែធ្នូ។ លោកអភិបាលរងបន្ថែមថា ភាពជោគជ័យទាំងនេះ ដោយសារមានការរួមដៃគ្នាយ៉ាងសកម្មដោយរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ទើបទទួលបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងវេទិកាអន្តរជាតិ ដោយឈរនៅលំដាប់កំពូលនៅលើពិភពលោក ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ គឺលេខ១១ លើ១៩៦ទូទាំងពិភពលោក។ លោក នាក់ ណេរ៉ុន បន្តថា ការរើសអើង និងការមាក់ងាយនៅគ្រប់ទម្រង់ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខនៅតែមានបន្ត ដែលជាឧបសគ្គចម្បងសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍បានចំគោលដៅ ជាហេតុបញ្ជាក់ច្បាស់លាស់ថា ការប្រយុទ្ធនឹងមេរោគអេដស៍ មេរោគអេដស៍មិនទាន់ដល់ទីបញ្ចប់ទេ។ លោកអភិបាលរងខេត្តសូមថ្លែងនូវអំណរគុណដល់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ និងក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បានរៀបចំ “ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នាខេត្តសៀមរាបនេះ និងអគុណផងដែរដែលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កំពុងតែជួយគាំទ្ររាជរដ្ឋាភិបាលនៅ ទីតាំងផ្តល់ឳសថប្រឆាំងមេរោគអេដស៍ខេត្តសៀមរាប និងសូទ្រនិគម និងការងារផ្សេងៗទៀត។ លោកវេជ្ជបណ្ឌឹត ឈឹម សារ៉ាត់…

  • ក្រុមហ៊ុន កែច្នៃម្ហូបអាហារខ្មែរ បានទទួលពានរង្វាន់មួយនេះ ក្នុងការរួមចំណែកជួយឱ្យរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា

    ក្រុមហ៊ុន កែច្នៃម្ហូបអាហារខ្មែរ បានទទួលពានរង្វាន់មួយនេះ ក្នុងការរួមចំណែកជួយឱ្យរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុន កែច្នៃម្ហូបអាហារខ្មែរ ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក បានទទួលពានរង្វាន់ សហគ្រាសធុនតូច និងមធ្យម (SME) ល្អបំផុត ដ៏មានកិត្យានុភាពនៅក្នុងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ Khmer Enterprise។ ថ្លែងក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីពេលថ្មីៗនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថា សហគ្រិនភាព មានតួនាទីដ៏សំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។ ដោយឡែកកាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ សហគ្រិនខ្មែរបានរៀបចំពិធីប្រគល់រង្វាន់សហគ្រិនខ្មែរ ២០២៤ ជូនដល់សហគ្រិនឆ្នើមដែលបានឈ្នះពានរង្វាន់សហគ្រិនខ្មែរទាំង ៤ប្រភេទ ក្រោមអធីបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង…

  • ក្រុមស្ថាបត្យករ បង្កើតគំនិតកែលម្អ មហាវិថីព្រះមុនីវង្ស និង មហាវិថីព្រះនរោត្តមឱ្យផ្លាស់ប្តូរមុខមាត់ថ្មីប្រកបដោយផាសុខភាព និង ទាក់ទាញទេសចរណ៍

    ក្រុមស្ថាបត្យករ បង្កើតគំនិតកែលម្អ មហាវិថីព្រះមុនីវង្ស និង មហាវិថីព្រះនរោត្តមឱ្យផ្លាស់ប្តូរមុខមាត់ថ្មីប្រកបដោយផាសុខភាព និង ទាក់ទាញទេសចរណ៍

    (ភ្នំពេញ)៖ ស្ថាបត្យករ ២ក្រុម បានបង្កើតនូវគំនិតថ្មី ក្នុងការ កែលម្អ ផ្លូវ មហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តម ដើម្បីប្រែក្លាយជាមហាវិថីមួយដែលប្រកបដោយភាពផ្លាស់ប្តូរមុខមាត់ថ្មី ពោលគឺក្រៅពីជាទីកន្លែងរស់នៅរបស់សហគមន៍ហើយ នៅជាទីស្រស់ស្អាតប្រកបដោយអនាម័យបរិស្ថាន ដែលជាទីមនោរម្យក្នុងរាជធានីភ្នំពេញ ។ ការបញ្ចេញពីគំនិត នៃគម្រោងនេះធ្វើឡើងក្នុងបទបង្ហាញដែលជាទីចាប់អារម្មណ៍ ក៏ដូចជាបានបញ្ចេញនូវផ្នត់គំនិតបែបថ្មី របស់ស្ថាបត្យកម្ម ទាំង២ក្រុម ក្នុងព្រឹត្តិការណ៍”វិចិត្រសាលស្ថាបត្យកម្ម ២០២៤ “ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០២៤។ ក្រុមស្ថាបត្យករ ដែលទទួលបានជ័យលាភីលេខ១ ទាំង២ក្រុមក្នុងការប្រកួតកែលម្អរាជធានីភ្នំពេញរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និង សំណង់ទាំងនេះ គឺបានរំលេចពីការបង្កើតនូវគំនិតនៃមហាវិថីទាំង២នេះ ជាទីកន្លែងពណ៌បៃតង អនាម័យបរិស្ថានស្រស់ស្អាត មានកន្លែងដើរកម្សាន្ត កន្លែងជិះកង់ មានការរៀបចំបង្គន់អនាម័យនិង ចំណតរថយន្តជាដើម។ គួរបញ្ជាក់ថា មហាវិថីព្រះមុនីវង្ស គឺជាមហាវិថីដ៏សំខាន់មួយក្នុងរាជធានីភ្នំពេញ ដែលគិតចាប់ពីស្ពានអាកាសក្បាលថ្នល់ ទៅដល់ រង្វង់មូល ស្ពានជ្រោយចង្វារ។ដោយឡែកមហាវិថីព្រះនរោត្តមវិញ គឺជា មហាវិថី ដ៏សំខាន់មួយទៀតក្នុង ប្រទេសកម្ពុជា និងជា ផ្លូវសរសៃឈាម…

  • រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយសារអប់រំសុខភាពលើតុ ដើម្បី​លើកកម្ពស់អាហាររូបត្ថម្ភល្អ

    រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយសារអប់រំសុខភាពលើតុ ដើម្បី​លើកកម្ពស់អាហាររូបត្ថម្ភល្អ

    សៀមរាប៖អង្គការរ៉ាចា( RACHA) សហការជាមួយមន្ទីរសុខាភិបាល​ខេត្តសៀមរាបនិងការឧបត្ថម្ភពីអង្គការយូនីសេហ្វ​( UNICEF) កាល​ពីថ្ងៃទី២៩ ខែវិច្ឆិកា បានរៀបចំកម្មវិធីផ្សព្វផ្សាយសារ​អប់រំសុខ​ភាព​លើតុ ដើម្បីលើកកម្ពស់អាហាររូបត្ថម្ភតិចអំបិល តិចខ្លាញ់ និងតិចស្ករ នៅសណ្ឋាគារ​បាយ័ន អេរ៉ា។តំណាងអាជ្ញាធរឃុំ សង្កាត់ មន្រ្តីមន្ទីរ​សុខាភិបាល ក្រុមហ៊ុនសណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន​ចំនួន១៥០ នាក់បានចូលរួមក្នុងកម្មវិធីនេះ ។ លោកស្រីវេជ្ជបណ្ឌិត ចាន់ ធានី នាយិកាប្រតិបត្តិអង្គការ RACHA បាន លើកឡើងអំពីសារៈសំខាន់ក្នុងការប្រើប្រាស់អាហារ​ដែល​តិចអំបិល តិចខ្លាញ់ និងតិចស្ករ ដើម្បីបន្ថយហានិភ័យជំងឺមិនឆ្លង ដូចជា ជំងឺបេះដូង ជំងឺរលាកសរសៃឈាម និងជំងឺ​ប្រព័ន្ធរំលាយ​អាហារ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបដែលអញ្ជើញ​ចូលរួម​ក្នុងកម្មវិធីនេះ​បានបញ្ជាក់ថា សារអប់រំនេះ មិនត្រឹមតែជួយឱ្យ​ប្រជាពលរដ្ឋស្វែងយល់អំពីគ្រោះថ្នាក់នៃអំបិល ខ្លាញ់ និងស្ករជាច្រើន​ប៉ុណ្ណោះទេ តែថែមទាំងលើកស្ទួយសុខភាពសាធារណៈ និងកែប្រែ​អាហាររបស់អាជីវករ៕ដោយ៖​ប៊ុន​ រដ្ឋា

  • មន្រ្តីនគរបាលខេត្តរតនគិរីចំនួន៥១រូបទទួលការបណ្ដុះបណ្ដាលបច្ចេកទេសថតរូប និងរបៀបសរសេរអត្ថបទព័ត៌មាន

    មន្រ្តីនគរបាលខេត្តរតនគិរីចំនួន៥១រូបទទួលការបណ្ដុះបណ្ដាលបច្ចេកទេសថតរូប និងរបៀបសរសេរអត្ថបទព័ត៌មាន

    រតនគិរី៖បន្ទាប់ពីបានដំណើរការយៈពេល២ថ្ងៃវគ្គបំប៉នស្តីពី​បច្ចេកទេស​ថតរូពភាព ថតវីដេអូ និងរបៀបសរសេរអត្ថបទព័ត៌មាន​ដែល​បានរៀបចំ​ធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានបញ្ចប់ដោយជោគជ័យកាលពីរសៀលថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ឧត្តមសេនីយ៍ត្រី អ៊ឹម ផានី ស្នងការងតំណាងឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និង​លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី។ លោកវរសេនីយ៍ឯក ចាន់ ប៊ុនធឿន ស្នងការរងទទួលទទួលដឹកនាំ​ការិយាល័យផ្សព្វផ្សាយអប់រំ​បានឱ្យដឹងថា វគ្គបំប៉ននេះក្នុងគោលបំណងបណ្ដុះបណ្ដាលបន្ថែមដល់មន្ត្រីជំនាញនគរបាលក្រុងស្រុកទាំង៩ និងមន្រ្តីនគរបាលតាមការិយាល័យជំនាញ ចំណុះស្នងការ​ដ្ឋាននគរបាលខេត្តបានយល់ចំណេះដឹងបន្ថែមអំពីវិធីសាស្ត្រគន្លឹះ និងក្នុងការផ្សព្វផ្សាយ, ការសរសេរអត្ថបទ ឬ ព័ត៌មានខ្លី​ដើម្បី​ធ្វើការផ្សព្វផ្សាយទៅកាន់សាធារណៈជន ។វគ្គបានផ្តល់នូវទ្រឹស្ដី​មូលដ្ឋានអំពីរបៀបនៃការប្រើប្រាស់ ការគ្រប់គ្រងសម្ភារៈថតរូប និងបច្ចេកទេសថតរូប។ ក្នុងឱកាសនេះលោក កុល ផាន់ណា និងឧត្តមសេនីយ៍ត្រី អ៊ឹម ផានី បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់សូមយកចំណេះ​ដឹងដែល​ទទួលបានពីវគ្គបំប៉ននេះទៅប្រើប្រាស់តាមអង្គភាពសាមីរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព និងជួយផ្សព្វផ្សាយព័ត៌​មាន​ពិតដែលមានគុណ​ប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ៕ដោយ៖ គតិ យុត្ត

  • ខេត្តកែបប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

    ខេត្តកែបប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

    កែប៖ ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោកត្រូវបានប្រារព្ធកាលពីរសៀលថ្ងៃទី២៩​ខែវិច្ឆិកា ឆ្នាំ២០២៤​នាសាលាខេត្តកែបក្រោមអធិបតីភាព ឯក ឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប​និងជាប្រធានអនុគណៈ​កម្មការចរាចរណ៍ផ្លូវគោគ​ខេត្ត ។កម្មវិធីនេះរៀបចំដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​កែប ។ ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ធ្វើឡើងក្នុងគោលបំណងរំលឹកដល់​ជនរង​គ្រោះដែល​បានបាត់បង់ជីវិត និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ម៉្យាងដើម្បីពញាក់ស្មារតីដល់​ប្រជាពលរដ្ឋដែល​ជា​អ្នកប្រើប្រាស់ផ្លូវ​ទាំងអស់ឱ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងយល់ដឹងកត្តា​ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានក្លាយជាវិញ្ញាសាដ៏ចម្បង។ ជាការព្រួយបារម្ភ​ធំបំផុត ។គ្រោះថ្នាក់នេះធ្វើឱ្យមានការព្រាត់ប្រាសក្រុមគ្រួសារ និងពិការភាព​ជាដើម។ សូមជម្រាបថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៤ អត្រាគ្រោះថ្នាក់​ចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្តកែប បានកើនឡើង ៣២លើ២៣ បើធៀបរយៈពេល ៩ខែដូចគ្នាក្នុងឆ្នាំ២០២៣ ។កត្តាទាំងនេះ​បណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍។ ខ្វះការអធ្យា​ស្រ័យ។ បើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែងដោយប្រថុយប្រថាន ខ្វះការប្រុងប្រយ័ត្ន…។ល។៕ដោយ៖ សិលា សារិន

  • មន្ទីរអប់រំយុវជនខេត្តសៀមរាប រៀបចំការប្រកួតប្រជែងវគ្គផ្តាច់​ព្រ័ត្រ​ការជជែកដេញដោលយុវជនថ្នាក់ខេត្ត

    មន្ទីរអប់រំយុវជនខេត្តសៀមរាប រៀបចំការប្រកួតប្រជែងវគ្គផ្តាច់​ព្រ័ត្រ​ការជជែកដេញដោលយុវជនថ្នាក់ខេត្ត

    សៀមរាប៖មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបកាលពីព្រឹក​ថ្ងៃទី៣០ ខែវិច្ឆិកា បានរៀបចំការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ​ស្តីពី​ការជជែកដេញ​ដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៤ និងការនិយាយ​ជាសាធារណៈ ក្រោមប្រធានបទ “សហគ្រិនវ័យក្មេងរួម​ចំណែក​យ៉ាង​សំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ “ក្រោមវត្តមាន​ចូល​រួមពី​សំណាក់លោក លី ប៊ុនណា​ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត​សៀមរាប ។ ក្នុងនាមគណៈកម្មការរៀបចំកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រការជជែកដេញដោលយុវជនថ្នាក់ខេត្ត លោក ស៊ិន កុសល ប្រធាន​ការិយា​ល័យ​យុវជននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានបញ្ជាក់ថា គោលបំណង​នៃការរៀបចំនេះគឺ​ដើម្បីបណ្តុះ​យុវជនឱ្យ​ក្លាយជា​ពលរដ្ឋសកលឱ្យ​ចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល។បណ្តុះ​សមត្ថភាពយុវជន​ក្នុងការដោះ​ស្រាយ​បញ្ហា​ផ្សេងៗដែលពួកគេជួបប្រទះ​តាមរយៈការសន្ទនា។កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន​ចេះប្រើប្រាស់សិទ្ធិ​ស្របច្បាប់​ប្រកប​ដោយភាពឈ្លាសវៃក្នុងការបញ្ចេញ​មតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម និងពង្រឹងជំនាញនៃ​ការ​ត្រិះ​រិះពិចារណា ការ​សិក្សា​ស្រាវជ្រាវ ការចែករំលែកគំនិត ។ជំនាញ​ក្នុងការនិយាយសាធារណៈជាដើម។ វគ្គប្រកួតប្រជែងនេះបេក្ខជនចំនួន២ក្រុមចូលរួម ។គឺបេក្ខជន​មកពី​សាលាអន្តរជាតិយូអេសអេ(ជាក្រុមស្រប) ត្រូវប្រកួតជាមួយ បេក្ខជន​មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង (ជាក្រុមបដិសេធ)។ក្រុម​ដែលឈ្នះនឹង​ត្រូវតំណាងឱ្យ​ខេត្តសៀមរាបទៅ​ប្រកួតការ​ជជែក​ដេញដោលយុវជនថ្នាក់ជាតិបន្តទៀត ។ លទ្ធផលនៃការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រពេញមួយព្រឹកនេះជ័យលាភីលេខ១បានទៅក្រុមបេក្ខជនមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង (ជាក្រុមបដិសេធ)ខណៈក្រុមបេក្ខជនមកពីសាលាអន្តរជាតិយូអេសអេ (ជាក្រុមស្រប)ជាប់ចំណាត់ថ្នាក់លេខ២ ៕ដោយ៖ ប៊ុន រដ្ឋា

  • រសជាតិជ្រូកស្រែអាំងនៅឃុំព្រះដាក់ ខេត្តសៀមរាប កំពុងទាក់ ទាញទេសចរជិតឆ្ងាយ

    រសជាតិជ្រូកស្រែអាំងនៅឃុំព្រះដាក់ ខេត្តសៀមរាប កំពុងទាក់ ទាញទេសចរជិតឆ្ងាយ

    សៀមរាប៖រយៈពេលចុងក្រោយនេះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រៅពីល្បីឈ្មោះនំបញ្ចុក នំអាកោរ និងវត្ថុ​អនុស្សា​វរីយ៍ផ្សេងៗជាច្រើនទៀត នៅទីនេះរសជាតិជ្រូកស្រែអាំង ក៏កំពុង ក្លាយជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ដែល​ចូលចិត្តស្វែងរកអាហារដ៏ពិសេសប្រចាំតំបន់ផងដែរ។ ជ្រូកស្រែអាំងដែលជាមុខម្ហូបច្នៃថ្មីរបស់ប្រជាជនភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី កំពុងទាក់ទាញខ្លាំង។ ទេសចរជិត ឆ្ងាយ តែងតែទៅភ្លក់រសជាតិអាហារមួយនេះដោយផ្ទាល់ ឬទិញផ្ញើញាតិ មិត្តដែលពុំបានទៅដល់ ។ភាពទាក់ទាញនៅត្រង់ថា ជាម្ហូបប្លែក ប្រចាំ រមណីយដ្ឋានអង្គរ។រសជាតិស្រួយស្រឹបពីស្បែក ដល់សាច់ ខាងក្នុង ជ្រលក់ជាមួយទឹកប្រហុកលាយគល់ស្លឹកគ្រៃ ឬទឹកត្រី បុកជូរហឹរ ទ្រនាប់ជាមួយបន្លែចម្រុះ បានធ្វើឱ្យរសជាតិជ្រូកអាំងព្រះដាក់ ទាក់ទាញអ្នកបរិភោគខ្លាំង ។ចំណែកតម្លៃក៏​សមរម្យ។មួយគីឡូ ក្រាមតម្លៃប្រាំម៉ឺនរៀល។បច្ចុប្បន្នអ្នកប្រកបរបរជ្រូកអាំង អ្នកភូមិព្រះដាក់បានចាប់យកអាជីព​មួយនេះមានចំនួនកាន់តែច្រើនឡើង ខណៈនេះជាមុខរបរ​ផ្តល់នូវ​ចំណូល និងការងារកាន់តែច្រើនឡើងសម្រាប់អ្នកភូមិ ។សំខាន់គឺ កេរ្តិ៍ឈ្មោះជ្រូកស្រែអាំងព្រះដាក់ កំពុងទទួលបាននូវការគាំទ្រពីអតិថិជននិងអ្នកបរិភោគ។អ្នកមកកម្សាន្តរមណីយដ្ឋានអង្គរ ឬខេត្តសៀមរាប សូមកុំភ្លេច ទៅភ្លក់រសជាតិជ្រូកអាំងព្រះដាក់ ស្រុកបន្ទាយស្រី ៕អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា