Category: ព័ត៌មានសង្គម

  • ពលរដ្ឋជាង ៣០០គ្រួសារ នៅស្រុកសៀមបូក បានទទួលអំណោយ រាជរដ្ឋាភិបាល

    ពលរដ្ឋជាង ៣០០គ្រួសារ នៅស្រុកសៀមបូក បានទទួលអំណោយ រាជរដ្ឋាភិបាល

    ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បាននាំ​យកអំណោយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ទៅចែក​ជូនប្រជាពលរដ្ឋ ៣១០គ្រួសារ ជាចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ស្ថិតនៅឃុំចំនួនបួនក្នុងស្រុកសៀមបូក ។ លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតី សម្បទាខេត្តស្ទឹងត្រែងបានឱ្យដឹងថា ប្រជាពលរដ្ឋទាំង ៣១០​គ្រួសារ ដែលមកទទួលអំណោយ ក្នុងនេះ ៩០គ្រួសារ មកពីឃុំអូរម្រះ ,៨០គ្រួសារមកពីឃុំស្រែ​ក្រសាំង ,៧០​គ្រួសារមកពី​ឃុំកោះសំពាយ និង៧០គ្រួសារមកពីឃុំសៀមបូក។អំណោយមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងភួយ។ អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា មានប្រសាសន៍ថា អំណោយនេះដោយមើលឃើញពីជួបការ​លំបាកលើជីវភាពរស់​នៅប្រចាំថ្ងៃ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា…

  • រដ្ឋបាលខេត្តបាត់ដំបងទទួលបានសំណើរ សំណូមពរនិងបញ្ហាប្រឈម ៧៤ករណីក្នុងអង្គវេទិកាថ្នាក់ខេត្ត

    រដ្ឋបាលខេត្តបាត់ដំបងទទួលបានសំណើរ សំណូមពរនិងបញ្ហាប្រឈម ៧៤ករណីក្នុងអង្គវេទិកាថ្នាក់ខេត្ត

    បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងបានបិទបញ្ចប់វេទិកាស្ដីពី​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្ត​ រយៈពេល​មួយថ្ងៃកន្លះកាលពីថ្ងៃទី២៧ ខែវិច្ឆិកាដោយទទួលបាននូវសំណើរ សំណូមពរ និងបញ្ហាប្រឈម ៧៤ករណី។វេទិកាស្ដីពី​កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្តបាត់ដំបង គឺជាគន្លឹះ​ដើម្បីធ្វើឱ្យសម្រេចបាន នូវចក្ខុវិស័យរបស់កម្ពុជាឆ្នាំ​២០៥០។ ពិធីបិទបានប្រព្រឹត្តធ្វើក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍គ.ជ.អ.ប និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា រាល់​សំណើរ សំណូមពរនិងបញ្ហាប្រឈមទាំង៧៤ករណីនោះ រួមមាន​ថ្នាក់ឃុំ-សង្កាត់ ចំនួន១០ករណី,ថ្នាក់ក្រុង-ស្រុកចំនួន១២ករណី និងថ្នាក់មន្ទីរ អង្គភាពនិងថ្នាក់ខេត្តចំនួន៥២ករណី។បញ្ហាប្រឈមទាំង៥២ របស់រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង ត្រូវបាន​ដាក់ជូនអង្គវេទិកាធ្វើការពិភាក្សារកដំណោះស្រាយ និងមានការ​ចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកានៃអង្គវេទិកា។ជាលទ្ធផលបញ្ហាប្រឈម នៅថ្នាក់ឃុំ-សង្កាត់ដោះស្រាយ​ដោយ​រដ្ឋបាល​ខេត្តចប់ទាំង១០ករណី។សម្រាប់រដ្ឋបាលក្រុង-ស្រុក ដោះស្រាយដោយរដ្ឋបាលខេត្ត បានចំនួន៧​ករណី និងស្នើទៅ​ថ្នាក់ជាតិ៥ករណី។ចំណែកបញ្ហាប្រឈមរបស់រដ្ឋបាល​ខេត្តគឺដោះស្រាយ​ក្នុងកម្រិតរដ្ឋបាលខេត្តបានចំនួន៤៦ករណី និងលើកស្នើទៅថ្នាក់ជាតិ ចំនួន៦ករណី។ ឯកឧត្តម សុខ លូ បានស្នើឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែល​កម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ប្រសិទ្ធនាមជា រដ្ឋបាលមូលដ្ឋាន ត្រូវខិតខំបន្តយកចិត្តទុកដាក់តាមដានក្របខ័ណ្ឌគោល​នយោបាយរបស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិ​យុត្តនានា របស់ក្រសួង ស្ថាប័ន ដែលបានដាក់ចេញពាក់ព័ន្ធកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីមានសមត្ថភាព​អនុវត្តមុខងារប្រកបដោយ​ប្រសិទ្ធភាពនិងប្រសិទ្ធផល។…

  • ខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្ដាល“ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ” មកពីខេត្តចំនួនបួន

    ខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្ដាល“ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ” មកពីខេត្តចំនួនបួន

    បាត់ដំបង៖ខេត្តបាត់ដំបងត្រូវជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុង​ការរៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការពង្រឹងសមត្ថភាពមន្ត្រី​អនុវត្ត​ច្បាប់ជួរមុខដល់សិក្ខាកាមជាមន្ត្រីអនុវត្តច្បាប់ និង សមត្ថកិច្ចជំនាញ​ពាក់ព័ន្ធមកពីខេត្តចំនួនបួន ខេត្តប៉ៃលិន ពោធិសាត់ បន្ទាយ​មានជ័យនិងខេត្តបាត់ដំបងជាម្ចាស់ផ្ទះ សរុបជិត១០០នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងនិងប្រព្រឹត្ត​ទៅនា​សាលប្រជុំសាលា​ខេត្តបាត់​ដំបងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៨ -២៩ ខែវិច្ឆិកា ក្រោមអធិបតីភាព​ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការ​រងនៃអគ្គលេខាធិ​ការដ្ឋាន( អ.ជ.ប.គ.ញ​)និងលោក ធូ ភាអភិបាលរងខេត្តបាត់ដំបង។ ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី៖ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្ត​ច្បាប់ជួរមុខ ត្រូវបានឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិបញ្ជាក់​​ថា ក្នុងគោលដើម្បីពង្រឹងនូវសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ ដោយសំដៅលើកម្ពស់និងផ្តល់នូវជំនាញគន្លឹះ៣ចំណុច សំខាន់ៗ គឺទី១.លើកកម្ពស់ចំណេះដឹងនិងបង្កើនសមត្ថភាព ជូនដល់មន្រ្តី​អនុវត្តច្បាប់ជួរមុខ ដើម្បីចូលរួមសកម្មភាពក្នុង​ការ បង្ការទប់ស្កាត់​និងបង្ក្រាបការចរាចរគ្រឿងញៀនខុសច្បាប់ ពិសេសពង្រឹងការ​ត្រួតពិនិត្យនៅច្រកទ្វារព្រំដែន ដែលជាចំណុចចេញ-ចូលនិងឆ្លងកាត់។ទី២. បង្កើនកិច្ចសហការគ្នាឱ្យបានជិតស្និទ្ធថែមទៀតជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ និងទី៣. ការពង្រឹងយន្តការ និងប្រសិទ្ធភាព​ការងាររបស់ការិយាល័យទំនាក់ទំនងព្រំដែន ហៅកាត់ថាការិយាល័យ BLO ពិសេសលើការផ្លាស់ប្តូរព័ត៌មានជា​ប្រចាំនិងទាន់ពេលវេលា ស្តីពីមុខសញ្ញាឧក្រិដ្ឋជននិងសកម្មភាពរបស់គេ សំដៅបង្កើនការ​យកប្រៀបឈ្នះក្នុងការបង្ការនិងទប់​ស្កាត់រាលបទល្មើសកើតឡើង។ ក្នុងនាមជាម្ចាស់ផ្ទះលោក ធូ ភា អភិបាលរងខេត្តបាត់ដំបងបាន​សំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវគោរពវិន័យ,ត្រូវខិតខំ​ត្រង​​ត្រាប់ស្ដាប់ការចែករំលែក នូវបទពិសោធន៍ និងកត់ត្រា​ដោយយកចិត្តទុកដាក់លើមេរៀននីមួយៗ និងសួរសំណួរ ដើម្បីបំពេញ​បន្ថែមនិងជាធាតុចូលបំពេញនូវកង្វះខាត និងត្រៀមលក្ខណៈ​ចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យទាន់សភាព​ការណ៍វិវឌ្ឍន៍នៃនិន្នាការគ្រឿងញៀននាពេលបច្ចុប្បន្ន ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន…

  • គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង អញ្ជើញសំណេះ​សំណាលនិងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន១៥០នាក់

    គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង អញ្ជើញសំណេះ​សំណាលនិងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន១៥០នាក់

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម​ខេត្ត និងប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃថ្នាក់សាខាខេត្តបាត់ដំបង ព្រមទាំង​សហការីបានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ​និងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១៥០នាក់ក្នុងពិធីដែលប្រព្រឹត្តទៅនៅបរិវេណវត្តរកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ ជំនួបដែលរៀបចំឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក៏ដើម្បីចូលរួមអបអរ​ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៤ ក្រោម​ប្រធានបទ “សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍”។ថ្លែងទៅកាន់អ្នកចូលរួម​ឯកឧត្តម សុខ លូ បាននាំប្រសាសន៍របស់សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន​ឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់​អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃ​ផែនការសកម្មភាព​រួមអគ្គលេខាធិការ​អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារដែលបានផ្តាំផ្ញើសាកសួរសុខទុក្ខដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់នៅទីនោះ បើទោះបីជាសម្តេចមិនបានអញ្ជើញមកដោយផ្ទាល់ តែសម្តេចតែង​តែមានក្តីនឹករលឹក និងអាណិត ស្រឡាញ់ដ៏​ជ្រាលជ្រៅចំពោះបងប្អូន​ប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍​ពណ៌សម្បុរ ឬនិន្នាការ​នយោ​បាយ​អ្វីឡើយ។ពោលគឺទីណាមាន​ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ការប្រារព្ធនូវទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍ក្នុងពេលនេះ គឺ​សបញ្ជាក់ពីការយកចិត្តទុកដាក់​របស់កាកបាទក្រហមកម្ពុជាជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ភាពមិនរើសអើង ជាមួយអ្នករស់នៅជាមួយ​មេរោគ​អេដស៍​និងការលើក​កម្ពស់សិទ្ធិរស់ នៅដោយស្មើមុខ ស្មើមាត់ជាមួយប្រជាពលរដ្ឋទូទៅ​ក្នុងសង្គមជាតិ និងជាការបង្ហាញអំពីវឌ្ឍនភាព​ការងាររបស់​រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្រេចបាន​មួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់…

  • ប្រគល់ទទួលអគារសិក្សា៥ខ្នង និងសមិទ្ធផលនានាក្រោយ​ជួសជុល​រួចជាស្ថាពរ នៅស្រុកស្វាយចេក

    ប្រគល់ទទួលអគារសិក្សា៥ខ្នង និងសមិទ្ធផលនានាក្រោយ​ជួសជុល​រួចជាស្ថាពរ នៅស្រុកស្វាយចេក

    បន្ទាយមានជ័យ៖សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនា​ចក្រនៃព្រះយេស៊ូគ្រិស្តនៃពួកបរិស័ទថ្ងៃចុងក្រោយបាន​ជួយ​ជួស​ជុល​អគារសិក្សាចំនួន៥ខ្នង ក្នុងនោះមាននៅវិទ្យាល័យស្វាយចេក ,បឋម​សិក្សាសុខសាន្ត ,បឋមសិក្សាគីឡូម៉ែត្រ៤​ ,បឋមសិក្សា​ចង្ហា និងបឋម​សិក្សាម្កាក់ ត្រូវបានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការកាលពី​ដើមសប្ដាហ៍​កន្លងទៅនេះ ។ពិធីបានប្រារព្ធ នៅវិទ្យាល័យ ស្វាយចេក ។ លោក ប៊ែរី ចូណាថុន អួត អ្នកឯកទេសកិច្ចការមនុស្សធម៌របស់​សហគមន៍​មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវ​គ្រិស្តនៃពួកបរិស័ទថ្ងៃចុងក្រោយបានបង្ហាញពីអារម្មណ៍រីករាយដែលបានចូលរួមចំណែកជាមួយវិស័យអប់រំនៅកម្ពុជា តាមរយៈ ការជួយជួស​ជុលអគារសិក្សាឡើងវិញដើម្បីឱ្យសិស្សានុសិស្សបានសិក្សា។ នាឱកាសនោះលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី បានថ្លែង​អំណរគុណដល់សហគមន៍មូលដ្ឋាន និងសមាគមនិកាយ​សាសនា​ចក្រនៃព្រះយេស៊ូគ្រិស្តនៃពួកបរិស័ទ​ថ្ងៃចុងក្រោយ ដែលបានចូលរួម​ចំណែកជាមួយនឹងរាជរដ្ឋាភិបាល​កម្ពុជា។ជាពិសេស​ក្នុងវិស័យ​អប់រំ តាមរយៈការជួយជួសជុលសាលានិងសមិទ្ធផលនានា ។ សូមបញ្ជាក់ថា អគារសិក្សា និងសមិទ្ធនានា ដែលបានប្រគល់ជូនមាន អគារចំនួន៥ខ្នង ស្មើ២៤បន្ទប់, បង្គន់អនាម័យចំនួន ៣ខ្នង ស្មើ១២​បន្ទប់, កន្លែងលាងដៃចំនួន ៣ និងឡដុតសំរាមចំនួន៥៕ ដោយ៖ឃិន គន្ធា

  • សិក្ខាសាលាស្តីពី “សមិទ្ធផលសម្រេចបាន និងកេរដំណែលរបស់ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា

    សិក្ខាសាលាស្តីពី “សមិទ្ធផលសម្រេចបាន និងកេរដំណែលរបស់ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “សមិទ្ធផលសម្រេចបាន និងកេរដំណែលរបស់ អ.វ.ត.ក.” នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ។ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ថ្លែងថា អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.) គឺជាតុលាការគំរូ អន្តរជាតិមួយ ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមអនុវត្តការងារពី អង្គការសហប្រជាជាតិ ព្រមទាំងមានការផ្តល់ថវិកាពីរាជរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបខ្មែរក្រហម ។ តុលាការនេះ បានប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់គឺកម្ពុជា និងប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ ច្បាប់ Civil Law និងទាំងប្រព័ន្ធច្បាប់ Common Law សម្រាប់ដំណើរការកាត់សេចក្ដីក្នុងគោលដៅ ពីរដើរទន្ទឹមគ្នា គឺទី១-ផ្តល់យុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងទី២-ធានាឱ្យបាននូវ និរន្តរភាពនៃសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ ជូនជាតិមាតុភូមិ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់នូវតួនាទីដែលមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាលជប៉ុន…

  • អភិបាលខេត្ត៖ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យ​កាន់តែស៊ីជម្រៅ គឺជាមូលដ្ឋានគ្រឹះឆ្ពោះ​ទៅសម្រេចបាននូវ​ចក្ខុវិស័យរបស់កម្ពុជា

    អភិបាលខេត្ត៖ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យ​កាន់តែស៊ីជម្រៅ គឺជាមូលដ្ឋានគ្រឹះឆ្ពោះ​ទៅសម្រេចបាននូវ​ចក្ខុវិស័យរបស់កម្ពុជា

    បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងបានបើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែ​ទម្រង់វិមជ្ឈការ និង វិសហមជ្ឈការដើម្បីសម្រេច​បាននូវ​ចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។ ថ្លែងក្នុងពិធីបើកវេទិកាកាលពីថ្ងៃទី២៦ ខែវិច្ឆិកាឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹង​ប្រែង​ប្រកប​ដោយឆន្ទៈដ៏មោះមុតក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈការ ផ្តោតលើការរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឱ្យស្របតាមគោលការណ៍ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ឯកឧត្តម សុខ លូ បន្ថែមថា ការរៀបចំវេទិការវាង រាជរដ្ឋាភិបាលនិង​រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការថ្មី​​មួយដែល​រាជរដ្ឋា​ភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដោតការយកចិត្តទុកដាក់លើការបន្ត​ពង្រឹង និងជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យ​កាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយនិង​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជា​ប្រទេស​មានចំណូល​មធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តម សុខ លូ បញ្ជាក់ទៀតថាការធ្វើកំណែទម្រង់វិមជ្ឈការ​និងវិសហមជ្ឈការមានគោលបំណងផ្តោតសំខាន់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ បង្កើតឱ្យមានមូលដ្ឋានគ្រឹះ​ប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅដល់​ការ​លើកកម្ពស់ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបនូវតម្រូវ​ការប្រជាពលរដ្ឋឱ្យចំគោលដៅ សំដៅដល់ការចូលរួម​​អភិវឌ្ឍសេដ្ឋជាតិ ប្រកបដោយចីរភាព ៕…

  • ខណៈរដូវប្រាំងកៀកមកដល់ ទីបញ្ជាការស្រាលទាំង៦នៅខេត្តកំពង់ធំ បាន​ទទួលនូវការណែនាំបន្ថែម

    ខណៈរដូវប្រាំងកៀកមកដល់ ទីបញ្ជាការស្រាលទាំង៦នៅខេត្តកំពង់ធំ បាន​ទទួលនូវការណែនាំបន្ថែម

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះ​សំណាល​​កម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធនធាន​ធម្មជាតិដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលទាំង៦ ក្នុងភូមិសាស្ត្រ​ស្រុកសណ្ដាន់ និងមួយផ្នែកក្នុង​​ស្រុកសន្ទុក ។ ជំនួបដែលប្រព្រឹត្តទៅនៅទីបញ្ជាការស្រាលប្រចាំការនៅឃុំសុចិត្រ ស្រុកសណ្ដាន់  កាលពីដើមសប្ដាហ៍នេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាជូនកង​កម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ ដែលកំពុង​ប្រចាំ​ការ​នៅទីបញ្ជាការស្រាលទាំង៦ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងមួយផ្នែកក្នុងស្រុកសន្ទុក ត្រូវបន្ត​អនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការ​ការពារទប់ស្កាត់ និងបង្ក្រាបឱ្យបាននៅក្នុង​រដូវប្រាំងនេះ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ​បាន​ជាដាច់ខាត ។ បទបញ្ជាបន្ថែមរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏ព្រោះតែ​បទ​ល្មើស​លួចកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋតែងតែកើតឡើងជារឿយៗនៅ​រដូវ​ប្រាំង និងក្នុងពេលដែលអាជ្ញាធរបានមានធ្វេសប្រហែស ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលឹកថា នៅក្នុងភូមិសាស្រ្តខេត្ត​កំពង់ធំ រយៈពេលជិត​ ៧​ ខែកន្លងមកនេះ កងកម្លាំងចម្រុះការពារ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានខិតខំបំពេញ​ភារកិច្ចយ៉ាងសកម្ម។  ការពារបាន មិនឱ្យមានការកាប់ទន្រ្ទាន​ព្រៃឈើ​ជាថ្មី ។ គ្រប់គ្រងផ្ទៃដីដែលបានរកឃើញដោយជនល្មើស​លួចកាប់​ទន្ទ្រាន​នាពេលកន្លងទៅ ដោយ​រក្សា​ការពារ​បានមិន​ឱ្យមានការ​បាត់​បង់ទៅវិញ និងបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង បានមួយចំនួនបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទា​ទោស​តាមផ្លូវច្បាប់​ជាធរមាន។ ជាមួយគ្នា​នោះដែរ កងកម្លាំងប្រដាប់អាវុធទាំងបី ដោយ​​កងទ័ព​ជាស្នូលបានចូលរួម​ចំណែកក្នុង​ការដាំស្ដារព្រៃឈើ​ឡើងវិញបានជាង ៥ម៉ឺនដើមផងដែរ ៕…

  • មន្ទីរពេទ្យបង្អែកស្ទោង នឹងមានអគារថ្មីមួយខ្នងបន្ថែមទៀត

    មន្ទីរពេទ្យបង្អែកស្ទោង នឹងមានអគារថ្មីមួយខ្នងបន្ថែមទៀត

    កំពង់ធំ៖សំណង់អគារមួយខ្នង នៅមន្ទីរពេទ្យបង្អែកស្ទោង​កំពុង​ដំណើរ​ការសាងសង់​។អគារនឹងបំពេញតួនាទីកាន់តែប្រសើរថែម​ទៀត ក្នុងការ​បម្រើសេវាសុខភាព​ជូនប្រជាពលរដ្ឋក្នុងតំបន់ និងមកពីទីកន្លែងផ្សេង​ទៀត។ អគារថ្មីនេះមាន​ទទឹង១៨ម៉ែត្រ,​បណ្តោយ​៤៥ម៉ែត្រដោយ​ចែកចេញជា២៨បន្ទប់ ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខាពេទ្យរួចស្រេច ។អគារនេះជាអំណោយរបស់ ឯកឧត្តម ជា ចាន់តូ អតីតទេសា​ភិបាល​កិត្តិយសធនាគារជាតិនៃកម្ពុជានិងអតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ ខៀវ ស៊ីណាផងដែរ។ កាលពីដើមសប្ដាហ៍លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិ​នៃកម្ពុជាអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់អ​គារ​ថ្មី​នៅ​មន្ទីរពេទ្យបង្អែកស្ទោង។ក្នុងឱកាសនេះដែ លោកជំទាវ បានប្រាប់​លោកប្រធានមន្ទីរពេទ្យត្រូវធ្វើផែនការ​លំអិតអំពីតម្រូវការ​និង​បរិក្ខារផ្សេងៗ ដែលត្រូវបំពាក់នៅក្នុងអគារថ្មីនេះដើម្បីបំពេញ​តម្រូវការនិងលើកកម្ពស់វិស័យសុខាភិបាលទាំង​មូល។​ជាពិសេស​ប្រសិទ្ធភាពនៃការព្យាបាលជំងឺជូនប្រជាជន។ លោកជំទាវបានលើកទឹកចិត្តបន្ថែមឱ្យធ្វើប្លង់មេក្នុងការកែលម្អ និងធ្វើសួនច្បារ ដោយដាំដើមឈើឱ្យបានស្រស់បំព្រង​ជាការចូល​រួមលើកកម្ពស់បរិស្ថាននិងសោភណភាពមន្ទីរពេទ្យ ។លោកជំទាវ​បានសន្យានឹងធ្វើរបងថ្មព័ទ្ធជុំវិញប្រវែងជាង២០០ម៉ែត្រ។ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងក្រុមគ្រូពេទ្យបានថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ​ធនាគារ​ជាតិជា​ពិសេស ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិ និងជំទាវ ជា សិរី ដែលតែងតែយកចិត្តទុកដាក់ដល់​សុខទុក្ខ​សុខុមាលភាព​របស់ប្រជាជន និងតម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យបង្អែកស្ទោង៕ ដោយ៖ប៊ុន រដ្ឋា

  • មនុស្ស២០០នាក់នៅខេត្តស្ទឹងត្រែងចូលរួមយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី

    មនុស្ស២០០នាក់នៅខេត្តស្ទឹងត្រែងចូលរួមយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី

    ស្ទឹងត្រែង៖មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង រៀបចំកម្មវិធីយុទ្ធនា​ការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី សម្រាប់ ឆ្នាំ២០២៤ ក្រោមប្រធានបទ « រួមគ្នាវិនិយោគលើការទប់ស្កាត់​អំពើហិង្សាលើស្ត្រី និងក្មេងស្រី » ផ្តួចផ្តើមឡើងដោយ ក្រសួងកិច្ចការ នារី និងគាំទ្រដោយអង្គការដៃគូUNFPA (យូ.អិន.អែហ្វ.ភីអេ) ។ យុទ្ធនាការនេះប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ក្រោមវត្តមាន​លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារី លោក លី មីណា អភិបាលស្រុក និងលោកស្រី បួ ខាំតង ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួម​ពីសិស្សានុសិស្ស ប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យ​ប្រមាណ​២០០នាក់ ។ ថ្លែងក្នុងពិធីនេះលោកស្រី សន សុខា បានបញ្ជាក់ថា គោលបំណង​ក្នុងយុទ្ធនាការនេះ គឺផ្ដោតសំខាន់លើការបង្កើន និងលើកកម្ពស់​ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះ​អំពើហិង្សាទាក់ទងនឹងយេនឌ័រ ពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែកសាសនា សិល្បៈ វិស័យឯកជន ។ លោកស្រីបន្តថា ក្រសួងកិច្ចការនារីសហការជាមួយក្រសួងស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ និងអន្តរជាតិ​នានា…