-
ក្រសួងបរិស្ថានចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត

(ភ្នំពេញ)៖មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សា សិស្ស សរុប ១២ ០៥៥ នាក់ បានចូលរួមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ដើម្បីបង្កើនភាពស្អាត និងសោភ័ណភាព គ្មានសំរាមនិងថង់ប្លាស្ទិកនៅតាមផ្លូវជាតិ ដែលកំណត់នៅឆ្នាំ២០២៥។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បាននិងកំពុងអនុវត្តសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិជាបណ្តើរៗ។ គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃុំ-សង្កាត់៨១ នៃចំនួន ឃុំ-សង្កាត់ សរុប ១១៩ (៦៨,១%) បានចូលរួមអនុវត្តសកម្មភាពសម្អាតតាមដងផ្លូវជាតិ ដោយគិតជាប្រវែងផ្លូវជាតិបានសម្អាត ២៥៤ គ.ម. នៃប្រវែងផ្លូវសរុប ៦៣៦គ.ម. (៣៩,៨%) និងប្រមូលសំរាមសំណល់ប្លាស្ទិកបាសរុប ២៨ ៧៣២ គ.ក្រ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ឆ្លើយតបទៅនឹង «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន»…
-
យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាននៅស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងមានអ្នកចូលរួមជិត ១ពាន់នាក់

(កំពង់ឆ្នាំង)៖ រដ្ឋបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងសហការជាមួយ និងក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើក យុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទូច ភាព និងឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង អគ្គនាយកដ្ឋានគោលនយោបាយនិងគាំពារបរិស្ថាន រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្សប្រមាណជា៨១៣នាក់។ ឯកឧត្តម ទូច ភាព បញ្ជាក់ថា យុទ្ធនាការថ្ងៃនេះ ផ្តើមចេញពីភាពជោគជ័យនៃ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការថ្មី ១ បន្ថែមទៀតគឺយុទ្ធនាការ “កម្ពុជា ស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត ចេញមកទាំងអស់រួមគ្នាសំអាតអនាម័យបរិស្ថាន នៅតាមបរិវេណផ្ទះ សាលារៀន វត្តអារាម និង តាមទីសាធារណៈ ១ថ្ងៃក្នុង ១សប្តាហ៍ ដោយធ្វើការប្រមូល និង…
-
អាជ្ញាធរ និងប្រជាពលរដ្ឋជាង ១ម៉ឺននាក់រួមគ្នាធ្វើសកម្មភាពសម្អាតតាមដងផ្លូវជាតិក្នុងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន

(ភ្នំពេញ)៖ ដើម្បីរួមគ្នាក្នុងយុទ្ធនាការ”កម្ពុជាស្អាតខ្មែរធ្វើបាន” ដែលដាក់ចេញដោយក្រសួងបរិស្ថាន អាជ្ញាធរ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានរួមគ្នាធ្វើសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននិងកំពុងអនុវត្តជាបណ្តើៗ ។ យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះមាន ៨១ ឃុំ-សង្កាត់ នៃចំនួន ឃុំ-សង្កាត់ សរុប ១១៩ (៦៨,១%)បានចូលរួម សម្អាតនៅតាមផ្លូវជាតិបានប្រវែង ២៥៤ គ.ម. នៃប្រវែងផ្លូវសរុប ៦៣៦,៦៥ គ.ម. (៣៩,៨%) ដោយក្នុងនោះមានអ្នកចូលរួមសរុប៖ ១២ ០៥៥នាក់ ហើយសំរាម សំណល់ប្លាស្ទិកប្រមូលបានសរុប៖ ២៨ ៧៣២ គ.ក្រ. និងដោយសំអាតតាមគំនរសំរាមអនាធិបតេយ្យបានសម្អាត៖ ២១៦ ទីតាំង ។ គួរបញ្ជាក់ថា យុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ជាយុទ្ធនាការដាក់ចេញដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន…
-
សាកលវិទ្យាល័យស្វាយរៀងចុះហត្ថលេខាលើអនុស្សរណៈជាមួយក្រុមហ៊ុនកាត់ដេរ លូ ថៃនិង វិទ្យាស្ថានវិជ្ជាជីវៈសានតុង នៃឧស្សាហកម្មធុនស្រាល

ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានក្រុមប្រឹក្សាភិបាលនៃ សាកលវិទ្យាល័យស្វាយរៀង និងឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀងបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងសាកលវិទ្យាល័យស្វាយរៀង ជាមួយក្រុមហ៊ុនកាត់ដេរ លូ ថៃនិង វិទ្យាស្ថានវិជ្ជាជីវៈសានតុង (Shandong) នៃឧស្សាហកម្មធុនស្រាល។ ពិធីចុះហត្ថលេខាមានការចូលរួមពីលោក លីវ ជីពីន អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន លូ ថៃ គ្រុប និងប្រតិភូ ,លោក សោ ផឹង តំណាង ក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ផូឡារីស,លោក ហ្វាន គួយជីន លេខាគណៈកម្មាធិការបក្សនៃវិទ្យាស្ថានវិជ្ជាជីវៈ សាន តុង ឧស្សាហកម្មធុនស្រាល,កញ្ញា លី ឈីនអ៊ុង ប្រធានមហាវិទ្យាល័យម៉ូដអន្តរជាតិ និង ជាប្រធាននាយកដ្ឋានវិស្វកម្មវាយនភណ្ឌ និងក្រុមការងារព្រមទាំង លោក លោកស្រី ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យស្វាយរៀងជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនេះឯកឧត្តម បណ្ឌិតសោម រតនា បានថ្លែងអំណរគុណចំពោះដៃគូទាំងអស់ដែលមានក្រុមការងារ សាកលវិទ្យាល័យស្វាយរៀង ក្រុមហ៊ុន…
-
ពលរដ្ឋខ្មែរខេត្តសៀមរាប រក្សាទំនៀមមទម្លាប់ត្បាញសូត្រ ហូល ផាមួង

សៀមរាប៖ ការត្បាញសូត្រ គឺជាសិល្បៈប្រពៃណីដ៏មានតម្លៃរបស់ជនជាតិខ្មែរដែលមានអាយុកាលជាច្រើនសតវត្សមកហើយ។ វាគឺជាស្នាដៃសិល្បៈដ៏ល្អឥតខ្ចោះដែលត្រូវបានចងក្រង និងអភិវឌ្ឍន៍តាមរយៈវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ( Institute for Khmer Traditional Textiles ,IKTT) ។ប្រពៃណីមួយនេះក៏បានផ្តល់ឱកាសការងារដល់ស្ត្រីជនបទ និង ជួយលើកកម្ពស់ជីវភាព រក្សាបរិស្ថានប្រមាណ៧០នាក់ដែលមានទីតាំងនៅក្នុងភូមិជប់សោម ច្បាមន ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។ វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ(Institut des Textiles Traditionnels Khmers)ស្ថិតនៅក្នុងខេត្តសៀមរាប។វិទ្យាស្ថាននេះបានចូលរួមជួយសង្រ្គោះ និងអភិរក្សសិល្បៈត្បាញសូត្របែបប្រពៃណីរបស់ខ្មែរ។ លោក មូរីម៉ូតូ គីគូអូ (Morimoto Kikuo) គឺជាបុគ្គលសំខាន់ដែលបានបង្កើត IKTT នៅឆ្នាំ១៩៩៦ដោយមានគោលបំណងស្តារវប្បធម៌ខ្មែរតាមបែបបុរាណ ពិសេសត្បាញសូត្រ ដោយបានប្រមូលអ្នកជំនាញមកពីតាមបណ្តាខេត្តផ្សេងៗ ។ជាអ្នកដែលមានជំនាញអំពីត្បាញសូត្រ មានបច្ចេកទេស ត្បាញ ជ្រលក់ពណ៌ ជាដើម។ លោកស្រីអ្នកគ្រប់គ្រងក៏បានលើកឡើងពីបញ្ហាប្រឈមដែលវិទ្យាស្ថានតែងជួបប្រទះ គឺនៅចន្លោះខែមីនា ខែមេសា និងខែឧសភា ដែលជារដូវប្រាំងការចិញ្ចឹមដង្កូវនាងមិនសូវទទួលបានលទ្ធផលល្អទេ ។ លោកស្រីបានគូសរំលេចថា សិល្បៈត្បាញសូត្របែបប្រពៃណីខ្មែរ ជាស្នាដៃសិល្បៈដ៏មានតម្លៃដែលបង្ហាញ ពីភាពច្នៃប្រឌិត និងភាពរឹងមាំនៃវប្បធម៌ខ្មែរ និងជារូបមន្តដែលសំខាន់សម្រាប់ការរក្សា និងផ្សព្វផ្សាយសិល្បៈខ្មែរទៅកាន់សកលលោក ។បើយើងចូលរួមប្រើប្រាស់ផលិតផលនេះ…
-
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ សុខភាពគឺជាអ្វីៗគ្រប់យ៉ាងរបស់យើងទាំងអស់គ្នា មានសុខភាពល្អទើបយើងអាចមានមូលធនមនុស្សសម្រាប់ការអភិវឌ្ឍ គ្រួសារ សង្គម និងប្រទេសជាតិ

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីចៀសវាងកត្តហានិភ័យ នៃជំងឺមិនឆ្លង នាព្រឹកថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អំពាវនាវដល់សាធារណជនទាំងអស់ ចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងផលិតផលគ្រឿងស្រវឹង ទទួលទានអាហារដែលមានសុខភាព និងធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់។ សុខភាពគឺជាអ្វីៗគ្រប់យ៉ាងរបស់យើងទាំងអស់គ្នា មានសុខភាពល្អទើបយើងអាចមានមូលធនមនុស្សសម្រាប់ការអភិវឌ្ឍ គ្រួសារ សង្គម និងប្រទេសជាតិស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ក្នុងការអប់រំសុខភាព និង យកព័ត៌មានដែលទាក់ទងជំងឺមិនឆ្លង ដើម្បីយកទៅផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋាន ក្នុងការជំរុញឱ្យប្រជាជនមានការផ្លាស់ប្តូរឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ព្រមទាំងផ្តល់នូវចំណេះដឹង ជំនាញ អាកប្បកិរិយាដល់បុគ្គលនិងគ្រួសារ និងលើកទឹកចិត្តពួកគាត់ឱ្យផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ដំណើរឆ្ពោះទៅការការពារជៀសវាងពីការជួយសង្គ្រោះ នូវគ្រោះថ្នាក់ដែលកើតមានឡើង តាមរយៈការចូលរួមពី យើងទាំងអស់គ្នាខិតខំធ្វើឱ្យលើសពីការដែលអាចធ្វើទៅបាន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំទាក់ទងនឹងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង គឺមិនមានកម្រិតសុវត្ថិភាពនោះទេ ប្រើប្រាស់ផលិតផលគ្រឿងស្រវឹងកាន់តែច្រើន បង្កហានិភ័យដល់សុខភាពកាន់តែច្រើន។ ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បង្កបញ្ហាសុខភាពនិងជំងឺច្រើនជាង ២០០ប្រភេទ ជាអាទិ៍ ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម។ ការប្រើប្រាស់គ្រឿងស្រវឹងប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់យុវវ័យ បណ្ដាលឱ្យញៀន…
-
កម្ពុជានឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅខេត្តសៀមរាប

សៀមរាប ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា(AHF) នឹងរៀបចំព្រឹត្តិការណ៍រំលឹកទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខមហាសណ្ឋាគាររ៉ាហ្វែលអង្គរសៀមរាប ខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹង និងក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ នៅមិនទាន់បញ្ចប់នៅឡើយទេ»។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹង លើកកម្ពស់ការបង្ការការឆ្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការព្យាបាល និងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍/ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។ ព្រឹត្តិការណ៍នេះ នឹងរួមបញ្ចូលទាំងការប្រកួតគូររូបក្រោមប្រធានបទ “សុខមាលភាពក្នុងជីវិត” ដោយមានការចូលរួមដោយតំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់រួមគ្នារួបរួមសំឡេងដ៏រឹងមាំមួយសម្រាប់បន្តការតស៊ូប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទាំងពិភពលោក។ ទោះបីជាមានការអភិវឌ្ឍន៍ជាច្រើនទសវត្សរ៍ក៏ដោយ បើយោងតាមអង្គការ UNAIDS បានឲ្យដឹងថា ប្រជាជនប្រហែល៤០លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលជាងពាក់កណ្តាលនៃពួកគេជាស្ត្រី និងកុមារីស្របនឹងតាមរបាយការណ៍ការឆ្លងថ្មីប្រមាណ ១.៣ លាននាក់ជារៀងរាល់ឆ្នាំ។ ការមាក់ងាយ និងការរើសអើងបានបន្តរារាំងបុគ្គលពីការស្វែងរកការថែទាំចាំបាច់ហើយប្រជាជនគន្លឹះជាច្រើនកំពុងប្រឈមមុខនឹងឧបសគ្គដ៏ច្រើនក្នុងការទទួលបានការព្យាបាល។ ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នឹងផ្តោតលើបញ្ហាប្រឈមទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីកំណត់ការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដែលជាអាទិភាពលើរបៀបវារៈសុខភាពសាធារណៈថ្នាក់ជាតិ និងពិភពលោក។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍មានប្រសាសន៍ថា «ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍នៅតំបន់អាស៊ី គឺស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ។ ទោះបីជាទទួលបានជោគជ័យពីមុនក៏ដោយការកើនឡើងនៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមប្រជាជនគន្លឹះមានន័យថា យើងមិនទាន់ពេញចិត្តនៅឡើយ។ រដ្ឋាភិបាលត្រូវតែផ្តល់អាទិភាពដល់ការបង្ការ ការព្យាបាល និងសេវាថែទាំមេរោគអេដស៍ ដោយធានាថា ពុំមាននរណាម្នាក់ត្រូវមើលរំលងឡើយ»។…
-
កងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ នឹងត្រូវដាក់ឱ្យឈរជើងការពារនៅតាមគោលដៅសំខាន់ៗ

តាកែវ៖ក្នុងកិច្ចប្រជុំពង្រឹងកិច្ចការងារសន្តិសុខជាមួយកងកម្លាំងនគរបាលផែនព្រហ្មទណ្ឌកាលពីព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដតាកែវឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានលើកឡើងអំពី ការរៀបចំកងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ នឹងត្រូវដាក់ឱ្យឈរជើងការពារនៅតាមគោលដៅសំខាន់ៗដែលងាយនឹងរងគ្រោះក្នុងភូមិសាស្រ្តខេត្តតាកែវដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបង្កាបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា ។ ឯកឧត្តមស្នងការបានរំលឹកថា ក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំឱ្យអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់ កាត់បន្ថយបញ្ហាក្មេងទំនើង ចោរឆក់ប្លន់។ ត្រូវតែបង្កើនការចេញល្បាតតាមគោលដៅងាយរងគ្រោះឱ្យបានច្រើន ។ឯកឧត្តមស្នងការក៏បាន ជំរុញឱ្យកងកម្លាំងនគរបាលយុត្តិធម៌ត្រូវតែបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាចាស់ ថ្មីដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ ត្រូវក្តាប់មុខសញ្ញាឱ្យបានទាំងមានដីការ ឬអត់ដីការ និងមុខសញ្ញាទើបចេញពីពន្ធនាគារទៅរស់នៅក្នុងមូលដ្ឋានដើមវិញ។ត្រូវបន្តការផ្សព្វផ្សាយតាមវេទិកាសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ជាដើម៕ដោយ៖តាកែវ
-
សាលាបឋមសិក្សាទាំង៤៥ នៅស្រុកទឹកឈូ នឹងក្លាយជាសាលារៀនស្អាតនិងមានគុណភាពខ្ពស់

កំពត៖ អភិបាលស្រុកទឹកឈូ ខេត្តកំពត បានលើកទឹកចិត្តដល់នាយក នាយិកាសាលាបឋមសិក្សាទាំង៤៥នៅក្នុងស្រុក លោកគ្រូអ្នកគ្រូ និងគ្រូកិច្ចសន្យា រួមគ្នាកសាងមូលដ្ឋានគ្រឹះនៃការអប់រំរបស់កុមារឱ្យកាន់តែល្អប្រសើរ តាមរយៈការធ្វើជាគំរូល្អ មានសីលធម៌ សុជីវធម៌ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង រៀបចំអនាម័យបរិស្ថាន និងពង្រឹងគុណភាពការបង្រៀន ដើម្បីលើកកម្ពស់គុណភាពរបស់សិស្ស។ ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូកិច្ចសន្យាចំណេះដឹងទូទៅឆ្នាំ២០២៥ និងនាយក នាយិកាសាលាបឋមសិក្សាទាំង៤៥កន្លែង កាលពីរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ និងផ្ទេរមុខងារវិស័យអប់រំកម្រិតបឋមសិក្សា មកឱ្យរដ្ឋបាលក្រុងស្រុក ដឹកនាំគ្រប់គ្រង និងទទួលខុសត្រូវលើគុណវឌ្ឍិមន្ត្រី បុគ្គលិកគ្រូបង្រៀន និងគុណភាពសិក្សារបស់សិស្សានុសិស្សកម្រិតបឋមសិក្សា។ ដូច្នេះដើម្បីកសាងមូលដ្ឋានគ្រិះ នៃការអប់រំកុមារឲ្យកាន់តែល្អប្រសើរ ទាមទាមានការចូលរួមពីអ្នកពាក់ព័ន្ធ មានអាណាព្យាបាលសិស្ស ពិសេសលោកគ្រូ អ្នកគ្រូ ដែលត្រូវធ្វើជាគំរូល្អ ផ្តល់នូវចំណេះដឹង សីលធម៌ សុជិវធម៌ គុណធម៌នៃការរស់នៅទាំងក្នុងសាលា និងក្នុងសង្គម តាមរយៈការរៀបចំសាលារៀនឲ្យស្អាត មានអនាម័យបរិស្ថានល្អ មានរបៀបរបប និងវិន័យក្នុងការបង្រៀន និងការរៀន ។ លោកអភិបាលស្រុកបានគូសរំលេចថា…
-
អភិបាលខេត្តកំពត ប្រាប់មន្ត្រីជំនាញពាក់ព័ន្ធរៀបចំបុណ្យសមុទ្រ កុំមើលរំលងរឿងកំប៉ិកកំប៉ុក

កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា គិតមកដល់ថ្ងៃនេះ ការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី១១ របស់អនុគណៈកម្មការនីមួយៗរបស់ខេត្ត បានត្រៀមស្ទើររួចរាល់ហើយ។ប៉ុន្តែឯកឧត្តមបានក្រើនរំលឹកដល់បន្ថែមដល់មន្ត្រីជំនាញពាក់ព័ន្ធត្រូវគិតគូរឱ្យគ្រប់ជ្រុងជ្រោយ កុំធ្វេសប្រហែសចំពោះរឿងកំប៉ិកកំប៉ុក។ មានមតិបូកសរុបក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខេត្តក្នុងការរៀបចំបុណ្យសមុទ្រលើកទី១១ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកត់សម្គាល់ពីវឌ្ឍនភាពការងាររៀបចំ បុណ្យសមុទ្រដែលនឹងមកដល់នៅពាក់កណ្ដាលខែធ្នូខាងមុខ ។ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ពិតជានឹងធ្វើឱ្យបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត ពោរពេញដោយភាពសប្បាយរីករាយ និងភាពទាក់ទាញខ្លាំង។ប៉ុន្តែ ឯកឧត្តមបានដាស់តឿនដល់អាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធសូមបង្កើនការយកចិត្តទុកដាក់លើការងារកំប៉ិចកំប៉ុកមួយចំនួន ដែលអាចជះឥទ្ធិពលអាក្រក់ដល់ខេត្ត ដូចជា ការដំឡើងថ្លៃបន្ទប់ស្នាក់នៅ,តម្លៃម្ហូបអាហារ, ការបន្លំផលិតផល ផលិតផលគ្មានគុណភាព , ជញ្ជីងមិនគ្រប់គីឡូ យកថ្លៃបន្ទប់ទឹក ឬថ្លៃផ្ញើម៉ូតូ រថយន្ត ថ្លៃហួសប្រមាណជាដើម ។សូមកុំឱ្យមានការលេចឮ ររឿងទាំងនេះ ទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលចប់ពីធីបុណ្យសមុទ្រ។ សូមបញ្ជាក់ថា មុនចូលដល់ថ្ងៃរៀបចំពិធីបុណ្យសមុទ្រ រដ្ឋបាលខេត្តកំពតក៏មានរៀបចំពិធីប្រណាំងទូកង ចំនួន១៣គូផងដែរ នៅថ្ងៃទី១១-១២ ខែធ្នូ ខណៈដែលកម្មវិធីបើកជាផ្លូវការនៃពិធីបុណ្យសមុទ្រ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត…