Category: ព័ត៌មានសង្គម

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាល​វិជ្ជាសង្រ្គោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តថ្មី

    សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាល​វិជ្ជាសង្រ្គោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តថ្មី

    កំពង់ធំ៖សាខាកាកបាទក្រហមកម្ពុជា  ខេត្តកំពង់ធំ បានបើកវគ្គ​បណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់អ្នកស្ម័គ្រចិត្ត ជ្រើស​រើសថ្មីនៅឃុំពាមបាង ស្រុកស្ទោង  ក្រោមអធិបតីភាព លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ធំ  ។ វគ្គបណ្តុះបណ្តាលនេះដើម្បីបំពេញទៅតាមលក្ខខណ្ឌរបស់កាកបាទក្រហម និងបង្កើនជំនាញក្នុងការជួយសង្គ្រោះបឋម ព្រម​ទាំងឱ្យអ្នក​ស្ម័គ្រ​ចិត្តទាំងអស់ទទួលបាននូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឯងផ្ទាល់ និងប្រជាជនក្នុង​សហគមន៍  ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺ​កន្លែងការងារដែលតែងតែជួបប្រទះជាញឹកញាប់ ឬអ្នកជួយឧបទ្ទវ​ហេតុផ្សេងៗ មុនពេលបញ្ចូនជនរងគ្រោះទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្រូពេទ្យវិជ្ជាជីវៈមកដល់៕ដោយ៖​ប៊ុន​រដ្ឋា

  • ភាពស្រស់ស្អាត នៃសាលាមត្តេយ្យសិក្សារបស់រដ្ឋ “ធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល ” បានទាក់ទាញដល់ សិស្សានុសិស្ស ចូលរៀនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ

    ភាពស្រស់ស្អាត នៃសាលាមត្តេយ្យសិក្សារបស់រដ្ឋ “ធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល ” បានទាក់ទាញដល់ សិស្សានុសិស្ស ចូលរៀនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ

    (ព្រៃវែង)៖ សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ដល់ប្រជាពលរដ្ឋជាពិសេស ក្មេងៗ កុមារា កុមារី បានមកចូលរៀន យ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឯក សុវណ្ណារ៉ា នាយិកាសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពលបានឲ្យដឹងនៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ ។ លោកស្រីនាយិកាសាលា បានឲ្យដឹងទៀតថា សាលាមត្តេយ្យរបស់រដ្ឋនេះស្ថិត នៅស្រុកពារាំង ខេត្តព្រៃវែង ក្នុងសាលានេះមានសិស្ស ចំនួន២៩៣ នាក់ ស្រីចំនួន ១៣៣ នាក់ និងបុគ្គលិក ១០ នាក់ អ្នកគ្រូចំនួន ៧ គ្រូកិច្ចជាប់កិច្ចសន្យាចំនួន ៧ នាក់ ដោយបែងចែកជាបីកម្រិត មានកម្រិតទាប មធ្យម និងកម្រិតខ្ពស់ ដោយទទួលសិស្សចូលរៀនចាប់ពីអាយុ ៣ រហូតដល់ ៥ ឆ្នាំ ។ ការរៀបចំតុបតែងសោភ័ណ្ឌភាព បានធ្វើឲ្យមានភាពស្រស់ស្អាតនៅក្នុងសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា…

  • កម្ពុជា និងឥណ្ឌា ចែករំលែកការយល់ដឹងអំពីឱសថ និងការព្យាបាលថ្មីសម្រាប់អ្នកជំងឺបេះដូង

    កម្ពុជា និងឥណ្ឌា ចែករំលែកការយល់ដឹងអំពីឱសថ និងការព្យាបាលថ្មីសម្រាប់អ្នកជំងឺបេះដូង

    ភ្នំពេញ ៖ ក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងរបស់កម្ពុជា និងឥណ្ឌា នាពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលាមួយ ក្នុងគោលបំណងចែករំលែកការយល់ដឹង អំពីការព្យាបាលថ្មីសម្រាប់អ្នកជំងឺបេះដូង។ កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមគ្រួពេទ្យ និងអ្នកជំនាញផ្នែកសុខាភិបាលជាច្រើនរូប។ ថ្លែងក្នុងពិធីនេះ លោកវេជ្ជបណ្ឌិត A Sreenivas Kumar អ្នកឯកទេសជំងឺបេះដូង អន្តរការីជាន់ខ្ពស់ និងជានាយកនៅមន្ទីរពេទ្យបេះដូង និងស្រាវជ្រាវគ្លីនិក Apollo នៃទីក្រុង Hyderabad បានមានប្រសាសន៍ថា របៀបវារៈសំខាន់ៗមួយចំនួនត្រូវបានលើកយកមកពិភាក្សា និងចែករំលែកចំណេះដឹងជូនដល់អង្គពិធី មានដូចជា៖ ការគ្រប់គ្រងជំងឺសរសៃឈាមបេះដូង ជាមួយនឹងការប្រើប្រាស់ថ្នាំ Antithrombotic ក្នុងនោះផ្តោតចម្បងលើថ្នាំ Dabigatran, Ticagrelor និង Ranolazine នៅក្នុងប្រទេសកម្ពុជា។ បទបង្ហាញពីអត្ថប្រយោជន៍ថ្នាំ Ronolazine ដែលព្យាបាល និងគ្រប់គ្រងការឈឺទ្រូងរុំារ៉ៃ។ លោកវេជ្ជបណ្ឌិតបន្តថា មនុស្សកាន់តែយល់ដឹងអំពីផលិតផលថ្មី និងព្រួយបារម្ភអំពីទម្រង់សុវត្ថិភាពនៃផលិតផលឱសថនៅលើទីផ្សារ ដូច្នេះទីផ្សារឱសថកំពុងផ្លាស់ប្តូរទៅរកថ្នាំដែលមានគុណភាព ជាជាងជម្រើសទិញឱសថធូរថ្លៃ តែគ្មានគុណភាព។ លោកវេជ្ជបណ្ឌិតបន្ថែមថា ដោយមើលឃើញពីតម្រូវការនេះ ក្រុមហ៊ុនឱសថ MSN Cambodia រំពឹងថា នឹងមានការយល់ដឹងកាន់តែច្រើន អំពីស្ថានភាពវេជ្ជសាស្ត្រ…

  • សម្ពោធអគារសិក្សាថ្មីមួយខ្នងនៅវិទ្យាល័យប្រាសាទបល្ល័ង្ក

    សម្ពោធអគារសិក្សាថ្មីមួយខ្នងនៅវិទ្យាល័យប្រាសាទបល្ល័ង្ក

    កំពង់ធំ៖ អគារសិក្សាមួយខ្នង មានប្រាំមួយបន្ទប់ ស្ថិតនៅវិទ្យាល័យ​ប្រាសាទបល្ល័ង្ក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ ត្រូវបានសម្ពោធកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត អគ្គទេសាភិបាល​រងធនា​គារ​ជាតិនៃកម្ពុជា។អគារនេះជាអំណោយរបស់ឯកឧត្តម យឹម លាត និងធនាគារ KB ប្រាសាក់។ ក្នុងឱកាសនេះឯកឧត្តម យឹម លាត បានផ្តាំផ្ញើសិស្សានុសិស្ស​ទាំង​អស់ថា មានអគារសិក្សាថ្មីហើយ សូមខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អ និងអ្នកបន្តវេនដឹកនាំនិងសូមថែរក្សាអគារ​នេះឱ្យបានល្អប្រយោជន៍ប្រើប្រាស់បានយូរអង្វែង ។ឯក​ឧត្តម​​​ក៏​បានថ្លែងអំណរគុណចំពោះធនាគារ KB ប្រាសាក់ ដែលបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ៕ដោយ​៖ប៊ុន​រដ្ឋា

  • វិស័យឯកជនជាសម្ព័ន្ធសំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព

    វិស័យឯកជនជាសម្ព័ន្ធសំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព

    សៀមរាប៖ វិស័យឯកជននៅក្នុងវិស័យអប់រំ គឺជាផ្នែកសំខាន់មួយ​ដែល​បានរួមចំណែកដ៏មានន័យក្នុងការអភិវឌ្ឍធនធាន​មនុស្ស។នេះជាការ​បញ្ជាក់របស់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបក្នុង​ពិធី​ចែកបណ្ណសរសើរ​ដល់សិស្សានុសិស្ស និងសិស្សបាន​បញ្ចប់ការសិក្សា ឆ្នាំ ២០២៣-២០២៤ របស់សាលាវេសហ្គេតអន្តរជាតិ ។ លោកស្រីបានសរសើរនាយកសាលា គ្រូបង្រៀន មាតាបិតា និង​សិស្សានុសិស្សដែលបានឆ្លងផុតតាមរយៈការព្យាយាមខ្ពស់។ លោក រ័ត្ន រស្មី នាយកសាលាបានបញ្ជាក់ថា គោលដៅរបស់សាលាគឺ​ផ្តោត​​លើការផ្តល់ការអប់រំដែលមានគុណភាព ប្រកបដោយ​សីលធម៌ និងសុជីវធម៌ដើម្បីបង្កើតជាទ្រព្យសម្បត្តិធនធានមនុស្សសម្រាប់ប្រទេស។ សូមជម្រាបថា ក្នុងឆ្នាំសិក្សាកន្លងមកនេះសាលាវេសហ្គេតមាន​អត្រាជោគជ័យ ៩៧ភាគរយ, មានសិស្សចំនួន ៥ នាក់បាន​ទទួល​និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ១២ នាក់បាននិទ្ទេស B៕ដោយ៖​ប៊ុន​រដ្ឋា

  • ប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចាប់ផ្តើមព្រឹកនេះ

    ប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចាប់ផ្តើមព្រឹកនេះ

    (ភ្នំពេញ)៖ តាមការគ្រោងទុក នៅម៉ោង ៨:០០នាទីព្រឹក បេក្ខជនចំនួន ២,៧២៥នាក់ (ស្រី ១,០៧៦នាក់) ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជាច្រើនរូបទៀត។ សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ២ប្រភេទ៖ (១) វិញ្ញាសាសរសេរភាសាអង់គ្លេស ឬភាសាបារាំង និង (២)វិញ្ញសាពហុចម្លើយពាក់ព័ន្ធនឹងមុខងារសាធារណៈ, ក្រមសីលធម៌វិជ្ជាជីវៈ, គោលនយោបាយរបស់រាជរដ្ឋាភិបាល, រដ្ឋបាលសាធារណៈ, វប្បធម៌ទូទៅ, ពលរដ្ឋវិទ្យា, ប្រវត្តិវិទ្យា, ភូមិសាស្ត្រកម្ពុជា, អាស៊ាន និងសេដ្ឋកិច្ច។ ដោយឡែក ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ចែកចេញជាពីរវេន៖ វេនទី១ ចាប់ផ្តើមនៅម៉ោង ១៤:០០នាទី ដល់ម៉ោង ១៥:៣០នាទី…

  • កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ បានទទួលសេវាពិនិត្យសុខភាព និងព្យាបាល (TYDA)

    កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ បានទទួលសេវាពិនិត្យសុខភាព និងព្យាបាល (TYDA)

    (បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពីសុខភាពរបស់កងទ័ព គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សរុបចំនួន ២៨៥១នាក់ ស្មើនឹង ៤៦១៩ករណី ស្ថិតនៅក្នុងបរិវេណមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ។ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិរបស់សមាគម បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺជូនរួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ,…

  • ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»ដើម្បីបំផុសចលនាភាពស្រស់ស្អាត និងថែក្សាបរិស្ថាន

    ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»ដើម្បីបំផុសចលនាភាពស្រស់ស្អាត និងថែក្សាបរិស្ថាន

    (ភ្នំពេញ)៖ទិវាអនាម័យបរិស្ថានជាតិនឹងស្ថិតនៅជាប់ជានិរន្តរ៍ជាមួយប្រជាជនគ្រប់រូប និងសូមឱ្យសកម្មភាពធ្វើអនាម័យបរិស្ថានស្ថិតនៅជាមួយយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃ និងត្រូវចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈចូលរួមធ្វើការសម្អាតអនាម័យបរិស្ថានតាមលំនៅដ្ឋាន, តាមទីសាធារណៈ, វត្តអារាម មន្ទីរពេទ្យ សាលារៀន ទីផ្សារ សួនកម្សាន្ត មណ្ឌលទសចរណ៍សហគមន៍ រដ្ឋបាលឃុំ សង្កាត់ជាដើម..។ល។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ស៊ឹម វុទ្ឋា អភិបាលរង នៃគណៈអភិបាល ខេត្ត ឧត្តរមានជ័យ។ ថ្លែងនៅក្នុង ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»នាខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ឹម វុទ្ធា បានលើកឡើងថា៖ការទុកដាក់សំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងដាំ ដើមឈើរុក្ខជាតិផ្កាលម្អ ដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព ភាពស្រស់បំព្រង ស្របតាមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង”។ ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលជាង១ឆ្នាំមកនេះ ក្រសួងបរិស្ថាន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើបប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌ ច្បាប់ និង គោល នយោបាយជាបន្តបន្ទាប់ ដើម្បី…

  • អភិបាលរងខេត្តកំពង់ឆ្នាំងអញ្ជើញសួរសុខទុក្ខដល់កងកម្លាំងកំពុងប្រចាំការការពារនៅទីតាំងស្នាក់ការហ្វឹកហ្វឺន បាញ់គ្រាប់ពិត

    អភិបាលរងខេត្តកំពង់ឆ្នាំងអញ្ជើញសួរសុខទុក្ខដល់កងកម្លាំងកំពុងប្រចាំការការពារនៅទីតាំងស្នាក់ការហ្វឹកហ្វឺន បាញ់គ្រាប់ពិត

    កំពង់ឆ្នាំង៖លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯក​ឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានអញ្ជើញចុះ​សួរសុខទុក្ខកងកម្លាំងរបស់តំបន់ប្រតិ​បត្តិ​ការសឹករងកំពង់ឆ្នាំង ដែលកំពុងឈរជើងការពារ នៅទីតាំងស្នាក់​ការហ្វឹកហ្វឺន បាញ់គ្រាប់ពិត និងដីបង្កបង្កើនផលរបស់អង្គភាព​សឹករងខេត្ត ក្នុងភូមិសាស្ត្រតំបន់ភ្នំពាមលោក ភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ក្នុងឱកាសនេះដែរលោកអភិបាលខេត្តបាននាំយកសម្ភារ: និង​គ្រឿង​ឧបភោគ បរិភោគរួមមាន អង្ករ មី ទឹកត្រី ​ទឹកស៊ីអ៊ីវ ត្រីងៀតនិង ភួយទៅចែកជូនផងដែរ។ លោកវរសេនីយ៍ទោ ប៊ី រស្មីចន្នី មេបញ្ជាការរងបានបញ្ជាក់ថា ដីបង្ក​បង្កើនផលរបស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបែង​ចែកជូនគ្រប់បណ្តាកងឯកភាពវរសេនាតូចលេខ១ ផ្នែកសឹករងក្រុង/ស្រុក ទាំង៨ កងអនុសេនាធំលេខ៤ និង ការិយាល័យ ផ្នែកចំណុះ ធ្វើការដាំដំណាំផ្សេងៗ ដូចជា ដំឡូងមី ដំឡូងជ្វា ពោត… ទទួលបាន​ទិន្នផលល្អប្រសើរនិងកំពុងប្រមូលផលជាបន្ត​បន្ទាប់ ដើម្បីដោះស្រាយ​ការចំណាយរបស់អង្គភាពផង និងដោះស្រាយជីវភាពប្រចាំថ្ងៃរបស់​កងទ័ពផង ៕ដោយ៖សុខ គឹមសៀន

  • អាជ្ញាធរខណ្ឌច្បារអំពៅ ផ្សព្វផ្សាយ និងចែកលិខិតណែនាំ ដល់អាជីវករ ឱ្យបញ្ឈប់លក់ដូរលើផ្លូវ៣៦៩ និងផ្លូវជាតិលេខ១

    អាជ្ញាធរខណ្ឌច្បារអំពៅ ផ្សព្វផ្សាយ និងចែកលិខិតណែនាំ ដល់អាជីវករ ឱ្យបញ្ឈប់លក់ដូរលើផ្លូវ៣៦៩ និងផ្លូវជាតិលេខ១

    (ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានអនុវត្តតាមសេចក្តីជូនដំណឹង ដោយបានចុះផ្សព្វផ្សាយ និងចែកលិខិតណែនាំដល់បងប្អូនអាជីវករ ដែលកំពុងធ្វើអាជីវកម្ម លើចិញ្ចើមផ្លូវសាធារណៈ តាមបណ្តោយផ្លូវផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ និងផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ ក្នុងខណ្ឌច្បារអំពៅ ឱ្យបញ្ឈប់នូវការលក់ដូរទាំងឡាយនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាបន្ទាន់ ។ តាមរយៈសេចក្តីជូនដំណឹង អាជ្ញាធរខណ្ឌច្បារអំពៅ សូមបងប្អូនអាជីវកទាំងអស់មេត្តាចូលរួមអនុវត្ត និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាបាន នូវអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ។ ក្នុងសេចក្ដីជូនដំណឹង អាជ្ញាធរខណ្ឌ បានទុករយៈពេល ៣ថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានយកចិញ្ចើមផ្លូវ លេខ៣៦៩ ចាប់ពីគល់ស្ពានមុនីវង្ស រហូតដល់មាត់ទន្លេ តំបន់ច្រាំងបាក់ និងតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស រហូតដល់ធនាគារ ABA ក្នុងភូមិសាស្រ្ដ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ផុតរយៈពេល ៣ថ្ងៃ រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់ ដោយរើទំនិញគ្រប់ប្រភេទ ដែលដាក់តាំងលក់លើចិញ្ចើមផ្លូវ បណ្តាលឱ្យបែកបាក់ ឬខូចខាត អាជ្ញាធរខណ្ឌ…