Category: ព័ត៌មានសង្គម

  • នគរបាលខណ្ឌឫស្សីកែវ ទទួលបានទឹកបរិសុទ្ធ និងភេសជ្ជៈ ក្រោយចូលរួមការពារសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ

    នគរបាលខណ្ឌឫស្សីកែវ ទទួលបានទឹកបរិសុទ្ធ និងភេសជ្ជៈ ក្រោយចូលរួមការពារសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ

    (ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចែកជូននូវទឹកពិសារបរិសុទ្ធកម្ពុជា ភេសជ្ជៈអាយស៍ (IZE) ភេសជ្ជៈ BOOSTRONG និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និង លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន ជូនដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ អណោយរបស់សប្បុរសជន បានផ្ដល់ជូននេះ ក្រោយពេលកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ។‍ ក្នុងនាមកម្លាំងនគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ‍ និងសូមគោរពជូនពរលោកអភិបាល និងសប្បុរសជន…

  • ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ការផ្តល់ឈាម គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតនិងបញ្ចូលក្នុងគុណសម្បត្តិវិជ្ជាជីវៈមន្ត្រីរាជការ

    ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ការផ្តល់ឈាម គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតនិងបញ្ចូលក្នុងគុណសម្បត្តិវិជ្ជាជីវៈមន្ត្រីរាជការ

    (ភ្នំពេញ)៖ ក្នុងពិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត” នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ការរៀបចំកម្មវិធីនេះ គឺជាការផ្តល់សក្ខីកម្មបង្ហាញពីទឹកចិត្តសប្បុរស និងការប្ដេជ្ញាចិត្តរបស់មន្ត្រីរាជការរបស់យើងដែលបានមករួមគ្នាដើម្បីគាំទ្រកិច្ចការដែដលមានសារៈសំខាន់ចំពោះសុខុមាលភាពរបស់ប្រជាជនយើង។ ការផ្តល់ឈាម គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតអ្នកដទៃ ហើយការផ្តល់ឈាមនេះទៀតសោត ក៏ត្រូវបានរាប់បញ្ចូលក្នុងគុណសម្បត្តិវិជ្ជាជីវៈមន្ត្រីរាជការផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រី បន្ថែមថា តម្រូវការឈាម គឺជាតម្រូវការចាំបាច់ជាក់ស្តែងនៅចំពោះមុខ ដោយហេតុថា មានអ្នកជំងឺ ជាច្រើនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ហើយកំពុងត្រូវការឈាមដើម្បីសង្គ្រោះអាយុជីវិត។ រហូតមកដល់ពេលនេះ ទោះបីជាបច្ចេកវិទ្យាផ្នែកសុខាភិបាលមានការរីកចម្រើនយ៉ាងណាក៏ ដោយ ប៉ុន្តែមិនមានប្រទេសជឿនលឿនណាមួយដែលអាចផលិតឈាមសិប្បនិម្មិតបានឡើយ ពោលគឺ ឈាមត្រូវបានផលិតដោយមនុស្សខ្លួនឯងតែប៉ុណ្ណោះ ដូចនេះ ប្រសិនបើមិនមានការបរិច្ចាគឈាមទេនោះ គឺមិនមានឈាមសម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតអ្នកដែលកំពុងត្រូវការឈាមនោះឡើយ។ ជាងនេះ ទៅទៀត ការបរិច្ចាកឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នក ជំងឺដែលត្រូវការឈាមជាចាំបាច់។ ជាការពិតណាស់ គ្រប់ក្រុមគ្រួសារប្រាកដជាមានសាច់ញាតិ បងប្អូន ដែលធ្លាប់ឈឺ ហើយត្រូវការឈាមដើម្បីសង្គ្រោះ។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាកិច្ចការមនុស្សធម៌មួយដ៏ល្អប្រសើរ។…

  • ប្រជាពលរដ្ឋ ជាង ១២០០នាក់ បានទស្សនាខ្សែភាពយន្តកម្ពុជា-ចិន ប្រកបដោយសប្បាយរីក និងស្នាមញញឹម

    ប្រជាពលរដ្ឋ ជាង ១២០០នាក់ បានទស្សនាខ្សែភាពយន្តកម្ពុជា-ចិន ប្រកបដោយសប្បាយរីក និងស្នាមញញឹម

    (បាត់ដំបង)៖ ក្រោមកិច្ចសហការ អាជ្ញាធរ មន្ទីរពាក់ព័ន្ធ ខេត្តពោធិ៍សាត់ បានអនុញាតអោយក្រុមការងាររៀបចំ សម្ភារៈ ដំឡើង ប៊ែនន័រ ស្លាយ ដើម្បីបានចាក់បញ្ចាំង ជួនបងប្អូនប្រជាពលរដ្ឋបានទស្សនា កំសាន្តនាពេលរាត្រី។ ការបញ្ចាំងខ្សែភាពយន្តចល័តនេះ ដឹកនាំដោយលោក ឡាច ផេងលី ប្រធានមន្ទីរខេត្តពោធិ៍សាត់ព្រមទាំងមន្ត្រីរាជការបានជួយសម្របសម្រួយលើទីតាំងទាំង៣ ៖១-ក្នុងបរិវេនសាលាវិទ្យាល័យ បាកាន , ២-សួនច្បារមុខមន្ទីរវប្បធម៌ និង៣-ក្នុងបរិវេនគណបក្ស ស្រុកកគរ។ ដោយមានអ្នកចូលរួមទស្សនា ប្រហែល ១២០០នាក់ ប្រកបដោយសប្បាយរីក ក្រោមស្នាមញញឹម យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ គ្រប់ស្រទប់វណ្ណ មិនថាយុវជន យុវតី កុមារា កុមារី លោកយាយ លោកតា អ៊ុ ពូ មីងផងដែរ។ លោកស៊ុន រតន: អនុប្រធានការិយាល័យផលិត នៃមន្ទីរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ លើទឹកដី…

  • អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ

    អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ

    (ភ្នំពេញ)៖ប្រព័ន្ធបង្ហូរទឹកបុរាណ ជាចម្លាក់សត្វមករ ដែលអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលដំណាក់កាលទី១ នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ នៅខែវិច្ឆិកា ឆ្នាំ២០២៤។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា។ ទាក់ទិនក្នុងរឿងនេះ អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រព័ន្ធបង្ហូរទឹកចម្លាក់សត្វមករ ក្នុងដំណាក់កាលទី១ ក្នុងប្រវែង១៨ម៉ែត្រ។ ដើម្បីជួសជុលប្រព័ន្ធបង្ហូរទឹកនៃចម្លាក់សត្វមករនេះឡើងវិញ ក្រុមការងារបានសម្រង់ប្លង់ថ្មរាយប៉ាយ កំណាយស្រាវជ្រាវ ចុះបញ្ជីថ្ម ជួសជុលពង្រឹងថ្មដែលខូចខាត និងរៀបចំដងខ្លួនសត្វមករតាមលំនាំដើមឡើងវិញ។ លើសពីនេះ ក្រុមការងារបានសិក្សាគ្រឹះធ្វើយ៉ាងណាឱ្យចម្លាក់សត្វមករនេះរឹងមាំយូរអង្វែង ដោយការពារនូវការហូរច្រោះនៃទឹក ដែលជាបញ្ហាចម្បងនៃការបំផ្លាញរចនាសម្ពន្ធនៃចម្លាក់សត្វមករកទាំងមូល។ អ្នកជំនាញរូបនេះ រម្លឹកថា មុនជួសជុលស្ថានភាពនៃចម្លាក់សត្វមករ ថ្មនៃដងខ្លួនបានចល័តចេញពីទីតាំងដើម នៅរាយប៉ាយជាមួយថ្មធម្មជាតិ លែងមានតួនាទីជាប្រព័ន្ធបង្ហូរបន្តទៀត ដោយសារកត្តាអាយុកាល ពុំមានការថែទាំ ជាពិសេសការហូរច្រោះនៃទឹកបំផ្លាញគ្រឹះ និងរំកិលថ្មធម្មជាតិដែលទ្រដងខ្លួនមករជាដើម។ ទោះបីយ៉ាងបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលលើកតម្លៃចម្លាក់សត្វមករទោល ដែលមានទំហំធំ និងកម្របានរួចរាល់ឡើងវិញ ដោយភ្ញៀវទេសចរអាចមកទស្សនាស្វែងយល់។ ក្រៅពីទំនប់ទឹកមុជ និងចម្លាក់សត្វមករ ទីនេះក៏មានការដ្ឋានយកថ្មទៅកសាងប្រាសាទនៅសម័យបុរាណផង។ ស្របពេលជាមួយការជួសជុលចម្លាក់សត្វមករនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំកែសម្រួលផ្លូវចូលមកទីតាំងនេះ អាចធ្វើដំណើរបានដោយងាយស្រួលដែរ។ គួរបញ្ជាក់ថា ចម្លាក់សត្វមករ មានទីតាំងនៅទំនប់ទឹកមុជ…

  • ក្រសួងបរិស្ថានផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ(COP1-COP29)

    ក្រសួងបរិស្ថានផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ(COP1-COP29)

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញផ្សព្វផ្សាយសៀវភៅណែនាំ សន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ចាប់ពីលើកទី១ ដល់លើកទី២៩ (COP1-COP29) ខណៈពេលពិភពលោក កំពុងរៀបចំស្និសីទនេះនៅរដ្ឋធានីបាគូ របស់ប្រទេសអាស៊ែរបៃហ្សង់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ សៀវភៅណែនាំស្តីពីការប្រែប្រួលអាកាសធាតុដែលបានចេញផ្សាយនៅចុងសប្តាហ៍កន្លងទៅនេះគឺ បានចងក្រងនូវឯកសារ នៃព្រឹត្តិការណ៍ទាំងក្នុងទម្រង់សង្ខេប និងទម្រង់អត្ថបទពេញលេញសរុប ២២១ទំព័រ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យសាធារណជនបានជ្រាប ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានឱ្យដឹងថា ឯកសារនេះ រៀបចំឡើងសម្រាប់មន្រ្តីបរិស្ថានទាំងអស់ យកទៅប្រើប្រាស់ឱ្យចំទឹសដៅ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកៀគរធនធានសម្រាប់ទប់ស្កាត់ផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផង និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព កាបូនទាប ដែលធន់នឹងអាកាសធាតុ។ យោងតាមឯកសារ ចាប់តាំងពីចូលជាធរមាននៅក្នុងឆ្នាំ១៩៩៤ មកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ…

  • ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកដំណើរការដោយរលូន ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ

    ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកដំណើរការដោយរលូន ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ

    (ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងរយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក បានដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រះរាជពិធី ។ បើតាមមន្ត្រីនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេល ២ថ្ងៃកន្លងទៅនេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។ ជាមួយនេះ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅ បានសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ៣,៨៨៦នាក់ (ស្រី៩៨៤នាក់) និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យចំនួន២នាក់។ បើតាមរបាយការណ៍ស្ដីពីសភាពការណ៍សន្ដិសុខ សណ្តាប់ធ្នាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក កម្លាំងការពារគោលដៅ បានរកឃើញករណីវង្វេងសាច់ញាតិ ៣៤នាក់ ដោយបានផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញ ២៥នាក់ និងកំពុងបន្តស្វែងរកសាច់ញាតិចំនួន៩នាក់ទៀត។ ដោយឡែក សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ មានករណីលិចទូក ៦លើក ស្មើ ៦ទូក (ពុំមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ)។ សូមជម្រាបថា…

  • អ្នកមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានចូលរួមក្នុងយុទ្ធនាការដើម្បីកម្ពុជាស្អាត

    អ្នកមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានចូលរួមក្នុងយុទ្ធនាការដើម្បីកម្ពុជាស្អាត

    (ភ្នំពេញ)÷ សំរាម និងសំណល់ផ្សេងៗ ក្នុងនោះមានសំណល់ប្លាស្ទិកផងដែរ ចំនួនប្រមាណ ៣៨០០តោន ត្រូវបានប្រមូលទុកដាក់ទៅលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញថា សំរាមដែលប្រមូលបាននៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកមានចំនួនប្រហាក់ប្រហែល នឹងតិន្នន័យនៃការប្រមូលសំរាមប្រចាំថ្ងៃ នៅទូទាំងរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋ ដែលកម្សាន្តនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យប្រពៃណីដ៏ធំនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រកាសថាមានចំនួនកើនឡើងជាង១,១លាននាក់ បន្ថែមលើប្រជាពលរដ្ឋដែលកំពុងរស់នៅ នាពេលបច្ចុប្បន្នប្រមាណជាង២លាននាក់។ ក្នុងការប្រមូលទុកដាក់សំរាម និងការកាត់បន្ថយចំនួនសំរាម នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ចំនួនរថយន្តដឹកជញ្ជូនសំរាម ប្រមាណ ២០០គ្រឿង បានដឹកជញ្ជូនសំរាមជាង៥៣០ជើង រួមជាមួយអ្នកប្រមូលសំរាម មានប្រមាណ១០០០នាក់ផងដែរ។ បើតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា ការបញ្ជេញសំណល់សំរាម និងសំណល់ផ្លាស្ទិក នៅក្នុងព្រះរាជធីបុណ្យអុំទូកឆ្នាំ២០២៤ ត្រូវបានប្រមូលទុកដាក់ នៅពេលពិធីត្រូវបានបញ្ចប់នៅអាធ្រាត ថ្ងៃប្រារព្ធពិធីប្រណាំងទូក រហូតដល់ព្រឹកព្រលឹម នៅអំឡុងថ្ងៃបន្ទាប់។ ការប្រមូលទុកដាក់សំរាម…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រាប់ដល់កីឡាអុំទូក ត្រូវចេះថែរក្សាសុខភាព គោរនូវវិន័យ និងរួមសាមគ្គីគ្នាដើម្បីទទួលបានជោគជ័យ

    រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រាប់ដល់កីឡាអុំទូក ត្រូវចេះថែរក្សាសុខភាព គោរនូវវិន័យ និងរួមសាមគ្គីគ្នាដើម្បីទទួលបានជោគជ័យ

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានចុះសំណេះសំណាលនិងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងស្នាក់នៅរបស់កីឡាករកីឡាករិនីទូកនៅតំបន់ជ្រោយចង្វារ។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តណែនាំដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះរួមសាមគ្គីភាពគ្នា ត្រូវគោរពឱ្យបាននូវវិន័យ សេចក្តីថ្លៃថ្នូរ និងស្ដាប់នូវការណែនាំរបស់គណៈកម្មការ។ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានថ្លែងថា ការចូលរួមប្រណាំងទូករបស់បងប្អូនខេត្តក្រចេះដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាបង្ហាញពីសាមគ្គីភាពជាតិខ្មែរក្រោមម្លប់នៃសុខសន្តិភាព និងដើម្បីបង្ហាញដល់ភ្ញៀវបរទេសបានឃើញនូវទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផងរបស់ប្រទេសកម្ពុជាយើង។ ឯកឧត្តមបានថ្លែងថា ក្នុងកីឡា ចាញ់ឈ្នះជារឿងធម្មតា អ្វីដែលសំខាន់គឺបង្កើតភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងអ្នកដែលបានអញ្ជើញមកទស្សនាផ្ទាល់នៅមុខព្រះបរមរាជវាំង និងបងប្អូនប្រជាពលរដ្ឋដែលបានតាមដានការផ្សាយផ្ទាល់និងបន្តផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់កីឡាករចំណុះទូកទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមអុំទូកឱ្យទទួលបានជោគជ័យ និងសុខសុវត្ថិភាពក្នុងរយៈពេល ២ ថ្ងៃទៀតនេះនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ គួរបញ្ជាក់ថា៖ខេត្តក្រចេះមានទូកងចំនួន ២០ មកពីក្រុងស្រុកចំនួន ៤ (ស្រុកព្រែប្រសព្វទូកងចំនួន ១១, ស្រុកឆ្លូង ទូកងចំនួន ៤, ស្រុកសំបូរទូកង ចំនួន ២ និងក្រុងក្រចេះចំនួន ២) បានចូលរួមប្រកួតក្នុងនោះទូកខ្នាតពិសេសចំនួន ៥ និងទូកងខ្នាតអន្តរជាតិចំនួន…

  • ពលរដ្ឋ ៖ ការផ្តល់សេវាសុខាភិបាលក្នុងថ្ងៃបុណ្យជាតិធំៗ ជារឿងចាំបាច់ និងបង្ហាញពីការយកចិត្តទុកដាក់ដល់សុខភាពពលរដ្ឋ

    ពលរដ្ឋ ៖ ការផ្តល់សេវាសុខាភិបាលក្នុងថ្ងៃបុណ្យជាតិធំៗ ជារឿងចាំបាច់ និងបង្ហាញពីការយកចិត្តទុកដាក់ដល់សុខភាពពលរដ្ឋ

    (ភ្នំពេញ)៖ ក្នុងការផ្តល់សេវាព្យាបាល និងការដាក់គ្រូពេទ្យប្រចាំការតាមពិធីបុណ្យជាតិធំៗពិសេសក្នុងពិធីបុណ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះជារឿងចំាបាច់ និងវាក៏ជាប្រការមួយសំខាន់មិនអាចខ្វះបានសម្រាប់ពលរដ្ឋដែលមានបញ្ហាសុខភាពនៅពេលដើរកម្សាន្ត។ ទាំងនេះជាការលើកឡើងពីសំណាក់ពលរដ្ឋដែលបានមកដើរកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងរាជធានីភ្នំពេញ។ ឆ្នាំនេះ ដើម្បីចូលរួមការពារសុខភាពប្រជាពលរដ្ឋ ក្រសួងសុខាភិបាល បានរៀបចំក្រុមគ្រូពេទ្យបម្រើការ ចំនួន ៦០៧នាក់ជារៀងរាល់ថ្ងៃ និងរថយន្តគិលានុសង្រ្គោះ ប្រចាំការតាមគោលដៅ ចំនួន ៦០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ២គ្រឿង និងជម្រកតង់ពិនិត្យសុខភាព ដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។ ក្រៅពីនេះក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២២គ្រឿង បន្ថែម ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត ។ អ្នកនាង ម៉ក់ ទី ដែលបានមកចូលកម្សាន្តពិធីអុំទូកកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា នៅក្បែរព្រះបរមរាជវាំង ហើយមានបញ្ហាសុខភាព ចូលឱ្យក្រុមគ្រូពេទ្យព្យាបាល បានបញ្ជាក់ប្រាប់ថា៖ នៅពេលយើងមកដើរកម្សាន្តដែលមានមនុស្សកុះករ…

  • ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការប្រកួតចម្រៀងចិន គឺជាកម្លាំងចលករសំខាន់លើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា

    ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការប្រកួតចម្រៀងចិន គឺជាកម្លាំងចលករសំខាន់លើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា

    ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ថ្លែងថា ការរៀបចំការប្រកួតចម្រៀងចិន គឺជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរ សំដៅឆ្ពោះទៅការកសាងកម្លាំងយុវជនដ៏មានសក្តានុពល សម្រាប់បន្តវេនពូនជ្រំមិត្តភាពដ៏យូរលង់របស់យើងឱ្យកាន់តែជិតស្និតពីមួយជំនាន់ទៅមួយជំនាន់។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងចម្រៀងចិន “ពានរង្វាន់ឯកអគ្គរដ្ឋទូតចិន” ប្រចាំកម្ពុជា ឆ្នាំ២០២៤ ឬ “2024 Ambassador’s Cup Chinese Song Contest “ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយស្ថានទូតចិន នៅរាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ផ្តួចផ្តើមគំនិតរៀបចំពិធីការប្រកួតចម្រៀងចិននេះឡើង។ ឯកឧត្តមបន្ថែមថា ទំនាក់ទំនងកម្ពុជា-ចិនបានចាប់ផ្តើម និងចាក់ឬសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់ មិនតិចជាង២,០០០ឆ្នាំនោះឡើយ។ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ មិនត្រឹមតែបានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសជាតិយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាគំរូដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការ សន្តិភាព វិបុលភាព និងការអភិវឌ្ឍដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ បន្ថែមពីនេះ ឆ្នាំនេះ…