Category: ព័ត៌មានសង្គម

  • អាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួន បុរសជនជាតិស៊ុយអែតម្នាក់ ពាក់ព័ន្ធករណីបង្កការអុកឡុក នាំឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ!

    អាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួន បុរសជនជាតិស៊ុយអែតម្នាក់ ពាក់ព័ន្ធករណីបង្កការអុកឡុក នាំឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ!

    (ភ្នំពេញ)​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​រាជធានីភ្នំពេញ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានចុះឃាត់ខ្លួន បុរសជនជាតិស៊ុយអែតម្នាក់ ពាក់ព័ន្ធករណីបង្កការអុកឡុក នាំឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ! ប្រភពដដែលបន្តថា​ ដោយបានទទួលពត៌មានពីសាលាខណ្ឌដូនពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ថា​ មានបុរសជនជាតិបរទេសម្នាក់ បានអុកឡុកបង្កហិង្សា ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចផ្លូវ១៤៤ កែងផ្លូវព្រះសុីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនបុរសជនជាតិបរទេសខាងលើ បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស៊ើបអង្កេតបន្ត ។ ក្រោយពីបានធ្វើតេស្ដពិសោធន៍បឋមលើទឹកមូត្រ(ទឹកនោម) របស់ជនបរទេសខាងលើ ពុំមានសារធាតុញៀន មន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការសួរនាំរកឃើញថា បុរសខាងលើមានឈ្មោះ Hemin Davwish ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ស៊ុយអែត ស្នាក់នៅ Sincernity Paris Hotel ផ្លូវលេខ ១៤៤ សង្កាត់ ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មូលហេតុដែលបុរសរូបនេះបានបង្កការអុកឡុកនាំឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្បែរនោះ…

  • ប្រាសាទអង្គរវត្តព្រឹកថ្ងៃដំបូងនៃពិធីបុណ្យអុំទូក កកកុញទៅដោយ​ទេសចរចម្រុះជាតិសាសន៍

    ប្រាសាទអង្គរវត្តព្រឹកថ្ងៃដំបូងនៃពិធីបុណ្យអុំទូក កកកុញទៅដោយ​ទេសចរចម្រុះជាតិសាសន៍

    ភ្នំពេញ៖តាមរយៈរូបភាពជាច្រើនសន្លឹកអាជ្ញាធរជាតិអប្សរា​បានបង្ហោះ​សារថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ភ្ញៀវទេស​ចរ​ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាប្រាសាទអង្គរវត្ត ដែលជាថ្ងៃទីមួយក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។អាជ្ញាធរជាតិអប្សរា បន្តថា រមណីយដ្ឋាន​អង្គរសូមស្វាគមន៍ទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទី អញ្ជើញមក​កម្សាន្តក្នុងឱកាសនៃពិធីបុណ្យអុំទូក។ សូមការធ្វើដំណើរកម្សាន្ត​ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។ សូមជម្រាបថា រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជារកចំណូល​បានជាង៣២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូល​ទស្សនារមណីយដ្ឋានអង្គរ។តាមសេចក្តីប្រកាសព័ត៌មានរបស់​គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែតុលា បញ្ជាក់ថារយៈពេល ៩ខែមកនេះ ភ្ញៀវទេសចរចំនួន៦៩៩ ៨៥០នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ គឺកើន៣០ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។ សូមជម្រាបថា នៅដើមឆ្នាំ២០២៥ខាងមុខ គ្រឹះស្ថានអង្គរអាចនឹង​ប្តូរការលក់​​សំបុត្រ មិនលក់សម្រាប់រយៈពេល ១ថ្ងៃ, ៣ថ្ងៃ និង៧​ថ្ងៃទៀតទេ នឹងលក់តាមក្រុមប្រាសាទវិញ ដោយញែកប្រាសាទជា ១៧ក្រុម និងធ្វើចំណាត់ថ្នាក់ (A B C D…) កំណត់តម្លៃ ដើម្បី​ផ្តល់ភាព​ងាយស្រួលដល់ទេសចរ ដែលចង់ទស្សនាប្រាសាទណាដោយ​ចំណាយតែប្រាសាទ ដែលគាត់ចង់មើល ហើយការកែប្រែ​នឹងក៏ងាយ​ស្រួល​ក្នុងការគ្រប់គ្រងលំហូរភ្ញៀវទេសចរទៅ តាមប្រាសាទផងដែរ៕ដោយ៖មុនីរូបថត៖អាជ្ញាធរជាតិអប្សរា

  • ឃើញរូបភាពគួរឱ្យកោតសរសើរ ,សកម្មភាពជួសជុលស្ពានហាល​ខាងកើតនៃប្រាសាទបេងមាលា

    ឃើញរូបភាពគួរឱ្យកោតសរសើរ ,សកម្មភាពជួសជុលស្ពានហាល​ខាងកើតនៃប្រាសាទបេងមាលា

    ភ្នំពេញ៖ដំណើរការជួសជុលស្ពានហាលខាងកើតនៃប្រាសាទ​បេង​មាលា ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេល​ជាង៣ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរ​ឡើងវិញជាជំហានៗ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងកាលពីថ្ងៃពុធទី១៣ ខែវិច្ឆិកា ម្សិលមិល​ថា ក្រុមការងារជំនាញបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។ស្ពានហាលខាងកើត​​ប្រាសាទបេងមាលា ដែលរងការខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំងតែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។ បើតាមអ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរ​ជាតិ​អប្សរាដែលចូលរួមក្នុងសកម្មភាពជួសជុលនេះបានឱ្យដឹងថា ជំហានដំបូងក្រុមការងារបាន​ចាប់ផ្ដើមជួសជុល​នៅផ្នែក​ខាងជើងនៃ​ស្ពានហាល ដោយចាប់ផ្តើមពីក្បាលនាគនៅទិសខាងកើត។ ក្រុម​ការងារបានជួសជុលពង្រឹងគ្រឹះដែលស្រុត ដោយជំនួសថ្មបាយ​ក្រៀម​ថ្មីដែលពុកផុយ។ រៀបផ្គុំកម្រាលថ្មភក់នៃស្ពានហាល ដំឡើងធ្នឹម បង្កាន់ដៃនាគ ជើងទម្រនាគ សសរសងខាងស្ពានហាល និងតភ្ជាប់​បំណែកក្បាលនាគដែលបែកជាបីបំណែក​នៅតាម​ទីតាំង​ដើម​បានមួយចំហៀង គឺនៅសល់តែផ្នែកខាងត្បូងមួយចំហៀងទៀត​ប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា ការងារជួសជុលស្ពានហាលនៅផ្នែកខាង​ជើង​នៃស្ពាន​ហាល សម្រេចបានប្រមាណជាង៤០ភាគរយ ហើយបច្ចុប្បន្ន ក្រុម​ការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលដោយយកចិត្តទុកដាក់ ដើម្បីឱ្យការងារប្រព្រឹតិ្តទៅដោយរលូន និងត្រូវតាមលំនាំ​ដើមបុរាណ​ឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏មានសេចក្តីត្រេក​អរចំពោះ​ការងារជួសជុលនេះដែរ ដោយហេតុថា ក្រុមការងារ​បានរកឃើញ​ថ្មនៃរចនាសម្ព័ន្ធរបស់ស្ពានហាលនេះស្ទើរតែពេញលេញទាំងមូលឡើងវិញ។ រីឯ ថ្មភក់មួយចំនួនដែលបាក់បែក ខូច​ខាត ក្រុមការងារបាន​ជួសជុលពង្រឹង និងអាចយកទៅរៀបផ្គុំទៅទីតាំងដើម។ អាជ្ញាធរជាតិអប្សរាក៏មានផែនការ បន្ទាប់ពីបញ្ចប់ការជួសជុល​នៅផ្នែកខាងជើងរួច…

  • រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយជាទឹកបរិសុទ្ធ និងទឹកក្រូច ដើម្បីចែកជូនដល់កងកម្លាំង គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក

    រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយជាទឹកបរិសុទ្ធ និងទឹកក្រូច ដើម្បីចែកជូនដល់កងកម្លាំង គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក

    (ភ្នំពេញ)៖ ទឹកបរិសុទ្ធនិងទឹកក្រូចចំនួន ៤០០០កេសត្រូវបានលោកអ្នកឧកញ៉ា លាង ម៉េង ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ។ ពិធីប្រគល់និងទទួលបានធ្វើឡើងនារសៀលនាថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្រោមវត្តមានឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា លាង ម៉េង តំណាងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដមឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ដែលបានឧបត្ថម្ភ ទឹកពិសាកម្ពុជា ចំនួន ៣,០០០កេសនិងទឹកក្រូច IZE ចំនួន ១,០០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ ឯកឧត្ដមបន្តថា ៖ តាមរយៈអំណោយខាងលើ បានបង្ហាញឱ្យឃើញអំពីទឹកចិត្ត និងការគិតគូរជូនដល់មន្ត្រីរាជការ និង កងកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ…

  • ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ និងលោក ជំទាវ កាន់ ចន្ទ្រា បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគដល់កីឡាករទូក “ង” ទៀ វិញ នាគសែន រស្មីចន្ទ្រា

    ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ និងលោក ជំទាវ កាន់ ចន្ទ្រា បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគដល់កីឡាករទូក “ង” ទៀ វិញ នាគសែន រស្មីចន្ទ្រា

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោក វិរៈ នាវីឯក គៀត សាម៉េត ស្នងការស្តីទី ស្នងការរដ្ឋានភ័ស្តភា បញ្ជាការរដ្ឋានកងទ័ពជើង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនិង លោក ជំទាវ កាន់ ចន្ទ្រា បាននាំយកថិកា និងគ្រឿងឧបភោគបរិភោគ មានអង្ក ភេសជ្ជៈ អាវយឺត ឧបត្ថម្ភដល់កីឡាករ ទូក “ង” ទៀ វិញ នាគសែនជ័យ រស្មីចន្ទ្រា ត្រៀមប្រណាំងតំណាង បញ្ជាការរដ្ឋានកងទ័ពជើងទឹក ក្នុងព្រះរាជពិធីបុណ្យ អុំទូក ប្រណ្តែតប្រទីប អុកអំបុក និងសំពះព្រះខែ ។នាឱកាសនោះ លោក វិរៈ នាវីឯក គៀត សាម៉េត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ង ទូទាំងខេត្តតាកែវ

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ង ទូទាំងខេត្តតាកែវ

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ង ខេត្តតាកែវ នៅកំពង់ផែភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកីឡាករទូក ង ចំនួន ៦ សរុបប្រមាណ ៤០០នាក់។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បញ្ជាក់ថា ការប្រណាំងនេះគឺដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានកីឡាករទូទាំងប្រទេស ហើយអន្ទឹមនិងនេះក៏ចង់បានឈ្នះ ដើម្បីកិត្តិយស របស់បងប្អូន របស់ទូក និងរបស់ខេត្តតាកែវ ដោយផ្អែកទៅលើស្មារតីសាមគ្គីភាព ទទួលខុសត្រូវ និងសីលធម៌ខ្ពស់ ក្នុងការប្រណាំង ទៅតាមសមត្ថភាព ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់ឱ្យខិតខំប្រឹងប្រែង រួមគ្នាជាក្រុមប្រកបដោយសាមគ្គីភាព…

  • ប្រទះឃើញសត្វផ្សោតមួយក្បាល បានស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារតែវ័យចាស់

    ប្រទះឃើញសត្វផ្សោតមួយក្បាល បានស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារតែវ័យចាស់

    (ភ្នំពេញ)៖កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល បន្ទាប់ពីពេលដែលគេបានប្រទះ​ឃើញ​ស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ថា បន្ទាប់ពីការពិនិត្យរបស់ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF បង្ហាញថា ផ្សោតនេះមានលេខកូដសម្គាល់ ០៤៣ មានប្រភពពីតំបន់​អន្លង់កាំពី ខេត្តក្រចេះ អាយុប្រមាណ២៨ឆ្នាំ ភេទញី ប្រវែង ២,៣៥ម៉ែត្រ ទំងន់ ១១៥គីឡូក្រាម គ្មានធ្មេញ និងពុំមានស្លាកស្នាមលើដងខ្លួន។ ក្រុមការងារបាន​វះពិនិត្យក្រពះ ឃើញថាពុំមានអាហារ និងមានដំបៅក្នុងក្រពះ។ ផ្អែកលើ​ទិន្នន័យខាងលើ ក្រុមការងារបានសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយវ័យ​ចាស់ជរា។ គួរបញ្ជាក់ថា ចាប់តាំងតែពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ មានកូនផ្សោត ៩ក្បាល បានកើតថ្មី និងផ្សោត ៤ក្បាលបានស្លាប់។ តាមរយៈការធ្វើជំរឿនចុង​ក្រោយបង្អស់នាឆ្នាំ២០២៤នេះ កម្ពុជាមានសត្វផ្សោតប្រមាណ ១០៤ក្បាល កំពុងរស់ក្នុងអន្លង់តាមដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ជារតនៈសម្បត្តិធម្មជាតិមានជីវិត។ ចំពោះមុខ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម…

  • ការទទួលបានបេក្ខភាពក្នុងការប្រកួតកម្មវិធីស្តង់ដាសាលាគំរូ និងពានរង្វាន់សាលាគំរូ របស់សាលាបឋមសិក្សាតាំងក្រសាំង នឹងក្លាយជាគំរូដល់សាលាដទៃទៀត ក្នុងស្រុកសន្ទុក

    ការទទួលបានបេក្ខភាពក្នុងការប្រកួតកម្មវិធីស្តង់ដាសាលាគំរូ និងពានរង្វាន់សាលាគំរូ របស់សាលាបឋមសិក្សាតាំងក្រសាំង នឹងក្លាយជាគំរូដល់សាលាដទៃទៀត ក្នុងស្រុកសន្ទុក

    (កំពង់ធំ)៖ លោកជំទាវបណ្ឌិត ជា​ សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងដោយក្តីរីករាយ ក្រោយបានទទួលដំណឹងថា សាលាបឋមសិក្សាតាំងក្រសាំង ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសជាបេក្ខភាពសម្រាប់ ការប្រកួតក្នុងកម្មវិធី “ស្តង់ដាសាលាគំរូ និងពានរង្វាន់សាលាគំរូ សម្ដេចមហាបវរធិបតី” ក្នុងឆ្នាំ សិក្សា ២០២៤-២០២៥ ដែលជាកិត្តិយស សម្រាប់មូលដ្ឋានស្រុកសន្ទុក នៃខេត្តកំពង់ធំ ។ លោកជំទាវបណ្ឌិត ជា​ សិរី បានថ្លែងបែបនេះ នៅក្នុងពិធី សំណេះសំណាល និងប្រគល់សម្ភារៈជូន សាលាបឋមសិក្សា តាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ លោកជំទាវទេសាភិបាល បានបង្ហាញាការជឿជាក់ថា សាលាបឋមសិក្សាតាំងក្រសាំង នឹងទទួលបានលទ្ធផលល្អ តាមរយះនៃកិច្ចខិតខំប្រឹងប្រែងរួម របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង អាណាព្យាបាល ក្នុងការអភិវឌ្ឍសាលា និងពង្រឹងលទ្ធផល សិក្សារបស់សិស្ស នឹង ជាប់ចំណាត់ថ្នាក់ជាសាលាគំរូ…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី២ « The 2nd Joint Coordinating Committee » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី២ « The 2nd Joint Coordinating Committee » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

    (ភ្នំពេញ)៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី២ « The 2nd Joint Coordinating Committee » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលមានការអញ្ជើញចូលរួមពីសមាសភាពតំណាងនាយកដ្ឋានពាក់ព័ន្ធនានានៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក៏ដូចជាសមាសភាពតំណាងអង្គភាពពាក់ព័ន្ធមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារជាតិនៃកម្ពុជា និងតំណាងស្ថានទូតជប៉ុន ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ទីភ្នាក់ងារ JICA កណ្ដាល និងក្រុមការងារ JICA នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រផងដែរ។ កិច្ចប្រជុំនេះស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ក្នុងគោលបំណងធ្វើឱ្យសន្តិសុខសាយប័រនៃសង្គមឌីជីថលរបស់កម្ពុជាមានភាពធន់ខ្ពស់តាមរយៈសកម្មភាពធំៗចំនួន៣៖ (១) លើកកម្ពស់សមត្ថភាពនៃអង្គភាពនិងស្ថាប័ននានាក្នុងប្រទេសក្នុងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (២) បង្កើនភាពធន់នៃសន្តិសុខសាយប័ររបស់ស្ថាប័ននិងអង្គភាពនានារបស់រាជរដ្ឋាភិបាល ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និង (៣) កត់សម្គាល់គោលនយោបាយនិងច្បាប់សំខាន់ៗទាក់ទងនឹងសន្តិសុខសាយប័រសម្រាប់រាជរដ្ឋាភិបាលរៀបចំនិងអនុម័ត៕ ដោយ ៖…

  • ជនជាតិដើមភាគតិចនៅភូមិពូត្រុំ ខេត្ត មណ្ឌលគិរី ចូលចិត្តចិញ្ចឹមពូជមាន់​ចែ​ព្រោះសាច់ឆ្ងាញ់ និង ងាយលក់

    ជនជាតិដើមភាគតិចនៅភូមិពូត្រុំ ខេត្ត មណ្ឌលគិរី ចូលចិត្តចិញ្ចឹមពូជមាន់​ចែ​ព្រោះសាច់ឆ្ងាញ់ និង ងាយលក់

    (ភ្នំពេញ)៖ ដោយមើលឃើញ ប្រភេទមាន់ចែងាយលក់លើទីផ្សារ ហើយសាច់​ឆ្ងាញ់​ថែមទៀត ធ្វើឱ្យ ប្រជា កសិករដែលជាជនជាតិដើមភាគតិច ពូនង(ព្នង)​សព្វថ្ងៃរស់នៅ ភូមិពូត្រុំ នាំគ្នាចិញ្ចឹមមាន់ចែ ដែលជាពូជមាន់​ក្នុងស្រុកដូនតា​របស់ខ្មែរ សម្រាប់ រកប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារ ក្រៅពីជម្រើស មុខរបរ​ដាំដំណាំកសិកម្មដទៃទៀត ។ គួរបញ្ជាក់ថា ពូជមាន់ស្រុករបស់ខ្មែរ មានដូចជា ពូជមាន់កណ្ទូង ពូជមាន់សំពៅ ពូជមាន់ចែជាដើម។ប្រភេទពូជមាន់ទាំងនេះត្រូវបានពលរដ្ឋខ្មែរបានចិញ្ចឹម​តាំងតែពីបុរាណរហូតដល់បច្ចុប្បន្ន។ លោក មាស ឌី កសិករចិញ្ចឹមមាន់នៅភូមិ ពូត្រុំ សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​ គឺជាអ្នកចិញ្ចឹមមាន់ចែសម្រាប់លក់មួយរូបបានប្រាប់ថាមាន់ចែ​គឺជាមាន់មួយបែបរបស់ខ្មែរមិនត្រឹមតែងាយចិញ្ចឹទេតែវាក៏ជាមាន់ដែលមានការពេញនិយមបរិភោគដែរពីព្រោះថាសាច់វាឆ្ងាញ់ និងតម្លៃក៏ខ្ពស់ជាងមាន់ដទៀតដែរ។ ក្នុងការជ្រើសរើសមុខរបរចិញ្ចឹមមាន់រយៈពេល ២ ឆ្នាំមកនេះ និងការដក​ពិសោធន៍​​​ឃើញថា ការចិញ្ចឹមមាន់ ក្រៅពីការចេះបច្ចេកទេសក្នុងការចិញ្ចឹមហើយ ចំពោះការចេះជ្រើសរើសពូជក៏ជារឿងសំខាន់មិនអាចមើលរំលងបានដូចគ្នា។ ពីព្រោះថាការជ្រើសរើសពូជគឺតម្រូវតាមទីផ្សារ បើយើងមិនចេះជ្រើសរើស​ពូជមិនទៅតាមតំបន់ និងទីកន្លែងទេការចិញ្ចឹមក៏មិនសូវជោគជ័យដែរ។ លោក មាស ឌី បានបញ្ជាក់ប្រាប់បន្ថែមថា “ការចិញ្ចឹមមាន់ខ្ញុំមិនចិញ្ចឹមមានបីសាសន៍ ឬមានផ្សេងទេពីព្រោះថាមិនសូវមានទីផ្សារតែបើពូជមាន់ចែគេចូលចិត្តបរិភោគពីព្រោះសាច់វាឆ្ងាញ់។នៅមណ្ឌលគិរីនេះមាន់បីសាសន៍ មាន់គក មាន់សាច់ គេមិនចូលចិត្តទេព្រោះសាច់វាមិនសូវឆ្ងាញ់ទេ។ពូជមាន់ចែសាច់វារឹង ឆ្ងាញ់ផ្អែម”។ បុរសចិញ្ចឹមពូជមាន់ចែរូបនេះបានប្រាប់ថាសម្រាប់មាន់ចែនៅតំបន់លោកមានតម្លៃចាប់ពី១៧០០០ដល់២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ក្នុងមួយខែលោកចាប់លក់២ដងដោយបានចំណូលចាប់ពី២០ទៅ៣០ម៉ឺនរៀលដែលជាផ្នែកមួយជួយដល់ចំណូលគ្រួសារ។…