-
ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថាមានភាពកក់ក្តៅពេលក្លាយជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព

(ភ្នំពេញ)៖ ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អត្ថប្រយោជន៍ច្រើនដល់ពលរដ្ឋ ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានឱកាសទទួលបានការគាំពារសុខភាព និងអាចឱ្យពួកគាត់មានការចំណាយតិចតួចបំផុត លើការពិនិត្យសុខភាពនៅពេលមានជំងឺឈឺថ្កាត់ម្តងៗ។ លោកស្រី កិ សុខរ៉ន ជាអាជីវករលក់ផ្លែឈើ ស្ថិតនៅសង្កាត់ ចាក់អង្រែលើ រាជធានីភ្នំពេញបានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដោយអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គលស្វ័យនិយោជន៍) អាចចុះឈ្មោះក្លាយជាសមាជិក ប.ស.ស. ខ្លួនទទួលបានអត្ថប្រយោជន៍ជាច្រើនលើសេវាថែទាំសុខភាពដូចបណ្តាពលរដ្ឋដ៏ទៃទៀតដែរ។ លោកស្រីបន្តថា មុនពេលក្លាយជាសមាជិក ប.ស.ស. ខ្លួនមានការចំណាយច្រើនលើការពិនិត្យសុខភាព និងពេលខ្លះពុំមានលទ្ធភាពទៅមន្ទីរពេទ្យនៅពេលឈឺថ្កាត់ម្តងម្កាលនោះទេ ក៏ប៉ុន្តែបន្ទាប់ពីបានក្លាយជាសមាជិក ប.ស.ស. ដោយចំណាយត្រឹមតែ ១៥៦០០រៀល ក្នុងមួយខែ គឺអាចទៅទទួលបានសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ និងចំណាយតិចតួចបំផុតសម្រាប់គាត់។ ចុះណែក លោកស្រី សារី ហ្វីនី ជាអាជីវករលក់នុយត្រី ស្ថិតនៅសង្កាត់ ជ្រោយចង្វារ រាជធានីភ្នំពេញ លើកឡើងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចក្លាយជាសមាជិក ប.ស.ស. បានគឺជាការផ្តល់អត្ថប្រយោជន៍ដ៏ល្អបំផុតទៅដល់ពួកគាត់ ពីព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានលទ្ធភាពក្នុងការថែទាំសុខភាព និងពិនិត្យសុខភាពដោយឥតគិតថ្លៃដូចបណ្តាសមាជិក ប.ស.ស. ជាអ្នកធ្វើការដែរ ដោយចំណាយថវិកាបង់វិភាគទានប្រចាំខែទាបបំផុត ដែលទាំងនេះអាចជួយកាត់បន្ថយចំណាយបានយ៉ាងធំធេងសម្រាប់គ្រួសារ និងជាភាពរីករាយថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកស្រីបានគូសបញ្ជាក់បន្ថែមថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមានភាពកក់ក្តៅបន្ទាប់ពីអាចក្លាយជាសមាជិក ប.ស.ស. ដូចបណ្តាមន្រ្តីរាជការ កម្មករនិយោជិតដែរ។…
-
មន្រ្តីជំនាញប្រជុំនិយាយពីលទ្ធផលត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

បន្ទាយមានជ័យ៖មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន,មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ រួមទាំងមន្រ្តី នគរបាលចរាចរណ៍ខេត្តផងបានជួបប្រជុំគ្នា នៅមន្ទីរសាធារណការខេត្តកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ដើម្បីពិនិត្យ លទ្ធផលនៃការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។ តាមរបាយការណ៍មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឱ្យដឹងថា រយៈពេល១១ខែឆ្នាំ២០២៤ក្រុមការងារត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្តបានចុះអនុវត្តការងារ នៅគោលដៅត្រួតពិនិត្យលើកំណាត់ផ្លូវជាតិលេខ៥និងផ្លូវជាតិ លេខ៦ ក្នុងភូមិសាស្ត្រខេត្ត។ជាលទ្ធផលត្រួតពិនិត្យសរុបចំនួន ៥.៩៣៨ គ្រឿង ក្នុងនោះយានយន្តត្រឹមត្រូវចំនួន ៥.៣៥៤ គ្រឿង និងការត្រួតពិនិត្យបច្ចេកទេស(ឆៀក) ហួសសុពលភាព៦៤គ្រឿង។ ក្នុងកិច្ចប្រជុំខាងលើ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខេត្តបន្ទាយមានជ័យក៏បានលើកឡើងពីលំបាកមួយចំនួនក្នុងការអនុវត្ត នីតិវិធីច្បាប់។លោក តាំង ពៅ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តល់នូវការណែនាំមួយចំនួន ក្នុងនោះក៏មានការធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រងយានយន្តកែច្នៃមិនត្រូវតាមបច្ចេកទេសឱ្យងាកមកកែច្នៃត្រូវ តាមលក្ខណៈបច្ចេកទេសវិញ ដើម្បីចៀសវាងការប្រឈមគ្រោះថ្នាក់ និងប៉ះពាល់បរិស្ថានតាមដងផ្លូវ។ ឯកឧត្តម សេង ឈួង រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមត្រួតពិនិត្យយានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេសបានជំរុញដល់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តបន្ទាយមានជ័យឱ្យបន្តទប់ស្កាត់នូវយានយន្តក៏ដូចជាយានដ្ឋានដែលកែច្នៃខុសលក្នណៈបច្ចេកទេសរបស់ក្រសួងបានកំណត់តាមច្បាប់ដែលបានណែនាំរួចមកហើយ។ទន្ទឹមនេះត្រូវជំរុញដល់ម្ចាស់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសត្រូវបង់ការផាកពិន័យ។ម្ចាស់យានដ្ឋាន ប្រើប្រាស់អាជ្ញាបណ្ណហួសកាលកំណត់ត្រូវទៅបន្តសុពលភាព ៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
សាលារៀនហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូបវើលវ៉ាយ បានបង្កើតកម្មវិធីទស្សនកិច្ចសិក្សានៅកន្លែងប្រវត្តិសាស្រ្ត ដើម្បីឱ្យសិស្សតូចៗបង្កើនការយល់ដឹង និងចងចាំពីប្រវត្តិសាស្រ្តរបស់ខ្លួនឲ្យបានច្បាស់

ភ្នំពេញ៖ សាលារៀន គឺជាកន្លែងផ្តល់ចំណេះវិជ្ជាមួយដែលជួយឱ្យសិស្សទទួលបាននូវចំណេះដឹងនិងពុទ្ធិតាមរយៈលោក គ្រូ អ្នកគ្រូ និងសៀវភៅ ។ ដោយមើលឃើញ អំពីសារៈសំខាន់នៃការទទួលបានចំណេះដឹងប្រកបដោយគុណភាព តាមរយៈការចុះទៅសិក្សាស្វែងយល់អនុវត្តដោយផ្ទាល់ដល់ទីកន្លែង ជួយឱ្យសិស្សបានសិក្សាស្វែងយល់កាន់តែច្បាស់និងស៊ីជម្រៅ ទើប សាលារៀនហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូបវើលវ៉ាយ ដែលមានឈ្មោះហៅកាត់ថា” GVA”បានបង្កើតទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្សតូចៗចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៣ ចំនួន១៧៥នាក់ ទៅក្នុងព្រះបរមរាជរាំង ។ អ្នកគ្រូ ជា កញ្ញា គ្រូបង្រៀនថ្នាក់ទី៣ B នៃសាលារៀនហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូបវើលវ៉ាយដែលរួមដំណើរក្នុងទស្សនកិច្ចសិក្សាទៅកាន់ព្រះបរមរាជរាំង បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃដំណើរទស្សកិច្ចសិក្សាទៅកាន់កន្លែងប្រត្តិសាស្រ្តថា ព្រះបរមរាជរាំង គឺជាកន្លែងដ៏វិសេសមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាកន្លែងមួយដែលបណ្តុំនូវសម្បត្តិវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជាច្រើន និងស្ថាបត្យកម្មល្អប្រណិតៗដែលពួកគេមិនធ្លាប់បានឃើញ ។ ដំណើរទស្សនកិច្ចសិក្សារយៈពេលមួយព្រឹកនៅក្នុងព្រះបរមរាជរាំងសិស្សានុសិស្សតូចៗ បានដើរទស្សនា នៅទីកន្លែងសំខាន់ៗ អមដោយការពន្យល់យ៉ាងក្បោះក្បាយពីសំណាក់មគ្គុទ្ទេសទេសចរណ៍ ដ៏ជំនាញ ប្រចាំព្រះបរមរាជរាំង អំពីប្រវត្តិនៃការកកើតព្រះបុរមរាជរាំង នៅក្នុងរាជធានីភ្នំពេញ និងប្រវត្តិរឿងព្រេងដំណាលជាច្រើន ដែលបានគូសនៅជាប់ជញ្ជាំងព្រះបរមរាជរាំង ។ បណ្តុំនៃចំណេះដឹង តាមរយៈទស្សនកិច្ចសិក្សាទាំងអស់នេះហើយ បានជួយឱ្យសិស្សានុសិស្សតូចៗបានពង្រឹងនិងពង្រីកចំណេះដឹងមួយកម្រិតទៀត អំពីប្រវត្តិសាស្រ្តរបស់ខ្លួន ។ ហើយថ្ងៃអនាគត…
-
អ្នកជំនាញធ្វើការជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់ដែលខូចខាតនៅប្រាសាទភ្នំក្រោម

(ភ្នំពេញ)៖ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុល ជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាព ហែក ចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរ ឡើងវិញ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា៖ក្រៅពីនេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើង នៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។ការជួសជុលនេះដែរ បន្ទាប់ពីក្រុមអ្នកអភិរក្សថ្ម បានបញ្ចប់ជួសជុលជណ្តើរតួប៉មកណ្តាល ផ្នែកខាងលិច និងចម្លាក់តោនៃប្រាសាទភ្នំក្រោមរួចមក។ លោក ឡុង ណារី អ្នកអភិរក្សថ្ម ឱ្យដឹងថា ការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើងរបស់ប្រាសាទភ្នំក្រោមនេះ គឺចែកជា២ដំណាក់កាល។ ដំណាក់កាលទី១ គឺជួសជុលពង្រឹងគ្រឹះជណ្តើរមុខផ្នែកខាងលិច ឆៀងខាងជើង និងកម្រាលថ្មភក់។ ដំណាក់កាលទី២ គឺជួសជុលសង្រ្គោះក្បាច់ចម្លាក់នៅតួប៉មកណ្ដាលមុខផ្នែកខាងលិច និងតួប៉មខាងជើង ជ្រុងខាងលិច ឆៀងខាងត្បូង ដែលចម្លាក់ទាំងនោះ នៅសេសសល់តិចតួចបំផុត ហើយថ្មកំពុងមានស្ថានភាពពុកផុយខ្លាំង។ អ្នកអភិរក្សថ្មដដែលឱ្យដឹងទៀតថា ការខូចខាតរចនាសម្ពន្ធជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើងរបស់ប្រាសាទភ្នំក្រោម បណ្តាលមកពីអាយុកាលនៃសម្ភារសំណង់ ថ្មបាយក្រៀមមានសភាពពុកផុយគ្មានលំនឹង។ បច្ចេកទេសនៃការជួសជុលជណ្ដើរ គឺត្រូវរុះរើថ្មកាំជណ្តើរ និងគ្រឹះទម្រ មកសម្អាតកំណកដី…
-
ផ្លូវក្រាលល្បាយក្រួស១៦ខ្សែនៅខេត្តកំពតប្រវែងជាង១០០គីឡូម៉ែត្រ ត្រូវបានប្រកាសទទួលយកដោយគណៈប្រតិភូអន្តរក្រសួង

កំពត៖ផ្លូវល្បាយក្រួសចំនួន១៦ខ្សែ ប្រវែងជាង១០០គីឡូម៉ែត្រ(១០៧ ៨០០ម៉ែត្រ) មានទទឹងខ្នងលើពី ៤ម៉ែត្រ, ៤,៥ម៉ែត្រ, ៥ម៉ែត្រ និង៧ម៉ែត្រ ស្ថិតនៅក្នុងស្រុកចំនួន៦នៃខេត្តកំពតដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតត្រូវបានគណៈប្រតិភូអន្តរក្រសួងនៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសទទួលយក។ ផ្លូវក្រាលក្រួសទាំង១៦ខ្សែនេះស្ថិតក្នុងផែនការការងារថែទាំជាប្រចាំដោយស្ថិត ឃុំបឹងនិមល ឃុំមានរិទ្ធ ឃុំព្រៃខ្នង ឃុំថ្មី ឃុំសំឡាញ ឃុំចំប៉ី ឃុំល្អាង ឃុំកណ្តោល ឃុំត្រពាំងព្រីង ឃុំកូនសត្វ ឃុំខ្ចាយខាងជើង ឃុំល្បើក ឃុំឈូក ឃុំ ចម្ពូវ័ន្ត ឃុំដងទង់ ឃុំបន្ទាយមាសខាងកើត ឃុំបន្ទាយមាសខាងលិច ឃុំត្នោតចុងស្រង់ ឃុំ បឹងសាលាខាងជើង និងឃុំបឹងសាលាខាងត្បូង ក្នុងស្រុកឈូក ស្រុកដងទង់ ស្រុកអង្គរជ័យ ស្រុកទឹកឈូ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ខេត្តកំពត អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានរាយការណ៍ជូនគណៈប្រតិភូអន្តរក្រសួងជ្រាបអំពីការងារថែទាំប្រចាំ ផ្លូវល្បាយក្រួសចំនួន ១៦ខ្សែ បានអនុវត្តដោយយកចិត្តទុកដាក់លើការងារថែមល្បាយក្រួសសម្រេចបាន ១០០ភាគរយ, ,កៀរផ្លូវល្បាយក្រួស សម្រេចបាន ១០០ភាគរយនិងការងារបំពេញដីតាមជើងទេរសម្រេចបាន ១០០ភាគរយ។…
-
វត្តដំណាក់បានជួសជុលរួចរាល់ជាស្ថាពរដើម្បីប្រយោជន៍ស្រាវជ្រាវ និងទេសចរណ៍

(ភ្នំពេញ)៖ វត្តដំណាក់ មានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រើយម្ខាងផ្សារចាស់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានជួសជុលរួចរាល់ជាស្ថាពរ ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ៖ ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ព្រះវិហារដែលបានជួសជុលមួយរយ:កន្លងមក បច្ចុប្បន្នគឺបានរួចរាល់ ១០០ភាគរយហើយ ។ ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរា សង្ឃឹមជឿជាក់ថា ក្រោយការជួសជុល សំណង់ព្រះវិហារនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត សម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចវត្ត និងផ្តល់ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេស រក្សាបាននូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ ៕ ដោយ ៖ ម៉ាដេប៉ូ
-
សមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ រកឃើញសេវាពេទ្យធ្មេញ និងការផលិតទឹកបរិសុទ្ធជាច្រើនកន្លែងមិនមានច្បាប់

បន្ទាយមានជ័យ៖ នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤អាជ្ញាធរខេត្ត មន្រ្តីមកពីស្ថាប័ន អង្គភាពពាក់ព័ន្ធបានជួបប្រជុំគ្នានៅសាលាខេត្ត ។របៀបវារៈនៃកិច្ចប្រជុំ ផ្តោតទៅលើការពង្រឹងការគ្រប់គ្រង សេវាពេទ្យធ្មេញនិងការផលិតទឹកបរិសុទ្ធ ដែលមិនបានបំពេញតាមលក្ខខណ្ឌច្បាប់ ខណៈសមត្ថកិច្ចជំនាញរកឃើញថាការប្រកបសេវាសុខាភិបាល និងការផលិតទឹកសុទ្ធជាច្រើនកន្លែងពុំមានច្បាប់អនុញ្ញាត ។ ឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានប្រាប់កិច្ចប្រជុំថា គិតចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែកក្កដាកន្លងទៅកម្លាំងជំនាញនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើបច្ចុប្បន្នភាពលើទីតាំងឱសថស្ថាន និងសិប្បកម្មផ្សេងៗតាមបណ្តាស្រុក ក្រុងទាំង៩។ តាមការធ្វើបច្ចុប្បន្នភាពបានរកឃើញទីតាំងប្រកបអាជីវកម្មសរុបចំនួន ៨៤៨ កន្លែង ក្នុងនោះមានច្បាប់ចំនួន ៧៣១ កន្លែង និងគ្មានច្បាប់ចំនួន១១៧ កន្លែង។ ក្នុងចំណោមអាជីវកម្មដែលគ្មានច្បាប់ទាំង១១៧ កន្លែង មានអាជីវកម្មគ្មានច្បាប់ចំនួន ២ ប្រភេទ ដែលអាចបង្កផលប៉ះពាល់សុខុមាលភាព និងមានហានិភ័យខ្ពស់ ដល់អ្នកប្រើប្រាស់ ឬអ្នកមកទទួលសេវាផ្សេងៗ ។ក្នុងនោះ មាន ៖១-ទីតាំងពិនិត្យព្យាបាល មាត់-ធ្មេញចំនួន ២៩ កន្លែង សមត្ថកិច្ចបានរកឃើញថា ម្ចាស់អាជីវកម្មមិនមានជំនាញឯកទេស ឬពុំបានសិក្សានៅសាលាជំនាញឯកទេសនោះទេ គឺចេះតៗគ្នា និងគ្មានលិខិតអនុញ្ញាត ប្រកបអាជីវកម្ម…
-
បញ្ជូនម្ចាស់គ្លីនិកឯកជនពីរនាក់ដែលធ្វើឱ្យអ្នកជំងឺស្លាប់ ទៅតុលាការ

តាកែវ៖មានហេតុការណ៍មួយបានកើតឡើងនៅស្រុកបាទី ខេត្តតាកែវកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីអាយុ៣ឆ្នាំ យំអោបសាកសពស្ត្រីម្នាក់នៅគុម្ពោតព្រៃ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាបានប្រទះឃើញសាកសពស្ត្រីម្នាក់រួមជាមួយក្មេងស្រីអាយុ៣ឆ្នាំ នៅអង្គុយយំអោបសពនៅក្នុងគុម្ពោតព្រៃនាវេលាម៉ោង៦ និង ៣០នាទីថ្ងៃទី១៩ ខែវិច្ឆិកាលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ដផង នគរបាលជំនាញសហការជាមួយនគរបាលស្រុកបាទី បានចុះទៅដល់កន្លែងកើតហេតុដើម្បីអនុវត្តតាមជំនាញ។ ក្រោយការពិនិត្យសមត្ថកិច្ចបានធ្វើការកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនគ្រូពេទ្យពីរនាក់ប្ដីប្រពន្ធ មានឈ្មោះ ហៀង សុងហាក់ ភេទប្រុសអាយុ ៣៧ឆ្នាំ (ប្តី)និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់គ្លីនិកឯកជន យីហោ សុងហាក់ ម៉ារីណា ។តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានព្យាបាលជនរងគ្រោះ ហើយបណ្ដាលឱ្យជនរងគ្រោះស្លាប់ ។ខ្លួនក៏បានដឹកសពជនរងគ្រោះមកប្លុងចោលនៅគុម្ពោតព្រៃនេះទៅ។នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាសមត្ថកិច្ចបានកសាងសំណុំរឿង និងនាំខ្លួនគ្រូពេទ្យទាំងពីរនាក់ទៅសាលាដំបូងខេត្ដហើយ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕ ដោយ៖ តាកែវ
-
មន្ទីរបរិស្ថានខេត្តក្រចេះ៖មិនមានការបង្ក្រាប និងធ្វើបាបប្រជាពលរដ្ឋ ដែលពុំមានកំហុស

ក្រចេះ៖ សំដៅលើការផ្សព្វផ្សាយមិនពិតដែលថា“មន្ត្រីបរិស្ថានបាន ធ្វើការបង្ក្រាប ដាក់ខ្នោះប្រជាពលរដ្ឋដោយគ្មានកំហុស” មន្ទីរបរិស្ថាន ខេត្តក្រចេះ បានបំភ្លឺជាសាធារណៈ ដោយបញ្ជាក់ថា មិនមានករណី បែបនេះឡើយ ។ ក្នុងសេចក្តីបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តក្រចេះបានរំលឹកថា កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ បានធ្វើការចុះល្បាត ទប់ស្កាត់ បង្ក្រាបករណីកាប់គាស់ រុករានដីព្រៃ ឆ្ការដុតឈូសឆាយដីព្រៃរដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិទំហំ ២.៥២ហិកតា ដែលប្រព្រឹត្តទៅនៅអូរច្រឡំផុក និយាមកាX612427-Y1431 778 ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពង់ព្នៅ ឃុំកោះខ្ញែរ ស្រុកសំបូរ នៃដែនជម្រកសត្វព្រៃសំបូរ ជាតំបន់ការពារធម្មជាតិ ដែលបង្កើត ឡើងដោយអនុក្រឹត្យ ។ពេលនោះឃាត់បានត្រាក់ទ័រមួយគ្រឿង ។ សេចក្តីបំភ្លឺបន្តថា ក្រោយពេលឃាត់បាន ក្រុមការងារបាននាំ យក ទៅស្នាក់ការ ដើម្បីបន្តនីតិវិធីច្បាប់ លុះមកតាមផ្លូវក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ មកធ្វើការរារាំងដល់សមត្ថកិច្ចកំពុងអនុវត្តការងារ មិនឱ្យនាំយកត្រាក់ទ័រទៅស្នាក់ការ ដើម្បីអនុវត្តនីតិវិធី។ ជុំវិញករណី នេះមន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តក្រចេះ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរួចរាល់ហើយ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕…
-
ខេត្តចំនួន ១៥ នៅកម្ពុជាបានប្រែពីទឹកដីមីន មកជាទឹកដីមាស

ភ្នំពេញ៖មកទល់បច្ចុប្បន្នប្រទេសកម្ពុជាមានខេត្តចំនួន ១៥ ហើយ ដែលត្រូវបានប្រកាសថា ជាខេត្តគ្មានមីន ដោយគិតជាផ្ទៃដីមានចំនួន ៣,០២៤ គីឡូម៉ែត្រក្រឡា ។ នេះតាមការបញ្ជាក់របស់ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរ មីនកម្ពុជា និងជាអនុប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ នៅក្នុង សន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងសន្និសីទកាសែតស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួត ពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» នៅទីស្ដីការអាជ្ញាធរមីនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បានប្រាប់ទៅអ្នកកាសែតថា ខេត្តចំនួន១៥បានប្រែក្លាយពីទឹកដីមីន ដែលពោរពេញដោយគ្រោះ ថ្នាក់ហើយដាំដុះមិនបាននោះ បានប្រែក្លាយជាខេត្តទឹកដីមាស ដែលក្រោយពីអាជ្ញាធរមីនកម្ពុជាបានដោះមីនអស់។ ប្រជាពល រដ្ឋអាចមករស់នៅលើទឹកដីនោះដោយសុខសាន្ត ហើយប្រកបមុខរបរស្រែចំការនៅលើដីនេះ ដើម្បីចិញ្ចឹមជីវិត។ ឯកឧត្ដម លី ធុជ បានបន្ថែមថា ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ បានបង្ហាញឱ្យឃើញពីភាពជោគជ័យ ក៏ដូចជាមោទកភាពមួយ សម្រាប់កម្ពុជា ដែលធ្លាប់តែជាប្រទេសទទួលរងនូវការញ៉ាំញីដោយភ្លើង សង្គ្រាមស៊ីវិលរ៉ាំរ៉ាំ បន្សល់ទុកគ្រាប់ដែលមិនទាន់ផ្ទុះរាប់ម៉ឺនគ្រាប់…