Category: ព័ត៌មានសង្គម

  • ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញសោភ័ណភាពបែប​សហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប

    ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញសោភ័ណភាពបែប​សហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប

    (ភ្នំពេញ)៖ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងក្រុមការងាររៀបចំប្រទីប នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដើម្បីពិនិត្យមើល​វឌ្ឍនភាព ការងារតុបតែងលម្អ និងបណ្តែតប្រទីបសាកល្បង ដើម្បីត្រៀមចូលរួម​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង​ប្រ​ព្រឹត្ត​ទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានតុបតែងលម្អ​រំលេចនូវសោភ័ណភាពបែបសហសម័យ បង្ហាញអត្ថន័យធំធេងពាក់ព័ន្ធនឹង​វិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងនោះនៅលើប្រទីបរបស់ក្រសួងការងារមានខ្លឹមសារដូចជា៖ ទី១/ “រូបសញ្ញារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ស្ថិតនៅ​កណ្តាលប្រទីប តំណាងឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ចំណែក “រូបមនុស្ស ប្រុសស្រីក្នុងឯកសណ្ឋានជាអធិការការងារ” តំណាងឱ្យកា​រធានា​នូវការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្ដីពីការងារនិងបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​សំដៅរក្សាឱ្យបាននូវលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាព​ការ​ងារ​ប្រសើរ និងការលើកកម្ពស់សិទ្ធិការងារនៅកម្ពុជាស្របតាមច្បាប់ជាតិ និង​បទដ្ឋានអន្តរជាតិខាងការងារ។ ទី២/ អក្សរ “TVET”…

  • ចិនក្លាយជាប្រទេសទី២លើពិភពលោក មានយន្តហោះចម្បាំងបំបាំងកាយពីរម៉ូដែល

    ចិនក្លាយជាប្រទេសទី២លើពិភពលោក មានយន្តហោះចម្បាំងបំបាំងកាយពីរម៉ូដែល

    ប៉េកាំង៖ យន្តហោះចម្បាំងបំបាំងកាយ J-35A ថ្មី បានធ្វើឱ្យចិនក្លាយជាប្រទេសតែមួយគត់ ក្រៅពីសហរដ្ឋអាមេរិក ដែលមានយន្តហោះចម្បាំងបំបាំងកាយពីរម៉ូដែលនៅក្នុងដៃ។ យន្តហោះដែលលេចធ្លោបំផុត ក្នុងអំឡុងពិព័រណ៌ Airshow China ដែលបង្ហាញពីភាពរីកចម្រើនវិស័យអាកាសស៊ីវិល និងយោធារបស់ចិនរៀងរាល់ពីរឆ្នាំម្តងនៅទីក្រុង Zhuhai ភាគខាងត្បូងប្រទេសនោះ គឺជាយន្តហោះចម្បាំងបំបាំងកាយ J-35A ថ្មី។ យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកពិឃាតទំនើបៗជាច្រើន បានហោះហើរសំកាំងខ្លួននៅលើផ្ទៃមេឃ អំឡុងពិព័រណ៍ផ្លូវអាកាសដ៏ធំបំផុតរបស់ប្រទេសចិន ដែលបើកជាផ្លូវការកាលពីថ្ងៃអង្គារ។ អ្នកជំនាញនិយាយថា ការបញ្ចេញយន្តហោះចម្បាំងបំបាំងកាយ J-35A ថ្មីនាពេលនេះ បានបង្ហាញថា វាជិតរួចរាល់ចូលបម្រើយោធា ដែលនឹងធ្វើឱ្យចិនក្លាយជាប្រទេសតែមួយគត់ ក្រៅពីសហរដ្ឋអាមេរិក ដែលមានយន្តហោះចម្បាំងបំបាំងកាយពីរម៉ូដែលនៅក្នុងដៃ។ យន្តហោះ J-35A គឺស្រាលជាងម៉ូដែល J20 ដែលមានស្រាប់របស់ចិន ហើយមើលទៅស្រដៀងនឹងយន្តហោះ F-35 របស់អាមេរិកដែរ។ យន្តហោះ J20 មួយក្រុមក៏បានសម្តែងការហោះហើរបង្ហាញនៅព្រឹកថ្ងៃអង្គារផងដែរ ក្នុងទម្រង់ជាគ្រាប់ពេជ្រនៅលើមេឃ។ គួរបញ្ជាក់ថា ប្រទេសចិនត្រូវបានគេមើលឃើញថា បានចំណាយថវិកាយ៉ាងច្រើនសម្បើម ដើម្បីធ្វើទំនើបកម្ម និងពង្រីកសមត្ថភាពទ័ពអាកាសចរណ៍របស់ខ្លួន ខណៈដែលទីក្រុងប៉េកាំងប្រឈមមុខនឹងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ជុំវិញបញ្ហារសើបៗជាច្រើន រួមទាំងកោះតៃវ៉ាន់៕ ប្រភព ៖…

  • សាស្រ្តាចារ្យ និងនិស្សិត ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងចូលរួមបង្កើនប្រសិទ្ធភាពការសិក្សាលើបច្ចេកវិទ្យា

    សាស្រ្តាចារ្យ និងនិស្សិត ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងចូលរួមបង្កើនប្រសិទ្ធភាពការសិក្សាលើបច្ចេកវិទ្យា

    (ភ្នំពេញ)៖ សាស្រ្តាចារ្យ និង និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាសកលវិទ្យាល័យមួយទទួលបាន នូវមជ្ឈមណ្ឌលបច្ចេកវិទ្យឌីជីថល ដែលផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយនិងបំពាក់នូវឧបករណ៍ឌីជីថល ដែលត្រូវបាន សម្រាប់បម្រើដល់តម្រូវការប្រើប្រាស់របស់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត អាចសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចប្រជុំនិម្មិត បានលើកឡើងពីសារៈសំខាន់នៃមជ្ឈមណ្ឌលមួយនេះបានចូលរួមចំណែកយ៉ាងច្រើនទៅលើការសិក្សានិងការងារ ។ និស្សិត ជាច្រើនបានទទួលផលប្រយោជន៍មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនេះទាំងពេលវេលា និងកាត់បន្ថយការចំណាយថវិកាមួយចំនួន នៅពេលត្រូវការប្រើប្រាស់អីនធឺណេតស្រាវជ្រាវ ឯកសារមេរៀន ជាក្រុម និងបុគ្គល។ លោក ស្រេង វិចិត្រ សាស្រ្តាចារ្យជំនួយ មហាវិទ្យាល័យព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានយល់ស្រពទៅនិងអត្ថប្រយោជន៍យ៉ាងច្រើនសំរាប់ការសិក្សាស្រាវជ្រាវ សំរាប់និស្សិត ជាមួយនិងការផ្តល់នូវអីនធីណេតដែលមានល្បឿងលឿន ពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ដែលផ្តល់ជូនពីក្រសួងប្រសណីយ៍ និងទូរគមនាគមន៍។ លោកថា មជ្ឈមណ្ឌលនេះបានបំពាក់នូវកំព្យុទ័រល្បឿនលឿន ភ្ជាប់ជាមួយនិងអីនធឺណេត ដែលអាចផ្តលឱកាសយ៉ាងច្រើនទៅដល់សិស្សនិស្សិតនៅក្នុងការសិក្សាស្រាវជ្រាវផ្សេងៗ។ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ធ្វើបាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១១ ខែវច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា…

  • រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលីសម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ និងបួងសួងសុំសេចក្តីសុខ

    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលីសម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ និងបួងសួងសុំសេចក្តីសុខ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៤ នេះបានរៀបចំពិធីក្រុងពាលីសម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកនាពេលខាងមុខ ក្រោមអធិបតី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ ឯកឧត្តមអភិបាល សុំឱ្យកីឡាករ កីឡាការិនីអុំទូក និងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងសុំអោយអាជីវករលក់ដូរទាំងអស់កុំតម្លើងថ្លៃម្ហូបអាហារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិតាំងពីយូលង់មកហើយ ។ ព្រះរាជពិធីបុណ្យនេះ មានបំណងបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គាដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិសំរាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើងក្នុងការលើកស្ទួយវិស័យកសិកម្មជាតិឲ្យមានការរីកចម្រើន ។ ម៉្យាងទៀតក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងមហាគ្រួសាសំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងសុខសន្តិភាពដ៏បរិបូណ៍ រួមទាំងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័សពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំអោយអាជ្ញាធរ កងកម្លាំងទាំងអស់…

  • ទូក” ង”ក្រឡាហោម ស សែនជ័យ រំកិលចូលទន្លេត្រៀមប្រកួត​ប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក

    ទូក” ង”ក្រឡាហោម ស សែនជ័យ រំកិលចូលទន្លេត្រៀមប្រកួត​ប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក

    កណ្តាល៖ ទូក “ង” ក្រឡាហោម ស សែន ជ័យ ទូករបស់អគ្គលេខា​ធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រៀមចូលរួម​ប្រណាំង​ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រណ្តែតប្រទីប អុកអំបុកនិងសំពះព្រះខែ ចាប់ពីថ្ងៃទី១៤.១៥ និង១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤​ខាងមុខ។បំពេញ​កិច្ចតាមទំនៀមទម្លាប់នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកាអ្នករៀបចំបាន​ប្រារព្ធពិធីក្រុងពាលី និងទម្លាក់ទូកចូលទន្លេ ដែលប្រព្រឹត្តទៅនៅ​សាលាបុណ្យ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត​កណ្តាល ក្រោមការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ។ មានប្រសាសន៍ សំណេះសំណាលទៅកាន់កីឡាករ នាឱកាសនោះ ឯកឧត្តម សរ សិទ្ធិ បាននាំយកនូវប្រសាសន៍ សួរសុខទុក និងផ្តាំ​ផ្ញើពីសំណាក់ ឧត្តមអភិសន្តិបណ្ឌិត ស សុខា ដល់កីឡាករចំណុះទូក ដោយបានលើកទឹកចិត្តឱ្យកីឡាករ បង្កើនការខិតខំប្រឹងប្រែង…

  • ការប្រកួតប្រជែងកម្មវិធីស្នាដៃរចនាសហគមន៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិ១ សហគមន៍១” បានរកឃើញម្ចាស់ជើងឯក

    ការប្រកួតប្រជែងកម្មវិធីស្នាដៃរចនាសហគមន៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិ១ សហគមន៍១” បានរកឃើញម្ចាស់ជើងឯក

    (ភ្នំពេញ)៖ បន្ទាប់ពីដំណើរការអស់រយៈពេលល ៦ខែ ការប្រកួតប្រជែងកម្មវិធីស្នាដៃរចនាសហគមន៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិ១ សហគមន៍១” បានបញ្ចប់ និងបានរកឃើញម្ចាស់ជើងឯក ដែលកម្មវិធីបិទធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានឱ្យដឹងថា ការប្រកួតប្រជែងកម្មវិធីស្នាដៃរចនាសហគមន៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិ១ សហគមន៍១” បានជ្រើសរើសទីតាំងចំនួន៣ គឺ “សួនច្បារផ្សារចាស់” “ផ្សារកណ្តាល” “បណ្ណាល័យ ជាតិ” នៃរាជធានីភ្នំពេញ ជាទីតាំងសម្រាប់ការប្រកួតជែង ដោយមានរយៈពេល ៦ខែ ហើយបេក្ខជនជានិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូប នីយកម្ម វិស្វកម្ម ផ្សេងៗ ឆ្នាំទី៣ដល់ទី៥ និងបានធ្វើការប្រកួតចំនួន២វគ្គ ដោយវគ្គទី១…

  • មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ផ្តល់កញ្ចប់​ជំនួយ​១.០០០​កញ្ចប់សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះដោយសារទឹកជំនន់ និងគ្រោះ​មហន្តរាយធម្មជាតិផ្សេងទៀតនៅកម្ពុជា

    មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ផ្តល់កញ្ចប់​ជំនួយ​១.០០០​កញ្ចប់សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះដោយសារទឹកជំនន់ និងគ្រោះ​មហន្តរាយធម្មជាតិផ្សេងទៀតនៅកម្ពុជា

    ភ្នំពេញ៖ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA,​យូអិន​អេហ្វភីអេ) បានធ្វើលទ្ធកម្មសម្ភារប្រើប្រាស់ចាំបាច់ចំនួន ១ ០០០ កញ្ចប់ ត្រៀមសម្រាប់ផ្តល់ជូនប្រជាជនដែលរង​គ្រោះ​ដោយសារទឹក​ជំនន់ ព្យុះទីហ្វុង គ្រោះរាំងស្ងួត ឬគ្រោះមហន្តរាយ​ធម្មជាតិដទៃទៀត ក៏ដូចជាជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រផងដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់យូអិនអេហ្វភីអេនៅថ្ងៃអង្គារទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា នេះការ​ឆ្លើយ​តប​ទៅ​នឹង​ការព្យាករនៃហានិភ័យទឹកជំនន់ និង សក្តានុពលនៃគ្រោះមហន្តរាយ​ធម្មជាតិ​ផ្សេងៗទៀតក្នុង​ប្រទេស​កម្ពុជា។គំនិត​ផ្តួច​​ផ្តើម​នេះ កើតឡើងក្រោយមានការប៉ាន់ប្រមាណរួមគ្នាដែលធ្វើឡើងដោយ វេទិកាឆ្លើយតបទៅនឹងកិច្ចការមនុស្សធម៌ (Humanitarian Response Forum) ក្រសួងធនធានទឹកនិងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដែលព្យាករថាទឹកភ្លៀងលើសពីកម្រិតមធ្យម និងហានិភ័យទឹកជំនន់​កើនឡើងពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប៉ាន់ប្រមាណ​នេះក៏បានទទួលស្គាល់នូវសក្តានុពលសម្រាប់គ្រោះមហន្តរាយធម្មជាតិផ្សេងទៀតដែលអាចនឹងកើតឡើងក្នុងរយៈពេលនេះ ដែលនឹង បង្កើនភាពងាយរងគ្រោះចំពោះស្ត្រីនិងក្មេងស្រីផងដែរ។ លោកស្រី សានដ្រា បឺនភ្ញៀវ តំណាងប្រចាំប្រទេសនៃ UNFPA កម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាស​ព័ត៌មាន​ថា “អំឡុងគ្រាអាសន្ន ស្ត្រីនិង​ក្មេងស្រី មាន ហានិភ័យខ្ពស់ដោយសារអំពើហិង្សា​និងការរំលោភ​បំពាន ស្របពេលជាមួយ​គ្នានេះ ពួកគេមានការលំបាក​ខ្លាំងក្នុងការ​ទទួល​បានសេវាសំខាន់ៗ” ។ “កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ ជួយស្ត្រីនិង​ក្មេងស្រីនៅពេល​ដែលពួកគេស្ថិត​ក្នុងស្ថានភាព​ងាយរងគ្រោះបំផុត ។កញ្ចប់ នេះមានសម្ភារផ្គត់ផ្គង់ចាំបាច់ដែលអាចជួយពួកគេក្នុងពេល​ដ៏លំបាក​នេះ។” លោកស្រីបន្ថែមថា វិធានការត្រៀមរៀបចំនេះ បញ្ជាក់ពីការ​ប្តេជ្ញា​ចិត្តរបស់ UNFPA ឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសុខភាពផ្លូវភេទនិង…

  • អាជ្ញាធរ និងមន្ត្រីជំនាញត្រូវពង្រីក និងពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព

    អាជ្ញាធរ និងមន្ត្រីជំនាញត្រូវពង្រីក និងពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព

    (កំពត)៖ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណា ង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វិស័យសុខាភិបាលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ដោ យ បានដាក់វិស័យនេះជាអាទិភាពទី១ នៅក្នុងកម្មវិធីអនុវត្តគោលនយោបាយអាទិភាពទាំង ៦ គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោ លគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើង ក្នុងពិធីប្រកាសតែងតាំងលោក ជំទាវ វិជ្ជ:បណ្ឌិត យូ សុគន្ធ ចូលកាន់តំណែង ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០២៤នាសាលាខេត្តកំពត ដែលមានការអញ្ជើញចូលរួមពី ឯក ឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពតផងដែរ។ ឯកឧត្តមបានបន្តថា: ដើម្បីជាការឆ្លើយតប ក្រសួងសុខាភិបាល​បានដាក់ចុះ​នូវយន្តការស្នូលចំនួន ២ ទី១. កម្មវិធីមូលនិធិសមធម៌សម្រាប់ប្រជាពលេរដ្ឋក្រីក្រ និងការពង្រីករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋស្វ័យនិយោជ និងអ្នកនៅក្នុងបន្ទុកសមាជិករបបសន្តិសុខសង្គម និងទី២. ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ក្នុងនោះដែរ ក្រសួងក៏បានដាក់ចេញនូវវិធានការអនុវត្តសំខាន់ៗចំនួន៣ទៀត…

  • រដ្ឋបាលជលផលបានទទួលប្រព័ន្ធត្រួតពិនិត្យនាវាចំនួន ១.៦០០គ្រឿង​ពីអង្គការស្បៀងនិងកសិកម្ម​នៃ​សហប្រជាជាតិ

    រដ្ឋបាលជលផលបានទទួលប្រព័ន្ធត្រួតពិនិត្យនាវាចំនួន ១.៦០០គ្រឿង​ពីអង្គការស្បៀងនិងកសិកម្ម​នៃ​សហប្រជាជាតិ

    ភ្នំពេញ៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព​និង​បរិយាបន្ន (CAPFISH-Capture) របស់អង្គការ​ស្បៀងនិង​កសិកម្ម​នៃ​សហប្រជាជាតិឬ​ ហ្វាវ (FAO) ដែលទទួលបានជំនួយថវិកាពីសហភាព​អឺរ៉ុប (EU) បាននិងកំពុងគាំទ្រ​ដល់រដ្ឋបាល​ជលផលនូវ​បច្ចេក​ទេស​ថ្មីក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា (VMS)។ រដ្ឋបាល​ជលផលបានបំពាក់រួចរាល់ចំនួន ៨០០ គ្រឿងនា​ពេលថ្មីៗនេះលើនាវា​ខ្នាតមធ្យម និងខ្នាតវែង និងបន្តបំពាក់ចំនួន៨០០គ្រឿងបន្ថែមទៀតឱ្យ​សម្រេចរួចរាល់នៅឆ្នាំ២០២៥ សម្រាប់​បណ្ដាខេត្ត​តំបន់ឆ្នេរទាំង៤រួម​មាន ព្រះសីហនុ កោះកុង កំពត និងកែប។នេះបើយោង​តាមសចក្តី​ប្រកាសព័ត៌មាន​របស់​អង្គការ​​ហ្វាវកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤​។ អង្គការដដែលបានឱ្យដឹងថា ឧបករណ៍ត្រួតពិនិត្យនាវាទាំងនេះ​ដំណើរ​ការដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមិនមានប្រើភ្ជាប់​ជាមួយ​​ប្រព័ន្ធអគ្គិសនីបន្ថែមនោះឡើយ។ ប្រព័ន្ធ VMS របស់កម្ពុជាប្រើប្រាស់បណ្តាញទូរសព្ទ និងបណ្តាញផ្កាយ​រណប ដើម្បីរាយការណ៍ពីទីតាំងរបស់នាវានេសាទ។ ការប្រើ​ប្រាស់​ប្រព័ន្ធ VMSជួយរដ្ឋាភិបាលក្នុងការត្រួតពិនិត្យដែននេសាទនិង​កំណត់ថា តើនាវានេសាទស្ថិតនៅក្នុងដែននេសាទ​ដែល​អនុញ្ញាត។ នេះគឺជាការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា ដំណាក់​កាលទី២សម្រាប់កម្ពុជា ដែលបានបំពាក់នៅលើ​ទូកនេសាទ និង​ឧបករណ៍នេសាទបច្ចុប្បន្ន ដែលមានទំហំចាប់ពី១២ម៉ែត្រឡើងទៅ។អង្គការហ្វាវបានបន្ថែមថា ប្រព័ន្ធត្រួតពិនិត្យនាវា​ដំណាក់កាល​ទី២នេះ គឺជាប្រភេទឧបករណ៍ ដែលត្រូវបានកែលម្អពីដំណាក់កាលទី១ ដោយកាលពីដំណាក់កាលទី១ ឧបករណ៍ចំនួន១២៥គ្រឿង​ត្រូវបាន​បំពាក់ និងធ្វើតេស្តសាកល្បងដែលមានទំហំលើសពី១៨ម៉ែត្រ។ អង្គការក៏បានបណ្តុះបណ្តាលបច្ចេកថ្មីនេះដល់មន្ត្រីរដ្ឋបាលជលផល អំពីរបៀបដំណើរការឧបករណ៍ទាំងនោះផងដែរ។ ប្រព័ន្ធត្រួតពិនិត្យនាវា (VMS)ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់​ប្រជានេសាទ ជាឧទាហរណ៍ក្នុងករណីនាវា ឬទូក​ជួបបញ្ហានៅ​លើផ្ទៃសមុទ្រ គេអាចកំណត់បានពីទីតាំងជាក់លាក់ចុងក្រោយ​របស់នាវា ឬទូកទាំងនោះ ព្រមទាំងអាចត្រូវបាន​ប្រើជា​ជំនួយក្នុង​ប្រតិបត្តិការរុករកនាវា ឬទូក ដែលជួបបញ្ហា។…

  • សមត្ថកិច្ចខេត្តក្រចេះ ចុះបង្ក្រាប និងរឹបអូសឈើប្រណីត និងឈើលេខ១ បានជាង ៥០កំណាត់ ប្រគល់ឱ្យរដ្ឋបាលព្រៃឈើ !

    សមត្ថកិច្ចខេត្តក្រចេះ ចុះបង្ក្រាប និងរឹបអូសឈើប្រណីត និងឈើលេខ១ បានជាង ៥០កំណាត់ ប្រគល់ឱ្យរដ្ឋបាលព្រៃឈើ !

    (ខេត្តក្រចេះ)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារាង បានបញ្ជាឱ្យកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ ដឹកនាំដោយ លោកអនុសេនីយ៍ឯក កឹម ភត្រា សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ចុះបង្ក្រាប និងរឹបអូសឈើប្រណីត និងឈើអារលេខ១ បានចំនួន ៥២កំណាត់ ក្នុងប្រតិបត្តិការដែលបានធ្វើឡើង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុង​ភូមិស្រែស្បួវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ។ សេចក្តីរាយការណ៍បានឱ្យដឹងថា មានឈ្មួញមួយក្រុមបានធ្វើសកម្មភាព ដឹកជញ្ជូនឈើធ្វើជំនួញយ៉ាងអនាធិបតេយ្យ និងគ្មានច្បាប់អនុញ្ញាតនោះទេ ដោយធ្វើឡើងស្ទើររៀងរាល់ថ្ងៃ យកមកស្តុកនិងលាក់ទុកនៅក្នុងបរិវេណផ្ទះ​ប្រជាពលរដ្ឋ ១កន្លែង នៅក្នុងមូលដ្ឋានបង្ក្រាបខាងលើ ហើយក៏មិនដែលមាន​សមត្ថកិច្ចណា ហ៊ានចេញមុខមកបង្ក្រាបនោះដែរ។ ទើបតែពេលនេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារាង បានបញ្ជាឱ្យធ្វើការបង្ក្រាប ប៉ុន្តែ ក្រុមឈ្មួញឈើហាក់ដឹងខ្លួនមុន បានបើករថយន្តគេចខ្លួនបាត់អស់។ សមត្ថកិច្ចជំនាញបានឱ្យដឹងថា ទីតាំងស្តុកលាក់ទុកឈើគ្មានច្បាប់អនុញ្ញាត ដែលរងការបង្ក្រាបនៅពេលនោះ ម្ចាស់ផ្ទះ ឈ្មោះ យាន់ តិ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំ…