-
វេទិកាស្ថាបត្យកម្ម ស្ថាបត្យករឆ្នើមជាតិ និងអន្តរជាតិរួមគ្នាចែករំលែកចំណេះដឹងដល់យុវជនជំនាន់ក្រោយ

(ភ្នំពេញ)៖ ពិព័រណ៍ និងវេទិការស្ថាបត្យកម្មលើកទី២ បានរៀបចំឡើងមួយថ្ងៃពេញនៅកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានការចូលរួមពីអ្នកប្រកបអាជីពជាស្ថាបត្យករ ជាតិនិងអន្តរជាតិជាច្រើនរូប ដើម្បីចែករំលែកចំណេះទាក់ទងនិងវិស័យសំណង់អគារ ទៅដល់អ្នកប្រកអាជីព ក៏ដូចជាយុវជនជំនាន់ក្រោយ និងអ្នកដែលកំពុងសិក្សា សិស្សានុសិស្សដែលទើបប្រឡបបញ្ចប់ការសិក្សាមធ្យមសិក្សទុតិយភូមិ(បាក់ឌុប) ។ លោក ទ្រីធន់ស្នា វិភូ ដែលជាអ្នកគ្រប់គ្រងទូទៅនៃកម្មវិធីINNex បានបញ្ចាក់ប្រាប់ទូរទស្សន៍អប្សរាថា វេទិការនេះគឺជាការផ្តល់ឱកាសដល់សិស្សានុសិស្ស យុវជនជំនាន់ក្រោយអាចស្វែងយល់ការរីកចំរើននៃទំនោរស្ថាបត្យកម្មនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ ថាតើដើរដល់ណាហើយ ជាមួយនិងការចែករំលែកពីវាគ្មិនជាស្ថាបត ដែលប្រមូលផ្ដុំអ្នកជំនាញមកពីវិស័យស្ថាបត្យកម្ម និងវិស័យច្នៃប្រឌិតជាតិ និងអន្តរជាតិ ដើម្បីអាចសិក្សាពីគ្នាទៅវិញទៅមក។ លោក គីម ឃឿន ជាអ្នកប្រកអាជីពជាអ្នករចនាប្លង់ បានមើលឃើញថា ជាការល្អមួយដែលស្ថាបត្យករផ្សេងៗគ្នា ព្យាយាមបង្ហាញគំនិតច្នៃប្រឌិត ព្រោះនេះគឺជាការសិក្សាមួយដែលល្អ ពីព្រោះថាបើយើងជាស្ថាបត្យករ បើយើងធ្វើតែជាមួយគំរោង ជាមួយអតិថិជន ភាគីច្រើនគឺមានដែនកំណត់ ប៉ុន្តែបើនៅក្នុងវេទិការចែករំលែកបែបនេះគឺបានផ្តល់គំនិតឱ្យអោយអ្នកស្ថាបត្យករ អាចមានគំនិតអាចមើលឃើញនូវគំនិតច្នៃប្រឌិតថ្មីៗ។ កញ្ញា ស្រីនាត សិក្សាឆ្នាំទីមួយផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យន័រតុន ដែលបានមកមើលការតាំងបង្ហាញនូវគំរោងប្លង់ជាច្រើន នៅក្នុងពិព័រណ៍ នេះបានលើកឡើងថា នៅពេលសិក្សាគ្រូប្រាប់ឱ្យមើលពីរបៀបមើលប្លង់រៀបចំក្នុងបន្ទប់ ឬផ្ទះ សំរាប់រស់នៅហើយនៅពេលមកមើលផ្ទាល់បែបនេះគឺមានការដាក់តាំងបង្ហាញច្រើន ខុសពីរៀនក្នុងថ្នាក់នៅមានកំរិត។…
-
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា អាជ្ញាធរខេត្តតាកែវ អំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាព និងឯករាជ្យភាពរបស់ប្រទេស ឲ្យស្ថិតស្ថេរ

(តាកែវ)៖ នៅក្នុងឱកាសប្រារព្ធខួបលើកទី៧១ នៃពិធីបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា ឆ្នាំ១៩៥៣ – ០៩ វិច្ឆិកា ឆ្នាំ២០២៤ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានប្រារព្ធធ្វើឡើងនៅវិមានឯករាជ្យ ខេត្តតាកែវ អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង បានធ្វើការអំពាវនាវឲ្យមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសុខសន្តិភាព អធិបតេយ្យភាពនិងឯកភាពជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្សតទៅមុខទៀត ។ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ទំរាំប្រទេសកម្ពុជាយើងទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំង បុព្វបុរសខ្មែរជាច្រើនរូបជាពិសេសសម្ដេច ព្រះនរោត្តម សីហនុ បានលះបង់គ្រប់បែបយ៉ាងរួមទាំងអាយុជីវិតផងដើម្បីទទួលបានឯករាជ្យទាំងស្រុងជូនប្រទេសកម្ពុជានៅថ្ងៃទី ០៩ ខែ វិឆ្ឆិកា ឆ្នាំ១៩៥៣ ។ ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងបន្តថា បើទោះបីជាប្រទេសជាតិយើងទទួលបានឯករាជ្យទាំងស្រុងពីអាណាគមនិយមបារាំងក៏ដោយ ក៏ប៉ុន្តែក្រោយមកប្រទេសយើងបានកើតសង្រ្គាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរគ្នាឯងរហូតដល់មានការសំលាប់ជាតិសាសន៏ឯង អស់ជាង៣លាននាក់ថែមទៀតផងនៅក្នុងរបបខ្មែរក្រហមដឹកនាំប្រទេស។ ទំរាំមានការរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមដោយគណបក្សប្រជាជនកម្ពុជា និងការឈានទៅបញ្ចប់សង្រ្គាមទាំងស្រុងរវាងខ្មែរនិងខ្មែរ ក្រោមនយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាយើងបានហែលឆ្លងគ្រប់រស់ជាតិ ដូច្នោះចាប់ពីពេលនេះតទៅសូមមន្រ្តីរាជការជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងអស់ ត្រូវរួបរួមសាមគ្កីគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីថែរក្សាឲ្យបាននៅសុខសន្តិភាពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសតរៀងទៅនិងធ្វើការអភិវឌ្ឍន៏ប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត ៕ ដោយ ៖ សាំង សារ៉ាវី
-
ព័ត៌មានបឋម ! គួរឱ្យរន្ធត់ណាស់ រថយន្ត បុករឺម៉កអេតចាយ អូសបណ្ដាលឲ្យមនុស្ស ៥នាក់បានបាត់បង់ជីវិត នៅចំណុចភូមិត្រពាំងស្រែ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ

-
កូនផ្សោតថ្មីមួយក្បាលទៀត ទើបតែកើតនៅ អន្លង់កាំពី ខេត្តក្រចេះ

(ភ្នំពេញ)៖ កូនផ្សោតមួយក្បាលដែលទើបនឹងកើតត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន ២ទៀត។នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រភពខាងលើនេះបានឱ្យដឹងថា នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុងឆ្នាំ ២០២៤ ជាអត្រាកំណើតច្រើនពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ ២០២១មក។ នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល និងផ្សោតស្លាប់ចំនួន ៩ក្បាល។ នៅឆ្នាំ២០២២ ផ្សោតកើតថ្មីមានចំនួន ៦ក្បាល និងស្លាប់ទៅវិញចំនួន ១១ក្បាល។ ចំណែកឆ្នាំ២០២៣ មានផ្សោតកើតចំនួន ៨ក្បាល និងស្លាប់ចំនួន ៥ក្បាល និងនៅឆ្នាំ២០២៤ គិតត្រឹមដើមខែវិច្ឆិកា ផ្សោតកើតមានចំនួន ៩ក្បាល និងស្លាប់ទៅវិញចំនួន ៣ក្បាលប៉ុណ្ណោះ។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានតែប្រទេសចំនួន០៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោតទឹកសាបរស់នៅ ហើយកម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះតាមខ្សែទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុង ខេត្ត ក្រចេះ។ នៅក្នុងប្រទេសកម្ពុជាសត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ…
-
ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារអេស៊ីលីដាជិត ៧០០នាក់ ចូលរួមបរិច្ចាគឈាមសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារអេស៊ីលីដាចំនួន ៦៧០នាក់បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីទុកបម្រុងសង្គ្រោះជីវិតមនុស្ស ពេលត្រូវការបន្ទាន់ ដោយសកម្មភាពបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារអេស៊ីលីដាគិតមកដល់ពេលនេះ មានចំនួន៨លើកហើយ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីបរិច្ចាគឈាម នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅការិយាល័យកណ្ដាលរបស់ធនាគារអេស៊ីលីដា លោក លី ថៃ គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ចនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារអេស៊ីលីដា នៅពេលនេះ គឺបានធ្វើឡើងនៅទូទាំងប្រទេស តាមការស្ម័គ្រចិត្តដោយសរុបមានចំនួន៦៧០នាក់ ក្នុងនោះនៅ រាជធានីភ្នំពេញ មានអ្នកស្ម័គ្រចិត្តចំនួន ២៣៥នាក់ និងនៅតាមបណ្ដាខេត្តមានចំនួន៤៣៥នាក់ ។ លោកបន្តថា សកម្មភាពបរិច្ចាគឈាមរបស់ធនាគារអេស៊ីលីដា គឺជាការតបស្នងដល់សង្គម ពីព្រោះថាអាជីវកម្មរបស់ធនាគារអាចរីកចម្រើនទៅបាន ក៏ដោយសារតែមានការគាំទ្រពីសង្គម ដូច្នេះហើយ នៅពេលយើងរីកចម្រើន យើងក៏ត្រូវតបស្នងដល់សង្គម ហើយសង្គមនឹងបន្តគាំទ្រដល់ដំណើរការអាជីវកម្មរបស់ធនាគារបន្តទៀត ។ អ្វីដែលពិសេស ការបរិច្ចាគឈាមនេះ គឺការជួយសង្គ្រោះអាយុជីវិតដល់អ្នករងគ្រោះដែលត្រូវការឈាមសម្រាប់សង្គ្រោះជីវិតបន្ទាន់ ។ ទន្ទឹមនឹងនេះដែរ ការបរិច្ចាគឈាមនេះ ក៏នឹងធ្វើឱ្យសុខភាពអ្នកបរិច្ចាគកាន់តែប្រសើរ ដូច្នេះហើយទើបមើលឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ មានការចូលរួមបរិច្ចាគច្រើនពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់យើង ។ លោកក៏បានអំពាវនាវនិងលើកទឹកចិត្តដល់សប្បុរសជននានា…
-
នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនក្រុម ចោរឆក់ ២នាក់ ប្រគល់ឱ្យនគរបាលខណ្ឌសែនសុខ

(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ដែលជាក្រុមចោរឆក់ ត្រូវបានកំលាំងល្បាតខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាន នៅចំណុចភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពួកគេ ឆក់កាបូបពីជនរងគ្រោះ ២នាក់ម្តាយកូន នៅស្តុបម៉ាក្រូ ផ្លូវម៉ុងរិទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង ២នាក់ ឈ្មោះ ម៉ៅ ទី អាយុ១៩ឆ្នាំ ស្នាក់ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ឈ្មោះ សុខ សំអូន ស្នាក់នៅ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ យិន យ៉ារី ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេរុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ច បន្តថា សម្ភារៈជនរងគ្រោះបាត់បង់មាន ទូរស័ព្ទ…
-
ភូមិចំនួ៧ ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ប្រកាសតំបន់កំណត់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

(បន្ទាយមានជ័យ)៖ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសតំបន់កំណត់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៧ រួមមាន ភូមិសង្កែ ភូមិភ្នំរូង ភូមិចំបក់ ភូមិជ្រៃ ភូមិល្វា ភូមិអូរកាច់ ភូមិថ្មបាំង ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ លោក មាស ដារ៉ា ប្រធានមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី មាន២ប្រភេទ ១-ការបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺបងប្អូនក៏បានអត្ថប្រយោជន៍ច្រើន ដោយមានការគិតគូរពីប្រមុខរដ្ឋាភិបាល ជួយសម្រួលដល់ការចំណាយលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ សម្រាប់យកទៅប្រើប្រាស់។ លោកបន្តថា ក្នុងផែនការយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់ បានយកចិត្តទុកដាក់ដាក់ចេញនូវផែនការដល់ក្រុមការងារមន្ទីររាជធានី-ខេត្តក្នុងការពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៥។…
-
រដ្ឋបាលស្រុករលាប្អៀរបញ្ជូនទូកអុំ ៤គ្រឿងចុះទឹកដើម្បីឱ្យកីឡាករហ្វឹកហាត់ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ

កំពង់ឆ្នាំងៈ ទូកអុំ ចំនួន ៤ នៅក្នុងស្រុករលាប្អៀរ បានរៀបចំធ្វើពិធីចុះទឹកដើម្បីឲ្យកីឡាករហ្វឹកហាត់ត្រៀមចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញក្នុងពេលខាងមុខ។ ពិធីខាងលើប្រារព្ធនៅក្នុងវត្តព្រែករាំង ភូមិព្រែករាំង ឃុំទឹករហូត ស្រុករលាប្អៀរដោយមានការអញ្ជើញពីលោកជំទាវ កែ ច័ន្នមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ថា ស្រុកមានទូកប្រណាំងចំនួន ៤គ្រឿង ប្រភេទទូកអុំ ។មានកីឡាករសរុបចំនួន ១៤៤នាក់(ស្រី ១៦នាក់ )ដែលនឹងត្រូវបញ្ជូនទៅចូលរួមប្រកួតថ្នាក់ជាតិនាពេលខាងមុខ ។ នៅថ្ងៃនេះ ក្នុងនាមអាជ្ញាធរស្រុករលាប្អៀរបាននាំយកនូវអំណោយមកជូន ដល់ក្រុមកីឡាករសម្រាប់ហ្វឹកហាត់មុនពេលទៅចូលរួមប្រកួត ។អំណោយទាំងនេះ បានមកពីព្រះអង្គ ច័ន្ទមុន្នី នៅវត្តតាសុត ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនលោកជំទាវ កែ ច័ន្ទមុនី និងឯកឧត្តម លោកជំទាវជាច្រើនរូប។ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង មានប្រសាសន៍ថា ថ្ងៃនេះគឺជាការជួបលើកទី១ ហើយនឹង ជួបលើកទី២ នៅថ្ងៃទី ១២ខែវិច្ឆិកាខាងមុខក្នុងពេលដែល…
-
នារដូវបិទនេសាទឆ្នាំ២០២៤ រដ្ឋបាលជលផល និង កម្លាំងអន្តរាគមន៍ថ្នាក់ជាតិបានបង្រ្កាបបទល្មើសជាង ១៥០០ករណី

(ភ្នំពេញ)៖ ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលជលផលនិងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ដោយមាន ការចូលរួមពីគណៈបញ្ជាការឯកភាពខេត្ត ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធបានទប់ស្កាត់ និង បង្ក្រាបបទល្មើសជលផល ទូទាំងប្រទេស។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទនៅថ្ងៃទី៧ ខែវិច្ឆិកាឱ្យដឹងថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល សម្រេចបានលទ្ធផលសរុប ១ ៥០៦ករណី ក្នុងនោះ រឹបអូស និងបំផ្លាញចោលវត្ថុតាងបាន ១ ៤១០ករណី បញ្ជូនទៅតុលាការ ៥៦ករណី ជនល្មើសជាប់ពន្ធនាគារ ១៥នាក់ និង ពិន័យអន្តរការណ៍ ៤០ករណី ស្មើទឹកប្រាក់ពិន័យ ១៦១ ៦៩១ ០០០ រៀលគត់។ សម្រាប់ វត្ថុតាងបទល្មើសសំខាន់ៗដែលបាន រឹបអូសនិងបំផ្លាញចោល មានជាអាទិ៍៖ របាំងស្បៃមុងនិងសាច់អួនប្រវែង ៧៩២ ៩៣៨ម៉ែត្រ ឧបករណ៍ឆក់ត្រីចំនួន ៤៥៩គ្រឿង ក្នុងនោះ តាមរយៈការស្ម័គ្រចិត្តប្រគល់ចំនួន ១៦៥គ្រឿង អួនអូសទឹកសាបនិងអូនហ៊ុម ១០៦វង់…
-
ទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណត្រូវបានប្រមូលទុកនៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ

(ភ្នំពេញ)៖ មន្រ្តីអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណ ឬម៉ែត្រគីប ត្រូវបានប្រមូលទុកតំបន់រមណីយដ្ឋានអង្គរនារដូវវស្សាឆ្នាំនេះ។ អាជ្ញាធរអប្សរាបានឱ្យដឹងថាបើទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះមានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ដែលមានក្នុងតំបន់រមណីយដ្ឋានអង្គរទទួលបានយ៉ាងជោគជ័យ។ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗនៅតំបន់រមណីយដ្ឋានអង្គរ គឺសម្រេចបាន ១០០ភាគរយ ក្នុងនោះរាប់ទាំងបារាយណ៍តូចធំ កសិន្ធុទឹក អូរ និងប្រឡាយជាដើម។ ទឹកដែលប្រមូលបានទាំងនេះមានបរិមាណជាង ៦០លានម៉ែត្រត្រីគុណ ដែលត្រៀមសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខ ក្នុងនោះរាប់ទាំងការងារអភិរក្សប្រាសាទ បរិស្ថាន និងវិស័យកសិកម្មសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជុំវិញប្រមាណ ៧ពាន់ហិកតា។ អ្នកជំនាញបញ្ជាក់ថា បរិមាណនេះ គឺមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំទៅមិញដែរ ដោយមិនបារម្ភពីកង្វះខាតទឹកនៅតំបន់ឡើយ។ បើតាមការបញ្ជាក់ពីលោក ភឿន សុឃីម ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំ និងស្ដារប្រព័ន្ធទឹកបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរឡើងវិញចាប់ពីឆ្នាំ២០១២មក។ ជាងនេះទៅទៀត ក្រោមការគិតគូរដ៏វែងឆ្ងាយ និងភាពឈ្លាសវៃពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដោយយល់ពីសារសំខាន់ នៃការងារគ្រប់គ្រងទឹក ដែលធ្វើឱ្យប្រព័ន្ធគ្រប់គ្រងទឹកក្នុងតំបន់កាន់តែមានភាពជឿនលឿន និងមានប្រសិទ្ធភាពខ្ពស់។ តួយ៉ាង នាឆ្នាំ២០២៤នេះ សំណង់ទ្វារទឹកមួយចំនួនត្រូវបានស្ដារ និងជួសជុលឡើងវិញជាបន្តបន្ទាប់…