-
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួនជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធនៅខេត្តកំពត

កំពត៖នៅសាលាខេត្តកំពត អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធក្នុងខេត្តកំពតក្រោមអធិបតី ភាពឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក.តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការថ្នាក់ជាតិមួយធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែម លើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនិងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ បើតាមការបញ្ជាក់បន្ថែម ដោយឯកឧត្តមបណ្ឌិត ជិន ម៉ាលីន គឺអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ក្នុងគោល បំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន,សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាលសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិនិងជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមតុលាការ។ បញ្ជាក់កាន់តែច្បាស់ថែមទៀតពីបេសកកម្មរបស់អាជ្ញាធរជាតិនេះ ឯកឧត្តម ជិន ម៉ាលីន បានសង្កត់ធ្ងន់ថា អាជ្ញាធរជាតិថ្មីនេះ នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានាសំដៅលើក កម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយប្រើវិធីសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រៅប្រព័ន្ធតុលាការ។ សូមបញ្ជាក់ថា ខេត្តកំពត គឺជាខេត្តទី៨ បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ,…
-
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ទទួលស្គាល់ ISO9001:2015 QMSរបស់សាលាប៊ែលធីអន្តរជាតិ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ភ្នំពេញ: ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដល់សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព្រមទាំង គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត-សិស្សនៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រមាណ ១,៥០០នាក់ នៅរសៀលថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលនូវការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិទាំងកម្រិតជាតិ និងអន្តរជាតិនេះ ចាប់តាំងពីឆ្នាំ២០១២ មកម្លេះ ក្នុងនោះ កម្រិតជាតិពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដោយវិទ្យាស្ថានស្តង់ដាកម្ពុជា (ISC) និងកម្រិតអន្តរជាតិ ពីស្ថាប័នអន្តរជាតិ ACM (UKAS Management System)នៃចក្រភពអង់គ្លេស។ ហើយនេះជាលើកទី៣ ដែលសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបានវិញ្ញាបនបត្រ ISO សារជាថ្មីពីវិទ្យាស្ថានស្តង់ដាកម្ពុជា និងស្ថាប័នអន្តរជាតិ AXE-ISO (European Accrediation) ពីសហភាពអឺរ៉ុប។ លើសពីនេះ សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាគ្រឹះស្ថានអប់រំដំបូងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 (Quality Management System) ចំនួន ២ គឺស្ថាប័នជាតិ ពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងអន្តរជាតិពីស្ថាប័ន ACMCERT Indochina Group (ACM, UK) ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងល្អប្រសើរលើប្រព័ន្ធគ្រប់គ្រងគុណភាព ISO នេះ តាមរយៈការគ្រប់គ្រងធនធានមនុស្ស ធនធានសិក្សា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អគារសិក្សាផ្ទាល់ខ្លួន ជាពិសេសការផ្តល់សេវាអប់រំដ៏ល្អសម្រាប់អ្នកសិក្សា ចាប់ពីបឋមសិក្សា មធ្យមសិក្សា…
-
កូនសត្វក្រៀលចំនួន៩ក្បាលបានកើតនៅដែនជម្រកសត្វព្រៃលំផាត់

(ភ្នំពេញ)៖ក្នុងឆ្នាំ២០២៤ដែលគិតត្រឹម ខែតុលា គេបានរកឃើញកូនសត្វក្រៀលដែលជាសត្វក៏កម្ររបស់ពិភពលោកសរុប ចំនួន ៩ក្បាល បានកើតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថា ៖ ក្នុងរដូវកាលបន្តពូជឆ្នាំ២០២៤នេះ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាដែនជម្រកសត្វព្រៃលំផាត់បានធ្វើការយ៉ាងសកម្មក្នុងការអង្កេតតាមដានស្វែងរកសំបុករបស់សត្វក្រៀល និង ការការពារពិនិត្យតាមដានសំបុកពងកូនរបស់ពួកវានៅ ក្នុងដែនជម្រកសត្វព្រៃនេះ។ជាលទ្ធផលគិតមកត្រឹមខែតុលាឆ្នាំ២០២៤ នេះក្រុមការងារយើងបានកត់ត្រាសំបុករបស់សត្វក្រៀលចំនួន ៥សំបុកហើយ មាន កូនសរុបចំនួន ០៩ក្បាលបានហើរចេញពីសំបុក ដោយជោគជ័យ ក្នុងអត្រា ១០០ភាគរយ ។ យោងតាមទិន្នន័យនេះបានបញ្ជាក់ឱ្យឃើញថាចំនួនសំបុកសត្វក្រៀលនៅដែនជម្រកសត្វព្រែដែលកំពុងអនុវត្តគម្រោងរេដបូកនេះមានចំនួនថេរបើប្រៀបធៀបទៅនឹងការរកឃើញឆ្នាំ២០២៣កន្លងមក។ទាំងនេះគេចាត់ទុកបានថាដែនជម្រកសត្វព្រៃលំផាត់គឺជាទីជម្រកដ៏សំខាន់របស់សត្វក្រៀលក្នុងការគាំទ្រដល់ការរស់រានមានជីវិតក្នុងរដូវមិនបន្តពូជ និងក្នុងរដូវបន្តពូជ ។ សត្វក្រៀលគឺជាប្រភេទសត្វដែលកំពុងរងការគំរាមគំហែងក្នុងពិភពលោក ។ ទិន្នន័យជំរឿននៅ ឆ្នាំ២០២៣-២០២៤ កម្ពុជាកត់ត្រាបានតែ១៧៨ក្បាលប៉ុណ្ណោះ។បច្ចុប្បន្ននេះក្រុមអភិរក្សសត្វក្រៀលក្រៀលកម្ពុជាបាននិងកំពុងធ្វើការអភិរក្សសត្វក្រៀលដែលមានវត្តមានទូទាំងប្រទេស៕ ដោយ ៖ ម៉ាដេប៉ូ
-
អបអរខួប ២១ ឆ្នាំ ដែលរបាំព្រះរាជទ្រព្យចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ភ្នំពេញ៖ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៤នេះគឺជាខួបទី២១ឆ្នាំដែល«របាំព្រះរាជទ្រព្យ»ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។«របាំព្រះរាជទ្រព្យ» ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។ គឺកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី «របាំព្រះរាជទ្រព្យ»របស់ខ្មែរត្រូវបានចុះក្នុង បញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។របាំក្បាច់ខ្មែរបុរាណឬរបាំព្រះរាជទ្រព្យនេះជាទម្រង់របាំសក្ការៈមាន ភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំដែលនាដករប្រើចលនាកាយវិកាក្បាច់និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ ទៅតាមការវិវឌ្ឍនៃសាច់រឿងដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួកនឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។ សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូនៅថ្ងៃទី៣ កក្កដា១៩៥១ខណៈអង្គការនេះបង្កើត នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ១៩៤៥។អង្គការយូណេស្កូគឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។អង្គការនេះមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោកដោយលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបីចំនួន ៤,សម្បតិ្ត បេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ក៏ដូចជា មរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្បត្តិបេតិកភណ្ឌរូបី ចំនួន៤ មាន ដូចជា ១.តំបន់ឧទ្យានបុរាណវិទ្យាអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាបជាសម្បត្តិវប្បធម៌ ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌភិភពលោកនៅថ្ងៃទី១៤ខែធ្នូឆ្នាំ១៩៩២ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី១៦ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។២. ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងខេត្តព្រះវិហារជាសម្បត្តិវប្បធម៌ត្រូវបាន ចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២…
-
គម្រោងថែទាំ និង ជួសជុល កំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នឹងបញ្ចប់នាចុងឆ្នាំ២០២៤

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះ គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ សម្រេចលទ្ធផលបានជាង៧០ភាគរយហើយ ដោយគម្រោងនេះនឹងបញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ខាងមុខ ។ នេះបើតាមការឱ្យដឹងពីសំណាក់អាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ដែលបានចំណាយពេលជិត៦ខែមកហើយ ដើម្បីជួសជុល ថែទាំ និងពង្រឹងកំពែងធ្វើអំពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំឡើងវិញ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកាថា គម្រោងថែទាំ ជួសជុល និងពង្រឹងកំពែងក្រុងអង្គរធំ នៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ក្នុងប្រវែង២៥ម៉ែត្រ ឈានចូលដំណាក់កាលទី៦ហើយ ដោយបានចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះអនុវត្តបានប្រមាណជាង៧០ភាគរយ ដោយគ្រោងនិងបញ្ចប់គម្រោងនាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ លោកបញ្ជាក់ថា ដោយសារកត្តាអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំ ធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយ ហើយដួលរលំ។ ដូច្នេះដំណើរការជួសជុល អ្នកជំនាញអាចយកថ្មចាស់ខ្លះមកជួសជុលរៀបផ្គុំវិញនៅផ្នែកខឿន បានប្រមាណ ៣០ភាគរយ ចំណែកដីដែលហូរច្រោះ ត្រូវចំណាយយកដីមកចាក់បំពេញបន្ថែម។…
-
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ អនាគស្រ្តីនៅក្នុងបច្ចេកវិទ្យាអាចមានតួនាទីច្រើនជាងបុរស ខណៈរាជរដ្ឋាភិបាលបានកំពុងលើកទឹកចិត្ត

(ភ្នំពេញ) ៖ ស្រ្តីនឹងមានតួនាទីធំ ហើយអាចធំជាងបុរសទៀត នៅក្នុងវិស័យបច្ចេកវិទ្យាដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតទៅលើវិស័យបច្ចេកវិទ្យាហើយក្នុងនោះ តំណាងស្រ្តីច្រើន ជាក់ស្តែង ក្រសួងប្រៃសណីយ៍ក៏បាននិងពង្រឹងសមត្ថភាពទៅលើស្រ្តីផងដែរ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានលើកឡើងបែបនេះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យាឌីជីថល” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំក្រសួង លោកជំទាវ លោក លោកស្រី នៃក្រុមការងារបញ្ជ្រាបយេនឌ័រ ក.ប.ទ. មន្ត្រីរាជការជាស្ត្រីក្រោមឱវាទ ក.ប.ទ. តំណាងអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន និងវាគ្មិនមកពីស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៣០០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បន្ថែមថា លើវិស័យបច្ចេកវិទ្យា មិនថាតែការចូលរួមប្រគួតប្រជែងនៅកម្ពុជាប៉ុណ្ណោះទេ នៅលើឆាកអន្តរជាតិ យុវជនកម្ពុជា ជាស្រ្តីបានចូលរួមប្រគួតប្រជែង ហើយទទួលបានចំណាត់ថ្នាក់លេខ1។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញក្តីរំពឹងថា ទៅថ្ងៃអនាគតវត្តមានស្រ្តី និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាជំនួសបុរសនាពេលអនាគត។ ឯកឧត្តម…
-
អង្គការ AHF លើកទឹកចិត្តអនាគតស្ត្រីជាអ្នកដឹកនាំ យកចិត្តទុកដាក់សុខភាពជាចម្បង ក្នុងទិវាក្មេងស្រីអន្តរជាតិ ២០២៤

ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅកម្ពុជា ហៅកាត់ (AHF) បានប្រារព្ធទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៤ នៅអនុវិទ្យាល័យទួលសុវណ្ណារ៉ាម នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបង្កើនសម្លេង និងចក្ខុវិស័យរបស់ក្មេងស្រី និងយុវនារី ខណៈពេលស្វែងរកការគាំទ្រ និងគោលនយោបាយសម្រាប់ការអប់រំសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយឲ្យបានទូលំទូលាយ។ ការស្វែងរកការគាំទ្រ និងដំណោះស្រាយការគ្រប់គ្រងសុខភាពពេលមករដូវ និងការអប់រំសុខភាពបន្តពូជដែលសមស្របតាមវ័យ និងពង្រឹងសារៈសំខាន់នៃក្មេងស្រីដែលកំពុងចូលរៀន ចៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក ការកសាងជំនាញជីវិត និងបញ្ហាសំខាន់ៗផ្សេងទៀត ដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ ថ្លែងក្នុងពិធីនេះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសស្តីទី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅកម្ពុជា បានមានប្រសាសន៍ថា ការអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងជាពិសេសការផ្តល់ការអប់រំសុខភាពពេលមករដូវ ដែលអាចជួយក្មេងស្រីមិនជួបផលវិបាកនៅពេលសិក្សា និងអាចជួយឲ្យក្មេងស្រីមានដំណើរជីវិតល្អប្រសើរ។ លោកវេជ្ជបណ្ឌិត ចន ផាន់ណា បន្ថែមថា ក្មេងស្រី និងស្ត្រីវ័យក្មេងនៅទូទាំងពិភពលោកប្រឈមមុខនឹងឧបសគ្គជាច្រើន ចំពោះការទទួលការអប់រំ ការងារ និងការថែទាំសុខភាព។ យោងតាមអង្គការយូនីសេហ្វបានបង្ហាញឲ្យឃើញថា ៧៥% នៃការឆ្លងមេរោគអេដស៍ថ្មី គឺក្នុងចំណោមក្មេងស្រីវ័យជំទង់។ ហើយប្រហែលក្មេងស្រីម្នាក់ ក្នុងចំណោមបួននាក់ ដែលមានដៃគូ ឬរៀបការ បានជួបប្រទះការរំលោភបំពានផ្លូវភេទ…
-
ទិវាជាតិអាហារូបត្ថម្ភលើកទី១១ ក្រោមប្រធានបទ ” អារូបត្ថម្ភដើម្បីការលូតលាស់និងកំណើន

(ភ្នំពេញ)៖ អារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន ត្រូវបានប្រារព្ធធ្វើនៅសណ្ឋាគារ SUN and MOON នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការ នៃស្ថានទូតសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងជាតំណាងប្រទេសផ្តល់ជំនួយនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា, លោកស្រី Rebekah Bell, នាយិកាអង្គការស្បៀង និងកសិកម្មសហប្រជាជាតិប្រចាំកម្ពុជា និងជាតំណាងអង្គការសហប្រជាជាតិនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា ។ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានមានប្រសាសន៍ថា ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្វធ្វើជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមសកម្មភាពនានា ដើម្បីកែលម្អប្រព័ន្ធស្បៀងនៅកម្ពុជា ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ លោក Jost Kadel អនុប្រធានបេសកកម្ម…
-
ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន៖ បច្ចុប្បន្នជំងឺមហារីក គឺជាបញ្ហាប្រឈមថ្មីមួយនៅក្នុងវិស័យសុខាភិបាល

(ភ្នំពេញ)៖ បច្ចុប្បន្នជំងឺមហារីកគឺជាបញ្ហាប្រឈមថ្មីមួយនៅក្នុងវិស័យសុខាភិបាលដោយសារតែការកើនឡើងនូវចំនួនករណីថ្មី និងអត្រាមរណភាពដោយសារជំងឺនេះក៏មានការកើនឡើង ក្នុងនោះកត្តាជីវសាស្ត្រ និងវិទ្យាសាស្ត្រ ដែលនាំឱ្យមានការកើនឡើងនូវការ សង្ឃឹមរស់របស់មនុស្សបានកាន់តែយូរនាំឱ្យជំងឺមិនឆ្លងរ៉ាំរ៉ៃវាយលុកក៏កាន់តែកើនដែរ។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅសណ្ឋាគារភ្នំពេញ កាល ពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តមទីប្រឹក្សាបន្តថា នៅក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពទី១ ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានឱ្យអាទិភាពទៅលើមនុស្ស មុនគេ។ ក្នុងន័យនេះផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកដ៏កាចសាហាវនឹងរួមចំណែកដើម្បីឈាន ទៅសម្រេចនូវគោលដៅនេះ ដោយឯកឧត្តមបានលើកឡើងថា ជំងឺមហារីកគឺជាបន្ទុកដ៏ធំសម្រាប់ បុគ្គលជាអ្នកជំងឺផ្ទាល់ ក្រុមគ្រួសារ បងប្អូន មិត្តភក្ត្រ និងសង្គមជាតិទាំងមូល ដោយហេតុថាជំងឺ មួយនេះអាចធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសក្តានុពល ក៏ដូចជាសេដ្ឋកិច្ចរបស់បុគ្គល ក្រុមគ្រួសារ រួមនិងសេដ្ឋកិច្ចសង្គមជាតិថែមទៀតផង។ ដូច្នេះហើយផែនការយុទ្ធសាស្ត្រជាតិ រួមជាមួយការអនុវត្តច្បាស់លាស់គ្រប់ជ្រុងជ្រោយនឹងជួយឱ្យក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលអាចសម្រេចបាននូវការគ្រប់គ្រងជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ លោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត…
-
ក្រុមអ្នកជំនាញកំពុងជួសជុលប្រាសាទទ្រមូង នៃ ខ្លោងទ្វារ តាកាវ ក្រុង អង្គរធំឡើងវិញ

(ភ្នំពេញ)៖ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃ ខ្លោងទ្វារ តាកាវ ក្រុង អង្គរធំ ឱ្យរឹងមាំឡើងវិញ។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា។ គួរបញ្ជាក់ថាប្រាសាទទ្រមូង គឺជាមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យបុរាណចំនួន៤ របស់អតីតក្រុងអង្គរធំ ដែលបច្ចុប្បន្នកំពុងរងការខូចខាតខ្លាំង។ លោក ជា សារិទ្ធបុរាណវិទូ និងជាប្រធានការងារការដ្ឋាន ឱ្យដឹងថា ប្រាសាទទ្រមូង រងការខូចខាតខ្លាំងនៅត្រង់តួប៉មកណ្តាល ដោយមានការដួលរលំស្ទើរទាំងស្រុង គឺនៅសល់ទ្រង់ទ្រាយដើមប្រហែល២០-៣០ភាគរយប៉ុណ្ណោះ។ ចំណែក ថ្មចាប់ពីជញ្ជាំងរហូតទៅដល់ផ្នែកដំបូលវិញ បានរលំ និងធ្លាក់ចុះមកលើដីទាំងស្រុង ដោយនៅសេសសល់ តែស៊ុមទ្វារផ្នែកខាងមុខ ខឿនផ្នែកខាងត្បូង និងផ្នែកខាងកើត។ ចំណែក រចនាសម្ពន្ធផ្នែកខាងលិច និងខាងជើងក៏បាត់ថ្មអស់ប្រហែល៥០ភាគរយដែរ។ លោកថាដោយសារតែប្រាសាទទ្រមូង រងការខូចខាតធ្ងន់ធ្ងរ ទើបបច្ចុប្បន្នក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុល ថែទាំឡើងវិញទៅតាមដំណាក់កាល។ ដំណាក់កាលទី១ គឺក្រុមការងារ ចាប់ផ្ដើមធ្វើសម្រង់ប្លង់បច្ចុប្បន្នរបស់ប្រាសាទ ធ្វើការវិភាគវិនិច្ឆ័យលក្ខណៈរបស់សំណង់ និងការខូចខាត ដើម្បីឈានដល់ការជួសជុល។ ចំណែកដំណាក់កាលទី២ គឺធ្វើការចុះបញ្ជីថ្មដែលកំពុងរាយប៉ាយ ដើម្បីកំណត់មុខងារ និងទីតាំងរបស់ថ្ម។ លោក ជា…