Category: ព័ត៌មានសង្គម

  • មន្ទីរសាធារណការខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ចេញប្រកាសព្រមគ្នាផ្អាកការចរាចរណ៍រថយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៣ បណ្តោះអាសន្ន

    មន្ទីរសាធារណការខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ចេញប្រកាសព្រមគ្នាផ្អាកការចរាចរណ៍រថយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៣ បណ្តោះអាសន្ន

    (ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ និងខេត្តកំពង់ស្ពឺ បានប្រញ៉ាប់ប្រកាសផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការជន់លិចផ្លូវត្រង់ចំណុចមួយចំនួន ។ ការប្រកាសផ្អាកចរាចរណ៍នេះ បានធ្វើឡើងនៅក្នុងសេចក្ដីជូនដំណឹងពីរដាច់ដោយឡែកពីគ្នានៃមន្ទីរសាធារណការខេត្តកំពង់ស្ពឹ នៅថ្ងៃទី៤ និងខេត្តតាកែវ ថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្លឹមសារដូចគ្នា អំពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ ជាណ្តោះអាសន្ន ។ នៅក្នុងសេចក្តីជូនដំណឹងបានសរសេរថា ការផ្អាកចរាចរណ៍នេះ គឺនៅបន្ទាប់ពីជំនន់ទឹកភ្លៀង ដែលបាននិងកំពុងជន់ឡើង បណ្តាលឲ្យលិចលង់នៅតាមកំណាត់ផ្លូវជាតិលេខ៣ ចន្លោះ គីឡូម៉ែត្រលេខ ៤១ ដល់គីឡូម៉ែត្រលេខ ៤៣ ម្ដុំផ្សារត្រាំខ្នារ ស្ថិតក្នុងស្រុកគងពិសី និងចន្លោះ គីឡូម៉ែត្រលេខ ៥៣ ដល់ គីឡូម៉ែត្រលេខ ៥៥ ម្ដុំផ្សារប៉ាង្គសី ស្ថិតក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ប្រការនេះ បានតម្រូវឲ្យផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្ននៅចំណុចនោះជាបន្ទាន់ ដោយរងចាំការជូនដំណឹងជាថ្មី ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ដោយសារស្ថានភាពទឹកជំនន់លិចផ្លូវបែបនេះ ធ្វើឲ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បានឡើយ…

  • ម៉ូតូ ១៤គ្រឿង ត្រូវបានប្រគល់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅស្រុកកណ្តាលស្ទឹង  ចំនួន ១៤នាក់

    ម៉ូតូ ១៤គ្រឿង ត្រូវបានប្រគល់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅស្រុកកណ្តាលស្ទឹង  ចំនួន ១៤នាក់

    (កណ្ដាល)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ ពិសេសសិស្សជាប់និទ្ទេស A នាពេលនេះ គឺជាធនធានមនុស្សមួយ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនឹង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ យោងតាមរបាយការណ៍របស់លោកអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គិតត្រឹមរយៈពេល៤ឆ្នាំជាប់គ្នា ក្នុងនោះនៅក្នុងសម័យប្រឡងឆ្នាំ២០២១ នៅទូទាំងស្រុកមានសិស្ស ចំនួន៣នាក់/ស្រី១នាក់ ទទួលបាននិទ្ទេសA, នៅឆ្នាំ២០២២ សិស្សមានចំនួន៤នាក់/ស្រី១នាក់ ទទួលបាននិទ្ទេសA, នៅឆ្នាំ២០២៣ មានសិស្សចំនួន១៧នាក់/ស្រី១៤នាក់ ទទួលបាននិទ្ទេសA…

  • វគ្គបណ្ដុះបណ្តាលលើកទី៣ស្ដីពីលក្ខណៈវិនិច្ឆ័យនៃការគណនាសម្រាប់ការរៀបចំបណ្ដុំសំណង់មេ ការងារប្រឡាយ និងសំណង់ពាក់ព័ន្ធ

    វគ្គបណ្ដុះបណ្តាលលើកទី៣ស្ដីពីលក្ខណៈវិនិច្ឆ័យនៃការគណនាសម្រាប់ការរៀបចំបណ្ដុំសំណង់មេ ការងារប្រឡាយ និងសំណង់ពាក់ព័ន្ធ

    ភ្នំពេញ៖វគ្គបណ្តុះបណ្តាលលើកទី៣ស្តីពីលក្ខណៈ​វិនិច្ឆ័យ នៃការគណនាសម្រាប់ការរៀបចំ បណ្តុំសំណង់មេ ការងារ ប្រឡាយ និងសំណង់ពាក់ព័ន្ធបានប្រារព្ធបើកកាល ពីព្រឹក ថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ KAMPUS ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហ៊ាន រដ្ឋ លេខាធិការ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម និងជានាយកគម្រោងស្តង់ដា ជាតិប្រព័ន្ធធារាសាស្រ្ត ។ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាវគ្គបណ្ដុះ បណ្តាលនេះរៀបចំឡើងដោយគម្រោងស្តង់ដាប្រព័ន្ធធារាសាស្ត្រនៅកម្ពជាដែលជាគម្រោង កិច្ចសហប្រតិបត្តិការ បច្ចេក ទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន(JICA) ។វគ្គនេះមានរយៈពេល២ថ្ងៃគឺពីថ្ងៃទី៥ ដល់ថ្ងៃទី៦ខែវិច្ឆិកានិងមានការចូលរួមពីមន្ត្រីបច្ចេកទេសមកពីនាយកដ្ឋាននានាក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីររាជធានី-ខេត្តទាំង២៥ សរុបចំនួន ៨០នាក់។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ប៊ុន ហ៊ាន វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ក្នុងការផ្តល់និងការបំពេញបន្ថែម នូវចំណេះដឹងលើផ្នែករៀបចំផែនការ ការសិក្សាគ្រោងប្លង់ ការសាងសង់និងការគ្រប់គ្រងការ សាង សង់ប្រព័ន្ធធារាសាស្ត្រ នៅកម្ពុជាជូនដល់មន្ត្រី បច្ចេកទេសទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិរបស់ ក្រសួងធនធានទឹក និងឧតុនិយម៕ ដោយ៖ម៉ាដេប៉ូ

  • ប្រធានក្រុមការងាររាជរដ្ឋាភិបាលអញ្ជើញចូលរួមប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅខេត្តព្រះវិហារ

    ប្រធានក្រុមការងាររាជរដ្ឋាភិបាលអញ្ជើញចូលរួមប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅខេត្តព្រះវិហារ

    ព្រះវិហារ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជា​ការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ​មូលដ្ឋានខេត្តព្រះវិហារបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមបណ្ដោយព្រំដែន កម្ពុជា-ឡាវ ,បទ​ល្មើសនេសាទខុសច្បាប់ និងការការពារតំបន់អភិរក្ស ភ្នំត្នោត-ភ្នំពក នៅក្នុងភូមិសាស្ដ្រខេត្ត នៅសាលាខេត្តព្រះវិហារ ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២ ខែវិច្ឆិកា អភិបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី បានថ្លែងថា ក្រោមកិច្ចសហការរវាង គណ:បញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត ជាមួយកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ឡាវ និងអង្គភាពពាក់ព័ន្ធ ចុះល្បាត និងចុះត្រួតពិនិត្យរក​សារធាតុញៀន និងបទល្មើសផ្សេងៗ នៅតាមគោលដៅសំខាន់ៗក្នុង​ភូមិសាស្ត្រ ឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ជាប់ជាប្រចាំ។ឯកឧត្តមបន្តថា តាមរយៈកិច្ចសហការខាងលើនេះ ជាលទ្ធផលគិតត្រឹម​ខែតុលាកន្លងទៅបានបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ១២លើក ឃាត់ខ្លួនជនជាតិចិន ៥៦នាក់ (ស្រី ០១នាក់) ,បង្ក្រាបបទល្មើសគ្រឿង​ញៀន​បាន៩លើក ឃាត់ខ្លួនមុខសញ្ញា ២១នាក់ ដកហូតបានគ្រឿង​ញៀន មេតំហ្វេតាមី (ICE, Heroine, Ketamine)សរុប ៦៣៦,១៨​គីឡូក្រាម, មេតំហ្វេតាមីន (WY) ទម្ងន់ ១៨,៣៤គីឡូក្រាម ,រថយន្ត៣គ្រឿង…

  • ប្លែក ! វត្តស្វាយរមៀត ដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹក​បារាយណ៍ទឹកថ្លា

    ប្លែក ! វត្តស្វាយរមៀត ដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹក​បារាយណ៍ទឹកថ្លា

    សៀមរាប ៖ នៅខេត្តសៀមរាបកាលពីរសៀលថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការ​វត្តស្វាយ​រមៀត នៃភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប បានរៀបចំ​និងដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ទឹកថ្លាខណៈ​វត្ត​នេះ​មា​នទីតាំងនៅជាប់នឹងបារាយណ៍តែម្តង។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការ​វត្តស្វាយរមៀត​មាន​ថេរដីកាថា ពិធីដង្ហែលើផ្ទៃទឹកបារាយណ៍បែបនេះនៅ​ដើម្បីឧទ្ទិស​បុណ្យកុសលជូនដល់ព្រះម៉ែគង្គា និងព្រះម៉ែធរណី និងទុកជាប្រវត្តិ​សាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ។ទន្ទឹម​នេះ​​ពិធីដង្ហែបន្ថែម​នៅលើផ្ទៃទឹក ក៏ដើម្បីញ៉ាំងកម្មវិធីកឋិនទានឱ្យកាន់តែមានភាព​សម្បូរបែប បង្ហាញដល់ញាតិញោមគ្រប់ជាន់ថ្នាក់​ឃើញពីសកម្មភាព​នៃការបួងសួង និងទិដ្ឋភាពក្នុងវត្តដែលមានទីតាំងជាប់បារាយណ៍​ទឹកថ្លានៃខេត្តសៀមរាប ជាតំបន់ពោរ​ពេញទៅដោយសម្បត្តិ​វប្បធម៌ធម្មជាតិ ប្រាសាទបុរាណ និងរមណីយដ្ឋានជាច្រើន។ គប្បីជម្រាបជូ​នថា បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ជាប្រភព​ទឹកដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សម្រាប់​ទាញយកទឹកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ លើសពីនោះក៏ជា​តំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ​ផងដែរ។តាមឯកសាររបស់អាជ្ញាធរជាតិអប្សរា បារាយណ៍ទឹកថ្លាមាន​ប្រវែង​បណ្តោយ៨គីឡូម៉ែត្រនិងទទឹង២.២គីឡូម៉ែត្រ អាចស្តុកទឹកបាន ៥៦លានម៉ែត្រត្រីគុណ។ ទឹកនៅក្នុងបារាយទឹកថ្លា មួយផ្នែកត្រូវបាន​បម្លែងជាទឹកស្អាត សម្រាប់ផ្គត់ផ្គង់នៅក្នុងក្រុងសៀមរាប ។មួយ​ផ្នែកទៀត សម្រាប់ស្រោចស្រពផ្ទៃដីស្រូវប្រាំងប្រមាណ ៤ពាន់ហិកតា។ សូមជម្រាបថា ទាំងលើកនេះ ពិធីដង្ហែអង្គកឋិនទាននៅលើទឹកនេះ​គឺលើកទី៣ ហើយដែលព្រះសង្ឃ គណៈកម្មការវត្ត រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និងស្ថាប័នផ្សេងៗរៀបចំឡើង។ ការប្រារព្ធទៀតសោត ក៏មានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអ្នកចូលរួមផងដែរ។ ដោយឡែកបច្ច័យដែលទទួលបានពីអង្គកឋិនទានចំនួនជាង ៣០…

  • ឯកឧត្តម ផៃ ប៊ុនឈឿន ដង្ហែអង្គកឋិនទានមហាសាមគ្គី ផ្តួចផ្តើម​ដោយសម្តេចភក្តី សាយ ឈុំ ទៅកាន់វត្តចំនួន​បីក្នុងស្រុកសៀមប៉ាង

    ឯកឧត្តម ផៃ ប៊ុនឈឿន ដង្ហែអង្គកឋិនទានមហាសាមគ្គី ផ្តួចផ្តើម​ដោយសម្តេចភក្តី សាយ ឈុំ ទៅកាន់វត្តចំនួន​បីក្នុងស្រុកសៀមប៉ាង

    ស្ទឹងត្រែង៖សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រនៃ​កម្ពុជា និងលោកជំទាវ បានផ្ដួចផ្ដើមដង្ហែ​អង្គ​កឋិនទានមហាសាមគ្គីដង្ហែទៅកាន់វត្តចំនួនបីក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយត្រូវបានឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋា​ភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងលោកជំទាវ ឯកឧត្តម  សរ សុពុត្រា អភិបាលខេត្តព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាពុទ្ធ​បរិស័ទ​យ៉ាងច្រើនកុះករ ដង្ហែទៅកាន់វត្តទាំងបីកាលពីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ បច្ច័យដែលទទួលបានពីអង្គកឋិនទានមានចំនួនសរុប១៤០លានរៀល។ចំណែកវត្តទាំងបីដែលទទួលអង្គកឋិនមាន វត្តពោធិជ័យ. វត្តទួល​រលួស ហៅ(វត្តផាបាំង) និងវត្តរស្មីចន្ទារាម។ ព្រះតេជគុណព្រះសមណៈបុត្តោ ហឿន វណ្ណៈ ព្រះវិន័យធរ​គុណខេត្ត​ស្ទឹងត្រែងមានថេរដីការថា បុណ្យកឋិនទាន ជាពិធីបែបព្រះពុទ្ធ​សាសនា និងចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា ។បុណ្យ​កឋិនតែងត្រូវបានដង្ហែ​ចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដ​ណាមួយឡើយ ។ដូច្នេះគេតែងតែឃើញក្បួនកឋិនទាន បានដង្ហែទៅ​កាន់ទីអារាមរៀងៗខ្លួនចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ​ទី១៥កើត ខែកត្តិក។បើទីអារាមណាមួយ មិនមានកឋិនហែរចូលទីអារាមនោះទេ ក៏នឹងត្រូវតែរៀបចំជាកឋិនជើងវត្តដែរ៕ដោយ៖ ដេង ម៉ាវិន

  • គ្រូ និងយុវជន អំពាវនាវដល់សិស្ស យុវជនឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ឱ្យបានផុសផុលទាំងអស់គ្នា

    គ្រូ និងយុវជន អំពាវនាវដល់សិស្ស យុវជនឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ឱ្យបានផុសផុលទាំងអស់គ្នា

    (ភ្នំពេញ)៖ គ្រូ និងយុវជន អំពាវនាវដល់សិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០២៤ ឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាលឱ្យបានផុសផុលទាំងអស់គ្នា ខណៈគ្រឹះស្ថានបណ្តុះ​បណ្តាល​បច្ចេកទេសកំពុងបើកទទួលពាក្យចូលរៀននៅទូទាំងប្រទេសផងដែរ។ លោក កង សុវណ្ណ នាយកអនុវិទ្យាល័យ ឆាយឆុប ខេត្តកំពង់ស្ពឺអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលរបស់កូនៗដែលជាសិស្សថ្នាក់ទី១២ ដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ត្រូវពិនិត្យមើលថា ប្រសិនបើពុំទាន់មានលទ្ធភាពក្នុងការបញ្ជូនកូនៗទៅសិក្សានៅសាកលវិទ្យាល័យទេ សូមជំរុញកូនឱ្យមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល។ លោកនាយកសាលាបន្តថា ការចាប់យកការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់ណាស់ ពីព្រោះវាជាស្ពានចម្លងអនាគតរបស់យុវជន កូនៗ សិស្សានុសិស្សទាំងអ្នកទទួលបានលទ្ធផលល្អ និងមិនទទួលបានលទ្ធផលគាប់ប្រសើក្នុងការប្រឡងថ្នាក់ទី១២ កាលពីពេលថ្មីៗនេះ។ ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើឱ្យយុវជន សិស្សានុសិស្សមានជំនាញមួយច្បាស់លាស់ មានបំណិនប្រចាំជីវិត សម្រាប់ស្វែងរកការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ខ្លួនឯង ផ្គត់ផ្គង់គ្រួសារ ងើបផុតពីជីវភាពលំបាក លើសពីនេះអាចជួយសង្គមជាតិផងដែរ។ លោកនាយកបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះ​បណ្តាលថ្នាក់​ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដោយ​ឥតគិតថ្លៃ ហើយថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភថែមទៀត ប្រសិនបើយុវជនមកពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ជារួម រាជរដ្ឋាភិបាលមានគោលបំណងដ៏ធំ​មួយ​ដើម្បីជួយជ្រោមជ្រែងយុវជនឱ្យមានចំណេះដឹង មានជំនាញគ្រប់ៗគ្នា។ ដូច្នេះហើយ​កូនៗ ក្មួយ សិស្សានុសិស្សទាំងអស់…

  • ខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍កីឡាដណ្តើមពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង “

    ខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍កីឡាដណ្តើមពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង “

    បាត់ដំបង៖សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)​ខេត្ត​បាត់ដំបងនិងរដ្ឋបាលខេត្ត ​នឹងរៀបចំបើកព្រឹត្តិការណ៍នៃការ​ប្រកួត​កីឡាចំនួន៤ វិញ្ញា​សា​សម្រាប់ឆ្នាំ២០២៤ ដើម្បីដណ្តើមពានរង្វាន់ ” សម្តេចក្រឡាហោម ស ខេង ” ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤​ឆាប់ៗខាងមុខ​នេះ ។មានក្រុមកីឡាករ-ការិនី មកពីបណ្តារាជធានី ខេត្ត ជាងមួយពាន់នាក់ នឹងមកចូលរួម​ប្រកួតវិញ្ញាសា បាល់ទាត់ បាល់ទះ វាយសី និងប៊ូលប៉េតង់ក្នុងព្រឹត្តិការណ៍នេះ។ ក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា លោក យី សុងគី អនុប្រធានស.ស.យ.កខេត្តបាត់ដំបង​បានបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡាដណ្តើមពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង “ធ្វើឡើង​ក្រោម​គំនិតផ្តួចផ្តើមរបស់ឯក​ឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជាទទួល​បន្ទុកខេត្តបាត់ដំបង ព្រៃវែង និងខេត្តបន្ទាយមាន​ជ័យ និងក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ។ព្រឹត្តិការណ៍នេះ​ជាកិច្ចសហការរវាង​ស.ស.យ.កខេត្តបាត់ដំបងនិង​រដ្ឋបាលខេត្តក្រោមប្រធានបទ៖ “ យុវជនម្នាក់លេងកីឡាមួយប្រភេទ ប្រចាំជីវិត និងចៀសឆ្ងាយពីគ្រឿងញៀន ”។ បើតាមលោក យី សុងគី នេះជាការរៀបចំលើកទី២ បន្ទាប់ពី​លើកទី១ប្រព្រឹត្តទៅកាលពីឆ្នាំ២០២២ទៅប្រកបដោយ​ជោគជ័យ និងមានការគាំទ្រចូលរួមឧបត្ថម្ភដល់កម្មវិធីនេះគួរជាទីមោទនៈ ។ ដោយឡែកតំណាងក្រុមកីឡាករដែលត្រៀមចូលរួមក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់សម្តេចក្រឡាហោម…

  • ADB ផ្តល់ជំនួយឥតសំណង ១០ លានដុល្លារ ដើម្បីឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រនៅកម្ពុជា

    ADB ផ្តល់ជំនួយឥតសំណង ១០ លានដុល្លារ ដើម្បីឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រនៅកម្ពុជា

    ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១0 លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែល ទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោលបំណងជួយកម្ពុជាសម្រេចគោលដៅជា ប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់នាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹង យេនឌ័រ ជាគំនិតផ្តួចផ្តើមដោយឡែកដំបូងរបស់មូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដែលផ្តោតជាពិសេសលើ សមភាពយេនឌ័រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបង្កើតទំនាក់ទំនងច្បាស់លាស់រវាងប្រព័ន្ធអភិបាលកិច្ច ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគុណភាពនិងលទ្ធភាពទទួលបានសេវាកម្ម ឆ្លើយតបនឹង GBV ។ គម្រោងនេះនឹង ពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នតាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជាស្តីពីអំពើហិង្សាក្នុងគ្រួសារ ធ្វើអោយប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋានដោយពង្រឹងគុណភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ ជាពិសេសនៅ តំបន់ជនបទ និង ជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និងនៅសហគមន៍សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ។ វានឹងលើកកម្ពស់ដំណោះស្រាយឌីជីថលសម្រាប់ការទទួលបានព័ត៌មាន ការអប់រំ និងធនធានទំនាក់ទំនង ២៤/៧ (២៤ម៉ោងក្នុង១ថ្ងៃនិង៧ថ្ងៃក្នុង១សប្តាហ៍) អំពី GBV ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់កិច្ចការពារ និងការឆ្លើយតបជាបន្តសំដៅទទួលបានផលជះវិជ្ជមានជាអតិបរមា។ លោកស្រី Jyotsana Varma នាយិកា…

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដង្ហែអង្គកឋិនទាន​មហាសាមគ្គី ទៅវត្តស្រែវាលខាងកើត

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដង្ហែអង្គកឋិនទាន​មហាសាមគ្គី ទៅវត្តស្រែវាលខាងកើត

    កំពង់ធំ៖ វត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងឃុំ​ដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានទទួលអង្គកឋិនទាន មហាសាមគ្គីរបស់ថ្នាក់ដឹកនាំខេត្ត កង​កម្លាំងប្រដាប់អាវុធទាំងបី រួមជាមួយមន្ត្រីរាជការ ពុទ្ធបរិស័ទ អាជីវករ នៅខេត្តកំពង់ធំ ដែលដឹកនាំដង្ហែអង្គកឋិនទានដោយ​ឧត្តម​សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ និងលោកជំទាវ នួន វិធាវី រួមជាមួយសហការី ។ ក្នុងឱកាសទទួលអង្គកឋិនទានលោកតា វង្ស យ៉ុល តំណាងព្រះសង្ឃ អាចារ្យគណៈកម្មការវត្តបទុមសាគរ បាន​ថ្លែងអំណរគុណ​ដ៏ជ្រាល​ជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទទាំងអស់ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ដែលបាន​ដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ ដង្ហែអង្គកឋិនទានមហាសាមគ្គី នឹងបានប្រគេនត្រៃចីវរ ទេយ្យទាន​ផ្សេងៗ សម្រាប់ព្រះសង្ឃក្រាលគ្រង និងបានប្រគេនបច្ច័យ​សម្រាប់ការកសាងសមិទ្ធផលនានា ក្នុងទីអារាមវត្ត​បទុម​សាគរ៕ ដោយ៖ប៊ុន រដ្ឋា