Category: ព័ត៌មានសង្គម

  • វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ប្រារព្ធនៅខេត្តសៀមរាប

    វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ប្រារព្ធនៅខេត្តសៀមរាប

    សៀមរាប៖ ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌាប្រចាំ​ព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៤ បានរៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤នៅសណ្ឋាគារ​បុរីអង្គរខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួង ទេសចរណ៍ លោក ឌី រ៉ាដូ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក វីជ័យ សានកា ប្រាសាទ​(Vijay Shankar Pradsad) លេខាទី២ នៃស្ថានទូត​ឥណ្ឌាប្រចាំកម្ពុជា។ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ប្រព្រឹត្តទៅក្រោម​ប្រធាន​បទ”សក្តានុពលនៃទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាពនិងការត្រៀមលក្ខណៈសម្បត្តិ”ដោយ​រៀបចំឡើងក្នុងគោលបំណងចូលរួមលើក កម្ពស់និងផ្លាស់ប្តូរវប្ប​ធម៌​ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌា​ជំរុញលំហូរ ទេសចរ និងទាក់ទាញវិនិយោគិនឥណ្ឌាលើវិស័យទេស​ចរណ៍​​នៅកម្ពុជា និងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌាលើកទី១ ឆ្នាំ២០២៤ និងទស្សនាសៀមរាប ឆ្នាំ២០២៤” ។ បើតាមការបញ្ជាក់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ដែល កំពុងប្រារព្ធនេះនៅក្រោមក្របខ័ណ្ឌនៃយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤»ដែលត្រូវបានប្រកាស បើកជា​ផ្លូវការកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង​ញូដេលី សាធារណរដ្ឋឥណ្ឌាស្របជាមួយការបើកជើងហោះហើរ ត្រង់ជា​ប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ…

  • លទ្ធផលប្រឡងបាក់ឌុបខេត្តបន្ទាយមានជ័យសិស្សនិទ្ទេស អេ ៧៤នាក់

    លទ្ធផលប្រឡងបាក់ឌុបខេត្តបន្ទាយមានជ័យសិស្សនិទ្ទេស អេ ៧៤នាក់

    បន្ទាយមានជ័យ៖លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយ​មាន​ជ័យ លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ​នៅ​ព្រឹកថ្ងៃទី៣១ ខែតុលានេះបានអញ្ជើញចូលរួម ប្រកាសលទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រឡង៨ តុលាឆ្នាំ២០២៤។ លទ្ធផលបង្ហាញថា ខេត្តបន្ទាយមានជ័យសិស្សប្រឡងជាប់ចំនួន ៤.៨៣៩នាក់(ស្រី២.៩៤៨នាក់)។ក្នុងនេះ សិស្សទទួល និទ្ទេសអេ(A) ចំនួន៧៤នាក់(ស្រី៤៦នាក់),និទ្ទេស B ចំនួន៤១៦នាក់ (ស្រី២៤២​នាក់), និទ្ទេស C១.០០៣នាក់(ស្រី៦៥៣នាក់),  និទ្ទេស D ១.៦៣០​នាក់(ស្រី១.០៥៩នាក់)និង និទ្ទេស E១.៧១៦នាក់ (ស្រី៩៤៨នាក់)។ ដោយឡែកយោងតាមប្រភពក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ​ដឹងថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ​២០២៤ តាមនិទ្ទេសនីមួយៗ មានដូចជា សិស្សទទួលបាននិទ្ទេស A ចំនួន ២.២១៦នាក់, និទ្ទេស B ចំនួន ៩.៧០១នាក់, និទ្ទេស C ចំនួន ២២.៦៧៥នាក់, និទ្ទេស D ចំនួន ៣៦.៦៨៣នាក់…

  • ឯកឧត្តម ជា វ៉ាន់ដេត៖ ទស្សនៈវិស័យរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺប្រែក្លាយដំណើរការការងាររដ្ឋាភិបាលកម្ពុជាឱ្យទៅជារដ្ឋាភិបាលឈ្លាសវៃ

    ឯកឧត្តម ជា វ៉ាន់ដេត៖ ទស្សនៈវិស័យរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺប្រែក្លាយដំណើរការការងាររដ្ឋាភិបាលកម្ពុជាឱ្យទៅជារដ្ឋាភិបាលឈ្លាសវៃ

    (ភ្នំពេញ)៖ ទស្សនៈវិស័យរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺប្រែក្លាយដំណើរការការងាររដ្ឋាភិបាលកម្ពុជាឱ្យទៅជារដ្ឋាភិបាលឈ្លាសវៃដោយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងបង្កើនទំនុកចិត្តពីធុរកិច្ចនិងប្រជាជនក្នុងរយៈពេល ១៥ឆ្នាំ ដើម្បីជាឧត្តមប្រយោជន៍ នៃការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល” ដោយមានអ្នកចូលរួមប្រមាណ ១០០នាក់។ គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល” ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជូនដល់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃ គ.រ.ឌ. ដើម្បីចូលរួមចំណែកក្នុងការពង្រឹងសេវាសាធារណៈប្រកបដោយទំនុកចិត្ត តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ។ វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើង ដោយមានរួមបញ្ចូលវគ្គបទឧទ្ទេសនាម កិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ និងបទពិសោធនានាពីសាស្ត្រាចារ្យ និងវាគ្មិនកិត្តិយសពីស្ថាប័នអន្តរជាតិពាក់ព័ន្ធនឹងនិន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈនិងវិស័យឧស្សាហកម្ម ការកំណត់អត្តសញ្ញាណ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការយល់ដឹងពីគោលការណ៍ចម្បងនិងក្របខណ្ឌ នៃអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាព និងទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាព…

  • អនុស្សរណៈយោគយល់គ្នា រវាង ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

    អនុស្សរណៈយោគយល់គ្នា រវាង ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

    ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អគារលេខ ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរគ្នាទៅវិញទៅមកក្នុងការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស ដើម្បីអភិវឌ្ឍជំនាញ និងជម្រុញលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈ យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគ្នាទៅវិញទៅមកលើផ្នែកអប់រំ បណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍជំនាញ និងជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងវិស័យអប់រំកម្រិតឧត្តមសិក្សា ។អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងដើម្បីសម្រេចគោលបំណង ផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការចុះកម្មសិក្សា ការសិក្សាស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និងការចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ គ្រូឧទ្ទេស និងនិស្សិត។ ផ្ដល់ឱកាសក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងវិស័យអប់រំកម្រិតឧត្តមសិក្សា សំដៅលើកកម្ពស់គុណវុឌ្ឍសិក្សា។ផ្លាស់ប្ដូរព័ត៌មានស្ដីពីកម្មវិធីសិក្សា មុខវិជ្ជា ឱកាសការងារ និងកម្មវិធីផ្សេងៗ…

  • ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុន ប្រចាំឆ្នាំ២០២៤ នឹងធ្វើឡើងនៅថ្ងៃទី៧-៨ខែវិច្ឆិកា ខាងមុខនេះ

    ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុន ប្រចាំឆ្នាំ២០២៤ នឹងធ្វើឡើងនៅថ្ងៃទី៧-៨ខែវិច្ឆិកា ខាងមុខនេះ

    (ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់យុវសិស្ស និងអ្នក ដែលមានបំណងបន្តការសិក្សានៅប្រទេសជប៉ុន រៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសហការរៀបចំដោយការិយាល័យការសិក្សានៅប្រទេសជប៉ុនប្រចាំតំបន់អាស៊ាន នឹងរៀបចំកម្មវិធី «ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤»។ កម្មវិធីពិព័រណ៍នេះ នឹងធ្វើឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤:៣០នាទីរសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានវត្តមានចូលរួមដោយសាកលវិទ្យាល័យល្បីៗ និងស្ថាប័នផ្តល់អាហារូបករណ៍ជាច្រើនមកពីប្រទេសជប៉ុន ដោយក្នុងនោះក៏មានទាំងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) និងភ្នាក់ងារផ្តល់ជំនួយនិស្សិតបរទេសនៃអង្គការផ្តល់ជំនួយនិស្សិតជប៉ុន (JASSO) ផងដែរ។ លោកបណ្ឌិត ឃឹម លាង នាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានឱ្យដឹងថា ការធ្វើពិព័រណ៍ការសិក្សានេះ គឺនៅក្នុងគោលបំណង ផ្សព្វផ្សាយឱកាសនៃការសិក្សាដល់សិស្ស និស្សិត ដែលមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុន បានស្វែងយល់ ហើយបានជួបផ្ទាល់ជាមួយនិង តំណាងសាកលវិទ្យាល័យចំនួន១១ ដែលបានអញ្ជើញមកពីប្រទេសជប៉ុន ដើម្បីឱ្យដឹងថាតើ ការត្រៀមទទួលយកជាអាហាររូបករណ៍ ឬចុះឈ្មោះចូលរៀនវគ្គបង់ថ្លៃ ត្រូវត្រៀមខ្លួនបែបណាខ្លះ ហើយសាកលវិទ្យាល័យនីមួយៗមានលក្ខ័ណ្ឌ អ្វីផ្សេងទៀតក្នុងការទទួលយកសិស្សទៅចូលរៀនបាន។ លោក ហៃ ឡុងថៃ ដែលបញ្ចប់ការសិក្សាថ្នាក់អាហាររូបករណ៍នៅប្រទេសជប៉ុន បានគូសបញ្ជាក់ឱកាសដែលខ្លួនទទួលបានការសិក្សានៅប្រទេសជប៉ុនគឺលោកបានខិតខំសិក្សារៀនសូត្រ និងបានស្វែងរកឱកាសព័ត៌មាន…

  • ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធចំនួន១០ភូមិ ឃុំភ្នំលៀប

    ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធចំនួន១០ភូមិ ឃុំភ្នំលៀប

    បន្ទាយមានជ័យ៖ភូមិចំនួន១០ នៅឃុំភ្នំលៀប​ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យត្រូវបានប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យ​លើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ក្រោមវត្តមាន លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ។ពិធីបានប្រព្រឹត្តទៅ​នៅបរិវេណ វត្តប្រាសាទជលសាអូរសំរោង ហៅវត្តរំដួល ភូមិរំដួល ឃុំភ្នំលៀប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤។ លោក ពិន សុវណ្ណារិទ្ធិ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់និងណែនាំដល់ ពលរដ្ឋជា​ម្ចាស់ដីត្រូវត្រៀមឯកសារចាំបាច់សម្រាប់ម្ចាស់ដីត្រូវមានក្នុងការចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ រួមមាន ៖ សំបុត្រកំណើត ឬសំបុត្រ​បញ្ជាក់កំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅ​គ្រួសារ ឬសៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យរួម​ប្តីប្រពន្ធ), សំបុត្រមរណភាព (ប្រសិនបើជាប្តីឬប្រពន្ធស្លាប់ម្នាក់), ឯកសារពាក់ព័ន្ធដីធ្លី (លិខិតលក់ទិញ ឬអំណោយ ឬបញ្ជាក់ប្រវត្តិ​ដី), បណ្តាំមរតក(ប្រសិនបើមានលិខិតបណ្តាំ ពីជនដែលស្លាប់​ទៅ), សាលក្រមតុលាការ (ប្រសិនបើប្តឹងឈ្នះតាមផ្លូវតុលាការ), ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់ ឬប្លង់​រឹង ពីមុនមក)។ ក្នុងឱកាសនេះលោក ប្រាក់ ប៉លី អភិបាលរងខេត្តបានថ្លែងថា…

  • លទ្ធផលបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់សរុប១០៦៣៥១នាក់ឬស្មើនឹង៧៩ភាគរយ

    លទ្ធផលបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់សរុប១០៦៣៥១នាក់ឬស្មើនឹង៧៩ភាគរយ

    (ភ្នំពេញ)៖ លទ្ធផលនៃបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង ៖ ០៨ តុលា ២០២៤ប្រឡងជាប់សរុបចំនួន ១០៦៣៥១នាក់ឬស្មើនឹង៧៩ភាគរយ ។ នេះបើតាមប្រភពពីទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា ។ តាមប្រភពខាងលើនេះបានឱ្យដឹងដែរថាៈសម្រាប់បេក្ខជនជាប់និទ្ទេស A = ២ ២១៦នាក់,និទ្ទេស B = ៩ ៧០១នាក់,និទ្ទេស C = ២២ ៦៧៥ នាក់,និទ្ទេស D = ៣៦ ៦៨៣នាក់,និទ្ទេស E = ៣៥ ០៧៦នាក់ ។ គួរបញ្ជាក់ថា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤…

  • ពិធីបើកព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា លើកទី២» ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីវប្បធម៌ និងទេសចរណ៍» នៅខេត្តសៀមរាប

    ពិធីបើកព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា លើកទី២» ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីវប្បធម៌ និងទេសចរណ៍» នៅខេត្តសៀមរាប

    លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រ​កម្ពុជា អញ្ជើញអធិបតីពិធីបើកព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា លើក​ទី២» ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីវប្បធម៌ និងទេសចរណ៍» ដែលប្រារព្ធធ្វើ​ឡើង​នៅមុខប្រាសាទអង្គរវត្ត ដោយមានការអញ្ចើញចូលរួមពីអ្នកសិល្បៈ និងស្ថាប័ន​ពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ៕ រូបថត៖ ឃុត សៅ

  • ស្ថានភាពធាតុអាកាស៖ព្យុះទី២០ឈ្មោះត្រាមី និងព្យុះទី២១ឈ្មោះ​កងរី នៅមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

    ស្ថានភាពធាតុអាកាស៖ព្យុះទី២០ឈ្មោះត្រាមី និងព្យុះទី២១ឈ្មោះ​កងរី នៅមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថាន​ភាព​ធាតុអាកាសថា ព្យុះទី២០ឈ្មោះត្រាមី(Trami) និងព្យុះទី២១​ឈ្មោះកងរី(Kong-rey)នៅ មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុង​ឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេ​មេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ៖១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ៤៥ភាគរយ។ ២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣០ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៥៥ភាគរយ ។ ៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី១៥ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់​មធ្យម​អតិបរមា១,៥០ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

  • សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបងបោះជំរំប្រចាំឆ្នាំ២០២៤ នៅស្រុកសំឡូត

    សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបងបោះជំរំប្រចាំឆ្នាំ២០២៤ នៅស្រុកសំឡូត

    បាត់ដំបង៖ “ យុវតីយើង អនាគតអ្នកដឹកនាំយើង” ជាប្រធានបទ​សម្រាប់​សមាគមកាយឫទ្ធិនារីកម្ពុជាសាខា​ខេត្ត​បាត់ដំបង បានរៀប​ចំកម្មវិធីជួបជុំការបោះជំរំប្រចាំឆ្នាំរបស់ខ្លួនដែលប្រព្រឹត្តទៅនៅស្រុកសំឡូត ខេត្តបាត់ដំបងក្នុងសប្ដាហ៍នេះ។ ពិធីបោះជំរំប្រចាំឆ្នាំរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខា​ខេត្តបាត់​ដំបងបានដំណើរការរយៈពេល៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦​ដល់ថ្ងៃ​ទី២៩ ខែតុលានៅក្នុងរីសតហែបភីណែស​ឡុងប្រ៊ីត នៃស្រុកសំឡូត ។សកម្មភាពចម្បងៗ នៅក្នុងការបោះជំរំ បានផ្ដោត​លើសកម្មភាព​ការងារជាក្រុម,ការកម្សាន្ត ការរៀនពីបំណិនជីវិត ការបណ្ដុះស្មារតី​ជាក្រុម និងការដឹកនាំ និងចុងក្រោយគឺ​ការយល់​ដឹងអំពីអត្ថន័យនៃ​ការដុតភ្លើងគប់ជំរំ។ ការបោះជំរំនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង ។ លោកស្រី កែវ ដាណា ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារី​កម្ពុជា​សាខា​ខេត្តបាត់ដំបងបានឱ្យដឹងថា ​សមាគមកាយឫទ្ធិនារី​កម្ពុជាសាខាខេត្តបាត់ដំបងមានសមាជិកគាំទ្រ ចំនួន៨០រូប និងសមាជិកសកម្ម និងគ្រូបង្គោលសរុបចំនួន១២០រូប។ពួក​គេបានរួមគ្នា បំពេញការងារស្របតាមទស្សនៈវិស័យបេសកកម្ម និងទិសដៅរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍ នូវថាមពលកុមារី យុវតី ឱ្យក្លាយទៅជាពលរដ្ឋល្អ ដែលមានទំនួលខុសត្រូវខ្ពស់ ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ របស់ខ្លួន។លោកស្រីបានបន្តថា ក្នុងរយៈពេល​មួយឆ្នាំកន្លងមកនេះ សាខាខេត្តបាត់ដំបង បានរៀបចំនូវកម្មវិធីជាច្រើន ក្នុងនោះមាន…