Category: ព័ត៌មានសង្គម

  • រដ្ឋបាលរាជធានីភ្នំពេញបានជួសជុល តុបតែង កែលម្អ វិមានឯករាជ្យ សួនច្បារនានា​និង បាញ់ ទឹកសំអាត រួចរាល់ដើម្បីត្រៀម រៀបចំខួបលើកទី២០ នៃការគ្រងរាជ​សម្បត្តិ និងបុណ្យអុំទូក

    រដ្ឋបាលរាជធានីភ្នំពេញបានជួសជុល តុបតែង កែលម្អ វិមានឯករាជ្យ សួនច្បារនានា​និង បាញ់ ទឹកសំអាត រួចរាល់ដើម្បីត្រៀម រៀបចំខួបលើកទី២០ នៃការគ្រងរាជ​សម្បត្តិ និងបុណ្យអុំទូក

    (ភ្នំពេញ)៖ រដ្ឋបាល រាជធានីភ្នំពេញបានជួសជុល តុបតែង កែលម្អ លាបថ្នាំ និង ផ្លាស់ប្តូរ​អំពូលភ្លើង នៅវិមានឯករាជ្យ សួនបាញ់ទឹក វិមានឯករាជ្យ សួនច្បារ សួន​កម្សាន្ត សម្រាប់ កុមារ រួចរាល់ ដែលមានសោភណ្ឌភាពស្រស់ស្អាត ដើម្បី ត្រៀម ពិធីបុណ្យ ព្រះរាជពិធីបុណ្យ ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី បុណ្យឯករាជ្យជាតិ និង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹង​ប្រព្រឹត្តិទៅបន្តបន្ទាប់គ្នានាពេលឆាប់ៗខាងមុខនេះ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ និង បែងចែក ក្រុម​ការងារ មន្ត្រីជំនាញ តាមផ្នែក ដើម្បី អនុវត្តការងារទៅ តាមមុខព្រួញ​ផ្សេងៗ​ធ្វើយ៉ាងណាឱ្យទាន់ព្រះរាជពិធី និង ពិធីបុណ្យ ជាបន្តបន្ទាប់គ្នានេះ ។ ជាក់ស្ដែងការងារ ជួសជុល…

  • កម្ពុជា-ជប៉ុន រួមគ្នាចែករំលែកការអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាទូរគមនា​គមន៍ និងឌីជីថលនៅកម្ពុជា

    កម្ពុជា-ជប៉ុន រួមគ្នាចែករំលែកការអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាទូរគមនា​គមន៍ និងឌីជីថលនៅកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងនៃប្រទេសជប៉ុន និងបណ្ឌិត្យ​សភា​បច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០២៤នេះ បានសហការគ្នា សិក្ខាសាលា ដើម្បីពង្រឹងការអភិវឌ្ឍ​ធន​ធានមនុស្ស ផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា (Emerging Digital Technology powered by JAPAN—Current State of Open RAN and Cybersecurity )។ សិក្ខសាលានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាង​ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងនៃប្រទេសជប៉ុន គ្រឹះស្ថានសិក្សា និងវិស័យ​ឯកជន​សរុបប្រមាណ ១៥០ រូប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោល​បំណងចែករំលែក និងពង្រឹងការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យា​ទូរគមនា​គមន៍ និងឌីជីថលនៅកម្ពុជា តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលថ្មី។ ប្រធានបទសំខាន់ៗ ធ្វើឡើងដោយអ្នកជំនាញមកពីក្រសួងទាំងពីរ និង​តំណាង​ទីភ្នាក់​ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងសិក្ខាសាលានេះរួមមាន ទិដ្ឋភាព​ការគំរាមកំហែងតាមប្រព័ន្ធសាយប័រ…

  • ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ បានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា​ដូចការំពឹងទុក ខណៈមានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០ម៉ឺននាក់

    ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ បានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា​ដូចការំពឹងទុក ខណៈមានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០ម៉ឺននាក់

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,០០០ នាក់ និងអ្នកទស្សនាតាមអនឡាញមានចំនួនជាង ៦៣,០០០នាក់។ ឯកឧត្តមរដ្ឋលេខាធិការ គូសបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជា​តិឆ្នាំ២០២៤ ដែលបាននាំមកនូវកម្មវិធីល្អៗសម្រាប់យុវជន ដូចជាការដាក់តាំង​បង្ហាញ​ស្នាដៃសិស្សនិស្សិត យុវជន នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗនៅកម្ពុជា ស្តង់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងការធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរ​ជាតិល្បីៗ ដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់យុវជន សិស្ស​និស្សិត សាធារណជនទូទៅ។ ក្នុងនោះដែរ យុវជនយ៉ាងច្រើនលើសលុបបានវាយ​តម្លៃខ្ពស់​លើកម្មវិធីពិព័រណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆ្នាំនេះ ហើយពួកគេលើកឡើងថាជាកម្មវិធីដែលជាស្ពានចម្លង និងសម្រេចក្តីស្រមៃ​របស់ពួកគេផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ពិព័រណ៍ការងារ និងផលិតភាព​ជាតិឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុន…

  • ទេសចរជាង៦ម៉ឺននាក់មកកម្សាន្តពិធីប្រណាំងទូកនៅខេត្តស្ទឹងត្រែង

    ទេសចរជាង៦ម៉ឺននាក់មកកម្សាន្តពិធីប្រណាំងទូកនៅខេត្តស្ទឹងត្រែង

    ស្ទឹងត្រែង៖មានប្រជាពលរដ្ឋជិតឆ្ងាយ និងទេសចរជាតិ អន្តរជាតិចំនួន ៦៥ ០០០នាក់បានមកទស្សនាពិធីប្រណាំងទូក ប្រកួតកីឡាប្រដាល់ ការសម្ដែងសិល្បៈនិងពិព័រណ៍ផលិតផល រយៈពេលពីរថ្ងៃនៅខេត្តស្ទឹងត្រែង ។នេះបើតាមលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ឲ្យដឹងកាលពីរសៀលថ្ងៃទី២៧ ខែតុលា២០២៤ ។ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីបុណ្យអុំ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ និងទី២៧ ខែតុលា ។លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ក្នុងអំឡុងពេលនេះខេត្តទទួលភ្ញៀវជិតឆ្ងាយ ចំនួន ៦៥ ០០០នាក់។បើធៀបនឹងឆ្នាំមុនទេសចរមានការកើនឡើងចំនួន៤០ ៥៨៩ នាក់ស្មើនឹង ១៦៦,២៧ ភាគរយ ក្នុងនោះភ្ញៀវជាតិចំនួន៦៤ ៩៥៥នាក់និងទេសចរអន្តរជាតិចំនួន៤៥នាក់។ លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តបានបញ្ជាក់ថា ទូកចូលរួមប្រកួតឆ្នាំនេះមានចំនួន២២ទូក។ទូកនីមួយៗមានចំណុះកីឡាករ២២នាក់ ។ដោយឡែកសណ្តាប់ធ្នាប់ សន្តិសុខ បានរៀបចំយ៉ាងល្អ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងរយៈពេល២ថ្ងៃនេះ៕ ដោយៈ ដេង ម៉ាវិន

  • រកឃើញចម្លាក់បដិមាទ្វារបាល នៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំង នៃក្រុងអង្គរធំ

    រកឃើញចម្លាក់បដិមាទ្វារបាល នៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំង នៃក្រុងអង្គរធំ

    (ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាចម្លាក់បដិមាទ្វារបាលចំនួន១២ ដែលមួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់​ខុសៗគ្នាទៅតាមជាន់នីមួយៗត្រូវបានគេរកឃើញ នៅខ្លោងទ្វារខាងជើង​ព្រះបរមរាជវាំង នៃក្រុងអង្គរធំ។ ទាក់ទិនក្នុងរឿងនេះលោក ចាន់ថន បញ្ជាក់ថា ចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់១១០សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់១០០សង់ទីម៉ែត្រ មួយចំនួននៅមានរូបរាងនៅល្អពេញលេញ ខ្លះទៀត ខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ ចំណែក រូបចម្លាក់ទ្វារបាលនីមួយៗ​មានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។ ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះដែរ ក្រុមអ្នកជំនាញបាន​កំណត់​ទីតាំងដើម ចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ការលើកមកសម្អាត និង​ជួសជុល ដើម្បីយកទៅដាក់នៅទីតាំងដើម។ ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាល ដែលប្រទះឃើញ គឺស្ថិតក្នុងរចនា​ប័ទ្មឃ្លាំង ដែលស្របពេលជាមួយគ្នានៃការកសាងព្រះបរមរាជវាំង ស្ថិតនៅ​សតវត្សរ៍​ទី​១១៕ ដោយ ៖ ម៉ាដេប៉ូ

  • ឯកឧត្ដម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ អញ្ជើញជាសហធិបតី​ក្នុងសិក្ខា​សា​លា​ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរៀបចំ​ដែន​ដី

    ឯកឧត្ដម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ អញ្ជើញជាសហធិបតី​ក្នុងសិក្ខា​សា​លា​ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរៀបចំ​ដែន​ដី

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នី​យកម្ម និងសំណង់ កំពុងអញ្ជើញជាសហធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការ​ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សិក្ខាសាលានេះរៀបចំឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីកម្ម និង​សំ​ណង់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីបច្ចេកទេស​ទទួលបន្ទុកលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងទាំងពីរ ជាច្រើនរូប។ កន្លងមក ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័ន រៀបចំ​សិក្ខា​សាលា និងកិច្ចប្រជុំស្តីពីការពិនិត្យឡើង ការវិភាគមុខងារ និងរចនា​សម្ព័ន្ធ​ក្រសួង ស្ថាប័ននានាជាបន្តបន្ទាប់។ កម្មវិធីនាព្រឹកនេះ គឺជាលើកទី៨ ដែលក្រសួង​មុខងារសាធារណៈ បានសហការរៀបចំ។ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា សិក្ខាសាលានាព្រឹកនេះ មានគោល​បំណងធំៗ​ចំនួន៣ រួមមាន៖…

  • រាជរដ្ឋាភិបាល ខិតខំរក្សាឱ្យបាននូវសុខសនិ្តភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍បន្ថែមឥតឈប់ឈរ

    រាជរដ្ឋាភិបាល ខិតខំរក្សាឱ្យបាននូវសុខសនិ្តភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍បន្ថែមឥតឈប់ឈរ

    (កណ្ដាល)៖ ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល បានខិតខំរក្សាឱ្យបាន នូវសុខសនិ្តភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍បន្ថែមទៅមុខឥតឈប់ឈរ សំដៅធានាបាន នូវនិរន្តរភាពយូរអង្វែង សម្រាប់ទាំងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយទៀត ។ ឯកឧត្តម សួន ពិរុណ ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើដូច្នេះ ក្នុងឱកាសចូលរួមជាមួយលោកជំទាវ ឈុំ វត្តី តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើនទៀត បាននាំយកស្បង់ត្រ័យជីវរ ដង្ហែអង្គកឋិនទាន ទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តលឹមពូលសាមគ្សារាម ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះ ឯកឧត្តម សួន ពិរុណ មានប្រសាសន៍ថា នៅឆ្នាំនេះ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង…

  • ពលរដ្ឋ៣៥គ្រួសាររស់នៅមិនរៀបរយជាប់មាត់ស្ទឹងសិរីសោភ័ណសាទរដំណោះស្រាយអភិបាលខេត្តបន្ទាយមានជ័យ

    ពលរដ្ឋ៣៥គ្រួសាររស់នៅមិនរៀបរយជាប់មាត់ស្ទឹងសិរីសោភ័ណសាទរដំណោះស្រាយអភិបាលខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ប្រជាពលរដ្ឋ៣៥គ្រួសារ ដែលរស់នៅមិនរៀបរយជាប់មាត់ស្ទឹងសិរីសោភ័ណបានស្រុះស្រួលចាប់ឆ្នោត ជ្រើស រើសក្បាលដីសម្រាប់ទៅតាំងទី លំនៅថ្មីកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ទីតាំងថ្មីរបស់ពួកគាត់នៅក្បែរកន្លែងចាស់ពួកគេរស់នៅមិនរៀបរយដែរ។ ប្រជាពលរដ្ឋទាំង៣៥គ្រួសារ ដែលទទួលបានក្បាលដីថ្មី នឹងទទួលបានប្លង់រឹង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹកជាដើម ។ចំពោះទីតាំងចាស់រដ្ឋបាលខេត្តយកទៅអភិវឌ្ឍន៍ជាសួនច្បារថ្មីនិងស្តូបសួនតេជោសន្តិភាពនៅមាត់ស្ទឹង។ ទាំងនេះជាដំណោះស្រាយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ប្រជាពលរដ្ឋបានសាទរនិងថ្លែងអំណរគុណចំពោះដំណោះស្រាយ របស់ឯកឧត្តម អ៊ុ រាត្រី លើការរស់នៅថ្មីនេះ។ បន្ទាប់ពីចាប់ឆ្នោតរួច ក្រុមការងារមន្ត្រីជំនាញសុរិយោដី និងអាជ្ញាធរដែនដី បានវាស់វែងល្វែងលំនៅដ្ឋាន តាមការកំណត់ក្នុងប្លង់ដែលប្រជាពលរដ្ឋបានចាប់ទទួលយក៕ ដោយ៖ឃិន គន្ធា

  • ពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យ បញ្ចប់ក្រោមក្តីសប្បាយរីករាយ

    ពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យ បញ្ចប់ក្រោមក្តីសប្បាយរីករាយ

    បន្ទាយមាន៖បន្ទាប់ពីដំណើរការដោយរលូន និងក្រោមស្នាមញញឹមពី​អ្នកចូលរួមយ៉ាងច្រើនកុះករ​រួចម​ក ពិធី​បុណ្យអុំទូក​ចំនួន​ពីរ​ថ្ងៃពីថ្ងៃ​ទី២៦និងទី២៧ ខែតុលា ឆ្នាំ២០២៤ នាដងស្ទឹងទឹកថ្លា ក្រុងសិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យបានបញ្ចប់ដោយម្នាក់ៗដក់​ជាប់នូវក្តីសប្បាយរីករាយ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលអញ្ជើញចូលរួម​ជាអធិបតីក្នុងពិធីបិទបុណ្យអុំទូកកាលពីល្ងាចថ្ងៃទី២៧ ខែតុលា បានលើកឡើងពីព្រឹត្តិការណ៍​ប្រកបដោយស្នាមញញឹម ផ្សាភ្ជាប់​ជាមួយសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជា​កំពុង​ទទួលបាន ។លោកពណ៌នាថា ដូចជា​ពេល​នេះ​មាន​ប្រជា​ពល​រដ្ឋជិតឆ្ងាយ និងមក​ពីខេត្តដទៃ ព្រមទាំងទេសចរបរទេសចំនួន​ជាង​៤ម៉ឺននាក់ ​បានមក​ទស្សនាការ​ប្រណាំង​ទូក និងពិព័រណ៍​នានា ។នេះគឺជាចំនួនមួយ​ដ៏ច្រើន។ សូមជម្រាបថា ក្នុងពិធីអុំទូកឆ្នាំនេះដែរ ក៏មានរៀបចំការតាំងពិព័រណ៍ ភូមិមួយ​ ផលិតផលមួយ និងស្តង់ទំនិញទូទៅចំនួន ៧៤ ស្តង់ ដែលរៀបចំ​​នៅសួន​មាន​ជ័យ​ នៅមិនឆ្ងាយប៉ុន្មានពីទីប្រារព្ធ​ការ​ប្រណាំងទូក ។ដោយឡែកពេលរាត្រីមានការបណ្ដែត​ប្រទីប​របស់​រដ្ឋបាល​ខេត្ត ស្រុក មន្ទីរ អង្គភាពនានាចំណុះ​រដ្ឋបាលខេត្តចំនួន​៤០ផងដែរ ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ពិធីបុណ្យអុំ​មិនត្រឹមបង្កលក្ខណៈ​សប្បាយរីករាយដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែបាន​បង្កើន​ការថែ​រក្សា​ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ជាតិឱ្យគង់វង្ស ។ គណៈកម្មការរៀបចំបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ពិធីប្រណាំងទូក​ឆ្នាំនេះមានទូកចំនួន៣៥ទូកចូលរួម ។ការប្រកួតមានចម្ងាយ ៦ ៥០០ ម៉ែត្រ តាមបណ្ដោយដងស្ទឹងទឹកថ្លា ក្រុងសិរីសោភ័ណ…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា២០២៥

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា២០២៥

    (ភ្នំពេញ)៖ ដើម្បីកសាងធនធានមនុស្សឆ្នើម លើជំនាញបច្ចេកវិទ្យាឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសម្រេចផ្តល់អាហារូបករណ៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថលចំនួន ១០០កន្លែង ក្នុងនោះនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ២៥កន្លែង និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន ៧៥កន្លែង ៕ ដោយ ៖ ង៉ាន់ ទិត្យ