-
សមាគមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនីរោងចក្រ និងពលរដ្ឋក្នុងខណ្ឌសែនសុខ ចំនួន ៤.០៨០ករណី

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺជូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋសរុបចំនួន ៤.០៨០ ករណី នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះរួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មីX , ពិនិត្យឈាម, ក្នុងនោះករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលបន្តមានចំនួន ៣៨ ករណី ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណ សាលាបឋមសិក្សាសែនសុខ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមផងពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, យុវជនអ.ម.ត, យុវជនស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត ។ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត…
-
អង្គភាពចំណុះកងទ័ពជើងគោក ទទួលបានអាវរងារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ឆ្នាំង៖ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចែកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនកងកម្លាំងចំណុះកងទ័ពជើងគោក នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ ។ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែង សម្តេចទាំងទ្វេព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងទ័ពរបស់យើង និងគ្រួសារកងទ័ព ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយ ។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជំនួសមុខឱ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមគោរពថ្លែងអំណរគុណ និងសម្តែងនូវស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រ គោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…
-
វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីសំខាន់ ក្នុងការអប់រំដល់ប្រជាពលរដ្ឋ

ព្រៃវែង៖ វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម លី វ៉ាន់ឌី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ក្នុងឱកាសចូលរួមជាមួយលោកជំទាវ អាចារ្យគណៈកម្មការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានមូលមតិជាឯកច្ឆ័ន្ទ ផ្តើមបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែអង្គ ទៅប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តសង្កែជ្រុំ ស្ថិតក្នុងឃុំ ទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តម លី វ៉ាន់ឌី បានថ្លែងចាត់ទុកវិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ មានការយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ យល់ដឹងខុសត្រូវ បញ្ចៀសបាននូវការប្រព្រឹត្តអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន ។ ឯកឧត្តម ក៏បានថ្លែងនូវការចូលរួមអនុមោទនាត្រេកអរសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងឃុំទឹកថ្លាក៍ដូចជាទូទាំងស្រុកស្វាយអន្ទរចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅក្នុងវត្តសង្កែជ្រុំនាពេលនេះដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស។ តាមរយៈអង្គកឋិនទានសាមគ្គីនេះ បច្ច័យដែលប្រមូលបានពីពុទ្ធបរោស័ទជិតឆ្ងាយទាំងអស់សរុប ៣៨លានរៀល ត្រូវបានវេរប្រគេនព្រះសង្ឃ សម្រាប់ការកសាងសមិទ្ធផលនានាក្នុងទីអារាមវត្តសង្កែជ្រុំ និងធ្វើចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃផងដែរ ។ ឯកឧត្តម…
-
ស្ថានភាពធាតុអាកាស៖ ព្យុះទី២០ឈ្មោះត្រាមី និងព្យុះទី២១ឈ្មោះកងរី មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសថា ព្យុះទី២០ឈ្មោះត្រាមី(Trami) និងព្យុះទី២១ ឈ្មោះកងរី(Kong-rey) មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របm ដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា ។ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤៖ ១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២ អង្សាសេ។អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ៥៥ភាគរយ។២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣០ អង្សាសេ ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ ។៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖
-
សម្តេច ម៉ែន សំអន អញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ នារសៀល ថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត មានសេចក្ដីតក់ស្លុត និងសោកស្តាយជាអនេកចំពោះ មរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវធនធានមនុស្សដ៏កម្រមួយរូបក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ក្នុងការស្តារ កសាង…
-
ក្រសួងមុខងារសាធារណៈ អំពាវនាវឱ្យជៀសវាងការចាញ់បោកបុគ្គល ដែលសន្យាអន្តរាគមន៍ធានានូវលទ្ធផលជូនបេក្ខជន ប្រឡងចូលមន្ត្រីរាជការ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់។ ជាលទ្ធផល បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់ នូវសុក្រឹតភាព ភាពត្រឹមត្រូវនៃគ្រប់ដំណើរការ នៃការរៀបចំការប្រឡងប្រជែងនីមួយៗ។ ទន្ទឹមនេះ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់បានលើកឡើងផងដែរថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។ សារជាថ្មីម្តងទៀត សូមបេក្ខជន អាណាព្យាបាល…
-
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ កិច្ចសហប្រតិបត្តិការបារាំងនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាពអប់រំក្នុងវិស័យសុខាភិបាល

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានទទួលអាហារូបករណ៍នៅបន្តសិក្សានៅសាធារណរដ្ឋបារាំង ចំនួន ១២៤រូប និងនិស្សិតដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងប្រកបដោយផ្លែផ្ការវាងក្រសួងសុខាភិបាល និងកិច្ចសហប្រតិបត្តិការបារាំងនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល សំដៅឱ្យមានសមត្ថភាពខ្ពស់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈ ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំរបស់និស្សិតជ័យលាភីទាំងអស់ និងបានផ្តល់នូវអនុសាសន៍ ចែករំលែកនូវបទពិសោធន៍ និងរំលឹកអនុស្សាវរីយ៍ ក្នុងអំឡុងពេលដែលឯកឧត្តមសាស្រ្តាចារ្យ កំពុងសិក្សានាពេលនោះ ដល់ក្មួយៗនិស្សិត ដើម្បីជាគន្លឹះក្នុងការសិក្សាដោយត្រូវ៖ ថែរក្សាសុខភាព ពង្រឹងខ្លួន ខិតខំកត់ត្រា បង្កើតទំនាក់ទំនងឱ្យបានល្អអំឡុងពេលសិក្សានិងក្រោយសិក្សា និងត្រូវខិតខំឱ្យក្លាយជាធនធានសម្រាប់ប្រទេសជាតិ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍប្រទេស និងចែករំលែកដល់ប្អូននិស្សិតជំនាន់ក្រោយ ។ សូមជម្រាបថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិចំនួន ៩៣ ស្ថាប័ន ព្រមទាំងការចូលរួមក្នុងបណ្តាញសាកលវិទ្យាល័យជាតិ…
-
ស្ថានភាពធាតុអាកាស៖ កម្ពុជានឹងទទួលរងឥទ្ធិពលពីព្យុះទី២០ឈ្មោះត្រាមី

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីព្យុះទី២០ឈ្មោះត្រាមី(Trami) ដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយដែលត្រូវបានព្យាករណ៍ថានឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាម និងព្យុះទី២១ ឈ្មោះ កង រី (Kong-rey) ដែលកំពុងស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ តុលា ឆ្នាំ២០២៤ ៖សូមជូនសេចក្តីជូនដំណឹង៖
-
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ ការប្រកួតប្រជែងជាការបង្ហាញនូវទេពកោសល្យ ចំណេះដឹង សមត្ថភាព និងជំនាញ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា ការប្រកួតប្រជែងមិនត្រឹមតែចង់បានមេដាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវទេពកោសល្យ ចំណេះដឹង សមត្ថភាព និងជំនាញដើម្បីរៀបចំអនាគតនៃឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ ។ ជាពិសេស បេក្ខជនទាំងអស់នឹងក្លាយជាធនធានមនុស្ស និងមូលធនមនុស្សសម្រាប់កម្ពុជា ពោរពេញដោយសមត្ថភាព គុណភាព ចំណេះជំនាញ ក្នងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤» និងប្រគល់មេដាយជូនដល់ជ័យលាភី នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ឯកឧត្តម ហេង សួរ បានផ្តល់ការលើកទឹកចិត្តទៅដល់ជ័យលាភីមេដាយមាសទាំង ៧គ្រឿង ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីត្រៀមខ្លួនជាបេក្ខជនតំណាងប្រទេសជាតិចូលរួមការប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ខាងមុខដើម្បីនាំកិត្តិយសជូនប្រទេសជាតិឱ្យល្បីល្បាញលើឆាកអន្តរជាតិ ។…
-
ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ប្រារព្ធនៅខេត្តសៀមរាបថ្ងៃសៅរ៍នេះ

ភ្នំពេញ៖អ្នកធ្វើដំណើរទៅកម្សាន្ដនៅខេត្តសៀមរាបនៅថ្ងៃទី២៦ ខែតុលា ឬនៅថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០២៤ កុំភ្លេចចូលទស្សនា ឬភ្លក្សម្ហូបអាហារកម្ពុជា-ចិន ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week)ដែលដាក់តាំងនៅបរិវេណមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប។ព្រឹត្តិការណ៍នេះមានរយៈពេលថ្ងៃចាប់នៅថ្ងៃទី២៦ -២៧ ខែតុលា មានការចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជា-ចិន។ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាបនិងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះឡើង។ក្រសួងទេសចរណ៍បានឱ្យដឹងថា ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន មានស្តង់តាំងបង្ហាញសរុបប្រមាណ១០០ស្តង់ ។ ក្រៅពីនេះក៏មានសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ “Good Food for All” ក្រោមវត្តមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធន៍ស្តីពីម្ហូបអាហារកម្ពុជា និងចិន។ ព្រឹត្តិការណ៍នេះដែរក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូបនិងលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជាចិនដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅកម្ពុជាក៏ដូចជាចូលរួមលើកតម្កើងវប្បធម៌អរិយធម៌ប្រពៃណីម្ហូបអាហារនិងរសជាតិនិងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនព្រមទាំងពង្រឹងការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋឯកជនកម្ពុជាចិននិងបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយ“ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជាចិន២០២៤”ព្រមទាំងយុទ្ធនាការ“ឆ្នាំទស្សនាសៀមរាប២០២៤”សំដៅទាក់ទាញទេសចរនិងវិនិយោគិនចិនឱ្យមកទស្សនានិងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕ដោយ៖ម៉ាដេប៉ូ