-
ក្រសួងប្រៃសណីយ៍ពង្រឹងសមត្ថភាពដល់មន្ត្រី បុគ្គលិក ជាសិក្ខាកាម ឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ

(ភ្នំពេញ)៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាបើកវគ្គបណ្ដុះ បណ្ដាល ស្តីពីគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រី បុគ្គលិក និងតំណាងថ្នាក់ដឹកនាំមកពីបណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ និងគ្រឹះស្ថានវិស័យហិរញ្ញវត្ថុសរុប ៦៥រូប។ ឯកឧត្តម ខូវ មករា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល នេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមទាំងអស់តាមរយៈ ការរៀបចំលំហាត់សមឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រពាក់ព័ន្ធនឹងការបែកធ្លាយទិន្នន័យស្ថាប័ន (data breach) ការឆ្លងមេរោគចាប់ជំរិត (ransomware) និងការជ្រៀតចូលប្រព័ន្ធរបស់ស្ថាប័នតាមរយៈការវាយប្រហារលើខ្សែសង្វាក់អភិវឌ្ឍកម្មវិធី (supply chain attack)។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា ការចូលរួមហាត់សមក្នុងលំហាត់ថ្ងៃនេះ សិក្ខាកាមអាចស្វែងយល់អំពីសមត្ថភាពរបស់ខ្លួន បង្កើនទំនាក់ ទំនងនិងសហការគ្នា ធ្វើឱ្យប្រសើរឡើងនូវការសម្រេចចិត្ត និងសកម្មភាពមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងការឆ្លើយតប ទៅនឹងឧប្បត្តិហេតុសាយប័រដែលអាចកើតមានឡើងក្នុងស្ថាប័ន។ ឯកឧត្តម ខូវ មករា បានរំលឹកឡើងវិញថា ក្នុងក្របខណ្ឌ នៃគម្រោងលើកកម្ពស់សមត្ថភាពភាពធន់នៃសន្តិសុខសាយប័រកម្ពុជា ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុវត្តន៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិបត្តិការអន្ដរជាតិជប៉ុនហៅកាត់ថា (JICA)…
-
កិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ចាន់ សុទ្ធា នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការប៊្លូម អេស៊ា (Bloom Asia) បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»។ កិច្ចព្រមព្រៀងរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ប៊្លូម អេស៊ា (Bloom Asia)ដែលត្រូវបានចុះហត្ថលេខា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ មានរយៈពេល ៣ឆ្នាំ លើទំហំថវិកាគម្រោងសរុបចំនួន ១ ៩៣០ ០០០ដុល្លារអាមេរិក សម្រាប់គម្រោងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមគោលដៅចំនួន ៧០នាក់ ដែលមានប្រភពមកពីគ្រួសារក្រីក្រ និងជាស្រ្តីងាយរងហានិភ័យដោយសារការជួញដូរមនុស្ស ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍនូវជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច និងធ្វើនំសម្រាប់ក្រុមគោលដៅប៉ុណ្ណោះទេ តែក៏បានផ្តល់ឱកាសការងារសមរម្យ ព្រមទាំងការថែទាំ និងព្យាបាលបញ្ហាផ្លូវចិត្តដល់ពួកគាត់ទៀតផង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏ស្នើដល់អង្គការប៊្លូម អេស៊ា…
-
ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាជនជាតិភាគឦសាននៃប្រទេសឥណ្ឌាជាលើកដំបូង

ភ្នំពេញ ៖ ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំទិវាជនជាតិភាគឦសាននៃប្រទេសឥណ្ឌា (Northeast Day) ជាលើកដំបូងនៅកម្ពុជា ដើម្បីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋឥណ្ឌាមកពីរដ្ឋភាគឦសាននៃប្រទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងស្ថានទូត ក៏ដូចជាសកម្មភាពរបស់ខ្លួនមួយចំនួន។ ការប្រារព្ធពិធីដែលបានធ្វើឡើងនៅបរិវេណស្ថានទូតឥណ្ឌាដោយមានការគោរពភ្លេងជាតិនៃសាធារណ:ឥណ្ឌា អមដោយការសម្តែងបង្ហាញនូវសម្លៀកបំពាក់ប្រពៃណី និងទំនៀមទំលាប់នៃជនជាតិភាគឦសាននៃប្រទេសឥណ្ឌា ជាមួយអ្នកចូលរួមប្រមាណជាង ១៥០នាក់។ នាឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានកោតសរសើរចំពោះ ការចូលរួមពីសំណាក់ប្រជាជនឥណ្ឌាដែលរស់នៅក្នុងប្រទេសកម្ពុជា មកពីរដ្ឋភាគឦសាននៃប្រទេសដើម្បីប្រារព្ធទិវានេះ។ លោកជំទាវសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងក្លាយជាការចាប់ផ្តើមហើយវានឹងបន្តធ្វើជារៀងរាល់ឆ្នាំ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជូនដំណឹងពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការប្រកាសដាក់ភាសាអាសាំ(Assamese) ដែលជាភាសាមួយក្នុងចំណោមភាសានៃរដ្ឋភាគឦសាន ជាភាសាបុរាណរួមជាមួយភាសាម៉ារ៉ាធី(Marathi) បាលី(Pali) ប្រាគ្រីរី(Prakriti) និងភាសាបេងហ្គល (Bengali)។ លោកជំទាវបានប្រៀបធៀបរដ្ឋភាគឦសានរបស់ប្រទេសឥណ្ឌាទៅនឹងភួងដ៏ស្រស់ស្អាតនៃផ្កាដែលមានពណ៌ និងក្លិនខុសៗគ្នា ហើយបាននិយាយថាវាគឺជាច្រកទ្វាររបស់ឥណ្ឌាទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ។ ប្រជាជនឥណ្ឌាមកពីរដ្ឋភាគឦសាននៃប្រទេស បានបង្ហាញនូវកម្មវិធីវប្បធម៌ផ្សេងៗ ក្នុងនោះរួមមាន របាំឫស្សីដ៏អស្ចារ្យ និងការច្រៀងជាក្រុមដ៏ពិរោះជាមួយនឹងអ្នកចូលរួមទាំងអស់បានទទួលទានម្ហូបអាហារពិសេសតាមបែបប្រពៃណីជនជាតិភាគឦសាននៃប្រទេសឥណ្ឌា ហើយការប្រារព្ធពិធីនេះបានបញ្ចប់ទៅប្រកបដោយសោមនស្សរីករាយ។ សូមបញ្ជាក់ដែរថា រដ្ឋភាគឦសានរបស់ប្រទេសឥណ្ឌាមានចំនួនប្រាំបី គឺAssam, Tripura, Mizoram, Meghalaya, Nagaland, Manipur, Arunachal Pradesh…
-
និស្សិតកម្ពុជាពុំសូវបានដឹងព័ត៌មានការសិក្សា និង បានទៅរៀនប្រទេសសហភាពអឺរ៉ុប មានចំនួនតិចតួច

(ភ្នំពេញ)៖ យុវជនកម្ពុជាដែលបានដាក់ពាក្យ អាហាររូបករណ៍ និង ទោះទៅរៀនបែបបង់ថ្លៃក្តី នៅបណ្តាប្រទេស សភាពអឺរ៉ុប គឺ នៅមានចំនួនតិចនៅឡើយ ។ ក្រៅពីនេះ យុវជន កម្ពុជា ក៏ មានចំនួន តិចតួច ផងដែរដែលតែងទទួលបាន ដំណឹងពីការសិក្សានៅសហភាពអឺរ៉ុប។នេះជាការលើកឡើងពីសំណាក់ លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា ។ ការសិក្សាថ្នាក់ឧត្តមសិក្សា ឬសូម្បីតែចំណេះដឹងទូទៅក្តីនៅសហភាពអឹរ៉ុប គឺជាក្តីបំណងរបស់យុវជនស្ទើរតែទូទៅលើពីភពលោក។ស្ថាប័នការសិក្សានៅបណ្តាប្រទេសទាំងនេះក្រៅពីត្រូវការភាសាងអង់គ្លេសជាគោលហើយ សិស្ស-និស្សិតត្រូវមាន សមត្ថភាព និងគុណភាពការសិក្សាផងដែរ ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ពិធី «ពិព័រណ៍សិក្សានៅអឺរ៉ុប» នៅឯFactory ក្នុងរាជធានីភ្នំពេញរយៈពេល២ថ្ងៃពោលគឺចាប់ថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ ២០២៤ លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯក អគ្គរដ្ឋទូត សហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជាបានឱ្យដឹងថា ៖ ពិព័រណ៍នេះនឹងបំផុសដល់យុវជនកម្ពុជាឱ្យបានចាប់អារម្មណ៍ទៅសិក្សានៅបណ្តាប្រទេសសហភាពអឺរ៉ុប កាន់តែច្រើនឡើង។ ក្នុងពិព័រណ៍នេះដែរមានមុខវិជ្ជាជាច្រើនឱ្យជ្រើសរើសដូចជាមុខជំនាញវិស្វកម្ម បដិសណ្ឋារកិច្ច បច្ចេកវិទ្យាជាដើម ។…
-
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ ខៀវ ស៊ីណា ភរិយា ឯកឧត្តមបណ្ឌិត ជា ចាន់តូ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ ខៀវ ស៊ីណា ភរិយា ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ដែលបានទទួលមរណភាព ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ ។ ក្នុងសាររំលែកមរណទុក្ខ ផ្ញើជូន លោកជំទាវ ខៀវ ស៊ីណា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំ និងភរិយា មានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោជ ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ…
-
មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ ក្រោមប្រធានបទ «អក្សរសិល្ប៍បៃតង» ធ្វើឡើងនៅដើមខែវិច្ឆិកានៅខេត្តកំពង់ចាម

(ភ្នំពេញ)៖ កម្មវិធី «មហោស្រពអក្សរសិល្ប៍ខ្មែរ» ទទួលបានភាពជោគជ័យជាច្រើនឆ្នាំបន្តបន្ទាប់ជាប់ៗគ្នា។ស្ថិតនៅក្នុងឆ្នាំ២០២៤ ដែលជាឆ្នាំទី៧នេះ មហោស្រពអក្សរសិល្ប៍ខ្មែរនឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមប្រធានបទ «អក្សរសិល្ប៍បៃតង»។ បញ្ជាក់នៅក្នុងសីទសារព័ត៌មាន កាលពីរសៀលថ្ងៃលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកស្រី សូ ភីណា ស្ថាបនិក និងប្រធានក្រុមដឹកនាំមហោស្រពអក្សរសិល្ប៍ខ្មែរ ជារៀងរាល់ឆ្នាំ មហោស្រពអក្សរសិល្ប៍ខ្មែរ បានដាក់ចេញនូវប្រធានបទថ្មីៗ ឱ្យស្របតាមតថភាពសង្គម ដើម្បីឱ្យអ្នកចូលរួម ចូលជាចំណែកក្នុងការកែប្រែបរិបទសង្គមឱ្យបានកាន់តែប្រសើរឡើង។ លោកស្រីបន្តទៀតថា មហោស្រពអក្សរសិល្ប៍ខ្មែរ មិនត្រឹមតែជាមហោស្រពដែលផ្តល់នូវកម្មវិធីបែបអក្សរសិល្ប៍ និងសិល្បៈកម្សាន្តជាច្រើននោះទេ ប៉ុន្តែគោលបំណងសំខាន់នៃមហោស្រព គឺដើម្បីលើកកម្ពស់គុណតម្លៃអ្នកនិពន្ធ និងអ្នកដែលធ្វើការនៅក្នុងវិស័យអក្សរសិល្ប៍ខ្មែរ ឱ្យកាន់តែត្រូវបានលើកកម្ពស់។ គួររំលឹកផងដែរថា មហោស្រពអក្សរសិល្ប៍ខ្មែរបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្នុងគោលបំណង បីធំៗរួមមាន៖ ១) បណ្ដុះស្មារតីស្នេហាអក្សរសាស្ត្រជាតិ ២) លើកកម្ពស់នូវកិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ, និង ៣) បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ និងវិស័យបោះពុម្ព និងអក្សរសិល្ប៍។ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា…
-
តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជ្រាបពី“បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ”នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ នៅខេត្តកំពង់ឆ្នាំងក្នុងសប្តាហ៍នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានបន្តការចុះអនុវត្ត “គម្រោងឆ្ពោះទៅមូលដ្ឋាន” របស់ខ្លួនដោយបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ” និងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង”។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី “បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ដោយមានវត្តមាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលខេត្ត, ឯកឧត្តមប្រធានសាលាដំបូង, ឯកឧត្តមព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូង, ប្រធានមន្ទីរពាក់ព័ន្ធ, ប្រធានក្រុមប្រឹក្សាក្រុងស្រុក, អភិបាលនៃគណៈអភិបាលក្រុងស្រុក, និងមេឃុំ ចៅសង្កាត់ ទូទាំងខេត្តកំពង់ឆ្នាំងផងនោះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានលើកឡើងអំពីគោល បំណងនៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក.។អ.ដ.ក. គឺជាយន្តការថ្នាក់ជាតិថ្មីមួយទៀត ដែល ត្រូវបានបង្កើតឡើងបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងទិសដៅបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជា ពលរដ្ឋនៅមូលដ្ឋាន, ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនា…
-
ក្រុមហ៊ុន Emirates ហោះហើរខ្ពស់ជាមួយនឹងងារ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក» ពីការសិក្សាពេញលេញមួយ

ឌូបៃ ៖ ការទទួលស្គាល់ចុងក្រោយនេះជាការទទួលស្គាល់ដ៏គួរឱ្យចាប់អារម្មណ៍បន្ថែមទៅលើចំនួនសមិទ្ធិផលពានរង្វាន់ និងការសរសើរទៅក្រុមហ៊ុន Emirates ។ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឈរនៅលើកំពូលជា «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក» ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ចំនួន ៩០ នៅទូទាំងពិភពលោកនៅក្នុងការសិក្សាដ៏ពេញលេញ និងសម្រិតសម្រាំងមួយនាពេលថ្មីៗនេះដោយក្រុមហ៊ុន Telegraph Travel ។ ការទទួលស្គាល់ចុងក្រោយបង្អស់នេះកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Emirates បានបន្តសេវាកម្មពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងឌូបៃជារៀងរាល់ថ្ងៃតាមរយៈប្រទេសសិង្ហបុរីកាលពីដើមឆ្នាំនេះ។ ការបើកដំណើរការឡើងវិញនេះធ្វើឡើងក្នុងពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) កាលពីខែឧសភា។ ចំណាត់ថ្នាក់ និងការវាយតម្លៃលម្អិតរបស់ Telegraph Travel ត្រូវបានគណនាពីលក្ខណៈវិនិច្ឆ័យជាង ៣០ លក្ខណៈដូចជា ការទៀងទាត់ពេលវេលា B បណ្តាញផ្លូវហោះហើរ គុណភាពអាកាសយានដ្ឋាន អាយុកាលនៃយន្តហោះ កម្មវិធីរង្វាន់ និងរសជាតិអាហារក្នុងយន្តហោះ ខណៈពេលដែលលទ្ធផលត្រូវបានគណនាដោយយោងទិន្នន័យពីពានរង្វាន់ឯករាជ្យនិងអន្តរជាតិជាង ១៨ ការស្ទង់មតិរបស់អ្នកអាន គេហទំព័រវាយតម្លៃ និងការវាយតម្លៃពីអ្នកជំនាញ។ ការសិក្សានេះបានពិពណ៌នា ក្រុមហ៊ុន Emirates ថាជា «អ្នកឈ្នះដ៏សក្តិសម» ហើយបានប្រកាសថា…
-
អភិបាលខេត្តបន្ទាយមានជ័យ៖ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ សីលធម៌ល្អ ជាមូលដ្ឋានគ្រឹះចាំបាច់

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានគូសរំលេចថា ចំណេះដឹង ចំណេះធ្វើ ជាមួយបទពិសោធន៍សីលធម៌ការរស់នៅល្អ គឺជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់អ្នកបន្តវេនដឹកនាំសង្គមគ្រួសារ និងប្រទេសជាតិ ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នង មានបីបន្ទប់ នៅសាលាអនុវិទ្យាល័យសំរោងមានជ័យ នៅភូមិកណ្តាល ឃុំរោង ស្រុកអូរជ្រៅ កាលពីថ្ងៃទី២៣ ខែតុលា ។ ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងអំពីការបង្កើនកសាងអគារសិក្សាចាប់តាំងពីទីក្រុង ដល់ជនបទដើម្បីបម្រើឱ្យអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងជាការយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
ក្រសួងការងារអំពាវនាវឱ្យ សិស្សានុសិស្ស យុវជន យុវនារី ចូលរួមឱ្យបានច្រើនកុះករពិព័រណ៍ការងារ និងផលិតភាពជាតិនៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានអំពាវនាវឱ្យសិស្សានុសិស្ស យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេល២ថ្ងៃ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះគឺមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺន កន្លែង ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិនៅឆ្នាំ២០២៤ នឹងក្លាយជាកម្មវិធីមួយដែលជាទីកន្លែងដាក់តាំងនូវឱកាសការងារ ជ្រើសរើសការងារ ផលិតផលជាតិ និងជាកន្លែងផ្តល់នូវគំនិតល្អពីវាគ្មិនល្បីៗ ទៅដល់សិស្សានុសិស្ស យុវជន យុវនារី។…