-
ពិព័រណ៍ “ការសិក្សានៅអឺរ៉ុប” ២ថ្ងៃនឹងផ្ដល់ឱកាសដល់ សិស្ស-និស្សិត កម្ពុជាដើម្បីស្វែងយល់អំពីអាហារូបករណ៍និងការសិក្សា សាកលវិទ្យាល័យនៅអឺរ៉ុប

ភ្នំពេញ៖ កម្មវិធី «ពិព័រណ៍សិក្សានៅអឺរ៉ុប» នៅឯ Factory ក្នុងរាជធានីភ្នំពេញត្រូវបានសហភាពអឺរ៉ុប និងរដ្ឋមន្រ្តីក្រសួងអប់រំ ចាត់ទុកថាគឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់នៃឱកាសទទួលបានសិក្សាសម្រាប់សិស្ស និង និស្សិតកម្ពុជា ។ កម្មវិធីពិព័រណ៍ដែលអាចចូលរួមដោយសេរីតាមរយៈការចុះឈ្មោះជាមុននេះត្រូវបាន រំពឹងទុកថានឹងមានវត្តមានសាធារណៈជនចូលរួមប្រមាណជាង ១៥០០នាក់ ។ ពិព័រណ៍សិក្សានៅអឺរ៉ុបនេះបានរៀបចំឡើងក្នុងរយៈពេលពីរថ្ងៃពោល គឺចាប់ពីថ្ងៃទី ២៤-២៥ ខែតុលានេះ នឹងផ្តល់ឱកាសដល់សិស្សានុសិស្សស្វែងយល់ពីកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាមកពីទូទាំងទ្វីបអឺរ៉ុប រួមមាន ប្រទេសបែលហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធី Erasmus+ របស់ គណៈកម្មការអឺរ៉ុប។ មិនតែប៉ុណ្ណោះ តំណាងជាន់ខ្ពស់ដែលអញ្ជើញមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក៏នឹងមានវត្តមាន និងផ្លាស់ប្តូរជាមួយនឹងតំណាងមកពីបណ្ដាសាកលវិទ្យាល័យអឺរ៉ុបផងដែរ ។ លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជាបានឱ្យដឹងថា…
-
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង សម្លឹងទៅរកការលើកកម្ពស់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ស្វាយរៀង៖ ក្នុងជំហានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងក៏បានយកចិត្តទុកក្នុងការបង្កើន និងបណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសាធារណៈនិងវិស័យឯកជន ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ។ យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤បានអញ្ជើញចូលរួមបើកកិច្ចប្រជុំ“ការបង្កើន និងពង្រឹងការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសាធារណៈ និងវិស័យឯកជន ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។ លោកអភិបាលរងខេត្តបានទាញអារម្មណ៍កិច្ចប្រជុំថា រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល។ ដោយឡែក “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ក៏ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ដូច្នេះ កម្មវិធីថ្ងៃនេះមានសារៈប្រយោជន៍ជាចាំបាច់ និងជាការរួមចំណែកយ៉ាងសំខាន់អនុវត្តកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល។ លោកបានជំរុញវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រូវខិតខំសហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ។ខិតខំបន្តជ្រើសរើសសិស្សចូលរៀនគ្រប់កម្រិតសិក្សា ដើម្បីបំពេញនូវតម្រូវការអ្នកប្រើប្រាស់កម្លាំងពលកម្ម…
-
ប្រជានុរាស្ត្ររស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ ក្នុងស្រុកជាំ ក្សាន្ត ខេត្តព្រះវិហារ ទទួលបានផ្ទះ ២ខ្នង និងអណ្តូងចំនួន៣

ព្រះវិហារ៖ សមិទ្ធផលផ្ទះ ២ខ្នង និងអណ្តូងចំនួន ៣ ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រជាអ្នករងគ្រោះថ្នាក់ដោយសារមីនចំនួន២គ្រួសារ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ ផ្ទះទាំងពីរខ្នងនេះ មានតម្លៃសរុបចំនួន ១៤.០០០ដុល្លារ ប្រើពេលវេលាសាងសង់ ៣៨ថ្ងៃ ដែលផ្ទះនីមួយៗមានទំហំ ៥ម៉ែត x ៧ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ បន្ទប់ទឹកក្នុងផ្ទះ, ចាក់សាបជុំវិញផ្ទះ ត្រូវបានប្រគល់ជូន៖. លោក ស្រ៊ុន យ៉ុង អាយុ ៥៤ឆ្នាំ ជាអតីតយុទ្ធជន ដែលរងគ្រោះថ្នាក់ដោយសារមីន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧មកម្លេះ ដោយមានកូន-កូនប្រសារ និងចៅរស់នៅជាមួយសរុប ៧នាក់…
-
រោងចក្រ-សហគ្រាសកើនឡើងចំនួន ១៥ទីតាំង បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ

ភ្នំពេញ ៖ គិតរហូតមកដល់ពេលនេះរោងចក្រ-សហគ្រាស កាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន។ ក្រសួងបរិស្ថានបានឱ្យដឹងថា មកដល់ពេលនេះ មានរោងចក្រ-សហគ្រាសចំនួន ៥ បានបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍ស្វ័យត្រួតពិនិត្យរួចហើយ។ រោងចក្រ សហគ្រាសចំនួន ១០ កន្លែងផ្សេងទៀត បានចុះកិច្ចសន្យា និងកំពុងធ្វើការបំពាក់ឧបករណ៍ជាបន្តបន្ទាប់ ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន ១២២កន្លែង ដែលត្រូវរៀបចំការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រោងចក្រសហគ្រាស ដែលបានធ្វើការបំពាក់ រួមមាននៅតំបន់សេដ្ឋកិច្ចពិសេស ប្រភេទរោងចក្របោកគក់ ជ្រលក់ពណ៌ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាល សម្រេច សម្រាប់ប្រើជាវត្ថុដើមក្នុងផលិតឱសថ នៅក្នុងខេត្តស្វាយរៀង កណ្តាល បាត់ដំបង និងនៅរាជធានីភ្នំពេញ។ សូមបញ្ចាក់ថា ម្ចាស់ទីតាំង ឬ ប្រតិបត្តិករនៃឧស្សាហកម្មទាំងអស់ដែលមានប្រភពសក្តានុពលបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់ជាធរមានរបស់កម្ពុជា ដែលមានចែងដូចខាងក្រោម៖ ១-ក្រមបរិស្ថាន និងធនធានធម្មជាតិ (២៨ ខែមិថុនា…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ភាពស្អាតជួយឱ្យយុវជនក្លាយជាអនគតប្រទេសជាតិប្រកបដោយសក្តានុពល

(ភ្នំពេញ)៖«យុវជនដើរតួនាទីសំខាន់ក្នុងការចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់ភាពស្អាត កាន់តែខ្លាំងឡើង ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ ក្នុងការរស់នៅប្រចាំថ្ងៃក្នុងភាពស្អាត សំដៅថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត និងសុខភាពរបស់ខ្លួនបានល្អ ក៏ដូចជាការចូលរួមចំណែកថែរក្សាសុខភាពបរិស្ថាន-សង្គមឱ្យបានស្អាត នៅកម្ពុជា និងនៅលើឆាកអន្តរជាតិ»។ នេះគឺជាការលើកឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅអំឡុងពេលអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី យុវជនបរិស្ថាន ចូលរួមលុបបំបាត់ ការប្រើប្រាស់គ្រឿងញៀន និងបញ្ចប់ជម្ងឺអេដស៍នៅកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងកោតសរសើរចំពោះក្រុមយុវជន ដែលបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសង្គម នានា ហើយជំរុញបន្តលើកកម្ពស់ការស្រឡាញ់បរិស្ថាន ចែករំលែកចំណេះដឹងនេះទៅអ្នកផ្សេងទៀត។ ក្នុងនោះដែរយុវជនត្រូវចៀសវាងការប៉ះពាល់នឹងគ្រឿងញៀន និងការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ ដើម្បីក្លាយខ្លួនជាធនធានដ៏សំខាន់សម្រាប់អនាគតកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ហើយដើម្បីសង្គមយើងមានអនាម័យបរិស្ថានស្អាត ចាំបាច់ត្រូវមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ សហគមន៍ទាំងមូល។ សូមបញ្ចាក់ថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានផ្តោតសំខាន់លើសសរស្តម្ភចំនួន ៣គឺ ភាពស្អាត បៃតង និងចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា…
-
កូកា-កូឡាឧបត្ថម្ភធុងញែកសំរាមនៅសាលាក្នុងខណ្ឌកំបូល សំដៅបណ្តុះទម្លាប់ ដើម្បីសម្រួលការកែច្នៃ

ភ្នំពេញ ៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ រួមចំណែកលើកស្ទួយឲ្យសិស្សានុសិស្សមានទម្លាប់ញែកសំរាមនៅតាមសាលារៀននានាក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ តាមរយៈការផ្ដល់ជូននូវធុងញែកសំរាមចំនួន៤១ធុង ជាផ្នែកមួយនៃយុទ្ធនាការ “ផ្ទៃមេឃពណ៍ខៀវ” និង “សូន្យសុទ្ធ” ២០៥០។ ការផ្ដល់ជូនធុងញែកសំរាមនេះ ក៏ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ចំពោះការខិតខំប្រឹងប្រែងលើផ្នែកចីរភាពនិងគាំពារបរិស្ថានផងដែរ។ ការចូលរួមនេះគឺដើរស្របទៅនឹងយុទ្ធសាស្ត្រចីរភាពរួមរបស់ប្រព័ន្ធកូកា-កូឡា ពោលគឺគំនិតផ្ដួចផ្ដើម «ពិភពលោកគ្មានសំរាម» របស់ក្រុមហ៊ុនកូកា-កូឡា និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព «ជម្រើសយើង អនាគតយើង» របស់ក្រុមហ៊ុនស្វាយអឺកូកា-កូឡា ពាក់ព័ន្ធទៅនឹងការវេចខ្ចប់និងការកសាងអនាគតមួយប្រកបដោយចីរភាព។ ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “កង្វះហេដ្ឋារចនាសម្ព័ន្ធនៃការញែកសំរាមសំណល់រឹង គឺជាឧបសគ្គដ៏លំបាកមួយក្នុងការកែលម្អការកែច្នៃសំរាម សំណល់រឹង ដូច្នេះយើងខ្ញុំពិតជារំភើបក្នុងការសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលដោយមានការគាំទ្រពី ក្រុមហ៊ុន កូកា-កូឡា រួមទាំងការផ្តួចផ្តើមគំនិតក្នុងការគ្រប់គ្រងសំរាម សំណល់រឹងដ៏សំខាន់ដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលផងដែរ។ បើទោះបីថ្ងៃនេះគ្រាន់តែជាការចាប់ផ្តើម ហើយយើងមានផ្លូវវែងឆ្ងាយទៀតដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងក៏ដោយ ក៏ខ្ញុំសូមកោតសរសើរ និងមានការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់យុវជនយើង ហើយខ្ញុំជឿជាក់ថាយើងអាចធ្វើការរួមគ្នាដើម្បីកសាងប្រទេសកម្ពុជាឲ្យកាន់តែស្អាត ប្រកបដោយភាពបៃតង និងនិរន្តរភាព។”កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយិកាប្រចាំប្រទេសផ្នែកទំនាក់ទំនង កិច្ចការសាធារណៈ និងចីរភាព នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា…
-
ពលរដ្ឋជនជាតិដើមភាគតិចនៅកែវសីមា រួមគ្នា បណ្តុះកូនឈើ និង ដាំកូនឈើ ក្នុងតំបន់រិចរិលឱ្យប្រែក្លាយស្រស់បំព្រងនិងទាក់ទាញវិស័យទេសចរណ៍

(មណ្ឌលគិរី)៖ដោយសារតែតំបន់រស់នៅរបស់បងប្អូនជនជាតិពូនង(ព្នង)ក្នុងដែនជម្រកសត្វព្រៃ កែវសីមា ខេត្តមណ្ឌលគិរី មួយចំនួនមានការរិចរិល ព្រៃឈើ និង ទីកន្លែងខ្លះទៀតគ្មានដើមឈើតែម្តងទើបប្រជាសហគមន៍ រួមគ្នាបណ្តុះកូនឈើ ដើម្បី ដាំស្តារព្រៃឈើឡើងវិញ ក្នុងគោលបំណង ក្រៅពីបង្កើនភាពបៃតងឱ្យស្រស់បំព្រងជាទីផ្តល់ម្លប់សម្រាប់ការរស់នៅហើយ នៅក្លាយជាទីកន្លែងសម្រាប់ទាក់ទាញវិស័យទេសចរណ៍ថែមទៀត។ លោក ព្រេង សុខសារី ជាប្រធានសហគមន៍ពូត្រុំ ស្ថិតនៅ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖នាពេលនេះសហគមន៍របស់លោកបានរួមគ្នាបណ្តុះកូនឈើជាច្រើនដើម្បីធ្វើការដាំតាមសាលារៀន មន្ទីរពេទ្យ តាមដងផ្លូវ និងពិសេសតំបន់ព្រៃដើម្បីបង្កើនគម្របព្រៃឈើដែលរិចរិលឱ្យក្លាយជាទីកន្លែងស្រស់បំព្រងនាថ្ងៃខាងមុខ។ ការបណ្តុះកូនឈើនេះក្រៅអំពីការចែកគ្នាដាំក្នុងសហគមន៍ហើយ មួយចំនួន ក៏ សម្រាប់ ផ្តល់ឱ្យគម្រោងរេដបូក ក្នុង ដែនជម្រកសត្វព្រៃកែវសីមា សម្រាប់នាំយកទៅដាំ ទីកន្លែងផ្សេងៗទៀតផងដែរ។ ប្រធានសហគមន៍ ពូត្រុំ រូបនេះលើកឡើងថា”យើងបានបណ្តុះផ្នត់គំនិតឱ្យយុវជនជំនាន់ក្រោយមានអារម្មណ៍ឆេះឈួលរួមគ្នាដាំកូនឈើ។កូនឈើទាំងនេះពួកយើងបានបណ្តុះហើយគម្រោងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានផ្តល់ថវិកាមកវិញ ធ្វើឱ្យយើងទទួលបានថវិការតាមរយៈគម្រោងនេះមិនចាំបាច់ចូលព្រៃកាប់ឈើ បរបាញ់សត្វដូចកាលពីមុនទៀតទេ”។ លោក នេត្រ វិបុល នាយករង នៃ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានឱ្យដឹងថា កម្មវិធីដាំស្តារព្រៃឈើឡើងវិញក្នុងគម្រោងរេដបូកកែវសីមា ជាគំនិតផ្តួចផ្តើមក្រោមកិច្ចសហការរវាងអង្គការ WCS កម្ពុជា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងខេត្តក្រចេះ និង USAID…
-
ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតិឲ្យក្រុមហ៊ុនចំនួន ២ ជួបសម្តែងការគួរសម ពិភាក្សាការងារនឹងស្វែងរកឱកាសវិនិយោគលើដំណាំបន្លែ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៣ ខែតុលានេះ បានអនុញ្ញាតិឲ្យក្រុមហ៊ុនចំនួន ២ ដែល ដឹកនាំដោយ លោក ណុប នុន ប្រធានសមាគមន៍កសិកម្មតាសីសាមគ្គី ដើម្បីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ នឹងស្វែងរកកិច្ចសហប្រតិបត្តិលើការវិនិយោគដំណាំបន្លែនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច នោះ គឺទី១ ក្រុមហ៊ុន Takii ជាក្រុមហ៊ុនផលិតគ្រាប់ពូជ មកពីប្រទេសជប៉ុន ដឹកនាំដោយ លោក Sai Min នាយកផ្នែកប្រតិបត្តិការ និងទី២ ក្រុមហ៊ុន Coco Agriculture មកពីប្រទេសថៃ លោក Nattawut Wongsill ជានាយកគ្រប់គ្រង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានស្វាគមន៍ ចំពោះ គោលបំណងនៃការវិនិយោគលើដំណាំបន្លែ របស់ក្រុមហ៊ុន Coco Agriculture និងក្រុមហ៊ុន Takii ដែលបង្ហាញពីបទពិសោធន៍លើវិស័យកសិកម្ម ការដាំដុះបន្លែ…
-
ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាជន»

(កំពង់ចាម)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាជន» ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ។ ការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាថ្ងៃនេះ មានគោលបំណងសំខាន់សម្រាប់ គឺ៖ទី១៖ សម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ដែលបានចូលរួមជាមួយសម្តេចតេជោ ក្នុងការយកជីវិតធ្វើជាដើមទុនរំដោះប្រទេស និងប្រជាជនពីរបស់ប្រល័យពូជសាសន៍និងបន្តកសាង និងអភិវឌ្ឍប្រទេស ព្រមទាំងការពារយ៉ាងមោះមុត អង់អាចក្លាហាន ក្នុងការនាំមកនូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន ព្រមទាំងបានដឹកនាំ គ្រប់គ្រងគ្រោះមហន្តរាយបង្កដោយធម្មជាតិ ដោយប្រយុទ្ធទប់ស្កាត់ រក្សាការពារអាយុជីវិត…
-
ឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល ដើម្បីចូលបម្រើការងារក្របខណ្ឌតាមក្រសួង ស្ថាប័ន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ជូនដល់សាធារណជន យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល ហើយចូលរួមបម្រើប្រទេសជាតិ និងប្រជាជន តាមរយៈការប្រឡងប្រជែង។ ការប្រឡងប្រជែងនេះ ជាការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការប្រឡងប្រជែងទាំងអស់ត្រូវ អនុលោមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព Çចេះគឺជាប់ ជាប់ដោយមោទន និងធ្លាក់ដោយអស់ចិត្ត ។ ខណៈនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង និងកំពុងបើកទទួលពាក្យ សម្រាប់ការប្រឡងប្រជែងចំនួន៤គឺ ៖ (១)មន្ត្រីកសិកម្មឃុំ ចំនួន ១០០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង(៣) សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចំនួន១៨០កន្លែង និង (៤)សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន៥០កន្លែង ដើម្បីចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល។ សូមស្វែងរកតំណភ្ជាប់ និងតាមរយៈការស្កែនដែលមានភ្ជាប់ជូនដើម្បីដាក់ពាក្យចូលរួមប្រឡងប្រជែង។ (១)មន្ត្រីកសិកម្មឃុំ https://go.gov.kh/era/agric1000(២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ https://go.gov.kh/era/eco01(៣)សិស្សមន្ត្រីក្រមការ…