-
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ

ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រីមាបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលរឹងមាំខ្លាំងក្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរដ៏ថ្លៃថ្លាទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ ង៉ាន់ទិត្យ
-
មនុស្សប្រមាណ១៨ ម៉ឺននាក់កម្សាន្តពិធីប្រណាំងទូកខេត្តកណ្តាល

កណ្តាល៖រដ្ឋបាលខេត្តកណ្តាលបានបញ្ចប់ដោយជោគជ័យនិងបង្កនូវភាពសប្បាយក្នុងការប្រារព្ធពិធីអុំទូកប្រចាំខេត្ត រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយមានប្រជាពលរដ្ឋប្រមាណ ១៨ ម៉ឺននាក់ បានមកចូលរួមទស្សនានិងដើរកម្សាន្តតាមស្តង់លក់ដូរនានាដែលរៀបចំដោយរដ្ឋបាលខេត្ត។ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ដែលប្រារព្ធនៅដងទន្លេបាសាក់នៃក្រុងតាខ្មៅ រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា ថ្ងៃអុំទូកទី១ ប្រជាពលរដ្ឋប្រមាណ៨ម៉ឺននាក់បានចូលរួម ខណៈថ្ងៃទី២ដែលជាថ្ងៃបញ្ចប់មានអ្នកមកទស្សននិងកម្សាន្តប្រមាណ ១០ម៉ឺននាក់។ ពិធីប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើននាក់ទៀត ។ពិធីនេះមានទូកចូលរួមចំនួន៦៦ទូក ក្នុងនោះទូកអុំចំនួន៣០ទូក,ទូកចែវចំនួន៦ទូក និងទូកខ្នាតអន្តរជាតិចំនួន ២៧ទូក។ កម្លាំងចំណុះទូកចំនួន៣.៩៩៤នាក់។ ទន្ទឹមនេះក៏មានការរៀបចំស្តង់ពិព័រណ៍លក់ផលិតផលគ្រប់ប្រភេទ ចំនួន១១២ស្តង់ ក្នុងនោះស្តង់ “ភូមិ១ផលិត១ “ចំនួន៣០ស្តង់,ស្តង់លក់ទំនិញផលិតផល និងម្ហូបអាហារ ចំនួន៨២ស្តង់៕ ដោយ៖ង៉ាន ទិត្យ
-
វត្តចំបក់ ខេត្តកំពង់ស្ពឺ បានទទួលអង្គកឋិនទាន ដើម្បីកសាងទីអារាម

កំពង់ស្ពឺ៖ នៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ វត្តចំបក់ ស្ថិតក្នុងបស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការវត្តបានទទួលបច្ច័យសង្កត់ត្រៃចំនួនជាង ៣៣លានរៀលពីអង្គកឋិនទានដែលដង្ហែចូលក្នុងសប្ដាហ៍នេះដោយឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ។ ជាមួយនឹងពិធីប្រកបដោយសទ្ធាជ្រះថ្លាក្រៃលែងចំពោះព្រះពុទ្ធសាសនានិងជំនឿពីអានិសង្សដែលអ្នកចូលរួមទាំងអស់ទទួលបានពីអង្គកឋិនទាននេះឯកឧត្តម នរៈ រតនវឌ្ឍនោ មានប្រសាសន៍ថា ព្រះពុទ្ធសាសនា មិនត្រឹមតែធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងស្មារតីប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថេរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណវប្បធម៌ ប្រពៃណីជាតិផងដែរ។ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺមានថេរដីការថា ទាយក ទាយិកា អ្នកធ្វើកឋិនបានទទួលអានិសង្សច្រើន ។ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បានអានិសង្សដូចគ្នាផងដែរ ។ ក្នងនាមព្រះគ្រូចៅអធិការវត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខា ធិការក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ពីក្នុងនិងក្រៅខេត្ត ទាំងអស់ដែលបាននាំយក ត្រៃចីវរមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តវត្តចំបក់និងបានចូលរួមបច្ច័យដើមី្បកសាងសមទ្ធិផលក្នុងទីវត្ត។បច្ច័យសង្កត់ត្រៃដែលទទួលបានពីអង្គកឋិនទានមានចំនួន ៣៣ ៥៦០ ០០០ រៀល…
-
ឯកឧត្តម ណុប ចាន់ណារិន្ទ និងលោកជំទាវ កង កល្យាណ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងលោកជំទាវ កង កល្យាណ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។ នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទ និងភរិយា ព្រមទាំងបុត្រ សូមគោរពកោតសរសើរចំពោះសម្តេចមហាបវរធិបតី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបន្តវេន បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេន របស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។…
-
ឯកឧត្តមឌិត ទីណា ៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺជួយបងប្អូនប្រជាកសិករ ឱ្យ មានសន្តិ សុខស្បៀង និងមានប្រសិទ្ធភាពសេដ្ឋកិច្ច

(ខេត្តកំពង់ធំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលរងផល ប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផល ប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ លេីសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យបង ប្អូនប្រជាកសិករចូលរួមសហការគិតគូរឱ្យបានវែងឆ្ងាយ ទទួលស្តាប់នូវការណែ នាំរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពីការព្យាករណ៍ធាតុអាកាស បំរែបំរួលអាកាសធាតុ ដេីម្បីកាត់បន្ថយនូវផល ប៉ះពាល់ ដោយមិនប្រថុយធ្វេីស្រែទាំងមានហានិភ័យខ្ពស់។ បេីតាម ឯកឧត្តម រដ្ឋមន្រ្តី គោលដៅរបស់រាជរដ្ឋាភិបាល គឺជួយបងប្អូនប្រជាកសិករ ឱ្យ មានសន្តិសុខស្បៀង និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ពោលគឺមានហូបគ្រប់គ្រាន់ និងមានបាន ដោយរាជរដ្ឋាភិបាល មិនទុកនរណាម្នាក់ចោលនោះទេ និងតែងតែយកចិត្តទុកដាក់ ផ្តល់ជំនួយ ព្រមទាំងជួយស្តារនូវផលប៉ះពាល់កន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់ និង…
-
រដ្ឋមន្រ្តីការងារ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ផ្តោតយ៉ាងសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋមប្រជាមានិតចិន លើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា។ ឯកឧត្តម ហេង សួរ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម Wang Wenbin ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាវត្តមាន ឯកឧត្តម Wang Wenbin នឹងជំរុញឱ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែស្អិតរមួតថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការអរគុណដល់រដ្ឋាភិបាលនៃប្រទេសចិនដែលជាដៃគូដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍន៍វិស័យសង្គម-សេដ្ឋកិច្ច នៅកម្ពុជា ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន អគារខ្ពស់ៗ ថាមពលអគ្គិសនី ការផ្តល់អាហារូបករណ៍សម្រាប់និស្សិតខ្មែរទៅសិក្សាបន្តនៅប្រទេសចិន ជាពិសេសវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ដែលបង្កើតការងារជាច្រើនសម្រាប់កម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី…
-
រដ្ឋមន្រ្តីសុខាភិបាល ៖ ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ។សូមចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។ឯកឧត្តមបន្តថា តាមរយៈសកម្មភាពនេះក៏បង្ហាញឱ្យឃើញនូវការសហការគ្នា សាមគ្គីភាព ជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់ សូមខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទឹកចិត្តសណ្ដោស អាណិតស្រឡាញ់ មេត្តាករុណា និងផ្តល់ភាពកក់ក្តៅ។ មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ មានស្មារតីរួបរួមគ្នា សាមគ្គី ចេះជួយគ្នា គោរពវិន័យ និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចម្រើនថែមទៀតនៅក្នុងអង្គភាពរបស់ខ្លួន៕ដោយ៖ ហេង សម្បត្តិ
-
ពិធីប្រណាំងទូកនៅខេត្តកំពង់ធំបានបញ្ចប់ក្រោមស្នាមញញឹមនិងក្តីសប្បាយរីករាយ

កំពង់ធំ៖ពិធីប្រណាំងទូកនៅខេត្តកំពង់ធំបានប្រារព្ធបិទកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្ដម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមកចូលរួមទស្សនា និងអបអរសាទរ។ ពិធីប្រណាំងទូកខេត្តកំពង់ធំឆ្នាំនេះបានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែតុលានៅលើដងស្ទឹងសែន ក្រុងស្ទឹងសែន ។ ក្រៅពីការប្រណាំងទូក ក៏មានកម្មវិធីបណ្តែតប្រទីប ការបាញ់កាំជ្រួច ការប្រគំតន្រ្តី និងការដាក់លក់ផលិតផលនានាជូនប្រជាពលរដ្ឋ អ្នកទេសចរជាតិ អន្តរជាតិទស្សនាកម្សាន្តផងដែរ។ ក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំង ឯកឧត្ដម នួន ផារ័ត្ន បានរាយការណ៍អំពីលទ្ធផលនៃការប្រកួតជូនគណៈអធិបតីថា ក្នុងឆ្នាំនេះមានទូកចូលរួមចំនួន ៦៥ ទូក រួមមានៈ ទូកវែង៩ទូក ទូកខ្នាតអន្តរជាតិ ៤១ ទូក និងទូកផ្កាចារ ១៥…
-
ពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់ស្រ្តីមានកូនតូច និងស្រ្តីមានផ្ទៃពោះចំនួន ៦០នាក់ នៅមណ្ឌលសុខភាពពាមរក៍

(ព្រៃវែង)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ជូនដល់ស្រ្តីជាមាតាចំនួន ៦០នាក់ (ក្នុងនោះស្រ្តីទើបសម្រាលកូនចំនួន ២១នាក់, ស្ត្រីមានផ្ទៃពោះចំនួន ៣៩នាក់) នៅមណ្ឌលសុខភាពពាមរក៍ ដែលស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ ស្ត្រីជាមាតាទាំងអស់ បានទទួលការផ្សព្វផ្សាយពីគ្រូពេទ្យនៃមណ្ឌលសុខភាពពាមរក៍ ដែលបានធ្វើបទបង្ហាញលើការយល់ដឹងអំពីសុខភាពមាតា ទារក និងកុមារ, អាហារូបត្ថម្ភ និងការបំបៅកូនដោយទឹកដោះម្តាយ។ ជាមួយគ្នាគ្នានេះ លោកបណ្ឌិត វ៉ា សុភ័ក្រ្ត លេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើបទបង្ហាញអំពីស្ថានភាពមេរោគអេដស៍/ជំងឺអេដស៍ និងលោកស្រីបណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានធ្វើបទបង្ហាញអំពីការពង្រឹងសហគមន៍ឱ្យមានភាពធន់នឹងអាកាសធាតុ។ ឯកឧត្តម សុខ ផេង បានគូសបញ្ជាក់ថា៖ «ក្នុងបេសកកម្មដើម្បីសុខភាពស្ត្រី…
-
សាកលវិទ្យាល័យល្បីៗមកពីទ្វីបអឺរ៉ុប នឹងរៀបចំកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុប រយៈពេលពីរថ្ងៃនៅកម្ពុជា

ភ្នំពេញ ៖ សិស្សនិស្សិតកម្ពុជាដែលកំពុងតែស្វែងរកការអប់រំលំដាប់ពិភពលោកនឹងមកជួបជុំគ្នានៅទីតាំង Factory ភ្នំពេញ ដើម្បីចូលរួមក្នុងកម្មវិធីដ៏វិសេសវិសាល គឺកម្មវិធី ពិព័រណ៍ការសិក្សានៅអឺរ៉ុបឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ២៤ និង ២៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងផ្តល់នូវឱកាសដ៏ពិសេស ដើម្បីឱ្យសិស្សនិស្សិតកម្ពុជាបានស្វែងរកកម្មវិធីសិក្សាដែលខ្លួនចាប់អារម្មណ៍ ពិភាក្សាពីកម្មវិធីអាហារូបករណ៍ និងមានលទ្ធភាពផ្លាស់ប្តូរព័ត៌មានជាមួយសាកលវិទ្យាល័យកំពូលៗនៅអឺរ៉ុបជាង ៣០សាកលវិទ្យាល័យ។ គ្រប់គ្នាអាចចូលរួមក្នុងពិព័រណ៍នេះដោយសេរី ហើយចំនួនអ្នកចូលរួមជាសិស្ស និស្សិតអាចនឹងមានចំនួនដល់ទៅជាង ១,៦០០នាក់ ដែលពួកគេសុទ្ធសឹងតែចង់ស្វែងយល់បន្ថែមអំពីការសិក្សានៅអឺរ៉ុប។ ព្រឹត្តិការណ៍នេះនឹងត្រូវបើកសម្ពោធជាផ្លូវការដោយតំណាងជាន់ខ្ពស់មកពីក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រួមជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ (Igor Driesmans) ផងដែរ។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងជាពិសេសដើម្បីជួយជ្រោមជ្រែងសិស្ស និស្សិតកម្ពុជាឱ្យបោះជំហានឆ្ពោះទៅរកការអប់រំលំដាប់ពិភពលោកនៅក្នុងទ្វីបអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធីដ៏អធឹកអធមនេះ ក៏នឹងមានតំណាងមកពីសាកលវិទ្យាល័យនានានៅទូទាំងទ្វីបអឺរ៉ុប រួមមានអ្នកតំណាងមកពីប្រទេសបារាំង អាល្លឺម៉ង់ បែលហ្សិក អ៊ីតាលី និងប្រទេសជាសមាជិកជាច្រើនទៀត ដែលពួកគេនឹងមកផ្តល់នូវការប្រឹក្សាដោយផ្ទាល់ជាមួយសិស្ស និស្សិត…