Category: ព័ត៌មានសង្គម

  • ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចូលរួមការពារសន្តិសុខ និងសុវត្ថិភាព ក្នុងពិធីប្រណាំងទូក

    ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចូលរួមការពារសន្តិសុខ និងសុវត្ថិភាព ក្នុងពិធីប្រណាំងទូក

    កំពង់ធំ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាល​ខេត្តកំពង់ធំ បានរៀបចំពិធីប្រណាំងទូក នៅក្រុងស្ទឹងសែន ដើម្បី​បង្កើតឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងជាការត្រៀម​លក្ខណៈសម្បត្តិរបស់ទូកសម្រាប់ព្រឹត្តិការណ៍បុណ្យអុំទូក នៅរាជធានី​ភ្នំពេញខាងមុខ។ ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាល​ខេត្ត បានដឹកនាំកម្លាំងប្រមាណ៥០០ នាក់ ដើម្បីធានា​សុវត្ថិភាព​និងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីប្រណាំងទូកនេះ។ជាមួយគ្នា​នេះស្នងការដ្ឋាននគរបាលកំពង់ធំក៏មានទូកចំនួន ២ គ្រឿងចូលរួម​ប្រកួតផងដែរ គឺទូកឈ្មោះ សាមគ្គីធីបតីសែនជ័យបារមីស្រីទេព និងទូលចន្ទមុន្នីរិទ្ធីយុវជនតេជោ។ ព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តកំពង់ធំឆ្នាំនេះមានទូកចូលរួមប្រកួតប្រជែងចំនួន ៦៦ ទូក និងកីឡាករ ២ ០៨០ នាក់។ក្នុងនេះមាន​ទូកវែង៩ទូក,ទូកអន្តរជាតិ៤១ទូក និងទូកផ្កាចារ១៦ទូក៕ដោយ៖​ប៊ុន​រដ្ឋា

  • យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ២៤រូបត្រូវបានដាក់ឱ្យចូលសោធននិវត្តន៍

    យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ២៤រូបត្រូវបានដាក់ឱ្យចូលសោធននិវត្តន៍

    កំពង់ធំ៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិ​ភាគ​ទី៤ បានរៀបចំពិធីសំណេះសំណាលសម្រាប់យោធិន​ចូលសោធន​និវត្តន៍​ចំនួន ២៤រូប ។ពិធីនេះមានគោលបំណងបង្ហាញនូវការគោរព ស្រឡាញ់ចំពោះយោធិនដែលបាន​បំពេញតួនាទីក្នុងអង្គភាព​កងទ័ពក្នុង​អំឡុងសម័យសង្គ្រាមកន្លងមក។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពង់ធំដែលបានអញ្ជើញចូលរួមជាអធិបតីកាលពីព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤បានថ្លែងអំណរគុណ និងគោរពចំពោះយោធិន​ទាំង២៤រូបដែលបានបញ្ចប់បេសកកម្ម និងត្រូវបាន​ក្រសួង​ការពារ​ជាតិដាក់ឱ្យចូលសោធននិវត្តន៍ប្រចាំឆ្នាំ ២០២៤ ។លោកក៏បានផ្ដាំ​ផ្ញើដល់​មន្រ្តីចូលនិវត្តន៍ទាំង២៤រូបបន្តថែរក្សាសុខភាព និងចូលរួមជា​សមាជិកសមាគមអតីតយុទ្ធជន ដើម្បីទទួលបានការគាំទ្របន្ថែម​ពីសមាគមនៅអនាគត។ ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជូនអំណោយ​និងថវិកាមួយចំនួន ដែលបានផ្ដល់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។អំណោយមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួន៕ដោយ៖ ប៊ុន រដ្ឋា

  • មន្រ្តី​ និងប្រជាពលរដ្ឋ ៖​ តំលៃនៃសន្តិភាពទើបយើងអាចរៀបចំពិធី​អុំទូក​បាន​ដោយសប្បាយរីករាយ

    មន្រ្តី​ និងប្រជាពលរដ្ឋ ៖​ តំលៃនៃសន្តិភាពទើបយើងអាចរៀបចំពិធី​អុំទូក​បាន​ដោយសប្បាយរីករាយ

    ខេត្តកណ្តាល៖ សុខសន្តិភាព ដែលកម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្ននេះ បានបង្កលក្ខណៈគ្រប់បែបយ៉ាង ទៅដល់ការអភិវឌ្ឍន៍ប្រទេសជាតិ អោយ​រីក​ចម្រើន​ឈានឡើងពីលើគ្រប់ផ្នែកគ្រប់វិស័យ ។ សុខសន្តិភាព ក៏បានផ្តល់លទ្ធភាព ទៅដល់​រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់ខេត្តអាចរៀបចំពិធីបុទ្យប្រពៃណីជាតិ នៃតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជាមួយនិងអ្វីដែល​កម្ពុជាមាននាពេលបច្ចុប្បន្ន ។ ជាក់ស្តែង នៅក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកណ្តាល រយៈពេលពីរថ្ងៃ ចាប់ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ប្រជា​ពលរដ្ឋ ក្មេងចាស់ប្រុសស្រីបានបង្ហាញសេចក្តីសប្បាយរីករាយ​ជាមួយ​និង​ព្រឹត្តិ​ការណ៍​ដ៏សប្បាយរីករាយនេះ ។ មិនខុសពីការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមមកលេងកម្សាន្ត​នៅក្នុង​ពិធី​​ប្រណាំងទូកមកពីតាមបណ្តាស្រុក និងនៅក្នុងខេត្តកណ្តាល លោកស្រី ឡុង ណាវី អភិបាលរងស្រុកខ្សាច់កណ្តាល បានលើកឡើងថា កម្ពុជាយើងអាចរៀបចំពិធី​បុណ្យអំទូកទៅបានលុះត្រាណាតែយើងមានសន្តិភាព ដែលថ្នាក់ដឹកនាំបានខិតខំថែ​រក្សា​បានរហូតដល់ពេលនេះ ទើបអាចអោយប្រជាពលរដ្ឋអាចមកចូលរួមនៅ​ក្នុងពិធី​នេះ​បានយ៉ាងច្រើនកុះករ ។ ក្នុងឱកាសនៃពិធីប្រណាំងទូករយៈពីរថ្ងៃនេះ ក្រៅពីការទស្សនាការប្រណាំងទូក​ដោយ​​ផ្ទាល់នៅលើផ្ទៃទន្លេ ប្រជាពលរដ្ឋ ក៏អាចដើរកម្សាន្តទស្សនា ស្តង់ពិព័រណ៍ លក់ផលិតផល ទំនិញ គ្រប់ប្រភេទ ចំនួន ១១២ស្តង់ ក្នុងនោះ ស្តង់ ភូមិ១ផលិត១…

  • ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ៖ សិស្សនគរបាលទាំងអស់ ខិតខំពង្រឹង និងពង្រីកចំណេះដឹងដើម្បីបំពេញភារកិច្ចជូនជាតិ និងប្រជាពលរដ្ឋ

    ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ៖ សិស្សនគរបាលទាំងអស់ ខិតខំពង្រឹង និងពង្រីកចំណេះដឹងដើម្បីបំពេញភារកិច្ចជូនជាតិ និងប្រជាពលរដ្ឋ

    (កំពង់ឆ្នាំង)៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរ​បាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្ដាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹង និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញភារកិច្ច​ទទួលខុសត្រូវបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ ដែលមានសិស្សនគរបាលជ័យលាភីចំនួន១៨២នាក់ នារី៥៧នាក់ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទង់នឹងវិស័យសន្តិសុខ ដោយផ្ដោតលើគោលដៅ៣សំខាន់ៗ: ទី១- ការបណ្តុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ ទី២- ការពង្រឹងសមត្ថភាព និងបន្តជម្រុញវឌ្ឍនភាពបណ្ឌិត្យសភានគរបាលកម្ពុជា…

  • រដ្ឋបាលខេត្តនិងសហគមន៍រួមគ្នាជួសជុលអគារសិក្សាចំណាស់ជាង៣០ឆ្នាំមួយខ្នង

    រដ្ឋបាលខេត្តនិងសហគមន៍រួមគ្នាជួសជុលអគារសិក្សាចំណាស់ជាង៣០ឆ្នាំមួយខ្នង

    ព្រះវិហារ៖ក្នុងបរិវេណសាលាបឋមសិក្សាថ្មល់បំបែក ភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ មានអគារសិក្សា​មួយខ្នង​សង់ អំពីឈើ ដំបូលប្រក់ស័ង្កសី មានបីបន្ទប់ និងមានរោងអាហារមួយ ។អគារ​នេះត្រូវបានសាងសង់ដោយសហគមន៍ និងnbsp នា​ឆ្នាំ១៩៩៣ ។ ដោយសារអាយុកាល និងសំណង់ជាប្រភេទឈើផងនោះ បច្ចុប្បន្ន​អគារសិក្សាមួយនេះបានធ្លាក់ក្នុងសភាពទ្រុឌទ្រោមខ្លាំង ដែល​អាច​បង្កគ្រោះថ្នាក់ជាយថាហេតុបាន ។បន្ទាប់ពីទទួលនូវសេចក្តីរាយការណ៍ និងមានការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាល​ខេត្ត​ អគារ​ចំណាស់​មួយនេះត្រូវបានជួសជុលឡើងវិញ​។ទន្ទឹមនេះកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ អភិបាលខេត្តព្រះវិហារ​ឯកឧត្តម គីម រិទ្ធី បានដឹកនាំមន្ត្រី​ខេត្ត ក្រុង ស្រុក មន្ត្រីមូលដ្ឋាន និងមានការ​ចូលរួមពីសហគមន៍​មូលដ្ឋាន ក្រុមការងារសហ​ភាព​សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាយកសាលា លោកគ្រូ អ្នកគ្រូ ចុះពិនិត្យ និងជួយ​ជុល​កែលម្អឡើងវិញ​ដើម្បីជា​ប្រយោជន៍​ដល់សិស្សានុសិស្ស បន្តការសិក្សាក្នុងអគារ​នេះ​ដោយពុំមានការព្រួយបារម្ភ។ ដោយសារការប្រើប្រាស់កម្លាំងរួមគ្នាអគារសិក្សាដែលមានបណ្ដោយ ២២ម៉ែត្រ និងទទឹង៩ម៉ែត្រត្រូវបានជួសជុលកែលម្អ​ប្រមាណ​៩០​ភាគរយហើយ ។បច្ចុប្បន្នកំពុងដំណើរការចាក់សាបនៅរោង​អាហារ​របស់សិស្ស។បន្ទាប់ពីជួសជុលរួចអគារនេះនឹងដាក់​ឱ្យ​​ដំណើរ​ការ​សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ខាងមុខ។ រួមចំណែកក្នុងការជួសជុលលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារបានជួយធ្វើការផ្លាស់ប្តូរស័ង្កសី​ចាស់​ចេញដោយប្រក់ជំនួសមកវិញនូវស័ង្កសីថ្មី ដែលមានគុណភាពខ្ពស់ ។រីឯការជួសជុល​ឡើងវិញអគារសិក្សា នឹងត្រូវចំណាយ​ជាង១៣លាន​រៀល ក្នុងនោះឯកឧត្តមអភិបាលខេត្តព្រះវិហារបានឧបត្ថម្ភថវិកាជាង ៧លានរៀល ក្នុងដំណើរ​ការ​ជួសជុលនិង​ឈាន​ទៅបញ្ចប់នៅក្នុងការ​ជួស​ជុលទាំងស្រុង។…

  • អភិបាលខេត្តកណ្តាល ណែនាំកីឡាករចំណុះទូកទាំងអស់ គោរព វិន័យឲ្យបានមុឺងម៉ាត់

    អភិបាលខេត្តកណ្តាល ណែនាំកីឡាករចំណុះទូកទាំងអស់ គោរព វិន័យឲ្យបានមុឺងម៉ាត់

    (ខេត្តកណ្តាល)៖ ខណៈជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូកទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកក្រុងតាខ្មៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្ត​ក​ណ្តាល បានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ ត្រូវ​យក​ចិត្តទុកដាក់ គោរព​វិន័យ ពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់​ខេត្ត ដើម្បីឲ្យការប្រកួត​ទទួល​បានជោគជ័យល្អប្រសើរ។ ពិធីជួបសំណេះសំណាលនេះធ្វើឡើង នៅមុខសួនច្បារក្រុងតាខ្មៅកាលពីថ្ងៃទី១៧ តុលា ឆ្នាំ២០២៤ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរចំពោះក្រុមកីឡាករ​ចំណុះទូកទាំងអស់ ដែលបានចូលរួម ញុាំងឲ្យការរៀបចំពិធីនេះ មានភាពអធីក​អធមក្រៃលែង។ ឯកឧត្តម អភិបាលខេត្ត បន្តថា៖ការប្រណាំងទូកនាពេលនេះ គឺមិនគ្រាន់តែ នាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព ប៉ុណ្ណោះទេ ប៉ុន្តែវាបានរក្សា នូវប្រពៃណី ទំនៀមទម្លាប់ របស់បុព្វបុរស យើងមានតាំងពីយូរយាមកហើយ។ ការប្រឡង​ប្រ​ណាំង​មានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។ គួរបញ្ជាក់ថា៖ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន ៦៦ទូក ក្នុងនោះ៖ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។…

  • មន្ទីររៀបចំដែនដីខេត្តសៀមរាប បូកសរុបការងារប្រចាំឆ្នាំ

    មន្ទីររៀបចំដែនដីខេត្តសៀមរាប បូកសរុបការងារប្រចាំឆ្នាំ

    សៀមរាប៖សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង​លើកទិសដៅការងារឆ្នាំ ២០២៥ របស់មន្ទីររៀបចំដែនដីនគរូប​នីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបបានបិទបញ្ចប់កាល​ពីរសៀល​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ក្រោមធិបតីភាព​លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត។ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានលើកឡើងថា វិស័យរៀប​ចំ​ដែនដី និងនគរូបនីយកម្ម គឺជាតួអង្គសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍​ប្រទេសជាតិ។ គោលដៅសំខាន់ៗរបស់មន្ទីររួម​មានការ​រៀប​ចំប្លង់ប្រើប្រាស់ដីរាជធានី-ខេត្ត និងផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់ ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ដី។សម្រាប់ឆ្នាំ ២០២៥ គោលដៅអភិវឌ្ឍន៍នឹងផ្តោតទៅលើការរៀបចំតំបន់រមណីយដ្ឋានអង្គរ និងបន្តការចុះបញ្ជីដីតំបន់បុរាណដ្ឋានដែលមានចំនួន ១១ ៥៥៩ កន្លែងបុរាណដ្ឋានតាមការស្នើសុំរបស់អាជ្ញាធរជាតិអប្សរា។ មានប្រសាសន៍ក្នុងឱកាសនេះដែរលោក ហែន ពុទ្ធី អភិបាលរង​ខេត្តបានសរសើរការងាររបស់មន្ទីររៀបចំដែនដី ខេត្តសៀមរាប ដែលបានអនុវត្តការងារចុះបញ្ជីក្បាលដីដោយសម្រេចបានលទ្ធផលល្អ ដែលស្របតាមផែនការយុទ្ធសាស្ត្រ និងគោលនយោ​បាយជាតិកម្ពុជា។ លោកក៏បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរនានាចូលរួម​សហការជាមួយមន្ទីរ ដើម្បីផ្តល់សេវា​សាធារណៈ​ដល់ប្រជាពលរដ្ឋ​ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសក្នុងការចុះបញ្ជីដីក្នុងបរិយាកាស​គ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្ត។ លោកក៏បានផ្តល់អនុសាសន៍ល្អៗជាច្រើនដល់មន្ត្រីប្រតិបត្តិ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បីធានាឱ្យការចុះបញ្ជីដីធ្លីនៅតំបន់ ៣ និងតំបន់ ២ បឹងទន្លេសាប…

  • ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិទទួលបានអាហារដើម្បីជីវិត និងអនាគតកាន់តែប្រសើរ”

    ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិទទួលបានអាហារដើម្បីជីវិត និងអនាគតកាន់តែប្រសើរ”

    (ខេត្តកែប)៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ”សិទ្ធិទទួលបានអាហារដើម្បីជីវិត និងអនាគតកាន់តែប្រសើរ” នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្ត តំណាងដ៏ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអបអរសាទរចំពោះកម្មវិធីនេះ ដែលជាសក្ខីភាពនៃការចូលរួមចំណែករបស់រាជរដ្ឋាភិបាលគាំទ្រដល់សកម្មភាពនៃចលនាអង្គការស្បៀង និងកសិកម្មពិភពលោក ដែលមានកាតព្វកិច្ចលើការងារចលនាអោយមានការគិតគូរពីសន្តិសុខ និងសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋ និងមនុស្សជាតិទាំងមូល។ លោកអេះសាន់ ខាបៀរ និងលោកម៉េង ចាន់ធឿន តំណាងកម្មវិធីស្បៀងអាហារពិភពលោក ថ្លែងអំណរគុណក្រសួងកសិកម្ម ដែលបានដឹកនាំរៀបចំ ផ្តល់ការណែនាំការប្រារព្ធពិធីសម្រាប់ឆ្នាំនេះ ដែលនេះជាយុទ្ធសាស្ត្រសំខាន់មួយដោយធានាថាចក្ខុវិស័យរួមស្តីពីបញ្ហាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព បន្តរីកចម្រើន និងឆ្ពោះទៅមុខជាដរាប។ បើតាមលោកទាំងពីរ ទិវាស្បៀងអាហារពិភពលោក ប្តេជ្ញាកសាងប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន រួមគ្នាសម្រេចឱ្យបាននូវភាពប្រសើរទាំង៤ គឺ ៖ ផលិតកម្មកាន់តែប្រសើរ អាហារូបត្ថម្ភកាន់តែប្រសើរ…

  • អភិបាលខេត្ត៖ អុំទូកខេត្តបាត់ដំបងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីសមិទ្ធផលថ្មី និងការអភិវឌ្ឍរបស់ខេត្ត

    អភិបាលខេត្ត៖ អុំទូកខេត្តបាត់ដំបងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីសមិទ្ធផលថ្មី និងការអភិវឌ្ឍរបស់ខេត្ត

    បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធបើកពិធីប្រណាំងទូក និងបណ្ដែតប្រទីបជាផ្លូវការកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៤ នៅតាមដងស្ទឹងសង្កែ ក្រុងបាត់ដំបងដែលមាន ទូកចូលរួម​ប្រកួតប្រជែងចំនួន៤២ទូក និងកីឡាករ-កីឡា​ការិនីចំនួន ១ ៤៩០​នាក់។ពិធីនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែតុលា​ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ក្នុងពិធីបើកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍​ថា ក្នុងព្រឹត្តិការណ៍​បុណ្យអុំទូក បណ្ដែតប្រទីបឆ្នាំនេះដែរ គណៈកម្មការ​ខេត្តបានរៀបចំនូវកម្មវិធីមួយចំនួនមាន ការប្រណាំងទូក​ បណ្ដែត​ប្រទីប បង្ហោះ​គោម បាញ់កាំជ្រួច ការតាំងពិព័រណ៍​ផលិតផល និងការប្រគំតន្ត្រី ។ឯកឧត្តមបន្តថា ការរៀបចំព្រឹត្តិការណ៍នេះពុំត្រឹមតែ​ជា​ការថែរក្សា អភិរក្សទំនៀមទម្លាប់ប្រពៃណី​ពីដូនតានិយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តបាត់ដំបងប៉ុណ្ណោះទេ តែក៏​ដើម្បីបង្កើត​បរិយាកកាសសប្បាយរីករាយជូន​ប្រជាជននៅក្នុងខេត្តផង និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជា​ពលរដ្ឋ​ពីទី​ជិត​ឆ្ងាយ​បានមកទស្សនាកម្សាន្ត និងបានឃើញសមិទ្ធផលនានា នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងមាន​ការអភិវឌ្ឍ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានរំលេចពីសមិទ្ធផលនានាថា ដូចជាទីធ្លាសួនច្បារសាធារណៈជាច្រើនកន្លែង​សម្រាប់ដើរហាត់​ប្រាណ ,សួនសម្តេចក្រឡាហោម ,វិមានឯករាជ្យ ,សួនធ្នង់៥៣វិមានឯករាជ្យ ,ការរៀបចំសោភណភាពច្រាំងស្ទឹងសង្កែ ,ការស្តារ​ប្រព័ន្ធលូដែលជា​គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី,ការក្រាលកៅស៊ូផ្លូវក្នុងក្រុង ,ការរៀបចំសួនច្បារ…

  • បន្ទាប់ពីទឹកស្រកនិងទទួលបានគ្រាប់ពូជពីរាជរដ្ឋាភិបាល កសិករខេត្ត​ក្រចេះ សម្រុកស្តារដំណាំស្រូវឡើងវិញ

    បន្ទាប់ពីទឹកស្រកនិងទទួលបានគ្រាប់ពូជពីរាជរដ្ឋាភិបាល កសិករខេត្ត​ក្រចេះ សម្រុកស្តារដំណាំស្រូវឡើងវិញ

    ក្រចេះ៖ ប្រជាកសិករដែលរងផលប៉ះពាល់ពីរបបទឹកទន្លេមេគង្គ និង​ការជោរជន់លិចដោយសាររបបទឹកភ្លៀង នាពេលថ្មីៗ​កន្លង​មកនេះបាន​រូតរះស្តារដំណាំស្រូវឡើងវិញ បន្ទាប់ទឹកស្រក និងទទួលបានគ្រាប់​ពូជពីរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្តក្រចេះ​។ របាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ប្រជា​កសិករបានធ្វើការស្ដារឡើងវិញនូវដំណាំស្រូវបានចំនួន ៥១ ភាគរយនៃចំនួន ៦ ០៥៧ គ្រួសារ ដែលទទួលបានគ្រាប់​ពូជស្រូវពី​រាជរដ្ឋាភិបាល។ មន្ទីរកសិកម្មបន្តថា ផ្ទៃដីដែលត្រូវធ្វើការស្ដារឡើងវិញ នៅក្នុងខេត្ត​ក្រចេះមានចំនួន ៥ ៨៧២ ហិកតា ។ពេលនេះ​ការស្ដារឡើងវិញ​បានចំនួន ៤៩ ភាគរយនៃផ្ទៃដីដែលត្រូវស្ដារនិងផ្ទៃដីដែលមិនទាន់​បានស្ដារឡើងវិញដោយសារទឹកមិនទាន់ស្រកផុត។ របាយការណ៍ដដែលបានបញ្ជាក់ថា កសិករដែលទទួលបានគ្រាប់​ពូជស្រូវពីរាជរដ្ឋាភិបាល ដើម្បីស្ដារឡើងវិញនៅខេត្តក្រចេះមានចំនួន៦ ០៥៧គ្រួសារ ក្នុងនេះមាន ក្រុងក្រចេះចំនួន ១៨៣ គ្រួសារ ,ស្រុកឆ្លូងចំនួន ១ ៣២៥ គ្រួសារ ,ស្រុកព្រែកប្រសព្វចំនួន ២ ០៨៨ គ្រួសារ ,ស្រុកចិត្របុរីចំនួន ២ ៣៦៩ គ្រួសារ និងស្រុកសំបូរចំនួន ៩២ គ្រួសារ៕ដោយ៖ឡុង…