Category: ព័ត៌មានសង្គម

  • ផ្លូវល្បាយក្រួសប្រាំបីខ្សែនៅខេត្តសៀមរាប បានទទួលការវាយតម្លៃពី​គណៈកម្មការអន្តរក្រសួង

    ផ្លូវល្បាយក្រួសប្រាំបីខ្សែនៅខេត្តសៀមរាប បានទទួលការវាយតម្លៃពី​គណៈកម្មការអន្តរក្រសួង

    សៀមរាប៖គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអមដំណើរដោយ លោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបក្នុងសប្ដាហ៍​នេះបានចុះពិនិត្យ និង វាយតម្លៃលើការងារ​ថែទាំ​ផ្លូវ​ប្រចាំដោយក្រាល​ល្បាយ​ក្រួសចំនួនប្រាំបីខ្សែ ប្រវែង១១២ គីឡូម៉ែត្រ ស្ថិតនៅក្នុង​ស្រុក​ចំនួនបួនក្នុងខេត្តសៀមរាប។ លោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបាន​ឱ្យដឹងថា ផ្លូវចំនួនប្រាំបីខែ្សកា្រល​ល្បាយក្រួសនេះមានប្រវែង ១១២​គីឡូម៉ែត្រ,មានទទឹងពី៥ម៉ែត្រទៅ៦ម៉ែត្រ ស្ថិតនៅឃុំពង្រលើ ឃុំគោក​ធ្លកក្រោម ស្រុកជីក្រែង , ឃុំតាយ៉ែក​ស្រុកសូទ្រ​និគម​​ ,ឃុំស្វាយលើ ស្រុកស្វាយលើ ,ឃុំកំពង់ថ្កូវ ឃុំតាអាន ឃុំសែនសុខ ស្រុកក្រឡាញ់ និង ឃុំក្លាំងហាយ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ  ។ ក្នុងបេសកកម្មចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវខាងលើ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនបទបាន​វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងប្រាំបីខ្សែ​សម្រេច​បានល្អប្រសើរ ។ផ្លូវនៅជនបទនេះ ក្រសួង​បានផ្តោត​យក​ចិត្តទុកដាក់យ៉ាងខ្លាំង ដោយគិតគូរពីភាពធន់និងការប្រែប្រួលអាកាស​ធាតុ ទាំងផ្លូវដីស, ផ្លូវល្បាយក្រួស ដើម្បីបង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការ​ចំណាយលើការដឹកជញ្ជូន ផលិតផល​ផ្សេងៗ​ទៅកាន់ទីផ្សារ និង ភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ​ជាដើម ៕  ដោយ៖​ប៊ុន​…

  • ខេត្តកំពង់ចាមយកឱកាសបុណ្យអុំទូកបើកស្តង់ធ្វើអត្តសញ្ញាណបណ្ឌ,ប្តូរថ្មី ជូនប្រជាពលរដ្ឋ

    ខេត្តកំពង់ចាមយកឱកាសបុណ្យអុំទូកបើកស្តង់ធ្វើអត្តសញ្ញាណបណ្ឌ,ប្តូរថ្មី ជូនប្រជាពលរដ្ឋ

    កំពង់ចាម៖អនុវត្តតាមការណែនាំរបស់ឯកឧត្តមអភិបាល​ខេត្ត,ក្នុងឱកាសខេត្តប្រារព្ធពិធីអុំទូកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនិងមន្ទីរសាធារណការខេត្តបានបើកស្តង់ពិព័រណ៍ដោយបញ្ចូលកម្មវិធីប្ដូរអត្តសញ្ញាណបណ្ឌហួសសុពលភាពនិងធ្វើអត្តសញ្ញាណបណ្ណថ្មីជូនអ្នកគ្រប់អាយុនិងប្ដូរបណ្ណបើកបរហួសសុពលភាព។ សកម្មភាពស្តង់បានចាប់ផ្ដើមពីព្រឹកថ្ងៃទី១៦ ខែតុលា​រហូត​ដលថ្ងៃទី១៨ ខែតុលាដោយពុំមានការបង់ប្រាក់។លោក ខេង ស្រេង ស្នងការរងផែនអត្តសញ្ញាណកម្មបានឱ្យដឹងថា​ដោយ​មានបញ្ជាពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តនិងលោក​ឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តការផ្លាស់​ប្តូរអត្តសញ្ញាណបណ្ណថ្មី ,ការធ្វើថ្មី,ការប្តូរបណ្ណបើកបរហួស​សុពល​ភាពដោយចាប់ផ្ដើម បើកពីម៉ោង៨ព្រឹកដល់​ម៉ោង៥​ល្ងាចរយៈពេល៣ថ្ងៃ។លោកបានបន្តថាសកម្មភាពនៅថ្ងៃដំបូង ឃើញថាមាន​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចាប់អារម្មណ៍មកធ្វើ ,មកប្តូរ។ពួកគេក៏បានអរគុណរដ្ឋបាលខេត្ត ។ពិសេសនគរបាលខេត្ត​ដែលបានជួយសម្រួលលើការងារនេះ៕ ដោយ៖លី ពៅ

  • ចៅអធិការវត្តនៅក្នុងខណ្ឌច្បារអំពៅ ឧបត្ថម្ភថវិកា ទេយ្យទាន ទេយ្យវត្ថុ ដល់អាជ្ញាធរខណ្ឌ

    ចៅអធិការវត្តនៅក្នុងខណ្ឌច្បារអំពៅ ឧបត្ថម្ភថវិកា ទេយ្យទាន ទេយ្យវត្ថុ ដល់អាជ្ញាធរខណ្ឌ

    ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៍ជាមួយអាជ្ញាធរ​ខណ្ឌច្បារ​អំពៅ ព្រះគ្រូចៅអធិការចំនួន ២៤វត្ត បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា ដល់​អាជ្ញាធរខណ្ឌ សំរាប់ទ្រទ្រង់ការងារមនុស្សធម៍ ជួយដល់ប្រជាពលរដ្ឋមាន​ជីវភាពខ្វះខាត ពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ពលរដ្ឋ​រងគ្រោះដោយគ្រោះធម្មជាតិ ជាដើម ។ ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកា នេះបានធ្វើឡើងនៅរសៀល​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅវត្តកំសាន្ត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងព្រះអធិបតីភាពព្រះគ្រូចៅអធិការ​វត្តកំសាន្ត ព្រះនាម សៅរ៍ មុនី ជាព្រះអនុគណខណ្ឌច្បារអំពៅ ។ បន្ទាប់ពីទទួលបានទេយ្យទាន ទេយ្យវត្ថុ និង ថវិកា លោក ចេង មុនីរ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បានថ្លែងអំណអរគុណដល់ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៍ ជួយឧបត្ថម្ភ​ទេយ្យ​ទាន ទេយ្យវត្ថុ និងថវិកា ដល់អាជ្ញាធរខណ្ឌ សំរាប់យកទៅចែកជូនប្រជាពល​រដ្ឋ​មាន​ជីវភាពខ្វះខាត ពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ពលរដ្ឋ​រង​គ្រោះដោយគ្រោះធម្មជាតិ គ្រោះទឹកជំនន់ ។ល។…

  • រដ្ឋបាលខេត្តព្រះវិហារបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

    រដ្ឋបាលខេត្តព្រះវិហារបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

    ព្រះវិហារ៖គណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត​ព្រះវិហារ​កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំ​ដោយ​មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង​ខេត្ត អភិបាលក្រុង/ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងសមាជិក គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសជាច្រើនរូបទៀត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានបញ្ជាក់ថា គោលបំណង​សំខាន់​នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាង​ឯកសារ​ចំនួន៣ មុននឹងដាក់ទៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត គឺ ១.សេចក្តីព្រាងប្រតិទិន សម្រាប់ដំណើរការ​កសាង​ផែនការ អភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ របស់ រដ្ឋបាល​ខេត្តព្រះវិហារ។ ២.សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍​ណែនាំ​ផ្នែក គោលនយោបាយ សម្រាប់កសាង ផែនការអភិវឌ្ឍន៍រយៈ​ពេល​ប្រាំឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្តព្រះវិហារ និង៣.​សេចក្តី​ព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ កសាងផែនការ​អភិវឌ្ឍន៍ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់ រដ្ឋបាលខេត្តព្រះវិហារ។ ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សា​លើឯកសារពាក់ព័ន្ធនានា ស្តីពីការរៀបចំវេទិការវាងរាជ រដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់…

  • ក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យគណៈអភិបាលខេត្ត ពង្រឹងលើការងារសំខាន់ ៣ចំណុច

    ក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យគណៈអភិបាលខេត្ត ពង្រឹងលើការងារសំខាន់ ៣ចំណុច

    សៀមរាប៖ក្រុមប្រឹក្សាខេត្តសៀមរាបបានធ្វើការណែនាំឱ្យគណៈអភិបាល​ខេត្តពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស ,ជំរុញសន្តិសុខ​ក្នុងសហគមន៍ និងការត្រួតពិនិត្យសំណង់សាធារណៈ ។ ការណែនាំនេះ​បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំសាមញ្ញ​លើកទី ៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ។ កិច្ចប្រជុំដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង​លោក លី សារី អភិបាលរងខេត្ត។កិច្ចប្រជុំបានពិភាក្សា និង​អនុម័ត​លើកំណត់ហេតុការប្រជុំទី៤ កាលពីថ្ងៃទី១៦ ខែកញ្ញា ២០២៤, ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា ២០២៤ស្តីពីការ​អនុវត្តការងារ​របស់រដ្ឋបាលខេត្តនិងពិនិត្យនិងអនុម័តសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារសម្រាប់ចុះមូលដ្ឋាន។ នៅក្នុងប្រជុំឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តបានជំរុញការធ្វើ​អត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យប្រជាពលរដ្ឋបានគ្រប់គ្នានិង​ការ​ទប់​ស្កាត់ការរាំងស្ទះក្នុងការបំពេញបែបបទនេះ។ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការផ្តល់សេវាសាធារណៈដោយឆាប់រហ័ស ការជំរុញសន្តិសុខក្នុងសហគមន៍ និងការត្រួតពិនិត្យសំណង់សាធារណៈ ដែលមានការបំពានលើចំណីផ្លូវ៕ដោយ៖ ​ប៊ុន ​រដ្ឋា

  • ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ភ្នំពេញ៖ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖

  • យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ទូទាំងរាជធានីភ្នំពេញ

    យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ទូទាំងរាជធានីភ្នំពេញ

    ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយគម្រោង Worldwide Veterinary Service កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ទូទាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី ហេង បូរ៉ានី អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។ លោកស្រី Martina Mayr និងលោកស្រីបណ្ឌិត Amy Nicole Lewis នៃគម្រោង Worldwide Veterinary Service បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណក្នុងការសហការចូលរួមផ្តល់ការចាក់ថ្នាំជំងឺឆ្កែឆ្កួតនេះ ហើយលោកស្រីរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការនេះក្នុងលុបបំបាត់ជំងឺឆ្កែឆ្កួតប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ លោកស្រី កង គ្រឹស្នា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ មានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយគម្រោង Worldwide Veterinary Service ក្នុងការបើកយុទ្ធនាការនេះឡើង ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសត្វ គ្រប់គ្រងជំងឺឆ្លង និងគ្រប់គ្រងកំណើនសត្វចិញ្ចឹមប្រកបដោយមនុស្សធម៌ក្នុងប្រទេសកម្ពុជា។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា ក្រោមកិច្ចសហប្រតិបត្តិការនេះនឹងអាចឈានដល់សម្រេចបាននូវគោលដៅក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា និងពិភពលោកផងដែរ។ លោកស្រី ហេង បូរ៉ានី អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាង…

  • ឯកឧត្តម គួច ចំរើន ៖ កងរាជអាវុធហត្ថក្រុង-ស្រុកណា ដែលទទួលបានបណ្ដឹងច្រើនពីពលរដ្ឋដោយសារ ជំនឿទុកចិត្តនៅក្នុងការដោះស្រាយនូវបញ្ហាប្រឈម

    ឯកឧត្តម គួច ចំរើន ៖ កងរាជអាវុធហត្ថក្រុង-ស្រុកណា ដែលទទួលបានបណ្ដឹងច្រើនពីពលរដ្ឋដោយសារ ជំនឿទុកចិត្តនៅក្នុងការដោះស្រាយនូវបញ្ហាប្រឈម

    ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន បានចាត់ទុកថា កងរាជអាវុធហត្ថក្រុង-ស្រុកណា ដែលទទួលបានបណ្ដឹង និងភាពអសកម្មពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានច្រើនជាងគេ ចាត់ទុកថាកងរាជអាវុធហត្ថក្រុង-ស្រុងនោះ ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋនូវក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ ឬបទល្មើសនានាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល  និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ក្នុងនាមកងកម្លាំងការពារនូវ សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន យើងទាំងអស់គ្នា ត្រូវមានយុទ្ធសាស្ត្រក្នុងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋនូវក្នុងមូលដ្ឋាន ឱ្យពួកគាត់រាយការណ៍នូវភាពអសកម្ម បទល្មើសនានា និងល្បែងស៊ីសង ដែលកើតមាននៅក្នុងមូលដ្ឋាន ដើម្បីឈានទៅដល់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា រាល់បណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ព្រោះថាពួកគាត់សង្ឃឹម និងជឿទុកចិត្តមកលើយើង ដូចនេះយើងត្រូវតែយកចិត្តទុកដាក់ដោះស្រាយ និងឆ្លើយតបជូនពួកគាត់ឱ្យបានឆាប់រហ័សផងដែរ។ ជាងនេះទៀតត្រូវរក្សានូវការសម្ងាត់ ដើម្បីរក្សានូវសុវត្ថិភាពរបស់ពួកគាត់។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត…

  • ឯកឧត្តម​ វង្សី វិស្សុត អញ្ជើញប្រគល់គ្រឿងចក្រជូនក្រុម អន្តរាគមន៍ ពិសេសចុះមូលដ្ឋានខេត្តកំពង់ធំ

    ឯកឧត្តម​ វង្សី វិស្សុត អញ្ជើញប្រគល់គ្រឿងចក្រជូនក្រុម អន្តរាគមន៍ ពិសេសចុះមូលដ្ឋានខេត្តកំពង់ធំ

    កំពង់ធំ៖នៅស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ កាលពី ថ្ងៃ​ទី១៣ ខែតុលា ឯកឧត្តម វង្សី វិស្សុតសមាជិកគណៈ កម្មាធិការកណ្តា​ល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្ត​កំពង់ធំ​បានអញ្ជើញប្រគល់គ្រឿង ចក្រចំនួន ៩ គ្រឿង រួមមាន៖ ប៊ុលដូហ្សឺរ ១ គ្រឿង, អិចស្កាវ៉ាទ័រ ២ គ្រឿង, រ៉ូឡូ ១ គ្រឿង ,នីវឺឡឺ ១ គ្រឿង, ឡានបែន ២ គ្រឿង ឡានស្រោចទឹក ១ គ្រឿងនិងឡានដឹក​គ្រឿងចក្រ១គ្រឿងជូនដល់ក្រុមអន្តរាគមន៍ពិសេសរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ដោយឃើញពីតម្រូវការ​ចាំ​បាច់របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំក្រុមការងារ គណបក្សចុះ​មូលដ្ឋានខេត្តកំពង់ធំបានសម្រេចបង្កើតក្រុមអន្តរាគមន៍ពិសេសដើម្បីអាចធ្វើការជួសជុលនិងសាងសង់ហេដ្ឋារចនា សម្ព័ន្ធសាធារណៈខ្នាតតូច ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាជន។ ក្រុមនេះអាចចេញ​ដំណើរការបានភ្លាមៗ ពេលមានសំណើរទៅលើការជួសជុលផ្លូវ ប្រឡាយ​ទឹក ទំនប់ទឹក និងស្រះសហគមន៍ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជន។ ក្រុមអន្តរាគមន៍នេះ ក៏អាច​ចល័ត​ដោយប្រើគ្រឿងចក្របានភ្លាមៗ នៅពេលដែលមានការដាច់ផ្លូវ ឬត្រូវជីកប្រឡាយដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃទឹកជំនន់ ឬជួយស្រោច​ស្រូវដោយសារគ្រោះរាំងស្ងួត។ ការងារទាំងនេះ អាចធ្វើបាន​ដោយមិន​ចាំបាច់អន្តរាគមន៍ពីរដ្ឋ។…

  • អភិបាលរងខេត្ត៖បរិវត្តកម្មឌីជីថល ផ្តល់ភាពងាយស្រួលជាច្រើន ជូនដល់មនុស្សចាស់

    អភិបាលរងខេត្ត៖បរិវត្តកម្មឌីជីថល ផ្តល់ភាពងាយស្រួលជាច្រើន ជូនដល់មនុស្សចាស់

    បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីអបអរសាទរ​ខួប​លើកទី២៦ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ​១តុលា២០២៤ ក្រោមប្រធានបទ៖ មនុស្សចាស់ក្នុង​បរិវត្តកម្មឌីជីថល នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៤នេះ​​ក្រោមអធិបតីភាពលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង ។ ពាក់ព័ន្ធនឹងប្រធានបទខាងលើលោកស្រី កែវ ដាណា អភិបាលរងបាន​គូសរំលេចថា ក្នុងបរិវត្តកម្មឌីជីថលពិតជាបានផ្តល់ភាព ងាយស្រួលជា​ច្រើន ជូនដល់មនុស្សចាស់ ដែលខ្វះសមត្ថភាពក្នុងការធ្វើបម្លាស់ទី ,ខ្សោយការចងចាំ ,ខ្សោយភ្នែក,ខ្សោយ ត្រចៀក និងជួបបញ្ហាឯកា ជាដើម.. ។ ជាពិសេសមនុស្សវ័យចាស់រស់នៅឆ្ងាយពីកូនចៅដែល​ចំណាកស្រុក ដើម្បីធ្វើការងាររកចំណូល ហើយបានទុក​ឪពុក​ម្តាយ​ចាស់ជរាឱ្យរស់នៅម្នាក់ឯង។ប៉ុន្តែប្រព័ន្ធបច្ចេកវិទ្យានេះបាន​ជួយដោះ​ស្រាយ បញ្ហាដល់មនុស្សវ័យចាស់ឱ្យទទួលបាននូវអារម្មណ៍ និងភាព​កក់ក្ដៅឱ្យប្រសើរឡើងវិញ ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បី​ទំនាក់ទំនងក្នុងសង្គម អាចសួរសុខទុក្ខ អាចប្រាស្រ័យជាមួយនឹង​ការងារមួយចំនួនទៀតដែលអាចធ្វើឱ្យឪពុកម្ដាយ ហាក់មានអារម្មណ៍​ថាពួកគាត់កំពុងតែនៅជិតឬនៅជាមួយ នឹងកូនចៅរបស់ពួក​គាត់ផ្ទាល់បានយ៉ាងងាយស្រួល។ ថ្លែងក្នុងពិធីនេះ លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង បានឡើងអាន សារលិខិតសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត…