-
នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយឆក់ទូរស័ព្ទពីខណ្ឌទួលគោក

(ភ្នំពេញ)៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឱ្យដឹងថា កម្លាំងនគរបាលខណ្ឌឬស្សីកែវ សហាការជាមួយ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីបទលួច មានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿង) ឃាត់ខ្លួននៅចំណុចលើផ្លូវជាតិលេខ៥ សង្កាត់គីឡូត៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៩១ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ។ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ៖ ១-ឈ្មោះ ទ្រី ប៊ុនហាប់ ហៅ ហាប់ អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ ២-ឈ្មោះ ហ៊ុន សេង ហៅ សេង អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល…
-
ប្រជាពលរដ្ឋសង្កាត់បឹងកុកទទួលបានផ្លូវបេតុងមួយខ្សែ

កំពង់ចាម៖ ប្រជាពលរដ្ឋក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ខណៈនឹង បានផ្លូវបេតុងមួយខ្សែសម្រាប់ធ្វើដំណើរជំនួសផ្លូវចាស់ដែលលំបាកក្នុងការធ្វើដំណើរ ពិសេសនៅខែវស្សា។ ផ្លូវបេតុងខាងលើត្រូវបានការបើកការដ្ឋានកាលពីចុងសប្ដាហ៍នេះ។ផ្លូវនេះដែលតភ្ជាប់ពីភូមិមេម៉ាយ មកភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ផ្លូវខ្សែប្រវែងផ្លូវ ៤២៤ម៉ែត្រ,ទទឹងផ្លូវ.៨ ម៉ែត្រ,កម្រាស់ 0.១៥ម៉ែត្រ។ជាគម្រាងមូលនិធិ របស់រដ្ឋបាលក្រុងកំពង់ចាម។ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានថ្លែងថា ការស្ថាបនាផ្លូវនាពេលនេះគឺជាការយកចិត្តទុកដាក់ពីឯកឧត្តម អភិបាលខេត្តនិងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។លោករំលឹកថាកន្លងមកផ្លូវមួយខ្សែនេះពុំអាចឆ្លងកាត់បានទេក្នុងរដូវវស្សាដោយទឹកដក់៕ដោយ៖លី ពៅ
-
ស្ថានភាពធាតុអាកាស៖តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤៖ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំងខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤៖ ១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។អាចមានភ្លៀង ធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។ ២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ ។ ៣.តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២០ម៉ែត្រ៕សូមជូនព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖
-
ឯកឧត្តម ឈាង រ៉ា ណែនាំដល់ក្រុមគ្រូពេទ្យកម្ពុជា បន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅ ”ធានាឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅមានសុវត្ថិភាព សុខភាពល្អ

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវនិយាមប្រតិបត្តិសម្រាប់ អ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់ក្រុមគ្រូពេទ្យកម្ពុជា បន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅ ”ធានាឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅមានសុវត្ថិភាព សុខភាព។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាលបានរៀបចំផែនការ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ កាន់តែមានភាពធន់ក្នុងការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធារណៈគ្រប់ទម្រង់ ឆ្ពោះទៅការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល ការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីសម្រេចចក្ខុវិស័យនៃការបន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅ ”ធានាឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅមានសុវត្ថិភាព សុខភាព និងសុខុមាលភាពល្អប្រកបដោយបរិយាបន្ន”។ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំឱ្យគណៈគ្រូពេទ្យកម្ពុជា ត្រូវផ្តួចផ្តើម និងចូលរួមក្នុងការចងក្រង ពិនិត្យឡើងវិញ និងអនុម័តលើលិខិតបទដ្ឋានគតិយុត្តនានា ដូចជាក្រមសីលធម៌ ក្របខ័ណ្ឌសមត្ថភាពស្នូល និយាមប្រតិបត្តិ និងលក្ខខណ្ឌតម្រូវសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត។ល។ ដែនកំណត់វិជ្ជាជីវៈ គឺជាបណ្តានីតិវិធី សកម្មភាព និងបែបបទ ដែលអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត ដែលអនុញ្ញាតឱ្យអនុវត្តក្នុងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពរបស់អ្នកជំងឺ/អតិថិជន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះណែនាំដល់គណៈគ្រូពេទ្យខិតខំពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ៕ ដោយ…
-
កងកម្លាំងជាង ៧៨០នាក់ ត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសពិធីប្រណាំងទូកនៅក្រុងតាខ្មៅ នាពេលខាងមុខនេះ

(ខេត្តកណ្តាល)៖ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខនេះ រដ្ឋបាលខេត្តកណ្តាល បានត្រៀមកងកម្លាំងជាង៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។ មានប្រសាសន៍ក្នុងកិច្ចប្រជុំអនុគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ក្នុងពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមដៃគ្នា ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកំសាន្ត ប្រកបដោយសុវត្ថិភាព។ ឯកឧត្តមបន្តថា៖ក្នុងនាមយើងជាកងកម្លាំងការពារសន្តិសុខ សុវត្ថិភាព យើងត្រូវរួមដៃសហការគ្នាឱ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងឱកាសពិធីប្រណាំងទូក នាថ្ងៃខាងមុខនេះ។ ឯកឧត្តមបន្ថែមថា៖ ពិធីប្រណាំងទូកគឺសម្រាប់ក្រុងតាខ្មៅមួយឆ្នាំមានម្តង ដូច្នេះប្រជាពលរដ្ឋនៅគ្រប់ទិសទីច្បាស់ជាមកលេងកម្សាន្ដយ៉ាងច្រើនកុះករនៅក្រុងតាខ្មៅយើងនេះ។ ឯកឧត្តមបានបញ្ជាក់ថា៖ កាតព្វកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកពីគ្រប់ទិសទីទាំងអស់ជារឿងដែលសំខាន់ និងយកចិត្តទុកដាក់ខ្លាំងបំផុតមិនអាចធ្វេសប្រហែសបានឡើយ ឯកឧត្តមក៏បានជំរុញដល់ កងកម្លាំងប្រដាប់អាវុធទាំងអស់…
-
ព្រឹត្តិការណ៍ “ជិះកង់ដើម្បីជួយកុមារកម្ពុជា” នឹងប្រព្រឹត្តទៅនៅថ្ងៃទី 20 ខែ តុលា ឆ្នាំ ២០២៤

ភ្នំពេញ,១១ តុលា ២០២៤– ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងរៀបចំព្រឹត្តិការណ៍ “ជិះកង់ដើម្បីជួយកុមារកម្ពុជា” នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៤ ដើម្បីប្រមូលថវិកាជួយដល់កុមារកម្ពុជា និងសាលារៀនដែលកំពុងត្រូវការការគាំទ្រ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសអោយ បុគ្គល ក្រុមគ្រួសារ និង សហគមន៍ចូលរួមជាផ្នែកមួយនៃការគាំទ្រកីឡាជិះកង់ និងពង្រឹងសុខភាពតាមរយៈការសម្រុះសម្រួលលើកិច្ចសប្បុរសធម៌។ ព្រឹត្តិការណ៍ “ ជិះកង់ដើម្បីជួយកុមារកម្ពុជា” គឺជាឱកាសមួយសម្រាប់អ្នកចូលរួមទាំងអស់ ដើម្បីជិះកង់កម្សាន្ត ដោយភាពសប្បាយរីករាយ។ កម្មវិធីនេះមិនត្រឹមតែលើកស្ទួយដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែគឺមានន័យសំខាន់ក្នុងការចូលរួមចំណែកក្នុងការលើកកម្ពស់ការសិក្សានៅក្នុងសង្គម។ ចូលរួមចុះឈ្មោះចូលរួមតាមរយ:ការ Scan QR Code ឬចុចដំណរភ្ជាប់នេះ https://bit.ly/ffbreg ជាបុគ្គល ឬជាក្រុម ឬអាចបរិច្ចាគបន្ថែមពីការចុះឈ្មោះនេះ តម្លៃចុះឈ្មោះ១០ដុល្លារ សម្រាប់ ១០គម ១៥ដុល្លារ សម្រាប់ ២០គម ២០ដុល្លារ សម្រាប់ ៣០គម។ សម្រាប់កុមារអាយុ១៣ឆ្នាំ និងក្រោម ១៣ឆ្នាំ ចូលរួមដោយឥតគិតថ្លៃ! អ្នកចុះឈ្មោះទាំងអស់នឹងទទួលបាន អាវយឺត ១…
-
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងយុទ្ធដំណើរទ័ព

កំពង់ធំ៖បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៃយោធភូមិភាគទី ៤ កាលពីថ្ងៃទី១០ ខែតុលាបានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយុទ្ធវិធី និងយុទ្ធដំណើរទ័ព សម្រាប់នាយទាហាន នាយទាហានរង និងពលទាហាន បន្ទាប់ពីបានហ្វឹកហាត់រយៈពេល ៩១ ថ្ងៃ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហាត់ បានរាយការណ៍លទ្ធផលហ្វឹកហាត់រយៈពេល ៩១ ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន ១០០ នាក់។ ក្នុងពេលយុទ្ធដំណើរទ័ពមានកងកម្លាំងបន្ថែមចំនួន ១៨០ នាក់ ចូលរួមដាក់ហ្វឹកហាត់ ។ បន្ទាប់ពីបិទវគ្គហ្វឹកហាត់ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចចាំបាច់ទៅកងទ័ពដើម្បីបន្តការពារទប់ស្កាត់ការបំពានធនធានធម្មជាតិ និងរួមគ្នាជួយសង្គ្រោះប្រជាជនដែលជួបគ្រោះមហន្តរាយ និងការពារភូមិ ឃុំ ឱ្យមានសុវត្ថិភាពតាមគោលនយោបាយរាជរដ្ឋាភិបាល៕ដោយ៖ ប៊ុន រដ្ឋា
-
ក្រុមការងារចុះមូលដ្ឋានឃុំ នាំយកថវិកា និងស្បៀងឧបត្ថម្ភគ្រួសារសពសមាជិកបក្ស

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកាលពីរសៀលថ្ងៃទី១០ ខែតុលា បានដឹកនាំក្រុមការងារ នាំយកថវិកា និងស្បៀងអាហារជូនសមាជិកគ្រួសារសមាជិកបក្ស ដែលបានទទួលមរណភាពនៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ឯកឧត្តម សោម ស៊ុន ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដល់ក្រុមគ្រួសារសព និងសមាជិកបក្ស ។ឯកឧត្តមបានប្រគល់ស្បៀងអាហារ និងថវិកាឧបត្ថម្ភដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់គ្រួសារសព ដែលរួមមាន អង្ករ មី ត្រីកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវនិងថវិកាមួយ៕ ដោយ៖ ប៊ុន រដ្ឋា
-
បិទសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាមួយនឹងការជំរុញមួយចំនួន

តាកែវ៖ថ្លែងនៅក្នុងពិធីបិទសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្តតាកែវសម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ឯកឧត្តមឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានជំរុញឱ្យស្នងការដ្ឋានត្រូវបំពេញ រាល់កិច្ចការងារជំនាញដែលកំពុងមានកាខ្វះខាត និងត្រូវរៀបចំស្នើរសុំគ្រូបង្គោលមកធ្វើការបង្ហាត់បង្ហាញនៅការងារជំនាញដល់មន្ត្រីនគរបាលបន្ថែម ដើម្បីរក្សាឱ្យបាននូវតុល្យភាពការងារនៅក្នុងអង្គភាពឱ្យកាន់តែប្រសើឡើង។ បន្ទាប់ពីស្ដាប់នៅរបាយការណ៍របស់សវនកម្មរួចឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានឯកភាពតាមរបាយការណ៍ និងបានបញ្ជាក់ពីការពង្រឹងបន្ថែមលើកិច្ចការងារដែលមានចន្លោះប្រហោងឱ្យបានល្អឡើងវិញ ពិសេស គឺពង្រឹងលើវិន័យរបស់កងកម្លាំងនគរបាលជាតិថ្មី ៕ដោយ៖តាកែវ
-
គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងបាត់ដំបង កំពុងជំរុញទៅតាមផែនការ

បាត់ដំបង៖ មកដល់ពេលនេះគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ ខេត្តបាត់ដំបងសម្រេចបានជាង៩៥ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ចំណែកការដ្ឋាននៅប៉ែកខាងលិចស្ទឹងសង្កែ សម្រេចបានប្រមាណ ជាង៤៥ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ ក្នុងសប្ដាហ៍នេះឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយកគម្រោង និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ជាដៃគូនៃគម្រោង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុនម៉ៅការសាងសង់និងក្រុមការងារពាក់ព័ន្ធ បានបើកកិច្ចប្រជុំត្រួតពិនិត្យអំពីដំណើរការងារកន្លងមកនិងពីវឌ្ឍនភាពរបស់គម្រោង។ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ស្ថានីយអាងចម្រុះទឹកកខ្វក់ប៉ែកខាងលិចស្ទឹងសង្កែ នៅទីនេះក្រុមការងារបានជំរុញឱ្យពន្លឿនការងារនិងពិនិត្យការជួសជុលកែលម្អសាងសង់ឡើងវិញ នូវ ខ្សែផ្លូវ ដែលរងការខូចខាតដោយសារតែការជីកកាយសាងសង់ប្រព័ន្ធលូរំដោះទឹកកន្លងមក ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ នៅប៉ែកខាងកើតស្ទឹងសង្កែសម្រេចបានជាង៩៥ភាគរយ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤។ចំណែកការដ្ឋាននៅប៉ែកខាងលិចស្ទឹងសម្រេចបានជាង៤៥ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ខាងមុខ។ សូមបញ្ជាក់ថា ក្រុងបាត់ដំបងបច្ចុប្បន្នបាននិងកំពុងអនុវត្តគម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចេញក្រៅក្រុងទាំងប៉ែកខាងកើតស្ទឹងសង្កែ និងប៉ែកខាងលិចស្ទឹងសង្កែ ដែលគាំទ្រដោយថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.