Category: ព័ត៌មានសង្គម

  • ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ភ្នំពេញ៖ ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកម៉ោង ៧ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖

  • ស្ថានភាពធាតុអាកាស៖ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃ​ដី៥៥ភាគរយ

    ស្ថានភាពធាតុអាកាស៖ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃ​ដី៥៥ភាគរយ

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពី​ស្ថានភាពធាតុ​អាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤៖ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ អានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃបានថយឥទ្ធិពល ខ្យល់មូសុងឦសានចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះ​នឹង​​​ធ្វើឱ្យ​ចាប់​ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ តុលា ឆ្នាំ២០២៤ ៖ ១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ៥៥ភាគរយ។ ២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៤៥ភាគរយ ។ ៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៣០ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២០ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

  • គួរឱ្យសោកស្តាយ ដំរីព្រៃមួយក្បាលបានដេក ស្លាប់នៅខេត្តមណ្ឌលគិរី

    គួរឱ្យសោកស្តាយ ដំរីព្រៃមួយក្បាលបានដេក ស្លាប់នៅខេត្តមណ្ឌលគិរី

    ភ្នំពេញ៖ ដំរីព្រៃ ឬដំរីអាស៊ី ឈ្មោលមួយក្បាល អាយុប្រហែល ៣០ឆ្នាំ និងមានទំងន់ប្រមាណ៣តោន ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។ ទាក់ទិនក្នុងរឿងនេះ លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថាមន្រ្តីជំនាញ បានសហការជាមួយមន្រ្តីអង្គការWCS និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ស្រង់ដំរីព្រៃ ពីរណ្តៅដី រួចហើយនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើកោសលវិច័យដោយពីមន្រ្តីជំនាញពេទ្យសត្វ។ លោកថា ក្រុមការងារជំនាញនៅលើទីតាំង បានសន្និដ្ឋានជំហានដំបូង ថាដំរីព្រៃមួយក្បាលនេះ ប្រហែលជាប់ផុងមួយរយៈពេលមុននឹងស្លាប់ ក្នុងយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះឃើញ និងបានរាយការណ៍មកមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។ តាមការពិនិត្យដោយផ្ទាល់ សពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្នុងចំណោមហ្វូងរបស់វាមានចំនួនពី១០ទៅ២០ក្បាល ធ្លាប់បានមកកាន់តំបន់នេះ ម្តងមកហើយកាលពីខែមេសា កន្លងទៅ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានសំដែងការសោកស្តាយយ៉ាងខ្លាំង និងចាត់ទុកការស្លាប់ដំរី១ក្បាលនេះ ថាជាការបាត់បង់ធនធានធម្មជាតិ ដ៏មានសារៈសំខាន់។ អ្នកនាំពាក្យក្រសួងបរិស្ថាន…

  • ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ភ្នំពេញ៖ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកម៉ោង ៧ព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖

  • ស្ថានភាពធាតុអាកាស៖តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៣៥ភាគរយ

    ស្ថានភាពធាតុអាកាស៖តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៣៥ភាគរយ

    ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងអំពី​ស្ថានភាព​​ធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់​ថ្ងៃទី៦ខែតុលា ឆ្នាំ២០២៤៖ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ បានថយ​ឥទ្ធិពល ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែប​នេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ៖ ១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និង​សីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។អាចមានភ្លៀង ធ្លាក់​ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរ​យ។២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និង​សីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៥០ភាគរយ ។៣.តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៣៥ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

  • ក្រសួងការងារអបអរសាទរទិវាគ្រូបង្រៀន និងអរគុណដល់គ្រូបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដែលបានចូលរួមកសាងធនធានមនុស្ស

    ក្រសួងការងារអបអរសាទរទិវាគ្រូបង្រៀន និងអរគុណដល់គ្រូបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដែលបានចូលរួមកសាងធនធានមនុស្ស

    (ភ្នំពេញ)៖ នៅក្នុងឱកាសនៃការអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៤នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ទិវាគ្រូបង្រៀនត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្ស និស្សិត និងយុវជន ឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេស។ លើសពីនេះទិវាគ្រូបង្រៀននេះក៏សំដៅទៅដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនៅទូទាំងប្រទេសផងដែរ។ ឯកឧត្តម កត្តា អ៊ន ក៏បានរំលេចផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ឯកឧត្តម ហេង សួរ ជារដ្ឋមន្ត្រី សូមថ្លែងការអរគុណដល់គ្រូបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេសដែលបាននិងកំពុងចូលរួមក្នុងបេសកកម្មនៃការកសាងធនធានមនុស្សនៅប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវប្រៀបដូចជាមាតា បិតាទី២ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន សិស្សានុសិស្សទាំងអស់ឆ្ពោះទៅរកអនាគតមួយដ៏ភ្លឺស្វាងនាពេលអនាគត។ ជាពិសេសបន្តអប់រំយុវជនដែលកំពុងសិក្សាជំនាញឱ្យយល់នូវអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់យុវជនសិក្សាជំនាញត្រូវ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។ ឯកឧត្តមរដ្ឋលេខាធិការ នៅក្នុងឱកាសអបអរសាទរទិវាគ្របង្រៀននៅពេលនេះ សូមអំពាវនាវ និងលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងអស់បន្តយកចិត្តទុកដាក់បណ្តុះបណ្តាលយុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេសនៅទូទាំងប្រទេស លើជំនាញទន់ផងដែរ ដែលជាជំនាញផ្តោតសំខាន់លើការអប់រំអាកប្បកិរិយា…

  • រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូកនៅថ្ងៃទី១៧និងទី១៨ ខាងមុខនេះ

    រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូកនៅថ្ងៃទី១៧និងទី១៨ ខាងមុខនេះ

    (ខេត្តកណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល និងរៀបចំពិធីប្រណាំងទូករយៈពេល ២ថ្ងៃ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ។ សេចក្តីជូនដំណឹងដដែលបានឱ្យដឹងបន្តថា ក្នុងគោលបំណងចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ និងដើម្បី បង្កបរិយាកាសរីករាយជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយ ព្រមទាំងដើម្បី ចូលរួមអបអរសាទរក្នុងពិធីបុណ្យចេញព្រះវស្សា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីត្រៀមលក្ខណៈ ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល០២ថ្ងៃ ចាប់ពី ថ្ងៃព្រហស្បតិ៍១៥កើត-ថ្ងៃសុក្រ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤។ គួរបញ្ជាក់ផងដែរថា ក្នុងពិធីប្រណាំងទូកនេះផងដែរ រដ្ឋបាលខេត្តកណ្តាលក៏នឹងរៀបចំឲ្យមានការប្រគំតន្ត្រី ការសម្តែង…

  • អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកទេសចរចំនួនជាង ៧ម៉ឺននាក់បានទៅទស្សនាតាមតំបន់ការពារធម្មជាតិ

    អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកទេសចរចំនួនជាង ៧ម៉ឺននាក់បានទៅទស្សនាតាមតំបន់ការពារធម្មជាតិ

    (ភ្នំពេញ)ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍ ចំនួន ៧២ ០៩៧ នាក់ ក្នុងនោះទេសចរបរទេសចំនួន ៧១៧ នាក់ បានធ្វើដំណើរកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។នេះបើតាមការបញ្ចាក់ពីសំណាក់ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ យោងតាមនាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងរដូវភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃ០២ ខែតុលា ឆ្នាំ២០២៤ នាពេលកន្លងមក បាននាំចំណូលដល់សហគមន៍ ចំនួន ៣៥ ៣៦៧ដុល្លារអាមេរិក។ សហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ច្រកល្អៀង នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានទាក់ទាញភ្ញៀវទេសចរណ៍ បានច្រើនជាងគេ ចំនួនជិត ២ម៉ឺននាក់ និងអាចរកចំណូលបានជិត១ម៉ឺនដុល្លារ។ បន្ទាប់មកមានតំបន់ការពារធម្មជាតិបឹងយក្សឡោម នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្សឡោម ក្នុងខេត្តរតនៈគីរី ក៏បានទទួលអ្នកទេសចរណ៍ជាតិ និងអន្តរជាតិចំនួនជាង១ម៉ឺននាក់ និងអាចរកចំណូលបាន ជាង៤ពាន់ដុល្លារ។ លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិនានា ផ្សេងទៀត សរុបចំនួន៥៣ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិ…

  • រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានមនុស្សជាង ១៨ម៉ឺននាក់បានទៅកម្សាន្តខេត្តសៀមរាប

    រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានមនុស្សជាង ១៨ម៉ឺននាក់បានទៅកម្សាន្តខេត្តសៀមរាប

    សៀមរាប៖ក៏ដូចជាបណ្ដាខេត្តដទៃទៀតក្នុងព្រះរាជាណាចក្រដែរ ក្នុងរយៈ​ពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន ១៨០ ៨៩៣ នាក់ កើនឡើង ៥០.៩២ ភាគរយធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១១៩ ៨៦៤នាក់ ។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងចំនួនភ្ញៀវជាង១៨ម៉ឺននាក់នេះមាន ភ្ញៀវទេសចរជាតិ ជាង ១៧ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិជិត ៨ ០០០ពាន់នាក់។ តាមការបញ្ជាក់ពីមន្ត្រីជំនាញរបស់រដ្ឋបាលខេត្តសៀមរាបអំឡុងពេល ២ដ្ងៃ​ដំបូង នៃពិធីបុណ្យភ្ជុំបិណ្ឌនៅតាមបណ្ដារមណីយ ដ្ឋាន និងសហគមន៍​ទេសចរណ៍មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើន​កុះករ បានបណ្តាលឱ្យផ្លូវមួយចំនួន មានការកកស្ទះចរាចរណ៍ ។ទន្ទឹមនោះនគរបាលចរាចរណ៍ ក៏បានចុះប្រចាំការនៅតាមគោលដៅ​ដើម្បីជួយ​សម្រួលការធ្វើ ចរាចរណ៍កុំឱ្យកកស្ទះ៕ដោយ៖​ប៊ុន​រដ្ឋា

  • រដ្ឋបាលខណ្ឌជលផលក្រចេះ បង្រ្កាបឧបករណ៍នេសាទខុសច្បាប់

    រដ្ឋបាលខណ្ឌជលផលក្រចេះ បង្រ្កាបឧបករណ៍នេសាទខុសច្បាប់

    ក្រចេះ៖សេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលជលផល​ខេត្តក្រចេះកាលពីថ្ងៃទី៤ ខែតុលាសហការជាមួយ អធិការដ្ឋានរដ្ឋបាល​ជលផលមេគង្គ​ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋាន ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងកម្លាំងនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះព្រមទាំងសហគមន៍នេសាទបានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ជាលទ្ធផលកម្លាំងចម្រុះបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទ​ល្មើសច្បាប់រួមមាន៖របាំងព្រួលស្បៃមុង ចំនួន៦ខ្សែ ប្រវែង៣៥០ម៉ែត្រ,លូស្បៃ​មុង​​ចំនួន៦មាត់លូ, របាំងណរ៉ាវសាច់អួននីឡុង(សាច់កាវ)ក្រឡា៣សង់ទីម៉ែត្រ ចំនួន៣ខ្សែ ប្រវែង២៥០ម៉ែត្រ, លបរ៉ាវចំនួន៣គ្រឿង​ក្រឡាទំហំ៣សង់ទី​ម៉ែត្រ,បង្គោលចម្រឹងប្ញស្សីចំនួន៩០ដើម,បានចាក់លែងត្រីចម្រុះ​ទម្ងន់ ២៥០គីឡូក្រាមចូលទៅក្នុងដែនទឹកធម្មជាតិវិញ,ដកហូតឧបករណ៍នេសាទឆក់ត្រីមួយគ្រឿង និងទូកម៉ាស៊ីនមួយគ្រឿងយកមករក្សាទុកនៅផ្នែក​រដ្ឋបាលជល​ផលព្រែកប្រសព្វ។​ ចំពោះជនសង្ស័យបានរត់គេចខ្លួនបាត់៕ ដោយ៖លី ពៅ