Category: ព័ត៌មានសង្គម

  • ខេត្តសៀមរាបក្នុងថ្ងៃភ្ជុំបិណ្ឌធំ

    ខេត្តសៀមរាបក្នុងថ្ងៃភ្ជុំបិណ្ឌធំ

    សៀមរាប៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២១០២៤ ដែលជាបុណ្យភ្ជុំបិណ្ឌធំនៅខេត្តសៀមរាបយើងបានសង្កេតឃើញថា ចាប់តាំងពីព្រឹកព្រលឹមប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង យុវជនយុវនារី ប្រកបដោយសម្លៀកបំពាក់ចម្រុះពណ៌សមរម្យជាលក្ខណៈប្រពៃណីខ្មែរ ធ្វើដំណើរទៅកាន់ទីវត្តនានាក្នុងក្រុង និង ក្រៅក្រុង តាមរថយន្តតូច ធំ ម៉ូតូ រ៉ឺម៉កម៉ូតូ ។ល។ ដោយមានចង្ហាន់ ទេយ្យទាន ផ្កាភ្ញី ធូបទៀន ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ បង្សុកូល ឧទិ្ទសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ដោយឡែកនៅតាមវត្តនីមួយៗ ឮសូរសព្ទសូត្រធម៌ និងបង្សុកូល សព្វសាធុកាពរដល់ពុទ្ធបរិស័ទជិតឆ្ងាយ ។  ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ កម្លាំងសមត្ថកិច្ច និង ប្រជាការពារភូមិ បានយកចិត្តទុកដាក់នៅតាមទីវត្តអារាម ដើមី្បរក្សាជួយសម្រួល និងថែរក្សាសម្បត្តិរបស់ពុទ្ធបរិស័ទ ដែលបានមកប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ នៅខេត្តសៀមរាបដដែលនាពេលរសៀលនៅវត្តប្រាសាទគោកចក ក៏មានរៀបចំពិធីបង្សុកូលរួម ដើមី្បឧទ្ទិសកុសលផលបុណ្យថ្វាយជូនដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ,សម្ដេចព្រះសង្ឃរាជ ជួន ណាត និង សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស   ព្រមទាំងព្រះគ្រូចៅអធិការ  អាចារ្យ គណៈកម្មការវត្ត រួមទាំងញាតិមិត្ត…

  • ផលិតផលហួសសុពលភាព ជាង ៥០០គីឡូ ក្រាម ត្រូវបានរដ្ឋបាលខេត្ត​ ដុតកម្ទេចចោល នៅទីលានចាក់សំរាមខេត្តកែប

    ផលិតផលហួសសុពលភាព ជាង ៥០០គីឡូ ក្រាម ត្រូវបានរដ្ឋបាលខេត្ត​ ដុតកម្ទេចចោល នៅទីលានចាក់សំរាមខេត្តកែប

    កែប: ទំនិញខូចគុណភាពជាង៥០០គីឡូក្រាម ត្រូវបានរដ្ឋបាលខេត្ត​ កែបដុតកម្ទេចចោល នាថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០២៤ នៅទីលានចាក់សំរាម ដែលស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។ តាមរបាយការណ៍ លោក ឌីន ចំរុង ប្រធានសាខា ក.ប.ប ប្រចាំខេត្តកែប បានឱ្យដឹងថា ខេត្តកែប មន្រ្តីស៊ើបអង្កេត និងមន្រ្តីអធិការកិច្ចម្ហូបអាហារ បានរឹបអូសទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ក្នុងរយៈពេល ២-៣ ឆ្នាំ កន្លងមកនេះ ចំនួនសរុបជាង ៥០០គីឡូក្រាម និងរៀបចំពិធីដុតកម្ទេចចោលនាពេលនេះ។ លោកប្រធានបន្តថា មន្រ្តីសាខា ក.ប.ប. ខេត្តកែប បានបន្តការចុះត្រួតពិនិត្យតាមបណ្ដាទីផ្សារជាប្រចាំ ដើម្បីជំរុញការអនុវត្តច្បាប់សុវត្ថិភាពម្ហូបអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់ ឱ្យមានប្រសិដ្ឋភាព ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានកោតសសើរដល់ក្រុមការងារសាខា ក.ប.ប ខេត្តកែប រដ្ឋ​បាល​ក្រុងស្រុក…

  • ស្ថានភាពធាតុអាកាស៖តំបន់វាលទំនាបអាចមានភ្លៀង ធ្លាក់​ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ

    ស្ថានភាពធាតុអាកាស៖តំបន់វាលទំនាបអាចមានភ្លៀង ធ្លាក់​ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ

    ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤៖ព្យុះទី១៧ឈ្មោះ ជីប៊ី(Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានវិវត្តទៅជាព្យុះសង្ឃរា បានកើតនៅសមុទ្រចិនខាងត្បូង បន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន(Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤៖ ១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។អាចមានភ្លៀង ធ្លាក់​ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ។២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៥០ ភាគរយ ។៣.តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី១០ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

  • ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ភ្នំពេញ៖ ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកម៉ោង ៧ព្រឹក ថ្ងៃទី២​ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖

  • រដ្ឋមន្រ្តីក្រសួងការពារជាតិផ្តល់អំណោយដល់គ្រួសារសារយោធិនពិការមណ្ឌលយោធិនពិការ៣១៧ភ្នំឆ័ត្រ

    រដ្ឋមន្រ្តីក្រសួងការពារជាតិផ្តល់អំណោយដល់គ្រួសារសារយោធិនពិការមណ្ឌលយោធិនពិការ៣១៧ភ្នំឆ័ត្រ

    បន្ទាយមានជ័យ៖គ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ ភ្នំឆ័ត្រ នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ មានជ័យបានទទួលអំណោយ ពីឯកឧត្ថមនាយឧត្តមសេនីយ៍ ទៀ សីហា និងលោកជំទាវ តាមរយៈឯកឧត្ដម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ។ ក្នុងពិធីដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ យន្ត មីនបានកោតសរសើរ ចំពោះការដឹកនាំ និងការអភិវឌ្ឍសមិទ្ធផលនានាក្នុងអង្គភាពជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមណ្ឌល។នាយឧត្តមសេនីយ៍បន្តទៀត ថាសង្គ្រាមកន្លង ទៅបានធ្វើឱ្យយោធិនមួយចំនួនធ្លាក់ខ្លួនពិការរហូតមកដល់សព្វថ្ងៃនេះ។តែទោះបីជាយ៉ាងណាក្រោយបាន ទទួលសន្តិភាពពេញលេញក្រោម នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន​សែន មិនបានបោះបង់ ចោល បងប្អូន ដែលបានបូជាឈាមស្រស់ និងសាច់ស្រស់ក្នុងសមភូមិ នោះឡើយ។សម្តេចតេជោ ហ៊ុន សែន តែងតែនឹករលឹក និងគិតគូរ ឧបត្ថម្ភជារឿយៗដល់បងប្អូនដែលជាកងកម្លាំង និងអតីតយុទ្ធជន គ្រប់ៗគ្នា ។ ឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយកមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧បានជម្រាបនាយឧត្តមសេនីយ៍ យន្ត…

  • អភិបាលស្រុកស្ទោងលើកទឹកចិត្តអតីតយុទ្ធជនខិតខំដាំដុះដំណាំបន្ទាប់បន្សំ

    អភិបាលស្រុកស្ទោងលើកទឹកចិត្តអតីតយុទ្ធជនខិតខំដាំដុះដំណាំបន្ទាប់បន្សំ

    កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង​និង​សហការី ព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង បាននិមន្ត​និងអញ្ជើញ សំណេះសំណាលសួរសុខទុក្ខ​និងចែក​អំណោយជូនអតីតយុទ្ធជនចំនួន៧គ្រួសារដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលស្រុក ស្ទោង នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក កាលពីរសៀលថ្ងៃទី ៣០ខែកញ្ញាឆ្នាំ ២០២៤ ។ ក្នុងឱកាសនោះ លោកបាននាំការផ្ញើនូវការសួរសុខទុក្ខ​របស់​សម្ដេចតេជោហ៊ុន សែន ប្រធានសមាគមអតីត​យុទ្ធជនកម្ពុជា ដែលសម្ដេចតែងតែគិតគូរយកចិត្តទុក​ដាក់ដល់សុខទុក្ខសុខុមាលភាពអតីតយុទ្ធជនគ្រប់ពេលវេលា។លោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តអតីតយុទ្ធជន​ខិតខំដាំដុះដំណាំបន្ទាប់បន្សំ ដើម្បីលើកកម្ពស់ជីវភាព​គ្រួសារ ។ គ្រួសារអតីតយុទ្ធជនទាំង ៧ខាងលើក៏បានទទួល​អំណោយ​​ជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មីនិង ថវិកាមួយ​ចំនួន៕ដោយ៖ ​ប៊ុន ​រដ្ឋា

  • ឯកឧត្តម កែ គឹមយ៉ាន ៖ផ្លូវ និងស្ពាន ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

    ឯកឧត្តម កែ គឹមយ៉ាន ៖ផ្លូវ និងស្ពាន ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

    បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ស្ពានបេតុងពីរកន្លែងនៅសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំ២០២៤ ។ អាន៖ ក្នុងសកម្មភាពពិនិត្យវឌ្ឍនភាសំណង់ស្ពានបេតុងទាំង២កន្លែងក្នុងសប្ដាហ៍នេះឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ថា ផ្លូវ ស្ពាន ជួយបង្កើនទំនាក់ទំនងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ។ពិសេសលើកកម្ពស់ជីវភាពប្រជាជននៅជនបទ។ ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែនធ្លាប់មានប្រសាសន៍ថា មានផ្លូវ គឺមានសង្ឃឹម ។ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ​បានបន្តថាប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានកសាងផ្លូវ ស្ពាន ខ្វាត់ខ្វែងជាច្រើនកន្លែង ។ដោយឡែកខេត្តបន្ទាយមានជ័យសរុបស្ពានដែក និងស្ពានបេតុងចាស់ និងស្ពាន ថ្មី មានចំនួន ៨កន្លែង ហើយនៅពេលខាងមុខឯកឧត្តម និងដៃគូអភិវឌ្ឍ នឹងបន្តកសាងស្ពានបេតុងបន្ថែមទៀត។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងពីស្ពានបេតុងចំនួនពីរ កន្លែងនៅភូមិព្រៃឬស្សី និងភូមិចក ក្នុងសង្កាត់ព្រះពន្លា មកដល់ពេលនេះ​សាងសង់បាន ៦០ភាគរយ។ ស្ពាននីមួយៗ មានប្រវែង៩០ម៉ែត្រ គុណនឹង១០ ម៉ែត្រ មានកម្ពស់១៣ម៉ែត្រ​ឆ្លងកាត់ស្ទឹង​ក្រុងសិរីសោភ័ណ ៕…

  • ពលរដ្ឋខេត្តបាត់ដំបងដែលធ្វើដំណើរដោយជិះរថយន្តក្រុងមិនបង់ប្រាក់ថ្លែងអំណរគុណរាជរដ្ឋាភិបាល

    ពលរដ្ឋខេត្តបាត់ដំបងដែលធ្វើដំណើរដោយជិះរថយន្តក្រុងមិនបង់ប្រាក់ថ្លែងអំណរគុណរាជរដ្ឋាភិបាល

    បាត់ដំបង៖ ក៏ដូចជាឆ្នាំមុនៗដែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២០២៤ នេះ ប្រជាពលរដ្ឋ កម្មករ និយោជិតអាចធ្វើដំណើរ តាម រថយន្តក្រុងទៅ-មក តាមផ្លូវជាតិលេខ៥ ពីភ្នំពេញ-បាត់ដំបង និងពីបាត់ដំបង-ភ្នំពេញដោយមិនបង់ប្រាក់។ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះរាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន៦៥៣គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរ ទៅ ស្រុកកំណើតនៅរាជធានីខេត្តទាំង២៥។សកម្មភាពដឹក ជញ្ជូនមានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា។ ប្រជាពលរដ្ឋខេត្តបាត់ដំបងដែលបានទទួលសេវាដឹកជញ្ជូនដ៏ល្អប្រកបដោយផាសុកភាពនិងសុវត្ថិភាពរបស់រាជរដ្ឋាភិ បង្ហាញនូវអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងក្រៃលែងនិងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលបានផ្ដល់នូវ រថយន្តក្រុងឱ្យពួកគាត់ជិះទៅ-មកដោយមិនបង់ ប្រាក់ក្នុង ឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ប្រជាពលរដ្ឋ បានពេញចិត្តជាខ្លាំងចំពោះការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលបន្តវេន។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តបាត់ដំបងបានឱ្យដឹងថានៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤នេះសម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវរថយន្តក្រុងជាង៦០០គ្រឿង សម្រាប់បម្រើសេវាក្នុងការដឹកជញ្ជូនសាធារណៈដោយ ជិះមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋកម្មករ និយោជិត និងកាត់បន្ថយ​ចំណាយក្នុងការធ្វើដំណើរទៅស្រុកកំណើត។ លោក ព្រួញ រិទ្ធថាបញ្ជាក់បន្ថែមថាដោយឡែកខេត្តបាត់​ដំបងរាជរដ្ឋាភិបាលបានផ្តល់រថយន្តចំនួន៨០គ្រឿងសម្រាប់ដឹកជញ្ជូន បងប្អូនកម្មករ និយោជិតនិងប្រជាពលរដ្ឋទៅ-មកភ្នំពេញ-បាត់ដំបង និងពីបាត់ដំបង-ភ្នំពេញ។លោកប្រធានមន្ទីរបន្តថានេះជាការគិតគូរដ៏ខ្ពង់ខ្ពស់ដែលមានចាប់ពីសម្ដេចតេជោ ហ៊ុន សែន និងបន្តដោយសម្ដេច​ធិបតី ហ៊ុនម៉ាណែត ដ៏ឈ្លាសវៃនិងប៉ិន​ប្រសប់៕

  • ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គ្រឿងសមុទ្រខេត្តកំពត មិនដំឡើងតម្លៃទេ

    ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គ្រឿងសមុទ្រខេត្តកំពត មិនដំឡើងតម្លៃទេ

    កំពត៖អាជីវករលក់គ្រឿងសមុទ្រនៅផ្សារសាមគ្គីទីរួមខេត្តកំពត បានបញ្ជាក់ថា ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះការលក់ដូរ ដាច់ច្រើនជាងថ្ងៃធម្មតា  ប៉ុន្តែពួកគាត់មិនបានដំឡើងថ្លៃគ្រឿងសមុទ្រទេ។  នៅកន្លែងគាត់ ធ្លាប់លក់នៅថ្ងៃធម្មតាតម្លៃប៉ុន្មាន  ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ នៅរក្សាតម្លៃនោះដដែល  ព្រោះពួកគាត់យល់ថា ពួកគាត់លក់រៀងរាល់ថ្ងៃត្រូវការឱ្យភ្ញៀវមកទិញ ជាប្រចាំ មិនមែនទិញម្តង រាងហើយបាត់មុខរហូតនោះទេ។ អភិបាលរងក្រុងកំពត លោក អែត សារិទ្ធ បាននិយាយថា តាមការសង្កេតជាក់ស្តែង និងតាមបទពិសោធន៍នាពេលកន្លងមក អាជីវករខេត្តកំពត រក្សាបាននូវភាពស្មោះត្រង់ ថ្លៃថ្នូរ មិនដែលធ្វើឱ្យអតិថិជន ឬភ្ញៀវទេសចរណាថ្នាំងថ្នាក់ចិត្តនោះទេ។ លោកសូមកោតសរសើរចំពោះ ទឹកចិត្តរបស់អ្នកផ្តល់សេវាទេសចរណ៍ក្នុងខេត្តកំពត ទាំងម្ចាស់កន្លែងស្នាក់នៅ អាហារដ្ឋាន ភោជនីយដ្ឋាន និងបងប្អូនលក់ដូរតាមផ្សារនានា  បានរក្សាតម្លៃថេរល្អ  មិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យទានធំៗឡើយ ។ ក្នុងឱកាសនេះដែរ លោកអភិបាលរងក្រុងកំពត បានអំពាវនាវដល់បងប្អូនដែលប្រកបរបរលើវិស័យទេសចរណ៍ក្នុងក្រុង ក៏ដូចជាខេត្តកំពតទាំងមូល  ជួយពង្រឹងបន្ថែមនូវ គុណភាពសេវា ការបដិសណ្ឋាកិច្ចល្អ និងមានទំនួលខុសត្រូវលើកការររៀបចំអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរ ៕ដោយ៖ សិលា សារិន

  • អាជ្ញាធរក្រុងកំពតនិងក្រុមហ៊ុនប្រមូលសំរាមប្តេជ្ញាថាភ្ជុំបិណ្ឌនេះមិនឱ្យទេសចរឃើញសំរាម

    អាជ្ញាធរក្រុងកំពតនិងក្រុមហ៊ុនប្រមូលសំរាមប្តេជ្ញាថាភ្ជុំបិណ្ឌនេះមិនឱ្យទេសចរឃើញសំរាម

    កំពត៖ថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ​នេះខេត្តកំពតរំពឹងថានឹងមានភ្ញៀវមកកម្សាន្តច្រើនជាងឆ្នាំមុនៗ ។វត្តមានភ្ញៀវច្រើននឹងធ្វើឱ្យបរិមាណសំរាមកើន​ឡើង​ដែរ។ ប៉ុន្តែបើតាមការអះអាងរបស់អាជ្ញាធរក្រុងកំពតនិង​ក្រុមហ៊ុនប្រមូល សំរាម ថាមានផែនការរួចរាល់ ក្នុងការ​ប្រមូល សម្អាតសំរាមឱ្យស្អាត  ពោលគឺមិនឱ្យទេសចរ​មើលឃើញសំរាមទាំងនៅលើដី នឹងនៅក្នុងទឹកព្រែកឡើយ ។ អភិបាលរងក្រុងកំពត លោក អែត សារិទ្ធ បានប្រាប់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើ​ការងារ​អនាម័យ បរិស្ថាន ពិសេសការកែលម្អសោភណភាព​ក្រុង ដោយបង្កើតសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញ​ជាច្រើន។នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះភ្ញៀវទេសចរ​ជាច្រើននឹងមកលេងខេត្តកំពត ដែលជាហេតុធ្វើ​បរិមាណ​សំរាម អាចមានការកើនឡើង ឬអាចរាយប៉ាយ ដែល​ទាមទារ​ឱ្យអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមត្រូវ​រៀបចំ​ផែនការច្បាស់លាស់ដើម្បីធ្វើក្រុងស្អាត គ្មានសំរាមនៅលើដី និងក្នុងទឹកព្រែក។ នាយកក្រុមហ៊ុនប្រមូលសំរាម (កំពតហ្គ្រីន) លោក សួន សុភ័ក្ត្រ បានប្រាប់ឱ្យដឹងថា រៀងរាល់ពិធីបុណ្យធំៗ បុគ្គលិក កម្មករតែងយោគយល់ដល់ក្រុមហ៊ុន ហើយមិនបានសុំច្បាប់​សម្រាកទេ ដោយពួកគាត់នៅចាំជួយប្រមូល និងសម្អាត​សំរាម​ជាប្រចាំទាំងយប់  ពោលគឺភ្លឺឡើងក្រុងកំពត ត្រូវតែ​ស្អាត។ ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរនិងក្រុមហ៊ុនបានអំពាវនាវដល់ពលរដ្ឋក្នុងក្រុងនិងភ្ញៀវទេសចរមកពីទីជិតឆ្ងាយសូមមេត្តាជួយទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុន​ងាយ​ស្រួល ក្នុងការដើរប្រមូល និងដឹកជញ្ជូនសំរាមចេញ៕ដោយ៖ សិលា សារិន