Category: ព័ត៌មានសង្គម

  • ប្រជាពលរដ្ឋអ្នកធ្វើដំណើរពីខេត្តក្រចេះ វិលចូលរាជធានីភ្នំពេញវិញ សម្តែង​ការអរ​គុណ រាជរដ្ឋាភិបាល ដែលបានជួយសម្រួលរាល់ការធ្វើដំណើរ​តាមរថយន្តក្រុង ដោយឥគិតថ្លៃ !

    ប្រជាពលរដ្ឋអ្នកធ្វើដំណើរពីខេត្តក្រចេះ វិលចូលរាជធានីភ្នំពេញវិញ សម្តែង​ការអរ​គុណ រាជរដ្ឋាភិបាល ដែលបានជួយសម្រួលរាល់ការធ្វើដំណើរ​តាមរថយន្តក្រុង ដោយឥគិតថ្លៃ !

    (ខេត្តក្រចេះ)៖ ពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ១៥ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ និងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋជាច្រើនរយនាក់ ដែលបានធ្វើដំណើរមកកាន់ ស្រុកកំណើត ដើម្បីជួបជុំគ្រួសារនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលទើបកន្លងផុតពីរថ្ងៃមកនេះ ក៏បានរូតរះម្នីម្នាវិលចូលរាជធានីភ្នំពេញវិញ ដើម្បីបំពេញកិច្ចការងាររៀងៗខ្លួន។ ស្របពេលជាមួយនឹងការគិតគូខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាល ដែលបានរៀបចំរថយន្ត​ក្រុង ចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទាំងពេលមក និងពេលវិលត្រឡប់មកវិញនោះ បានសម្តែងការអរគុណ ជាពន្លឹក ចំពោះសម្ដេចធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្ដល់មធ្យោបាយធ្វើដំណើរក្នុងឱកាស​នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដោយឥតគិតថ្លៃ និងក៏មានការចែកទឹកសុទ្ធម្នាក់ ១ដប ដោយឥតគិតថ្លៃពី អាជ្ញាធរខេត្តក្រចេះ ផងដែរ។ អ្នកគ្រប់គ្រងរថយន្តក្រុងដឹកអ្នកដំណើរមកពីរាជធានីភ្នំពេញ លោក សួន រដ្ឋា បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី៤តុលានេះថា ខេត្តក្រចេះឆ្នាំនេះ អ្នកធ្វើដំណើរតាមរថយន្តក្រុងដែលរាជរដ្ឋភិបាល បានរៀបចំ មានការកើនឡើង…

  • ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋក្រោយ បុណ្យភ្ជុំ​បិណ្ឌ​ ត្រូវបានបញ្ចប់ តាមរថយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ​មកធ្វើការ​នៅភ្នំ​ពេញ​វិញ

    ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋក្រោយ បុណ្យភ្ជុំ​បិណ្ឌ​ ត្រូវបានបញ្ចប់ តាមរថយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ​មកធ្វើការ​នៅភ្នំ​ពេញ​វិញ

    (កំពង់ឆ្នាំង)៖ ប្រតិភូខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម ស៊ឺវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក យ៉ិន សាវ៉េន អភិបាលរងខេត្ត តំណាង ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ ក្រោយពេលដែលបងប្អូនមកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈបីថ្ងៃនេះ បានវិលត្រឡប់ទៅកន្លែងធ្វើការវិញរៀងៗខ្លួន តាមរថយន្តក្រុងរបស់រដ្ឋដោយមិនគិតថ្លៃ នៅចំណត រថយន្តក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែតុលាឆ្នាំ២០២៤។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា នៅខេត្តកំពង់ឆ្នាំង មាមរថយន្តក្រុងរបស់រដ្ឋចំនួន ១០គ្រឿង បានដឹកបងប្អូនប្រជាពលរដ្ឋនិងបងប្អូនកម្មករពីភ្នំពេញមកខេត្តកំពង់ឆ្នាំង ហើយបានត្រឡប់ពីស្រុកកំណើត វិលទៅកន្លែងធ្វើការវិញតាមរថយន្តក្រុងទាំងទៅ និងមក ។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្ដល់នូវ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ ។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរដល់បងប្អូនប្រជាពលរដ្ឋមកលេងស្រុកកំណើត នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ ។ បងប្អូនប្រជាពលរដ្ឋនិងបងប្អូនកម្មករដែលធ្វើដំណើរតាមរថយន្តក្រុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់គិតគូរដល់បងប្អូនប្រជាពលរដ្ឋពេលមកលេងស្រុកកំណើត នេះជាការគិតគូរយ៉ាងធំធេងលើជីវភាព…

  • ទោះបីមានអាកាសធាតុធ្លាក់ភ្លៀងរឺក្ដៅខ្លាំងយ៉ាងណាក៏ដោយតែវាមិនមែនជាឧបសគ្គធំរបស់នគរបាលខេត្តព្រៃវែងនោះឡើយ

    ទោះបីមានអាកាសធាតុធ្លាក់ភ្លៀងរឺក្ដៅខ្លាំងយ៉ាងណាក៏ដោយតែវាមិនមែនជាឧបសគ្គធំរបស់នគរបាលខេត្តព្រៃវែងនោះឡើយ

    (ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៤ -រហូតដល់ថ្ងៃទី៤ ខែ តុលា ឆ្នាំ២០២៤ នេះបន្ទាប់ពីថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រួចមក កម្លាំងនគរបាលខេត្តព្រៃវែងពួតដៃរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ចុះសម្រួលចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ ស្ថិតក្រោម មេឃកំពុងធ្លាក់ភ្លៀងខ្លាំងយ៉ាងណាក៏ដោយអស់រយៈពេលជាច្រើនថ្ងៃមកនឹះ នៅចំណុចលើស្ពានត្សឹបាសា (ស្ពានអ្នកលឿន) តាមបណ្ដោយផ្លូវជាតិលេខ ១ និងលេខ ៨ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកលេងស្រុកកំណើត និងដើរកម្សាន្តតាមតំបន់នានា ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង នាឱកាសបុណ្យភ្ជុំបិណ្ឌ ហើយត្រឡប់ទៅប្រកបមុខរបរ បំពេញកិច្ចការងារផ្សេងៗនៅរាជធានីភ្នំពេញវិញ និងតាមបណ្ដាខេត្តនានា ។ សូមជម្រាបថា ដើម្បីត្រៀមបង្ការការកកស្ទះចរាចរណ៍ នៅចំណុចស្ពាន់អ្នកលឿង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាដល់ កម្លាំងអន្តរាគមន៍ស្នងការដ្ឋាននគរបាលខេត្តកន្លាំងអធិការនគរបាលស្រុកពាមរក៍ ស្រុកពារាំង ស្រុកស្វាយអន្ទរ ស្រុកព្រះស្ដេច ស្រុកពោធិ៍រៀង ស្រុកពាមជរ និងស្រុកកំពង់ត្របែក ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដាក់ពង្រាយកម្លាំងឈរជើងសម្រាប់ចម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរ តាំងពីថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៤ បន្តរហូតមកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ ប្រជាពលរដ្ឋ…

  • ស្ថានភាពធាតុអាកាស៖ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃ​ដី៦០ភាគរយ

    ស្ថានភាពធាតុអាកាស៖ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃ​ដី៦០ភាគរយ

    ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤៖ព្យុះទី១៧ឈ្មោះ ជីប៊ី(Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានវិវត្តទៅជាព្យុះសង្ឃរា បានកើតនៅ សមុទ្រចិនខាងត្បូង បន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ តុលា ឆ្នាំ២០២៤៖ ១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ។២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៥៥ភាគរយ ។៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី២០ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

  • ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

    ភ្នំពេញ៖ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖

  • ថ្ងៃភ្ជុំបិណ្ឌនៅវត្តចំណាស់រាប់រយឆ្នាំចំនួនពីរក្នុងក្រុងសៀមរាប

    ថ្ងៃភ្ជុំបិណ្ឌនៅវត្តចំណាស់រាប់រយឆ្នាំចំនួនពីរក្នុងក្រុងសៀមរាប

    សៀមរាប៖ នៅថ្ងៃ១៥ រោចខែភទ្របទ ពុទ្ធសករាជ២៥៦៨ ត្រូវនឹង​ថ្ងៃពុធទី២ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃភ្ជុំធំ ឬថ្ងៃភ្ជុំបិណ្ឌ បន្ទាប់ពីបានប្រារព្ធពិធីកាន់បិណ្ឌអស់រយៈ១៤ ថ្ងៃរួចមក ។នៅថ្ងៃភ្ជុំបិណ្ឌនេះ​គ្រប់មានមនុស្សកុះករច្រើនជាងរយៈពេល១៤ថ្ងៃកន្លងមកពីព្រោះជាថ្ងៃបញ្ចប់នូវរដូវបុណ្យភ្ជុំបិណ្ឌប្រចាំឆ្នាំ។ នៅក្នុងក្រុងសៀមរាប មានវត្តចំណាស់រាប់រយឆ្នាំជាច្រើន ។ក្នុងនេះ​វត្តព្រះព្រហ្មរ័ត្ន ដែលមានចំណាស់ជាង៦០០ឆ្នាំ និងវត្តប្រាសាទ​គោកចក ជាទីដែលប្រជាពុទ្ធបរិស័ទក្នុងខេត្តសៀមរាប​និយម​ទៅពុំដែលខាន​។នៅវត្តព្រះព្រហ្មរ័ត្ន ដែលស្ថិតនៅប្របនឹងដងស្ទឹងខេត្តសៀមរាប​នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ ស្លៀកពាក់ស្អាតបាតធ្វើដំណើរតាមយានយន្តគ្រប់ប្រភទ ណែនណាន់តាន់តាប់ក្នុងវត្ត ដើម្បីពិធីបុណ្យសាសនាទៅតាម​សទ្ធាជ្រះថ្លា និងធនធានរៀងៗខ្លួន។សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប វត្តព្រះព្រហ្មរ័ត្ន អ្នកណាៗក៏ស្គាល់​វត្តនេះដែរ ដោយសារវត្តនេះមិនត្រឹមតែមានអាយុកាលជាង៦០០ឆ្នាំ​ប៉ុណ្ណោះទេ តែក៏ជាវត្តដែលនៅថែរក្សាបានក្បូរក្បាច់ល្អឯក។ វត្តចំណាស់មួយនេះក៏ស្ថិតនៅក្នុងគោលដៅទេសចរវប្បធម៌​សម្រាប់​ភ្ញៀវទេសចរអន្តរជាតិផងដែរ។វត្ត​ព្រះព្រហ្ម​រ័ត្ន​ស្ថិត​នៅ​ក្បែរ​ស្ទឹង​សៀមរាប និង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ចាស់ គឺ​ស្ថិតនៅ​ក្នុងចំណោម​វត្ត​ចំណាស់​ជាងគេ​នៅក្នុង​ក្រុង​នៃ​ប្រាសាទបុរាណ​ខ្មែរ។ វត្ត​ព្រះព្រហ្ម​រ័ត្ន​មានកំណើត​តាំងពី​ឆ្នាំ១៣៧១ ត្រូវ​នឹង​ឆ្នាំ​ពុទ្ធសក​រាជ១៩១៥ ។ ទី​អា​រ៉ា​ម​នេះ ក៏មាន​ប្រវត្តិ​ទាក់ទង​នឹង​ព្រះបាទ​អង្គចន្ទ​នៅ​ចុង​សតវត្សរ៍​ទី១៨ដែរ ។ គឺ​តា​ព្រហ្ម និង​យាយ​រ័ត្ន ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​នៅក្នុង​សម័យ​នោះបាន​ថ្វាយ​បរិវេណ​ដល់​ព្រះបាទ​អង្គ​ច័ន្ទ។ ប្រហែលជា​យ៉ាង​ដូច្នេះហើយ​បានជា​ទី​អា​រាម​នេះ មាន​ឈ្មោះថា វត្ត​ព្រះព្រហ្ម​រ័ត្ន។ចំណែកនៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាបនា​ឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ កកកុញ​​ប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយដែរ ទាំងពេលព្រឹកនិងពេលរសៀល ពីព្រោះនៅវត្តបុរាណមួយនេះមានទំនៀមទម្លាប់ប្រពៃជាច្រើនដែលត្រូវប្រារព្ធក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។វត្តប្រាសាទគោកចក មានប្រាសាទបុរាណមួយដែលមានឈ្មោះថា​ប្រាសាទគោកចក។ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទ​ជ័យវរ្ម័នទី៣ ចុងសតវត្សរ៍ទី៩។ ប្រាសាទគោកចកដែលទើបត្រូវបានជួសជុលឡើងវិញរួចហើយ សង់ពីឥដ្ឋនិងថ្មបាយក្រៀម មានប្រាង្គពីរ​ធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់និងមានសសរពេជ្ររាង៨ជ្រុង។ ជ្រុងបីផ្សេងទៀតរបស់ប្រាង្គខាងត្បូងមានលម្អជា​ទ្វារបញ្ឆោតធ្វើពីឥដ្ឋ។…

  • ក្រសួងធនធានទឹក ៖ ព្យុះចំនួនពីរ វិវត្តទៅជា ព្យុះសង្ឃរា បានកើតនៅ សមុទ្រចិន ខាងត្បូង បន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់ លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើកម្ពុជា

    ក្រសួងធនធានទឹក ៖ ព្យុះចំនួនពីរ វិវត្តទៅជា ព្យុះសង្ឃរា បានកើតនៅ សមុទ្រចិន ខាងត្បូង បន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់ លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើកម្ពុជា

    (ភ្នំពេញ)៖ យោងតាមការការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថាព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានវិវត្តទៅជា ព្យុះសង្ឃរា បានកើតនៅ សមុទ្រចិនខាងត្បូង បន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់ លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្ត គ្របដណ្តប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤១-តំបន់វាលទំនាប៖-សីតុណ្ហភាពមធ្យមអប្បបរមា២៣C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៦០%។ ២-តំបន់ខ្ពង់រាប៖-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C…

  • ថ្ងៃភ្ជុំធំនៅខេត្តបាត់ដំបងក្រោមម្លប់សន្តិភាព ពលរដ្ឋកុះករនៅ​គ្រប់វត្តអារាម

    ថ្ងៃភ្ជុំធំនៅខេត្តបាត់ដំបងក្រោមម្លប់សន្តិភាព ពលរដ្ឋកុះករនៅ​គ្រប់វត្តអារាម

    បាត់ដំបង៖ថ្ងៃ១៥រោច ខែភទ្របទ ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃ​ពុធទី២ ខែតុលា ឆ្នាំ២០២៤ជាថ្ងៃបង្ហើយរដូវកាល​នៃពិធីបុណ្យ​ភ្ជុំបិណ្ឌឬថ្ងៃភ្ជុំធំ។នៅខេត្តបាត់ដំបងនៅតាមវត្តអារាមជិតឆ្ងាយនានា ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនមូលមីរកុះករ​ប្រកបដោយទឹកមុខ​ស្រស់​ស្រាយសប្បាយរីករាយ ក្នុងដៃកាន់ ធូបទៀនផ្កា ស្លាដក ចង្ហាន់ សម្រាប់ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសបុណ្យកុសល​ជូនបុព្វការីជននិង​ញាតិសន្ដានជិតឆ្ងាយដែលធ្វើមរណកាលទៅកាន់បរលោក។ បន្ទាប់ពីបញ្ចប់ការកាន់បិណ្ឌរយៈពេល១៤ថ្ងៃ ចាប់ពី១រោចខែភទ្របទ​(បិណ្ឌវេន១)រហូតដល់១៤រោចខែភទ្របទ(បិណ្ឌ​​​វេន​១៤)ហើយ​ថ្ងៃទី២ ខែតុលា​​ជាថ្ងៃភ្ជុំធំ ឬភ្ជុំបិណ្ឌ។នៅខេត្តបាត់ដំបងចាប់តាំងពីព្រឹកព្រលឹម ​ប្រជាពុទ្ធបរិស័ទ​ច្រើនកុះករ បានមកជួបជុំគ្នានៅគ្រប់វត្តអារាម ដោយបាននាំយកនូវចង្ហាន់ ទេយ្យទាន ទេយ្យវត្ថុ ដោយទឹកមុខ​ញញឹមជួបជុំគ្នាដើម្បីធ្វើបុណ្យ​ទានដោយសទ្ធាជ្រះថ្លា ។ បងប្អូនប្រជាពុទ្ធបរិស័ទបានលើកឡើងថាការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយភាពសប្បាយរីករាយបែបនេះ គឺដោយសារតែប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន និងសុខសន្តិភាពពេញលេញ។ “បុណ្យភ្ជុំបិណ្ឌ” ជាពិធីបុណ្យប្រពៃណីសាសនារបស់កម្ពុជាធំជាងគេ​នៅក្នុងចំណោមនៃពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។​ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែភទ្របទ រហូតដល់ ថ្ងៃ១៥រោច ខែភទ្របទជាពិធីបុណ្យភ្ជុំបិណ្ឌដែល​មានរយៈពេល១៥ថ្ងៃ។អំលុងពេលនេះ ជាឱកាសជួបជុំគ្នានៅទីស្រុកកំណើត ដើម្បីសំណេះ​សំណាលនិងកូនៗជូននូវបច្ច័យបួនដល់មាតាបិតា ជីដូនជីតា ចាស់​ព្រឹទ្ធាចារ្យ ឬអ្នកក្រខ្សត់។ជាពេលនៃការធ្វើទាន និងការទៅវត្តប្រគេន​ចង្ហាន់ដល់ព្រះសង្ឃ ពូនភ្នំខ្សាច់ ស្រង់ព្រះជាដើម ដើម្បីឧទ្ទិសកុសល​ដល់បុព្វការីជន​ដែលបានចែកឋានទៅកាន់លោកខាងមុខ និងកសាង​ផល​បុណ្យ​សម្រាប់ខ្លួនផងដែរ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • គ្រោះថ្នាក់ចរាចរណ៍ថ្ងៃភ្ជុំបិណ្ឌ៖ មនុស្ស១៧នាក់ស្លាប់និង​១៩នាក់​របួសធ្ងន់ស្រាល

    គ្រោះថ្នាក់ចរាចរណ៍ថ្ងៃភ្ជុំបិណ្ឌ៖ មនុស្ស១៧នាក់ស្លាប់និង​១៩នាក់​របួសធ្ងន់ស្រាល

    ភ្នំពេញ៖យោងតាមទិន្នន័យគ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់​សាធារណៈ នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវ​គោកទូទាំងប្រទេសរយៈនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ (គិតត្រឹម​ពីម៉ោង ១៤៖០០ ថ្ងៃទី០១ ខែតុលា-ម៉ោង ១៤៖០០ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤)បានកើតឡើងចំនួន ១៥លើក (យប់ ៨លើក) បណ្តាលឱ្យ​មានមនុស្សស្លាប់ ១៧នាក់ (ស្រី ៣នាក់), រងរបួសសរុប ១៩នាក់(ស្រី ៦នាក់)ក្នុងនេះរងរបួសធ្ងន់ ១៤នាក់ (ស្រី ៤នាក់) និងរង​របួសស្រាល ៥នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ២៦នាក់ (យប់ ១៤នាក់)។របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់​រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៤នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់), មិនប្រកាន់ស្តាំ ៣លើក…

  • ទេសចរជាតិ និងអន្តរជាតិ កកកុញនៅតំបន់ផាប់ស្រ្ទីត ខេត្តសៀមរាប ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ

    ទេសចរជាតិ និងអន្តរជាតិ កកកុញនៅតំបន់ផាប់ស្រ្ទីត ខេត្តសៀមរាប ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ

    សៀមរាប៖ នារាត្រីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌធំ នៅតំបន់ផាប់ស្រ្ទីតនៃខេត្តសៀមរាប បានកកកុញទៅដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍លើសពីថ្ងៃធម្មតា។ មានពាក្យសាមញ្ញមួយឃ្លាពោលថា«មកខេត្តសៀមរាប មិនបានមកផាប់ស្រ្ទីត ដូចមិនបានមក» ។ដោយហេតុនេះទើបរាត្រីថ្ងៃទី២ ខែតុលាដែលជាថ្ងៃភ្ជុំបិណ្ឌធំ មានទេសចរជាតិក្មេងចាស់ប្រុសស្រីប្រកបដោយទឹកមុខសប្បាយរីករាយ និងលាយឡំជាមួយទេសចរអន្តរជាតិយ៉ាងច្រើនកុះករ បន្ទាប់ពីបានទស្សនាប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរនៅពេលថ្ងៃ។ ផាប់ស្រ្ទីត គឺជាតំបន់ទេសចរណ៍ពេលរាត្រីដ៏សំខាន់នៃខេត្តសៀមរាប ដែលមានសន្តិសុខ សុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ ពីរដ្ឋបាលខេត្ត ពីកងកម្លាំងមានសមត្ថកិច្ច។ទីនេះមានភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកម្សាន្ត ហាងទំនិញទំនើបៗ មានលក់វត្ថុអនុស្សាវរីយ៍សម្បូរបែប ជាមួយនឹងអ្នកលក់ដូររួសរាយញញឹមរាក់ទាក់៕ដោយៈ ប៊ុន រដ្ឋា